អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​២១៨៨ គ្រួសារ​ នៅ​ខេត្ត​ប៉ៃលិន​

ព្រឹក​ថ្ងៃ​ទី​ ​២៦ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​     ប៊ុ​ន​ រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​២១៨៨ គ្រួសារ​ ​មក​ពី​ ​៨០ ភូមិ​ ​នៅ​ក្នុង​ ​ខេត្ត​ប៉ៃ​លិ​ន​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ ​ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ប៉ៃលិន​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

  1. សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​កុមារ​ ​ដោយ​មិន​ត្រូវ​អោ​យ​លេង​ជាមួយ​ទឹក​ជំនន់​ ​ដើម្បី​ ​ជៀស​ការ​លង់​ទឹក​ដោយ​ប្រការ​ណា​មួ​យ​។​

  2. សូម​មាន​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជីវិត​ ​ក្នុង​ពេល​គ្រោះ​ម​ហ​ន្ថ​រាយ​ទឹក​ជំនន់​នេះ​។​

  3. សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ដើម្បី​ជៀស​វាង​ការ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​

  4. ត្រូវ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​

  5. អំពាវ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ ​ពិ​និត្យ​សភាព​ក្នុង​ ​ផ្ទះ​អោ​យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ ​ពស់​ជា​ដើ​ម​។​

ជា​ទី​បញ្ចប់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​៦ ដប​ធំ​។​

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

...

អំណោយ​មនុស្សធម៌​ជា​ស្បៀង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ១៧៨១ គ្រួរសារ​ ​មក​ពី​ ស្រុកបាណន់, ស្រុកបវេល និងស្រុកថ្មគោល ​នៅ​ខេត្ត​បាត់ដំបង

ព្រឹក​ថ្ងៃ​ទី​ ​២៤ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ ​ ​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្សធម៌ជា​ស្បៀង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ១៧៨១ គ្រួរសារ​ ​មក​ពី​ ស្រុកបាណន់, ស្រុកបវេល និងស្រុកថ្មគោលនៅ​ខេត្ត​បាត់ដំបង។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ ​និង​ជំ​លៀស​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ទៅ​កាន់​ទី​ទូល​សុវត្ថិ​ភា​ព​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​ ​តប​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

  1. សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ដើម្បី​ជៀស​វាង​ការ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​

  2. ត្រូវ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​

  3. អំពាវ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ ​ពិ​និត្យ​សភាព​ក្នុង​ ​ផ្ទះ​អោ​យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ ​ពស់​ជា​ដើ​ម​។​

ជា​ទី​បញ្ចប់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​១ កេ​ស​។​

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ស​ម្ភា​រៈ​ ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧២០ គ្រួសារ​ នៅ​ខេត្ត​កំពង់ធំ

ព្រឹក​ថ្ងៃ​ទី​ ​១ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ ​ ​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ស​ង្គ្រោះ​បន្ទាន់​ជា​ស្បៀង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ១៧២០ គ្រួរសារ​ ​មក​ពី​ ៤ស្រុក​ ​នៅ​ ​ខេត្ត​កំពង់ធំ។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ ​និង​ជំ​លៀស​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ទៅ​កាន់​ទី​ទូល​សុវត្ថិ​ភា​ព​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​ ​តប​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

  1. សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ដើម្បី​ជៀស​វាង​ការ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​

  2. ត្រូវ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​

  3. អំពាវ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ ​ពិ​និត្យ​សភាព​ក្នុង​ ​ផ្ទះ​អោ​យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ ​ពស់​ជា​ដើ​ម​។​

ជា​ទី​បញ្ចប់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​១ កេ​ស​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន​

...

ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ចំនួន​៧០០គ្រួសារ​ មកពី​ស្រុក​សៀម​ប៉ា​ង​ ​ខេត្ត​ស្ទឹង​ត្រែងទទួល​អំណោយ​មនុស្ស​ធម៌​ ​ពីកាកបាទ​ក្រហម​កម្ពុ​ជា

នៅ​ព្រឹក​ថ្ងៃ​ទី​ ​១២ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​ ​កម្ពុ​ជា​ ​រួម​ដំណើរ​ដោយ​ ​ឯក​ឧត្ត​ម​ ​កុ​ល​ ​សំ​អុល​ ​អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​ស្ទឹង​ត្រែង​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ក​ក្រក​ខេត្ត​ស្ទឹង​ត្រែង​ ​និង​មន្ត្រី​ក្រុម​ប្រតិបត្តិ​សាខា​ ​ជា​ច្រើន​រូប​ទៀត​ ​បាន​នាំ​យក​អំណោយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ ​ដែល​រង​គ្រោះ​ដោយ​ ​ទឹក​ជំនន់​ ​ចំនួន​៧០០គ្រួសារ​ ​មក​ពី​៥ឃុំ​ ​(ឃុំ​សេ​កុង​ ​ព្រែក​មាស​ ​ស្រែ​សំ​បូ​រ​ ​ថ្ម​កែវ​ ​និង​ ​ឃុំ​សន្តិ​ភាព​) ក្នុង​ស្រុក​សៀម​ប៉ា​ង​ ​ខេត្ត​ស្ទឹង​ត្រែង​ ​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ ​លោក​ជំទាវ​ ​បាន​ពាំ​នាំ​នូវ​ការ​ ​ផ្តាំ​ផ្ញើ​ ​សាកសួរ​ ​សុខ​ទុក្ខ​ពី​សំណាក់​ ​ស​ម្តេ​ច​ម៉ែ​ ​ព្រះ​​ប្រធាន​កិ​តិ្ត​យស​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​​ជា​និច្ច​កាល​ ​ស​ម្តេ​ច​ ​ទាំង​ពីរ​ ​តែង​តែ​គិត​គូរ​ពី​ទុក្ខ​លំបាក​របស់​បង​ប្អូន​ ​ទោះបី​លោក​ទាំង​ពីរ​ ​មិន​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់​ ​តែ​ ​ទឹក​ព្រះ​ទ័​យ​ ​និង​មនោ​ស​ញ្ចេ​ត​នា​ ​ផ្សា​ភ្ជាប់​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ ​នៅ​គ្រប់​ទី​កន្លែង​ ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​។

លោក​ជំទាវ​ ​ក៏​បាន​សំណូម​ពរ​ ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ​កុំ​ឲ្យ​ធ្វេស​ប្រហែស​កូន​ចៅ​របស់​ខ្លួន​ ​និង​ ​ថែ​រ​រក្សា​ ​សុខ​ភាព​ ​ត្រូវ​មាន​អ​នា​ម័​យ​ ​និង​ហូប​ទឹក​ឆ្អិន​ ​ ​(ទឹក​ស្អាត​ ​គ្មាន​មេ​រោគ​) ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ​រាក​រូស​ ​ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ត្រូវ​រក​ ​ទី​ទួល​សុវត្ថិ​ភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ជៀស​វាង​មាន​បញ្ហា​អ្វី​កើត​ឡើង​ ​ហើយ​ត្រូវ​ទៅ​ពិ​និត្យ​ ​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀង​ទាត់​ ​។

ចំពោះ​បុ​រ​សៗ​សូម​កុំ​ផឹក​គ្រឿង​ស្រ​វឹង​ ​ព្រោះ​គ្រឿង​ស្រ​វឹង​នេះ​ ​វា​ងាយ​ទទួល​រង​គ្រោះ​ថ្នាក់​ជាមួយ​និង​ទឹក​ណាស់​ ​និង​ ​មាន​គ្រោះ​ថ្នាក់​ ​ចរាចរ​នៅ​ពេល​បើក​បរ​ទៀត​ផង​ ​។ លោក​ជំទាវ​ ​ក៏​បាន​ផ្តាំ​ផ្ញើ​ទៀត​ថា​ ​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ​ដែល​ធ្វើ​ដំណើរ​មក​តាម​ទូក​ ​ពេល​ត្រ​ឡប់​ទៅ​វិញ​ ​សូម​ប្រុង​ប្រយ័ត្ន​ ​ដោយ​ត្រូវ​បន្ថយ​ចំនួន​អ្នក​ជិះ​ ​ព្រោះ​យើង​មាន​អង្ករ​ ​និង​ ​ឥ​វ៉ា​ន់​បន្ថែម​ទៀ​ត​។​

