សេវាយើង

គម្រោងត្រៀមបង្ការជំងឺផ្ដាសាយបក្សី និងគ្រុនឈាម ឆ្នាំ ២០០៩

ក្រោម ​កិច្ច​សហ​ការ​ជិត​ស្និទ្ធ​ជាមួយ​ដៃ​គូ​ពាក់​ព័ន្ធ​ជា​ពិសេស​ ​អាជ្ញា​ធ​រដែ​ន​ដី​ ​ក្រសួង​-មន្ទីរ​សុ​ខា​ភិ​បា​ល​ ​ក្រសួង​-មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​ ​នេសាទ​ ​ក៏​ដូច​ជា​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​ម​ហ​ន្ដ​រាយ​ ​និង​ ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​កាកបាទ​ក្រហម ​កម្ពុ​ជា​ព្រម​ទាំង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​របស់​កាកបាទ​ក្រហម ​ហ្វាំ​ង់​ឡង់​ ​(សាខា​កាកបាទ​ក្រហម​ខេ​ត្ដ​គោល​ដៅ​ចំនួន​ ​៥) សហ​ព័ន្ធ​អ​ន្ដរ​ជាតិ​ ​នៃ​សមាគម​ន​កាកបាទ​ក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ ​(សាខា​កាកបាទ​ក្រហម​ខេ​ត្ដ​គោល​ដៅ​ ​ចំនួន​ ​៧) គម្រោង​ ​ស​មា​ហរ​ណ​កម្ម​ជំងឺ​ផ្ដាសាយ​និង​គ្រុន​ឈាម​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​ត្រៀម​ ​បង្ការ​និង​កាត់​បន្ថយ​ករណី​ឈឺ​និង​ស្លាប់​បង្ក​ឡើង​ដោយ​ការ​រាតត្បាត​នៃ​ ជំងឺ​ផ្ដាសាយ​បក្សី​ ​និង​គ្រុន​ឈាម​បាន​ ​អនុ​វ​ត្ដ​យ៉ាង​ជោគជ័យ​ ​និង​ទទួល​បាន​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​ចាប់​តាំង​ពី​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​ ​២០០៧ ក្នុង​ភូមិ​គោល​ដៅ​ ​ចំនួន​ ​២៧៤ ឃុំ​ ​ចំនួន​ ​៤៦ ស្រុក​ ​ចំនួន​ ​១៧ ក្នុង​ខេ​ត្ដ​គោល​ដៅ​ចំនួន​ ​១២ (ខេ​ត្ដ​កំពត​ ​កំពង់​ចាម​ ​ក្រចេះ​ ​កំពង់​ស្ពឺ​ ​មណ្ឌល​គី​រី​ ​ព្រៃ​វែង​ ​ស្វាយ​រៀង​ ​កណ្ដាល​ ​តាកែ​វ​ ​ឧត្ដរមានជ័យ​ ​ពោធិ៍សាត់​ ​និង​ខេ​ត្ដ​សៀមរាប​ ​)។

ក្នុង ​ឆ្នាំ​ ​២០០៩ កន្លង​ទៅ​នេះ​ ​ស្ទើរ​តែ​គ្រប់​សកម្មភាព​ច​ម្ប​ងៗ​ដែល​បាន​ចែង​ក្នុង​ផែនការ​មេ​ត្រូវ​បាន​ ​អនុ​វ​ត្ដ​ទាំងស្រុង​ដោយ​ម​ន្ដ្រី​គម្រោង​ចំនួន​ ​១៤ នាក់​ ​និង​អ្នក​ស្ម័គ្រ​ចិ​ត្ដ​ចំនួន​ ​៥៤៨ នាក់​ ​ដែល​ចំណេះ​ដឹង​-ជំនាញ​ ​របស់​ពួក​គេ​ត្រូវ​បាន​ពង្រឹង​ជា​ប​ណ្ដើ​រៗ​តាម​រ​យៈ​ការ​សិក្សា​លើ​បទ​ ពិសោធន៍​នៃ​ការ​អនុ​វ​ត្ដ​ន៍​ការងារ​ ​កន្លង​មក​ ​ស្រប​ពេល​ដែល​មាន​ជំនួយ​បច្ចេកទេស​ពី​ក្រុម​ការងារ​គម្រោង​ប្រចាំ​ទី​ស្នា​ ក់​ការ​កណ្ដាល​ ​និង​សាខា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ខេ​ត្ដ​គោល​ដៅ​។​ ​ក្នុង​នោះ​អ្នក​ស្ម័គ្រ​ចិ​ត្ដ​កាកបាទ​ក្រហម​ដែល​បំ​ពាក់​ដោយ​សំ​ភា​រៈ​ អប់រំ​ ​ផ្សព្វផ្សាយ​ក្នុង​រូប​ភាព​ជា​ប័​ណ្ណ​ប្រកាស​ធំៗ​ ​សរុប​សំនួន​ ​៣៣.១០០ ច្បាប់​ ​(ផ្ទាំង​ផ្សព្វផ្សាយ​ ​៨៩០០ ច្បាប់​បោះ​ពុម្ព​ ​ដោយ​គម្រោង​ផ្ទាល់​ ​និង​ ​២៤.២០០ ច្បាប់​ទទួល​បាន​ពី​អង្គ​ការ​ ​AED​) ហើយ​ខិត​ប័​ណ្ណ​ ​តូ​ចៗ​ចំនួន​ ​១.២៧៥ ច្បាប់​ ​រួម​ជាមួយ​ ​អាវ​យឺត​ចំនួន​ ​២៣៥ មួក​ចំនួន​ ​២៣៥ និង​កញ្ចប់​អ​នា​ម័​យ​សរុប​ចំនួន​ ​២២០ កញ្ចប់​ ​បាន​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​អំពី​វិធាន​ការ​ត្រៀម​បង្ការ​ -ឆ្លើយ​តប​ចំពោះ​ការ​ផ្ទុះ​ រាតត្បាត​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​-គ្រុន​ឈាម​ ​និង​លើក​កំ​ពស់​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​សហ​គម​ន៍​យ៉ាង​សកម្ម​ក្នុង​ ​ភូមិ​-ឃុំ​គោល​ដៅ​របស់​ពួក​គេ​។​

