អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

អង្គ​ការ​គ្រួសារ​ថ្មី​ ​បាន​ទទួល​ថវិកា ពី​កាកបាទ​ក្រហម​កម្ពុ​ជា

អង្គ ​ការ​គ្រួសារ​ថ្មី​ ​បាន​ទទួល​ថវិកា​ចំនួន​ ​២០លាន​រៀល​ពី​កាកបាទ​ក្រហម​កម្ពុ​ជា​នា​ព្រឹក​ថ្ងៃ​ទី​១៦ខែ​មក​រា​ ​ឆ្នាំ​២០១៣គឺ​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​អង្គ​ការ​គ្រួសារ​ថ្មី​ដែល ​បាន​មើល​ថែ​រក្សា​កុមារ​គ​ថ្លង់​នៅ​ប្រទេស​កម្ពុ​ជា​។​

ក្នុង​ពិធី​ប្រគល់​ថវិកា​នេះ ​លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​កាកបាទ​ក្រហម​កម្ពុ​ជា​បាន​មាន​ប្រសាសន៍​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​បាន​ប្រគល់​ថវិកា​ជូន​ដល់​អង្គ​ការ​គ្រួសារ​ថ្មី​ ចំនួន​៣ឆ្នាំ​មក​ហើ​យៗ​ក្នុង​មួយ​ឆ្នាំ​ៗ កាកបាទ​ក្រហម​កម្ពុ​ជា​តែង​តែ​ធ្វើ​ម្ហូប​អាហារ​ជូន​ដល់​កុមារ​កំព្រា​ ​និង​កុមារ​គ​ថ្លង់​ ​នៅ​អង្គ​ការ​គ្រួសារ​ថ្មី​ ​១ ឬ​ ​២ដ​ង​។​ ​លោក​ជំទាវ​អគ្គ​លេខាធិការ​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​អគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អង្គ​ការ​គ្រួសារ​ថ្មី​ ​ដែល ​បាន​ខិតខំ​ប្រឹង​ប្រែង​ថែ​រក្សា​ ​យក​ចិត្ត​ទុកដាក់​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ ​ដល់​កុមារ​កំព្រា​ ​និង​គ​ថ្លង់​ ​ឱ្យ​កុមារ​ទាំង​នោះ​មាន​ក្តី​សង្ឃឹម​ទៅ​អ​នាគ​ត​។​

នា​ឱ​កាស​នោះ​លោក​ ​ហែ​វ៉េ​ ​រ៉ូ​កឺ​ប្ល​ង់​ ​អគ្គ​នាយក​ ​អង្គ​ការ​គ្រួសារ​ថ្មី​ ​និង​ស​ការី​បាន​ថ្លែង​អំណរ​អគុណ​ ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​ពិសេស​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​តែង​តែ​គិត​គូ​ ​និង​គាំ​ទ្រ​ដល់​អង្គ​ការ​គ្រួសារ​ថ្មី​ជា​ដរាប​ម​ក​។

...

លោក​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​ជន​ពិការ​

កាល ​ពី​ព្រឹក​ថ្ងៃ​ទី​ ​១០ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​គណ​:ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក ​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​ជន​ពិការ​ ​ចំនួន​ ​៥៩៤ គ្រួសារ​ ​មក​ពី​ស្រុក​បរ​សេដ្ឋ​ ​និង​ស្រុក​គងពិសី​ ​ដែល​មាន​ទី​តាំង​នៅ​ ​សាលា​ឃុំ​ភា​រី​មាន​ជ័យ​ ​ភូមិ​ពិ​រី​ ​ឃុំ​ភា​រី​មាន​ជ័យ​ ​ស្រុក​បរ​សេដ្ឋ​ ​ខេត្ត​កំពង់​ស្ពឺ​។

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សោមនស្ស​រីករាយ​ ​ដែល​បាន​អញ្ជើញ​មក​ ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​ជូន​នូវ​អំណោយ​ជា​ស្បៀង​ជូន​ដល់​ជន​ ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​

