អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

លោក​ជំទាវ​ ​អា​ន្នី​ សុខ​អាន​ អនុ​ប្រធាន​ទី​ ​១ កាកបាទ​ក្រហម​កម្ពុ​ជា​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​ជន​ពិការ​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២១ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​អា​ន្នី​ សុខ​អាន​ ​អនុ​ប្រធាន​ទី​ ​១ កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​សប្បុរស​ជន​ ​សមាជិក​គណ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​ ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មានទី ​ពឹង​ ​និង​ជន​ពិការ​ ​ចំនួន​ ​៥៩០ គ្រួសារ​ ​មក​ពី​ស្រុក​ ​ទ្រាំង​ ​ស្រុក​ ​កោះ​អ​ណ្តែ​ត​ ​និង​ក្រុង​ដូន​កែវ​ ​ខេត្ត​ ​តាកែ​វ​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​សម្តែង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ហើយ​ ​លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​ ​១ ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​ ​បន្ថយ​ភាព​ ​ក្រី​ក្រ​ដល់​ប្រជា​ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​កន្លង​មក​នេះ​។​

លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​អំពាវ​នាវ​ដល់​បង​ប្អូន​មេត្តា​អ​ញ្ចើ​ញ​ព្យាបាល​ជំងឺ​នៅ​តាម​ម​ន្ទី​ពេទ្យ​ ​ដោយ​មិន​ ​ត្រូវ​ធ្វើ​ការ​ព្យាបាល​នៅ​កន្លែង​ដែល​ពុំ​មាន​ជំនាញ​ច្បាស់​លា​ស់​។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ ក៏​បាន​អំពាវ​នាវ​ ​៖

1.     សូម​ឱ្យ​បញ្ជូន​កូន​ក្មួយ​ទៅ​សាលា​រៀន​ ​ដើម្បី​ទទួល​នូវ​បាន​ចំណេះ​ដឹ​ង​។​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន ​គូស​បញ្ជាក់​ថា​ ​កុមារ​គឺ​ជាស​រស​រ​ទ្រូង​នៃ​សង្គម​ជាតិ​នា​ពេល​អនាគត​ ​ហើយ​ដោយ​ប្រទេស​ ​កម្ពុ​ជា​ ​ជា​សមាជិក​អា​ស៊ា​ន​ ​ធនធាន​មនុស្ស​គឺ​មាន​តម្រូវ​ការ​ជា​ចាំបាច់​នៅ​ក្នុង​ថ្នាក់​អន្តរ​ជា​តិ​។ ​

2.     សូម ​ឱ្យ​បរិភោគ​ ​និង​ប្រើ​ប្រាស់​ទឹក​ស្អាត​ ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ខាត​ ​បង់​ថវិកា​រ​ ​និង​អាយុ​ជី​វិ​ត​។​

3.     អំពាវ​នាវ​ឱ្យ​អាជ្ញា​ធ​រដែ​ន​ដី​ ​សូម​ជួយ​បន្ថែម​ទៀត​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ឱ្យ​បាន​ទាន់​ពេល​ ​វេ​លា​។​

4.     សូម ​ឱ្យ​ប្រុង​ប្រយ័ត្ន​ដល់​ការ​រីក​រាល​ដាល​ឆ្លង​នៃ​ជំងឺ​គ្រុន​ផ្តា​សាយ​ បក្សី​ ​ដោយ​មិន​ត្រូវ​ធ្វើ​ការ​ ​ប៉ះ​ពាល់​ ​និង​បរិភោគ​មាន់​ដែល​បាន​ឆ្លង​ជំងឺ​ឡើ​យ​។​

5.     អំពាវ ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​ឱ្យ​ទៅ​ពិ​និត្យ​ ​សុខ​ភាព​ឱ្យ​បាន​ទៀង​ទាត់​តាម​ការ​ ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេដស៍​ ​ក៏​សូម​ឱ្យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

6.     សូម​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​ច្បាប់​ចរាចរណ៍​ ​ជា​ពិសេស​ត្រូវ​ធ្វើ​ការ​ពាក់​មួក​សុវត្ថិភាព​ជា​ ​ប្រចាំ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​។​

ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

...

លោក ​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​និង​ស្រុក​ឧត្តុ​ង្គ​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៧ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​គណ​ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណ​ក​ម្មា​ធិ​ការ​កណ្តាល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក ​អំណោយ​ជា​ស្បៀង​ជូន​ដល់​ជន​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ ​ចំនួន​ ​៦៤ គ្រួសារ​ ​មក​ពី​ស្រុក​ឱ​រាល់​ ​និង​ ​ចំនួន​ ​៤៤ គ្រួសារ​ ​មក​ពី​ស្រុក​ឧត្តុ​ង្គ​ ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​ដល់​ជន​ ​ដែល​បាន​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​នា​ពេល​ថ្មី​ៗនេះ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ខិត​ ​ខំ​ប្រឹង​ប្រែង​ជួយ​ដល់​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ ​បង​ប្អូន​ដែល​បាន​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ ​ក្នុង​ខេត្ត​ចំនួន​ ​១២ ហើយ​ដែល​ខេត្ត​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​គឺ​ខេត្ត​ ​ឧ​ត្ត​រ​មាន​ជ័យ​ ​និង​ខេត្ត​ព្រះ​វិហា​រ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ ​ប្រទេស​ដែល​តែង​តែ​ចូល​រួម​ចំណែក​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​បំពេញ​កា​ត្វ​កិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​ ​ហើយ​ដែល​បាន​បង្ក​លទ្ធ​ភាព​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ ​បាន​ទាន់​ពេល​វេលា​ ​ជាក់​ស្តែ​ង​ការ​ចុះ​មក​ចែក​នូវ​អំណោយ​ស​ង្គ្រោះ​មនុស្ស​ធម៌​នា​ពេល​នេះ​។​