អំណោយ​បាន​នាំ​មក​ចែក​ជូន​ពេល​នេះ​រួម​មាន​៖ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​១០​ ​កំប៉ុង​ ​ក្នុង​ខ​ណះ​នេះ​ ​ឯក​ឧត្ត​ម​ ​កុ​ល​ ​សំ​អុល​ ​ក៏​បាន​ផ្ត​ល់​ជូន​សៀវភៅ​ចំនួន​ ​២០០០ក្បាល​ ​និង​ ​ប៊ិ​ច​ ​ចំនួន​ ​២០០០ ដើម​ ​ផង​ដែរ​ ​។

នៅ​ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ ​លោក​ជំទាវ​ ​អគ្គ​លេខាធិការ​ ​និង​ ​មន្ត្រី​អម​ដំណើរ​ ​បាន​ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ ​ចំនួន​ ​៣គ្រួសារ​ ​នៅ​ភូមិ​ ​ស៊ី​ម៉​ក្នុង​ ​ឃុំ​សេ​កុង​ ​ស្រុក​សៀម​ប៉ា​ង​ ​បាន​ផ្ត​ល់​ជូន​អង្ករ​ ​២៥គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​និង​ ​ថវិកា​ចំនួន​ ​៥ម៉ឺន​រៀល​ក្នុង​១គ្រួសារ​ផង​ដែរ​ ​។

 

                                                                                                អត្ថ​បទ​ ​និង​ ​រូប​ភាព​ ​ព្រូ​ ​លាប

...

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥៦៤គ្រួសារ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ទី​ ​១ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​អគ្គ​លេខាធិការ​ ​តំណាង​ឲ្យ​ កាកបាទ​ក្រហម​កម្ពុ​ជា​ ​ឯក​ឧត្ត​ម​ ​ស​ ​ថា​វី​ ​អភិបាល​ខេត្ត​ ​និង​ជា​ប្រធាន​គ​ណៈ​ក​ម្មា​ ធិ​ការ​សាខា​ខេត្ត​ឧត្ត​រ​មាន​ជ័យ​ ​ឯក​ឧត្ត​ម​ ​លោក​ជំទាវ​ ​លោក​ ​លោក​ស្រី​ ​សមាជិកសមាជិកា​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​យុ​វ​ជន​ ​ក​ក្រក​ ​ជា​ច្រើន​រូប​ទៀត​ ​បាន​នាំ​យក​អំណោយ​ ​ស​ម្តេ​ច​ម៉ែ​ ​តាម​រយះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចែក​ជូន​ប្រជា​ពល​ ​រដ្ឋ​ ​ដែល​រង​គ្រោះ​ ​ដោយ​ទឹក​ជំនន់​ចំនួន​៥៦៤គ្រួសារ​ ​មក​ពី​៥ឃុំ​ ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ ​ខេត្ត​ឧត្ត​រ​មាន​ជ័​យ​។​

