អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ស​ម្ភា​រៈ​ ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧២០ គ្រួសារ​ នៅ​ខេត្ត​កំពង់ធំ

ព្រឹក​ថ្ងៃ​ទី​ ​១ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ ​ ​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ស​ង្គ្រោះ​បន្ទាន់​ជា​ស្បៀង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ១៧២០ គ្រួរសារ​ ​មក​ពី​ ៤ស្រុក​ ​នៅ​ ​ខេត្ត​កំពង់ធំ។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ ​និង​ជំ​លៀស​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ទៅ​កាន់​ទី​ទូល​សុវត្ថិ​ភា​ព​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​ ​តប​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

  1. សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ដើម្បី​ជៀស​វាង​ការ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​

  2. ត្រូវ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​

  3. អំពាវ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ ​ពិ​និត្យ​សភាព​ក្នុង​ ​ផ្ទះ​អោ​យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ ​ពស់​ជា​ដើ​ម​។​

ជា​ទី​បញ្ចប់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​១ កេ​ស​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន​

...

ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ចំនួន​៧០០គ្រួសារ​ មកពី​ស្រុក​សៀម​ប៉ា​ង​ ​ខេត្ត​ស្ទឹង​ត្រែងទទួល​អំណោយ​មនុស្ស​ធម៌​ ​ពីកាកបាទ​ក្រហម​កម្ពុ​ជា

នៅ​ព្រឹក​ថ្ងៃ​ទី​ ​១២ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​ ​កម្ពុ​ជា​ ​រួម​ដំណើរ​ដោយ​ ​ឯក​ឧត្ត​ម​ ​កុ​ល​ ​សំ​អុល​ ​អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​ស្ទឹង​ត្រែង​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ក​ក្រក​ខេត្ត​ស្ទឹង​ត្រែង​ ​និង​មន្ត្រី​ក្រុម​ប្រតិបត្តិ​សាខា​ ​ជា​ច្រើន​រូប​ទៀត​ ​បាន​នាំ​យក​អំណោយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ ​ដែល​រង​គ្រោះ​ដោយ​ ​ទឹក​ជំនន់​ ​ចំនួន​៧០០គ្រួសារ​ ​មក​ពី​៥ឃុំ​ ​(ឃុំ​សេ​កុង​ ​ព្រែក​មាស​ ​ស្រែ​សំ​បូ​រ​ ​ថ្ម​កែវ​ ​និង​ ​ឃុំ​សន្តិ​ភាព​) ក្នុង​ស្រុក​សៀម​ប៉ា​ង​ ​ខេត្ត​ស្ទឹង​ត្រែង​ ​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ ​លោក​ជំទាវ​ ​បាន​ពាំ​នាំ​នូវ​ការ​ ​ផ្តាំ​ផ្ញើ​ ​សាកសួរ​ ​សុខ​ទុក្ខ​ពី​សំណាក់​ ​ស​ម្តេ​ច​ម៉ែ​ ​ព្រះ​​ប្រធាន​កិ​តិ្ត​យស​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​​ជា​និច្ច​កាល​ ​ស​ម្តេ​ច​ ​ទាំង​ពីរ​ ​តែង​តែ​គិត​គូរ​ពី​ទុក្ខ​លំបាក​របស់​បង​ប្អូន​ ​ទោះបី​លោក​ទាំង​ពីរ​ ​មិន​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់​ ​តែ​ ​ទឹក​ព្រះ​ទ័​យ​ ​និង​មនោ​ស​ញ្ចេ​ត​នា​ ​ផ្សា​ភ្ជាប់​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ ​នៅ​គ្រប់​ទី​កន្លែង​ ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​។

លោក​ជំទាវ​ ​ក៏​បាន​សំណូម​ពរ​ ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ​កុំ​ឲ្យ​ធ្វេស​ប្រហែស​កូន​ចៅ​របស់​ខ្លួន​ ​និង​ ​ថែ​រ​រក្សា​ ​សុខ​ភាព​ ​ត្រូវ​មាន​អ​នា​ម័​យ​ ​និង​ហូប​ទឹក​ឆ្អិន​ ​ ​(ទឹក​ស្អាត​ ​គ្មាន​មេ​រោគ​) ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ​រាក​រូស​ ​ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ត្រូវ​រក​ ​ទី​ទួល​សុវត្ថិ​ភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ជៀស​វាង​មាន​បញ្ហា​អ្វី​កើត​ឡើង​ ​ហើយ​ត្រូវ​ទៅ​ពិ​និត្យ​ ​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀង​ទាត់​ ​។