ក្នុង​ឱ​កាស​សំណេះសំណាល​នោះ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​៖

1.     សូម​ថែ​រក្សា​នូវ​សុខ​ភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ជា​ពិសេស​សុខុមាល​ភាព​នៅ​ក្នុង​គ្រួ​សា​រ​។​

2.     សូម​មាន​អ​នា​ម័​យ​ ​និង​បរិភោគ​នូវ​ទឹក​ដាំ​ឱ្យ​បាន​ត្រឹម​ត្រូ​វ​។​

3.     សូម​សំអាត​អ​នា​ម័​យ​នៅ​ជុំ​វិញ​ផ្ទះ​ ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​កើត​ឡើង​នូវ​ជំងឺ​គ្រុន​ឈា​ម​។​

4.     អំពាវ ​នាវ​ឱ្យ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​មាន​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​សូម​អញ្ជើញ​ ​ពិ​និត្យ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូ​ពេទ្យ​ដែល​ស្ថិត​នៅ​ម​ន្ទី​ពេទ្យ​បង្អែក ​ឱ្យ​បាន​ទៀង​ទាត់​ទៅ​តាម​ការ​ ​កំណត់​របស់​គ្រូ​ពេទ្យ​ ​ជា​ពិសេស​ការ​ទទួល​បាន​នូវ​សេ​វា​កម្ម​ ​និង​ការ​ទទួល​នូវ​ថ្នាំ​បន្ត​ជីវិត​ ​និង​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារក​ ​ដោយ​ត្រូវ​ធ្វើ​ការ​ប​ង្តើ​ត​កូន​នៅ​ម​ន្ទី​ពេទ្យ​បង្អែ​ក​។​

5.     អំពាវ ​នាវ​យ៉ាង​ទ​ទួ​ច​ ​សូម​ឱ្យ​ធ្វើ​ការ​គោរព​ច្បាប់​ចរាចរណ៍​ ​និង​ពាក់​មួក​រាល់​ពេល​ដែល​ធ្វើ​ដំណើរ​ ​នៅ​តាម​ដង​ផ្លូវ​ ​ដើម្បី​ជៀស​វៀង​ ​និង​កាត់​បន្ថយ​ការ​បាត់បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ជា​ទី​បញ្ចប់​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៥០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​១៥០,០០០ រៀល​ ​។ ដោយ​ឡែក​ចំពោះ​ ​គ្រួសារ​ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​ដួល​រលំ​ ​ផ្ទះ​ទាំងស្រុង​ ​ទទួល​បាន​នូវ​ថវិកា​ ​២០០,០០០ និង​កៅស៊ូ​ត​ង់​ ​១ ផ្ទាំ​ង​។

អត្ថបទដោយ៖ លោក តាំង សាមឿន

...

លោក​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ ​នៅ​ស្រុក​ស្វាយ​អ​ន្ទរ​ ​និង​ស្រុក​មេ​សាង​

កាល​ពី​រសៀល​ថ្ងៃ​ទី​ ​២៦ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​គណ​ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក ​អំណោយ​ជា​ស្បៀង​ជូន​ដល់​ជន​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ ​ចំនួន​ ​១១៤ គ្រួសារ​ ​មក​ពី​ស្រុក​ស្វាយ​អ​ន្ទរ​ ​និង​ ​ចំនួន​ ​៦២ គ្រួសារ​ ​មក​ពី​ស្រុក​មេ​សាង​ ​ក្នុង​ខេត្ត​កំពង់​ព្រៃ​វែ​ង​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សោម​ស​ន្ស​រីករាយ​ ​ដែល​បាន​អញ្ជើញ​មក​ ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ជន​ ​ដែល​បាន​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​នា​ពេល​ថ្មី​ៗនេះ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ខិត​ ​ខំ​ប្រឹង​ប្រែង​ជួយ​ដល់​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ ​បង​ប្អូន​ដែល​បាន​រង​គ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ ​ក្នុង​ខេត្ត​ចំនួន​ ​១០ ហើយ​ដែល​ខេត្ត​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​គឺ​ខេត្ត​ ​ឧ​ត្ត​រ​មាន​ជ័យ​ ​និង​ខេត្ត​ព្រះ​វិហា​រ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ ​ប្រទេស​ដែល​តែង​តែ​ចូល​រួម​ចំណែក​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​ការ​បំពេញ​កា​ត្វ​កិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​ ​ហើយ​ដែល​បាន​បង្ក​លទ្ធ​ភាព​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ ​បាន​ទាន់​ពេល​វេលា​ ​ជាក់​ស្តែ​ង​ការ​ចុះ​មក​ចែក​នូវ​អំណោយ​សង្គ្រោះ​មនុស្ស​ធម៌​នា​ពេល​នេះ​។​

ក្នុង​ឱកាស​សំណេះសំណាល​នោះ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​៖

  1. សូម​ថែ​រក្សា​នូវ​សុខ​ភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ជា​ពិសេស​សុខុមាល​ភាព​នៅ​ក្នុង​គ្រួ​សា​រ​។​

  2. សូម​មាន​អ​នា​ម័​យ​ ​និង​បរិភោគ​នូវ​ទឹក​ដាំ​ឱ្យ​បាន​ត្រឹម​ត្រូ​វ​។​

  3. សូម​សំអាត​អ​នា​ម័​យ​នៅ​ជុំ​វិញ​ផ្ទះ​ ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​កើត​ឡើង​នូវ​ជំងឺ​គ្រុន​ឈា​ម​។​

