អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

៣៥០គ្រួសារ​មកពី​ស្រុក​បាកាន និង​ស្រុក​កណ្ដៀង​ក្នុង​ខេត្ដ​ពោធិ៍សាត់​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១១ លោកជំទាវ​ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​នាំនូវ​អំណោយ​ជា​ស្បៀង និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ១៤០គ្រួសារ​មកពី​ស្រុក​បាកាន និង១០គ្រួសារ​មកពី​ស្រុក​កណ្ដៀង ខេត្ដ​ពោធិ៍សាត់។ ឯកឧត្តម ​ខូយ សុខា ប្រធាន​កិ​ត្ដិ​យស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ពោធិ៍សាត់ បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា ដោយសារតែ​ទឹកជំនន់​មកពី​បឹង​ទន្លេសាប​រួម​ជា​មួយ​ទឹកភ្លៀង​បាន​ធ្វើ​ឱ្យ​ ប្រជាជន​នៅក្នុង​ស្រុក​បាកាន​ចំនួន ៣៨៦គ្រួសារ​ ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព ហើយ ២៣៤០គ្រួសារ​ទៀត​នៅ​ខ្វះ​ស្បៀងអាហារ ស្រូវ​ចំនួន ១០១៩០ហិច​តា​ត្រូវ​លិចលង់ ហើយ​ប៉ះពាល់​ដល់​សាលា​រៀន ៩ខ្នង និង​មាន​មនុស្ស​ស្លាប់ ២នាក់។

លោកជំទាវ ពុំ ចន្ទី​នី ក៏បាន​ពាំនាំ​នូវ​ការ​ព្រួយ​បារម្ភ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោក​ជំទាវ​កិ​ត្ដិ ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ជូន​ដល់​ប្រជាជន។ ថ្វី​ដ្បិតតែ​លោកជំទាវ​មិនបាន​អញ្ជើញ​មក​ដោយ​ផ្ទាល់​ប៉ុន្ដែទឹកចិត្ត និងមនោសញ្ចេតនារបស់លោជំទាវទាំងពីរនៅជាប់ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច។ លោកជំទាវ​ ពុំ ចន្ទី​នី បាន​ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ឱ្យ​ ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ដល់​កូនចៅ​កុំ​ឱ្យ​លេង​ទឹក​និង​សូមកុំ​ ឱ្យ​មាន​នណា​ម្នាក់​លង់ទឹក​ស្លាប់​ដោយ សារ​ផឹកស្រា និង​បញ្ជាក់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ប្រើប្រាស់ និង​ផឹក​ទឹក​ស្អាត​រួម​ជាមួយ​អនាម័យ​ចៀសវាង​មាន​គ្រោះថ្នាក់​ដោយ​ការ​ខ្វះ​ ការ​គិតគូរ​ដល់​សុខភាព លោកជំទាវ​អគ្គលេខាធិការ​បាន​ផ្តល់​នូវ​ការ​កក់​ក្តៅ​ជូន​ប្រជាជន​រង​គ្រោះ​​ ដោយ​បញ្ជាក់​ថា​ យើង​មាន​សំណាង​ខ្ពស់​ដែល​មាន​ថ្នាក់​ដឹក​នាំ​​ប្រកប​ដោយ​គតិប​ណ្ឌិត​ ពី​សម្តេច​តេជោ​ និង​លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ ដែល​តែង​តែ​ទុកសុខ​ទុក្ខ និង​ការ​លំបាក់​របស់​ប្រជាជន​ជា​កង្វល់ និ​ង​ទុក្ខ​ព្រួយ​របស់​លោ​ក​ទាំ​ង​ទ្វេ។

អំណោយ​យក​មក​ចែក​ជូន​នា​ពេល​នេះ គ្រួសារ​នីមួយៗ​ទទួលបាន​អង្ករ ២៥គ​ក្រ ត្រីខ ១០កំប៉ុង ក្រមា ១ ភួយ ១ មុខ ១ ដែល​ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា។ ចំណែក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ពោ​ធ៍​សាត់​ក៏បាន​ផ្ដល់នូវ​ថវិកា ១៥០០រៀល និង​មី ១០កញ្ចប់​ក្នុង​គ្រួសារ​បន្ថែមទៀត។

...

