អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​ប៉ះ​ពាល់​ក្រោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧៥០ គ្រួសារ​ ​នៅ​ខេត្ត​កំពត​

នៅ​ព្រឹក​ថ្ងៃ​ទី​ ​១៧ ខែ​មក​រា​ ​ឆ្នាំ​២០១៤ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ចិន​ ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ក្រោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧៥០ គ្រួសារ​ ​មក​ពី​ ​១៦៧ ភូមិ​ ​នៅ​ក្នុង​ខេត្ត​កំ​ព​ត​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្តង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រ​ដ្ឋា​ភិ​បា​ល​ចិន​ ​ដែល​បាន​ចូល​រួម​អំណោយ​មនុស្ស​ធម៌​ជា​អង្ករ​ ​តាម​រ​យៈ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​ដែល​បាន​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​កំពង់​ឆ្នាំង​ ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ ​ធ្វើ​ការ​កោត​សរសើរ​ ​ដល់​អង្គ​ការ​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជា​ពិសេស​សប្បុរស​ជន​គ្រប់​វិ​ស័​យ​ដែល​បាន​ ​ចូល​រួម​ចំណែក​នៅ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​ក្នុង​រ​យៈ​ពេល​នៃ​គ្រោះ​ទឹក​ជំនន់​ថ្មី​ៗនេះ​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

 . អំពាវ​នាវ​ ​ដល់​ក្រុម​គ្រួសារ​សូម​ជួយ​អប់រំ​ដល់​កូន​ក្មួយ​ ​និង​មនុស្ស​ចា​ស់ៗ​ឱ្យ​ជៀស​វាង​ពិការ​ជាតិ​សុរា​ ​ដែល​បាន​បង្ក​រ​អោ​យ​មាន​អ​ត្រា​ស្លាប់​ក្នុង​ពេល​ទឹក​ជំនន់​នេះ​ ​និង​សូម​កុំ​ ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ក​រ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​ ​គ្រួសារ​ ​និង​អ​ត្រា​ស្លា​ប់​។​

. ខិតខំ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​ត​ម្កើ​ន​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ក្រោយ​ ​ពេល​ ​ទឹក​ស្រក​ ​ហើយ​បើ​មាន​តម្រូវ​ការ​ ​ជួយ​ក្នុង​ការ​រក​គ្រាប់​ពូជ​ ​ក៏​សូម​ស្វែង​រក​ការ​ជួយ​ពី​សំណាក់​មន្ទីរ​កសិកម្ម​ខេ​ត្ត​។​

. អំពាវ​នាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​និង​ស្ត្រី​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​មាន​ផ្ទៃ​ពោះ​ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​មាតា​ ​និង​ទារក​ ​ដើម្បី​ការពារ​ ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ពី​មាតា​ទៅ​ទារក​ផង​ដែ​រ​។​

. អំពាវ​ ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​បាន​ត្រឹម​ត្រូវ​ ​និង​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រួ​ពេ​ទ្យ​។​

. សូម​ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជី​វិ​ត​។​

. អំពាវ​នាវ​ដល់​អាណា​ព្យាបាល​សូម​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​អោ​យ​ដើរ​ចេញ​ពី​គ្រឿង​ញៀន​ ​និង​សូម​កុំ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួ​សា​រ​។​

. អំពាវ​នាវ​ដល់​ការ​ពង្រឹង​គុណ​ភាព​ចំពោះ​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​អោ​យ​ ​បាន​ច្បាស់លាស់​ ​និង​គូស​បញ្ជាក់​ពី​តួ​នាទី​របស់​ពួក​គេ​ ​ដោយ​ត្រូវ​ធ្វើ​ការ​អូស​ទាញ​មិត្ត​របស់​ខ្លួន​ ​អោ​យ​ដើរ​ផ្លូវ​ល្អ​ ​និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ ​ព្រម​ទាំង​ចេះ​ជួយ​ដល់​អ្នក​ដែល​ជួប​នូវ​ការ​លំ​បា​ក់​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​២ ដប​ធំ​ ​។

 