ក្នុង ​ឆ្នាំ​នេះ​ដែរ​ ​នៅ​ខេ​ត្ដ​គោល​ដៅ​ចំនួន​ ​៥ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​កាកបាទ​ក្រហម​ហ្វាំ​ង​ឡង់​ ​គម្រោង​ ​ស​មា​ហរ​ណ​កម្ម​ផ្ដាសាយ​បក្សី​-គ្រុន​ឈាម​បាន​ចូល​រួម​បដិភាគ​ជា​ថវិកា​ ​(២៥ដុល្លា​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ក្នុង​បង្គន់​មួយ​) ដើម្បី​សាង​សង់​បង្គន់​គ្រួសារ​ចំនួន​២០០ជូន​គ្រួសារ​ដែល​ជីវភាព​នៅ​មាន​ក​ ម្រិ​ត​។​

មាន ​អ្នក​ទទួល​ផល​ ​ប្រមាណ​ជា​ ​៦៥,៣៤ % (១៩៧.២៩០ នាក់​)ក្នុង​ចំណោម​អ្នក​ទទួល​ផល​ ​សរុប​ចំនួន​ ​៣០១.៩៤១ នាក់​ ​ក្នុង​ខេ​ត្ដ​គោល​ដៅ​ទាំង​ ​១២ បាន​ចូល​រួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​របស់​ ​អ្នក​ស្ម័គ្រ​ចិ​ត្ដ​កាកបាទ​ក្រហម​កម្ពុ​ជា​អំពី​វិធាន​ការ​បង្ការ​ជំងឺ​ ផ្ដាសាយ​បក្សី​គ្រុន​ឈាម​ក៏​ដូច​ជា​ការ​លើក​កំ​ពស់​ការ​ផ្លាស់​ប្ដូរ​ ទម្លាប់​របស់​សហ​គម​ន៍​ផង​ដែរ​ ​។ ជា​លទ្ធ​ផល​ ​ភាគ​ច្រើន​នៃ​អ្នក​ទទួល​ផល​ទាំង​នោះ​មិន​គ្រាន់​តែ​មាន​ ​យក​ចិ​ត្ដ​ទុកដាក់​ ​កង្វល់​តែ​អំពី​បញ្ហា​ជំងឺ​ផ្ដាសាយ​បក្សី​ ​និង​គ្រុន​ឈាម​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្ដែ​ថែម​ទាំង​មាន​ការ​ប្រុង​ ​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ​ជំងឺ​ឆ្លង​ ​ផ្សេ​ងៗ​ទៀត​ដូច​ជា​ ​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​ ​A​-H1N1​ ​ជំងឺ​រាក​ ​ជំងឺ​រលាក​ ​ផ្លូវ​ដង្ហើម​ ​។ល។ ជាង​នេះ​ទៅ​ទៀត​ ​ប្រមាណ​ជា​ ​៨៥ %នៃ​អ្នក​ទទួល​ផល​ទាំង​នោះ​បាន​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ ​របស់​ពួក​គេ​ដោយ​អនុ​វ​ត្ដ​តាម​ការ​ណែនាំ​របស់​អ្នក​ស្ម័គ្រ​ចិ​ត្ដ​កាកបាទ ​ក្រហម​កម្ពុ​ជា​បាន​ល្អ​ដូច​ជា​ ​មាន​អ​នា​ម័​យ​ ​ក្នុង​ការ​ប្រើ​ប្រាស់​បង្គន់​ ​សំអាត​ប​រិ​ស្ថាន​ជុំ​វិញ​ផ្ទះ​ជា​ប្រចាំ​ ​យល់​ព្រម​ដាក់​ត្រី​ ​៧ ពណ៌​ក្នុង​ពាង​ទឹក​របស់​ពួក​គាត់​ ​ដើម្បី​កំ​ចាត់​ជំ​រក​មូស​ខ្លា​ ​លាង​ដៃ​ជាមួយ​សាប៊ូ​ជា​ញឹ​ក​ញាប់​ ​ឈប់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ ​មិន​ឱ្យ​ក្មេង​លេង​ ​និង​ឱ្យ​នៅ​ឆ្ងាយ​ពី​មាន់​-ទា​ ​ដាក់​មាន់​ ​និង​ទា​ ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ​និង​ធ្វើ​ការ​រាយ​ការណ៍​អំពី​ករណី​ ​សង្ស័យ​ថា​មាន​ការ​ផ្ទុះ​រាល​ដាល​នៃ​ ​ជំងឺ​ផ្ដាសាយ​បក្សី​ ​និង​ ​គ្រុន​ឈាម​ ​ជា​ដើម​ ​ក្នុង​គោល​បំណង​ដើម្បី​បង្ការ​ ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ឱ្យ​រួច​ផុត​ពី​ជំងឺ​ឆ្លង​រាល​ដាល​ផ្សេ​ងៗ​ ​ដែល​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ភូមិ​ឃុំ​របស់​ ​ពួក​គា​ត់​។​ ​ប៉ុន្ដែ​ទោះបី​យ៉ាង​នេះ​ក្ដី​ ​ក៏​គ្រួសារ​ខ្លះ​បាន​មាន​ប្រតិកម្ម​ ​និង​មិន​ទាន់​អនុ​វ​ត្ដ​តាម​ការ​ណែនាំ​របស់​អ្នក​ ​ស្ម័គ្រ​ចិ​ត្ដ​កាកបាទ​ក្រហម​នៅ​ឡើយ​ដែល​ប្រការ​នេះ​អាច​ជះ​ឥទ្ធិ​ពល​មិន​ ល្អ​ ​ជា​ពិសេស​ផ្នែក​សុខ​ភាព​សហ​គម​ន៍​ ​ទាំងមូល​នា​ពេល​អនាគត​ផង​ដែ​រ​។​

