អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​សំណេះសំណាល​ ​និង​ចុះ​សួរ​សុខ​ទុក្ខ​ កុមារ​កំព្រា​ ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​បុគ្គលិក​មជ្ឈមណ្ឌល​សង្គ្រោះ​ជន​អស់​សង្ឃឹម​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​សប្បុរស​ជន​ ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​សំណេះសំណាល​ ​និង​ចុះ​សួរ​សុខ​ទុក្ខ​កុមារ​កំព្រា​ ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​និង​បុគ្គលិក​ ​ចំនួន​ ​៤០៧ នាក់​ ​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​ជន​អស់​សង្ឃឹម​ ​នៅ​ភូមិ​លិច​វត្ត​ ​សង្កាត់​កំ​បូល​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃ​ទី​ ​៣១ ខែ​ ​ឧស​ភា​ ​ឆ្នាំ​ ​២០១៣។

នៅ​ក្នុង​ពិធី​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​មាន​ប្រសាសន៍​កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​ឧបត្ថម្ភ​ ​និង​ថ្លែង​នូវ​អំណរ​គុណ​ដល់​ ​លោក​ស្រី​ ​មា​រី​ ​អេ​ន​ ​ក្នុង ​ការ​បង្កើត​នូវ​មជ្ឈមណ្ឌល​ជួយ​ដល់​ជន​អស់​សង្ឃឹម​ ​ជា​ពិសេស​ ​កុមារ​ ​និង​ស្ត្រី​ ​ដែល​បាន​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ផ្សេ​ងៗ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​អរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​ ​និង​អាជ្ញា​ធ​រ​គ្រប់​លំដាប់​ថ្នាក់​ ​ដែល​បាន​យក​ទុកដាក់​ ​និង​ជួយ​សម្រប​សម្រួល​ដល់​មជ្ឈមណ្ឌល​ឱ្យបាន​ដំ​ណើ​ការ​យ៉ាង​ជោគ​ជ័​យ​។​

ជា​ការ​ផ្តាំ​ផ្ញើ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​លើក​ទឹក​ចិត្ត​ដល់​កុមារ​ ​និង​ប្អូ​នៗ​ដែល​ជា​យុ​វ​ជន​ទាំង​អស់​សូម​បន្ត​ខិតខំ​រៀន​សូត្រ​ដើម្បី​ ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​ន​ប្រទេស​ជា​តិ​។​ ​ជា​ពិសេស​ត្រូវ​ជួយ​អូស​ទាញ​មិត្ត​របស់​ខ្ឡួ​ន​ឱ្យ​បាន​ដើរ​ផ្លូវ​ត្រឹម​ ត្រូវ​នៅ​ក្នុង​សង្គម​ ​និង​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ដ៏​ទែ​ទៀត​ ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ​ក្មួយ​ៗ​ត្រូវ​គោរព​ដល់​ជន​ចា​ស់ៗ​នៅ​ក្នុង​មណ្ឌល​ដោយ​ចាត់​ទុក​ ​ដូច​ជា​ម្តា​យ​ប​ង្កើ​ត​។​

ដោយ​ឡែក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​អំពាវ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំង​អស់​សូម​មេត្តា​កុំ​ បន្ត​ចម្លង​ទៅ​អ្នក​ដ​ទៃ​ទៀត​ ​ដោយ​ត្រូវ​ជួយ​អប់រំ​ដល់​អ្នក​ផ្សេង​អំពី​ផល​វិបាក​នៃ​ការ​ផ្ទុក​មេ​រោគ​អេ ​ដ​ស៍​ ​ជំងឺ​អេ​ស​ដ៍​ ​ជា​ពិសេស​ត្រូវ​ទៅ​មណ្ឌល​សុខ​ភាព​ដើម្បី​ទទួល​ថ្នាំ​បន្ត​ជីវិត​ ​ខិតខំ​ថែ​រក្សា​សុខ​ភ​ភាព​ ​និង​គោរព​តាម​ការ​កំណត់​របស់​គ្រូ​ពេទ្យ​ក្នុង​ការ​អញ្ជើញ​ទៅ​ពិ​និត្យ​សុខ ​ភា​ព​។​ ​ជា​ពិសេស​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ត្រូវ​ឧស្សា ​ហ៍​ពិ​និត្យ​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រូ​ពេទ្យ​ ​និង​ធ្វើ​ការ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​ ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