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​ ​តាំង​ ​សា​មឿ​ន

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ ​ ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​១៥ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង​ ​១០:៣០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ចំនួន​ ​១០០០០០ ដុល្លា​ ​ពី​គណ​ប្រតិភូ​ម​អ​គ្គី​ស​នី​កម្ពុ​ជា​ ​ដឹកនាំ​ដោយ​ដោយ​ ​ឯក​ឧ​ត្តម​ ​កែវ​ ​រត​នៈ​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​ ​ ​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​អំណរ​គុណ​ ​និង​ ​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ក៏​ដូច​ជាមួយ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រ​ទ​ស​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ ​ ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្ត​ល់​នូវ​អំណោយ​មនុស្ស​ ​នា​ពេល​នេះ​ ​គឺ​ចំ​ពេល​ដែល​បង​ប្អូន​ប្រជា​ជន​រង​គ្រោះ​បាន​ ​នឹង​កំពុង​ស្រែក​រក​ការ​ជួយ​ពី​ ​សំណាក់​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ​ហើយ​កាយ​វិការ​សប្បុរស​ធម៌​នេះ​ ​បាន​នឹង​កំពុង​បង្ក​ ​លក្ខ​ណៈ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ព​ស់​។​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​ឯក​ឧ​ត្តម​ ​កែវ​ ​រត​នៈ​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​ ​ ​ ​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​ ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ ​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នេះ​ ​ព្រម​ទាំង​មាន​ឪ​កាស​ចូល​រួម​ចំណែក​ ​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​។​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ធ្វើ​ការ​សន្យា​ជា​រួម​ទាំង​អស់​គ្នា​ ​ថា​នឹង​នៅ​បន្ត​ជួយ​ដល់​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​។​

 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ ​ ​សន្យា​ថា​នឹង​ចាត់ចែង​ថវិកា​ទាំង​អស់​នេះ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​បាន​បំផ្លាញ​ដោយសារ​ទឹក​ជំនន់​ ​និង​ ​ប្រើ​ប្រាស់​ធ្វើ​ការ​ទិញ​ជា​ ​ស​ម្ភា​រៈ​នានា​ជូន​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​គ្រប់​ខេត្ត​ទាំង​អស់​ដែល​បាន​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​នា​នា​។​ ​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​សកម្មភាព​មនុស្ស​ធម៌​របស់​គ​ណៈ​ប្រតិភូ​ ​និង​បាន​ជូន​ពរ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ ​ ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ទទួល​ជួប​សវ​នា​ការ​ ​និងស​ម្តែ​ង​ការ​គួរ​សម​គណ​ប្រតិភូអង្គការដៃគូ សុវត្ថភាពចរាចរណ៍ផ្លូវគោកសកល

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​១៥ ខែ​ ​មករា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង​ ​០៩:០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ស​ម្តែ​ង​ការ​គួរ​សម​ពី​ ​លោកស្រ្តីវេជ្ជបណ្ឌិត​ ​​ Kelly Henning​ ​តំណាងមូនិធិ Bloomberg Philanthropies និង​​លោកស្រី​ ​Gayle Dipietro​ ​នាយកសកលរបស់គំរោងសុវត្ថភាពចរាចរណ៍ផ្លូវ គោកសកល​។​​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន ​ស​ម្តែ​ង​នូវ​ការ​ស្វា​គម​ន​ចំពោះ​គណ​ប្រតិភូ​ដែល​ ​បាន​មក​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ ​និង​បាន​ចូល​រួម​ចំណែក​ជួយ​ស្តា​រ​ ​និង​ក​សាង​ដល់​ ​ប្រទេស​កម្ពុ​ជា​ ​ជា​ពិសេស​ក្នុងវិស័យសុវត្ថភាពចរាចរណ៍ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​គូស​បញ្ជាក់​ ថា​ ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ ​ទាំង​ផ្នែក​ស​ម្ភា​រៈ​ ​និង​បច្ចេកទេស​ពី​សំណាក់​មូនិធិ Bloomberg Philanthropies និង គំរោងសុវត្ថភាពចរាចរណ៍ផ្លូវគោកសកល បានបង្ករអោយ​​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​បង​ប្អូន​ប្រជា​ជន​ទូ​ទាំង​ប្រទេស​ ​​ប្រកប​​ដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​លើក​ឡើង​ថា​រហូត​ ​មក​ដល់​បច្ចុប្បន្ន​នេះ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក៏​នៅ​តែ​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត ពី​សំណាក់​មូនិធិ Bloomberg Philanthropies និង គំរោងសុវត្ថភាពចរាចរណ៍ ផ្លូវគោកសកល​នៅ​ក្នុង​ផ្នែក​ដ៏សំខាន់នេះ​នៃការងារ​មនុស្ស​ធម៌​របស់​ខ្លួន​ ​ហើយ​ក៏​នៅ​តែ​ត្រូវ​ការ​នូវ​ការ​ជួយ​ឧបត្ថម្ភ​បន្ត​ទៀត​នា​ពេល​អនាគត​ផង​ដែ​រ​។​