ក្នុង ​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ទទួល​បន្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ដ​ស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ​និង​ជា​ ​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សុខ​ភាព​មាតា​ ​និង​ទារក​ ​លោក​ជំទាវ​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​លោក​ គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ក៏​សូម​អោ​យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​អោ​យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ទន្លេ​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

ទោះបីជា​អ​ត្រា​នៃ​ការ​ឆ្លង​មេ​រោគ​បាន​ធ្លាក់​ចុះ​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ក្តី​ លោក​ជំទាវ​ ​ក៏​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​ក​មេ​រោគ​អេ​ដ​ស៍​ទាំង​អស់​ ​មេត្តា​សូម​កុំ​បន្ត​ចម្លង​មេ ​រោគ​ ​នេះ​ដល់​អ្នក​ដ៏​ទៃ​ ​ហើយ​សំណូម​ពរ​អោ​យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​អោ​យ​បាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​ ​លោក​ជំទាវ​ ​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​ចូល​រួម​អប់រំ​ដល់​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ន៍​អោ​យ​ស្គាល់​ពី​ទុក្ខ​លំបាក​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​។​

 

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​អង្គ​ការ​អន្តរ​ជាតិ​នានា​ ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នេះ​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ប្រជា​ជន​ ​នា​ពេល​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​ប្រធាន​ ​ក៏ ​បាន​អំពាវ​នាវ​ដល់​ប្រជា​ជន​នៅ​ក្នុង​សហ​គម​ ​សូម​ជួយ​ថែ​រក្សា​សុវត្ថិ​ភាព​ជាមួយ​នឹង​អាជ្ញា​ធ​រដែ​ន​ដី​ ​និង​អំពាវ​ ​នាវ​សូមកុំ​អោ​យ​ធ្វើ​ចំណាក់​ស្រុក​ខុស​ច្បាប់​ ​ព្រម​ទាំង​លើក​ទឹក​ចិត្ត​អោ​យ​បង​ប្អូន​ធ្វើ​ការ​ស្វែង​រក​ការងារ​នៅ​ក្នុង ​ ​ស្រុក​ ​ដែល​អាច​ជៀស​ផុត​ពី​ការ​ធ្វើ​ទារុណកម្ម​លើ​ខ្លួន​ប្រាណ​ ​និង​ប្រការ​ផ្សេ​ងៗ​ទៀ​ត​។​

 

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​ទី​បញ្ចប់​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

 

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

...

