ទំព័រដើម ព័ត៌មាននិងព្រឹត្តិការណ៍ 2007 English | ខ្មែរ
 
User ID:
Password:

 

សុន្ទរកថា​​ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​​ ថ្លែង​ក្នុង​ពិធី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌​ នៃ​សាកលវិទ្យាល័យ​កម្ពុជា​



- សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​
- បណ្ឌិត ហារុ​ហ៊ីសា ហាន់​ដា (Haruhisa Handa) ប្រធាន​មូលនិធិ​អន្ដរជាតិ​ដើម្បី​សិល្បៈ និង​វប្បធម៌ នៃ​ប្រទេស​ជប៉ុន និង​ជា អធិការបតី នៃ សាកលវិទ្យាល័យ​កម្ពុជា
- ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្ដិយស​ជាតិ និង​អន្ដរជាតិ
- លោក លោកស្រី បណ្ឌិត សាស្ដ្រាចារ្យ ព្រមទាំង ប្អូនៗ និង​ក្មួយៗ និស្សិត ទាំងអស់​ជា​ទី​មេត្រី !


ថ្ងៃនេះ ខ្ញុំ​មាន​សេចក្ដី​រីករាយ និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង ដោយ​បាន​ទទួល សញ្ញាបត្រ បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌ នៃ​សាកលវិទ្យាល័យ​កម្ពុជា ដែល​ជា​សាកលវិទ្យាល័យ​មួយ ើ​ត​ចេញ​ពី នយោបាយ ៉ ​នាំមុខ​នៅ​កម្ពុជា​។ ក្នុង​ឱកាស​ដ៏​ឧឡារិ​កនេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ពិនិត្យ និង វាយតម្លៃ ជាពិសេស បណ្ឌិត​អធិការបតី ហារុ​ហ៊ីសា ហាន់​ដា (Haruhisa Handa) ឯកឧត្ដម បណ្ឌិត កៅ គឹមហួន ព្រមទាំង បណ្ឌិត សាស្ដ្រាចារ្យ និង​សមាជិក​ទាំងអស់ នៃ​សាកលវិទ្យាល័យ​កម្ពុជា ដែល​បាន​ផ្ដល់​ជ័យលាភី បណ្ឌិត​កិត្ដិយស ផ្នែក​មនុស្សធម៌ ដល់​រូប​ខ្ញុំ ។

កិត្ដិយស​ដ៏​ថ្លៃថ្លា​ដែល​ខ្ញុំ​ទទួលបាន​នៅ​ថ្ងៃនេះ ជា​សក្ខីភាព​មួយ​ដែល​មិន​ត្រឹមតែ​បញ្ជាក់ នូវ​ការទទួលស្គាល់​របស់​សាកលវិទ្យាល័យ​កម្ពុជា​ចំពោះ​ការខិតខំ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់ ក្នុងឋានៈ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ជា​ប្រធាន​កាកបាទក្រហមកម្ពុជា និង ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ( National Champion for Asia-Pacific Leadership Forum = APLF) ប៉ុណ្ណោះ​ទេ ឡា​រិក​នេះ ា និង ម ​ប៉ុន្ដែ​វា​ជា​ការបង្ហាញ​នូវ​ការយកចិត្ដទុកដាក់ និង​ការចាប់អារម្មណ៍​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​ប្រជាជន​កម្ពុជា​ទាំងមូល​ក្នុង​ការចូលរួម​ជួយ​សង្គ្រោះ​ប្រជាជន​គ្រប់​គ្រា​មាន​អាសន្ន និង​គ្រោះមហន្ដរាយ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​ងាយ​រងគ្រោះ ព្រមទាំង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដើម្បី​បញ្ចៀស ឱ្យ​រួចផុត​ពី​ការប៉ះពាល់​ដល់​សុខភាព និង​ដល់​អាយុជីវិត​ប្រជាជន​យើង​។