  4. អំពាវ ​នាវ​ឱ្យ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​មាន​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​សូម​អញ្ជើញ​ ​ពិ​និត្យ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូ​ពេទ្យ​ដែល​ស្ថិត​នៅ​ម​ន្ទី​ពេទ្យ​បង្អែក ​ឱ្យ​បាន​ទៀង​ទាត់​ទៅ​តាម​ការ​ ​កំណត់​របស់​គ្រូ​ពេទ្យ​ ​ជា​ពិសេស​ការ​ទទួល​បាន​នូវ​សេ​វា​កម្ម​ ​និង​ការ​ទទួល​នូវ​ថ្នាំ​បន្ត​ជីវិត​ ​និង​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារក​ ​ដោយ​ត្រូវ​ធ្វើ​ការ​ប​ង្តើ​ត​កូន​នៅ​ម​ន្ទី​ពេទ្យ​បង្អែ​ក​។​

  5. អំពាវ ​នាវ​យ៉ាង​ទ​ទួ​ច​ ​សូម​ឱ្យ​ធ្វើ​ការ​គោរព​ច្បាប់​ចរាចរណ៍​ ​និង​ពាក់​មួក​រាល់​ពេល​ដែល​ធ្វើ​ដំណើរ​ ​នៅ​តាម​ដង​ផ្លូវ​ ​ដើម្បី​ជៀស​វៀង​ ​និង​កាត់​បន្ថយ​ការ​បាត់បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ជា​ទី​បញ្ចប់​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៥០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​១៥០,០០០ រៀល​ ​។ ដោយ​ឡែក​ចំពោះ​ ​គ្រួសារ​ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​ដួល​រលំ​ ​ផ្ទះ​ទាំងស្រុង​ ​ទទួល​បាន​នូវ​ថវិកា​ ​២០០,០០០ និង​កៅស៊ូ​ត​ង់​ ​១ ផ្ទាំ​ង​។

...

លោក ​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​សប្បុរស​ជន​ ​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេរោគ​ ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​៥៩៩ គ្រួសារ​ ​មក​ពី​ស្រុក​ស​ន្ទុ​ក​ ​និង​ស្រុក​បារាយ​រ​ណ៍​ ​និង​ក្រុង​ស្ទឹង​សែន​ ​ខេត្ត​កំពង់​ធំ​ នា​ព្រឹក​ថ្ងៃ​ទី​ ​៣០ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៣។​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ស​ម្តែ​ង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ​ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​ ​កាកបាទ​ក្រហម​ខេត្ត​កំពង់​ធំ​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ ​ជា​ពិសេស​ពេល​មាន​គ្រោះ​មហន្ត​រាយ​ ​នា​ពេល​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​​ធ្វើ​ការ​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ ​សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​និង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ការ​ឈឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ ព្យាបាល​ ​ ​ហើយ​ក៏​អាច​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ផង​ដែ​រ​។​ ​នៅ​ក្នុង​ឪ​កាស​នោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ ​អំពាវ​នាវ​ដល់​បង​ប្អូន​ទាំង​អស់​មេត្តា​ ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ឆ្លង​នៃ​ជំងឺ​ផ្តា​សាយ​បក្សី​ ​ដោយ​ត្រូវ​ឧស្សាហ៍​លាង​ដៃ​នឹង​សាប៊ូ​ ​និង​ត្រូវ​មាន​អ​នា​ម័​យ​ជា​ប្រចាំ​។​

ជា ​ ​ថ្មី​ម្តង​ទៀត​ ​ក្នុង​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ទទួល​បន្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ដ​ស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ ​ហ្វិ​ក​ ​និង​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា ​ ​ជាតិ​ទទួល​បន្ទុក​សុខ​ភាព​មាតា​ ​និង​ទារក​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ ​ធ្វើ​ការ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​ឱ្យ​ទៅ​ពិ​និត្យ​ ​សុខ​ភាព​ឱ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ក៏​សូម​ឱ្យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ទាំង​អស់​ ​មេត្តា​សូម​កុំ​បន្ត​ចម្លង​មេ ​ ​រោគ​នេះ​ដល់​អ្នក​ដទៃ​ ​ហើយ​សំណូម​ពរ​ឱ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន ​ ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​ចូល​អប់រំ​ដល់​ ​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ឱ្យ​ស្គាល់​ពី​ទុក​លំ​បាក់​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ ​ដ​ស៍​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​ ​បាន​អំពាវ​នាវ​ដល់​មាតា​បិតា​ទាំង​អស់​ ​សូម​ជួយ​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​ឱ្យ​ដើរ​ជៀស​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ ​និង​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួ​សា​រ​។​

ជា​ទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

អត្ថបទដោយ៖ លោក តាំង សាមឿន

...

កាកបាទក្រហមកម្ពុជា អបអរសាទរ ខួបលើកទី ១៥០ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម

កាល ​ពី​ព្រឹក​ថ្ងៃ​ទី​ ​០៨ ឧស​ភា​ ​ឆ្នាំ​ ​២០១៣ នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ប្រារព្ធ​ពិធី​ខួប​លើក​ទី​ ​១៥០ ទិវា​ពិភព​លោក​ ​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​ក្រោម​ប្រធាន​បទ​ ​១៥០ ឆ្នាំ​ ​នៃ​សកម្មភាព​មនុស្ស​ធម៌​ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ​ស​មេ្ត​ច​ ​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​និង​ ​ស​មេ្ត​ច​ ​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ព្រម​ទាំង​សប្បុរស​ជន​ ​និង​ ​មហា​ជន​ដែល​មាន​ចំនួន​ជាង​ ​ប្រាំ​ពាន់​នាក់​ផង​ដែ​រ​។​

