សេវាយើង

គម្រោងសុវត្ថិភាពចរាចរណ៍

គម្រោង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​
ជាមួយ​សុវត្ថិ​ភាព​ចរាចរណ៍​ ​រួម​ប​ញ្ជូ​ល​ពិការ​ភាព

បច្ចុប្បន្ន ​នេះ​ ​ចំនួន​អ្នក​ស្លាប់​និង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​លេច​ឡើង​ជា​ ​បញ្ហា​ប្រឈម​ដ៏​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុ​ជា​។​ ​ចាប់​ពី​ឆ្នាំ​២០០៤ មក​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ជាប់​ចំ​ណាត់​អាទិ​ភាព​ថ្នាក់​លេខ​ ​២ បន្ទាប់​ពី​ជំងឺ​អេ​ដ​ស៏​។​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ធ្វើ​ដំណើរ​ប្រមាណ​ ​១០០នាក់​ ​ជា​ពិសេស​យុ​វ​វ័​យ​បាន​ស្លាប់​ ​និង​រង​របួស​ជា​រៀង​ ​រាល់​ថ្ងៃ​ ​ហើយ​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​ក្នុង​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បន្ទាប់​ ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ហើយ​ភាគ​ច្រើន​មិន​អាច​រស់​រាន​មាន​ជីវិត​ត្រ​ឡប់​ទៅ​ធ្វើ​ការងារ​ ​ឬ​សិក្សា​បាន​ជា​ប្រ​ក​តី​ឡើ​យ​។​ ​នៅ​ឆ្នាំ​ ​២០០៩ ទិន្នន័យ​ស្តី​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​ជន​រង​គ្រោះ​ ​ដែល​ប្រមូល​ព័ត៌មាន​ដោយ​ ​(អា​ ​ស៊ី​ ​វី​ ​អាយ​ ​អេ​ស​) បាន​បង្ហាញ​ថា​ជាង​ ​៦០% នៃ ​ជន​រង​គ្រោះ​ ​គឺ​ជា​យុ​វ​ជន​មាន​អាយុ​រវាង​ ​៩ឆ្នាំ​ ​ដល់​ ​៣០ឆ្នាំ​ ​ដែល​ ​វ័​យ​នេះ​ត្រូវ​បាន​កំណត់​ថា​ជាស​សរ​ទ្រូង​នៃ​ប្រទេស​ជា​តិ​។​ ​ឥរិយាបថ​ ​និង​អាកប្ប​កិរិយា​មិន​យោគ​យល់​គ្នា​របស់​អ្នក​បើក​បរ​យាន​ជំនិះ​នឹង​ប​ ​ណ្តា​ល​ឲ្យ​កើត​មាន​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ហើយ​អ្នក​រង​គ្រោះ​អាច​ឈាន​ទៅ​រក​ពិការ​ភាព​អស់​មួយ​ជីវិត​ ​។

ខ​ណៈ​ដែល​ប្រទេស​កម្ពុ​ជា​ ​ត្វ្រូ​វ​បាន​គេ​ចាត់​ទុកជា​ប្រទេស​ដែល​មាន​អ​ត្រា​ជន​ពិការ​ខ្ពស់​ ​(ស្មើ​នឹង​ ​៤% នៃ​ចំនួន​ប្រជា​ជន​សរុប​) គ្រោះ ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ​ហើយ​ក៏​ជា​មូល​ហេតុ​មួយ​ប​ណ្តា​ល​ឲ្យ​មាន​ពិការ​ភាព​ ​ក្នុង​នោះ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​បាន​កំណត់​បញ្ហា​សុវត្ថិ​ភាព​ចរាចរណ៍​ ​និង​ពិការ​ភាព​ជា​អាទិ​ភាព​ ​និង​បាន​ប្រកាស​ជា​សា​ធារ​ណៈ​នៅ​ថ្នាក់​ជាតិ​ ​។ បច្ចុប្បន្ន​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិត​ ​ច្រើន​ជាង​ការ​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​។ ការ​កាត់​បន្ថយ​អ​ត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​បង្ការ​ពិការ​ភាព​ ​គឺ​ជា​បញ្ហា​អាច​ប​ញ្ជៀ​សបាន​ ​ដែល​ការងារ​នេះ​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ ​អ្នក​បើក​បរ​ ​និង​ផ្ដល់​ការ​អប់រំ​ ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ ​និង​ផ្ដល់​ការ​ស​ង្គ្រោះ​បន្ទាន់​មួយ​ ​ដោយ​ផ្ត​ល់​ជំនួយ​នានា​ដល់​សិស្ស​រង​គ្រោះ​ ​និង​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​។

គោល​បំណង​គម្រោង​

 គម្រោង ​នេះ​ ​មាន​គោល​បំណង​ចូល​រួម​ចំណែក​ព​ន្លឿ​ន​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​តាម​រ​យៈ​ការ​បង្ការ​ ​ការ​កាត់​បន្ថយ​ ​និង​ប​ញ្ជៀ​ស​ពិការ​ភាព​ដែល​បង្ក​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​លើក​កម្ពស់​ការ​ប​ញ្ជៀ​ប​ការងារ​ពិការ​ភាព​នៅ​ក្នុង​សាលា​រៀន​ ​និង​សង្គម​ជា​តិ​។​