ទន្ទឹមនឹងនេះ ខ្ញុំ​យល់​ថា ជ័យលាភី​នេះ ជា​បុព្វសិទ្ធិ​មួយ​ដ៏​ខ្ពង់ខ្ពស់ ដែល​ភ្ជាប់​ខ្ញុំ​ទៅ​នឹង​សហគមន៍​បញ្ញវ័ន្ដ និង​ឥស្សរជន​ឆ្នើមៗ ដែល​សាកលវិទ្យាល័យ​កម្ពុជា បាន​ផ្ដល់​សញ្ញាប័ត្រ​បណ្ឌិត​កិត្ដិយស ក្នុងនោះ​រួមមាន សម្ដេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម គាត ឈ​ន់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក ទីស្ដីការ គណៈរដ្ឋមន្ដ្រី លោក រី​ឃី តាក​ក្រាល (Mr. Rikhi Thakral) ជនជាតិ​សិង្ហបូរី ជា​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន តាក​ក្រាល​គ្រូ​ប លោក ម៉ាស្សា​យុរ៉ូ ហ្ស៊ី​អូកា​វ៉ា (Mr. Masajuro Shiokawa) ជនជាតិ​ជប៉ុន ជា​អតីតរដ្ឋមន្ដ្រី ហិរញ្ញវត្ថុ​ជប៉ុន លោកស្រី សាស្ដ្រាចារ្យ កា​ធី​រី​ន ម៉ា​រហ្សា​ល (Mrs. Katherin Marshall) ជនជាតិ​អាមេរិកាំង ជា​អតីត​អនុប្រធាន ធនាគារពិភពលោក ក៏ដូចជា​ឥស្សរជន​ថ្នាក់ដឹកនាំ ជាតិ និង​អន្ដរជាតិ មួយ​ចំនួន​ផ្សេង​ទៀត ។​

- សម្ដេច​អគ្គមហាសេនាបតី​តេជោ ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​
-​ ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី
-​ ​ប្អូនៗ និង ក្មួយៗ និស្សិត​ទាំងអស់ ជាទី​មេត្រី !

ប្រទេស​កម្ពុជា បាន​ជួប​នូវ​វិបត្ដិ​នយោបាយ និង​សង្គ្រាម​អូសបន្លាយ​ជិត​បី​ទសវត្សរ៍ ជាពិសេស គឺ​ការធ្លាក់​ក្រោម​របប​ប្រល័យ​ពូជសាសន៍ ៣ ឆ្នាំ ៨​ខែ ២០​ថ្ងៃ ដែល​ពុំ​ធ្លាប់​មាន​សោះ​នៅក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា​។ ក្នុង​យុគសម័យ​នៃ​មហា​វិនាសកម្ម​នោះ ក្រៅ​ពី​ការកាប់សម្លាប់​ប្រជាជន​កម្ពុជា​ស្លូតត្រង់ ពួក​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ឱ្យ​ហិនហោច​ដល់​ឬ​សគល់​។ ក្រោយ​ថ្ងៃ​រំដោះ ជា​ប្រវត្ដិសាស្ដ្រ ៧ មករា ១៩៧៩ ផ្ដើម​ចេញពី​បាតដៃ​ទទេ យើង​បាន​ប្រឹងប្រែង​កសាង​ប្រទេសជាតិ​ឡើងវិញ​លើ​គ្រប់​វិស័យ​។​

ពេលនេះ យើងទាំងអស់គ្នា​បាននិងកំពុង​ទទួល​ផល​ពី​សុខសន្ដិភាព និង​ស្ថិរភាព​នយោបាយ ព្រមទាំង​ឯកភាព​ទឹកដី​ដ៏​ពេញលេញ ដែល​កើតចេញ​ពី​នយោបាយ ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល តាមរយៈ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ការកាត់បន្ថយ​ភាពក្រីក្រ ក្នុង​ទសវត្សរ៍​កន្លង​ទៅនេះ​។ សុខសន្ដិភាព និង​ស្ថិរភាព​នយោបាយ ដែល​មិន​ធ្លាប់មាន​រាប់​ទសវត្សរ៍ កន្លងមក បានអនុញ្ញាត​ឱ្យ​កម្ពុជា​អនុវត្ដ​នូវ​កិច្ច​ការ​កែទម្រង់​ក្នុង​គ្រប់​វិស័យ សំដៅ​កសាង​ធនធានមនុស្ស អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន ពង្រឹង​ហេ​ដ្ឋា​រចនាសម្ពន្ធ័ សង្គម​-​សេដ្ឋកិច្ច និង​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ក្នុង​គោលដៅ​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។

