អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋងាយរងគ្រោះនិងចាស់ជរានៅឃុំផាត់សណ្តាយខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ ឯកឧតម វេជ្ជបណ្ឌិត អ៊ុយ​សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តបានសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងចាស់ជរា ចំនួន ៤៣៣គ្រួសារ មកពី៥ភូមិ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ ពិធីចែកអំណោយនេះប្រារព្ធធ្វើឡើងនៅផែសាលារៀនផាត់សណ្តាយ។

 

ក្នុងឱកាសនោះឯកឧត្តម អ៊ុយ​សំអាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត គេងក្នុងមុង និងក្មេងត្រូវពាក់អាវឲ្យបានជិតកុំឲ្យមូសខាំព្រោះរដូវនេះជារដូវភ្លៀង ហើយជាពិសេសកុំបណ្តោយឲ្យក្មេងតូចៗលេងទឹកដើម្បីជៀសវៀងមានគ្រោះថ្នាក់ជាយថាហេតុ។


បងប្អូនប្រជាពលរដ្ឋ ដែលបានទទួល អំណោយនាឱកាសនេះ បានសំដែងនូវការដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលគ្រប់កាលៈទេសៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមជនបទ ដែលជួបប្រទះការលំបាក។ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ​អ្វីទាំងអស់ ពោលគឺ(ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ជានិច្ច។

 

អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ និងបានឧបត្ថម្ភថវិកាដល់កុមារីពិការភ្នែកពីកំណើតម្នាក់និងលោកតា លោកយាយចំនួន១២នាក់ដែលលំបាកខ្លាំងនូវថវិកាមួយចំនួនផងដែរ។

 

កាកបាទក្រហមកម្ពុជាប្រារព្ធ ទិវាអន្តរជាតិកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ កាកបាទក្រហមកម្ពុជា បានរៀបចំទិវាអន្តរជាតិកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ក្រោមប្រធានបទ រស់នៅដើម្បីប្រាប់ថា: ការលើកកម្ពស់ការយល់ដឹងអំពីការកាត់បន្ថយហានិភ័យ និងកាត់បន្ថយការស្លាប់ដោយគ្រោះមហន្តរាយ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ព្រមទាំងមាន សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អនុសាខាក្រុងស្រុក មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូអ្នកគ្រូ ប្អូនៗជាសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកកណ្តៀង ឃុំអន្លង់វិល ទាំង ១៦ភូមិ សរុបមានចំនួន ៤៣៥នាក់ ស្រី ២៧០នាក់ ហើយកម្មវិធីនេះប្រារព្ធធ្វើឡើង នៅភូមិបឹងឈូក ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណង រួមចំណែកលើកកម្ពស់ការផ្តល់ព័ត៌មានជាមុន និងលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីអំពី ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ បម្រែបម្រួលអាកាសធាតុ បញ្ហាសុខភាព និងចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម តាមរយៈបណ្តាញកាកបាទក្រហមកម្ពុជាពីថ្នាក់ជាតិដល់មូលដ្ឋាន ហើយទិវានេះមានការគាំទ្រថវិកាពីសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម។


ពិធីប្រគល់ប្រាក់កម្ចីខ្នាតតូចឥតការប្រាក់ របស់កាកបាទក្រហមកម្ពុជា មូលនិធិវើលម៉េត

កាលពីថ្ងៃទី ២៦ តុលា ២០១៦ វេលាម៉ោង១៤ម៉០០នាទី នៅអនុសាខា កក្រក ស្រុកលើកដែកខេត្តកណ្តាល ឯកឧត្តម កៀង វឌ្ឍនៈ រួមជាមួយ អាជ្ញាធរមូលដ្ឋាន លោក មេឃុំ និងអ្នកស្ម័គ្រចិត្ត កក្រក ទទួលបន្ទុកការងារប្រាក់កម្ចី បានប្រគល់ប្រាក់កម្ចីខ្នាតតូច ជូន​ប្រជាជន នៅភូមិព្រែកតូច និងភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន១៤គ្រួសារ ដើម្បីយកទៅប្រកបរបរ អាជីវកម្ម បង្កើនជីវភាពរស់នៅឱ្យមានភាពប្រសើរ ។

 