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​ស្រុក​ព្រែក​ប្រសព្វ​ចំនួន ៦២១គ្រួសារ​ទទួល អំណោយ​ពី​រាជរដ្ឋា​ភិបាល​​និង​កាកបាទក្រហមកម្ពុជា

នា​ព្រឹក​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០១១ ឯកឧត្តម ខាំ ភឿន អភិបាលខេត្ត​ក្រចេះ​ដំណាង​ឱ្យ​រាជរដ្ឋាភិបាល និង​លោក ហួ គឹម​ហួត នាយក នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញកិច្ច ដំណាង​កាកបាទ​ក្រហម​កម្ពុជា រួម​ដំណើរ​ដោយ សមាជិក សមាជិកា​សាខា ជា​ច្រើន​រូប បាន​នាំ​យក​អំណោយ​សង្គ្រោះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​និង​កាកបាទ​ក្រហម​កម្ពុជា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ គ្រោះ​ទឹក​ជំនន់​ចំនួន ៦២១គ្រួសារ​បណ្តាល​ឱ្យ​លិច ផ្ទះសម្បែង និង​ផលដំណាំ​ស្ទើរ​គ្មាន​សល់។

បន្ទាប់ពី​លោក វ៉ា ថន អភិបាលស្រុក​ព្រែក​ប្រសព្វ បាន​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់​ដោយមាន​ប្រសាសន៍​ថា​ក្នុង​បណ្ដា​ ឃុំ​ចំនួន ៨ របស់​ស្រុក​ព្រែក​ប្រសព្វ គឺ​មាន​ឃុំ​ចំនួន៥ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​សរុប​មាន​ប្រជាជន​រងគ្រោះ​ចំនួន ៥,៤៣៧គ្រួសារ និង​បណ្តាល​ឱ្យ​ប្រជាជន​ស្លាប់​ចំនួន ១១នាក់។

មាន​មតិ​សំណេះ​សំណាល​នា​ឱកាស​នោះ, ឯកឧត្តម​ ខាំ ភឿន បាន​ សម្តែង​នូវ​ការ​អាណិតអាសូរ និង​ចូលរួម​សោកស្តាយ ដែល​គ្រោះ​ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះ និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ជាច្រើន​ដែល​នេះ​ហាក់ដូចជា​ការ​ចាប់ ផ្តើម​កសាង​ជីវភាព​សារ​ជាថ្មី ឯកឧត្តម​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ផង​ដែរ​ ដល់​គ្រួសារ​សព និង​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដែល​ជា​រៀងដ៏រាប​មក លោកជំទាវ​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​ការ​លំបាក​របស់​ប្រជាជន​យើង នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស។ ឯកឧត្តម​ក៏បាន​ អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​និង​តាមដាន​ស្ថានភាព​ទឹកជា​ប្រចាំ ហើយក៏​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​កូនចៅ​លេង​ទឹក​នោះ​ឡើយ។

ឯកឧត្តម​ខាំ ភឿន ក៏បាន​អំពាវនាវ​ទៀត​ថា ឱ្យ​បងប្អូន​ទាំងអស់​ត្រូវ​ខិតខំ​ថែរក្សា សុខភាព និង​អនាម័យ ចៀសវាង​ជម្ងឺ​ដ​ងា្ក​ត់ផ្សេងៗ​មក​បៀតបៀន និង​សូមកុំ​ឱ្យ​អស់​សង្ឃឹម​ក្នុង​ជីវិត និង​ត្រូវ​ខិតខំ​បង្កបង្កើនផល​ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​បងប្អូន​ ថែមទៀត​នៅពេល​ទឹក​ស្រក។