ចំពោះ​បុ​រ​សៗ​សូម​កុំ​ផឹក​គ្រឿង​ស្រ​វឹង​ ​ព្រោះ​គ្រឿង​ស្រ​វឹង​នេះ​ ​វា​ងាយ​ទទួល​រង​គ្រោះ​ថ្នាក់​ជាមួយ​និង​ទឹក​ណាស់​ ​និង​ ​មាន​គ្រោះ​ថ្នាក់​ ​ចរាចរ​នៅ​ពេល​បើក​បរ​ទៀត​ផង​ ​។ លោក​ជំទាវ​ ​ក៏​បាន​ផ្តាំ​ផ្ញើ​ទៀត​ថា​ ​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ​ដែល​ធ្វើ​ដំណើរ​មក​តាម​ទូក​ ​ពេល​ត្រ​ឡប់​ទៅ​វិញ​ ​សូម​ប្រុង​ប្រយ័ត្ន​ ​ដោយ​ត្រូវ​បន្ថយ​ចំនួន​អ្នក​ជិះ​ ​ព្រោះ​យើង​មាន​អង្ករ​ ​និង​ ​ឥ​វ៉ា​ន់​បន្ថែម​ទៀ​ត​។​

អំណោយ​បាន​នាំ​មក​ចែក​ជូន​ពេល​នេះ​រួម​មាន​៖ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​១០​ ​កំប៉ុង​ ​ក្នុង​ខ​ណះ​នេះ​ ​ឯក​ឧត្ត​ម​ ​កុ​ល​ ​សំ​អុល​ ​ក៏​បាន​ផ្ត​ល់​ជូន​សៀវភៅ​ចំនួន​ ​២០០០ក្បាល​ ​និង​ ​ប៊ិ​ច​ ​ចំនួន​ ​២០០០ ដើម​ ​ផង​ដែរ​ ​។

នៅ​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ ​លោក​ជំទាវ​ ​អគ្គ​លេខាធិការ​ ​និង​ ​មន្ត្រី​អម​ដំណើរ​ ​បាន​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ ​ចំនួន​ ​៣គ្រួសារ​ ​នៅ​ភូមិ​ ​ស៊ី​ម៉​ក្នុង​ ​ឃុំ​សេ​កុង​ ​ស្រុក​សៀម​ប៉ា​ង​ ​បាន​ផ្ត​ល់​ជូន​អង្ករ​ ​២៥គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​និង​ ​ថវិកា​ចំនួន​ ​៥ម៉ឺន​រៀល​ក្នុង​១គ្រួសារ​ផង​ដែរ​ ​។

 

                                                                                                អត្ថ​បទ​ ​និង​ ​រូប​ភាព​ ​ព្រូ​ ​លាប

...

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥៦៤គ្រួសារ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ទី​ ​១ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​អគ្គ​លេខាធិការ​ ​តំណាង​ឲ្យ​ កាកបាទ​ក្រហម​កម្ពុ​ជា​ ​ឯក​ឧត្ត​ម​ ​ស​ ​ថា​វី​ ​អភិបាល​ខេត្ត​ ​និង​ជា​ប្រធាន​គ​ណៈ​ក​ម្មា​ ធិ​ការ​សាខា​ខេត្ត​ឧត្ត​រ​មាន​ជ័យ​ ​ឯក​ឧត្ត​ម​ ​លោក​ជំទាវ​ ​លោក​ ​លោក​ស្រី​ ​សមាជិកសមាជិកា​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​យុ​វ​ជន​ ​ក​ក្រក​ ​ជា​ច្រើន​រូប​ទៀត​ ​បាន​នាំ​យក​អំណោយ​ ​ស​ម្តេ​ច​ម៉ែ​ ​តាម​រយះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចែក​ជូន​ប្រជា​ពល​ ​រដ្ឋ​ ​ដែល​រង​គ្រោះ​ ​ដោយ​ទឹក​ជំនន់​ចំនួន​៥៦៤គ្រួសារ​ ​មក​ពី​៥ឃុំ​ ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ ​ខេត្ត​ឧត្ត​រ​មាន​ជ័​យ​។​