បច្ចុប្បន្ន ទោះបី​បាតុភូត​នៃ​ការប្រែប្រួល​អាកាសធាតុ អតុល្យភាព​នៃ​សេដ្ឋកិច្ចពិភពលោក និង​វិបត្ដិ​ហិរញ្ញវត្ថុ ដែល​កើតមាន​ក្នុង​ពេល​ថ្មីៗ នេះ បណ្ដាល​ឱ្យ​មាន​ការធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក រួមមាន​ទាំង​ការ​កើន​ថ្លៃ​នៃ​ប្រេងឥន្ធនៈ និង​ស្បៀងអាហារ និង​ការចុះ​ថ្លៃ​ជា​បន្ដបន្ទាប់​នៃ​ប្រាក់​ដុល្លារ​អាមេរិក ក៏​កម្ពុជា ធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ដែល​មិន​ធ្លាប់មាន ដោយ​គ្រប់គ្រង​បាន​នូវ​អតិផរណា និង​ធានា​ស្ថិរភាព​ជា​រួម​នៃ​អាត្រា​ប្ដូរប្រាក់​។

ជា​ការពិត ទោះបីជា​យើង​ទទួលបាន​ជោគជ័យ​ជាច្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ប៉ុន្ដែ​នេះ​មិនមែន​មានន័យថា យើង​បាន​រំដោះប្រជាជន​យើង​ឱ្យ​រួចផុត​ពី​ភាពក្រីក្រ​ទាំងអស់​គ្នា​នោះ​ទេ​។ យើង​នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​ភាពក្រីក្រ​របស់​ប្រជាជន ដែល​នៅ​សេសសល់ បញ្ហា​ប្រឈម​ផ្សេងទៀត បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ក្នុងនោះ​រួមមាន គ្រោះមហន្ដរាយ​ទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺ​សាហាវ​រីក​រាលដាល​ថ្មីៗ មេរោគ​អេដស៍ និង ជំងឺអេដស៍​។​ល​។ និង​។​ល​។ គឺ​សុទ្ធតែ​ជា​បញ្ហា​ប្រឈម​ដ៏​គួរឱ្យ​ព្រួយបារម្ភ ដែល​ពុំ​អាច​ដោះស្រាយបាន​ដោយ​បុគ្គល ដោយ​សហគមន៍​ណាមួយ ដោយ​តួអង្គ ឬ ស្ថាប័ន​មនុស្សធម៌​ណាមួយ​ម្នាក់ឯង​បាន​ឡើយ​។ ប្រការ​ដែល​ចាំបាច់ យើង​ត្រូវ​ខិតខំ​ពង្រឹង កម្លាំង​មនុស្សធម៌ កម្លាំង​សាមគ្គីភាព និង វប្បធម៌​ចែករំលែក ព្រមទាំង​ពង្រឹង​ភាព​ជា​ដៃគូ ដែល​ជា​កម្លាំង​ដ៏​សំខាន់​ធ្វើឱ្យ​យើង​ទាំងអស់​គ្នា​យល់​បាន​យ៉ាង​ស៊ីជម្រៅ​ពី​ឬ​សគល់​នៃ​បញ្ហា ហើយ​ផ្ដល់​នូវ​សក្ដានុពល​ដោះស្រាយ​បញ្ហា​ប្រឈម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ក្នុងការ​អនុវត្ដ​នូវ​ស្មារតី​នេះ រូប​ខ្ញុំ​ផ្ទាល់ បាន​លះបង់​ពេលវេលា និង​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ធ្វើ​សកម្មភាព​មនុស្សធម៌ ទាំង​ក្នុង​ឋានៈ​ជា​ប្រជាពលរដ្ឋ​មួយរូប និង​ក្នុង​ឋានៈ​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​មាន​ការចូលរួម​ពី​ដៃគូ​សហ​ប្រតិ​បត្ដិកា​រ ពី​សប្បុរសជន​ជាតិ​-​អន្ដរជាតិ ពី​សមាជិក​-​សមាជិកា ពី​មន្ដ្រី​-​បុគ្គលិក អ្នកស្មគ្រ័ចិត្ដ តាម​សាខា​ខេត្ដ​-​ក្រុង​ទាំង ២៤ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​បុព្វហេតុ​ជួយ​សង្គ្រោះ​ប្រជាជន​គ្រប់ពេលវេលា គ្រប់​គ្រា​មាន​អាសន្ន គ្រោះមហន្ដរាយ​ផ្សេងៗ ការលើកកម្ពស់​ច្បាប់​មនុស្សធម៌​អន្ដរជាតិ លើកកម្ពស់​តម្លៃ​មនុស្សធម៌ ការអប់រំ​ថែទាំ​សុខភាព រក្សា​អនាម័យ​តាម​សហគមន៍​ប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​ផ្សេងៗ មាន​មេរោគ​អេដស៍ ជំងឺអេដស៍​នៅ​គ្រប់​ទីកន្លែង​ដោយ​ពុំ​មាន​ការរើសអើង និង​ផ្ដល់​នូវ​ការជឿ​ទុក​ចិត្ដ​យ៉ាង​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​។