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសវនាការ និងទទួលអំណោយពី អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៧ ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១២ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន ​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​ពី​ ​អគ្គ​បញ្ជា​ការដ្ឋាន​នៃ​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​ដែល​ដឹកនាំ​ដោយ​ ​ឯក​ឧ​ត្តម​ ​នាយ​ឧ​ត្តម​សេនីយ៍​ ​ប៉ុ​ល​ ​សា​រឿ​ន​ ​អគ្គ​បញ្ជាការ​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​ ​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ឯ​.ឧ​ ​ប៉ុ​ល​ ​សា​រឿ​ន​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​រីករាយ​ ​និង​ថ្លែង​អំណរ​គុណ​ដល់​ ​លោក​ជំទាវ​ប្រធាន​ ​ដែល​បាន​អនុញ្ញាត​ដល់​គណ​ប្រតិភូ​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​ស​ម​។​ ​ឯក​ឧ​ត្តម​ ​បាន​ថ្លែង​ថា​ថវិកា​ ​ចំនួន​ ​១៥៥,៤៨៣,០០០ រៀល​ ​នេះ​គឺ​ ​បាន​មក​ពី​សមាជិក​ភាព​ប្រចាំ​ឆ្នាំ​ ​២០១១ នៃ​ការ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​ពី​ ​ប​ណ្តា​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​នៅ​ក្នុង​ការ​គាំ​ទ្រ​ដល់​សកម្មភាព​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​ពិសេស​ការងារ​ ​មនុស្ស​ធ​ម៍​។​ ​ក្រៅ​ពី​នោះ​ ​ឯ​.ឧ​ ​ប៉ុ​ល​ ​សា​រឿ​ន​ ​ក៏ ​បាន​លើក​ផង​ដែរ​ថា​ ​កង​ទ័ព​ក៏​បាន​ចូល​រួម​ជួយ​ដល់​ ​ប្រជា​ជន​ជា​ច្រើន​ ​ដូច​ជា​ការ​ជួយ​ដក​ស្ទូង​ច្រូត​ ​កាត់​ដល់​ប្រជា​ជន​ដែល​ខ្វះ​កម្លាំង​ពល​ក​ម្ម​។​ ​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​ដល់​ ​ស​ណ្តា​ន​ចិត្ត​ប្រកបដោយ​មនុស្ស​ធ​ម៍​ពី​សំណាក់​ កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​ដែល​បាន​ប​រិ​ច្ចា​ក​នូវ​ធនធាន​ផ្ទាល់​ខ្លួន​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ជួយ​ដល់​ប្រជា​ជន​ដែល​ខ្វះ​ខាត​ ​និង​ងាយ​រង​គ្រោះ​នៅ​គ្រប់​ទី​កន្លែង​ ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក៏ ​បាន​ថ្លែង​ថា​ ​តាំង​ពី​កាកបាទ​ ​ក្រហម​កម្ពុ​ជា​បាន​បង្កើត​សមាជិក​ភាព​នៅ​តាម​ស្ថា​ប័​ន​ ​និង​អង្គ​ភាព​មក​ឃើញ​ថា​អគ្គ​បញ្ជា​ការដ្ឋាន​នៃ​កង​ ​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​តែង​តែ​ឧបត្ថម្ភ​គាំ​ទ្រ​រហូត​មក​ ​ចាប់​តាំង​ពី​ឆ្នាំ​ ​២០០១ រហូត​ដល់​បច្ចុប្បន្ន​នេះ​ ​ព្រម​ទាំង​បាន​ ​ជួយ​ដល់​សកម្មភាព​មនុស្ស​ធ​ម៍​មួយ​ចំនួន​ជាមួយ​នឹង​កាកបាទ​ក្រហម​កម្ពុ​ជា​ ផង​ដែ​រ​។​

តាង​នាម​អោ​យ​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ទូ​ទាំង​ប្រទេស​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​សូម ​ថ្លែង​អំណរ​គុណ​ដល់​គណ​ប្រតិភូ​ដែល​បាន​ដឹកនាំ​មក​នូវ​ថវិកា​មនុស្ស​ធ​ម៍​ មក​ជូន​ដល់​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​សូម​ជូន​ពរ​ដល់​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ទាំង​អស់​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​គ្រ​ប់ៗ​គ្នា​។

...

កាកបាទ​ក្រហម​កម្ពុ​ជា​ផ្សព្វផ្សាយ​ ​សេ​ច​ក្តី​ព្រាង​ច្បាប់​ ​ចរាចរណ៍​ ​ផ្លូវ​គោក​ថ្មី​

សិក្ខា ​សាលា​ ​ផ្សព្វផ្សាយ​សេ​ច​ក្តី​ព្រាង​ច្បាប់​ ​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ​ត្រូវ​បាន​លើក​យក​មក​ផ្សព្វផ្សាយ​ ​ដើម្បី​រិះ​រក​វិធាន​ការ​ ​កាត់​បន្ថយ​ចំនួន​ជន​រង​គ្រោះ​ ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ដែល​កំពុង​កើត​មាន​ស្ទើរ​តែ​រាល់​ថ្ងៃ​ ​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ ​ឆ្នាំ​២០១២ នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​។ ការ​ផ្សព្វផ្សាយ​នេះ​ ​រួម​មាន​ស្ថា​ប័​ន​ ​៣ ចូល​រួម​ ​គឺ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​វិ​ស័​យ​ឯក​ ​និង​អង្គ​ការ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ ​។