នៅ ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ម្តា​យ​ទាំង​អស់​សូម​កុំ​អស់​សង្ឃឹម​ក្នុង​ ជីវិត​ហើយ​សូម​ចាត់​ទុក​ ​ក្មេងៗ​នៅ​ក្នុង​មណ្ឌល​ជា​កូន​បង្កើត​ ​ដោយ​ផ្ត​ល់​នូវ​សេ​ច​ក្តី​ស្រលាញ់​ដូច​កូន​ខ្លួន​ប​ង្កើ​ត​។​

ជា​ទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ ​ព្រម​ទាំង​សុភ​មង្គល​គ្រ​ប់ៗ​គ្នា​។

អំណោយ​ ​ ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២ តោន​ ​មី​ ​៥០កេស​ ​ត្រី​ខ​ ​២០កេស​ ​សៀង​ ​១០០គីឡូក្រាម​ ​ឆៃប៉ូវ​ ​១០០គីឡូក្រាម​ ​ទឹក​ក្រូច​ ​១០០កេស​ ​ទឹក​បរិសុទ្ធ​ ​១០០កេស​ ​ផ្លែ​ប៉ោម​ ​១០កេស​ ​ផ្លែ​ទំពាំង​បាយ​ជូរ​ ​២០កេស​ ​ផ្លែ​ក្រូច​ឃ្វិច​ ​២០កេស​ ​ផ្លែ​គូលែន​ ​២៦០គីឡូក្រាម​ ​និង​ថវិកា​ ​៥ លាន​រៀ​ន​។​ ​ដោយ​ឡែក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ បណ្ឌិត​ ​បាន​សម្រេច​ជួយ​ឧបត្ថម្ភ​ ​អង្ករ​២តោន​ ​និង​ថវិកា​ ​២លាន​រៀន​ ​ជា​រៀង​រាល់​ខែ​ ​ចាប់​ពី​ ​ខែ​ ​មិ​ថុ​នា​នេះ​ត​ទៅ​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

...

ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​សប្បុរស​ជន​ ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​ ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​៩៩១ គ្រួសារ​ ​មក​ពី​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់​ស្ពឺ​ ​នា​ព្រឹក​ថ្ងៃ​ទី​ ​២៥ ខែ​ ​ឧស​ភា​ ​ឆ្នាំ​ ​២០១៣

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ស​ម្តែ​ង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ​ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​

ក្នុង ​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ទទួល​បន្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ដ​ស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ ​ហ្វិ​ក​ ​និង​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា ​ជាតិ​ទទួល​បន្ទុក​សុខ​ភាព​មាតា​ ​និង​ទារក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ ​ ​ធ្វើ​ការ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​ឱ្យ​ទៅ​ពិ​និត្យ​ ​សុខ​ភាព​ឱ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ក៏​សូម​ឱ្យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ទាំង​អស់​ ​មេត្តា​សូម​កុំ​បន្ត​ចម្លង​មេ ​រោគ​នេះ​ដល់​អ្នក​ដទៃ​ ​ហើយ​សំណូម​ពរ​ឱ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​ចូល​អប់រំ​ដល់​ ​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ន៍​ឱ្យ​ស្គាល់​ពី​ទុក្ខ​លំបាក​នៃ​ការ​ឆ្លង​មេ​រោគ​ អេ​ដ​ស៍​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​អំពាវ​នាវ​ដល់​មាតា​បិតា​ទាំង​អស់​ ​សូម​ជួយ​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​ឱ្យ​ដើរ​ជៀស​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ ​និង​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ព្រម​ទាំង​គោរព​ច្បាប់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​ ​កាកបាទ​ក្រហម​ខេត្ត​កំពង់​ស្ពឺ​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ ​ជា​ពិសេស​ពេល​មាន​គ្រោះ​មហន្ត​រាយ​ ​នា​ពេល​កន្លង​មក​នេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ ​ធ្វើ​ការ​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ ​សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​និង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ការ​ឈឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ ​ព្យាបាល​ ​ ​ហើយ​ក៏​អាច​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ផង​ដែ​រ​។​