នៅ​ក្នុង​សុន្ទរ​កថា​ស្វាគមន៍​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​ចំពោះ​វ​ត្ដ​មាន​របស់​ ​សម្ដេច​ ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍​ ​ ​ឯក​ឧត្ដម​ ​លោក​ជំទាវ​ ​លោក​ឧកញ៉ា​ ​ ​លោក​ ​លោក​ស្រី​ ​នាង​កញ្ញា​ ​សប្បុរស​ជន​ជាតិ​ ​អ​ន្ដរ​ជាតិ​ ​សមាជិក​ ​សមាជិកា​ ​អ្នក​ស្ន័​គ្រ​ចិ​ត្ដ​ ​ ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ ​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​អង្គ​មិ​ទ្ទី​ញ​នា​ពេល​នេះ​ ​ដែល​មិន​ត្រឹម​តែ​ ​ឆ្លុះ​បញ្ចាំង​អំពី​ការ​យក​ចិ​ត្ដ​ទុកដាក់​ ​និង​ការ​ជួយ​គាំ​ទ្រ​ ​ ​ចំពោះ​សកម្មភាព​មនុស្ស​ធម៌​ ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ប៉ុណ្ណោះ​ ​ទេ​ ​ ​ ​ប៉ុន្ដែ​ថែម​ទាំង​ជា​ប្រភព​នៃ​កម្លាំង​សាមគ្គី​ភាព​ ​និង​ ​សប្បុរស​ធម៌​ ​ ​ដើម្បី​បុព្វ​ហេតុ​មនុស្ស​ធម៌​ ​ ​ជួយ​ដល់​ជន​រង​គ្រោះ​ ​និង​ជន​ងាយ​រង​គ្រោះ​ ​គ្រប់​ប្រភេទ​ទៀត​ផង​ ​។ បន្ថែម​ពី​នេះ​ទៀត​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​បាន​ឈាន​ឆ្ពោះ​ទៅ​មុខ​ ​មុន​រួច​ជា​ស្រេច​ ​ក្នុង​ការ​បំពេញ​តួ​នាទី​ដ៏​មាន​សា​រៈ​សំខាន់​របស់​ខ្លួន​ ​ ​ដោយ​ថែម​ទាំង​ទទួល​បាន​ជោគជ័យ​ថ្មី​ៗ បន្ថែម​ទៀត​ ​ ​ក្នុង​ការ​បម្រើ​នូវ​សកម្មភាព​មនុស្ស​ធម៌​ ​និង​ដោយ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ ​នូវ​គោល​ការណ៍​គ្រឹះ​ទាំង​ ​៧ របស់​ចលនា​កាកបាទ​ ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​ ​និង​ទៅ​តាម​វិ​ស័​យ​ស្នូល​ទាំង​ ​៤ នៃ​យុទ្ធ​សា​ស្ដ្រ​ ២០១១-២០២០ របស់​កាកបាទ​ក្រហម​ ​កម្ពុ​ជា​ ​ ​ដែល​នោះ​គឺ​ជា​ការ​គ្រប់គ្រង​គ្រោះ​ម​ហ​ន្ដ​រាយ​ ​ ​ការ​អប់រំ​ថែទាំ​សុខ​ភាព​តាម​សហ​គម​ន៍​ ​ ​ ​ការ​លើក​កម្ពស់​គោល​ការណ៍​គ្រឹះ​ ​ ​តម្លៃ​មនុស្ស​ធម៌​ ​ ​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​ ​ ​និង​វប្ប​ធម៌​អហិង្សា​ ​ ​និង​ការ​អភិវឌ្ឍ​ស្ថា​ប័​ន​ ​ការ​អភិវឌ្ឍ​ ​ធនធាន​ ​ ​ដើម្បី​រួម​ចំណែក​ជាមួយ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​ ​និង​ជួយ​ដល់​ជន​រង​គ្រោះ​ ​និង​ជន​ងាយ​ ​រង​គ្រោះ​ ​នៅ​គ្រប់​ទី​កន្លែង​ ​ក្នុង​គ្រប់​កា​លៈ​ទេ​សៈ​ ​តាម​ទិស​ស្លោក​ ​“ ទី​ណា​មាន​ទុក្ខ​លំបាក​ ​ទី​នោះ​មាន​កាកបាទ​ក្រហម​ ​កម្ពុ​ជា​ ​ ​”  និង​ ​ ​ ​” រួម​កម្លាំង​គ្នា​ ​ ​ដើម្បី​មនុស្ស​ធម៌​ ​ ​”។