លោក​ជំទាវ​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ពាំ​នាំ​នូវ​ការ​ ​ផ្តាំ​ផ្ញើ​ ​សាកសួរ​ ​សុខ​ទុក្ខ​ពី​សំណាក់​ ​ស​ម្តេ​ច​ម៉ែ​ ​ព្រះប្រធាន​កិ​តិ្ត​យស​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ជា​និច្ច​កាល​ ​ស​ម្តេ​ច​ ​តែង​តែ​គិត​គូរ​ពី​ទុក្ខ​លំបាក​របស់​បង​ប្អូន​ ​ទោះបី​លោក​ទាំង​ពីរ​ ​មិន​បាន​ ​មក​ដោយ​ផ្ទាល់​ ​តែ​ទឹក​ព្រះ​ទ័​យ​ ​និង​មនោ​ស​ញ្ចេ​ត​នា​ ​ផ្សា​ភ្ជាប់​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ ​នៅ​គ្រប់​ទី​កន្លែង​ ​ក្នុង​ប្រទេស​កម្ពុ​ជា​ទាំង​អស់​ ​។

 លោក​ជំទាវ​ ​ក៏​បាន​សំណូម​ពរ​ ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ធ្វេស​ប្រហែស​កូន​ចៅ​របស់​ខ្លួន​ ​ក្រែង​ ​លង់​ទឹក​ ​ហើយ​ទ​ទ្ទឹ​ម​នឹង​នេះ​សូម​ឲ្យ​បង​ប្អូន​ ​ថែទាំ​សុខ​ភាព​ ​ត្រូវ​មាន​អ​នា​ម័​យ​ ​និង​ពិសា​រ​ទឹក​ឆ្អិន​ជា​និច្ច​ ​(ទឹក​មាន​ ​សុវត្ថិ​ភាព​) ជា​ពិសេស​អ៊ំចា​ស់ៗ​ ​និង​ ​កុមារ​ ​កុំ​ឲ្យ​មាន​ជំងឺ​រាក​រូស​ ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ត្រូវ​ឆាប់​រក​ទី​ទួល​សុវត្ថិ​ភាព​ ​ហើយ​ ​សូម​កំ​ភ្លេច​ទៅ​ពិ​និត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​៤ដង​មុន​ពេល​សម្រាល​ ​។

ចំពោះ​បុរស​ដែល​ហូប​គ្រឿង​ស្រ​វឹង​ ​សូម​កាត់​បន្ថយ​ ​ព្រោះ​គ្រឿង​ស្រ​វឹង​ជាមួយ​ទឹក​ជំនន់​ ​មិន​អាច​រួច​ខ្លួន​ទេ​ហើយ​ ​គឺ​ ​ដើម្បី​សុខ​ភាព​ ​និង​ជៀស​វាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​កើត​ ​មាន​ដល់​អាយុ​ជីវិត​ ​។

អំណោយ​បាន​នាំ​មក​ចែក​ជូន​ពេល​នេះ​រួម​មាន​៖ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​១០​ ​កំប៉ុង​ ​មុង​១ ភួយ​១ សារុង​១ និង​ ​ក្រមា​រ​១​ ​ក្នុង​នោះ​ក៏​មាន​បន្ថែម​ជូន​ថវិកា​ដល់​គ្រួសារ​ជន​ពិ​កា​ដៃ​ជើង​ ​ងងឹត​ភ្នែក​ទាំង​ ​សងខាង​ ​និង​ ​គ្រួសារ​ដែល​មាន​កូន​តូ​ចៗ​ ​ចំនួន​ ​៨នាក់​ ​ក្នុង​១នាក់​ ​១០,០០០រៀល​ផង​ដែរ​។

Fist Prev 67 68 69 70 71 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តសៀមរាប ៖​នៅព្រឹក​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧​ លោកជំទាវ​ គួយ ណាលីន​ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​បានចូលរួម​ក្នុងពិធី​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន​១០០​ នាក់​នៅ​វិទ្យាល័យ​ ១០ ​មករា ​១៩៧៩ ។

 