ក្នុងឱកាសនេះ ឯកឧត្តម បានមានប្រសាសន៍ សូមថ្លែងអំណរគុណដល់ក្រុម​ការងារ​ប្រាក់កម្ចី ដែលខិតខំអនុវត្តការងារបានល្អប្រសើរកន្លងមក និងជាពិសេសកោត​សរសើរដល់​ប្រជាពលរដ្ឋ ដែលបានរកប្រាក់នេះ ទៅរកទទួលទានដើម្បីបង្កើនជីវភាពរស់នៅចៀសឆ្ងាយពី​ភាពងាយរងគ្រោះនានា ហើយដែលបានបង្វិលប្រាក់សងវិញគ្រប់ចំនួននិងទាន់ពេលវេលា​ជានិច្ច។

 

ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណដល់ កក្រក ដែលមានសម្តេចកិត្តិព្រឺទ្ធ​បណ្ឌិតជាប្រធាន  ដែលបានផ្តល់ប្រាក់កម្ចីគ្មានការប្រាក់នេះ ជូយប្រជាពលរដ្ឋដែលក្រីក្រ ខ្វះខាត ដើម្បីបង្កើនជីវភាពគ្រួសារ ដោយមិនប្រកាន់បក្សពួក ឬ គណបក្ស នយោបាយណា​មួយឡើយ។

 

កាកបាទក្រហមកម្ពុជា ប្រកាសតែងតាំងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងប្រធានកិត្តិយសសាខា ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ អាណត្តិទី៤ ដែលមានការអញ្ជើញចូលរួមពីសមាជិកភាពមកពីក្រសួង ស្ថាប័ន អង្គភាព និង មន្ត្រីប្រតិបត្តិសាខា យុវជន អ្នកស្ម័គ្រចិត្តិ និងយុវជនសហភាពសហព័ន្ធ សរុបចំនួន ៣៧១នាក់ ហើយពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរវេនសាលាខេត្តព្រះវិហារ។

 

ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា ដែល លោកជំទាវអគ្គលេខាធិការ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានកិត្តិយសសាខា ដើម្បីដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដើរតាមមាគាមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការជួយជនដល់រងគ្រោះ និងងាយរងគ្រោះក្នុងខេត្តព្រះវិហារ។

ជាទីបញ្ចប់ លោកជំទាវអគ្គលេខាធិការ បានកោតសរសើរចំពោះការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដែរតែងតែបានជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា និងសូមឲ្យសាខាបន្តជួយដល់ជនរងគ្រោះ និងងាយរងគ្រោះឲ្យកាន់តែប្រសើរជាងមុនតាមបាវចនារបស់កាកបាទក្រហមកម្ពុជា ថា ធ្វើឲ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យបានកាន់តែល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅ និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន៕

 

កាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់និវត្តន៍ជន

នារសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់និវត្តន៍ជនសាខាកាកបាទក្រហមខេត្តព្រះវិហារ ចំនួន ២គ្រួសារ ដល់គេហដ្ឋាន លោក ឈឹម សំអឿន អាយុ ៧៦ឆ្នាំ អតីតប្រធានគណៈកម្មាធិការសាខា នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និងលោកស្រី ឈៀក លាងគ្រី អាយុ៧៧ឆ្នាំ អតីត នាយិកាសាខា នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

 

អំណោយប្រគល់ជូនរួមាន៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ទឹកអ៊ីវ១យួរទឹកសុទ្ធ ២កេស អាហារបំប៉ន ១កេស និងថវិកាមួយចំនួន។

កាកបាទក្រហមកម្ពុជា ប្រគល់អណ្តូងស្នប់ទឹកស្អាតនៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

 ប្រជាពលរដ្ឋរស់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរអគុណចំពោះសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមិនបានបំភ្លេចពួកគាត់ ដែលមានទីលំនៅនៅតំបន់ស្រយ៉ាល ហើយបានគិតគូរបញ្ហាអណ្តូងស្នប់ ជីកជូនពួកគាត់ឲ្យបានប្រើប្រាស់ ខណៈពេលពួកគាត់មិនទាន់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងបរិភោគជាដើម។

ជាក់ស្តែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ខណៈដែលឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អមដំណើដោយឯកឧត្តម ព្រំ រឿន មេបញ្ជាការរង នៃនគរបាលភូមិភាគទី៥ បានចុះពិនិត្យ និងប្រគល់ជាក់ស្តែងទីតាំងអណ្តូងស្នប់ទឹកស្អាតចំនួ​ន​ ៥អណ្តូង ជូនប្រជាពលរដ្ឋដាច់ស្រយ៉ាល ឲ្យប្រើប្រាស់ចាប់ពី ថ្ងៃនេះតទៅ ដែលស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

