ទំព័រដើម English | ខ្មែរ
 
User ID:
Password:

 


មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១០



នៅរសៀលថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១០ អង្គមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ បានចាប់ផ្ដើមបន្ដដំណើរការ របស់ខ្លួននៅវេលាម៉ោង ១៤ៈ០០ ដោយក្នុងនោះគណៈកម្មាធិការ កណ្ដាល អាណត្ដិទី ៥ បានបើកសម័យប្រជុំលើកទី ១ របស់ខ្លួន ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុល ដោយនៅ ក្នុងនោះអង្គ​ប្រជុំបានសម្រេចជាឯកច្ឆន្ទក្នុងការជ្រើសរើសលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ និងបាន​ជ្រើសរើស លោកជំទាវ អាន្នី សុខអាន អនុប្រធាន ទី ១ លោកជំទាវ ជឹង សុភាព អនុប្រធាន ទី ២ លោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញឹក និងបានជ្រើសរើស អគ្គលេខាធិការ អគ្គលេខាធិការរង និងឥស្សរៈជនចំនួន ៣ រូប រួមមាន ៖ លោកជំទាវ តៅ តឿន ទៀបាញ់ លោកជំទាវ សុខ កែវ ចន្ទ័សារុន និងលោកជំទាវ ជា ខេង ស៊ុយសែម


មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១០



នៅ​ព្រឹក​ថ្ងៃទី ០៥  ខែ សីហា ឆ្នាំ ២០១០ អង្គមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥ បានចាប់ផ្ដើមបន្ដដំណើរការរបស់ខ្លួននៅវេលាម៉ោង ០៧និង៣០នាទី ព្រឹក ទៅតាមកម្មវិធី និង​របៀបវារៈ​ដែលបាន គ្រោងទុក។ អង្គមហាសន្និបាត​បាន​ធ្វើ​ការ​ពិភាក្សា​យ៉ាង​ផុសផុល​ទៅ​លើ​របាយការណ៍​ទាំង ៣ ដែលបានដាក់ ជូនអង្គមហាសន្និបាត កាលពីរសៀលថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១០ ដោយផ្ដល់នូវការគាំទ្រ ឯកភាព និងអនុម័តលើខ្លឹមសារនៃរបាយការណ៍ទាំង ៣ ហើយ​និង​​មាន​មោទនភាព​យ៉ាង​ខ្លាំង ចំពោះសមិទ្ធផលនានា ដែល​កាកបាទក្រហមកម្ពុជា​ សម្រេច​បាន​ទាំង​នៅ​ថ្នាក់​កណ្ដាល និងថ្នាក់សាខាខេត្ដ-រាជធានី ជា​មួយ​នឹង​ការ ប្ដេជ្ញាចិត្ដ ខិតខំប្រឹងប្រែង ពុះពារ​សម្រេច​ឱ្យ​បាន​ជោគជ័យ​នៅ​អាណត្ដិ​ថ្មីនេះ


មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្ដិទី ៥



នៅ​រសៀលថ្ងៃទី ០៤  ខែ សីហា ឆ្នាំ ២០១០ នា​សាលសន្និសីទចតុមុខ កាកបាទក្រហមកម្ពុជា បាន ប្រារព្ធធ្វើ​ពិធី​បើក​មហាសន្និបាតសាមញ្ញ ក្រោម​ព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជា​អម្ចាស់ ជាទី​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត និង​មាន​ការ​ចូល​រួម​ពី​សមាជិក-សមាជិកា​ពេញ​សិទ្ធិ​ចំនួន ១៨៩ នាក់ និង​អ្នកសង្កេតការណ៍ ភ្ញៀវជាតិ-អន្ដរជាតិ ប្រមាណ ៣៩០ នាក់ រួម​មាន​ឧបនាយករដមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងដំណាងសមាជិកភាពមកពីក្រសួង ស្ថាប័ន អង្គភាព​នានា ប្រធាន​ប្រតិភូ​សហព័ន្ធអន្ដរជាតិ ប្រតិភូ គណៈកម្មាធិការ​អន្ដរជាតិ​កាកបាទក្រហម​ប្រចាំ​ភូមិ​ភាគ ប្រតិភូ​កាកបាទក្រហម​វៀតណាម ឡាវ ថៃ ប្រតិភូ សហព័ន្ធ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សមាគម​ជាតិ​ជា​បងប្អូន ដៃគូ​សហប្រតិបត្ដិការ ដំណាង​ជនជាតិ អង្គ​ទូត អង្គការ​អន្ដរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ទាំង ២៤ ខេត្ដ-រាជធានី សមាជិក-សមាជិកា អ្នកស្ម្រ័គ​ចិត្ដ និង​យុវជន​កាកបាទក្រហមកម្ពុជា ដែល​បាន​ញ៉ាំងឱ្យពិធីបើកអង្គ​មហា សន្និបាត​ប្រព្រឹត្ដ​ទៅប្រកបដោយអត្ថន័យ និងអធិកអធម​ក្រៃលែង។


