អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

លោក​ជំទាវ​ ​អា​ន្នី​ សុខ​អាន​ អនុ​ប្រធាន​ទី​ ​១ កាកបាទ​ក្រហម​កម្ពុ​ជា​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​ជន​ពិការ​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២១ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​អា​ន្នី​ សុខ​អាន​ ​អនុ​ប្រធាន​ទី​ ​១ កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​សប្បុរស​ជន​ ​សមាជិក​គណ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​ ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មានទី ​ពឹង​ ​និង​ជន​ពិការ​ ​ចំនួន​ ​៥៩០ គ្រួសារ​ ​មក​ពី​ស្រុក​ ​ទ្រាំង​ ​ស្រុក​ ​កោះ​អ​ណ្តែ​ត​ ​និង​ក្រុង​ដូន​កែវ​ ​ខេត្ត​ ​តាកែ​វ​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​សម្តែង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ហើយ​ ​លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​ ​១ ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​ ​បន្ថយ​ភាព​ ​ក្រី​ក្រ​ដល់​ប្រជា​ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​កន្លង​មក​នេះ​។​

លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​អំពាវ​នាវ​ដល់​បង​ប្អូន​មេត្តា​អ​ញ្ចើ​ញ​ព្យាបាល​ជំងឺ​នៅ​តាម​ម​ន្ទី​ពេទ្យ​ ​ដោយ​មិន​ ​ត្រូវ​ធ្វើ​ការ​ព្យាបាល​នៅ​កន្លែង​ដែល​ពុំ​មាន​ជំនាញ​ច្បាស់​លា​ស់​។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ ក៏​បាន​អំពាវ​នាវ​ ​៖

1.     សូម​ឱ្យ​បញ្ជូន​កូន​ក្មួយ​ទៅ​សាលា​រៀន​ ​ដើម្បី​ទទួល​នូវ​បាន​ចំណេះ​ដឹ​ង​។​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន ​គូស​បញ្ជាក់​ថា​ ​កុមារ​គឺ​ជាស​រស​រ​ទ្រូង​នៃ​សង្គម​ជាតិ​នា​ពេល​អនាគត​ ​ហើយ​ដោយ​ប្រទេស​ ​កម្ពុ​ជា​ ​ជា​សមាជិក​អា​ស៊ា​ន​ ​ធនធាន​មនុស្ស​គឺ​មាន​តម្រូវ​ការ​ជា​ចាំបាច់​នៅ​ក្នុង​ថ្នាក់​អន្តរ​ជា​តិ​។ ​

2.     សូម ​ឱ្យ​បរិភោគ​ ​និង​ប្រើ​ប្រាស់​ទឹក​ស្អាត​ ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ខាត​ ​បង់​ថវិកា​រ​ ​និង​អាយុ​ជី​វិ​ត​។​

3.     អំពាវ​នាវ​ឱ្យ​អាជ្ញា​ធ​រដែ​ន​ដី​ ​សូម​ជួយ​បន្ថែម​ទៀត​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ឱ្យ​បាន​ទាន់​ពេល​ ​វេ​លា​។​

4.     សូម ​ឱ្យ​ប្រុង​ប្រយ័ត្ន​ដល់​ការ​រីក​រាល​ដាល​ឆ្លង​នៃ​ជំងឺ​គ្រុន​ផ្តា​សាយ​ បក្សី​ ​ដោយ​មិន​ត្រូវ​ធ្វើ​ការ​ ​ប៉ះ​ពាល់​ ​និង​បរិភោគ​មាន់​ដែល​បាន​ឆ្លង​ជំងឺ​ឡើ​យ​។​

5.     អំពាវ ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​ឱ្យ​ទៅ​ពិ​និត្យ​ ​សុខ​ភាព​ឱ្យ​បាន​ទៀង​ទាត់​តាម​ការ​ ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេដស៍​ ​ក៏​សូម​ឱ្យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

6.     សូម​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​ច្បាប់​ចរាចរណ៍​ ​ជា​ពិសេស​ត្រូវ​ធ្វើ​ការ​ពាក់​មួក​សុវត្ថិភាព​ជា​ ​ប្រចាំ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​។​

ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

...

