
ប្រជាពលរដ្ឋជាង ១០០០០ នាក់
ចូលរួមអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០០៧ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា សាខាខេត្ដបាត់ដំបង
អបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី ១៤៤ បានប្រារព្វធ្វើនៅទី
ស្នាក់ការ កាកបាទក្រហម កម្ពុជា សាខាខេត្ដបាត់ដំបង និង ប្រារព្វធ្វើឡើងព្រមៗ គ្នានៅតាម
បណ្ដាសាខាទាំង ២៤ ខេត្ដ-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយធ្វើការផ្សព្វផ្សាយតាម
រយៈបណ្ដាស្ថានីយ៍ទូរទស្សន៍ក្នុងប្រទេសដើម្បីឱ្យមានការ
យល់ដឹងអំពីតម្លៃមនុស្សធម៌។
កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងលើកទឹកចិត្ដបន្ថែមទៀតដើម្បីឱ្យមានការចូលរួមជាមួយសកម្ម
ភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូរឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌ ឱ្យត្រឹមត្រូវតាមប្រធានបទសកល “យើងទាំងអស់គ្នាដើម្បីមនុស្សធម៌” ។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ក្នុងពិធីសម្ពោធន៍អគារស្នាក់ការកាកបាទក្រហមកម្ពុជា សាខា
ខេត្ដបាត់ដំបង...
តាមរយៈបណ្ដាញអ្នកស្ម័គ្រចិត្ដ, កាកបាទក្រហមកម្ពុជា មានទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយ សហគមន៍, ជាមួយអង្គការ
មនុស្សធម៌ដទៃទៀត, ជាមួយម្ចាស់ជំនួយមួយចំនួនទៀត និង ជាមូយស្ថាប័នជាតិ-អន្ដរជាតិជាច្រើន ដោយស្របទៅនឹងពាក្យ
ស្លោកថា យើងទាំងអស់គ្នាដើម្បីមនុស្សធម៌។
កាកបាទក្រហមកម្ពុជា បានប្រារព្វទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែ ឧសភា។ នៅក្នុងឆ្នាំនេះ ពិធីត្រូវបានប្រារព្វឡើងនៅបរិវេណអគារទើបនឹងសង់ថ្មី របស់សាខាខេត្ដ
បាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា។
ក្នុងឱកាសដ៏មហោឡារិកនោះដែរ ត្រូវបានអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូនៃគណៈកម្មាធិការកាកបាទ ក្រហមអន្ដរជាតិ ដែលមានមូលដ្ឋាននៅក្រុងបាងកក,ប្រធានសហព័ន្ធអន្ដរជាតិនៃសមាគមនជាតិកាកបាទក្រហម ប្រចាំប្រទេសកម្ពុជា, តំណាងប្រតិភូសមាគមនជាតិជាដៃគូរ, សមាជិកគណៈកម្មាធិការកណ្ដាល និង សមាជិក គណៈកម្មាធិការតាមបណ្ដាសាខានានា។
លើសពីនេះទៀត ក៏មានចូលរួមពីយុវជន អ្នកស្ម័គ្រចិត្ដកាកបាទក្រហម កម្ពុជា, អង្គការមិនមែនរដ្ឋាភិបាលនានា, មន្ដ្រីរាជាការ និងប្រជាពលរដ្ឋរមាណជាង ១០០០០ នាក់។ ដូចដែលអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជាម្នាក់បានថ្លែងនៅ
ក្នុងពេលប្រារព្វ
ពិធីថា ខ្ញុំមានសេចក្ដីរីរាយខ្លាំងណាស់ដែលបាន ចូលរួមក្នុងពិធីប្រារព្វទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម
ហើយខ្ញុំមាន
ការភ្ញាក់ផ្អើល ពីព្រោះខ្ញុំបានឃើញ មនុស្ស ជាច្រើនចូលរួមក្នុងពិធីនេះ ។
ក្នុងសុន្ទរកថា របស់ ឯកឧត្ដម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខា ខេត្ដបាត់ដំបង ការចូលរួមរបស់ភ្ញៀវជាតិ-អន្ដរជាតិ, ម្ចាស់ជំនួយ និង វត្ដមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បានប្រារព្វធ្វើឡើង ប្រកបដោយភាពល្បីល្បាញ និង ជោគជ័យបំផុត។
តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួនពីសប្បុរសជន សរុបជាទឹកប្រាក់ត្រូវបានកើនឡើងចំនួន ៣៣៣៥៧៦ដុល្លារអាមេរិករួមទាំង
ព្រះរាជទ្រព្យផ្ទាល់របស់ សម្ដេចឪ សម្ដេចម៉ែ ចំនួន ៥០០០ ដុល្លារអាមេរិក និង ព្រះរាជាទ្រព្យ ផ្ទាល់របស់ព្រះករុណា
ព្រះមហាក្សត្យចំនួន ៥០០០ ដុល្លារអាមេរិកផងដែរ។ លើសពីនេះទៅទៀត ទីស្នាក់ការសាខា បានទទួលសម្ភារៈមួយចំនួនសម្រាប់
ការិយាល័យ និង ទឹកប្រាក់ចំនួនជាង ៤០០០ ដុល្លារអាមេរិក ពីទីស្នាក់ការ កណ្ដាលកាកបាទក្រហមកម្ពុជា។