បន្ទាប់​មក​ ​ស​មេ្ត​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក ​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​ ​កម្ពុ​ជា​ ​បាន​អាន​នូវ​ស​ន្ទ​រក​ថា​ ​ចាប់​អារម្មណ៍​ ​ដោយ​បាន​គូស​បញ្ជាក់​ថា​ ​ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ​ក្នុង​គោល​ដៅ​រួម​ចំណែក​លើក​ទឹក​ចិ​ត្ដ​ខ្ពស់​ដល់​កិច្ច​ប្រតិបត្ដិ​ការ​ ​និង​ការ​អនុ​វ​ត្ដ​ការងារ​នៅ​ក្នុង​បុព្វ​ហេតុ​មនុស្ស​ធម៌​ ​ពិសេស​ការ​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បង​ប្អូន​ប្រជា​ជន​ ​ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ដោយសារ​គ្រោះ​ម​ហ​ន្ដ​រាយ​ ​នានា​ ​និង​កំពុង​ត្រូវ​ការ​នូវ​ជំនួយ​ស​ង្គ្រោះ​បន្ទាន់​ ​។ ការ​ប្រា​រ​ឰ​ពិធី​មិ​ទ្ទី​ញ​នា​ពេល​នេះ​ ​ក៏​បាន​បង្ហាញ​ឱ្យ​ប្រជា​ជន​កម្ពុ​ជា​ ​គ្រ​ប់ៗ​រូប​បាន​យល់​ ​និង​ជ្រួត​ជ្រាប​កាន់តែ​ច្បាស់​ផង​ដែរ​ ​ពី​សកម្មភាព​មនុស្ស​ធម៌​ ​និង​បញ្ហា​ប្រឈម​ជាស​កល​នានា​ ​ដែល​ជា​ក្ដី​កង្វល់​រួម​របស់​ចលនា​ ​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​ដើម្បី​រួម​គ្នា​ប​ន្ដ​គិត​គូរ​ ​និង​រក​ដំណោះ​ស្រាយ​ ​សម្រាប់​ជួយ​ស​ង្គ្រោះ​ជន​រង​គ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ​និង​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​។ ជា​រួម​កិច្ច​ការ​ជួយ​ ​ស​ង្គ្រោះ​ជន​រង​គ្រោះ​ ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជ​រ​ដ្ឋា​ភិ​បា​ល​ក្នុង​ ​ការ​ដោះ​ស្រាយ​បាន​នូវ​ទុក្ខ​លំបាក​មួយ​ ​ចំនួន​របស់​ប្រជា​ជន​ ​និង​ការ​កាត់​បន្ថយ​នូវ​អ​ត្រា​ភាព​ក្រី​ក្រ​របស់​ប្រជា​ជន​ ​។ ប្រការ​ទាំង​អស់​នេះ​ ​បាន​គូស​បញ្ជាក់​ ​យ៉ាង​ច្បាស់​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​លើ​ការងារ​មនុស្ស​ធម៌​ ​និង​ ​ការងារ​អភិវឌ្ឍ​សង្គម​ ​សេដ្ឋ​កិច្ច​ជាតិ​ ​។

ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​នាយក​រដ្ឋ​ម​ន្ត្រី​ ក៏ ​បាន​សម្ដែង​នូវ​ការ​លើក​ទឹក​ចិ​ត្ដ​ខ្ពស់​ ​និង​ប​ន្ដ​ផ្ដល់​នូវ​ ​ការ​គាំ​ទ្រ​ចំពោះ​ថ្នាក់​ដឹកនាំ​ ​ម​ន្ដ្រី​បុគ្គលិក​ ​អ្នក​ស្ម័គ្រ​ចិ​ត្ដ​ ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្នុង​បេសកកម្ម​ ​បំពេញ​ការងារ​ ​និង​សកម្មភាព​មនុស្ស​ធម៌​របស់​ខ្លួន​ទៅ​តាម​ទិស​ស្លោក​ ​“ទី​ណា​មាន​ទុក្ខ​លំបាក​ ​ទី​នោះ​មាន​កាកបាទ​ក្រហម​កម្ពុ​ជា​” និង​ ​“រួម​កម្លាំង​គ្នា​ដើម្បី​មនុស្ស​ធម៌​ ​“ដោយ​ឈរ​លើ​នយោបាយ​អ​ព្យា​ក្រឹ​ត្យ​ ​មិន​ប្រកាន់​ជាតិ​សាសន៍​ ​និន្នាការ​ ​នយោបាយ​ ​ឬ​ ​គណ​បក្ស​នយោបាយ​ណា​មួយ​ឡើយ​ ​។សម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​នាយក​រដ្ឋ​ម​ន្ត្រី​ ក៏ ​មាន​ការ​ជឿ​ជាក់​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ជា​អង្គ​ការ​សមាគម​ជាតិ​មួយ​នាំ​មុខ​គេ​ ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​ក្រោម​ការ​ដឹកនាំ​របស់​ ​ស​ម្តេ​ច​កិត្ដិ ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​មាន​សមត្ថ​ភាព​ក្នុង​ ​ការ​ចាត់ចែង​គ្រប់គ្រង​ ​និង​ប្រើ​ប្រាស់​ធនធាន​ហិរញ្ញ​វត្ថុ​ប្រកបដោយ​តម្លា​ភាព​នោះ​ ​នឹង​ប​ន្ដ​ពង្រឹង​តួ​នាទី​របស់​ខ្លួន​ ​បន្ថែម​ទៀត​ ​ក្នុង​នាម​ជា​ជំនួយ​ការ​ដ៏​សំខាន់​ឱ្យ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​លើ​ការងារ​មនុស្ស​ធម៌​នេះ​ ​ដើម្បី​រួម​ចំណែក​ជួយ​ ​សម្រាល​ទុក្ខ​លំបាក​ទាំងឡាយ​ថ្មី​ៗទៀត សម្រាប់​ជា​ឧត្ដម​ប្រយោជន៍​ជាតិ​ ​និង​ប្រជា​ជន​របស់​យើង​ ​នឹង​ទទួល​បាន​នូវ​ ​ការ​គាំ​ទ្រ​បន្ថែម​ទៀត​ពី​ស្ថា​ប័​ន​ជាតិ​-អ ​ន្ដរ​ជាតិ​ ​ដៃ​គូ​អភិវឌ្ឍ​ន៍​ ​សប្បុរស​ជន​ជាតិ​ ​អ​ន្ដរ​ជាតិ​ ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ​ក៏​ដូច​ជា​ប្រជា​ជន​កម្ពុ​ជា​នៅ​ទូ​ទាំង​ប្រទេស​ ​ត​ទៅ​ថ្ងៃ​មុខ​ទៀត​ផង​ដែរ​ ​។