ជា​ទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​សប្បុរស​ធម៌​ពី​ ​ស​ម្ព័​ន្ធ​ឧស្សាហ​កម្ម​កៅស៊ូ​វៀ​ត​ណា​ម​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​២០ ខែ​ ​ឧស​ភា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​១០:២០ ព្រឹក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​សប្បុរស​ធម៌​ពី​ ​ស​ម័​ន្ធ​ឧស្សាហ​កម្ម​ ​កៅស៊ូ​វៀ​ត​ណា​ម​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ស​ម្តែ​ង​នូវ​ ​សេ​ច​ក្តី​សោមនស្ស​រីករាយ​ ​និង​ថ្លែង​អំណរ​គុណ​ចំពោះ​កាយ​វិការ​ប្រកបដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​ក្នុង​ ការ​ចូល​រួម​ចំណែក​ ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​លើក​ឡើង​ថា​នេះ​គឺ​ជា​លើក​ទី​ ​៧ ហើយ​ ​ដែល​ក្រុម​ហ៊ុន​បាន​ផ្ត​ល់​អំណោយ​មនុស្ស​ធម៌​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​តាង​នាម​អោ​យ​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​ ​បុគ្គលិក​ ​កាកបាទ​ក្រហម​ ​សូម​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​គ​ណៈ​ប្រតិភូ​ដែល​បាន​ពាំ​នាំ ​អំណោយ​ដ៏​ថ្លៃ​ថ្លា​នេះ​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​គូស​បញ្ជាក់​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​គឺ​ជា​អង្គ​ការ​មិន​មែន​រ​ដ្ឋា​ភិ​បា​ល​ ​គឺ​អាស្រ័យ​លើ​ការ​រួម​ចំណែក​ពី​សំណាក់​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ដើម្បី​បង្ក​លក្ខ​ណៈ​ក្នុង​ការ​ជួយ​ជន​ដែល​ងាយ​រង​គ្រោះ​ ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ​និង​ទាន់​ពេល​វេ​លា​។​ ​ហើយ​បច្ចុប្បន្ន​នេះ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​មាន​ទទួល​នូវ​ជំនឿ​ទុកចិត្ត​កាន់តែ​ច្រើន​ពី​សំណាក់ ​សប្បុរស​ជន​ ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​អំណោយ​សប្បុរស​ធម៌​ប្រកបដោយ​គណនី​ភាព​ ​អាស្រ័យ​ហេតុ​នេះ​ទើប​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​នូវ​សមិទ្ធ​ផល​ជា​ច្រើន​នា​ពេល​កន្លង​មក​នេះ​។​

បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​កោត​សរសើរ​ដល់​ក្រុម​ហ៊ុន​ក្នុង​ការ​បង្កើត​ការងារ​ដល់​ប្រជា​ជន​បាន​រាប់​ ពាន់​នាក់​ ​ដែល​នេះ​ជា​ការ​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​និង​បន្ទុក​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែ​រ​។​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​លោក​ ​វ័​រ​ ​ស៊ី​លឹ​ក​ ​ប្រធាន​ក្រុម​ប្រឹ​ក្ស​ភិ​បា​ល​ ​បាន​ថ្លែង​ង​នូវ​អំណរ​គុណ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល ​បាន​អនុញ្ញាត​អោ​យ​គ​ណៈ​ប្រតិភូ​ ​បាន​ចូល​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​រួម​ចំណែក​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​វិ​ស័​យ​មនុស្ស​ធ​ម៌​។​ ​ហើយ​តាង​នាម​អោ​យស​ម្ព័​ន្ធ​ឧស្សាហ​កម្ម​កៅស៊ូ​វៀ​ត​ណា​ម​ ​សូម​សន្យា​ថា​ហ្នឹង​បន្ត​ជួយ​ ​ឧបត្ថម្ភ​គាំ​ទ្រ​ ​និង​រួម​ចំណែក​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយ​ ​វិ​បត្ត​ ​និង​គ្រោះ​មហន្ត​រាយ​នា​នា​។​ ​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ដល់​ ​គ​ណៈ​ប្រតិភូ​ ​បុគ្គលិក​ ​និង​ក្រុម​ហ៊ុន​ ​សូម​អោ​យ​មាន​ ​សុខ​ភាព​ល្អ​ ​ជោគជ័យ​ក្នុង​ការ​ប្រកប​របប​ ​និង​សុភ​មង្គល​ក្នុង​ក្រុម​គ្រួ​សា​រ​។​

 

អត្ថ​បទ​ដោយ​ ​តាំង​ ​សា​មឿ​ន

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ទទួល​ជួប​សវ​នា​ការ​ ​និង​ប្រគល់​ថវិកា​ជូន​ម​ន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​២០ ខែ​ ​ឧស​ភា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​១១:០០ ព្រឹក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ផ្ត​ល់​អំណោយ​សប្បុរស​ធម៌​ជូន​ ​ម​ន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​ នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សោមនស្ស​រីករាយ​ ​និង​ថ្លែង​អំណរ​គុណ​ចំពោះ​កាយ​វិការ​ប្រកបដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​ក្នុង​ ការ​ចូល​រួម​ចំណែក​ជួយ​សង្គ្រោះ​ព្យាបាល​ ​ដល់​កុមារ​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ទាំង​យប់​ទាំង​ថ្ងៃ​ពី​ ​សំណាក់​មន្ត្រី​ ​បុគ្គលិក​ដែល​ធ្វើ​ការ​ជា​ប្រចាំ​នៅ​គ្រប់​សាខា​នៃ​មន្ទីរ​ពេទ្យ​គន្ធ​បុ​ ប្ជា​ ដើម្បី​ជួយ​ព្យាបាល​កុមារ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​