អំណោយ​ដែល​យកមក​ចែក​ជូនប​ង​ប្អូន​រងគ្រោះ​នៅ​ពេលនេះ​ក្នុង​មួយគ្រួសារៗ​ទទួល ​បាន អង្ករ ២៥គីឡូក្រាម ដែល​ជា​អំ​ណាយ​របស់​រាជរដ្ឋាភិបាល និង​មី ១កេស​តូច មុង១ ភួយ១ ក្រ​ម៉ា១ សារុង១ជា​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា។

...

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​ស្រុក​ចិត្រ​បុរី ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

នា​រសៀល​ថ្ងៃទី ៩ ខែតុលា​ឆ្នាំ២០១១ ដំណាង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ ឯកឧត្តម នូ ភឿង ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តក្រចេះ និង​លោក ហួ គឹម​ហួត នាយក នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញកិច្ច ដំណាង​កាកបាទ​ក្រហម​កម្ពុជា រួម​ដំណើរ​ដោយ សមាជិក សមាជិកា​សាខា ជា​ច្រើនរូប បាន​នាំ​យក​អំណោយ​សង្គ្រោះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជា​មួយ​និង​កាកបាទ​ក្រហម​កម្ពុជា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ គ្រោះ​ទឹក​ជំនន់​ចំនួន ២៣១គ្រួសារ​រស់នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នៅក្នុង​បរិវេណ​វត្ត​ដា ស្ថិតក្នុង​ឃុំ​ដា​ស្រុក​ចិត្រ​បុរី។

បន្ទាប់ពី​លោក សួន ង៉ា​ក អភិបាលស្រុក​ចិត្រ​បុរី បាន​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់ និង​ផល​លំបាក​នានា​របស់​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​រួចមក។

ឯកឧត្តម នូ ភឿង បាន​មានប្រសាសន៍ថា​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ស​មេ្ត​ច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដែល​ជា​និច្ច​កាល​លោកជំទាវ​តែងតែ​ណែនាំ​ដល់​ គ្រប់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ ការងារ​ជួយសង្គ្រោះ​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​ឱ្យ​បាន​ទាន់​ ពេលវេលា។

ឯកឧត្តម បាន​សំណូមពរ​ឱ្យ​ប្រជាជន​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ ទឹកជំនន់ និង​កម្ពស់​ទឹកទន្លេ ព្រោះថា​ត្វី​ត្បិតតែ​ទឹកទន្លេ​បាន​ស្រក​បន្តិច​មែន​តែ​ភ្លៀង​នៅតែ​ធ្លាក់​ សឹង​រាល់ថ្ងៃ​នៅឡើយ ហើយ​កុំ​បណ្តោយ​ឱ្យ​កូនចៅ​លេង​ទឹក និង​នៅពេល​មេឃ​ រកកល់នឹង​ភ្លៀង​មិន​ត្រូវ​ចេញ​នេសាទ​ឡើយ ក្រែង​មាន​ហេតុការណ៍​មិនល្អ​កើតឡើង។ ឯកឧត្តម​ក៏បាន​ ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ឱ្យ​ខិត​ខំ​ថែរក្សា​សុខភាព និង​អនាម័យ ចៀសវាង​ជម្ងឺ​ដ​ងា្ក​ត់​ផ្សេងៗមក​បៀតបៀន និង​ត្រូវ​ខិតខំ​បង្កបង្កើនផល ចិញ្ចឹមសត្វ​ជាដើម​ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​បងប្អូន​ថែមទៀត​នៅពេល​ទឹក ​ស្រក​ហើយ​កុំ​ភ្លេច​ត្រូវ​ស្តារអណ្តូង​ទឹក​ឱ្យ​បាន​ស្អាត។