មហាសន្និបាតវិសាមញ្ញកាកបាទក្រហមកម្ពុជា



នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ខែ សីហា ឆ្នាំ ២០១០ នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​បាន​ប្រារព្ធ​បើក​មហាសន្និបាត​វិសាមញ្ញ​ និង​ដឹកនាំ​អង្គ​មហាសន្និបាត​ដោយ​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ដោយ​យោង​តាម​លក្ខន្ដិកៈ​ និង​វិធាន​នៃ​នីតិក្រម​ ត្រង់​វិធាន​ទី​ ៨​ ចែង​ថា​ “ប្រធាន​កាកបាទក្រហមកម្ពុជាគឺ​ជា​ប្រធាន​នៃ​អង្គ​មហាសន្និបាត”​ និង​មាន​ការ​ចូល​រួម​ពី​សមាជិក​ពេញ​សិទ្ធ​ចំនួន​ ១៨៩ នាក់


អបអរ​ខួប​លើក​ទី ១៤៧ ទិវា​ពិភព​លោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា



ជា​រៀងរាល់​ឆ្នាំ​កាកបាទក្រហម​អន្តរជាតិ​ អឌ្ឍចន្ទ​ក្រហម​ទូទាំង ១៨៦​ប្រទេស​តែងតែ​ប្រារឰ អបអរ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​នេះ កាកបាទក្រហម​ក៏​បាន​ប្រារឰ​ជា រៀងរាល់​ឆ្នាំ​ផង​ដែរ។ ក្រោម​ការ​ផ្លាស់ប្ដូរ​ប្រធានបទ​រៀងរាល់​តាម​សភាពការណ៍។ ទិវា​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ខួប​ជូន លោក ហង់ រីឌុយណង់ ដែល​ជា​ស្ថាបនិក​អ្នកបង្កើត​នូវ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​នេះ​ឡើង។ លោក ហង់ រីឌុយណង់ ជា​ពាណិជ្ជករ​ជនជាតិ​ស្វីស កើត​នៅ​ថ្ងៃ​ទី ៨ ខែឧសភា ឆ្នាំ ១៨២៨


សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ យាង​ចែក​អំណោយ​ដល់​ ចាស់ជរា​គ្មាន​ទីពឹង​ ​និង​ប្រជារាស្ដ្រ​ក្រីក្រ​ចំនួន​ ៥៣១​ គ្រួសារ​ នៅ​ខេត្ដកំពង់ចាម​



កាលពី​ថ្ងៃ​ទី​ ០៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០១០​ សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ បាន​អញ្ជើញ​ សាកសួរ​សុខទុក្ខ​ប្រជារាស្ដ្រ​ និង​ចែក​អំណោយ​ដែល​ពេល​នោះ​ អម​ព្រះរាជ​ដំណើរ​ លោក​ជំទាវ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​លោក​ជំទាវ​ថ្នាក់ដឹកនាំ​ ជូន​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង​ និង​ប្រជារាស្ដ្រ​ក្រីក្រ​ ចំនួន​ ៥៣១​ គ្រួសារ​ មក​ពី​ឃុំ​ចំនួន​ ១០​ ស្ថិត​ក្នុងស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​។​


ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​ សម្ដេចឪ​ សម្ដេចម៉ែ​ ​ចែក​ជូន​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង​ និង​ប្រជារាស្ដ្រ​ក្រីក្រ​ នៅ​ខេត្ដកណ្ដាល​ និង​ ព្រៃវែង​



នៅ​ថ្ងៃ​ទី​ ២២​ ខែមេសា​ ឆ្នាំ​២០១០​ លោក​ជំទាវ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ រួម​ដំណើរ​ដោយ​លោក​ជំទាវ​ ​ភរិយា​ថ្នាក់ដឹកនាំ​ បាន​អញ្ជើញ​អម​ព្រះរាជ​ដំណើរ​ សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ព្រះប្រធាន​កិត្ដិយស​ កាកបាទក្រហមកម្ពុជា​ យាងចុះ​សួរសុខទុក្ខ​ និង​ចែក​ព្រះរាជ​អំណោយ​ ជូន​ដល់​ប្រជារាស្ត្រ​ក្រីក្រ​ ចាស់ជរា​គ្មាន​ទីពឹង​ ចំនួន​ ៦១២​ គ្រួសារ​ ដែល​ក្នុង​នោះ​មាន​ ៣៤៥​ គ្រួសារ​ មក​ពី​ ឃុំ​នៃ​ស្រុក​លើក​ដែក​ ខេត្តកណ្ដាល​ និង​ ២៦៧​ គ្រួសារ​ មក​ពី​ស្រុក​ពាម​ជរ​ ខេត្តព្រៃវែង​ ។​


ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​ សម្ដេចឪ​ សម្ដេចម៉ែ​ ​ចែក​ជូន​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង​ និង​ប្រជារាស្ដ្រ​ក្រីក្រ​ នៅ​ខេត្ដកំពង់ឆ្នាំង​



កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ មេ​សា​ ឆ្នាំ​ ២០១០​ សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ព្រះប្រធាន​កិត្ដិយស​កាកបាទក្រហមកម្ពុជា​ ដោយ​មាន​ លោក​ជំទាវ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​លោក​ជំទាវ​ជា​ភរិយា​ ថ្នាក់ដឹកនាំ​ អញ្ជើញ​ដង្ហែ​អម​ព្រះរាជ​ដំណើរ​បាន​យាង​ប្រទាន​ព្រះរាជ​អំណោយ​ ជា​ព្រះ​រាជឧបត្ថម្ភ​ នៃ​ព្រះករុណា​ ព្រះមហាក្សត្រ​ សម្ដេចឪ​ សម្ដេចម៉ែ​ ដែល​រៀបចំ​ដោយ​ កាកបាទក្រហមកម្ពុជា​ ដល់​ប្រជារាស្ត្រ​ចំនួន​ ៥០៤​គ្រួសារ​ មក​ពី​ស្រុក​សាមគ្គី​មាន​ជ័យ​ និង​ស្រុក​ កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​។​



 


 

 



Related Links from other Website:
Small loans make a big difference for at-risk Cambodians:
http://www.ifrc.org/docs/news/07/07042602/
LMRE Article in Germany Language:
http://www.drk.de/weltweit/suedasien/kambodscha/bericht.html


កាលពី​ថ្ងៃ​ទី​ ០៤​ មេ​សា​ លោក​ជំទាវ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​លោក​ជំទាវ​ជា​ភរិយា​ ឥស្សរជន​ក្នុង​រាជរដ្ឋាភិបាល​ និង​រដ្ឋសភា​បាន​អញ្ជើញ​អម​ព្រះរាជ​ដំណើរ​
ក្នុង​ឱកាស​នៃ​ការ​ចូលរួម​ជា​អធិបតីភាព​របស់​ លោក​ជំទាវ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ការ​កសាង​យុទ្ធសាស្ដ្រ​ ២០១១-២០២០​​

-កាលពី​ថ្ងៃ​អង្គា​រ៍​ ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៩​ នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​ លោ
ក​ជំទាវ​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​សែន​ ​ប្រធាន​កាកបាទក្រហមកម្ពុជា​