- សម្ដេច​អគ្គមហាសេនាបតី​តេជោ ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​
-​ ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្អូនៗ និង ក្មួយៗ​និស្សិត​ទាំងអស់ ជាទី​មេត្រី !

សម្រាប់​ខ្ញុំ សកម្មភាព​មនុស្សធម៌ មិនមែន​ជា​វិទ្យាសាស្ដ្រ ឬ បច្ចេកទេស​អ្វីដែល​ពិបាក​យល់ និង​ពិបាក​គិត​នោះ​ទេ​។ សកម្មភាព​មនុស្សធម៌ សម្រាប់​ខ្ញុំ មាន​ន័យ​យ៉ាង​សាមញ្ញ គឺ​ការរក្សា​ឱ្យ​បាន​ភាព​ជា​មនុស្ស​របស់​មនុស្សជាតិ​។ ជា​ការពិត ក្នុង​សភាព​ជា​មនុស្ស​លោក​ដូចគ្នា ការបាត់បង់ តម្លៃ​មនុស្សធម៌ ជា​ការបំបាក់​នូវ​ភាព​រីកចម្រើន​របស់​សង្គម ការ​ទាញ​ទម្លាក់​អារិយ​ធម៌​មនុស្សជាតិ ឱ្យ​ធ្លាក់ចុះ​ដល់​ចំណុចសូន្យ​។ សង្គម​ដែល​មិន​ទ្រទ្រង់ តម្លៃ​មនុស្សធម៌ ពុំមែន​ជា​សង្គម​មាន​អារិយ​ធម៌​ខ្ពស់ត្រដែត​ជា​ទីកោត​ស្ងប់​ស្ងែងឡើយ​។ តម្លៃ​មនុស្សធម៌ សំដៅលើ​សិទ្ធិ និង​សេចក្ដីថ្លៃថ្នូរ​ជា​សាកល​របស់​មនុស្ស និង​ការជួយ​គ្នា​ទៅវិញ​-​ទៅ​មក​នៅក្នុង​គ្រាអាសន្ន​។

ការយល់ដឹង​របស់​ខ្ញុំ អំពី មនុស្សធម៌ គឺជា ដំណើរ​ជីវិត​ពិត ដែល​ខ្ញុំ​បាន​ឆ្លងកាត់​នូវ​ជីវិត​រស់នៅ​ដោយ​ទុក្ខវេទនា ព្រាត់ប្រាស​ពី​ប្ដី​ជា​ទីស្រឡាញ់ នៅក្នុង​របប ប៉ុល ពត ដែល​បាន​អនុវត្ដ​នូវ​នយោបាយ​ទុរគត​ភាវូបនីយកម្ម​នៅ​ទូទាំង​ប្រទេស​។ នៅពេល​នោះ​ប្រជាជន​ត្រូវបាន​ជម្លៀស​ពី​ទីក្រុង​ទៅ​កាន់​ទីជនបទ​ចុងកាត់មាត់ញក ហើយ​ពី​កន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយទៀត ប្រជាជន​ទូទៅ​ត្រូវបាន​ដាក់​ឱ្យ​ស្ថិត​នៅក្នុង​បរិវេណ​ប្រមូលផ្ដុំ ធ្វើ​រួម ហូប​រួម​។ យើង​ម្នាក់ៗ គ្មាន​នៅ​សេសសល់​កម្មសិទ្ធិ​អ្វី​ទាំងអស់ តាំង​ពី​មធ្យោបាយ និង​ឧបករណ៍​ផលិតកម្ម រហូត​ដល់​ផ្ទះសម្បែង និង​សម្ភារៈ​ប្រើប្រាស់ សូម្បី​តែ​ចាន ស្លាបព្រា ឆ្នាំង ។​ល​។ ក៏​គ្មាន​ផង​។ យើង​មាន​សិទ្ធិ​ត្រឹម​បញ្ចេញ​កម្លាំង​ពលកម្ម​ដ៏​សែន​វេទនា ដើម្បី​ប្ដូរ​មក​វិញ​នូវ​ការហូបចុក​ដ៏​សែន​ខ្វះខាត និង​ស្រេកឃ្លាន​។