ជាមួយ​គ្នា​នោះ​ដែរ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​លើក​ទឹក​ចិត្ត​អោ​យ​ ​ឯក​ឧ​ត្តម​រដ្ឋ​មន្ត្រី​ ​ក្រសួង ​សុ​ខា​ភិ​បា​ល​ ​មេត្តា​ជួយ​ ​ពិចារណា​លទ្ធ​ភាព​ក្នុង​ការ​ជួយ​បង្កើត​នូវ​មន្ទីរ​ពេទ្យ​បង្អែក​អោ​យ​បាន​ គ្រប់​ស្រុក​ ​និង​ជួយ​សម្រួល​ការ​ដឹក​ ​ជញ្ជូន​ពេល​ស្ត្រី​ធ្វើ​ការ​ឆ្លង​ទ​ន្លេ​។ បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​លើក​ឡើង​ថា​ ​ថវិកា​រ​សប្បុរស​ធម៌​ ​នា​ពេល​នេះ​គឺ​បាន​មក​ពី​ការ​ចូល​រួម​ពី​សំណាក់​សប្បុរស​ជន​កាល​ពី​ ​ខួប​លើក​ទី​ ​១៥០នៃ​ទិវា​ពិភព​លោក​ ​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​ដែល​ប្រារព្ធ​ឡើង​នៅ​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្រោម​អធិបតី​ភាព​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ត្រី​ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​។​ ​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​លោក​វិ​ជ្ជ​បណ្ឌិត​ ​បេ​អា​ត​ ​រី​ច​នើ​រ​ ​ប្រធាន​មូល​និ​ធិ​គន្ធ​បុ​ប្ជា​ បាន​ថ្លែង​ង​នូវ​អំណរ​គុណ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​ដូច​ជា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​បាន​ប្រគល់​ថវិកា​ចំនួន​ ​១លាន​ ​ដុល្លា​ ​ដល់​មន្ទីរ​ពេទ្យ​ ​គន្ធ​បុ​ប្ជា​ ដើម្បី​បង្ក​លក្ខ​ណៈ​របស់​ខ្លួន​ ​និង​មាន​សា​រៈ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ ​និង​គាំពារ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀ​ត​។​ ​លោក​វិ​ជ្ជ​បណ្ឌិត​ ​បាន ​គូស​បញ្ជាក់​ថា​ ​ចាប់​តាំង​ពី​ឆ្នាំ​ ​១៩៩៣ រហូត​ដល់​ ​២០១២ មន្ទីរ​ពេទ្យ​គន្ធ​បុ​ប្ជា​បាន​ចំណាយ​ថវិកា​អស់​ចំនួន​ជាង​ ​៥០០លាន​ ​ដុល្លា​ ​ក្នុង​ការ​ជួយ​ទ្រ​រ​ទ្រង់​ព្យាបាល​ដល់​កុមារ​ ​កម្ពុ​ជា​ ​ហើយ​ ​លោក​វិ​ជ្ជ​បណ្ឌិត​ ​សង្ឃឹម ​ថា​កាយ​វិការ​ប្រកបដោយ​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នឹង​ក្លាយ​ជា​គំរូ​ដល់​សប្បុរស​ជន​នានា​ដែល​មាន​បំណង​ជួយ​ដល់​កុមារ​នានា​ នៅ​ទូ​ទាំង​ប្រទេស​ ​និង​ដើម្បី​រួម​គ្នា​ជួយ​កសាង​ ​អភិវឌ្ឍ​ប្រទេស​កម្ពុ​ជា​អោ​យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀ​ត​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ដល់​ ​គ​ណៈ​ប្រតិភូ​បុគ្គលិក​នៃ​មន្ទីរ​ពេទ្យ​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​ជោគជ័យ​ក្នុង​ការ​បំពេញ​ការងារ​មនុស្ស​ធម៌​ ​និង​សុភ​មង្គល​ក្នុង​ក្រុម​គ្រួ​សា​រ​។​

 