ក្នុងឱកាសនោះ ​តាងនាម​ឯកឧត្តម​បណ្ឌិត​ ឃឹម ប៊ុនសុង ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​ លោកជំទាវ​បានមាន​ប្រសាសន៍​ថា៖ កាកបាទក្រហម​កម្ពុជា​ បាន​ទទួល​ស្គាល់​ថា យុវជន​កាកបាទក្រហម​កម្ពុជា​ គឺជា​អ្នកស្ម័គ្រចិត្ត​វ័យក្មេង​ ដែលជា​កម្លាំង​ស្នូល​មួយ​ដ៏មាន​សារៈសំខាន់​ និង​សកម្ម​បំផុត​ក្នុងការ​ផ្ដល់​នូវ​សេវាកម្ម​មនុស្សធម៌​ លោកជំទាវ​ បានជម្រាប​ជូនពី​តួនាទី​ភារកិច្ច​ដល់ប្អូនៗ​មានដូច​ខាងក្រោម៖


- ជាតំណាង​ឱ្យយុវជន​កាកបាទក្រហម​កម្ពុជា​ គ្រប់ស្រទាប់យុវវ័យ
- ជាទំពាំងស្នងឫស្សី ជាអ្នកបន្ត​វេនក្នុង​សកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា
-​ ត្រូវ​គោរព​វិន័យ​សាលា និងខិតខំរៀន​សូត្រឱ្យ​បានពូកែ ​ធ្វើជាគំរូ​ល្អគ្រប់​សម្មភាព​ក្នុងស្រទាប់​យុវវ័យ
-​ ផ្សព្វផ្សាយ​ពីគោលការណ៍គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទក្រហម​នៅក្នុង​សាលា និង​សហគមន៍
​- ចូលរួម​សកម្មភាព​មនុស្សធម៌ ​ទាំងក្នុង​សាលា​ និង​សហគមន៍
-​​ ធ្វើជា​គំរូល្អ​ក្នុងការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រួមចំណែក​កាក់បន្ថយ​ អត្រា​គ្រោះថ្នាក់​ ស្លាប់ របួស ​និងពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍៕

 

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖ ​នាល្ងាច​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​នៅ​វិទ្យាល័យ​អនុវត្ត​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​បិទ​វគ្គ​យល់ដឹង​មូលដ្ឋាន​ជូន​ដល់​ទីប្រឹក្សា​យុវជន​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​វិទ្យាល័យ​សរុប​ចំនួន​១១៨នាក់​ (ស្រី៥៨នាក់)​ ដោយមានការចូលរួមពីសំណាក់​លោកជំទាវ មុំ សណ្តាប់ ហេរញ្ញឹក​គណៈកម្មាធិការ​សាខា​ដែល​វគ្គយល់ដឹង​នេះបាន​ចាប់​ដំណើរ​ការអស់​រយៈពេល១​ថ្ងៃកន្លង​មក​ ។

 

នាឱកាសនោះ​ លោកជំទាវ​ហេរញ្ញឹក​គណៈកម្មាធិការ​សាខា​ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ប៊ុន រ៉ានី ហ៊ុន សែន​ ជូន​ដល់​ក្មួយៗ​យុវជ​នទាំង​អស់​ ព្រមទាំង​សូមកោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃការ​បញ្ចប់វគ្គ​នាថ្ងៃនេះ​ ។​

 

លោកជំទាវ​សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹងនេះ​ហើយ​ក្មួយៗពិត​ជាបាន​យល់ច្បាស់​ពីប្រវត្តិ​ចលនា​បដិរូប​ គោលការណ៍គ្រឹះ​ទាំង៧,​ តួនាទី​ភារកិច្ច​យុវជន​កាកបាទក្រហម,​ ការគ្រប់គ្រង​គ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជា​សង្គ្រោះ​បឋម​ ។ល។​ ដែលជាមុខ​វិជ្ជា​មូលដ្ឋាន​សម្រាប់​ជាគ្រឹះ​ឲ្យក្មួយៗ​យកទៅ​អនុវត្ត​សំដៅ​ជួយដល់​ជនរងគ្រោះ​ និងងាយរង​គ្រោះគ្រប់​ប្រភេទ​ ក៏ដូចជា​កម្មវិធី​មិត្ត​អប់រំ​មិត្ត​ ។

 

សូម​បញ្ជាក់ថា៖​ ក្នុងវគ្គ​យល់ដឹងនេះ​ជាលទ្ធផល​យុវជន​ទទួល​បាន​និទ្ទេស​ល្អចំនួន​៨០ភាគរយ និងមធ្យម​២០ភាគរយ​ ៕

 

អានបន្ថែម...