ប្រការ​ដែល​គួរឱ្យ​ព្រឺ​ខ្លាច ដែល​ខ្ញុំ​បាន​ជួបប្រទះ​ក្រោយពេល​រំដោះ​ថ្ងៃ ៧ មករា ១៩៧៩ ដែល​ពួក ប៉ុល ពត បាន​បន្សល់ទុក គឺ ការព្រាត់ប្រាស ប្ដី​-​ប្រពន្ធ កូនចៅ និង​បង​-​ប្អូន ការ​អត់ឃ្លាន​ដែល​បាន​គំរាម​ជីវិត​ប្រជាជន មិនមែន​តែ​ក្នុង​គ្រួសារ​មួយ ឬ ភូមិ ឃុំ ស្រុក ឬ ខេត្ដ​មួយ​នោះទេ ប៉ុន្ដែ គឺ ទូទាំង​ប្រទេស ទាំងមូល​។ ពិតមែន​តែ​ប្រទេស​ជាតិ ត្រូវ​បាន​រំដោះ យើង​ស្ថិតនៅ​ក្នុង​ស្ថានភាព​សល់​តែ​បាតដៃ​ទទេ​។ នៅ​ទូទាំង​ប្រទេស សុទ្ធសឹងតែ​ជនភៀសខ្លួន នៅលើ​ទឹកដី​របស់​ខ្លួន​។ នៅតាម​ផ្លូវ​តូច ផ្លូវធំ តាម​ទីក្រុង ទីប្រជុំជន និង​ជនបទ​ទូទាំងប្រទេស យើង​ស្ថិតនៅ​ក្នុង​សភាព​ប្រហាក់ប្រហែលគ្នា គឺ​ដើរ​ទាំង​ហ្វូងៗ ក្នុង​ភាព​ហត់​ហេវ ស្គម​ស្គាំង ស្លេកស្លាំង សម្លៀក​បំពាក់​រហែករ​យ៉ៃ ដើរ​ដោយ​គ្មាន​ស្បែកជើង នាំ​កូនចៅ ធ្វើដំណើរ​តម្រង់​ទៅ​ស្រុកកំណើត​។

