អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ
...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ប្រគល់​ថវិកា​មនុស្ស​ធម៌​ជូន​ម​ន្ទី​រពេទ្យ​គន្ធ​បុប្ផា​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៨ ខែ​ ​ឧស​ភា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង​ ​០៩:០០ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ប្រគល់​ថវិកា​មនុស្ស​ធម៌​ ​ចំនួន​ ​១លាន​ ​ដុល្លារ​ ​អា​មេ​រិ​ក​ ​ជូន​ម​ន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ ​គ​ណៈ​ប្រតិភូ​ម​ន្ទី​រពេទ្យ​គន្ធ​បុប្ផា​ ​ដែល​ដឹកនាំ​ដោយ​ ​ឯកឧត្តម​ ​ម៉​ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋ​មន្ត្រី​ ​ក្រសួង​សុ​ខា​ភិ​បា​ល​ ​និង​ ​លោក​ ​BEAT​ ​RICHNER​ ​ស្ថាបនិក​ ​និង​ប្រធាន​មូល​និ​ធិ​គន្ធ​បុប្ផា​ ​ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ ​របស់​ម​ន្ទី​ពេទ្យ​មក​ពីសា​ខារ​ប​ស់​ម​ន្ទី​រពេទ្យ​គន្ធ​បុប្ផា​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​ការងារ​មនុស្ស​ធម៌​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ​និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​របស់​ម​ន្ទី​រពេទ្យ​គន្ធ​បុប្ផា​ ​ជា​ពិសេស​បាន​ធ្វើ​ការ​ជួយ​សង្គ្រោះ​ដល់​ជិ​វិ​ត​កុមារ​បាន​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។ បន្ថែម​ពី​នេះ​ទៀត​ ​នេះ​ក៏​ជា​ការ​ចូល​រួម​ចំណែក​យ៉ាង​ធំ​ធេង​ ​ក្នុង​ការ​ជួយ​​សម្រាល​បន្ទុក​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ហើយ​ដែល​កេ​រ្តិ៍ឈ្មោះ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សំណាក់​មហា​ជន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែ​រ​។​

ជា​កិច្ច​ឆ្លើយ​តប​ ​ឯ​កឧត្តម​រដ្ឋ​មន្ត្រី​ ​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ដល់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក្នុង​នាម​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​បាន​ផ្ត​ល់​ជូន​ថវិកា​ដ៏​មាន​តម្លៃ​នេះ​ ​ហើយ​នេះ​ក៏​ជា​សក្ខី​ភាព​នៃ​ការ​​សាមគ្គី​ភាព​ ​និងជា​វប្ប​ធម៌​នៃ​ការ​ចែក​រំលែក​​។ លោក​ ​BEAT​ ​RICHNER​ ​ក៏​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សោម​នស្ស​រីករាយ​ ​ដល់​ការ​ចូល​រួម​ចំណែក​ពី​សំណាក់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ប្រ​ធា​ន​។

លោក​ ​BEAT​ ​RICHNER​ ​បាន​សង្កត់​ធ្ងន់​ថា​ ​កាយ​វិការ​ប្រកបដោយ​ ​មនុស្ស​ធម៌​នេះ​ ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​ទាំង​អស់​របស់​ម​ន្ទីរ​ពេទ្យ​ ​ក្នុង​ការ​​បន្ត​ជំរុញ​ការងារ​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធ​ភាព​បន្ថែម​ទៀ​ត​។​ ​លោក​ ​BEAT​ ​RICHNER​ ​បាន​ជម្រាបជូន​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ថា​បច្ចុប្បន្ន​នេះ​ ​ដោយ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​កុមារ​ ​ដែល​បាន​មក​ពិ​និត្យ​ជំងឺ​ ​និង​ទទួល​ការ​ស្នា​ក់​នៅ​ម​ន្ទី​ពេទ្យ​ជា​រៀង​រាល់​ថ្ងៃ​ ​គឺ​តម្រូវ​ឲ្យ​ម​ន្ទីរ​ពេទ្យ​ ​និង​សាខា​របស់​ខ្លួន​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ ​ជា​ពិសេស​ក្នុង​ការ​ជួយ​ដល់​កុមារ​ឲ្យបាន​ទាន់​ពេល​វេ​លា​។​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​ទាំង​អស់​ ​សូម​បន្ត​នូវ​ការងារ​ដ៏​មាន​តម្លៃនេះ​ ​ហើយ​ត្រូវ​មាន​ឥរិ​យា​បទ​ ​និង​អត្ត​ច​រិ​ក​ទន់ភ្លន់​ដល់​កុមារ​ ​និង​​អាណា​ព្យាបាល​របស់​កុមារ​ ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​មាន​អារម្មណ៍​សុក​ស្រួល​ពេល​ ​មក​ទទួល​ព្យាបាល​នៅ​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​។

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ជូន​ពរ​ដល់​គ​ណៈ​ប្រតិភូ​ ​និង​បុគ្គលិក​ទាំង​អស់​ ​របស់​ម​ន្ទី​ពេទ្យ​គន្ធ​បុប្ផា​ទាំង​អស់​ ​សូម​មាន​សុខ​ភាព​ល្អ​ ​ដើម្បី​បន្ត​ភា​រៈ​កិច្ច​មនុស្ស​ធម៌​នេះ​ ​ជា​ពិសេស​ការ​ជួយ​ដល់​កុមារ​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​ ​តាំង​ ​សា​មឿ​ន​

...