លោក​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​១ខែ​ ​កុម្ភៈ​ ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​តំណាង​សហ​ព័ន្ធ​ ​គណ​ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ ​កណ្តាល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​ ​អេដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មា​នទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​៥៧០ គ្រួសារ​ ​មក​ពី​ស្រុក​ចំ​ការ​លើ​ ​ដែល​មាន​ទី​តាំង​នៅ​ ​វិទ្យា​ល័​យ​ ​បុ​ស​ខ្នុរ​ ​ភូមិ​ ​១០ មក​រា​ ​ឃុំ​ ​បុ​ស​ខ្នុរ​ ​ស្រុក​ ​ចំ​ការ​លើ​ ​ខេត្ត​កំពង់​ចា​ម​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ស​ម្តែ​ង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​​ក្រី​ក្រ​ដល់​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​ ​កាកបាទ​ក្រហម​ខេត្ត​កំពង់​ចាម​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ ​ជា​ពិសេស​ពេល​មាន​គ្រោះ​មហន្ត​រាយ​ ​នា​ពេល​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ ​សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​និង​សូម​ឱ្យមាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ការ​ឈឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យមាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ព្យាបាល ​ ​ហើយ​ក៏​អាច​ឈាន​ដល់​ការ​បាត់​​បង់​ជីវិត​ផង​ដែ​រ​។​ ​នៅ​ក្នុង​ឪ​កាស​នោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​អំពាវ​នាវ​ដល់​បង​ប្អូន​ទាំង​អស់​មេត្តា​ ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ឆ្លង​នៃ​ជំងឺ​ផ្តា​សាយ​បក្សី​ ​ដោយ​ត្រូវ​ឧស្សា​ហ៍​លាង​ដៃ​នឹង​សាប៊ូ​ ​និង​ត្រូវ​មាន​អ​នា​ម័​យ​ជា​​ប្រចាំ​។​

ជា ​ថ្មី​ម្តង​ទៀត​ ​ក្នុង​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ទទួល​បន្ទុក​មេ​រោគ​អេ​ដ​ស៍​​ ជំងឺ​អេ​ដ​ស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ ​ហ្វិ​ក​ ​និង​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា ​ជាតិ​ទទួល​បន្ទុក​សុខ​ភាព​មាតា​ ​និង​ទារក​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​ឱ្យទៅ​ពិ​និត្យ​ ​សុខ​ភាព​ឱ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ក៏​សូម​ឱ្យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​នៅ​តែ​សំណូម​ពរ​ដល់​អ្នកផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ទាំង​អស់​ ​មេត្តា​សូម​កុំ​បន្ត​ចម្លង​មេ ​រោគ​នេះ​ដល់​អ្នក​ដទៃ​ ​ហើយ​សំណូម​ពរ​ឱ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​ឱ្យបាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​ចូល​អប់រំ​ដល់​ ​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ឱ្យ​ស្គាល់​ពី​ទុក​លំ​បាក់​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ ដ​ស៍​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​អំពាវ​នាវ​ដល់​មាតា​បិតា​ទាំង​អស់​ ​សូម​ជួយ​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​ឱ្យដើរ​ជៀស​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ ​និង​មិន​ត្រូវ​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​​គ្រួ​សា​រ​។​

ជា​ទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យមាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

...

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​ បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​លោក​គ្រូ​ពេទ្យ​ ​មន្ត្រី​បុគ្គលិក​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​ ​កុមារ​សម្រាក​ព្យាបាល​ជំងឺនៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៦ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ឯក​ឧត្ត​ម​ ​លោក​ជំទាវ​សមាជិក​គណ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​ម​ន្ត្រី​ បុ​គ្ក​លិ​ក​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ថ្នាក់​ដឹកនាំ​ក្រសួង​សុ​ខា​ភិ​បា​ល​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ពេទ្យ​ ​មន្ត្រី​ ​បុគ្គលិក​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​កុមារ​ស​ម្រាក់​ព្យាបាល​ជំងឺ ចំនួន​ ​១៥០ នាក់​ ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ​រាជ​ធានី​ភ្នំ​ពេ​ញ​។​

