អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ស្រុក​ព្រះនេត្រព្រះ​ ​ភ្នំស្រុក​ ​និង​ ​ស្រុក​សេរី​សោភ័ណ​ ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ពី​កាកបាទ​ក្រហម​កម្ពុ​ជា​

ថ្ងៃ​ទី​ ​៧ ខែ​ ​វិ​ចិ្ឆ​កា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​ដឹកនាំ​ការ​ ​ចែក​អំណោយ​ ​ជូន​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​១,៨៣១គ្រួសារ​ ​មក​ពី​៩ឃុំ​ ​៦០ភូមិ​ ​នៃ​ស្រុក​ព្រះ​ ​នេត្រ​ព្រះ​ ​ស្រុក​ភ្នំស្រុក​ ​និង​ ​ស្រុក​សេរី​សោភ័ណ​ ​ខេត្ត​បន្ទាយ​មាន​ជ័​យ​។​ ​ទី​តាំង​ចែក​អំណោយ​ចំនួន​២កន្លែង​ ​គឺ​នៅ​សាលា​បឋម​សិក្សា​រហាស​ ​ស្រុក​ព្រះនេត្រព្រះ​ ​និង​ ​នៅ​អាហារ​ដ្ឋា​ន​ ​សន្តិ​ភាព​ ​តា​ដាវ​ ​ឃុំ​ក្បាល​ស្ពាន​ ​សង្កាត់​ព្រះ​ព​ន្លា​។ ចូល​រួម​ក្នុង​ឧិ​កាស​នេះ​ ​រួម​មាន​ ​ឯក​ឧត្ត​ម​ ​ទ្រី​ ណា​រិ​ន្ទ​ អភិបាល​នៃ​គ​ណៈ​ ​អភិបាល​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ឯក​ឧត្ត​ម​ ​អ៊ឺ​ម​ ​ភាន់​សុផល​ ​ប្រធាន​គ​ណៈ​ ​ក​ម្មា​ធិ​ការ​សាខា​ ​លោក​ ​លោក​ស្រី​ ​សមាជិក​ ​សមាជិកា​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​លោក​នាយក​ ​និង​មន្ត្រី​ ​បុគ្គលិក​ ​ក្រុម​ ​ប្រតិបត្តិ​សាខា​ ​ជា​ច្រើន​រូប​ទៀ​ត​។​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​ ​បាន​ពាំ​នាំ​នូវ​ការ​នឹក​រលឹក​ ​និង​ផ្តាំ​ផ្ញើ​ ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​ ​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ទោះបីជា​លោក​មិន​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់​ ​ក៏​ទឹក​ចិត្ត​ ​និង​ ​មនោ​ស​ញ្ចេ​ត​នា​ ​ ​នៅ​ផ្សា​ភ្ជាប់​ជាមួយ​នឹង​ការ​លំបាក​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជា​និច្ច​។

 លោក​ជំទាវ​ ​ ​បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ ​ផ្តាំ​ផ្ញើ​មួយ​ចំនួន​ ​ដែល​ពាក់​ព័ន្ធ​នឹង​សុវត្ថិ​ភាព​អាយុ​ជីវិត​ ​ ​ពី​ការ​រង​គ្រោះ​ដោយ​ ​ទឹក​ ​ជំ​ន​ន់​។​ ​សំខាន់​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្មួ​យៗ​តូ​ចៗ​ ​ស្រី្ត​មាន​ផ្ទៃ​ពោះ​ ​និង​ជៀស​វាង​កុំ​សេ​ប​គ្រឿង​ស្រ​វឹង​ ​ដែល​នាំ​បង្ក​ឲ្យ​មាន​ ​គ្រោះ​ថ្នាក់​ដល់​ជី​វិ​ត​។​ ​ចំពោះ​បញ្ហា​ដែល​កើត​មាន​រួច​មក​ហើយ​ ​ដោយសារ​សត្វ​ធាតុ​មាន​ពិស​ខាំ​និង​ចឹក​ ​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ ​ដាក់​ប្រុង​ប្រយ័ត្ន​ណាស់​ដែរ​ ​មិន​អាច​ឆ្វេ​ស​ប្រហែស​បាន​ឡើ​យ​។​ ​បញ្ហា​សុខ​ភាព​ជា​ចំ​បង​ ​គឺ​ការ​ហូប​ទឹក​ស្អាត​ ​ដាំ​ពុះ​ ​និង​ ​ ​ ​ ​ ​ ​ ​ ​អ​នា​ម័​យ​ ​ដើម្បី​ជៀ​ង​វាង​ជំងឺ​ភ្នែក​ក្រហម​ ​រាក​រូស​ ​និង​ជំងឺ​ដែល​អាច​កើត​ឡើង​ដោយ​ក​ង្វះ​អ​នា​ម័​យ​ ​និង​ទឹក​ស្អា​ត​។​ ​ក្រោយ​ទឹក​ ​ជំនន់​ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​គិត​មុន​គេ​ ​ការ​ស្តា​រ​អ​ណ្តូ​ង​ទឹក​ ​អ​នា​ម័​យ​ជុំ​វិញ​ផ្ទះ​ ​បើ​មិន​ដូច​នេះ​ទេ​ ​សមាជិក​នៃ​ក្រុម​ ​គ្រួសារ​នីមួយៗ​ ​ឬ​សហ​គម​ន៍​ទាំងមូល​ ​អាច​នឹង​ទទួល​ការ​លំបាក​មួយ​ជាន់​ទៀត​ ​លើស​ពី​ការ​ត្រូវ​ស្តា​រ​សេដ្ឋ​កិច្ច​គ្រួសារ​ឡើង​វិញ​ ​