យោង​តាម​ប្រសាសន៍​ ​របស់​ឯក​ឧត្ត​ម​ ​ពៅ​ ​ម៉ា​លី​ ​ ​អគ្គ​នាយក​រង​ដឹក​ជញ្ជូន​ ​និង​ជា​អគ្គ​លេខាធិការ​រង​ ​នៃ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឱ្យ​ដឹង​ថា ​ ​តាម​រ​យៈ​ ​សេចក្ដី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​ ​នឹង​អាច​ផ្លាស់​ប្តូ​រ​ទម្លាប់​អ្នក​បើក​បរ​ឲ្យ​ចេះ​គោរព​ច្បាប់​ ​និង​អាច​ធានា​បាន​ ​នូវ​ការ​ធ្វើ​ចរាចរណ៍​ប្រកបដោយ​សុវត្ថិ​ភាព​ ​សណ្ដាប់ធ្នាប់​ ​និង​ទប់​ស្កាត់​ការ​ប៉ះ​ពាល់​សុខ​ភាព​ ​អាយុ​ជីវិត​មនុស្ស​ ​សត្វ​ ​ទ្រព្យ​ស​ម្ប​ត្ដិ​ និង​ប​រិ​ស្ថា​ន​។​ ​មាន​ន័យ​ថា​ ​“ប្រែ​ក្លាយ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ឲ្យ​ទៅ​ជា​ប្រទេស​មួយ​ ​មាន​សុវត្ថិ​ភាព​ចរាចរណ៍​ ​ដ៏​គួរ​ឲ្យ​កក់​ក្ដៅ​”។

លោក ​បាន​បន្ត​ទៀត​ថា​ ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ​កំពុង​តែ​យក​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ ​ពិភាក្សា​ ​បន្ទាប់​មក​ធ្វើ​ការ​ប្រជុំ​ជាមួយ​ក្រុម​បច្ចេកទេស​ ​នឹង​បន្ត​ទៅ​អន្តរ​ក្រសួង​ ​បន្ទាប់​មក​ទៀត​បញ្ជូន​ទៅ​គ​ណៈ​រដ្ឋ​ម​ន្ដ្រី​ រដ្ឋ​សភា​ ​ព្រឹទ្ធសភា​ ​និង​ចុង​ក្រោយ​ឡាយ​ប្រ​ហត្ថ​លេខា​ដោយ​ព្រះ​មហា​ក្សត្រ​ ​ហើយ​សេ​ច​ក្តី​ព្រាង​ច្បាប់​នេះ​ ​គឺ​កើត​ចេញ​ពី​ការ​ធ្វើ​វិសោធន​កម្ម​ ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ចាស់​ ​លើ​មាត្រា​សំ​ខា​ន់ៗ​ចំនួន​ ​៣៤មាត្រា​ ​និង​បាន​បន្ថែម​មាត្រា​ថ្មី​ចំនួន​៦មាត្រា​ ​ដែល​មាន​លក្ខ​ណៈ​ជា​យុទ្ធ​សា​ស្ដ្រ​ស៊ី​ជម្រៅ​ជាង​មុន​ ​ព្រោះ​ដើម្បី​ឆ្លើយ​តប​នឹង​ ​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរ​ ​នា​ពេល​ប​ច្ចុ​ប្ប​ន្ន​។

នា​ឱ​កាស​នោះ​ដែរ​លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ឲ្យ​ដឹង​ថា​ ​ការ​ផ្សព្វផ្សាយ​ ​ឬ​ក៏​ការ​តាក់តែង​ច្បាប់​អ្វី​មួយ​ ​ត្រូវ​មាន​ការ​ចូល​រួម​ពី​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​វិ​ស័​យ​ ​ឯក​ជន​ ​អង្គ​ការ​មិន​មែន​រ​ដ្ឋា​ភិ​បា​ល​ផង​ដែរ​ ​លោក​ជំទាវ​បាន​បញ្ជាក់​ថា​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​គឺ​ជា​វិ​ស័​យ​មួយ​ ​ដែល​គ្មាន​អង្គ​ភាព​ណា​មួយ​ធ្វើ​តែ​ឯង​បាន​ទេ​។​ ​រឿង​សុវត្ថិ​ភាព​ចរាចរណ៍​នេះ​ ​គឺ​ត្រូវ​តែ​ពី​បុគ្គល​ម្នាក់​ ​ចាប់​ផ្ដើម​ជា​អ្នក​ចូល​រួម​ ​បើ​មិន​ដូច្នេះ​ទេ​ ​គឺ​អ​ត្រា​គ្រោះ​ថ្នាក់​ ​ស្លាប់​ ​និង​របួស​នេះ​ ​គឺ​អត់​អាច​ថយ​ចុះ​ទេ​”។