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ប្រា​រ​ព្ធខួប​លើក​ទី​ ​១៥១ ទិវា​ពិភព​លោក​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម​ ​៨ ឧស​ភា​ ​ក្រោម​ប្រធាន​បទ​ ​ខ្ញុំ​ ​និង​កាកបាទ​ក្រហម​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​០៨ ឧស​ភា​ ​ឆ្នាំ​ ​២០១៤ នៅ​ទី​ស្នា​ក់​ការ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ប្រា​រ​ព្វ​ខួប​ ​លើក​ទី​ ​១៥១ ទិវា​ពិភព​លោក​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម​ ​៨ ឧស​ភា​ ​ក្រោម​ប្រធាន​បទ​ ​ខ្ញុំ​ ​និង​កាកបាទ​ក្រហម​ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ ​ម​ន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ព្រម​ជាមួយ​នឹង​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​គ​ណៈ​ក​ម្មា​ ធិ​ការ​ក​ណ្តា​ល​ ​អ្នក​ស្ម័គ្រ​ចិត្ត​ ​យុ​វ​ជន​ ​បុគ្គលិក​ ​មន្ត្រី​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​សា​ធារ​ណៈ​ជន​ ​ដែល​មាន​ ​ចំនួន​ជា​រួមប្រមាណ​ ​ជាង​ ​ប្រាំ​ពាន់​នា​ក់​។

នៅ​ក្នុង​ពិធី​នោះ​ផង​ដែរ​ ​សុ​ន្ទ​រក​ថា​របស់​ ​ICRC​ ​និង​ ​IFRC​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​កាកបាទ​ក្រហម​ ​កម្ពុ​ជា​ដែល​មាន​សមាគម​ជាតិ​មួយ​ដែល​មាន​ភាព​រឹង​មាំ​ ​និង​សកម្ម​ជាង​គេ​ទាំង​នៅ​ក្នុង​ប្រទេស​ ​និង​នៅ​ក្នុង​ ​ពិភព​លោក​ផង​ដែ​រ​។​ ​តំណាង​ទាំង​ពីរ​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​ដល់​ការ​គាំ​ទ្រ​ពី​សំណាក់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​ ​ដែល​បាន​លះបង់​នូវ​ពេល​វេលា​ ​កម្លាំង​ចិត្ត​ ​និង​ ​កម្លាំងកាយ​ ​ដើម្បី​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្ម​ជាតិ​គ្រប់​ប្រភេទ​ ​បាន​ទាន់​ពេល​​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​ការ​ចូល​រួម​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ ​និង​ជាមួយ​ទឹក​ចិត្ត​ដឹង​គុណ​ ​ពី​សំណាក់​អ្នក​ទទួល​ផល​ ​និង​អ្នក​រង​គ្រោះ​ ​ជា​ពិសេស​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស​ ​និង​អន្តរ​ជា​តិ​។​ ​

បន្ថែម​ពី​នេះ​ទៀត​ ​តំណាង​ ​ICRC​ ​និង​ ​IFRC​ ​ក៏​បាន​កោត​សរសើរ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ ​និង​យុ​វ​ជន​នៅ​ទូ​ទាំង​ ​ពិភព​លោក​ ​និង​ជា​ពិសេស​អ្នក​ស្ម័គ្រ​ចិត្ត​ ​និង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​បាន​នឹង​កំពុង​បំពេញ​នូវ​ ​ភារ​កិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​និង​ទទួល​បាន​នូវ​ការ​ដឹង​គុណ​ពី​សំណាក់​ ​ជន​ដែល​ងាយ​រង​គ្រោះ​ ​ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទាំង​អស់​នោះ​ ​សូម​ឲ្យបន្ត​នូវ​ការងារ​ដ៏​មាន​ ​តម្លៃ​នេះ​ត​ទៅ​ទៀត​ ​ដើម្បី​បុព្វ​ហេតុ​មនុស្ស​ធ​ម៌​។​