អត្ថ​បទ​ដោយ​ ​តាំង​ ​សា​មឿ​ន

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ទទួល​ជួប​សវ​នា​ការ​ ​និង​ជំ​រាប​លា​របស់​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ចិន​ ​ប្រចាំ​នៅ​កម្ពុ​ជា​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​២០ ខែ​ ​ឧស​ភា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​០៩:៤០ ព្រឹក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ជំ​រាប​លា​របស់​ ​ឯក​ឧ​ត្តម​ ​Pan​ ​Guangue​ ​ឯកអគ្គរដ្ឋទូត​ចិន​ ​ប្រចាំ​នៅ​កម្ពុ​ជា​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សោមនស្ស​រីករាយ​ ​ចំពោះ​ការ​អញ្ជើញ​មក​ដល់​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​កោត​សរសើរ​ចំពោះ​ការ​បំពេញ​ ​បេសកកម្ម​ការ​ទូត​របស់​ឯក​ឧ​ត្តម​ ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ក្នុង​រយះ​ពេល​៣ឆ្នាំ​កន្លង​មក​នេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាង ​នាម​អោ​យ​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​ ​បុគ្គលិក​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​ដល់​រ​ដ្ឋា​ភិ​បា​ល​ ​ប្រជា​ជន​ ​និង​សមាគម​ជាតិ​កាកបាទ​ក្រហម​ចិន​ ​ដែល​បាន​ជួយ​ជា​ប្រចាំ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទាំង​ផ្នែក​ថវិកា​ ​បច្ចេកទេស​ ​និង​ស​ម្ភា​រៈ​ ​ដើម្បី​បុព្វ​ហេតុ​មនុស្ស​ធម៌​ ​ជា​ពិសេស​ក្នុង​ពេល​ដែល​ប្រជា​ជន​កម្ពុ​ជា​ជួប​ប្រទះ​នូវ​គ្រោះ​មហន្ត​រាយ​ នា​នា​។​ ​ជាង​នេះ​ទៅ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​កោត​សរសើរ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​និង​សមាគម​ជាតិ​កាកបាទ​ក្រហម​ចិន​ ​ដែល​បាន​ជួយ​ក​សាង​នូវ​រចនា​ស​ម័​ន្ព​ដូច​ជា​ ​ស្ពាន​ ​ថ្នល់​ជា​ច្រើន​ ​ព្រម​ទាំង​ការ​ផ្ត​ល់​ជំនួយ​ជា​ម៉ាស៊ីន​ប៉ូ​ម​ទឹក​ដល់​ខេត្ត​ចំនួន​បួន​ ​ដែល​ទាំង​នេះ​បាន​ជួយ​លើក​កម្ពស់​ដល់​ជីវភាព​រស់​នៅ​ប្រជា​ជន​ក្នុង​ការ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ស​ម្តែ​ង​នូវ​ការ​ដឹង​គុណ​ដល់​រ​ដ្ឋា​ភិ​បា​ល​ចិន​ ​ដែល​តែង​តែ​ ​ជួយ​ថែ​រក្សា​ព្យាបាល​ព្រះ​សុខ​ភាព​ជូន​ ​ដល់​ព្រះ​វរ​រាជ​មា​តិ​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ព្រះ​មហា​ក្ស​ត្យ​ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​។​

ជា​កិច្ច​ឆ្លើយ​តប​ ​ឯក​ឧ​ត្តម​អគ្គ​រដ្ឋ​ទូត​ចិន​ ​បាន​ថ្លែង​ង​នូវ​អំណរ​គុណ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​បាន​អនុញ្ញាត​អោ​យ​រួប​ឯក​ឧ​ត្តម​ ​បាន​ចូល​ជួប​ដើម្បី​ជំ​រាប​លា​ក្នុង​ការ​បញ្ចប់​បេសកកម្ម​ការ​ទូត​របស់​ខ្លួ​ន​។​ ​ឯក​ឧ​ត្តម​អគ្គ​រដ្ឋ​ទូត​ចិន​ ​បាន ​លើក​ឡើង​ថា​ ​រា​ដ្ឋា​ភិ​បា​ល​ ​និង​សមាគម​ជាតិ​កាកបាទ​ក្រហម​ចិន​ ​តែង​តែ​ពេញ​ចិត្ត​ក្នុង​ការ​ជួយ​គាំ​ទ្រ​ ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​និង​ប្រជា​ជន​កម្ពុ​ជា​នៅ​គ្រប់​កា​លៈ​ទេ​សៈ​ ​ហើយ​នឹង​នៅ​តែ​បន្ត​ជួយ​នា​ពេល​អនាគត​ថែម​ទៀ​ត​។​

ឯក​ឧ​ត្តម​អគ្គ​រដ្ឋ​ទូត​ចិន​ ​បាន ​គូស​បញ្ជាក់​ថា​ ​ចំណង​មិត្តភាព​រវាង​ប្រទេស​ ​ប្រជា​ជន​ ​និង​សមាគម​ជាតិ​ទាំង​ពីរ​ ​គឺ​មាន​ភាព​យ៉ាង​ជិត​ស្និត​ ​និង​ស្មោះសរ​ ​ហើយ​ ​ឯក​ឧ​ត្តម​អគ្គ​រដ្ឋ​ទូត​ចិន​ ​សង្ឃឹម​យ៉ាង​ម៉ុ​ត​ម៉ាំ​ថា​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ ​នឹង​ត្រូវ​បាន​ពង្រឹង​ជា​លំ​ដា​ប់​។​ ​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ដល់​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ចិន​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​ជោគជ័យ​ក្នុង​ភា​រៈ​កិច្ច​ថ្មី​ ​និង​សុភ​មង្គល​ក្នុង​ក្រុម​គ្រួ​សា​រ​។​