ឆ្លៀត​ក្នុង​ឱ​កាស​នោះ​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​នាយក​រដ្ឋ​ម​ន្ត្រី​ ក៏​បាន​ផ្ត​ល់​នូវ​អនុ​សាសន៍​មួយ​ចំនួន​ដូច​ជា​ ​៖

ទី​១ ” កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​ម​ហ​ន្ដ​រាយ​ ​ត្រូវ​រួម​សហ​ការ​គ្នា​ឱ្យ​បាន​ល្អ​ ​ជាមួយ​ក្រសួង​-ស្ថា ​ប័​ន​ ​អង្គ​ភាព​ ​មន្ទីរ​រដ្ឋ​បា​ល​ពាក់​ព័ន្ធ​ថ្នាក់​ក្រោម​ជាតិ​ ​និង​ដៃ​គូ​អភិវឌ្ឍ​ន៍​នានា​ ​ដើម្បី​ត្រៀម​លក្ខ​ណៈ​ ​ក្នុង​ការ​ឆ្លើយ​តប​ជា​បន្ទាន់​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​បន្ទាន់​របស់​ ប្រជា​ជន​យើង​ ​នៅ​ពេល​ដែល​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ ​និង​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ផ្សេ​ងៗ​ ​កើត​មាន​ឡើង​ជា​យថាហេតុ​នោះ​ ​។

          ទី​២ “ ក្រសួង ​ធនធាន​ទឹក​ ​និង​ឧតុ​និយម​ត្រូវ​ផ្ដល់​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ប្រែ​ប្រួល​អាកាស​ ធាតុ​ ​ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ខ្យល់​ព្យុះ​ ​រន្ទះ​បាញ់​ ​គ្រោះ​ទឹក​ជំនន់​ ​គ្រោះ​រាំង​ស្ងួត​ដែល​នឹង​កើត​ឡើង​ ​ដើម្បី​ឱ្យ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​ម​ហ​ន្ដ​រាយ​ ​ក៏​ដូច​ជា​ក្រសួង​¬ស្ថា​ប័​ន​ពាក់​ព័ន្ធ​ដទៃ​ទៀត​ ​អាច​ប៉ាន់​ស្មាន​ទុកជា​មុន​ ​ក្នុង​ការ​ត្រៀម​លក្ខ​ណៈ​ជួយ​ស​ង្គ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ​។

          ទី​៣ “ កាកបាទ​ក្រហម​កម្ពុ​ជា​ ​ត្រូវ​ប​ន្ដ​ពង្រឹង​ ​និង​ពង្រីក​កម្លាំង​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិ​ត្ដ​ឱ្យ​បាន​ច្រើន​ថែម ​ទៀត​ ​និង​ត្រូវ​បង្កើន​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ចំណេះ​ដឹង​ ​និង​ជំនាញ​ផ្សេ​ងៗ​ដល់​ពួក​គេ​ក្នុង​ការ​ត្រៀម​ធ្វើ​ជា​កម្លាំង​ឈាន​មុខ​ ​និង​ធ្វើ​ជា​ធនធាន​ដ៏​រឹង​មាំ​ ​ប្រកបដោយ​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​ចំណែក​បម្រើ​សកម្មភាព​ មនុស្ស​ធម៌​ជាមួយ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស្រប​តាម​ពាក្យ​ស្លោក​លើក​ថា​ ​៖ យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិ​ត្ដ​ ​គឺ​ជា​ឆ្អឹង​ខ្នង​របស់​ចលនា​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​នោះ​ ​។ ក្នុង​ការ​អនុ​វ​ត្ដ​នូវ​ស្មារតី​នេះ​ ​យើង​នឹង​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ពង្រឹង​សហ​គម​ន៍​ឱ្យ​ធន់​ទៅ​នឹង​គ្រោះ​ម​ ហ​ន្ដ​រាយ​ ​លើក​កម្ពស់​សេ​វា​សុខ​ភាព​ជូន​ប្រជា​ជន​នៅ​ជនបទ​ ​និង​ក​សាង​វប្ប​ធម៌​អហិង្សា​ ​និង​ស​ន្ដិ​ភាព​ ​។ នេះ​ជា​លក្ខ​ណៈ​ពិសេស​របស់​យុ​វ​ជន​ ​ដែល​បាន​ធ្វើ​ឱ្យ​យុ​វ​ជន​នៅ​គ្រប់​សម័យ​កាល​ ​ក្លាយ​ជា​កម្លាំង​ដ៏​ស្រួច​ស្រាវ​ ​ជា​ធនធាន​ដ៏​មាន​តម្លៃ​ ​មិន​ចេះ​រីង​ស្ងួត​ ​និង​មិន​អាច​ខ្វះ​បាន​ឡើយ​ ​ក្នុង​ចលនា​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​ ​អឌ្ឍ​ច័​ន្ទ​ក្រហម​នោះ​ ​។ ចំពោះ​មុខ​នេះ​ ​ខ្ញុំ​សូម​ស្នើ​ដល់​ ​កាកបាទ​ក្រហម​កម្ពុ ​ជា​ ​ត្រូវ​ប​ន្ដ​ពង្រឹង​ ​និង​យក​ចិ​ត្ដ​ទុកដាក់​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេ​រោគ​ ​អេ​ដ​ស៍​ទៅ​តាម​យុទ្ធ​សា​ស្ដ្រ​សូន្យ​បី​ ​គឺ​ ​សូន្យ​ ​ការ​មិន​ចម្លង​ពី​ម្ដាយ​ទៅ​កូន​ ​ ​សូន្យ​ ​ការ​ស្លាប់​ដោយ​មេ​រោគ​អេ​ដ​ស៍​ ​ ​សូន្យ​ ​ ​ការ​មិន​រើសអើង​ ​។ ក្នុង​នោះ​ ​ត្រូវ​ប​ន្ដ​កៀរគរ​វិ​ស័​យ​ឯក​ជន​ ​និង​សប្បុរស​ជន​នានា​ឱ្យ​ចូល​រួម​ឧបត្ថម្ភ​គាំ​ទ្រ​កាន់តែ​ច្រើន​ឡើង​ថែម​ ទៀត​ ​ដើម្បី​ប​ន្ដ​ពង្រីក​លទ្ធ​ភាព​នៃ​ការ​អនុ​វ​ត្ដ​ការងារ​មនុស្ស​ធម៌​របស់​ខ្លួន​ ​។