តាម​រ​យៈ​សុ​ន្ទរ​កថា​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​​លើក​ឡើង​ពី​ទឹក​ចិត្ត​ប្រកបដោយ​ការ​ថ្លែង​អំណរ​គុណ​ ​ចំពោះ​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​របស់​ ​រាជ​រ​ជ្ឋា​ភិ​បា​ល​ ​អាជ្ញា​ធ​រ​គ្រប់​លំដាប់​ថ្នាក់​ ​មន្ត្រី​បុគ្គលិក​ ​អ្នក​ស្ម័គ្រ​ចិត្ត​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ជា​ពិសេស​ពី​សំណាក់​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ដែល​តែង​តែ​គាំ​ទ្រ​ ​និង​មាន​ជំនឿ​ទុកចិត្ត​ ​ដល់​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជាង​នេះ​ទៅ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​ស​ម្តែ​ង​នូវ​ក​ត្ត​ញ្ញូ​តា​ធម៌​ចំពោះ​ការ​ចូល​រួម​យ៉ាង​ ​សកម្ម​ពី​សំណាក់​ ​ព្រះ​ករុណា​ ​ព្រះ​មហា​ក្សត្រ​ ​ជា​អ​ម្ចាស់ជីវិត​លើ​ត្បូង​ ​និង​ ​សម្ដេច​ព្រះ​មហា​ក្ស​ត្រី​យ៍​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​តាម​រ​យៈ​ការ​ផ្ត​ល់​នូវ​ព្រះ​រាជ​ទ្រព្យ​រួម​ទាំង​ស​ម្ភា​រៈ​ ​និង​ថវិកា​ ​ព្រម​ទាំង​ក្នុង​ ​ពេល​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​។​ ​ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បាន​គូស​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​ ​២០១៣   កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​ផល​វិបាក​នានា​ ​ដែល​បង្ក​ឡើង​ដោយសារ​ ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ​និង​ ​បញ្ហា​ប្រឈម​ជា​ច្រើន​តាម​រ​យៈ​ការ​អនុ​វត្ត​កម្ម​វិធី​ ​និង​ ​គម្រោង​នានា​ ​នៅ​តាម​សហ​គម​ន៍​ ​ព្រម​ទាំង​បាន​ជួយ​ស​ង្គ្រោះ​ជន​រង​គ្រោះ​ ​ដោយ​បាតុភូត​ធម្ម​ជាតិ​ ​គ្រោះ​មហន្ត​រាយ​នានា​ ​មាន​ដូច​ជា​ ​ខ្យល់​ព្យុះ​ ​ខ្យល់​ក​ន្ត្រា​ក់​ ​គ្រោះ​រាំង​ស្ងួត​ ​គ្រោះ​ទឹក​ជំនន់​ ​គ្រោះ​អ​គ្គិ​ភ័យ​ ​និង​ ​គ្រោះ​មហន្ត​រាយ​ដោយ​ប្រការ​ផ្សេ​ងៗ​ ​ដែល​ក្នុង​នោះ​ ​ការ​ជួយ​ស​ង្គ្រោះ​ពី​ថ្នាក់​កណ្ដាល​ ​សាខា​ ​និង​ ​អនុ​សាខា​ ​បាន​ ​រាប់​ម៉ឺន​ ​គ្រួសារ​ ​ដោយ​ផ្ដោត​លើ​ ​ចាស់​ជរា​ ​ជន​គ្មាន​ទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ ​កុមារ​កំព្រា​ ​ជន​ពិការ​ ​កុមារ​គ​-ថ្លង់​ ​យុ​វ​ជន​ញៀន​ថ្នាំ​ ​និង​ ​អ្នក​រស់​នៅ​ជាមួយ​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ស​ដ៍​ ​។ល។ បាន​ទាន់​ពេល​វេលា​ ​និង​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​នៃ​កន្លែង​រង​គ្រោះ​នីមួយៗ​ ​។ លើស​ពី​នេះ​ទៀត​ ​នៅ​ក្នុង​សុ​ន្ទរ​កថា​ក៏​បាន​លើក​ឡើង​ថា​ ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ​យើង​បាន​យក​ចិត្ត​ទុកដាក់​ជំរុញ​កម្លាំង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ធ្វើ​សកម្មភាព​ចម្រុះ​វិ​ស័​យ​ក្នុង​ភារ​កិច្ច​ជា​ភ្នាក់ងារ​​នៃ​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ក្នុង​សង្គម​ ​និង​ជា​​មិត្ត​អប់រំ​មិត្ត​ ​នៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ ​និង​​កន្លែង​បំពេញ​ការងារ​របស់​ខ្លួន​ ​ដើម្បី​បង្ហាញ​ពី​ទេព​កោស​ល្យ​ ​និង​ ​តម្លៃ​របស់​ខ្លួន​ ​ជា​កូន​ល្អ​ ​មិត្ត​ល្អ​ ​និង​ជា​ពលរដ្ឋ​ល្អ​ ​សម្រាប់​ជា​ឧត្ដម​ប្រយោជន៍​ ​ចំពោះ​សង្គម​ជាតិ​ ​ទាំងមូល​ ​។