 

អត្ថ​បទ​ដោយ​ ​តាំង​ ​សា​មឿ​ន

Fist Prev 69 70 71 72 73 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

នៅ​ថ្ងៃ​២៦​​ ឧសភា ​​២០១៧ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៤​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់ចាប់​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន១​លាន​រៀល​និងបង្វិល​សងវិញ​ជារៀង​រាល់ខែ​ដោយ​គ្មាន​ការ​ប្រាក់។



អានបន្ថែម...

សាខាកក្រកខេត្តព្រះវិហារ៖​កាលពី​ល្ងា​ចថ្ងៃទី​១២​ ខែ ឧសភា​ ឆ្នាំ​ ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បាន​បើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ និងបំពាក់​កន្សែង​ដល់​យុវជន​កាកបាទ ក្រហម​កម្ពុជា​ វិទ្យាល័យ​គូលែន​ចំនួន ​នាក់ ៤២ ស្រី ៣០ នាក់ នៅវិទ្យាល័យ​គូលែន​ ឋិតក្នុង​ឃុំគូលែន​ត្បូង ស្រុកគូលែន​ ខេត្តព្រះវិហារ។

 

ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​វត្តមាន ឯកឧត្តម យុង គឹមហ៊ាន នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មន្រ្តី​អភិវឌ្ឍន៍​សាខា ​និងមានការ​ចូលរួម​ពីគណៈកម្មាធិការ​អនុសាខា​ស្រុកគូលែន​ លោក​នាយក​វិទ្យាល័យ​គូលែន ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ សរុបចំនួន ៥០ នាក់ ។

 

នៅក្នុង​ឱកាសនោះ​ផងដែរ​ឯកឧត្តម​ នាយក​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មានប្រសាសន៍​ថាកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​សម្តេច​តែងតែ​គិតគូរ​ពីយុវជន​ ធ្វើយ៉ាងណា​អោយយុវជន​ក្លាយជា​ធន ធាន​ដ៏មាន​សមត្ថភាព ​ចូលរួម​ក្នុងសម្មភាព​មនុស្សធម៌​ និងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ប្រទេស ជាតិ​។ ឯកឧត្តម​ក៏បានផ្តាំ​ផ្ញើប្អូនៗ​យុវជន នូវចំនុចមួយ​ចំនួនដូចខាងក្រោម៖

 

-ត្រូវខិតខំរៀន​សូត្រដើម្បី​ក្លាយខ្លួន​ជាសិស្ស​គំរូ មិត្តល្អ កូនល្អ ។
-ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន 
-ត្រូវគោរព​ច្បាប់ក្នុង​ពេលបើកបរ
-កុំប្រើ​គ្រឿង​ស្រវឹង​ក្នុងវ័យសិក្សា
-ត្រូវចេះ​សាមគ្គីគ្នា ​ចេះជួយ​យកអសារគ្នា 
-ត្រូវរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត និងមានរបាយការណ៍​ជូនទៅ​អនុសាខា​អំពី​សកម្មភាព​របស់ខ្លួន ។
-ចូលរួម​ធ្វើអនាម័យ​បរិស្ថាន​ក្នុងសាលា​ជាប្រចាំ។

 

ក្នុងនោះ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានផ្តល់​ថវិកា​មូលនិធិ​ជូនក្លឹប​យុវជន​កាកបាទក្រហមកម្ពុជា វិទ្យាល័យ​គូលែន ចំនួន ២០០,០០០ រៀលគត់​ និងសម្ភារ​សង្គ្រោះបឋម​មួយកញ្ចប់។


 