​លុះព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦​ នេះ​ ឯកឧត្តមវេជ្ជ.​ អ៊ុយ សំអាត អមដំណើរដោយ​ ថ្នាក់ដឹកនាំ​ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ​ បានចុះពិនិត្យ និងប្រគល់ជូនអណ្តូងស្នប់ទឹកស្អាត​ ​១៥អណ្តូងទៀត​ នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ​ ៣១៧​ តេជោ​ភ្នំឆ័ត្រ​ ស្ថិតនៅក្នុង​ឃុំស្វាយចេក ស្រុកស្វាយចេក។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ.​ បាន​ពាំនាំ​ការនឹករលឹក​ និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​​យោធិនពិការទាំងអស់​ ដែលរ​ស់នៅ​ក្នុងមណ្ឌល​អភិវឌ្ឍន៍យោធិនពិការ​ ៣១៧​ តេជោ​ភ្នំឆ័ត្រ​ ដែលកន្លងមកនេះ បានលះបង់សាច់ស្រស់​ ឈាមស្រស់​ ដើម្បី​បំពេញ​បុព្វហេតុ​មាតុភូមិ​កម្ពុជា​ឈាន​មកដល់ការអភិវឌ្ឍ​ មិនចេះឈប់ឈរ រីកចម្រើនគ្រប់វិស័យនាបច្ចុប្បន្ននេះ​​។

ជាមួយគ្នានេះ យោធិនពិការជាង​ ១០០នាក់ ​​បានទទួលកាដូក្នុងម្នាក់ៗនូវ​ ​ក្រមា១​ សារុង១ និង​ថវិកា​ មួយចំនួន បន្ថែមផងដែរ៕

ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

នាល្ងាចថ្ងៃទី ២១​ ខែ​ តុលា ឆ្នាំ ២០១៦​ នៅវិទ្យាល័យទួលស្វាយព្រៃ​ ក្រុមការងារគម្រោង វិជ្ជាសង្គ្រោះ បឋម​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលមាន​ លោក​ ឆេ​ យ៉ត​ មន្ត្រីគម្រោង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ជូនដល់ យុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំវិទ្យាល័យចំនួន២៥នាក់ (ស្រី១៣នាក់)​ ដែលបានដំណើរការអស់រយៈពេល២ថ្ងៃកន្លងមក​ ក្រោម ការជួយឧបត្ថម្ភពីកាកបាទក្រហមដាណឺម៉ាក​ តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ។

 

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ "ដើម្បីលើកកំពស់​ និងពង្រឹងសមត្ថភាពយុវជនកាកបាទក្រហមកម្ពុជា" ដែលកម្មវិធីនេះនឹងត្រូវ អនុវត្តទៅលើសាលា គោលដៅ ចំនួន១៥​ ក្នុងរាជធានីភ្នំពេញ​ ។នេះក៏ជាសកម្មភាពមួយទៀត​ ក្នុងការចូលរួមចំណែកសម្រេចឲ្យបាននូវផែនការ យុទ្ធសាស្ដ្រ កាកបាទក្រហមកម្ពុជា (២០១១-២០២០) ដោយក្នុង១គ្រួសារត្រូវមានអ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់​ ។

 


នាល្ងាចថ្ងៃទី ២១​ ខែ​ តុលា ឆ្នាំ ២០១៦​ ដដែលនោះដែរនៅវិទ្យាល័យទួលស្វាយព្រៃ​ ក្រុមការងារគម្រោងវិជ្ជាសង្គ្រោះបឋម​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ក៏បានចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ដែលមានយុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំវិទ្យាល័យចំនួន២៥នាក់ (ស្រី១៣នាក់)​ ហើយបានដំណើរការអស់រយៈពេល២ថ្ងៃកន្លងមក​ និងមានការជួយឧបត្ថម្ភពីកាកបាទក្រហមដាណឺម៉ាក​ តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាដែរ​ ។

 


ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹង នៅភូមិព្រែកតាទន់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នារសៀលថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី ស៊ុត ម៉ិ ហេរញ្ញឹកគណៈកម្មារធិការសាខា និងសហការី បានចុះចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន៣គ្រួសាររួមមាន៖