-ថ្ងៃ​ទី​ ២៩​ ខែ​ សីហា​ ឆ្នាំ​ ២០០៩​ នៅ​ព្រះរាជ​តំណាក់​ខេត្ដសៀមរាប​ ព្រះករុណា​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិខ្មែរ​

-ក្នុង​នាម​គណៈកម្មាធិការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ប្រកបដោយ​ការ​កោត​ សរសើរ​យ៉ាង​ក្រៃ​លែង​ ចំពោះ​ ឯកឧត្ដម​ លោក​ជំទាវ​ លោក​ឧកញ៉ា​ សមាជិក​-​សមាជិកា​ គណៈកម្មាធិការ​សាខា​រាជធានី​-​ខេត្ដ​

- សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​

មនុស្ស​ច្រើន​ជាង​១០០០​នាក់​បាន​ចួល​រួម​អបអរ​ទិវា​អឌ្ឍចន្ទ​ក្រហម​ ដែល​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៨ ​ឧសភា​ឆ្នាំ​២០០៧​ នៅ​សាខា​ខេត្ត​បាត់ដំបង​ពិធី​រំលឹក​ខួប​លើក​ទី១៤៤​នៃ​ទិវា​អឌឍចន្ទក្រហម​ពិភព​លោក​ បាន​ប្រារព្ធ​ឡើង​នៅ​ការិយាល័យ​ សាខា​ខេត្ត​បាត់ដំបង​ហើយ​អ្នក​ទាំង​អស់​គ្នា​...
  អានបន្ថែម
APLF National Champ-
ion
សំរាប់​​ការ​​ឆ្លើយ​​តប​​​ចំពោះ​​​ជំងឺ​​អេដស៊​​​និង​​​ហ៊ីវ​​,​២ថ្ងៃ​មុន​​ពេល​​សម្ភោធ​​​សន្និ​សិទ្ធិ​​អាស៊ី​​​ប៉ាស៊ីភិច​​លើក​​ទី៧​​នៅ​​​សិង្ហ​បូរី​...
  អានបន្ថែម
២៣​ឆ្នាំ​ក្នុង​​ការ​​រង​ចាំ​​នៅ​​ភូម​​មួយ​​ហៅ​​ថា​​ភូមិ​​​​ចាន់​​​ក្នុង​​​ឃុំ​​​តាំង​​ក្រសាំង​​ស្រុក​​​បាធាយ​​ខេត្ត​​​​​កំពង់​​ចាម​​​,​ប្រហែល​​៧៨គម ​​​​​
  ​អានបន្ថែម

ការងារ​ថ្មី​របស់​ខ្ញុំ​បាន​ធ្វើ​​អោយ​ជីវិត​ខ្ញុំ​និង​គ្រួ​សា​រ​​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​​គ្រា​ប់​មីន​,ខ្ញុំ​រស់​នៅ​ភូមិ​ដំណាក់​ទ្រព្យ​​ស្រុក​បាកាន​ខេត្ត​ពោធសាត់...
  ​អានបន្ថែម
កាកបាទក្រហម​កម្ពុជា​​​បាន​​ប្រារព្ធ​​ការ​​ប្រជុំ​​ទូទៅ​​​លើក​​ទី​​៤​នៅ​ថ្ងៃ​​ទី​​៤,៥​​ខែ​​សីហា​​ឆ្នាំ​​២០០៦​​នៅ​​សាល​​សន្និ​សិទ្ធិ​​ចតុមុខ​​ក្នុង​​ក្រុង​​ភ្នំពេញ...
  អានបន្ថែម
ស្ថានភាព​ទឹកជំនន់​នៅ​​កម្ពុជា​ចាប់​ពី​ថ្ងៃ​១៣​សីហា​២០០៦,​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​រង​ឥទ្ធិ​ពល​ព្យុះ​ពី​ប្រ​ទេស​ចិន​ដែល​បន្ត​ភ្លៀង​ធ្វើ​​អោយ​​មាន​ទឹក​ជំនន់​និង...
  អានបន្ថែម
កាកបាទ​ក្រហម​កម្ពុជា​​បាន​នឹង​កំពុង​អនុវត្ត​គំរោ​ង​អនាម័យ​ទឹក​ក្នុង...
  អានបន្ថែម