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោក​គ្រូ​ ​អ្នក​គ្រូ​ពេទ្យ​ ​មន្ត្រី​បុគ្គលិក​ម​ន្ទី​ពេទ្យ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន ​ស​ម្តែ​ង​នូវ​ទឹក​ចិត្ត​សប្បាយ​រីករាយ​ ​ព្រម​ទាំង​ធ្វើ​ការ​កោត​សរសើរ​ ​ដល់​ការ​ខិត​ប្រឹង​ប្រែង​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​នៅ​ក្នុង​ការ​ជួយ​ដល់ ​កុមារ​ទាំងឡាយ​ ​ដែល​បាន​ចូល​មក​សម្រាក​ព្យាបាល​ជំ​ម្ងឺ​ នៅ​មន្ទីរ​ពេទ្យ​នេះ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន ​រំលឹក​ឡើង​ថា​ ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​នេះ​ ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ​១៩៨០ មក​ម្លេះ​ ដោយ​មាន​ការ​ជួយ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​បាន​ធ្វើ​អោ​យ​មន្ទីរ​ពេទ្យ​ ​នេះ​មាន​លទ្ធ​ភាព​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ជា​ច្រើ​ន​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​លោក​គ្រូ​ ​អ្នក​គ្រូ​ពេទ្យ​ ​ព្រម​ទាំង​មន្ត្រី​ ​បុគ្គលិក​ទាំង​អស់​មេត្តា​ជួយ​បន្ត​ការងារ​ដ៏​ប្រ​សើ​នេះ​ ​ដើម្បី​ជា​ការ​ជួយ​ដល់​ប្រទេស​ជាតិ​យើង​ ​ក្នុង​ការ​កាត់​បន្ថយ​អ​ត្រា​ស្លាប់​នៃ​កុមារ​ ​និង​ជា​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ផង​ដែ​រ​។​ ​ជាមួយ​គ្នា​នោះ​ផង​ដែរ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​អំពាវ​នាវ​ដល់​គ្រូ​ពេទ្យ​ទូ​ទាំង​ប្រទេស​ ​ធ្វើ​ការ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សីល​ធម៌​វិជ្ជា​ជី​វៈ​របស់​ខ្លួន​ អោ​យ​បាន​ត្រឹម​ត្រូវ​ ​ត្រូវ​ធ្វើ​ខ្លួន​ជា​អ្នក​ដែល​ជា​ក្តី​សង្ឃឹម​របស់​អ្នក​ជំ​ម្ងឺ​ ជា​ពិសេស​ត្រូវ​ផ្តោ​ត​លើ​ការ​ព្យាបាល​ជា​ចម្បង​ ​ជៀស​ជាង​ការ​បង់​ថវិកា​ ​និង​ត្រូវ​មាន​សីល​អ​ធ៌​និយាយ​ស្តី​ល្អ​ដល់​អ្នក​ជំងឺ​។ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​ ​បណ្ឌិត​បាន ​អំពាវ​អោ​យ​បង​ប្អូន​ប្រជា​ជន​ ​សូម​អញ្ជើញ​ទៅ​ពិ​និត្យ​ ​ឬ​ទទួល​ការ​ព្យាបាល​ជាមួយ​គ្រូ​ពេទ្យ​ដែល​មាន​សញ្ញា​ប​ត្រ​ច្បាស់លាស់​ ​និង​មន្ទីរ​ពេទ្យ​ ​ដែល​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ ​ជៀស​វាង​ការ​ខាត​បង់​ថវិកា​ ​ពេល​វេលា​ ​និង​អាច​ដល់​ការ​បាត់បង់​ជីវិត​របស់​ខ្លួន​ក៏​អាច​មា​ន​។​

ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ ​ដល់​ប្រជា​ជន​ ​ជា​ពិសេស​អាណា​ព្យាបាល​ ​កុមារ​ទាំង​អស់​ ​សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ដល់​ការ​រើប​ឡើង​វិញ​នៃ​ជំងឺផ្តា​សាយ​ប​ក្សី​។ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ដល់​លោក​គ្រូ​ ​អ្នក​គ្រូ​ពេទ្យ ​ ​មន្ត្រី​បុគ្គលិក​ ​នៃ​មន្ទីរ​ពេទ្យ​ទាំង​អស់​ ​សូម​មាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​របស់​ខ្លួ​ន​។​

ជា​កិច្ច​បន្ទាប់​មក​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន ​អ​ញ្ចើ​ញ​ទ​ស្ស​នា​កិច្ច​សួរ​សុខ​ ​ទុក្ខ​ដល់​កុមារ​ចំនួន​ ​១៥០ នាក់​ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ​ដោយ​ម្នា​ក់ៗ​ទទួល​បាន​៖ ឃី​ត​ ​១ (សារុង​ ​ក្រមា​ ​មុង​ ​ភួយ​) មី​យើង​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​ស្ករ​ស​ ​១គីឡូ​ ​ទឹក​ដោះ​គោ​ខាប់​ ​៤កំប៉ុង​ ​ថវិកា​ ​១០ម៉ឺន​ ​រៀ​ល​។

...

