សេវាយើង

កម្មវិធី​អភិវឌ្ឍន៍​សុខភាព​សហគមន៍​មូលដ្ឋាន

. សាវតា

 

ម្ម​វិធិ​អភិវឌ្ឍន៍​សុខភាព​សហគមន៍​មូលដ្ឋាន បាន​គាំទ្រ និង​ឧបត្ថម្ភ​ទាំង​ថវិកា និង​បច្ចេកទេស ពី​កាកបាទក្រហម​ដា​ណឺ​ម៉ាក​ចាប់តាំងពី​ឆ្នាំ ២០០៣ រហូតដល់​បច្ចុប្បន្ន។

ដំណាក់​ករទី១ ចាប់ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០០៥ ដែល​បាន​អនុវត្ត​ជោ​យ​សាខា​ខេត្តកំពត និង​សាខា​ខេត្តសៀមរាប។

ដំណាក់​កាល​ទី២ ចាប់ពី​ឆ្នាំ ២០០៦ ដល់​ត្រីមាស​ទី១ ឆ្នាំ២០១២ ដែល​បាន​អនុវត្ត​ដោយ​សាខា​ខេត្តកំពត សៀមរាប រតនៈគិរី និង​មណ្ឌលគិរី។

​ដំណាក់​កាលទី៣ ចាប់ពី​ត្រីមាស​ទី២ ឆ្នាំ២០១២ ដល់​ត្រីមាស​ទី២ ឆ្នាំ២០១៦ ដែល​បាន នឹង​កំពុង​អនុវត្ត ដោយ​សាខា​ខេត្តកំពត និង​ព្រះវិហារ។ ក្នុងដំណាក់​កាល​ទី៣ នេះ​មាន​អ្នកទទួលផល​ចំនួន ៤៦.៩៩០នាក់ ស្រី២៣.៤៤៥ នាក់ និង​អនុវត្ត​នៅ​ក្នុង ៤៧ ភូមិ ៩ ឃុំ ៥ ស្រុក និង២ ខេត្ត។

ក្នុងនោះ​កម្មវិធី​បានជ្រើសរើស និង​បណ្តុះបណ្តាល​អ្នកស្ម័គ្រចិត្ត​ចំនួន ៣១៧ នាក់ អំពីជំនាញ​សង្គ្រោះ​បឋម គោលការណ៍​គ្រឹះ​ទាំង ៧ ប្រវត្តិ​ចលនា ជំនាញ​អប់រំ និង​ផ្សព្វផ្សាយ និង​ចំណេះដឹង​ទាក់ទង​អនាម័យ និង​ទឹកស្អាត និង​សុខភាព​មាតា ទារក និង​កុមារ​ជាដើម។

ថវិកា​គ្រោង​ចំណាយ​ក្នុង​រយៈពេល ៤ ឆ្នាំ គឺ​ចាប់ពី​ត្រីមាស​ទី២ ឆ្នាំ ២០១២ ដល់​ត្រីមាស​ទី២ ឆ្នាំ២០១៦ មាន​ចំនួន ២លាន​ដុលារ​សហរដ្ឋអាមេរិក។

 

. ទិសដៅចម្បង

សុខភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​គោលដៅ​របស់​កម្មវិធី និង​ភាព​ធន់​មាំ​ដែល ងាយ​រង់​គ្រោះ​មាន​ភាពប្រសើ​ឡើង។

 

. សកម្មភាសំខាន់ៗ

 

៣.១.ការផ្គត់ផ្គង់ទឹកស្អាត

ក្នុង​សកម្មភាព​នេះ​ផ្តោតទៅលើ​ការផ្តល់​អណ្តូងស្នប់​ទឹកស្អាត​អា​ហ្រិ​ដេ​វ (Afridev) ធុង​ចម្រោះ ពាងទឹក អាំង​ត្រង​ទឹកភ្លៀង និង​ចូលរួម​ធ្វើ​សកម្មភាព​ទិវា​ទឹក​ពិភព លោក​ប្រចាំឆ្នាំ។

 

៣.២. ការលើកកម្ពស់សុខភាពមាតា ទារក និងកុមា

ក្នុង​សម្មភាព​នេះ​ផ្តោតទៅលើ​ការអប់រំ និង​ផ្សព្វផ្សាយ និង​ទិវា​សុខភាព​ដូច​ សប្តាហ៍​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ និង​ទិវា​អេដស៍​ទៅដល់​ក្លឹប​សហគមន៍ អ្នកស្ម័គ្រចិត្ត ប្រជាពលរដ្ឋនៅក្នុង​ភូមិ​គោលដៅ និង​គាំទ្រ​សេវា​មណ្ឌល​សុខភាពជាពិសេស​ការផ្តល់​សម្ភា​រៈ និង​បរិក្ខា​ទាក់ទង​ការ​សម្រាលកូន និង​សេវា​ចុះមូលដ្ឋាន​ជាដើម។

 

៣.៣. ការលើកកម្ពស់អនាម័យខ្លួនប្រាណ និងបរិស្ថាន

ក្នុង​សកម្មភាព​នេះ​ផ្តោតទៅលើ​ការអប់រំ ផ្សព្វផ្សាយ​អំពី​អនាម័យ​ខ្លួនប្រាណ អនាម័យ​បរិស្ថាន ការធ្វើ​កន្លែង​លាងដៃ​តាម​ផ្ទះ ការផ្តល់​បង្គន់​អនាម័យ​តាម​ផ្ទះសាលារៀន និង​មណ្ឌល​សុខភាព​ និង​ធ្វើ​ទិវា​សំអាត​បរិស្ថាន​ជាដើម។

 

៣.៤. ការអភិវឌ្ឍន៍សមត្ថភាព

ក្នុងសកម្មភាព​នេះ​ផ្តោតទៅលើ​ការអប់រំ និង​បណ្តុះបណ្តាល​ដល់​មន្ត្រី​ពាក់ព័ន្ធក្នុងការ​អនុវត្ត​កម្មវិធី​នៅ​ស្នាក់ការ​កណ្តាល សាខា អនុសាខា និង​មន្ត្រី​មកពី ក្រសួង​ឬមន្ទីរ​សុខាភិបាល និង​អភិវឌ្ឍន៍ជនបទ​តាមរយៈ​ចូលរួម​ក្នុង​វគ្គ​ជំនាញផ្សេងៗ សិក្ខាសាលា ឬកិច្ចប្រជុំ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍ និង​ការសិក្សា​ផ្លាស់ប្តូរបទពិសោធន៍​ទាំង​ក្នុង និង​ក្រៅប្រទេស។

 

 

ការទំនាក់ទំនង​សម្រាប់​ព័ត៌មាន​លំអិត៖

ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា

លោក អ៊ិន សុភាព ប្រធានកម្មវិធីអភិវឌ្ឍន៍សុខភាពសហគមន៍មូលដ្ឋាន

ទូរស័ព្ទ​លេខ    (៨៥៥) ១២ ៦២២​៣៧៤ / (៨៥៥) ០២៣ ៨៨៣ ១២០

អ៊ី​ម៉ែ​ល          danishrc04@online.com.kh / ens.sopheap@redcross.org.kh