អំណោយ​យក​មក​ចែក​ជូន​នៅ​ពេលនេះ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន មី ១កេស​តូច មុង១ ភួយ១ ក្រ​ម៉ា១ សារុង១ជា​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា។ សូមបញ្ជាក់ថា អង្ករ​ចំនួន ២៥គីឡូក្រាម ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​បាន ប្រគល់​ជូន​ប្រជាជន​រងគ្រោះ​ចំនួន ២៣១គ្រួសារ​ខាងលើ​រួចហើយ​នា​រសៀល ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១១ ក្នុង​បរិវេណ​វត្ត​ដា ស្ថិតក្នុង​ឃុំ​ដា​ស្រុក​ចិត្រ​បុរី​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ញាណ សា​រ៉ោ អភិបាលរង​ខេត្តក្រចេះ ។

...

កាកបាទក្រហមកម្ពុជា​ទទួល​អំណោយ ពី​ព្រះចៅអធិការ​វត្ត​សែន​សុខ

ដោយ​មើលឃើញ​ការ​លំបាក​របស់​ប្រជាជន​រងគ្រោះ​ដោយ​គ្រោះ​ ទឹកជំនន់​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស នា​ព្រឹក​ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១១ ព្រះ​ចៅអធិការ ព្រះនាម​មួង​សាង គង់​វត្ត​សែន​សុខ ភូមិ​សែន​សុខ​ទី១ ឃុំ​ឃ្មួញ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​រួម​ជា​មួយ​ឧបាសក ឧបាសិកា​ជើងវត្ត​មាន​ព្រះទ័យ​ចូល​រួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌​ជាមួយ​ កាកបាទក្រហមកម្ពុជា​បាន​ចាត់​ឱ្យ​គណៈកម្មាធិការ​វត្ត​យក​បច្ច័យ​ចំនួន២០ ម៉ឹ​ន​រៀល អង្ករ​ចំនួន ១៦៤គីឡូក្រាម មី​ចំនួន៣កេស ទឹកដោះគោ ២០កំប៉ុង និង​សម្ភារៈ​មួយចំនួន​មក​ប្រគល់​ជូន​កាកបាទ​ក្រហម​កម្ពុជា។

មានប្រសាសន៍​ក្នុង​ពិធី​ទទួល​ទេយ្យទាន​នោះ លោកស្រី​ ជា សុ​ម៉ាលី នាយិកា​រង នាយកដ្ឋាន ទំនាក់ទំនង បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ប្រគេន​ចំពោះ​ព្រះ​ចៅអធិការ វត្ត​សែន​សុខ និង​គណៈកម្មាធិការ​ឧបាសក ឧបាសិកា​វត្ត​ដែល​មាន​ព្រះទ័យ និង​ទឹក​ចិត្តបាន​យក​បច្ច័យ​និង​សម្ភារៈ​ទាំងអស់​នេះ​មក​ប្រគល់​ជូន​កាកបាទ​ ក្រហម​កម្ពុជា​គឺ​ចំ​ពេល​ដែល​ប្រជាជន​នៅ​ខេត្ត​ចំនួន ១៧ បាន​នឹង​កំពុង​រងគ្រោះ​ដោយ​គ្រោះ​ទឹកជំនន់​កំពុង​ត្រូវការ​ចាំបាច់។ លោកស្រី​បាន​បន្តទៀតថា អំណោយ​ទាំងអស់​នេះ​កាកបាទក្រហមកម្ពុជា​នឹង​ធ្វើ​ការ​ចែក​ជូន​ដល់ដៃ​ប្រជាជន​ រងគ្រោះ​ដោយ​គ្រោះ​ទឹក​ជំនន់​នា​ពេលឆាប់ៗខា​មុខ​នេះ។

...

