សេវាយើង

គម្រោងវិជ្ជាសង្គ្រោះបឋមតាមសហគមន៍

គម្រោង​វិជ្ជា​ស​ង្គ្រោះ​បឋម​

- ព័ត៌មាន​ទូទៅ​

- ឈ្មោះ​គម្រោង​ ​៖ វិជ្ជា​ស​ង្គ្រោះ​បឋម​កាកបាទ​ក្រហម​កម្ពុ​ជា​
- ម្ចាស់​ជំនួយ​ ​៖ កាកបាទ​ក្រហម​ជប៉ុន​ និងកាកបាទក្រហមកម្ពុជា
- ខេត្ត​គោល​ដៅ​ ​៖ រាជ​ធានី​ភ្នំពេញ​ ​ខេត្ត​ ​កំពង់​ធំ​ ​កំពង់​ស្ពឺ​ ​និង​ ​បាត់​ដំប​ង​និង២១សាខាកាកបាទក្រហមកម្ពុជាផ្សេងទៀតពង្រឹងសមត្ថភាពគ្រូបង្គោល ណិងសម្ភារៈបង្រៀន
- ប្រជា​ជន​គោល​ដៅ​ ​៖ ម​ន្ត្រី​គម្រោង​ ​អ្នក​ស្ម័គ្រ​ចិត្ត​កាក​បា​ក្រហម​កម្ពុ​ជា​ ​និង​អ្នក​ទទួល​ផល​តាម​សហ​គម​ន៍​។​

- ប្រវត្តិ​

នៅ​ពេល​ កំពុង​ប្រតិបត្តិ​ការ​ការងារ​ ​មាន​គ្រោះ​ថ្នាក់​ជា​ច្រើន​បាន​កំពុង​តែ​កើត​ឡើង​ ​និង​កើន​ឡើង​ជា​លំដាប់​នៅ​លើ​ពិភព​លោ​ក​។​ ​តាម​របាយ​ការណ៍​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ​និង​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​ ​បាន​បង្ហាញ​ថា​ ​បុគ្គលិក​បំ​រើ​ការងារ​ជាង​ ​២៧០ លាន​នាក់​ ​មាន​គ្រោះ​ថ្នាក់​ក្នុង​ពេល​កំពុង​ប្រតិបត្តិ​ការងារ​របស់​ពួក​គេ​ប្រមាណ​ ជា​ ​១៦០ លាន​នាក់​ ​ហើយ​ជា​ជំងឺ​ដែល​ទាក់ទង​នឹង​ការងារ​របស់​ពួក​គេ​ផ្ទា​ល់​។​ ​ជា​រៀង​រាល់​ឆ្នាំ​ជាង​ ​២ លាន​នាក់​ ​បាន​បាត់បង់​ជីវិត​ដែល​គិត​ជា​តួ​លេខ​គឺ​ ​៣.៩ ភាគ​រយ​នៃ​អ​ត្រា​ស្លាប់​នៅ​លើ​ពិភព​លោ​ក​។​

  គ្រោះ ​ថ្នាក់​ជា​មូល​ដ្ឋា​ន​ ​តែង​តែ​កើត​មាន​នៅ​តាម​ផ្ទះ​ ​ទី​សា​ធារ​ណៈ​ ​និង​ទី​កន្លែង​ធ្វើ​ការ​ងា​រ​។​ ​ដូច្នេះ​កត្តា​គន្លឹះ​គឺ​ត្រូវ​ ​បញ្ចូល​នូវ​វិធាន​ការណ៍​ផ្សេ​ងៗ​ ​ដើម្បី​ការពារ​ ​និង​កាត់​បន្ថយ​វិនាស​កម្ម​នេះ​។​ ​ការ​ស​ង្គ្រោះ​បឋម​ ​គឺ​ជា​វិធី​សា​ស្ដ្រ​មួយ​ដែល​ចំណាយ​តិច​មាន​ប្រសិទ្ធិ​ភាព​ ​និង​បង្ហាញ​នូវ​សុវត្ថិ​ភាព​នៅ​ក្នុង​ការ​ការពារ​ ​អ្នក​របួស​ ​ឬ​អ្នក​ជំងឺ​ដោយ​ស​ង្គ្រោះ​ជីវិត​តាម​បច្ចេកទេស​ត្រឹម​ត្រូ​វ​។​ ​

  កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​អនុ​វ​ត្ដ​នូវ​កម្ម​វិធី​ស​ង្គ្រោះ​បឋម​តាម​សហ​គម​ន៍​ ​(CBFA​) ចាប់ ​តាំង​ពី​ឆ្នាំ​ ​១៩៩៥ ដល់​ ​ឆ្នាំ​ ​២០០០ ដោយ​មាន​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ ​និង​បច្ចេកទេស​ពី​សហ​ព័ន្ធ​អន្តរ​ជា​តិ​។​ ​អាស្រ័យ​ដោយ​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ត្រូវ​បាន​បញ្ចប់​ ​រួម​ជាមួយ​នឹង​ការ​ខ្វះ​ខាត​ការ​ត្រួត​ពិ​និត្យ​យន្ត​ការ​គាំ​ទ្រ​ធ្វើ​ឱ្យ ​កម្ម​វិធី​ ​ស​ង្គ្រោះ​បឋម​តាម​សហ​គម​ន៍​ ​(CBFA​) បាន ​អ​សកម្ម​ការងារ​របស់​ខ្លួន​ចាប់​តាំង​ពី​ពេល​នោះ​ម​ក​។​ ​តែ​ទោះបី​យ៉ាង​ណា​វិជ្ជា​ស​ង្គ្រោះ​បឋម​ ​នៅ​តែ​ជាស​មាស​ធាតុ​ដ៏​សំខាន់​របស់​សកម្មភាព​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ ​ដែល​ទាមទារ​អោ​យ​មាន​កា​រវិ​វ​ឌ្ឍ​ន៍​ជំនាញ​ ​និង​ចំណេះ​ដឹង​យ៉ាង​ទៀង​ទាត់​បើ​ទោះបីជា​មាន​ការ​គាំ​ទ្រ​យ៉ាង​រឹតត្បិត​ ចាប់​ ​តាំង​ពី​ឆ្នាំ​ ​២០០០ ក៏​ដោ​យ​។​

  នៅ​ ក្នុង​ទិស​ដៅ​យុទ្ធ​សា​ស្ត្រ​ថ្មី​របស់​នាយក​ដ្ឋា​ន​សុខ​ភាព​ ​វិជ្ជា​ស​ង្គ្រោះ​បឋម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គំ​រោង​ស្នូល​របស់​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​បាន​ធ្វើ​ការ​កែ​ប្រែ​វិជ្ជា​ស​ង្គ្រោះ​បឋម​តាម​សហ​គម​ន៍​ជាមួយ​នឹង​ ​យុទ្ធ​សា​ស្ត្រ​ថ្មី​ ​ដើម្បី​ផ្ដល់​នូវ​វិជ្ជា​ស​ង្គ្រោះ​បឋម​ជា​មូល​ដ្ឋា​ន​ ​រួម​ទាំង​ធ្វើ​ការ​បញ្ចូល​ការ​ស​ង្គ្រោះ​បឋម​ដែល​មាន​លក្ខ​ណៈ​ការពារ​ការ​ លើក​ ​កំ​ពស់​សុខ​ភាព​របស់​នាយក​ដ្ឋា​ន​សុខ​ភាព​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ស្នា​ក់​ការ​កណ្ដាល​ ​និង​តាម​សាខា​ទាំងឡាយ​ដើម្បី​ ​អនុ​វ​ត្ដ​គម្រោង​វិជ្ជា​ស​ង្គ្រោះ​បឋម​អោ​យ​មាន​ប្រសិទ្ធ​ភាព​ ​និង​បង្កើត​នូវ​ការ​ស្វែង​រក​ប្រាក់​ចំណូល​តាម​រ​យៈ​វិជ្ជា​ស​ង្គ្រោះ​បឋម​ ​បង់​ថ្លៃ​ទៅ​ដល់​អង្គ​ការ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ ​និង​ស្ថា​ប័​ន​ឯក​ជន​ដទៃ​ទៀ​ត​។​

- គោល​ដៅ​គម្រោង​

ដើម្បី​បង្កើត​ប្រព័ន្ធ​ស​ ង្គ្រោះ​បឋម​របស់​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ទាំង​សាខា​ ​និង​ថ្នាក់​កណ្ដាល​ក្នុង​ការ​អនុ​វត្ត​ន៍​ ​ស​ង្គ្រោះ​បឋម​បង់​ថ្លៃ​ ​និង​ ​ស​ង្គ្រោះ​បឋម​តាម​សហ​គម​ន៍​ក៏​ដូច​ជា​កម្ម​វិធី​ការពារ​សុខ​ភា​ព​។​

- គោល​បំណង​គម្រោង​

ម​ន្ត្រី​គម្រោង​ ​និង​ ​អ្នក​ស្ម័គ្រ​ចិត្ត​អាច​ផ្ដល់​ ​និង​ជំរុញ​អោ​យ​មាន​សេ​វា​កម្ម​វិជ្ជា​ស​ង្គ្រោះ​បឋម​នៅ​ក្នុង​សហ​គម​ន៍​ សាខារាជធានី-ខេត្តទាំង២៥។

- លទ្ធ​ផល​រំពឹង​ទុក​

. ការ​បង្កើត​ប្រព័ន្ធ​ ​និង​ក្រុម​វិជ្ជា​ស​ង្គ្រោះ​បឋម​ ​នៅ​ទី​ស្នា​ក់​ការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​សាខា​

. ការ ​បង្កើន​ចំណេះ​ដឹង​ ​និង​ជំនាញ​ស្ដី​ពី​វិជ្ជា​ស​ង្គ្រោះ​បឋម​ដល់​គ្រូ​បង្គោល​នៅ​ទី​ស្នា​ក់​ ការ​ ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ថ្នាក់​សាខា​