លោក ​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ជាមួយ​ ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ ​ប្រចាំ​នៅ​កម្ពុ​ជា​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៩ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​បាន​អនុញ្ញាត​ឱ្យ​ ឯក​ឧ​ត្តម​ ​William​ ​E​.Todd​ ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ ​ប្រចាំ​នៅ​កម្ពុ​ជា​ ​និង​សហ​ការី​ ​ចូល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​ ​កម្ពុ​ជា​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ ​វត្តមាន​លើក​ដំបូង​របស់​ ​ឯក​ឧ​ត្តម​អគ្គ​រដ្ឋ​ទូត​ ​ដែល​មក​ធ្វើ​ទស្សន​កិច្ច​ពិភាក្សា​ការងារ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​ កាកបាទ​ក្រហម​កម្ពុ​ជា​ ​នា​ពេល​នេះ​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ឯក​ឧ​ត្តម​ ​William​ ​E​.Todd​ ​ឯកអគ្គរដ្ឋទូត​ ​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ការ​ទទួល​មរណ​ភាព​នៃ​ព្រះ​បរម​រត​នៈ​កោដ្ឋ​ ​ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ ​ជូន​ដល់​ប្រជា​ជន​កម្ពុ​ជា​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ ​ដល់​ស​ម្ម​ភាព​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​ដ៏​ប្រពៃ​របស់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ជា​ពិសេស​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្ត​រាយ​ ​និង​វិ​ស័​យ​សុខុមាល​ភាព​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​បង្ហាញ​ពី​គោល​បំណង​នៃ​ជំនួប​ពិភាក្សា​នេះ​ថា​ ​៖ រ​ដ្ឋា​ភិ​បា​ល​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ដែល​មាន​ភ្នាក់ងារ​ ​USAID​ ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ​នៅ​ក្នុង​ការ​សហ​ប្រតិបត្តិ​ការ​ ​ជាមួយ​នឹង​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​ស្នើ​សុំ​អោ​យ​មាន​ការ​ជួប​ពិភាក្សា​ការងារ​ ​រវាង​មន្ត្រី​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​មន្ត្រី​ភ្នាក់ងារ​ ​USAID​ ​ដើម្បី​ស្វែង​រក​នូវ​កម្ម​វិធី​ ​ឬ​គម្រោង​ ​ដែល​ភា​គី​ខាង​ ​USAID​ ​អាច​មាន​លទ្ធ​ភាព​ជួយ​គាំ​ទ្រ​ ​រួម​មាន​ផ្នែក​បច្ចេកទេស​ ​ថវិកា​ ​និង​ស​ម្ភា​រៈ​។​ ​

ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន ​មាន​ប្រសាសន៍​ថា​ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​មាន​ការ​ប្តេ​ជ្ញា​ចិត្ត​យ៉ាង​ម៉ុ​ត​មាំ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​ ​និង​ប្រជា​ជន​កម្ពុ​ជា​ ​ដើម្បី​ប្រែ​ក្លាយ​ប្រទេស​នេះ​អោ​យ​ទៅ​ជា​ប្រទេស​ ​ដែល​មាន​លទ្ធ​ភាព​ជួយ​ ​ខ្លួន​ឯង​បាន​ ​និង​បន្ត​អាច​ជួយ​ដល់​ប្រទេស​ផ្សេ​ងៗ​នា​ពេល​អ​នាគ​ត​។​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​លើក​ឡើង​ថា​ ​ភ្នាក់ងារ​ ​USAID​ ​បាន ​នឹង​មាន​គំ​រោង​ចំនួន​ជិត​ ​៣០គម្រោង​ ​កំពុង​អនុ​វត្ត​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​ហើយ​ក្នុង​ ​ជំនួប​ពិភាក្សា​នេះ​ ​គឺ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​ចង់​ក​សាង​នូវ​ទំនាក់​ទំនង​រវាង​គ្នា​នឹង​គ្នា​ ​ដើម្បី​ចង់​យល់​ច្បាស់​ពី​តំ​រូ​វ​ការ​ជា​អ​ទិ​ភាព​របស់​កាកបាទ​ក្រហម​ កម្ពុ​ជា​ ​ដែល​ស្រប​តាម​ទិស​ដៅ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ដោយ​ធ្វើ​ការ​ប្រជុំ​រួម​គ្នា​ក្នុង​ការ​ស្វែង​យល់​ ​អំពី​តំ​រូ​វ​ចាំបាច់​របស់​ប្រទេស​ ​និង​ជា​ពិសេស​ធ្វើ​ការ​ត្រៀម​នូវ​ដំណោះ​ស្រាយ​ ​ដើម្បី​ឆ្លើយ​តប​ពេល​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើ​ង​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន ​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​ ​ចំពោះ​ការ​ស្នើ​សុំ​នេះ​ ​ហើយ​សង្ឃឹម​យ៉ាង​ខ្លាំង​ ​ថា​នឹង​ទទួល​បាន​នូវ​ជោគជ័យ​រួម​គ្នា​បន្ថែម​ទៀ​ត​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​រំលឹក​ឡើង​វិញ​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ធ្លាប់​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កាកបាទ​ក្រហម​អា​មេ​រិ​ក​ ​ក្រោម​ការ​គាំ​ទ្រ​ ​ដោយ​ ​USAID​ ​ចាប់ ​តាំង​ពី​ឆ្នាំ​ ​១៩៩៨ ដល់​ឆ្នាំ​ ​២០០៧ ក្នុង​ផ្នែក​ឆ្លើយ​តប​គ្រោះ​មហន្ត​រាយ​ ​និង​ឆ្នាំ​ ​២០០៤ ដល់​ ​២០០៩ ផ្នែក​សុខ​ភាព​ ​ដែល​កិច្ច​សហ​ប្រតិបត្តិ​ការ​នោះ​បាន​ទទួល​ជោគជ័យ​បាន​យ៉ាង​ល្អ​ប្រ​សើ​រ​។ ​ ​លោក​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​លើក​ឡើង​បន្ថែម​ទៀត​ថា​ ​កាកបាទ​ក្រហម​មាន​សាខា​របស់​ខ្លួន​នៅ​គ្រប់​ ​២៤ខេត្ត​ ​ក្រុង​ ​ហើយ​មាន​អនុ​សាខា​ ​និង​ប​ណ្តា​ញ​រហូត​ដល់​សហ​គម​ន៍​ ​ដែល ​រចនា​ស​ម្ព័​ន្ធ​នេះ​ ​បាន​ធ្វើ​អោ​យ​កាកបាទ​ក្រហម​ ​កម្ពុ​ជា​ ​មាន​លទ្ធ​ភាព​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​នានា​ ​បាន​ទាន់​ពេល​វេលា​ ​ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វផ្សាយ​ ​នូវ​បញ្ហា​សុខ​ភាព​ជូន​ដល់​ប្រជា​ជន​ ​នៅ​តាម​សហ​គម​ន៍​ប្រកបដោយ ​ប្រសិទ្ធិ​ភាព​ផង​ដែរ​ ​ជា​ពិសេស​ពេល​មាន​ ​គ្រោះ​មហន្ត​រាយ​ធំៗ​កើត​ឡើ​ង​។​ ​បច្ចុប្បន្ន​នេះ​ ​កាកបាទ​ក្រហម​មាន​ដៃ​គូរ​ចំនួន​ ​១២ ហើយ​ដែល​មាន​ដៃ​គូរ​ ​ចំនួន​ ​៤ បាន​ធ្វើ​ផ្ទាល់​ជាមួយ​សាខា​ ​តាម​របៀប​វិ​ម​ជ្ឈ​ការ​ ​ដែល​មាន​កម្ម​វិធី​ខ្លះ​មាន​ការ​ទាក់ទង​ទៅ​នឹង​ផ្នែក​ ​ទឹក​ស្អាត​ផង​ដែ​រ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​បន្ថែម​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​តែង​តែ​ចុះ​ចែក​ ​អំណោយ​ជូន​ដល់​ចាស់​ជរា​គ្នា​នទី​ពឹង​ ​កុមារ​កំព្រា​រង​គ្រោះ​ដោយ​មេ​រោគ​អេ​ដ​ស៍​ជ​ម្ងឺ​អេ​ដ​ស៍​ ​ជន​ពិការ​ ​និង​ជន​ ​រង​គ្រោះ​ដោយ​មេ​រោគ​អេ​ដ​ស៍​ជ​ម្ងឺ​អេ​ដ​ស៍​ ​ព្រម​ទាំង​ជន​រង​គ្រោះ​ដោយសារ​ភ្លើ​ង​ឆេះ​ផ្ទះ​ ​និង​គ្រោះ​ម​ហ​មន្ត​រាយ​ ​ផ្សេ​ងៗ​។​ ​