១. លោកតា យ៉ាន យ៉ី អាយុ ៧០ឆ្នាំ មានបន្ទុក៦នាក់
២. លោកយាយ ផាន់ សាន្ត អាយុ៧៧ឆ្នាំ គ្មានទីពឹង
៣. លោកតា សួន ស៊ិន អាយុ៧៦ឆ្នាំ ចាសជរារស់នៅជាមួយកូនម្នាក់សសៃប្រាសាទ រស់នៅភូមិព្រែកតាទន់ សង្កាត់ព្រែកព្រះស្តេច ក្រុងខេត្តបាត់ដំបង។

 

ក្នុងឱកាសនេះ លោកស្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានអនាម័យល្អក្នុងការរស់នៅ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ នៅពេលធ្វើដំណើរត្រូវគិតពីសុវត្ថិភាពចរាចរណ៍ជាចម្បង និងនាំកូនចៅ ដែលគ្រប់អាយុចូលរៀនទាំងអស់គ្នា ព្រមទាំងអប់រំកូនចៅត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមានសេចក្ដីសោមនស្សរីករាយក្រៃលែង និងបានសម្ដែងនូវការដឹងគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕

 

អំណោយដែលទទួលបានក្នុង ១គ្រួសាររួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១០កេស ត្រីខ ៥កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ និងថវិកាមួយចំនួន៕

 

សាខាកាបាទក្រហមកម្ពុជា ខេត្តកណ្តាលទទួលទេយ្យទានពីវត្តស្ទឹងមានជ័យ

ព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៦ សាខាកាបាទក្រហមកម្ពុជា ខេត្តកណ្តាល បានរៀបចំពិធីប្រគល់ទទួលអំណោយ ជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាពីលោកយាយឧបាសិកា ឯម ជា សប្បុរសជនមកពីវត្តស្ទឹងមានជ័យ រាជធានីភំ្នពេញ ។

 

 

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហាក់ ប៑ុនធឿន អនុប្រធានគណៈកម្មាធិការសាខា និងជាតំណាងឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ។

 

 

 

អំណោយដែលសប្បុរស ជនបានប្រគល់ជូនសាខារួមមាន ៖ អង្ករ ២០០ គីឡូក្រាម មី ៩ កេស និង ៣៤០ កញ្ចប់ ,ទឹកក្រូច ៣ កេស និង ១០៨ កំប៉ុង ,ទឹកដោះគោខាប់ ៨៤ កំប៉ុង ,ស្ករស ៦០ គីឡូក្រាម ,តែ ១១១ កញ្ចប់ , ទឹកសុទ្ធវីតាល់ ៩ កេស ៦ យួរ និង ៧៥ ដប , ត្រីខ ៦៥ កំប៉ុង , ទឹកត្រី ៥ យួរ ,ទឹកសីុអីុវ ៥ យួរ និងថវិកាសរុប ៥០ ម៉ឺនរៀល ៕

សាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះវិហារទទួលសម្ភារៈពីសប្បុរសជន

នៅសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះវិហារ ព្រឹកថ្ងៃទី៤ខែតុលា ឆ្នាំ ២០១៦ នេះឯកឧត្តម យុង គីមហ៊ាន នាយកសាខានិងមន្រ្តីប្រតិបត្តិសាខា បានទទួលសម្ភារពីក្រុមការងារចុះជួយឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះក្រុមការងារបានកោតសរសើរ និងគាំទ្រពីសកម្មភាពមនុស្សធម៌របស់កាក បាទក្រហមកម្ពុជាក្នុងជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះក្នុងពេលកន្លងមក ហេតុនេះក្រុមការងារបានសហការគ្នានាំយកសម្ភារសូមចូលរួមចំណែកជាមួយសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ក្នុងវិស័យមនុស្សធម៌ ។

ជាការឆ្លើយតបឯកឧត្តមនាយកសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារបានថ្លែង អំណរគុណដល់ក្រុមការងារទាំង៧ នាក់ដែលបាននាំយកសម្ភារមកផ្តល់ជូនសាខា សាខាសន្យានាំយកសម្ភារទាំងនេះផ្តល់ជូនដល់ដៃ ប្រជាពលរដ្ឋរងគ្រោះ និងរងគ្រោះស្របតាមគោលការណ៍កាកបាទក្រហមកម្ពុជា។

សម្ភាររួមមាន៖ទឹកបរិសុទ្ធ ៧០ យួរ ប៊ីចេង ១០ គីឡូក្រាម។

 

First Prev 44 45 46 47 48