សាខាកក្រកខេត្តស្វាយរៀង៖ ​នៅថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅទី​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង​បានរៀបចំ​ពិធី​ប្រលង​គំនូរ​កុមារ​លើកកម្ពស់​ស្នាដៃ​អំពី​សកម្មភាព​របស់​កាកបាទក្រហម​កម្ពុជា​ ដើម្បី​ចូលរួម​អបអរសាទរ​ខួបលើក​ទី១៥៤​ ទិវា​ពិភព​លោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា ២០១៧ ក្រោម​ប្រធានបទ​សកម្មភាព​ចម្រុះវិស័យ​របស់​កាកបាទក្រហម​កម្ពុជា​សាខា​បានផ្សព្វផ្សាយ​នឹងណែនាំ​រូបភាព​ពីវិស័យ​ស្នួល​ទាំងបួន​ដើម្បី​ឲ្យសិស្សា​នុសិស្ស​ជ្រើសរើស​យកគំនូរ​ដែលខ្លួន​ពេញចិត្ត​សម្រាប់គូរ​រួចជ្រើសរើស​យក​អ្នកមាន​សា្នដៃ​ល្អពី​លេខ ១​ ដល់លេខ ​៣ ​យកទៅ​ប្រកូត​ប្រជែង​ទូទាំង​ប្រទេស​នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ ។

 

ពិធី​នេះបាន​ការអញ្ជើញ​ចូលរួម​ពីលោកជំទាវ ពៅ សុភាព ហេរ​ញ្ញិក​គណៈកម្មាធិការ​សាខា​ មន្ទីរអប់រំ​យុវជន​ និងកីឡាខេត្ត​ លោកនាយក​សាលា ​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​មកពី​សាលា​បឋម​សិក្សា​អនុវត្តន៍​១០នាក់ សាលា​បឋមសិក្សា​ស្វាយជ្រំ៤នាក់ និង​សាលា​បឋម​សិក្សា​ឬស្សីព្រៃ១០នាក់ សរុប ២៤នាក់ ស្រី្ត១២នាក់ ។ ដោយមុន​នឹងគូ​គំនូរ​ក្រុមប្រត្តិបត្តិ​សាខា ​បានធ្វើការ​ផ្សព្វផ្សាយ​ដល់សាលា​ទាំង ៣​ ដើម្បីទទួល​ការណែនាំ​អំពី​ការគូរ​គំនូរ​ទាក់ទង​ទៅនឹង​ប្រធានបទ​ខាងលើ​ដោយសំដៅ​ទៅលើ​អត្ថន័យ​ សោភ័ណភាព​ និងស្នាដៃ​តាមស្ថានភាព​ជាក់ស្តែង​ជាលក្ខណៈបុគ្គល​ ផ្តោត​ លើនិមិត្ត​សញ្ញា​កាកបាទក្រហម ។ ក្រោយពី​បានវាយ​តម្លៃ​រូបភាព​នីមួយៗ​ បានទទួល​ចំណាត់​ថ្នាក់លេខ​ ១ ទៅលើ​សិស្ស​ឈ្មោះ ហ៊ន ធាន សិស្សថ្នាក់ទី ៦ (ក)សាលាបឋមសិក្សាស្វាយជ្រំ លេខ ២ ឈ្មោះ សំ ឆដា សិស្សថ្នាក់ទី ៦ (ខ) សាលាបឋម​សិក្សាអនុវត្តន៍ និងលេខ ៣ ឈ្មោះ ពេជ្រ ម៉ូលី​ណា សិស្ស​ថ្នាក់ទី ៦ (ខ)សាលា​បឋមសិក្សា​អនុវត្តន៍ ។