ដោយ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​អង្គ​ការ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ ​អាស្រ័យ​ហេតុ​នេះ​ ​គឺ​មាន​តំ​រូ​វ​ការ​ចាំបាច់​ដោយ​ពឹង​ ​ពាក់​លើ​ម្ចាស់​ជំនួយ​ ​និង​សប្បុរស​ជន​ជាតិ​ ​អន្តរ​ជាតិ​ ​ក្នុង​ការ​ជួយ​ផ្ត​ល់​នូវ​ជំនួយ​មនុស្ស​ធម៌​ ​ដើម្បី​គាំ​ទ្រ​ដល់​ ​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​លើក​ឡើង​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ ​ជិត​ ​២ ម៉ឺន ​ ​នាក់​ ​និង​យុ​វ​ជន​កាកបាទ​ក្រហម​ ​ជាង​២ម៉ឹ​ន​ ​នាក់​ ​ហើយ​ដែល​ពួក​គេ​ត្រូវ​ការ​ការ​ប​ណ្តុះ​ប​ណ្តា​ល​នូវ​ជំនាញ​បន្ថែម​ ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​ ​នៅ​ក្នុង​សហ​គម​ន៍​របស់​ខ្លួ​ន​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​បញ្ជាក់​ថា​នេះ​ ​ជា​បញ្ហា​ប្រឈម​មួយ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នៅ​ក្នុង​ការ​ស្វែង​រក​ថវិកា​ដើម្បី​គាំ​ទ្រ​ដល់​ការ​បង្កើត​វគ្គ​ប​ណ្តុះ​ ប​ណ្តា​ល​នេះ​។​ ​ទាក់ទង​នឹង​បញ្ហា​ ​ការ​កាត់​បន្ថយ​អា​ត្រា​មរ​ណៈ​មាតា​ ​និង​ទារក​ ​ព្រម​ទាំង​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ជ​ម្ងឺ​អេ​ដ​ស៍​ពី​មាតា​ទៅ​ទារក​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក្នុង​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​ ​ចំពោះ​ការ​ឆ្លើយ​តប​មេ​រោគ​អេ​ដ​ស៍​/ជ ​ម្ងឺ​អេ​ដ​ស៍​នៅ​កម្ពុ​ជា​ ​និង​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គ​លេខាធិការ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ដើម្បី​សុខ​ភាព​ស្ត្រី​ និង​កុមារ​ ​បាន​ជម្រាប​ជូន​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​ថា​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ ​និង​ផ្សព្វផ្សាយ​ពី​ការ​ ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ ​ដោយ​លើក​ទឹក​ចិត្ត​ស្ត្រី​ ​និង​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​ទៅ​ធ្វើ​ការ​ពិ​និត្យ​សុខ​ភាព​ ​និង​ពិគ្រោះ​ ​ជាមួយ​គ្រូ​ពេទ្យ​ ​ដើម្បី​បង្ការ​ ​និង​កាត់​បន្ថយ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ ​ហើយ​ដែល​ប្រទេស​កម្ពុ​ជា​ ​បាន​ធ្វើ​ការ​កាត់​ ​បន្ថយ​រហូត​ ​ដល់​ក្រោម​ ​០.% ដែល​នេះ​ជា​ការ​ទទួល​បាន​មុន​នៅ​គោល​ដៅ​សហ​ស​វត្ស​របស់​អង្គ​ការ​សហ​ប្រជា​ជា​តិ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​ដល់​រ​ដ្ឋា​ភិ​បា​ល​ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​និង​ភ្នាក់ងារ​ ​USAID​ ​ដែល​បាន​ជួយ​គាំ​ទ្រ​ជំនួយ​នានា​ ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​និង​ប្រជា​ជន​ ​កម្ពុ​ជា​ ​នា​ពេល​កន្លង​មក​នេះ​។​

ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន ​ស​ម្តែ​ង​នូវ​ការ​សង្ឃឹម​ថា​ ​ចំណង​សហ​ប្រតិបត្តិ​ការ​រវាង​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​រ​ដ្ឋា​ភិ​បា​ល​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ដែល​មាន​ភ្នាក់ងារ​ ​USAID​ ​នឹង​មាន​ការ​ពង្រឹង​ ​និង​ ​ពង្រីក​ប្រសើរ​ឡើង​ជា​លំដាប់​ ​ហើយ​ក៏​សូម​ជូន​ពរ​ដល់​ ​ឯក​ឧ​ត្តម​អគ្គ​រដ្ឋ​ទូត​ ​និង​សហ​ការី​ ​សូម​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​ងា​រ​។

...

លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងជនពិការ

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​១៧ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​តំណាង​សហ​ព័ន្ធ​ ​គណ​:ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណ​:ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មាន​ទី ​ពឹង​ ​និង​ជន​ពិការ​ ​ចំនួន​ ​៥៧០ គ្រួសារ​ ​មក​ពី​ស្រុក​រលាប្អៀរ​ ​ក្រុង​កំពង់​ឆ្នាំង​ ​ស្រុក​កំពង់​ត្រឡាច​ ​និង​ស្រុក​សាមគ្គី​មាន​ជ័យ​ ​ដែល​មាន​ទី​តាំង​នៅ​ ​ភូមិ​ ​ត្បែង​ ​ឃុំ​ ​អ​ណ្តូ​ង​ស្នាយ​ ​ស្រុក​ ​រលាប្អៀរ​ ​ខេត្ត​កំពង់​ឆ្នាំ​ង​។​

            ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ស​ម្តែ​ង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​

ជា ​ថ្មី​ម្តង​ទៀត​ ​ក្នុង​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ទទួល​បន្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ដ​ស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ​និង​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា ​ជាតិ​ទទួល​បន្ទុក​សុខ​ភាព​មាតា​ ​និង​ទារក​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​អោ​យ​ទៅ​ពិ​និត្យ​ ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ក៏​សូម​អោ​យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​អោ​យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ទន្លេ​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

លោក​ជំទាវ​ប្រធាន​ ​ក៏​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំង​អស់​ ​មេត្តា​សូម​កុំ​បន្ត​ចម្លង​មេ ​រោគ​នេះ​ដល់​អ្នក​ដ៏​ទៃ​ ​ហើយ​សំណូម​ពរ​អោ​យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​អោ​យ​បាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​លោក​ជំទាវ​ ​បាន ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​អប់រំ​ដល់​ ​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ន៍​អោ​យ​ស្គាល់​ពី​ទុក្ខ​លំបាក​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​។

លោក​ជំទាវ​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សហ​ព័ន្ធ​អន្តរ​ជាតិ​ ​កាកបាទ​ក្រហម​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ប្រជា​ជន​ ​នា​ពេល​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

​              អំណោយ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

Fist Prev 71 72 73 74 75 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

នៅ​ថ្ងៃ​២៦​​ ឧសភា ​​២០១៧ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៤​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់ចាប់​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន១​លាន​រៀល​និងបង្វិល​សងវិញ​ជារៀង​រាល់ខែ​ដោយ​គ្មាន​ការ​ប្រាក់។



អានបន្ថែម...

សាខាកក្រកខេត្តព្រះវិហារ៖​កាលពី​ល្ងា​ចថ្ងៃទី​១២​ ខែ ឧសភា​ ឆ្នាំ​ ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បាន​បើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ និងបំពាក់​កន្សែង​ដល់​យុវជន​កាកបាទ ក្រហម​កម្ពុជា​ វិទ្យាល័យ​គូលែន​ចំនួន ​នាក់ ៤២ ស្រី ៣០ នាក់ នៅវិទ្យាល័យ​គូលែន​ ឋិតក្នុង​ឃុំគូលែន​ត្បូង ស្រុកគូលែន​ ខេត្តព្រះវិហារ។

 

ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​វត្តមាន ឯកឧត្តម យុង គឹមហ៊ាន នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មន្រ្តី​អភិវឌ្ឍន៍​សាខា ​និងមានការ​ចូលរួម​ពីគណៈកម្មាធិការ​អនុសាខា​ស្រុកគូលែន​ លោក​នាយក​វិទ្យាល័យ​គូលែន ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ សរុបចំនួន ៥០ នាក់ ។

 

នៅក្នុង​ឱកាសនោះ​ផងដែរ​ឯកឧត្តម​ នាយក​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មានប្រសាសន៍​ថាកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​សម្តេច​តែងតែ​គិតគូរ​ពីយុវជន​ ធ្វើយ៉ាងណា​អោយយុវជន​ក្លាយជា​ធន ធាន​ដ៏មាន​សមត្ថភាព ​ចូលរួម​ក្នុងសម្មភាព​មនុស្សធម៌​ និងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ប្រទេស ជាតិ​។ ឯកឧត្តម​ក៏បានផ្តាំ​ផ្ញើប្អូនៗ​យុវជន នូវចំនុចមួយ​ចំនួនដូចខាងក្រោម៖

 

-ត្រូវខិតខំរៀន​សូត្រដើម្បី​ក្លាយខ្លួន​ជាសិស្ស​គំរូ មិត្តល្អ កូនល្អ ។
-ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន 
-ត្រូវគោរព​ច្បាប់ក្នុង​ពេលបើកបរ
-កុំប្រើ​គ្រឿង​ស្រវឹង​ក្នុងវ័យសិក្សា
-ត្រូវចេះ​សាមគ្គីគ្នា ​ចេះជួយ​យកអសារគ្នា 
-ត្រូវរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត និងមានរបាយការណ៍​ជូនទៅ​អនុសាខា​អំពី​សកម្មភាព​របស់ខ្លួន ។
-ចូលរួម​ធ្វើអនាម័យ​បរិស្ថាន​ក្នុងសាលា​ជាប្រចាំ។

 