មុន​នឹង​បញ្ចប់​ការ​សំណេះសំណាល​ ​លោក​ជំទាវ​ ​អគ្គ​លេខាធិការ​ ​សុំ​អំពាវ​នាវ​ ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ​យក​ចិត្ត​ទុក​ ​ដាក់​ដល់​សុវត្ថិ​ភាព​ចរាចរណ៍​ ​មិន​ថា​តាម​ផ្លូវ​គោក​ឬ​ទឹក​ ​ជា​ពិសេស​ពេល​មក​ទទួល​អំណោយ​ខ្លួន​ទទេ​ ​តែ​ត្រ​ឡប់​ទៅ​វិញ​មាន​ ​ស្បៀង​ស​ម្ភា​រៈ​ធ្ងន់​បន្ថែម​ទៀត​ ​ដែល​ត្រូវ​គិត​ដល់​សុវត្ថិ​ភាព​ពេល​ធ្វើ​ដំណើរ​ ​។

អំណោយ​ចែក​ជូន​នា​ឧិ​កាស​នេះ​រួម​មាន​៖ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​១០កំប៉ុង​ ​ ​និង​ទឹក​ប​រិ​ ​សុទ្ធ​ ​៥ដប​ ​(ចំណុះ​១,)។  រទេះ​ពិការ​៨គ្រឿង​ ​សម្រាប់​ជន​ពិការ​ ​៨នាក់​ ​។ ដោយ ស្បៀង​ និង​ស​ម្ភា​រៈ ​អំណោយ​របស់​សប្បុរស​ជន​នានា​ ​តាម​រយះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​។

អត្ថ​បទ​ ​និង​ ​រូប​ភាព​ ​ព្រូ​ ​លាប

...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧១០ គ្រួសារ​ ​នៅ​ខេត្ត​ ​ពោធិ​សាត់​

នៅ​ព្រឹក​ថ្ងៃ​ទី​ ​០២ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​    ​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧១០ គ្រួសារ​ ​មក​ពី​ ​៣០ ភូមិ​ ​នៅ​ក្នុង​ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ​សា​ត់​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ពោធិ​សាត់​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ ​កោត​សរសើរ​ ​ដល់​អង្គ​ការ​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជា​ពិសេស​សប្បុរស​ជន​គ្រប់​វិ​ស័​យ​ដែល​បាន​ ​ចូល​រួម​ចំណែក​នៅ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​ក្នុង​រ​យៈ​ពេល​នៃ​គ្រោះ​ទឹក​ជំនន់​ថ្មី​ៗនេះ​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

            . ខិតខំ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​ត​ម្កើ​ន​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ក្រោយ​ពេល​ទឹក​ស្រ​ក​។​

            . អំ​ពានា​វ​ ​ដល់​ក្រុម​គ្រួសារ​សូម​ជួយ​អប់រំ​ដល់​កូន​ក្មួយ​ ​និង​មនុស្ស​ចា​ស់ៗ​ឱ្យ​ជៀស​វាង​ពិការ​ជាតិ​សុរា​ ​ដែល​បាន​បង្ក​រ​អោ​យ​មាន​អ​ត្រា​ស្លាប់​ក្នុង​ពេល​ទឹក​ជំនន់​នេះ​ ​និង​សូម​កុំ​ ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ក​រ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​អ​ត្រា​ស្លាប់​