ប្រជា​ជន​ស្រុក​សណ្ដាន់​ទទួល​អំណោយ​ស​ង្គ្រោះ​ពី​កាកបាទ​ក្រហម​កម្ពុ​ជា​

ក្រោយ ​ពី​បាន​ទទួល​ព័ត៌មាន​បន្ទាន់​ ​ស្តី​ពី​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់​ធំ​ ​ដែល​ប​ណ្តា​ល​ឱ្យ​លិច​លង់​ផ្ទះ​សំបែង​របស់​ប្រជា​ជន​ ​ទ្រព្យ​សម្បត្តិ​ ​ផល​ដំណាំ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​មក​ ​នា​ព្រឹក​ថ្ងៃ​ទី​ ​២៤ ខែ​ ​កញ្ញា​ ​ឆ្នាំ​ ​២០១១ ក្រុម​ការងារ​កាកបាទ​ក្រហម​កម្ពុ​ជា​ដឹកនាំ​ដោយ​ ​ឯក​ឧ​ត្តម​ ​អ៊ុយ​ ​សំអាត​ ​នាយក ​ ​នាយក​ដ្ឋា​ន​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ ​សហ​ការ​ជាមួយ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​កំពង់​ធំ​បាន​យក​អំណោយ​ស​ ង្គ្រោះ​ ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​លិច​លង់​ផ្ទះ​សំបែង​ចំនួន​៨០៥គ្រួសារ​មក​ពី​ ឃុំ​ចំនួន​ ​៦ របស់​ស្រុក​សណ្ដាន់​ខេត្ត​កំពង់​ធំ​ក្នុង​នោះ​មាន​ឃុំ​មាន​ជ័យ​ ​ចំនួន​ ​១៧៥គ្រួសារ​ ​ឃុំ​ក្លែង​ ​ចំនួន​ ​១៥០គ្រួសារ​ ​ឃុំ​ឈើទាល​ ​ចំនួន​ ​១៥០គ្រួសារ​ ​ឃុំ​ង​ន​ ​ចំនួន​ ​១៧៥គ្រួសារ​ ​ឃុំ​សណ្ដាន់​ ​ចំនួន​ ​១០០គ្រួសារ​ ​និង​ឃុំ​ដងកាំបិត​ ​ចំនួន​ ​៥៥គ្រួសារ​ ​ដែល​ក្នុង​មួយ​គ្រួ​សា​រៗ​ទទួល​បាន​ ​អង្ករ​ ​៣០គីឡូក្រាម​ ​មី​១កេស​តូច​ ​ទឹក​សុទ្ធ​១កេស​ ​ត្រី​ខ​១០​ ​កំប៉ុង​ ​មុង​១ ភួយ​១ ក្រមា​ ​១ សា​រុ​ង​។​

មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជា​ជន​រង​គ្រោះ​នៅ​ក្នុង​ពិធី​ចែក​ស្ថិត​ ​នៅ​តាម​ដង​ផ្លូវ​ ​ក្នុង​ភូមិ​វាល​វែង​ ​ឃុំ​ឈូក​ ​ក្នុង​ភូមិ​សា​ស្ត្រ​ ស្រុក​ប្រាសាទ​សំ​បូ​រ​ ​ឯក​ឧ​ត្តម​ ​ណាំ​ ទុំ​ ​ប្រធាន​ កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​កំពង់​ធំ​បាន​សម្ដែង​នូវ​ការ​ ​សោក​ស្តា​យ​ចំពោះ​ស្ថាន​ភាព​ទឹក​ជំនន់​ទឹក​ភ្លៀង​នេះ​ដែល​បណ្ដាល​ឱ្យ​ប្រជា ​ជន​ ​មួយ​ចំនួន​ស្លាប់​ ​និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ​និង​ផល​ដំណាំ​មួយ​ចំនួន​ធំ​។​ ​ ​ឯក​ឧ​ត្តម​បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​ជា​រៀង​ដ៏​រាប​មក​ ​លោក​ជំទាវ​តែង​តែ​យក​ចិត្ត​ទុកដាក់​ ​និង​គិត​គូរ​ពី​ការ​លំបាក​របស់​ប្រជា​ជន​យើង​ ​នៅ​គ្រប់​ទី​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ដោយ​គ្មាន​ការ​រើសអើង​ ​និង​និន្នាការ​អ្វី​ឡើ​យ​។​ ​ឯក​ឧ​ត្តម​ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ចំពោះ​ក្រុម​ការងារ​កាកបាទ​ក្រហម​ កម្ពុ​ជា​ ​ដែល​បាន​ខិតខំ​រៀបចំ​ពិធី​ចែក​នេះ​ទោះបី​មាន​ភ្លៀង​ធ្លាក់​តាំង​ពី​ព្រលឹម​ ​ស្រា​ងៗ​ ​រហូត​ដល់​ល្ងាច​ក៏​ដោយ​ក៏​ក្រុម​ការងារ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ ដែ​រ​។​