ជា​កិច្ច​ឆ្លើយ​តប​ លោកស្រ្តីវេជ្ជបណ្ឌិត​ ​​ Kelly Henning និង​លោកស្រី​ ​Gayle Dipietro ​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ ​ គំរោងសុវត្ថភាពចរាចរណ៍ផ្លូវ គោកសកល​ចាប់​តាំង​ ​ពី​មាន​វត្តមាន​របស់​ខ្លួន​ ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​រៀង​ម​ក​។​ ​ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏​រលូន​ ​នេះ​ គំរោងសុវត្ថភាពចរាចរណ៍ផ្លូវ គោកសកល​​ ​និង​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​នូវ​សមិទ្ធ​ផល​ប្រកបដោយ​ផ្លែ​រ​ផ្កា​រ​ ​ជា​ច្រើន​ ​ព្រម​ទាំង​បាន​ទទួល​ស្គាល់​ពី​សំណាក់​សហ​គម​អន្តរ​ជាតិ​ថា​ជា​អង្គ​ការ​ មនុស្ស​ធម៌​ដែល​ ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រ​ទេ​ស​។​ ​ លោកស្រ្តីវេជ្ជបណ្ឌិត​ ​​ Kelly Henning និង​លោកស្រី​ ​Gayle Dipietro ​បាន ​សន្យា​ថា​នឹង​បន្ត​កិច្ច​សហ​ប្រ​តិ​ ​ប​ត្តិ​ការ​នេះ​បន្ថែម​ទៀត​នា​ពេល​អនាគត​ ​និង​ជូន​ពរ​អោ​យ​កាកបាទ​ក្រហម​កម្ពុ​ជា​ទទួល​នូវ​ ​សមិទ្ធ​ផល​ថ្មី​ៗបន្ថែម​ទៀ​ត​។​

ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ដល់​គ​ណៈ​ប្រតិភូ​ ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​នា​ពេល​អ​នាគ​ត​។​

អត្ថ​បទ​ដោយ​៖ .. ​តាំង​ ​សា​មឿ​ន

...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៦០០ គ្រួសារ​ ​នៅ​ខេត្ត​កំពង់​ឆ្នាំង​

នៅ​ព្រឹក​ថ្ងៃ​ទី​ ​១០ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១៤ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ចិន​ ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៦០០ គ្រួសារ​ ​មក​ពី​ ​៩៤ ភូមិ​ ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ង​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្តង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រ​ដ្ឋា​ភិ​បា​ល​ចិន​ ​ដែល​បាន​ចូល​រួម​អំណោយ​មនុស្ស​ធម៌​ជា​អង្ករ​ ​តាម​រ​យៈ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​ដែល​បាន​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​កំពង់​ឆ្នាំង​ ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ ​ដល់​អង្គ​ការ​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជា​ពិសេស​សប្បុរស​ជន​គ្រប់​វិ​ស័​យ​ដែល​បាន​ ​ចូល​រួម​ចំណែក​នៅ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​ក្នុង​រ​យៈ​ពេល​នៃ​គ្រោះ​ទឹក​ជំនន់​ថ្មី​ៗនេះ​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