            . អំពាវ​នាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​

            . អំពាវ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​បាន​ត្រឹម​ត្រូវ​ ​និង​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​

            . សូម​ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​កុមារ​ ​ដោយ​មិន​ត្រូវ​អោ​យ​លេង​ជាមួយ​ទឹក​ជំនន់​ ​ដើម្បី​ ​ជៀស​ការ​លង់​ទឹក​ដោយ​ប្រការ​ណា​មួ​យ​។​ ​

            . សូម​ ​មាន​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជីវិត​ ​ក្នុង​ពេល​គ្រោះ​ម​ហ​ន្ថ​រាយ​ទឹក​ជំនន់​នេះ​។​ ​

            . សូម​ ​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ ​ដើម្បី​ជៀស​វាង​ការ​ ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​ ​

            ៨ ត្រូវ​ ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ ​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​ ​

            . អំពាវ​ ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ ​ពិ​និត្យ​សភាព​ក្នុង​ ​ផ្ទះ​អោ​យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ ​ពស់​ជា​ដើ​ម​។​ ​

មុន​ហ្នឹង​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​៦ ដប​ធំ​។​

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​

នៅ​រសៀល​ ​ថ្ងៃ​ទី​ ​០១ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​១៦:០០ ដល់​ ​១៥:០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ពី​គណ​ ​ប្រតិភូ​រួម​មាន​ ​៖

  1. ឯក​ឧត្ត​ម​ ​បណ្ឌិត​ ​Haruhisa​ ​Handa​ ​ប្រធាន​និង​ស្ថាបនិក​មូល​និ​ធិ​អន្តរ​ជាតិ​ដើម្បី​ ​សិល្បៈ​ និង​វប្ប​ធម៌​ ​នៃ​ប្រទេស​ជប៉ុន​ ​និង​ជា​អធិការ​ប​តី​ ​នៃ​សាកល​វិទ្យា​ល័​យ​កម្ពុ​ជា​

    • ថវិកា​មូល​និ​ធិ​ ​ចំនួន​ ​៤០០០០០ ដុល្លារ​អា​មេ​រិ​ក​ ​សម្រាប់​ជួយ​ក​សាង​ផ្ទះ​ប្រជា​ជន​ដែល​បាន​បំផ្លាញ​ដោយសារ​ទឺ​ក​ជំនន់​ ​នៅ​ក្នុង​ ​ខេត្ត​ប៉ៃលិន​ ​ ​

  2. លោក​ ​អ៊ុ​ល​ ​ចំណាន​ ​ប្រធាន​ក្រុម​ហ៊ុន​ ​ចំណាន​ ​អលង្ការ​ ​ផ្សារ​អូ​ឡាំ​ពិ​ក​ ​

    • ថវិកា​ ​ចំនួន​ ​១០០០០ ដុល្លារ​អា​មេ​រិ​ក​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​ ​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​អំណរ​គុណ​ ​និង​ ​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ក៏​ដូច​ជាមួយ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយ​ ​សារ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នា​ពេល​ថ្មី​ៗនេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្ត​ល់​នូវ​អំណោយ​មនុស្ស​ ​នា​ពេល​នេះ​ ​គឺ​ចំ​ពេល​ដែល​បង​ប្អូន​ប្រជា​ជន​រង​គ្រោះ​បាន​ ​នឹង​កំពុង​ស្រែក​រក​ការ​ជួយ​ពី​ ​សំណាក់​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ​ហើយ​កាយ​វិការ​សប្បុរស​ធម៌​នេះ​ ​បាន​នឹង​កំពុង​បង្ក​ ​លក្ខ​ណៈ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ព​ស់​។​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​ ​ ​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​ ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ ​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នេះ​ ​ព្រម​ទាំង​មាន​ឪ​កាស​ចូល​រួម​ចំណែក​ ​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​។​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ធ្វើ​ការ​សន្យា​ជា​រួម​ទាំង​អស់​គ្នា​ ​ថា​នឹង​នៅ​បន្ត​ជួយ​ដល់​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​។