 

ក្នុងពិធី​នោះដែរ​លោកជំទាវ ​ពៅ សុភាព បានផ្តល់​ប័ណ្ណ​សរសើរ ​និងរង្វាន់​សំភារៈសិក្សាជា​អនុស្សាវរីយ៍១កញ្ចប់ដល់សិស្ស​ដែលជាប់​ចំណាត់ថ្នាក់​លេខ១ និងថវិកា៥ ម៉ឺនរៀល លេខ២ ថវិកា៤ ម៉ឺនរៀល និងលេខ៣ ថវិកា៣ ម៉ឺនរៀល និងសិស្សានុសិស្ស​ដែលមិនបាន​ទទួល​ជ័យ​លាភីទទួល​បានសំភារៈ​សិក្សា​ និងថវិកា២ ម៉ឺនរៀលក្នុងម្នាក់ៗ ។

អានបន្ថែម...

សាខាកក្រកខេត្តស្ទឹងត្រែង ៖ កាលពី ថ្ងៃទី ២០ -២១  ខែមីនា  ឆ្នាំ២០១៧  សាខាកាកបាទ ក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំ វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានដល់យុវជនកាកបាទ​ក្រហម​កម្ពុជា​ចំនួន៨០​ នាក់​ នៃវិទ្យាល័យ​ ហ៊ុន សែន​ ស្ទឹងត្រែង​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីលោក​ សាយ ព្រលឹង នាយក​សាខា​កក្រក​ខេត្តស្ទឹងត្រែង​ តំណាង​មន្រ្តី​ការិយាល័យ​អភិវឌ្ឍន៍​ទីស្នាក់ការ​កណ្ដាល​ នាយករង​សាខា​ និងនាយករង​វិទ្យាល័យ ​ហ៊ុន សែន​ ស្ទឹងត្រែង ​ជាគណៈអធិបតី​ក្នុង​ពិធី​បើក-បិទវគ្គបណ្ដុះ​បណ្ដាល​ជាមូលដ្ឋាន​ និង​បំពាក់​ឯកសណ្ឋាន​ជូន​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ថ្មីចំនួន​៨០ នាក់ ផងដែរ។

 

វគ្គ​បណ្ដុះបណ្ដាល​នេះរៀបចំ​ឡើង​ក្នុងគោល​បំណង​បញ្ជ្រាប​ចំណេះដឹង​ពាក់ព័ន្ធ ​ពង្រឹង​សមត្ថភាព ​និងតួនាទី​របស់​យុវជន កក្រក ក្នុង​ការចូលរួម​សកម្មភាព​មនុស្សធម៌ ​ប្រកប​ដោយប្រសិទ្ធភាព​និរន្តរន៍ភាព ​តាមរយៈកាកបាទក្រហម​កម្ពុជា។ វគ្គបណ្ដុះបណ្ដាល​នេះផ្ដោត​សំខាន់​លើប្រធាន​បទរួមមាន៖
-ប្រវត្តិចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​និងច្បាប់មនុស្សធម៌អន្ដរជាតិ
-មូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម
-ការងារគ្រប់គ្រងក្លឹបយុវជន និងគោលនយោបាយ យុវជន កក្រក និង
-ស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក

បន្ទាប់ពី​ទទួលបាន​វគ្គបណ្ដុះបណ្ដាល​ជាមូលដ្ឋាន​នេះ យុវជនកក្រកថ្មីទាំងអស់នឹងត្រូវ​ចូលរួម​បំពេញសកម្មភាព​មនុស្សធម៌ ការងារ​សង្គម ​ការងារ​បរិស្ថាន​ អនាម័យ​ នៅក្នុងពិធី​បុណ្យ​ទន្លេ ​ដែលប្រព្រឹត្ត​នៅក្រុង​ស្ទឹងត្រែង នាពេល​ខាងមុខនេះ៕

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