យោង​តាម​ចំណាប់​អារម្មណ៍​របស់​អ្នក​ទទួល​ផល ​ក្នុង​ខេ​ត្ដ​តាកែ​វ​ ​កំពង់​ចាម​ ​និង​ខេ​ត្ដ​ស្វាយ​រៀង​បាន​ឱ្យ​ ដឹង​ថាៈ​ ​ពួក​គាត់​មាន​ការ​អប​អរ​សាទរ​ខ្លាំង​ចំពោះ​គម្រោង​ស​មា​ហរ​ណ​កម្ម​ផ្ដាសាយ​ បក្សី​-គ្រុន​ឈាម​ ​និង​ ​រីករាយ​ ​ចំពោះ​សកម្មភាព​របស់​អ្នក​ស្ម័គ្រ​ចិ​ត្ដ​កាកបាទ​ក្រហម​ដែល​បាន​អនុ​វ​ត្ដ​ ក្នុង​ភូមិ​របស់​ពួក​គាត់​ណាស់​ ​ដោយ​ហេតុ​ថា​ ​អនុ​វ​ត្ដ​តាម​សកម្មភាព​ទាំង​នោះ​រួម​មាន​ការ​ប្រើ​ប្រាស់​បង្គន់​ប្រកបដោយ ​អ​នា​ម័​យ​ ​ការ​សំអាត​ ​ប​រិ​ស្ថាន​ជុំ​វិញ​ផ្ទះ​-ភូមិ​ ​បាន​ធ្វើ​ឱ្យ​ខ្លួន​គាត់​ ​និង​គ្រួសារ​របស់​ពួក​គាត់​ ​មាន​ជីវភាព​ធូរ​ធា​ ​និង​ប្រាស់​ចាក​ ​ពី​ជំងឺ​ឆ្លង​ផ្សេ​ងៗ​រួម​ ​មាន​ដូច​ជា​ ​៖ គ្រុន​ក្ដៅ​ ​ជំ​ងឹ​រាក​ ​ជំងឺ​គ្រុន​ឈាម​ ​គ្រុន​ពោះវៀន​ ​ផ្ដាសាយ​បក្សី​ ​ផ្ដាសាយ​ ​ប្រភេទ​ថ្មី​ ​ហើយ​ជា​ពិសេស​អាច​ធ្វើ​ឱ្យ​ពួក​គាត់​អាច​រួច​ផុត​ពី​គ្រោះ​ថ្នាក់​កើត​ឡើង​ ដោយ​ចៃ​ដ​ន្យ​ ​នៅ​ពេល​ដែល​ ​ពួក​គាត់​ទៅ​បត់ជើង​ពេល​យប់​ដែរ​ ​ហើយ​ពួក​គាត់​បាន​ប្ដេជ្ញា​ចិ​ត្ដ​ខ្ពស់​ក្នុង​ការ​អនុ​វ​ត្ដ​ន៍​តាម​ការ​ ណែនាំ​របស់​ ​អ្នក​ស្ម័គ្រ​ចិ​ត្ដ​ ​និង​ផ្សព្វផ្សាយ​ប​ន្ដ​ដល់​អ្នក​ជិត​ខាង​របស់​គាត់​ឱ្យ​អនុ​វ​ត្ដ​តាម​គាត់ ​ថែម​ទៀត​ផ​ង​។​ ​