បើក​វគ្គ​គ្រូ​បង្គោល​វិជ្ជា​ស​ង្គ្រោះ​បឋម​ ​និង​ ​បើក​វគ្គ​វិជ្ជា​ស​ង្គ្រោះ​បឋម​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ ​កាកបាទ​ក្រហម​កម្ពុ​ជា​

បុគ្គលិក​គម្រោង​វិជ្ជា​ស​ង្គ្រោះ​បឋម​ចូល​រួម​វគ្គ​ឯក​ទេស​គ្រូ​បង្គោល​

. ការ​ផ្ដល់​ចំណេះ​ដឹង​វិជ្ជា​ស​ង្គ្រោះ​បឋម​ដល់​អ្នក​ទទួល​ផល​នៅ​តាម​សហ​គម​ន៍​

ការ​បង្ហាញ​ពី​វិជ្ជា​ស​ង្គ្រោះ​បឋម​ដល់​សហ​គម​ន៍​ ​ឬ​សាលា​រៀន​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​កម្ពុ​ជា​

ការ​ប្រារព្ធ​ទិវា​វិជ្ជា​ស​ង្គ្រោះ​បឋម​ពិភព​លោក​នៅ​កាកបាទ​ក្រហម​កម្ពុ​ជា​សាខា​គោល​ដៅ​

. ការ ​រក​ប្រាក់​ចំណូល​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ទី​ស្នា​ក់​ការ​កណ្ដាល​ ​និង​សាខា​តាម​រ​យៈ​ការ​ផ្ដល់​វគ្គ​វិជ្ជា​ស​ង្គ្រោះ​បឋម​បង់​ថ្លៃ​ដល់​អង្គ ​ការ​ក្រៅ​ ​រ​ដ្ឋា​ភិ​បា​ល​ ​និង​ស្ថា​ប័​ន​ឯក​ជន​ដទៃ​ទៀត​

 វគ្គ​វិជ្ជា​ស​ង្គ្រោះ​បឋម​ដល់​អង្គ​ការ​ ​និង​ ​វគ្គ​វិជ្ជា​ស​ង្គ្រោះ​បឋម​ដល់​យុ​វ​ជន​កាកបាទ​ក្រ​ហ​កម្ពុ​ជា​

 

កម្ម​វិធី​ស​ង្គ្រោះ​បឋម​បង់​ថ្លៃ​ ​សូម​ទំនាក់​ទំនង​ ​៖

ទី​ស្នា​ក់​ការ​កណ្ដាល​កាកបាទ​ក្រហមកម្ពុជា

-លោក អុប ពុទ្ធា ប្រធានការិយាល័យ វិជ្ជាសង្គ្រោះបឋម

ទូរស័ព្ទ ៖ (៨៥៥) ១៦ ៨៤០០៥៧ / (៨៥៥) ៩៧ ៩៩៤៩ ០៥៧

អ៊ីម៉ែលop.puthea@redcross.org.kh, opputhea​@yahoo​.com​ ​

-លោក យ៉ា សុផាត គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម

ទូរស័ព្ទ ៖ (៨៥៥) ៩៩ ៩៩៩ ៦៦៥ / (៨៥៥) ៩៧ ៩៩៤៩ ០៥៧

អ៊ីម៉ែលya.sophat@redcross.org.kh,

កញ្ញា គេន អន ជំនួយការការិយាល័យ វិជ្ជាសង្គ្រោះបឋម

ទូរស័ព្ទ ៖ (៨៥៥) ៩២ ៨៣០ ៥៩៦ / (៨៥៥) ៨៨ ៣៦៤៦ ៩៦៩

អ៊ីម៉ែលken.orn@redcross.org.kh,

 

កាកបាទ​ក្រហម​កម្ពុ​ជា​សាខា​រាជ​ធានី​ភ្នំពេញ​

            ទូរស័ព្ទ​លេខ​៖ (៨៥៥) ៩២ ៧៩ ៧២ ០៦

កាកបាទ​ក្រហម​កម្ពុ​ជា​សាខា​ខេត្ត​កំពង់​ស្ពឺ​

            ទូរស័ព្ទ​លេខ​៖ (៨៥៥) ៩២ ៥៤ ៤៥ ៥៧

កាកបាទ​ក្រហម​កម្ពុ​ជា​សាខា​ខេត្ត​កំពង់​ធំ​

            ទូរស័ព្ទ​លេខ​៖ (៨៥៥) ១២ ៨៥ ៨១ ៦០

កាកបាទ​ក្រហម​កម្ពុ​ជា​សាខា​ខេត្ត​បាត់​ដំបង​

            ទូរស័ព្ទ​លេខ​៖ (៨៥៥) 93 892 779

 

ធ្វើបច្ចុប្បន្នភាព ថៃ្ងទី​​ ១០ ខែ កញ្ញា ឆ្នាំ​២០១០