          ទី​៤ “ ក្រសួង ​មហាផ្ទៃ​ ​ជា​ពិសេស​អង្គ​ភាព​រថ​យ​ន្ដ​ពន្លត់​អ​គ្គី​ភ័យ​ត្រូវ​ប្រុង​ប្រៀប​ ​និង​ត្រៀម​លក្ខ​ណៈ​ជា​និច្ច​ ​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ដល់​ប្រជា​ជន​ ​នៅ​ពេល​មាន​គ្រោះ​អ​គ្គី​ភ័យ​កើត​ឡើង​ ​។ ទន្ទឹម​នេះ​យើង​ត្រូវ​រួម​គ្នា​អនុ​វ​ត្ដ​ទិស​ស្លោក​ ​-ថ្ងៃ​នេះ​ ​ថ្ងៃ​ស្អែក​ ​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​ដាច់​ខាត​ ​ផង​ដែរ​ ​។

          ទី​៥ ” យុ ​វ​ជន​ ​និង​ ​អ្នក​ស្ម័គ្រ​ចិ​ត្ដ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​តាម​រ​យៈ​ចលនា​មិ​ត្ដ​អប់រំ​មិ​ត្ដ​ដ៏​សកម្ម​ផុ​ល​ផុស​នោះ​ ​ត្រូវ​រួម​ ​គ្នា​ជួយ​ទប់​ស្កាត់​នូវ​ការ​ផ​លិ​ត​ ​ការ​ចែក​ចាយ​ ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ការ​រំលោភ​ ​ការ​ជួញ​ដូរ​ស្ដ្រី​និង​ ​កុមារ​ ​និង​អំពើ​ហិង្សា​នានា​ ​ដែល​ជា​បញ្ហា​សង្គម​ ​និង​ការ​ធ្វើ​ឱ្យ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​ ​។ ទន្ទឹម​នេះ​ ​អាជ្ញា​ធ​រដែ​ន​ដី​ត្រូវ​ប​ន្ដ​ពង្រឹង​ការ​អនុ​វ​ត្ដ​ភូមិ​ ​ឃុំ​មាន​សុវត្ថិ​ភាព​ ​ធ្វើ​ឱ្យ​បាន​សកម្ម​ក្នុង​ការ​លុប​បំបាត់​គ្រឿង​ញៀន​ ​ល្បែង​ស៊ីសង ​ ​ក្រុម​ក្មេង​ទំនើង​ ​ដែល​ជា​ទ​ង្វើ​នាំ​ឱ្យ​កើត​មាន​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ ​ដែល​នាំ​មក​នូវ​ភាព​ក្រី​ក្រ​ ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ ​និង​អំពើ​អ​សីល​ធម៌​ ​ហើយ​កិច្ច​ការ​នេះ​ ​គឺ​ជា​ការ​រួម​ចំណែក​ដល់​ការងារ​មនុស្ស​ធម៌​ផង​ដែរ​ ​។

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក ​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍​ ​ឯក​ឧត្ដម​ ​លោក​ជំទាវ​ ​លោក​ឧកញ៉ា​ ​លោក​ ​លោក​ស្រី​ ​នាង​កញ្ញា​ ​ភ្ញៀវ​កិត្ដិ​យស​ជាតិ​ ​អ​ន្ដរ​ជាតិ​ ​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​អ្នក​ស្ម័គ្រ​ចិ​ត្ដ​ ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​សមាជិក​- សមាជិកា​ទាំង​អស់​នៃ​អង្គ​ពិធី​ទាំងមូល​ ​សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធ​ពរ​ទាំង​ ​៤ ប្រការ​ ​អាយុ​ ​វ​ណ្ណៈ​សុ​ខៈ​ ​ព​លៈ​ ​កុំ​បី​ ​ឃ្លៀង​ឃ្លាត​ឡើយ​ ​។

Fist Prev 64 65 66 67 68 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ គុជ លីណា​អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​ឯកឧត្តម សម កុសល នាយក​នាយកដ្ឋាន​ធនធាន​មនុស្ស​កាកបាទក្រហម​កម្ពុជា​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកវគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ ពិការ​ភាព​ក្នុងការងារ​សុវត្ថិភាព​ចរាចរណ៍ ​និងវិជាសង្គ្រោះ​បឋម​ ដល់អ្នក​ស្ម័គ្រចិត្ត​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ មកពី​ខេត្ត​គោលដៅ​ចំនួន​ ៤មាន​ ខេត្តសៀមរាប ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ សរុបចំនួន ៣៨នាក់ ក្រោមការ​ជួយឧបត្ថម​គាំទ្រ​ពីអង្គរ LIGHT FOR THE WORLD នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប។

 