លោក​ជំទាវបាន​បន្ត​ទៀត​ថា​កន្លង​មក​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ដឹកនាំ​ដោយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ ​ជាមួយ​រាជ​រ​ដ្ឋា​ភិ​បា​ល​ជាក់​ស្តែ​ង​ ​យើង​បាន​បញ្ជូន​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ឲ្យ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​ ​នៅ​តាម​បណ្ដា​ភ្លើ​ង​ស្ដុ​ប​មួយ​ចំនួន​ ​និង​ការ​ផ្សព្វផ្សាយ​ពី​គុណ​សម្បត្តិ​ ​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភា​ព​៕

...

កាកបាទក្រហមកម្ពុជាផ្តល់ជំនួយ 1លានដុល្លារដល់មន្ទីពេទ្យគន្ធបុប្ផា និងទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុនសាជីវកម្ម ZTE

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​១៦ ខែ​ ​ក​ក្កដា​ ​ឆ្នាំ​ ​២០១២ នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​៖ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សាវ​នា​ការ​ចុះ​ហត្ថ​ល​ខា​ ​និង​ប្រគល់​ថវិកា​ជូន​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ ​ជា​ទឹក​ប្រាក់​ចំនួន​ ​១ លាន​ដុល្លា​រ​។​ ​នៅ​ក្នុង​ជំនួប​នោះ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​មាន​ប្រសាសន៍​ថា​ ​ថវិកា​នេះ​ ​គឺ​ដើម្បី​ជួយ​សម្រួល​ការ​លំ​បាក់​របស់​ម​ន្ទី​ពេទ្យ​ក្នុង​ការ​ព្យាបាល​ កុមារ​ ​និង​លើក​កម្ពស់​សុខុមាល​ភាព​កុមារ​នៅ​កម្ពុ​ជា​ ​ជា​ពិស​ស​ក្នុង​ការ​ជួយ​ដល់​កុមារ​ដែល​រង​គ្រោះ​ដោយសារ​មេ​រោគ​ ​EV71​ដែល​បាន​នឹង​កំពុង​ស្នា​ក់​នៅ​ព្យាបាល​នៅ​ម​ន្ទី​ពេ​ទ្យ​។​ ​

ឯក​ឧ​ត្តម​ ​ម៉​ម​ ​ប៊ុ​ន​ហេង​ ​និង​គ​ណៈ​ប្រតិភូ​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ ​បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​និង​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​មាន​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​វិ​ស័​យ​ សុខ​ភាព​ជា​ពិសេស​កុមារ​កម្ពុ​ជា​។​ ​ឯក​ឧ​ត្តម​ ​បាន​ជម្រាប​ជូន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ថា​ ​ជំងឺ​ ​EV​71 គឺ ​បាន​កំពុង​វាយ​លុក​យ៉ាង​ខ្លាំង​លើ​ជីវិត​កុមារ​ហើយ​ដែរ​មាន​កើត​ឡើង​ ចំនួន​ ​៦៦ ករណី​ ​ចាប់​តាំង​ពី​ខែ​ ​មេ​សា​ ​មក​ម្លេ​ស​ ​ហើយ​មូល​ហេតុ​ដែល​ប​ណ្តា​ល​ឱ្យ​កុមារ​បាត់បង់​ជីវិត​នោះ​ ​គឺ​អាណា​ព្យាបាល​បាន​យក​ពួក​គេ​នៅ​ក្នុង​ដំណាក់​កាល​ចុ​ង​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​គឺ​អង្ក​ការ​មនុស្ស​ធម៌​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ ​ហើយ​ថវិកា​នេះ​ផង​ដែរ​គឺ​បាន​ពី​ការ​ចូល​រួម​ពី​សំណាក់​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជា​ពិស​ស​ការ​ចូល​រួម​ក្នុង​ទិវា​ ​៨ ឧស​ភា​ ​ដែល​បាន​យក​ពិធី​មក​ជា​ការ​អំពាវ​ថវិកា​ដើម្បី​ទ្រទ្រង់​សកម្មភាព​មនុស្ស​ ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ជំនួស​មុខ​ឱ្យអាណា​ព្យាបាល​ ​និង​កុមារ​កម្ពុ​ជា​ទូ​ទាំង​ប្រ​ទស​ ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​និង​ចង់​ចាំ​នូវ​គុ​ណូ​ប​ការ​របស់​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ក្នុង​ការ​ជួយ​ព្យាបាល​ ​និង​សង្គ្រោះ​ជីវិត​កុមារ​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​។​