ទុក្ខវេទនា និង​ការព្រាត់ប្រាស​ទាំងអស់នេះ ខ្ញុំ​បាន​ទទួលរង​ដោយ​ផ្ទាល់​នៅ​ពេល​ព្រាត់ ពី​ស្វាមី ជា​ទីស្រឡាញ់ រស់នៅ​ក្នុង​របប ប៉ុល ពត និង​ក្រោយមក ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​ជនរងគ្រោះ​ដោយ​ផ្ទាល់​ជាមួយ​ស្វាមី​ខ្ញុំ ដែល​ជា​ថ្នាក់ដឹកនាំ​នាពេល​នោះ​រហូត​ដល់​បច្ចុប្បន្ន​នេះ​។ ការរស់នៅ​ក្នុង​ទុក្ខលំបាក ទាំងអស់នេះ ព្រមទាំង ការ​ឃើញ​ដោយផ្ទាល់​ក្នុង​ការជួយ​សង្គ្រោះ​នេះ គឺ​ជា​កម្លាំង​ជំរុញ និង​បង្កើតឡើង​នូវ​ការប្ដេជ្ញា​ចិត្ដ​ដោយ​ឥត​រាថយ​របស់ខ្ញុំ​ក្នុងការ​បំពេញបេសកកម្ម​មនុស្សធម៌ ប្រកប​ដោយ​ឆន្ទៈ​មុះមុត អង់អាច​ក្លាហាន លើកកម្ពស់​តម្លៃ​មនុស្សធម៌ លើកកម្ពស់​ការគោរព​ច្បាប់​មនុស្សធម៌​អន្ដរជាតិ ដើម្បី​ជួយ​ជនរងគ្រោះ​ដោយសារ​ភាពក្រីក្រ ដោយសារ​គ្រោះមហន្ដរាយ​ផ្សេងៗ ព្រមទាំង​ការប្រយុទ្ធ​ទប់ស្កាត់​នឹង​ការរីក​រាលដាល​ជំងឺ​អេដស៍ មេរោគ​អេដស៍ និង​ជំងឺឆ្លង​គ្រប់​ប្រភេទ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​ដោយ​ពុំ​មាន​ការរើសអើង និង​បែងចែក​ឡើយ​។ ជាងនេះទៅទៀត គោលបំណង​ដ៏​សំខាន់​របស់​ខ្ញុំ គឺ ចូលរួម​ចែករំលែក​នូវ​ទុក្ខលំបាក​របស់​បង​-​ប្អូន​ជនរងគ្រោះ ដែល​នៅ​សេសសល់​ដោយសារ​សង្គ្រាម ភាពក្រីក្រ ដោយសារ​គ្រោះមហន្ដរាយធម្មជាតិ និង​ជំងឺ​រាតត្បាត​ផ្សេងៗ ហើយ​រឹតតែ​មិន​ចង់ឱ្យ​បង​-​ប្អូន កូនក្មួយ​ជំនាន់​ក្រោយ ជួប​បញ្ហា​ដូច​ជនរងគ្រោះ​ជំនាន់​នោះ​ផង​ដែរ​។

- សម្ដេច​អគ្គមហាសេនាបតី​តេជោ ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​
-​ ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្អូនៗ និង ក្មួយៗ​និស្សិត​ទាំងអស់ ជាទី​មេត្រី !

ខ្ញុំ​យល់​ថា មានតែ​សង្គម​ប្រកប​ដោយ​មនុស្សធម៌​ទេ ដែល​ជា​សង្គម​មាន​ភាព​រីកចម្រើន​កម្រិត​ខ្ពស់​។ ហើយ​មាន​តែ​ធ្វើ​ដូច្នេះ​ទេ ទើប​យើង​អាច​កសាង​សង្គម​កម្ពុជា​មួយ ដែល​មាន​កោសិកា​ត​ភ្ជាប់​គ្នា ប្រជាជន​មាន​ចំណេះដឹង​ជ្រៅជ្រះ និង​វប្បធម៌​រឹងមាំ ចាក​ផុត​ពី​ភាពក្រីក្រ និង​ចាក​ផុត​ពី​ជំងឺឆ្លង​នានា មាន​ធនធានមនុស្ស​កាន់តែ​ប្រសើរឡើង កាត់បន្ថយ​ភាពក្រីក្រ និង​មាន​វិសមភាព​សង្គម​តិចតួច ការថែរក្សា​មរតក​បរិស្ថាន​កម្ពុជា កាន់តែ​ល្អប្រសើរ​ឡើង ជា​ពិសេស​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយទៅជា​សង្គម​មួយ​គ្មាន​ការរើសអើង ចំពោះ​ស្ដ្រី និង​កុមារ ពោល​គឺ ពលរដ្ឋ​ទាំងអស់​មាន​លទ្ធភាព​ប្រសើ​រ និង​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​ការរស់នៅ រួម​ទាំង​សេវា​ថែទាំ​សុខភាព និង​ការអប់រំ ។ ​

សញ្ញាបត្រ បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌ ដែល​ខ្ញុំ​ទទួលយក​នាពេលនេះ បាន​បន្ថែម​តម្លៃ​មួយ​កម្រិត​ធំ​ថែម​ទៀត ទៅលើ​អ្វីៗ ដែល​កាកបាទក្រហមកម្ពុជា បាន​អនុវត្ដ​កន្លងមកហើយ​កំពុងតែ​បន្ដ​អនុវត្ដ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការពង្រឹង និង​ពង្រីក​សកម្មភាព​មនុស្ស​ធម៌ ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។