ក្នុងនោះ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានផ្តល់​ថវិកា​មូលនិធិ​ជូនក្លឹប​យុវជន​កាកបាទក្រហមកម្ពុជា វិទ្យាល័យ​គូលែន ចំនួន ២០០,០០០ រៀលគត់​ និងសម្ភារ​សង្គ្រោះបឋម​មួយកញ្ចប់។


 

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១១ ខែ​ ឧសភា ឆ្នាំ​ ២០១៧នេះ​ នៅអនុវិទ្យាល័យ​ សម្តេច​ ហ៊ុន​ សែន​ ព្រៃវែង​ សាខា កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំ​ពិធីបិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុប​ចំនួន​៧០នាក់ (ស្រី៤៧នាក់) ដោយបាន​ការចូលរួម​ជាអធិបតី​ពី​ លោក សុង តុញ នាយក​អនុវិទ្យាល័យ​ ដែលវគ្គ​យល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល​១ថ្ងៃ​កន្លងមក​ដោយលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់​បង្ហាញ​រួមមាន៖


១/ ប្រវត្តិចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី និងភារកិច្ច​យុវជន​កាកបាទក្រហម​កម្ពុជា 
៣/ គ្រោះមហន្តរាយ និង​ការគ្រប់គ្រងគ្រោះ​មហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ។


ជាលទ្ធផល​យុវជន​ទទួលបាន​និទ្ទេស​ល្អចំនួន៧០​ភាគរយ និង​មធ្យម៣០ភាគរយ ។

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ បានថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែល​បានមក​ធ្វើការ​បើក​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំ​អនុវិទ្យាល័យ​របស់លោក​​ ដើម្បីជួយ​ជាពន្លឺ​ស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបាន​យល់ដឹង​ពីសារៈសំខាន់ ក្នុងការ​អនុវត្ត និងបំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបាន​កាន់តែ​ល្អប្រសើរ និងទទួលបាននូវ​ជោគជ័យ​ថែមទៀត ៕

 

អានបន្ថែម...

កក្រក ៖ ​កាលពី​ថ្ងៃទី​៣ ​ខែមេសា ​ឆ្នាំ២០១៧​ លោក មុំ ភិរក្ស ​ប្រធាន​ការិយាល័យ​ស្ដារទំនាក់ទំនង​គ្រួសារ​ទីស្នាក់ការកណ្តាល ​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​ នៃ​កាកបាទក្រហម​ ដោយមាន​ការសម្រប​សម្រួល​ពី សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ឧត្តរមានជ័យ​ បានរៀបចំ​ពិធី​ជួបជុំ​គ្រួសារ​ជូនអ្នកស្រី ​បុល អឿន ដែលរស់​នៅភូមិ​សន្តិស៊ុក ឃុំសំរោងកៀត ស្រុកឃុនហាន​ ខេត្តស៊ីសាកេត​ (ប្រទេសថៃ) ឲ្យ​មក​ជួបជុំ​ម្តាយ​ និងបង-ប្អូនប្រុស​ស្រីនៅ​ភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​បានបែក​គ្នាតាំងពី​ឆ្នាំ ១៩៧៣​មកម៉្លេះ។

 

បន្ទាប់ពី​បានជួប​ជុំគ្រួសារ​ លោកស្រី ​បុល អឿន ​និងក្រុម​គ្រួសារ​ មានសេចក្ដី​រីករាយ​ សប្បាយចិត្ត​យ៉ាងខ្លាំង​ និងសូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា​ក្រុម​ការងារ​ការិយាល័យ​ស្ដារទំនាក់​ទំនងគ្រួសារ ​ដែលបាន​គាំទ្រ ​និងជួយស្វែង​រកបងប្អូន​ ឬគ្រួសារ​ដែលបាត់​ដំណឹង​ឲ្យបាន​ត្រឡប់​មកជួបជុំ​គ្នា ជាពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែលមាន​ទុកលំបាក​ ជនរងគ្រោះ​ ជនងាយ​រងគ្រោះ​ គ្រប់ប្រភេទ ​ដោយមិន​ប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ និងសូម​ជូនពរសម្ដេច​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ។

 

ទន្ទឹមនឹង​នោះ​កាកបាទ​ក្រហមកម្ពុជា​នៅបាន​ផ្ដល់ជូន​អំណោយ​រួមមាន ៖ អង្ករ ៦០គីឡូក្រាម ត្រីខ ២០កំប៉ុង មីចំនួន ២កេស មុង២ ភួយ២ ក្រមា២ និងសារុងចំនួន២ផងដែរ៕

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