នា​ឱ​កាស​នោះ​ដែរ​ ​ ​ឯក​ឧ​ត្តម​ ​អ៊ុយ​ ​សំអាត​ ​នាយក​ ​នាយក​ដ្ឋា​ន​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​បាន​ជម្រាប​ជូន​ផង​ដែរ​ថា​ ​នៅ​ពេល​ដែល​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើង​ម្ត​ងៗ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តែង ​តែ​យក​ចិត្ត​ទុកដាក់​ ​និង​គិត​គូរ​ពី​ការ​លំបាក​របស់​ប្រជា​ជន​យើង​ ​ហើយ​ចាត់​ឱ្យ​ក្រុម​ការងារ​កាកបាទ​ក្រហម​កម្ពុ​ជា​ធ្វើ​ការ​សិក្សា​និង​ ​ស្រាវជ្រាវ​ដើម្បី​ជួយ​សម្រាល​ទុក្ខ​ដល់​បង​ប្អូន​មិន​ថា​នៅ​ទី​ជិត​ប្ញ​ ​ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រ​កាត់​ព្រៃ​ភ្នំ​យ៉ាង​ណា​ក៏​ដោយ​ក៏​សាខា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ព្យាយាម​ទៅ​ដល់​មូល​ដ្ឋា​ន​របស់​បង​ប្អូន​ដែរ​ ​ធ្វើ​យ៉ាង​ណា​ត្រូវ​ចែក​ជូន​អំណោយ​ស​ង្គ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ប្រកបដោយ​ ​តម្លា​ភាព​ ​និង​ប្រសិទ្ធ​ភា​ព​។​ ​ឯក​ឧ​ត្តម​ ​អ៊ុយ​ ​សំអាត​ ​បាន ​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ជន​រង​គ្រោះ​ទាំង​អស់​សូម​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ ​កូន​ចៅ​កុំ​ឱ្យ​លេង​ទឹក​ ​ឱ្យ​ខិតខំ​ថែ​រក្សា​ ​សុខ​ភាព​ ​និង​អ​នា​ម័​យ​ ​ចៀស​វាង​ជ​ម្ងឺ​ដ​ងា្ក​ត់​ផ្សេ​ងៗ​មក​បៀតបៀន​ ​និង​សូម​កុំ​ឱ្យ​អស់​សង្ឃឹម​ក្នុង​ជីវិត​ ​និង​ត្រូវ​ខិតខំ​បង្ក​បង្កើន​ផល​ដើម្បី​ជួយ​សម្រាល​ជីវភាព​របស់​បង​ប្អូន​ ​ថែម​ទៀត​នៅ​ពេល​ទឹក​ស្រក​ទៅ​វិ​ញ​។​ ​សូម​បញ្ជាក់​ថា​ ​ក្រុម​ការងារ​កាកបាទ​ក្រហម​កម្ពុ​ជា​មិន​អាច​ដឹក​ជញ្ជូន​អំណោយ​ទៅ​ដល់​ ​ភូមិ​សា​ស្ត្រ​ស្រុក​សណ្ដាន់​បាន​ទេ​ ​ព្រោះ​ថា​ទឹក​ជន់​ដាច់​ផ្លូវ​ទើប​មាន​ការ​ចែក​អំណោយ​នៅ​តាម​ដង​ផ្លូវ​ក្នុង ​ភូមិ​ ​វាល​វែង​ ​ឃុំ​ឈូក​ ​ក្នុង​ភូមិ​សា​ស្ត្រ​ ស្រុក​ប្រាសាទ​សំ​បូ​រ​តែ​ម្តង​ ​ម្យ៉ាង​ទៀត​ដោយ​មាន​ភ្លៀង​បង្អោរ​មករ​ហូត​ឥត​ឈប់​ធ្វើ​ឱ្យ​ការ​ចែក​ចាយ​ តាំង​ពី​ ​ព្រឹក​រហូត​ដល់​រសៀល​ម៉ោង​៤ទើប​ច​ប់​៕