សកម្មភាព​គម្រោង​សំ​ខា​ន់ៗ​

 គម្រោង ​នេះ​ ​ផ្សា​ភ្ជាប់​សមត្ថ​ភាព​ដែល​មាន​ស្រាប់​របស់​ស្ថា​ប័​ន​ ​ជាមួយ​នឹង​រចនា​ស​ម្ព័​ន​នៃ​បណ្ដាញ​ការងារ​របស់​យុ​វ​ជន​ ​ស្រប​ទៅ​នឹង​តម្រូវ​ការ​របស់​សង្គម​ជាតិ​ ​និង​យុ​វ​ជន​ ​រួម​ទាំង​ជន​ពិការ​ភាព​ផ​ង​។​ ​ក្រុម​ ​គោល​ដៅ​ ​គឺ​ជា​យុ​វ​ជន​កាកបាទ​ក្រហម​ ​និង​យុ​វ​សិស្ស​មាន​អាយុ​៩ ឆ្នាំ​ ​ទៅ​ ​៣០ឆ្នាំ​ ​នៃ​គ្រឹៈ​ស្ថាន​មធ្យម​បឋម​ភូមិ​ ​រាប់​បញ្ចូល​ទាំង​ក្រុម​គ្រួសារ​យុ​វ​សិស្ស​រង​គ្រោះ​ ​ក្នុង​ខេ​ត្ដ​សៀមរាប​ ​បាត់​ដំបង​ ​និង​ខេត្ត​បន្ទាយ​មាន​ជ័​យ​។​ ​ដើម្បី​បង្កើន​លទ្ធ​ផល​វិជ្ជមាន​ ​និង​ប្រសិទ្ធិ​ភាព​ ​ ​គម្រោង​នេះ​បាន​ចែក​ចេញ​ជា​ ​៣ សមាស​ភាគ​សំ​ខា​ន់ៗ​ដូច​ខាង​ក្រោម​ ​៖

១.ការ​ផ្ត​ល់​អំណាច​ដល់​យុ​វ​ជន​ ​ដែល​រួម​ទាំង​ ​ជន​ពិការ​ ​និង​ ​ដៃ​គូរ​អភិវឌ្ឍ​ន៍ៈ​

-ការ​ស្ទាប​ស្ទង់​ជា​មូល​ដ្ឋា​ន​ ​-ការ​ប្រកាស​ដាក់​ឲ្យ​ ដំណើរ​ការ​ ​

​-សិក្ខា​សាលា​ប្រចាំ​ឆ្នាំ​ ​និង​ប្រជុំ​សម្រប​ ​សម្រួល​ ​
-ក​សាង​ផែនការ​ដែល​មាន​ការ​ចូល​រួម​ ​ផ្អែក​លើ​តម្រូវ​ការ​របស់​យុ​វ​ជន​ ​រួម​ទាំង​ជន​ពិការ​

​-ផ្សព្វផ្សាយ​ដល់​ជន​ពិការ​ ​ស្តី​ពី​សុវត្ថិ​ភាព​ចរាចរណ៍​ ​និង​សកម្មភាព​នា​នា​។​
២.គ្រោះ​ថ្នាក់​ចរាចរណ៍​ ​និង​ការ​បង្ក​ការ​ពិការ​ភាព​ ​និង​ការ​ផ្សព្វ​ផ្សា​យៈ​
- ផ​លិ​ត​ស​ម្ភា​រៈ​អប់រំ​ផ្សព្វផ្សាយ​ ​(IEC​)

- បង្កើត​ក្លឹ​ប​ ​តាម​សាលា​រៀន​គោល​ដៅ​ ​និង​ក​សាង​សមត្ថ​ភាព​ ​ពី​សុវត្ថិ​ភាព​ចរាចរណ៍​ ​និង​បញ្ហា​ពិការ​ភាព​ ​
- គាំ​ទ្រ​ ​យុ​ទ្ឋ​នា​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​របស់​យុ​វ​ជន​នៅ​ ​តាម​សាលា​រៀន​ ​និង​ទី​សា​ធារ​ណៈ​ ​

​-យុ​ទ្ឋ​នា​ការ​ ​បង្ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្នាក់​ខេ​ត្ដ​ ​-ព​ង្រឺ​ង​សមត្ថ​ភាព​បុគ្គលិក​គម្រោង​ ​ ​

- ផ​លិ​ត​ ​និង​ចែក​ចាយ​មួក​សុវត្ថិ​ ​ភាព​សម្រាប់​ប្រើ​ប្រាស់​តាម​រ​យៈ​ប​ណ្ណា​ល័​យ​មួក​សុវត្ថិ​ភា​ព​។​
៣.ជំនួយ​ស​ង្គ្រោះ​ប​ន្ទា​ន់ៈ​
-ក​សាង​សមត្ថ​ភាព​ដល់​យុ​វ​ជនក​បាទ​ក្រហម​ពី​ការ​ជួយ​ស​ង្គ្រោះ​បន្ទាន់​
​-ផ្ដល់​ជំនួយ​ស​ង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ​
-ផ្ដល់​ជំនួយ​ស​ង្គ្រោះ​បន្ទាន់​ដល់​សិស្សានុសិស្ស​ ​និង​យុ​វ​សិស្ស​ពិ​កា​រ​។​

  ចំពោះ​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់​ទំនង​ ​លោក​ខឹ​ម​ ​សុផល​ ​អ៊ី​ម៉ែ​លៈ​ ​sophalkhem16​@ yahoo​.com​ ​

ធ្វើ​បច្ចុប្បន្ន​ភាព​ ​ថៃ្ង​ទី​ ​៣០ ខែ​ ​មិ​ថុ​នា​ ​ឆ្នាំ​២០១២