  ជា​កិច្ច​បន្ទាប់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​ទទួល​ជួប​សាវ​នា​ ​និង​ទទួល​អំណោយ​ជា​ទឹក​ប្រាក់​ចំនួន​ ​២ម៉ឺន​ដុល្លារ​ពី​ក្រុម​ហ៊ុន​សាជី​វ​កម្ម​ ​ZTE​ ​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​ស៊ា​ង​ ​ឌី​ហ្គា​ង​ ​នាយក​ប្រ​តិ​ប​តិ្ត​ប្រចាំ​នៅ​ក​ម្ពុ​ជា​។​ លោក​នាយក​ប្រតិបត្តិ​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សប្បាយ​រីករាយ​ដែល​បាន​ចូល​រួម​ចំណែក​ជាមួយ​ កាកបាទ​ក្រហម​កម្ពុ​ជា​នៅ​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​នៅ​ទូ​ ទាំង​ប្រ​ទ​ស​។​
លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ជំនួស​មុខ​ឱ្យមន្ត្រី​បុគ្គលិក​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ប្រជា​ជន​ទូ​ទាំង​ប្រទេស​ ​ក៏​បាន​ថ្លែង​នូវ​ការ​អរ​គុណ​ដល់​ក្រុម​ហ៊ុន​ ​ដែល​បាន​ផ្ត​ល់​នូវ​ធនធាន​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​អ្នក​ដែល​ងាយ​រង​ គ្រោះ​ ​និង​ទ្រ​រ​ទ្រង់​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ខ្ព​ស់​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ឱ្យ​ក្រុម​ហ៊ុន​បាន​ទទួល​នូវ​ជោគជ័យ​ ​និង​សុខ​ភាព​ល្អ។

Fist Prev 72 73 74 75 76 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តព្រះវិហារ៖​កាលពី​ល្ងា​ចថ្ងៃទី​១២​ ខែ ឧសភា​ ឆ្នាំ​ ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បាន​បើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ និងបំពាក់​កន្សែង​ដល់​យុវជន​កាកបាទ ក្រហម​កម្ពុជា​ វិទ្យាល័យ​គូលែន​ចំនួន ​នាក់ ៤២ ស្រី ៣០ នាក់ នៅវិទ្យាល័យ​គូលែន​ ឋិតក្នុង​ឃុំគូលែន​ត្បូង ស្រុកគូលែន​ ខេត្តព្រះវិហារ។

 

ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​វត្តមាន ឯកឧត្តម យុង គឹមហ៊ាន នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មន្រ្តី​អភិវឌ្ឍន៍​សាខា ​និងមានការ​ចូលរួម​ពីគណៈកម្មាធិការ​អនុសាខា​ស្រុកគូលែន​ លោក​នាយក​វិទ្យាល័យ​គូលែន ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ សរុបចំនួន ៥០ នាក់ ។

 

នៅក្នុង​ឱកាសនោះ​ផងដែរ​ឯកឧត្តម​ នាយក​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មានប្រសាសន៍​ថាកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​សម្តេច​តែងតែ​គិតគូរ​ពីយុវជន​ ធ្វើយ៉ាងណា​អោយយុវជន​ក្លាយជា​ធន ធាន​ដ៏មាន​សមត្ថភាព ​ចូលរួម​ក្នុងសម្មភាព​មនុស្សធម៌​ និងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ប្រទេស ជាតិ​។ ឯកឧត្តម​ក៏បានផ្តាំ​ផ្ញើប្អូនៗ​យុវជន នូវចំនុចមួយ​ចំនួនដូចខាងក្រោម៖