Fist Prev 79 80 81 82 83 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តព្រះវិហារ៖​នៅថ្ងៃ​២១​ខែ មិថុនា​ ឆ្នាំ២០១៧​ នេះ​នៅ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ លោក ជំទាវ ចឹក ហេង ប្រធាន​គណៈកម្មាធិការ​សាខា ​ខេត្ត​ព្រះវិហារ​ បានជួប​សម្តែង​ការសម ជាមួយ​ លោក អាយ ក្រាត ប្រធានផ្នែក​សហប្រតិបត្តិការ​កាកបាទ ក្រហម​អន្តរជាតិ​ប្រចាំបាងកក​ និងក្រុមការងារ​កម្មវិធី​សុវត្ថិភាព​សហគមន៍​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ។ បន្ទាប់ពី​បានសម្តែង​ការគួរសមរួចក្រុម​ការងារបាន​បន្តដំណើរ​ចុះពិនិត្យ​ការផ្សព្វ ផ្សាយ​ពីគ្រាប់មីន ​ប្រាក់កម្ចី​ និងស្រាវជ្រាវ​រកគ្រួសារ នៅ​ភូមិ​ឈើទាលគង ​និងភូមិ​អានសេះ ​ឃុំជាំក្សាន្ត​ ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ។

អានបន្ថែម...

សាខាកក្រក​រាជធានី​ភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ២០ ខែ​ មិថុនា ឆ្នាំ​ ២០១៧នេះ​ នៅវិទ្យាល័យ​ទួលទំពូង​ សាខាកាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំ​ពិធីបិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំវិទ្យាល័យ​សរុបចំនួន​៩៩នាក់(ស្រី៥៣នាក់)​ ដោយបាន​ការចូលរួម​ជាអធិបតីពី​ លោក នាង សុខលី ​នាយករង​វិទ្យាល័យ​ ដែល​វគ្គយល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល​១ថ្ងៃ​កន្លងមក​ប្រកបដោយ​ជោគជ័យ​ ជាលទ្ធផល​យុវជនទទួល​បាននិទ្ទេស​ល្អចំនួន​៧០ភាគរយ​ និងល្អបង្គួរ​៣០ភាគរយ ។

 

នាឱកាសនោះ​ លោកនាយករង​វិទ្យាល័យ​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបាន​មកធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំវិទ្យាល័យ​របស់លោក​​ ដើម្បីជួយ​ជាពន្លឺ​ស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបានយល់​ដឹងពីសារៈសំខាន់​ ក្នុងការ​អនុវត្ត និងបំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបានកាន់តែ​ល្អប្រសើរ​ និងទទួលបាន​នូវជោគជ័យ​ថែមទៀត ។

 

សូមបញ្ជាក់ថា៖​ ក្នុងវគ្គយល់ដឹង​មូលដ្ឋាននេះ​គ្រូឧទ្ទេសនាម​បានលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់បង្ហាញរួមមាន៖


១/ ប្រវត្តិចលនា​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី ​និង​ភារកិច្ច​យុវជន​កាកបាទក្រហម​កម្ពុជា 
៣/ គ្រោះ​មហន្តរាយ និងការ​គ្រប់គ្រង​គ្រោះមហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ៕

 

អានបន្ថែម...