ជាមួយគ្នានេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការយកចិត្ដទុកដាក់ និង​ការផ្ដល់​នូវ​ជំនឿ​ទុកចិត្ដ​មក​លើ​រូប​ខ្ញុំ​តាម​រយៈ​ការផ្ដល់​កិត្ដិយស​នេះ ខ្ញុំ​សូម​ប្រកាស​ទទួល​យក​ប្រកបដោយ​ការប្ដេជ្ញាចិត្ដ ក្នុង​ការលើកកម្ពស់​កា​រ​ចូលរួម​របស់​សង្គម​ជាតិ​ទាំងមូល​ទាំង​នៅក្នុង​សង្គម​ស៊ីវិល ទាំង​ក្នុង​វិស័យ​ឯកជន ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការលើកកម្ពស់​ភាពជា​ម្ចាស់ និង​ការចូលរួម​របស់​សហ​គ​មន៍​មូលដ្ឋាន ពង្រឹង​ភាពជា​ដៃគូ នៅ​គ្រប់​លំដាប់ថ្នាក់ និង​ពង្រឹងកម្លាំង​ស្មគ្រ័ចិត្ដ ជា​ពិសេស​ការធ្វើ​ឱ្យ​តម្លៃ​វប្បធម៌​ខ្មែរ តម្លៃ​មនុស្សធម៌ តម្លៃ​ស្មារតី សាមគ្គីភាព និង “​វប្បធម៌​ចែករំលែក​” ជួយ​គ្នា​ទៅវិញ​-​ទៅមក ជា​ពិសេស​ជួយ​គ្នា​ក្នុង​គ្រាក្រ​ត្រូវតែ​បាន​លើកកម្ពស់​ឱ្យ​កាន់តែ​រស់​រវើក​ឡើង​ក្នុង​សង្គម​ជាតិ​ខ្មែរ​យើង ។

ជាទី​បញ្ចប់ ក្នុង​ទិវា​ប្រកប​ដោយ​នក្ខត​ឫក្ស​នេះ ខ្ញុំម្ចាស់​សូម​ថ្វាយព្រះពរ​ចំពោះ ព្រះករុណា សម្ដេច​ព្រះវររាជបិតា​ជាតិខ្មែរ និង សម្ដេច ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្ដិយស​កាកបាទក្រហ​ម​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ និង​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា ដ៏​ឧត្ដុងឧត្ដម​នៃ ព្រះករុណា សម្ដេចព្រះ វររាជបិតា ជាតិខ្មែរ គម្រប់ ៨៦ យាង​ចូល ៨៧ ព្រះវស្សា សូម ព្រះអង្គ មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូណ៌ មាន​ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ជា​និម្មិត​រូប​នៃ​កម្លាំង ជួយ​ពង្រឹងស្មារតី​មនុស្សធម៌ ជា​គំរូ​វីរភាព នៃ​ស្មារតី​ស្រឡាញ់​មនុស្សជាតិ និង​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជារាស្ដ្រ​គ្រប់រូប ជា​កូន ជា​ចៅ ចៅ​ទូ​តរបស់​ព្រះអង្គ​រៀង​ដរាប​តទៅ​។ ខ្ញុំ​ម្ចាស់ សូម​ព្រះ​បរម​រាជានុញ្ញាត ឆ្លៀត​យក​ឱកាស​ដ៏​មហោឡា​រឹក នៃ​ការប្រារឰ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី ៤ នៃ​ការ​គ្រង​ព្រះ​បរម​រាជ​សម្បត្ដិ​ដ៏​ឧត្ដុងឧត្ដម​របស់ ព្រះករុណា ព្រះមហាក្សត្រ នរោត្ដម សីហ​មុនី ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ថ្វាយព្រះពរ​ជ័យ បវរ​មហាប្រសើរ សូម​ព្រះអង្គ មាន​ព្រះរាជ​សុខភាព​ល្អ បរិបូណ៌ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ដើម្បី​គង់​ប្រថាប់​ក្នុង​ព្រះមហា​សិរី​រាជ​សម្បត្ដិ គ្រប់គ្រង​ប្រជារាស្ដ្រ​កម្ពុជា​យូរអង្វែង​ត​រៀង​ទៅ​។