 

-ត្រូវខិតខំរៀន​សូត្រដើម្បី​ក្លាយខ្លួន​ជាសិស្ស​គំរូ មិត្តល្អ កូនល្អ ។
-ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន 
-ត្រូវគោរព​ច្បាប់ក្នុង​ពេលបើកបរ
-កុំប្រើ​គ្រឿង​ស្រវឹង​ក្នុងវ័យសិក្សា
-ត្រូវចេះ​សាមគ្គីគ្នា ​ចេះជួយ​យកអសារគ្នា 
-ត្រូវរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត និងមានរបាយការណ៍​ជូនទៅ​អនុសាខា​អំពី​សកម្មភាព​របស់ខ្លួន ។
-ចូលរួម​ធ្វើអនាម័យ​បរិស្ថាន​ក្នុងសាលា​ជាប្រចាំ។

 

ក្នុងនោះ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានផ្តល់​ថវិកា​មូលនិធិ​ជូនក្លឹប​យុវជន​កាកបាទក្រហមកម្ពុជា វិទ្យាល័យ​គូលែន ចំនួន ២០០,០០០ រៀលគត់​ និងសម្ភារ​សង្គ្រោះបឋម​មួយកញ្ចប់។


 

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១១ ខែ​ ឧសភា ឆ្នាំ​ ២០១៧នេះ​ នៅអនុវិទ្យាល័យ​ សម្តេច​ ហ៊ុន​ សែន​ ព្រៃវែង​ សាខា កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំ​ពិធីបិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុប​ចំនួន​៧០នាក់ (ស្រី៤៧នាក់) ដោយបាន​ការចូលរួម​ជាអធិបតី​ពី​ លោក សុង តុញ នាយក​អនុវិទ្យាល័យ​ ដែលវគ្គ​យល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល​១ថ្ងៃ​កន្លងមក​ដោយលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់​បង្ហាញ​រួមមាន៖


១/ ប្រវត្តិចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី និងភារកិច្ច​យុវជន​កាកបាទក្រហម​កម្ពុជា 
៣/ គ្រោះមហន្តរាយ និង​ការគ្រប់គ្រងគ្រោះ​មហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ។


ជាលទ្ធផល​យុវជន​ទទួលបាន​និទ្ទេស​ល្អចំនួន៧០​ភាគរយ និង​មធ្យម៣០ភាគរយ ។

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ បានថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែល​បានមក​ធ្វើការ​បើក​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំ​អនុវិទ្យាល័យ​របស់លោក​​ ដើម្បីជួយ​ជាពន្លឺ​ស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបាន​យល់ដឹង​ពីសារៈសំខាន់ ក្នុងការ​អនុវត្ត និងបំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបាន​កាន់តែ​ល្អប្រសើរ និងទទួលបាននូវ​ជោគជ័យ​ថែមទៀត ៕

 

អានបន្ថែម...

កក្រក ៖ ​កាលពី​ថ្ងៃទី​៣ ​ខែមេសា ​ឆ្នាំ២០១៧​ លោក មុំ ភិរក្ស ​ប្រធាន​ការិយាល័យ​ស្ដារទំនាក់ទំនង​គ្រួសារ​ទីស្នាក់ការកណ្តាល ​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​ នៃ​កាកបាទក្រហម​ ដោយមាន​ការសម្រប​សម្រួល​ពី សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ឧត្តរមានជ័យ​ បានរៀបចំ​ពិធី​ជួបជុំ​គ្រួសារ​ជូនអ្នកស្រី ​បុល អឿន ដែលរស់​នៅភូមិ​សន្តិស៊ុក ឃុំសំរោងកៀត ស្រុកឃុនហាន​ ខេត្តស៊ីសាកេត​ (ប្រទេសថៃ) ឲ្យ​មក​ជួបជុំ​ម្តាយ​ និងបង-ប្អូនប្រុស​ស្រីនៅ​ភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​បានបែក​គ្នាតាំងពី​ឆ្នាំ ១៩៧៣​មកម៉្លេះ។