នៅ​ថ្ងៃ​២៦​​ ឧសភា ​​២០១៧ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៤​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់ចាប់​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន១​លាន​រៀល​និងបង្វិល​សងវិញ​ជារៀង​រាល់ខែ​ដោយ​គ្មាន​ការ​ប្រាក់។



អានបន្ថែម...

សាខាកក្រកខេត្តព្រះវិហារ៖​កាលពី​ល្ងា​ចថ្ងៃទី​១២​ ខែ ឧសភា​ ឆ្នាំ​ ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បាន​បើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ និងបំពាក់​កន្សែង​ដល់​យុវជន​កាកបាទ ក្រហម​កម្ពុជា​ វិទ្យាល័យ​គូលែន​ចំនួន ​នាក់ ៤២ ស្រី ៣០ នាក់ នៅវិទ្យាល័យ​គូលែន​ ឋិតក្នុង​ឃុំគូលែន​ត្បូង ស្រុកគូលែន​ ខេត្តព្រះវិហារ។

 

ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​វត្តមាន ឯកឧត្តម យុង គឹមហ៊ាន នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មន្រ្តី​អភិវឌ្ឍន៍​សាខា ​និងមានការ​ចូលរួម​ពីគណៈកម្មាធិការ​អនុសាខា​ស្រុកគូលែន​ លោក​នាយក​វិទ្យាល័យ​គូលែន ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ សរុបចំនួន ៥០ នាក់ ។

 

នៅក្នុង​ឱកាសនោះ​ផងដែរ​ឯកឧត្តម​ នាយក​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មានប្រសាសន៍​ថាកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​សម្តេច​តែងតែ​គិតគូរ​ពីយុវជន​ ធ្វើយ៉ាងណា​អោយយុវជន​ក្លាយជា​ធន ធាន​ដ៏មាន​សមត្ថភាព ​ចូលរួម​ក្នុងសម្មភាព​មនុស្សធម៌​ និងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ប្រទេស ជាតិ​។ ឯកឧត្តម​ក៏បានផ្តាំ​ផ្ញើប្អូនៗ​យុវជន នូវចំនុចមួយ​ចំនួនដូចខាងក្រោម៖

 

-ត្រូវខិតខំរៀន​សូត្រដើម្បី​ក្លាយខ្លួន​ជាសិស្ស​គំរូ មិត្តល្អ កូនល្អ ។
-ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន 
-ត្រូវគោរព​ច្បាប់ក្នុង​ពេលបើកបរ
-កុំប្រើ​គ្រឿង​ស្រវឹង​ក្នុងវ័យសិក្សា
-ត្រូវចេះ​សាមគ្គីគ្នា ​ចេះជួយ​យកអសារគ្នា 
-ត្រូវរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត និងមានរបាយការណ៍​ជូនទៅ​អនុសាខា​អំពី​សកម្មភាព​របស់ខ្លួន ។
-ចូលរួម​ធ្វើអនាម័យ​បរិស្ថាន​ក្នុងសាលា​ជាប្រចាំ។

 

ក្នុងនោះ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានផ្តល់​ថវិកា​មូលនិធិ​ជូនក្លឹប​យុវជន​កាកបាទក្រហមកម្ពុជា វិទ្យាល័យ​គូលែន ចំនួន ២០០,០០០ រៀលគត់​ និងសម្ភារ​សង្គ្រោះបឋម​មួយកញ្ចប់។


 

អានបន្ថែម...

ព័ត៌មានផ្សេងៗ