លោក​ជំទាវ​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ពាំ​នាំ​នូវ​ការ​ ​ផ្តាំ​ផ្ញើ​ ​សាកសួរ​ ​សុខ​ទុក្ខ​ពី​សំណាក់​ ​ស​ម្តេ​ច​ម៉ែ​ ​ព្រះប្រធាន​កិ​តិ្ត​យស​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ជា​និច្ច​កាល​ ​ស​ម្តេ​ច​ ​តែង​តែ​គិត​គូរ​ពី​ទុក្ខ​លំបាក​របស់​បង​ប្អូន​ ​ទោះបី​លោក​ទាំង​ពីរ​ ​មិន​បាន​ ​មក​ដោយ​ផ្ទាល់​ ​តែ​ទឹក​ព្រះ​ទ័​យ​ ​និង​មនោ​ស​ញ្ចេ​ត​នា​ ​ផ្សា​ភ្ជាប់​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ ​នៅ​គ្រប់​ទី​កន្លែង​ ​ក្នុង​ប្រទេស​កម្ពុ​ជា​ទាំង​អស់​ ​។

 លោក​ជំទាវ​ ​ក៏​បាន​សំណូម​ពរ​ ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ធ្វេស​ប្រហែស​កូន​ចៅ​របស់​ខ្លួន​ ​ក្រែង​ ​លង់​ទឹក​ ​ហើយ​ទ​ទ្ទឹ​ម​នឹង​នេះ​សូម​ឲ្យ​បង​ប្អូន​ ​ថែទាំ​សុខ​ភាព​ ​ត្រូវ​មាន​អ​នា​ម័​យ​ ​និង​ពិសា​រ​ទឹក​ឆ្អិន​ជា​និច្ច​ ​(ទឹក​មាន​ ​សុវត្ថិ​ភាព​) ជា​ពិសេស​អ៊ំចា​ស់ៗ​ ​និង​ ​កុមារ​ ​កុំ​ឲ្យ​មាន​ជំងឺ​រាក​រូស​ ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ត្រូវ​ឆាប់​រក​ទី​ទួល​សុវត្ថិ​ភាព​ ​ហើយ​ ​សូម​កំ​ភ្លេច​ទៅ​ពិ​និត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​៤ដង​មុន​ពេល​សម្រាល​ ​។

ចំពោះ​បុរស​ដែល​ហូប​គ្រឿង​ស្រ​វឹង​ ​សូម​កាត់​បន្ថយ​ ​ព្រោះ​គ្រឿង​ស្រ​វឹង​ជាមួយ​ទឹក​ជំនន់​ ​មិន​អាច​រួច​ខ្លួន​ទេ​ហើយ​ ​គឺ​ ​ដើម្បី​សុខ​ភាព​ ​និង​ជៀស​វាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​កើត​ ​មាន​ដល់​អាយុ​ជីវិត​ ​។

អំណោយ​បាន​នាំ​មក​ចែក​ជូន​ពេល​នេះ​រួម​មាន​៖ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​១០​ ​កំប៉ុង​ ​មុង​១ ភួយ​១ សារុង​១ និង​ ​ក្រមា​រ​១​ ​ក្នុង​នោះ​ក៏​មាន​បន្ថែម​ជូន​ថវិកា​ដល់​គ្រួសារ​ជន​ពិ​កា​ដៃ​ជើង​ ​ងងឹត​ភ្នែក​ទាំង​ ​សងខាង​ ​និង​ ​គ្រួសារ​ដែល​មាន​កូន​តូ​ចៗ​ ​ចំនួន​ ​៨នាក់​ ​ក្នុង​១នាក់​ ​១០,០០០រៀល​ផង​ដែរ​។

...

កាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ជាស្បៀងសម្ភារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ១៩៨១ គ្រួសារ នៅខេត្តបន្ទាយមានជ័យ

ព្រឹក​ថ្ងៃ​ទី​ ​១៦ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ ​ ​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ស​ង្គ្រោះ​បន្ទាន់​ជា​ស្បៀង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៩៨១ គ្រួសារ​ ​ស្មើ​ហ្នឹង​ ​៩៣៨៩ នាក់​ ​មក​ពី​ ​៥៧ ភូមិ​ ​នៅ​ ​ខេត្ត​បន្ទាយ​ ​មាន​ជ័​យ​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ ​និង​ជំ​លៀស​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ទៅ​កាន់​ទី​ទូល​សុវត្ថិ​ភា​ព​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​ ​តប​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

  1. សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ដើម្បី​ជៀស​វាង​ការ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​
  2. ត្រូវ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​
  3. អំពាវ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ ​ពិ​និត្យ​សភាព​ក្នុង​ ​ផ្ទះ​អោ​យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ ​ពស់​ជា​ដើ​ម​។​

ជា​ទី​បញ្ចប់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​១ កេ​ស​។​

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន​

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​១៥ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​១៤:០០ ដល់​ ​១៨:០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ពី​គណ​ ​ប្រតិភូ​រួម​មាន​ ​៖

  1. លោក​ ​T​. Mohan​ ​នាយក​គ្រប់គ្រង​ ​ក្រុម​ហ៊ុន​ ​Virtus​ ​Green​ ​Plantation​ ​(Cambodia​)

    • ថវិកា​ផ្ទាល់​ខ្លួន​ ​ចំនួន​ ​៥០០០ ដុល្លារ​អា​មេ​រិ​ក​

    • ថវិកា​ក្រុម​ហ៊ុន​ ​ចំនួន​ ​៥០០០ ដុល្លារ​អាម​រិ​ក​ ​

  2. ឧកញ៉ា​ ​លឹ​ម​ ​រស់​ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បា​ល​ ​ក្រុម​ហ៊ុន​ ​ស៊ី​ម៉​ង់​ត៍​កម្ពុ​ជា​ ​ចក្រី​ទីង​

    • ថវិកា​ក្រុម​ហ៊ុន​ ​ចំនួន​ ​១០០០០០ ដុល្លារ​អា​មេ​រិ​ក​

  3. ឧកញ៉ា​Xu​ ​Ai​ ​Min​ ​ប្រធាន​ក្រុម​ហ៊ុន​ ​Ai​ ​Min​ ​Will​ ​International​ ​Group​

    • ថវិកា​ផ្ទាល់​ខ្លួន​ ​ចំនួន​ ​៥០០០០ ដុល្លារ​អា​មេ​រិ​ក​

  4. ឯក​ឧ​ត្តម​ ​លូ​ ​គឹ​ម​ឈុ​ន​ ​តំណាង​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ ​ព្រះ​សីហ​នុ​