 

បន្ទាប់ពី​បានជួប​ជុំគ្រួសារ​ លោកស្រី ​បុល អឿន ​និងក្រុម​គ្រួសារ​ មានសេចក្ដី​រីករាយ​ សប្បាយចិត្ត​យ៉ាងខ្លាំង​ និងសូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា​ក្រុម​ការងារ​ការិយាល័យ​ស្ដារទំនាក់​ទំនងគ្រួសារ ​ដែលបាន​គាំទ្រ ​និងជួយស្វែង​រកបងប្អូន​ ឬគ្រួសារ​ដែលបាត់​ដំណឹង​ឲ្យបាន​ត្រឡប់​មកជួបជុំ​គ្នា ជាពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែលមាន​ទុកលំបាក​ ជនរងគ្រោះ​ ជនងាយ​រងគ្រោះ​ គ្រប់ប្រភេទ ​ដោយមិន​ប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ និងសូម​ជូនពរសម្ដេច​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ។

 

ទន្ទឹមនឹង​នោះ​កាកបាទ​ក្រហមកម្ពុជា​នៅបាន​ផ្ដល់ជូន​អំណោយ​រួមមាន ៖ អង្ករ ៦០គីឡូក្រាម ត្រីខ ២០កំប៉ុង មីចំនួន ២កេស មុង២ ភួយ២ ក្រមា២ និងសារុងចំនួន២ផងដែរ៕

 

អានបន្ថែម...

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ គុជ លីណា​អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​ឯកឧត្តម សម កុសល នាយក​នាយកដ្ឋាន​ធនធាន​មនុស្ស​កាកបាទក្រហម​កម្ពុជា​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកវគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ ពិការ​ភាព​ក្នុងការងារ​សុវត្ថិភាព​ចរាចរណ៍ ​និងវិជាសង្គ្រោះ​បឋម​ ដល់អ្នក​ស្ម័គ្រចិត្ត​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ មកពី​ខេត្ត​គោលដៅ​ចំនួន​ ៤មាន​ ខេត្តសៀមរាប ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ សរុបចំនួន ៣៨នាក់ ក្រោមការ​ជួយឧបត្ថម​គាំទ្រ​ពីអង្គរ LIGHT FOR THE WORLD នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប។

 

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្តម គុជ លីណា អនុប្រធាន​គណៈកម្មាធិការ​សាខា ដើម្បី​ចូលរួមទប់ស្កាត់បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បាន និងកំពុង​អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​អំពីសុវត្ថិភាព​ចរាចរណ៍​ ជូនដល់​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស តាមរយៈសកម្មភាពរបស់​អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា។ ឆ្នាំ២០១៦​កន្លងមក​មាន៩៦​ករណី គឺមានការ​ថយចុះ១៣ករណី ដែលបាន​កាត់បន្ថយ​មនុស្សស្លាប់​បានចំនួន ២៩នាក់ ស្មើ​និង២៨% បើធៀប និងឆ្នាំ២០១៥កន្លងមក។

 

វគ្គបណ្ដុះ​បណ្ដាល​នេះរៀបចំ​ឡើងក្នុង​គោលបំណង៖ ផ្ដល់ចំណេះ​ដឹងបន្ថែម​ដល់ក្រុមប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា ស្ដីពី​ពិការភាព និងច្បាប់​ចរាចរណ៍ផ្លូវគោក។ លើកកម្ពស់ការជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍បាន​ទាន់ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​អត្រាស្លាប់ របួស និងពិការដោយ​សារគ្រោះថ្នាក់​ចរាចរណ៍។

 

បង្ការមិន​ឱ្យជនពិការ​ក្លាយជាជនរងគ្រោះ​ជាលើកទីពីរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការប្រើប្រាស់​វិធីសាស្ត្រ​សម្រប​សម្រួល និងផ្សព្វផ្សាយ​តាមសាលារៀន និង​សហគមន៍៕

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