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ ​សន្យា​ថា​នឹង​ចាត់ចែង​ថវិកា​ទាំង​អស់​នេះ​ ​ ​ក្នុង​ការ​ជួយ​ក​សាង​នូវ​ ​លំនៅ​ដ្ឋា​ន​ដល់​ប្រជា​ជន​ដែល​បាន​បំផ្លាញ​ដោយសារ​ទឹក​ជំនន់​ ​និង​ ​ប្រើ​ប្រាស់​ធ្វើ​ការ​ទិញ​ជា​ ​ស​ម្ភា​រៈ​នានា​ជូន​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​គ្រប់​ខេត្ត​ទាំង​ ​២០ ដែល​បាន​រង​គ្រោះ​ ​ដោយសារ​ទឹក​ជំ​ន​ន់​។​ ​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​សកម្មភាព​មនុស្ស​ធម៌​របស់​គ​ណៈ​ប្រតិភូ​ ​និង​បាន​ជូន​ពរ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន​

 

...

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៦៨៥គ្រួសារ នៅខេត្តកំពង់ធំ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហម្ពុជា

លោកជំទាវ ពុំ​ ចន្ទីនី អគ្គលេខធិការ កាកបាទក្រហមកម្ពុជា ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​៦៨៥ គ្រួសារ​ ​មក​ពី​ ​ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ចំនួន ៥៣៨គ្រួសារ និង ឃុំពាមបាង ស្រុកស្ទោង ចំនួន ១៥៧ គ្រួសារ ​ក្នុង​ ​ខេត្តកំព់ធំ នៅព្រឹក​ថ្ងៃ​ទី​ ​៣១ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣។

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ លោកជំទាវ អគ្គលេខធិការ ​បាន ​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ លោកជំទាវ អគ្គលេខធិការ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជរ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ ​ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​ លោកជំទាវ អគ្គលេខធិការ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​កំពង់ធំ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ លោកជំទាវ អគ្គលេខធិការ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

          ១. សូម ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​កុមារ​ ​ដោយ​មិន​ត្រូវ​អោ​យ​លេង​ជាមួយ​ទឹក​ជំនន់​ ​ដើម្បី​ ​ជៀស​ការ​លង់​ទឹក​ដោយ​ប្រការ​ណា​មួ​យ​។

          ២. អំពានាវ ​ដល់​ក្រុម​គ្រួសារ​សូមជួយ​អប់រំ​ដល់​កូន​ក្មួយឱ្យ​ជៀស​វាង​ពិការស៊េប​ ជាតិសុរា និងគ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ករ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

          ៣. អំពាវនាវ ​ដល់​ស្រ្តី​មាន​ផ្ទៃពោះ​ អោយ​ទៅ​ពិនិត្យ​សុខ​ភាព​អោយ​បាន​ទៀងទាត់​នៅ​មន្ទីពេទ្យ​ ឬមណ្ឌល​សុខភាព​តាម​ការ​កំណត់​របស់​គ្រួពេទ្យ។

          ៤. សូម ​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ ​ ​ដើម្បី​ជៀស​វាង​ការ ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​

          ៥. ត្រូវ ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង ​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​

          ជា​ទី​បញ្ចប់​ លោកជំទាវ អគ្គលេខធិការ ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ 

          អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ទឹក​បរិសុទ្ធ​ ​៣ ដប​ធំ​។​

...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​២១០០ គ្រួសារ​ នៅ​ខេត្ត​ព្រះវិហារ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​     ប៊ុ​ន​ រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​២១០០ គ្រួសារ​ ​មក​ពី​ ​១៥ ឃុំ ​នៅមណ្ឌលទីទួលសុវត្ថភាព តាកឹង ​ក្នុង​ ​ខេត្ត​ព្រះវិហារ នៅព្រឹក​ថ្ងៃ​ទី​ ​២៩ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣

ជា​កិច្ច​ចាប់​ផ្តើ​ម​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ ​ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ប៉ៃលិន​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

            . ខិតខំ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​តម្កើន​សេដ្ឋកិច្ច​ក្នុងគ្រួសារ

            . អំពានាវ​ដល់​ក្រុម​គ្រួសារ​សូមជួយ​អប់រំ​ដល់​កូន​ក្មួយឱ្យ​ជៀស​វាង​ពិការស៊េប​ជាតិសុរា និងគ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ករ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ

            . អំពាវនាវ​ដល់​ស្រ្តី​មាន​ផ្ទៃពោះ​ អោយ​ទៅ​ពិនិត្យ​សុខ​ភាព​អោយ​បាន​ទៀងទាត់​នៅ​មន្ទីពេទ្យ​ ឬមណ្ឌល​សុខភាព​តាម​ការ​កំណត់​របស់​គ្រួពេទ្យ

            . អំពាវនាវ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍​ ទៅ​ទទួល​ថ្នាំ​ពន្យា​អោយ​បានត្រឹមត្រូវ​ និង​ទៀងទាត់តាម​ការ​កំណត់​របស់​គ្រួពេទ្យ

            . សូម ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​កុមារ​ ​ដោយ​មិន​ត្រូវ​អោ​យ​លេង​ជាមួយ​ទឹក​ជំនន់​ ​ដើម្បី​ ​ជៀស​ការ​លង់​ទឹក​ដោយ​ប្រការ​ណា​មួ​យ​។​

            . សូម ​មាន​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជីវិត​ ​ក្នុង​ពេល​គ្រោះ​ម​ហ​ន្ថ​រាយ​ទឹក​ជំនន់​នេះ​។​

            . សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ដើម្បី​ជៀស​វាង​ការ ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​

            ៨ ត្រូវ ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង ​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​

            . អំពាវ ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ ​ពិ​និត្យ​សភាព​ក្នុង​ ​ផ្ទះ​អោ​យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ ​ពស់​ជា​ដើ​ម​។​

មុន​ហ្នឹង​បញ្ចប់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតបាន​ជូន​ពរ​ដល់​ក្នុង​ឪកាស​ប្រារព្ធ​ពិធី​ឡើង​គ្រោង​រាជ្រ​សម្បិត្ត​ នៃ​ព្រះ​មហាក្សត្យ ​គំរបខួប​ ៩ឆ្នាំ​ សូម​ព្រះ​អង្គ​មាន​ព្រះជន្ម​យឿន​យូរ​ ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូន​ចៅ​ជា​រៀង​រហូត។

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​៦ ដប​ធំ​។​

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

Fist Prev 66 67 68 69 70 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តព្រះវិហារ៖​នៅថ្ងៃ​២១​ខែ មិថុនា​ ឆ្នាំ២០១៧​ នេះ​នៅ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ លោក ជំទាវ ចឹក ហេង ប្រធាន​គណៈកម្មាធិការ​សាខា ​ខេត្ត​ព្រះវិហារ​ បានជួប​សម្តែង​ការសម ជាមួយ​ លោក អាយ ក្រាត ប្រធានផ្នែក​សហប្រតិបត្តិការ​កាកបាទ ក្រហម​អន្តរជាតិ​ប្រចាំបាងកក​ និងក្រុមការងារ​កម្មវិធី​សុវត្ថិភាព​សហគមន៍​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ។ បន្ទាប់ពី​បានសម្តែង​ការគួរសមរួចក្រុម​ការងារបាន​បន្តដំណើរ​ចុះពិនិត្យ​ការផ្សព្វ ផ្សាយ​ពីគ្រាប់មីន ​ប្រាក់កម្ចី​ និងស្រាវជ្រាវ​រកគ្រួសារ នៅ​ភូមិ​ឈើទាលគង ​និងភូមិ​អានសេះ ​ឃុំជាំក្សាន្ត​ ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ។

អានបន្ថែម...

សាខាកក្រក​រាជធានី​ភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ២០ ខែ​ មិថុនា ឆ្នាំ​ ២០១៧នេះ​ នៅវិទ្យាល័យ​ទួលទំពូង​ សាខាកាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំ​ពិធីបិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំវិទ្យាល័យ​សរុបចំនួន​៩៩នាក់(ស្រី៥៣នាក់)​ ដោយបាន​ការចូលរួម​ជាអធិបតីពី​ លោក នាង សុខលី ​នាយករង​វិទ្យាល័យ​ ដែល​វគ្គយល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល​១ថ្ងៃ​កន្លងមក​ប្រកបដោយ​ជោគជ័យ​ ជាលទ្ធផល​យុវជនទទួល​បាននិទ្ទេស​ល្អចំនួន​៧០ភាគរយ​ និងល្អបង្គួរ​៣០ភាគរយ ។

 