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១១ ខែ​ ឧសភា ឆ្នាំ​ ២០១៧នេះ​ នៅអនុវិទ្យាល័យ​ សម្តេច​ ហ៊ុន​ សែន​ ព្រៃវែង​ សាខា កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំ​ពិធីបិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុប​ចំនួន​៧០នាក់ (ស្រី៤៧នាក់) ដោយបាន​ការចូលរួម​ជាអធិបតី​ពី​ លោក សុង តុញ នាយក​អនុវិទ្យាល័យ​ ដែលវគ្គ​យល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល​១ថ្ងៃ​កន្លងមក​ដោយលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់​បង្ហាញ​រួមមាន៖


១/ ប្រវត្តិចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី និងភារកិច្ច​យុវជន​កាកបាទក្រហម​កម្ពុជា 
៣/ គ្រោះមហន្តរាយ និង​ការគ្រប់គ្រងគ្រោះ​មហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ។


ជាលទ្ធផល​យុវជន​ទទួលបាន​និទ្ទេស​ល្អចំនួន៧០​ភាគរយ និង​មធ្យម៣០ភាគរយ ។

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ បានថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែល​បានមក​ធ្វើការ​បើក​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំ​អនុវិទ្យាល័យ​របស់លោក​​ ដើម្បីជួយ​ជាពន្លឺ​ស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបាន​យល់ដឹង​ពីសារៈសំខាន់ ក្នុងការ​អនុវត្ត និងបំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបាន​កាន់តែ​ល្អប្រសើរ និងទទួលបាននូវ​ជោគជ័យ​ថែមទៀត ៕

 

អានបន្ថែម...

កក្រក ៖ ​កាលពី​ថ្ងៃទី​៣ ​ខែមេសា ​ឆ្នាំ២០១៧​ លោក មុំ ភិរក្ស ​ប្រធាន​ការិយាល័យ​ស្ដារទំនាក់ទំនង​គ្រួសារ​ទីស្នាក់ការកណ្តាល ​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​ នៃ​កាកបាទក្រហម​ ដោយមាន​ការសម្រប​សម្រួល​ពី សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ឧត្តរមានជ័យ​ បានរៀបចំ​ពិធី​ជួបជុំ​គ្រួសារ​ជូនអ្នកស្រី ​បុល អឿន ដែលរស់​នៅភូមិ​សន្តិស៊ុក ឃុំសំរោងកៀត ស្រុកឃុនហាន​ ខេត្តស៊ីសាកេត​ (ប្រទេសថៃ) ឲ្យ​មក​ជួបជុំ​ម្តាយ​ និងបង-ប្អូនប្រុស​ស្រីនៅ​ភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​បានបែក​គ្នាតាំងពី​ឆ្នាំ ១៩៧៣​មកម៉្លេះ។

 

បន្ទាប់ពី​បានជួប​ជុំគ្រួសារ​ លោកស្រី ​បុល អឿន ​និងក្រុម​គ្រួសារ​ មានសេចក្ដី​រីករាយ​ សប្បាយចិត្ត​យ៉ាងខ្លាំង​ និងសូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា​ក្រុម​ការងារ​ការិយាល័យ​ស្ដារទំនាក់​ទំនងគ្រួសារ ​ដែលបាន​គាំទ្រ ​និងជួយស្វែង​រកបងប្អូន​ ឬគ្រួសារ​ដែលបាត់​ដំណឹង​ឲ្យបាន​ត្រឡប់​មកជួបជុំ​គ្នា ជាពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែលមាន​ទុកលំបាក​ ជនរងគ្រោះ​ ជនងាយ​រងគ្រោះ​ គ្រប់ប្រភេទ ​ដោយមិន​ប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ និងសូម​ជូនពរសម្ដេច​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ។

 

ទន្ទឹមនឹង​នោះ​កាកបាទ​ក្រហមកម្ពុជា​នៅបាន​ផ្ដល់ជូន​អំណោយ​រួមមាន ៖ អង្ករ ៦០គីឡូក្រាម ត្រីខ ២០កំប៉ុង មីចំនួន ២កេស មុង២ ភួយ២ ក្រមា២ និងសារុងចំនួន២ផងដែរ៕

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