 . អំ​ពានា​វ​ ​ដល់​ក្រុម​គ្រួសារ​សូម​ជួយ​អប់រំ​ដល់​កូន​ក្មួយ​ ​និង​មនុស្ស​ចា​ស់ៗ​ឱ្យ​ជៀស​វាង​ពិការ​ជាតិ​សុរា​ ​ដែល​បាន​បង្ក​រ​អោ​យ​មាន​អ​ត្រា​ស្លាប់​ក្នុង​ពេល​ទឹក​ជំនន់​នេះ​ ​និង​សូម​កុំ​ ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ក​រ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​ ​គ្រួសារ​ ​និង​អ​ត្រា​ស្លា​ប់​។​

. ខិតខំ​ ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​ត​ម្កើ​ន​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ក្រោយ​ពេល​ ​ទឹក​ស្រក​ ​ហើយ​បើ​មាន​តម្រូវ​ការ​ ​ជួយ​ក្នុង​ការ​រក​គ្រាប់​ពូជ​ ​ក៏​សូម​ស្វែង​រក​ការ​ជួយ​ពី​សំណាក់​មន្ទីរ​កសិកម្ម​ខេ​ត្ត​។​

. អំពាវ​នាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​និង​ស្ត្រី​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​មាន​ផ្ទៃ​ពោះ​ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​មាតា​ ​និង​ទារក​ ​ដើម្បី​ការពារ​ ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ពី​មាតា​ទៅ​ទារក​ផង​ដែ​រ​។​

. អំពាវ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​បាន​ត្រឹម​ត្រូវ​ ​និង​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រួ​ពេ​ទ្យ​។​

. សូម​ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​កុមារ​ ​ដោយ​មិន​ត្រូវ​អោ​យ​លេង​ជាមួយ​ទឹក​ជំនន់​ដើម្បី​ជៀស​ការ​លង់​ទឹក​ដោយ​ ​ប្រការ​ណា​មួ​យ​។​

. សូម​ ​មាន​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជីវិត​ ​ក្នុង​ពេល​គ្រោះ​ម​ហ​ន្ថ​រាយ​ទឹក​ជំនន់​នេះ​។​

. សូម​ ​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ ​ដើម្បី​ជៀស​វាង​ការ​ ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​

៨ ត្រូវ​ ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ ​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​

៩ អំពាវ​នាវ​ដល់​អាណា​ព្យាបាល​សូម​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​អោ​យ​ដើរ​ចេញ​ពី​គ្រឿង​ញៀន​ ​និង​សូម​កុំ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួ​សា​រ​។​

១០ អំពាវ​នាវ​ដល់​ការ​ពង្រឹង​គុណ​ភាព​ចំពោះ​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​អោ​យ​ ​បាន​ច្បាស់លាស់​ ​និង​គូស​បញ្ជាក់​ពី​តួ​នាទី​របស់​ពួក​គេ​ ​ដោយ​ត្រូវ​ធ្វើ​ការ​អូស​ទាញ​មិត្ត​របស់​ខ្លួន​ ​អោ​យ​ដើរ​ផ្លូវ​ល្អ​ ​និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ ​ព្រម​ទាំង​ចេះ​ជួយ​ដល់​អ្នក​ដែល​ជួប​នូវ​ការ​លំ​បា​ក់​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​៦ ដប​ធំ​ ​និង​ធុង​ដាក់​ទឹក​ ​១។

 

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​ ​តាំង​ ​សា​មឿ​ន

...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៥៨៣ គ្រួសារ​ នៅ​ខេត្តពោធិសាត់

នៅព្រឹក​ថ្ងៃ​ទី​០៦ ខែ​ធ្នូឆ្នាំ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុ​ន​ រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធានកាកបាទ​ក្រហម​កម្ពុ​ជា​អម​ដំណើរ​ដោយ​សមាជិក​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​និង​ម​ន្ត្រី​សាខា​ព្រម​ទាំង​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​១៥៨៣ គ្រួសារ​មក​ពី​៤៧ ភូមិនៅក្នុង ឃុំ បឹងបត់កណ្តាល ឃុំ ស្មាមព្រះ ឃុំ មេទឹក ឃុំ អូរតាប៉ោង​ និងឃុំ ស្វាយ​ដូនកែវ នៃស្រុក​បាកាន ខេត្ត​ពោធិសាត់។