នាឱកាសនោះ​ លោកនាយករង​វិទ្យាល័យ​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបាន​មកធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំវិទ្យាល័យ​របស់លោក​​ ដើម្បីជួយ​ជាពន្លឺ​ស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបានយល់​ដឹងពីសារៈសំខាន់​ ក្នុងការ​អនុវត្ត និងបំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបានកាន់តែ​ល្អប្រសើរ​ និងទទួលបាន​នូវជោគជ័យ​ថែមទៀត ។

 

សូមបញ្ជាក់ថា៖​ ក្នុងវគ្គយល់ដឹង​មូលដ្ឋាននេះ​គ្រូឧទ្ទេសនាម​បានលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់បង្ហាញរួមមាន៖


១/ ប្រវត្តិចលនា​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី ​និង​ភារកិច្ច​យុវជន​កាកបាទក្រហម​កម្ពុជា 
៣/ គ្រោះ​មហន្តរាយ និងការ​គ្រប់គ្រង​គ្រោះមហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ៕

 

អានបន្ថែម...

នៅ​ថ្ងៃ​២៦​​ ឧសភា ​​២០១៧ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៤​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់ចាប់​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន១​លាន​រៀល​និងបង្វិល​សងវិញ​ជារៀង​រាល់ខែ​ដោយ​គ្មាន​ការ​ប្រាក់។



អានបន្ថែម...

សាខាកក្រកខេត្តព្រះវិហារ៖​កាលពី​ល្ងា​ចថ្ងៃទី​១២​ ខែ ឧសភា​ ឆ្នាំ​ ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បាន​បើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ និងបំពាក់​កន្សែង​ដល់​យុវជន​កាកបាទ ក្រហម​កម្ពុជា​ វិទ្យាល័យ​គូលែន​ចំនួន ​នាក់ ៤២ ស្រី ៣០ នាក់ នៅវិទ្យាល័យ​គូលែន​ ឋិតក្នុង​ឃុំគូលែន​ត្បូង ស្រុកគូលែន​ ខេត្តព្រះវិហារ។

 

ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​វត្តមាន ឯកឧត្តម យុង គឹមហ៊ាន នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មន្រ្តី​អភិវឌ្ឍន៍​សាខា ​និងមានការ​ចូលរួម​ពីគណៈកម្មាធិការ​អនុសាខា​ស្រុកគូលែន​ លោក​នាយក​វិទ្យាល័យ​គូលែន ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ សរុបចំនួន ៥០ នាក់ ។

 

នៅក្នុង​ឱកាសនោះ​ផងដែរ​ឯកឧត្តម​ នាយក​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មានប្រសាសន៍​ថាកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​សម្តេច​តែងតែ​គិតគូរ​ពីយុវជន​ ធ្វើយ៉ាងណា​អោយយុវជន​ក្លាយជា​ធន ធាន​ដ៏មាន​សមត្ថភាព ​ចូលរួម​ក្នុងសម្មភាព​មនុស្សធម៌​ និងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ប្រទេស ជាតិ​។ ឯកឧត្តម​ក៏បានផ្តាំ​ផ្ញើប្អូនៗ​យុវជន នូវចំនុចមួយ​ចំនួនដូចខាងក្រោម៖

 

-ត្រូវខិតខំរៀន​សូត្រដើម្បី​ក្លាយខ្លួន​ជាសិស្ស​គំរូ មិត្តល្អ កូនល្អ ។
-ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន 
-ត្រូវគោរព​ច្បាប់ក្នុង​ពេលបើកបរ
-កុំប្រើ​គ្រឿង​ស្រវឹង​ក្នុងវ័យសិក្សា
-ត្រូវចេះ​សាមគ្គីគ្នា ​ចេះជួយ​យកអសារគ្នា 
-ត្រូវរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត និងមានរបាយការណ៍​ជូនទៅ​អនុសាខា​អំពី​សកម្មភាព​របស់ខ្លួន ។
-ចូលរួម​ធ្វើអនាម័យ​បរិស្ថាន​ក្នុងសាលា​ជាប្រចាំ។

 

ក្នុងនោះ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានផ្តល់​ថវិកា​មូលនិធិ​ជូនក្លឹប​យុវជន​កាកបាទក្រហមកម្ពុជា វិទ្យាល័យ​គូលែន ចំនួន ២០០,០០០ រៀលគត់​ និងសម្ភារ​សង្គ្រោះបឋម​មួយកញ្ចប់។


 

អានបន្ថែម...

ព័ត៌មានផ្សេងៗ