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្តម គុជ លីណា អនុប្រធាន​គណៈកម្មាធិការ​សាខា ដើម្បី​ចូលរួមទប់ស្កាត់បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បាន និងកំពុង​អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​អំពីសុវត្ថិភាព​ចរាចរណ៍​ ជូនដល់​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស តាមរយៈសកម្មភាពរបស់​អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា។ ឆ្នាំ២០១៦​កន្លងមក​មាន៩៦​ករណី គឺមានការ​ថយចុះ១៣ករណី ដែលបាន​កាត់បន្ថយ​មនុស្សស្លាប់​បានចំនួន ២៩នាក់ ស្មើ​និង២៨% បើធៀប និងឆ្នាំ២០១៥កន្លងមក។

 

វគ្គបណ្ដុះ​បណ្ដាល​នេះរៀបចំ​ឡើងក្នុង​គោលបំណង៖ ផ្ដល់ចំណេះ​ដឹងបន្ថែម​ដល់ក្រុមប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា ស្ដីពី​ពិការភាព និងច្បាប់​ចរាចរណ៍ផ្លូវគោក។ លើកកម្ពស់ការជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍បាន​ទាន់ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​អត្រាស្លាប់ របួស និងពិការដោយ​សារគ្រោះថ្នាក់​ចរាចរណ៍។

 

បង្ការមិន​ឱ្យជនពិការ​ក្លាយជាជនរងគ្រោះ​ជាលើកទីពីរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការប្រើប្រាស់​វិធីសាស្ត្រ​សម្រប​សម្រួល និងផ្សព្វផ្សាយ​តាមសាលារៀន និង​សហគមន៍៕

 

អានបន្ថែម...

សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ គម្រាងបង្កើតនិរន្តរភាព ការប្រើប្រាស់ទឹកស្អាតនិងអនុវត្តអនាម័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានធ្វើយុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាបឋមសិក្សាចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្រ្ទា ក្នុងគោលបំណងដើម្បីជម្រុញឲ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងអំពីអនាម័យ រួមគ្នាធ្វើអនាម័យលំនៅដ្ឋាន និង បរិស្ថានសាធារណៈដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្តាលមកពីការកង្វះអនាម័យ

 

ពិធីនេះបានការអញ្ចើញចូលរួមពីលោក ពៅ សារ៉េន នាយរងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង មន្រ្តីអនុសាខាកាកបាទក្រហម​កម្ពុជាស្រុកចន្រ្ទា អាជ្ញាធរមូលដ្ឋាន អ្នកស័្មគ្រចិត្តកាកបាទក្រហម ប្រជាពលរដ្ឋនៅក្នុង សហគមន៍ និងសិស្សានុសិស្ស សរុបចំនួន ២២៩ នាក់ ស្ត្រី ១២៨ នាក់ ។ បន្ទាប់ពីពិធីសំណេះសំណាល សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានដង្ហែ​ក្បួននិង ស្រែកជ័យឃោសស្តីពីបញ្ហាសុខភាពអនាម័យ នឹងបានរួមគ្នាសម្អាតបរិស្ថាននៅតាមដងផ្លូវភូមិចន្ទ្រា ៕

អានបន្ថែម...

សាខាកក្រកខេត្តពោធិ៍សាត់ ៖នៅថ្ងៃ​ទី៣១​ ខែ​មីនា​ ឆ្នាំ​២០១៧​ ក្រុម​ការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ បាន​ចុះពិនិត្យ​ដំណើរ​ការកំពុង​ជីកស្រះ​មួយ​កន្លែង​ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ បានផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​រប្រមាណ​ជាង៥០​គ្រួសារ​ រស់នៅ​ភូមិប្រម៉ោយ​(នៅចំណុចដូននាគ)​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

 

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ​៥០គ្រួសារ​ដែលរស់​នៅទីនោះ​ មានសេចក្តី​រីករាយ​យ៉ាងខ្លាំង​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្តេច ​និងសូមជូនពរ​សម្តេច​ឲ្យជួប​តែសេចក្ដី​សុខ ទទួល​បាននូវ​ពុទ្ធពរ​ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕

 

អានបន្ថែម...

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅអនុវិទ្យាល័យ​ព្រែកប្រា​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំ​ពិធី​បិទវគ្គ​យល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុបចំនួន​៤៨នាក់​ (ស្រី៣៩នាក់)​ ដោយបាន​ការចូលរួម​ ពីសំណាក់​លោក ស៊ីម ផល្លី ​នាយក​អនុវិទ្យាល័យ​ព្រែកប្រា​ ដែលវគ្គ​យល់ដឹង​នេះបាន​ចាប់ដំណើរ​ការអស់​រយៈពេល​១ថ្ងៃកន្លង​មក​ប្រកប​ដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាននិទ្ទេស​​ល្អចំនួន​៧៥ភាគរយ ​និងមធ្យម​២៥ភាគរយ ។

 

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ​ បានថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបានមក​ធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំអនុវិទ្យាល័យ​របស់លោក​ ។​ លោកនាយក​សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹង​នេះហើយ​ក្មួយៗ​ពិតជា​បានយល់ច្បាស់​ពីប្រវត្តិចលនា​ បដិរូប​ គោលការណ៍គ្រឹះ​ទាំង៧,​ តួនាទីភារកិច្ចយុវជន​កាកបាទក្រហម,​ ការគ្រប់គ្រង​គ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជាសង្គ្រោះបឋម​ ។ល។​ ដែលជាមុខវិជ្ជា​មូលដ្ឋានសម្រាប់​ជាគ្រឹះឲ្យក្មួយៗយក​ទៅអនុវត្ត​សំដៅជួយ​ដល់ជន​រងគ្រោះ​ និងងាយរង​គ្រោះគ្រប់ប្រភេទ​ ក៏ដូចជា​កម្មវិធី​មិត្តអប់រំ​មិត្ត​ ៕

 

អានបន្ថែម...

ព័ត៌មានផ្សេងៗ