ជា​កិច្ច​ចាប់​ផ្តើ​ម​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ទូ​ទាំង​ប្រទេស​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ បន្ថែម​ពី​នេះ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ពោធិសាត់​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ការ​កោត​​សរសើរ​ ដល់​អង្គការ​ជាតិ​ និង​អន្តរជាតិ ជា​ពិសេស​សប្បុរសជន​គ្រប់​វិស័យ​ដែល​បាន ចូលរួម​ចំណែក​នៅ​ក្នុង​វិស័យ​មនុស្សធម៌ ក្នុង​​រយៈ​ពេល​​នៃ​​គ្រោះ​ទឹកជំនន់​ថ្មីៗនេះ។

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​

 . អំពានាវដល់​ក្រុម​គ្រួសារ​សូមជួយ​អប់រំ​ដល់​កូន​ក្មួយ និងមនុស្សចាស់ៗឱ្យ​ជៀស​វាង​ពិការជាតិសុរា ដែល​បាន​បង្ករ​អោយ​មាន​អត្រា​ស្លាប់​​ក្នុង​ពេល​​ទឹក​ជំនន់នេះ​ និងសូមកុំ ប្រើប្រាស់គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ករ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​ គ្រួសារ និងអត្រាស្លាប់។

. ខិតខំ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​តម្កើន​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ក្រោយ​ពេល​ទឹក​ស្រក ហើយ​បើ​មានតម្រូវ​ការ ជួយ​ក្នុង​ការ​រកគ្រាប់​ពូជ ក៏សូម​ស្វែង​រកការ​ជួយ​ពី​សំណាក់​មន្ទីរ​កសិកម្មខេត្ត។

. អំពាវនាវដល់​ស្រ្តី​មាន​ផ្ទៃពោះ និង​ស្ត្រី​ផ្ទុក​មេរោគ​អេដស៍​មាន​ផ្ទៃពោះអោយ​ទៅ​ពិនិត្យ​សុខ​ភាព​អោយ​បាន​ទៀងទាត់​នៅ​មន្ទីពេទ្យ​ ឬមណ្ឌល​សុខភាព​តាម​ការ​កំណត់​របស់​គ្រួពេទ្យ ដើម្បី​ចូល​រួម​កាត់​បន្ថយ អត្រា​មរណមាតា​ និងទារក​ ដើម្បី​ការពារ ការ​ឆ្លង​មេរោគ​អេដស៍​ពីមាតា​ទៅ​ទារកផងដែរ។

. អំពាវនាវ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍​ ទៅ​ទទួល​ថ្នាំ​ពន្យា​អោយ​បានត្រឹមត្រូវ​ និង​ទៀងទាត់តាម​ការ​កំណត់​របស់​គ្រួពេទ្យ។

. សូមមាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​កុមារ​ដោយ​មិន​ត្រូវ​អោ​យ​លេង​ជាមួយ​ទឹក​ជំនន់​ដើម្បី​​ជៀស​ការ​លង់​ទឹក​ដោយ​ ប្រការ​ណា​មួ​យ​។

. សូមមាន​ប្រុង​ប្រយ័ត្ន​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជីវិត​ក្នុង​ពេល​គ្រោះ​ម​ហ​ន្ថ​រាយ​ទឹក​ជំនន់​នេះ​។

. សូមបរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ ​ ​ដើម្បី​ជៀស​វាង​ការមាន​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​និង​បន្ថែម​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​

ត្រូវចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុងការ​ព្យា​បា​ល​។​ក្នុង​ករណី​មាន​ជំងឺ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។

៩ អំពាវ​នាវ​ដល់​អាណាព្យា​បាល​សូម​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន អោយ​ដើរ​ចេញ​ពី​គ្រឿង​ញៀន​ និង​សូម​កុំ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