    • ថវិកា​ ​ចំនួន​ ​២០០០០ ដុល្លារ​អា​មេ​រិ​ក​

  5. លោក​ ​កុយ​ ​ស៊ី​ឌឿ​ន​ ​អគ្គ​នាយក​វិទ្យុ​ឌី​ភី​ស្វី​ត​ ​អេ​ហ្វ​អឹ​ម​ ​៩៩.៧៥

    • ថវិកា​ ​ចំនួន​ ​៥០០០ ដុល្លារ​អា​មេ​រិ​ក​

  6. លោក​ជំទាវ​ ​វ៉ា​ន់​ ​លុយ​ ​ប្រធាន​ក្រុម​ហ៊ុន​ ​អេ​រ៉ូ​ទិច​

    • ទឹក​បរិសុទ្ធ​ចំណុះ​ ​១ លី​ត្រ​កន្លះ​ ​ចំនួន​ ​១០០០ យួរ​

    • មី​យើង​ ​ចំនួន​ ​១៥០ កេស​តូច​

    • ត្រី​ខ​កំប៉ុង​ ​ចំនួន​ ​១៥០ យួរ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​អំណរ​គុណ​ ​និង​ ​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ក៏​ដូច​ជាមួយ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយ​ ​សារ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នា​ពេល​ថ្មី​ៗនេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្ត​ល់​នូវ​អំណោយ​មនុស្ស​ ​នា​ពេល​នេះ​ ​គឺ​ចំ​ពេល​ដែល​បង​ប្អូន​ប្រជា​ជន​រង​គ្រោះ​បាន​ ​នឹង​កំពុង​ស្រែក​រក​ការ​ជួយ​ពី​ ​សំណាក់​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ​ហើយ​កាយ​វិការ​សប្បុរស​ធម៌​នេះ​ ​បាន​នឹង​កំពុង​បង្ក​ ​លក្ខ​ណៈ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ព​ស់​។​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​ ​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​ ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ ​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នេះ​ ​ព្រម​ទាំង​មាន​ឪ​កាស​ចូល​រួម​ចំណែក​ ​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​។​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ធ្វើ​ការ​សន្យា​ជា​រួម​ទាំង​អស់​គ្នា​ ​ថា​នឹង​នៅ​បន្ត​ជួយ​ដល់​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​។​

 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​សន្យា​ថា​នឹង​ចាត់ចែង​ថវិកា​ទាំង​អស់​នេះ​ ​ដើម្បី​ធ្វើ​ការ​ទិញ​អង្ករ​ ​និង​ស​ម្ភា​រៈ​នានា​ជូន​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​គ្រប់​ខេត្ត​ទាំង​ ​១៦ ដែល​បាន​រង​គ្រោះ​ ​ដោយសារ​ទឹក​ជំ​ន​ន់​។​ ​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​សកម្មភាព​មនុស្ស​ធម៌​របស់​គ​ណៈ​ប្រតិភូ​ ​និង​បាន​ជូន​ពរ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

Fist Prev 70 71 72 73 74 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ គុជ លីណា​អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​ឯកឧត្តម សម កុសល នាយក​នាយកដ្ឋាន​ធនធាន​មនុស្ស​កាកបាទក្រហម​កម្ពុជា​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកវគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ ពិការ​ភាព​ក្នុងការងារ​សុវត្ថិភាព​ចរាចរណ៍ ​និងវិជាសង្គ្រោះ​បឋម​ ដល់អ្នក​ស្ម័គ្រចិត្ត​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ មកពី​ខេត្ត​គោលដៅ​ចំនួន​ ៤មាន​ ខេត្តសៀមរាប ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ សរុបចំនួន ៣៨នាក់ ក្រោមការ​ជួយឧបត្ថម​គាំទ្រ​ពីអង្គរ LIGHT FOR THE WORLD នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប។

 

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្តម គុជ លីណា អនុប្រធាន​គណៈកម្មាធិការ​សាខា ដើម្បី​ចូលរួមទប់ស្កាត់បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បាន និងកំពុង​អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​អំពីសុវត្ថិភាព​ចរាចរណ៍​ ជូនដល់​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស តាមរយៈសកម្មភាពរបស់​អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា។ ឆ្នាំ២០១៦​កន្លងមក​មាន៩៦​ករណី គឺមានការ​ថយចុះ១៣ករណី ដែលបាន​កាត់បន្ថយ​មនុស្សស្លាប់​បានចំនួន ២៩នាក់ ស្មើ​និង២៨% បើធៀប និងឆ្នាំ២០១៥កន្លងមក។

 

វគ្គបណ្ដុះ​បណ្ដាល​នេះរៀបចំ​ឡើងក្នុង​គោលបំណង៖ ផ្ដល់ចំណេះ​ដឹងបន្ថែម​ដល់ក្រុមប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា ស្ដីពី​ពិការភាព និងច្បាប់​ចរាចរណ៍ផ្លូវគោក។ លើកកម្ពស់ការជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍បាន​ទាន់ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​អត្រាស្លាប់ របួស និងពិការដោយ​សារគ្រោះថ្នាក់​ចរាចរណ៍។

 

បង្ការមិន​ឱ្យជនពិការ​ក្លាយជាជនរងគ្រោះ​ជាលើកទីពីរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការប្រើប្រាស់​វិធីសាស្ត្រ​សម្រប​សម្រួល និងផ្សព្វផ្សាយ​តាមសាលារៀន និង​សហគមន៍៕

 

អានបន្ថែម...

សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ គម្រាងបង្កើតនិរន្តរភាព ការប្រើប្រាស់ទឹកស្អាតនិងអនុវត្តអនាម័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានធ្វើយុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាបឋមសិក្សាចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្រ្ទា ក្នុងគោលបំណងដើម្បីជម្រុញឲ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងអំពីអនាម័យ រួមគ្នាធ្វើអនាម័យលំនៅដ្ឋាន និង បរិស្ថានសាធារណៈដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្តាលមកពីការកង្វះអនាម័យ

 

ពិធីនេះបានការអញ្ចើញចូលរួមពីលោក ពៅ សារ៉េន នាយរងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង មន្រ្តីអនុសាខាកាកបាទក្រហម​កម្ពុជាស្រុកចន្រ្ទា អាជ្ញាធរមូលដ្ឋាន អ្នកស័្មគ្រចិត្តកាកបាទក្រហម ប្រជាពលរដ្ឋនៅក្នុង សហគមន៍ និងសិស្សានុសិស្ស សរុបចំនួន ២២៩ នាក់ ស្ត្រី ១២៨ នាក់ ។ បន្ទាប់ពីពិធីសំណេះសំណាល សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានដង្ហែ​ក្បួននិង ស្រែកជ័យឃោសស្តីពីបញ្ហាសុខភាពអនាម័យ នឹងបានរួមគ្នាសម្អាតបរិស្ថាននៅតាមដងផ្លូវភូមិចន្ទ្រា ៕

អានបន្ថែម...

សាខាកក្រកខេត្តពោធិ៍សាត់ ៖នៅថ្ងៃ​ទី៣១​ ខែ​មីនា​ ឆ្នាំ​២០១៧​ ក្រុម​ការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ បាន​ចុះពិនិត្យ​ដំណើរ​ការកំពុង​ជីកស្រះ​មួយ​កន្លែង​ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ បានផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​រប្រមាណ​ជាង៥០​គ្រួសារ​ រស់នៅ​ភូមិប្រម៉ោយ​(នៅចំណុចដូននាគ)​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

 

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ​៥០គ្រួសារ​ដែលរស់​នៅទីនោះ​ មានសេចក្តី​រីករាយ​យ៉ាងខ្លាំង​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្តេច ​និងសូមជូនពរ​សម្តេច​ឲ្យជួប​តែសេចក្ដី​សុខ ទទួល​បាននូវ​ពុទ្ធពរ​ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕

 

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅអនុវិទ្យាល័យ​ព្រែកប្រា​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំ​ពិធី​បិទវគ្គ​យល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុបចំនួន​៤៨នាក់​ (ស្រី៣៩នាក់)​ ដោយបាន​ការចូលរួម​ ពីសំណាក់​លោក ស៊ីម ផល្លី ​នាយក​អនុវិទ្យាល័យ​ព្រែកប្រា​ ដែលវគ្គ​យល់ដឹង​នេះបាន​ចាប់ដំណើរ​ការអស់​រយៈពេល​១ថ្ងៃកន្លង​មក​ប្រកប​ដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាននិទ្ទេស​​ល្អចំនួន​៧៥ភាគរយ ​និងមធ្យម​២៥ភាគរយ ។

 

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ​ បានថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបានមក​ធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំអនុវិទ្យាល័យ​របស់លោក​ ។​ លោកនាយក​សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹង​នេះហើយ​ក្មួយៗ​ពិតជា​បានយល់ច្បាស់​ពីប្រវត្តិចលនា​ បដិរូប​ គោលការណ៍គ្រឹះ​ទាំង៧,​ តួនាទីភារកិច្ចយុវជន​កាកបាទក្រហម,​ ការគ្រប់គ្រង​គ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជាសង្គ្រោះបឋម​ ។ល។​ ដែលជាមុខវិជ្ជា​មូលដ្ឋានសម្រាប់​ជាគ្រឹះឲ្យក្មួយៗយក​ទៅអនុវត្ត​សំដៅជួយ​ដល់ជន​រងគ្រោះ​ និងងាយរង​គ្រោះគ្រប់ប្រភេទ​ ក៏ដូចជា​កម្មវិធី​មិត្តអប់រំ​មិត្ត​ ៕

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