​ ​ ក្នុង​ឱកាស​ទទួល​ជ័យលាភី បណ្ឌិត​កិត្ដិយស ផ្នែក​មនុស្សធម៌ នេះ ខ្ញុំ​សូម​ចែករំលែក​នូវ​សេចក្ដី​រីករាយ​នេះ ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ស្វាមី​ជា​ទី​ស្រឡាញ់​របស់ខ្ញុំ និង កូនៗ របស់ខ្ញុំ ព្រម​ទាំង​ចៅៗ​ទាំងអស់ ដែល​តែងតែ​ផ្ដល់​កម្លាំងចិត្ដ​ដល់​ខ្ញុំ នៅក្បែរ និង គាំទ្រ​ខ្ញុំ​គ្រប់​កាលៈទេសៈ​ទាំងអស់ ទាំង​ក្នុង​ជីវិត​រស់នៅ​សាមញ្ញ ទាំង​ក្នុង​ជីវិត​ការងារ​បម្រើ​ជាតិ​មាតុភូមិ​។ សញ្ញាបត្រ បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌ នេះ ជា​មោទនភាព និង​កិត្ដិយស ពុំមែន​សម្រាប់​តែ​ខ្ញុំ​ម្នាក់ឯង និង​ក្រុមគ្រួសារ​ខ្ញុំ​នោះ​ទេ តែ​ជា​ការពិត​វា​ជា​ក្ដី​មោទនភាព និង​កិត្ដិយស​របស់​ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិក កម្មករ អ្នក​ស្ម្រ័គ​ចិត្ដ យុវជន សមាជិក​-​សមាជិកា កាកបាទក្រហមកម្ពុជា គ្រប់ៗ​រូប​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​គ្រប់​ជំនាន់​ទាំងអស់ - ខ្ញុំ​សូម​ផ្ទេរ​ជូន​ដល់​គ្រប់ៗ​គ្នា ទោះ​មាន ឬ គ្មាន​វត្ដ​មាន​នៅក្នុង​ពិធី​នេះ​នូវ​កិត្ដិយសដ៏​ឧត្ដុងឧត្ដម​ថ្លៃថ្លា​នេះ​។​

នៅ​ទី​បញ្ចប់​នេះ ខ្ញុំ​សូម​ថ្លែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច ឯកឧត្ដម ឧកញ៉ា លោកជំទាវ អង្គទូត អង្គការ​ជាតិ​-​អន្ដរជាតិ និង​ដៃគូ​សហ​ប្រតិ​បត្ដិកា​រ លោក លោកស្រី នាង​កញ្ញា សប្បុរសជន សមាជិក​-​សមាជិកា​ទាំងអស់​ដែល​បាននិងកំពុង​ចូលរួម​សកម្ម​ជានិច្ច ក្នុង​ពិធី​នេះ ម្ពុ​ជា ្ដិ​យស ូ​មិ ​ក្នុង​បុព្វហេតុ​មនុស្សធម៌ និង​បាន​ចូលរួម​អបអរ​លើកទឹកចិត្ដ​ដល់​រូបខ្ញុំ និង​ក្រុមគ្រួសារ​ក្នុង​ពិធី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស ផ្នែក​មនុស្សធម៌ នាពេលនេះ​។

ខ្ញុំ​សូម​គោរព​ជូន​ពរ សម្ដេច ឯកឧត្ដម ឧកញ៉ា លោកជំទាវ លោក លោកស្រី នាង​កញ្ញា បណ្ឌិត សាស្ដ្រាចារ្យ និង សមាជិក​ទាំងអស់​នៃ សាកលវិទ្យាល័យ​កម្ពុជា សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត ឡើយ ។

សូម​អរគុណ !

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​​ ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្ដិយស​ផ្នែក​មនុស្សធម៌​ នៃ​សាកលវិទ្យាល័យ​កម្ពុជា​
· CRC was established in 1955.

· In 1960, CRC was admitted as a Member of the IFRC but during the Khmer Rouge Regime, it was left vacant.

· 
In 1994, CRC was reinstated to the Federation.

· The First Term was held by Princess Norodom Marie Ranariddh.

· The Second and Third Terms were held by Madam President Bun Rany Hun Sen, Current President of CRC.

· 
Her Majasty Queen Norodom Monineath Sihanouk has resided as Honorary President since 1994.

· In 2002, Two Royal Decrees were signed by His Majesty the King.

· In 2003, CRC developed a Strategy 2003 - 2010.