១០ អំពាវ​នាវ​ដល់​ការ​ពង្រឹង​គុណ​ភាព​ចំពោះ​យុវជន និង​អ្នកស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​អោយ​ បាន​ច្បាស់​លាស់​ និង​គូស​បញ្ជាក់​ពី​តួនាទី​របស់​ពួក​គេ ដោយ​ត្រូវ​ធ្វើ​ការ​អូស​ទាញ​មិត្ត​របស់​ខ្លួន​ អោយ​ដើរ​ផ្លូវ​ល្អ​ និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ ព្រម​ទាំង​ចេះ​ជួយ​ដល់​អ្នក​ដែល​ជួប​នូវ​ការ​លំបាក់។

ជាទីបញ្ចប់ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ចែក​ជូន​រួម​មាន​ អង្ករ​២៥គីឡូក្រាម​, មី​១កេស​, ត្រី​ខ​១០កំប៉ុង​, សារុង​១, ក្រមា​, មុង​, ភួយ​, ក្រ​ណាត់​ស​១ដុំ​, ទឹក​បរិសុទ្ធ​ ដប​ធំ និងធុងដាក់ទឹក ១​។

 

អត្ថ​បទ​ដោយ​៖ លោក​តាំង​សា​មឿ​ន

Fist Prev 67 68 69 70 71 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ គុជ លីណា​អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​ឯកឧត្តម សម កុសល នាយក​នាយកដ្ឋាន​ធនធាន​មនុស្ស​កាកបាទក្រហម​កម្ពុជា​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកវគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ ពិការ​ភាព​ក្នុងការងារ​សុវត្ថិភាព​ចរាចរណ៍ ​និងវិជាសង្គ្រោះ​បឋម​ ដល់អ្នក​ស្ម័គ្រចិត្ត​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ មកពី​ខេត្ត​គោលដៅ​ចំនួន​ ៤មាន​ ខេត្តសៀមរាប ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ សរុបចំនួន ៣៨នាក់ ក្រោមការ​ជួយឧបត្ថម​គាំទ្រ​ពីអង្គរ LIGHT FOR THE WORLD នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប។

 

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្តម គុជ លីណា អនុប្រធាន​គណៈកម្មាធិការ​សាខា ដើម្បី​ចូលរួមទប់ស្កាត់បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បាន និងកំពុង​អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​អំពីសុវត្ថិភាព​ចរាចរណ៍​ ជូនដល់​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស តាមរយៈសកម្មភាពរបស់​អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា។ ឆ្នាំ២០១៦​កន្លងមក​មាន៩៦​ករណី គឺមានការ​ថយចុះ១៣ករណី ដែលបាន​កាត់បន្ថយ​មនុស្សស្លាប់​បានចំនួន ២៩នាក់ ស្មើ​និង២៨% បើធៀប និងឆ្នាំ២០១៥កន្លងមក។

 

វគ្គបណ្ដុះ​បណ្ដាល​នេះរៀបចំ​ឡើងក្នុង​គោលបំណង៖ ផ្ដល់ចំណេះ​ដឹងបន្ថែម​ដល់ក្រុមប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា ស្ដីពី​ពិការភាព និងច្បាប់​ចរាចរណ៍ផ្លូវគោក។ លើកកម្ពស់ការជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍បាន​ទាន់ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​អត្រាស្លាប់ របួស និងពិការដោយ​សារគ្រោះថ្នាក់​ចរាចរណ៍។

 

បង្ការមិន​ឱ្យជនពិការ​ក្លាយជាជនរងគ្រោះ​ជាលើកទីពីរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការប្រើប្រាស់​វិធីសាស្ត្រ​សម្រប​សម្រួល និងផ្សព្វផ្សាយ​តាមសាលារៀន និង​សហគមន៍៕

 

អានបន្ថែម...

សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ គម្រាងបង្កើតនិរន្តរភាព ការប្រើប្រាស់ទឹកស្អាតនិងអនុវត្តអនាម័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានធ្វើយុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាបឋមសិក្សាចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្រ្ទា ក្នុងគោលបំណងដើម្បីជម្រុញឲ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងអំពីអនាម័យ រួមគ្នាធ្វើអនាម័យលំនៅដ្ឋាន និង បរិស្ថានសាធារណៈដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្តាលមកពីការកង្វះអនាម័យ

 

ពិធីនេះបានការអញ្ចើញចូលរួមពីលោក ពៅ សារ៉េន នាយរងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង មន្រ្តីអនុសាខាកាកបាទក្រហម​កម្ពុជាស្រុកចន្រ្ទា អាជ្ញាធរមូលដ្ឋាន អ្នកស័្មគ្រចិត្តកាកបាទក្រហម ប្រជាពលរដ្ឋនៅក្នុង សហគមន៍ និងសិស្សានុសិស្ស សរុបចំនួន ២២៩ នាក់ ស្ត្រី ១២៨ នាក់ ។ បន្ទាប់ពីពិធីសំណេះសំណាល សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានដង្ហែ​ក្បួននិង ស្រែកជ័យឃោសស្តីពីបញ្ហាសុខភាពអនាម័យ នឹងបានរួមគ្នាសម្អាតបរិស្ថាននៅតាមដងផ្លូវភូមិចន្ទ្រា ៕

អានបន្ថែម...

សាខាកក្រកខេត្តពោធិ៍សាត់ ៖នៅថ្ងៃ​ទី៣១​ ខែ​មីនា​ ឆ្នាំ​២០១៧​ ក្រុម​ការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ បាន​ចុះពិនិត្យ​ដំណើរ​ការកំពុង​ជីកស្រះ​មួយ​កន្លែង​ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ បានផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​រប្រមាណ​ជាង៥០​គ្រួសារ​ រស់នៅ​ភូមិប្រម៉ោយ​(នៅចំណុចដូននាគ)​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

 

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ​៥០គ្រួសារ​ដែលរស់​នៅទីនោះ​ មានសេចក្តី​រីករាយ​យ៉ាងខ្លាំង​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្តេច ​និងសូមជូនពរ​សម្តេច​ឲ្យជួប​តែសេចក្ដី​សុខ ទទួល​បាននូវ​ពុទ្ធពរ​ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕

 

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅអនុវិទ្យាល័យ​ព្រែកប្រា​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំ​ពិធី​បិទវគ្គ​យល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុបចំនួន​៤៨នាក់​ (ស្រី៣៩នាក់)​ ដោយបាន​ការចូលរួម​ ពីសំណាក់​លោក ស៊ីម ផល្លី ​នាយក​អនុវិទ្យាល័យ​ព្រែកប្រា​ ដែលវគ្គ​យល់ដឹង​នេះបាន​ចាប់ដំណើរ​ការអស់​រយៈពេល​១ថ្ងៃកន្លង​មក​ប្រកប​ដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាននិទ្ទេស​​ល្អចំនួន​៧៥ភាគរយ ​និងមធ្យម​២៥ភាគរយ ។

 

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ​ បានថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបានមក​ធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំអនុវិទ្យាល័យ​របស់លោក​ ។​ លោកនាយក​សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹង​នេះហើយ​ក្មួយៗ​ពិតជា​បានយល់ច្បាស់​ពីប្រវត្តិចលនា​ បដិរូប​ គោលការណ៍គ្រឹះ​ទាំង៧,​ តួនាទីភារកិច្ចយុវជន​កាកបាទក្រហម,​ ការគ្រប់គ្រង​គ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជាសង្គ្រោះបឋម​ ។ល។​ ដែលជាមុខវិជ្ជា​មូលដ្ឋានសម្រាប់​ជាគ្រឹះឲ្យក្មួយៗយក​ទៅអនុវត្ត​សំដៅជួយ​ដល់ជន​រងគ្រោះ​ និងងាយរង​គ្រោះគ្រប់ប្រភេទ​ ក៏ដូចជា​កម្មវិធី​មិត្តអប់រំ​មិត្ត​ ៕

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