ជាមួយ​គ្នា​នេះ​ ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នឹង​ប​ន្ដ​យក​ចិ​ត្ដ​ទុកដាក់​លើ​ការ​កៀរគរ​យុ​វ​ជន​ឱ្យ​ចូល​រួម​ជា​កម្លាំង​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ​ដើម្បី​ធានា​បាន​នូវ​វឌ្ឍន​ភាព​ ​មួយ​ប្រកបដោយ​ចី​រ​ភាព​ ​មាន​កម្លាំង​មនុស្ស​ធម៌​វ័​យ​ក្មេង​ប​ន្ដ​វេន​ក្នុង​សកម្មភាព​ជួយ​សហ​គម​ន៍​ ​ក្នុង​ការ​ឆ្លើយ​តប​បាន​យ៉ាង​ល្អ​ប្រសើរ​ទៅ​នឹង​គ្រោះ​ម​ហ​ន្ដ​រាយ​ ​ការ​លើក​កម្ពស់​ការ​អប់រំ​ ​អំពី​បញ្ហា​សុខ​ភាព​ ​អ​នា​ម័​យ​ ​និង​ ​ការ​ក​សាង​វប្ប​ធម៌​អហិង្សា​ ​និង​ ​ស​ន្ដិ​ភាព​ ​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ក៏​បានបង្ហាញ​នូវ​ ​ទ​ស្ស​នៈ​ប្រកបដោយ​សុទិដ្ឋិនិយម​ ​ដោយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ​សម្ដេច​ ​ឯក​ឧត្ដម​ ​លោក​ជំទាវ​ ​លោក​ឧកញ៉ា​ ​អស់លោក​ ​លោក​ស្រី​ ​នាង​កញ្ញា​ ​សប្បុរស​ជន​ជាតិ​-អ​ន្ដរ​ជាតិ​ ​អ្នក​ស្ម័គ្រ​ចិ​ត្ដ​ ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​នឹង​ប​ន្ដ​ចូល​រួម​ចំណែក​គាំ​ទ្រ​ទាំង​ផ្នែក​ស្មារតី​ ​ស​ម្ភា​រៈ​ ​និង​ ​ថវិកា​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ប​ន្ដ​លើក​កម្ពស់​បេសកកម្ម​ការងារ​មនុស្ស​ធម៌​របស់​យើង​ឱ្យ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ថ្មី​ៗថែម​ទៀត​ជូន​ជាតិ​ ​និង​ ​ប្រជា​ជន​យើង​ ​។

បន្ទាប់​មក​ ​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​បាន​ឡើង​មាន​មតិ​សំណេះ​សំ​ណា​ល ​ដោយ​ចាប់​ផ្តើ​ម​ពី​ការ​កោត​សរសើរ​ ​និង​ថ្លែង​អំណរ​គុណ​ដល់​ការ​ ​ចូល​រួម​ចំណែក​ជួយ​ស​ម្រា​ល​ដល់​ការងារ​រាជ​រ​ជ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​និង​ការ​កាត់​ ​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ជ​ន​។​ ​ស​ម្តេ​ច​តេ​ជោ​ ​​ក៏​បាន​គូស​បញ្ជាក់​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​បាន​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​បាន​ឆាប់​ទាន់​ពេល​វេលា​ ​ដែល​កាយ​វិការ​ ​នេះ​បាន​ជួយ​កាត់​បន្ថយ​នូវ​ការ​លំបាក​ ​និង​ការ​ឈឺ​ចាប់​របស់​ជន​ដែល​ងាយ​រង​គ្រោះ​។ ស​ម្តេ​ច​តេ​ជោ​ ​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ឲ្យ​បន្ត​នូវ​ការងារ​ដ៏​មាន​តម្លៃ​នេះ​ ​ព្រម​ទាំង​អំពាវ​នាវ​ដល់​អាជ្ញា​ធ​រដែ​ន​ដី​ ​មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​ ​ជួយ​បន្ត​សហ​ការ​ជាមួយ​កាកបាទ​​ក្រហម​កម្ពុជា ​ដើម្បី​ឲ្យ​មាន​លិទ្ធ​ភាព​បាន​ជួយ​ប្រជា​ជន​បាន​គ្រប់​ទី​កន្លែង​ ​ប​ដោយ​រក្សា​នូវ​ឯក​រាជ​ភាព​របស់​ ​ខ្លួន​អោ​យ​ស្រប​ទៅ​តាម​គោល​ការ​ណ៍​គ្រឹះ​របស់​ចលនា​កាកបាទ​ក្រហម​អឌ្ឍចន្ទ​ក្រ​ហ​ម​។​ ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​តេ​ជោ​ ​​បាន​ជូ​ន​ពរ​ដល់​ភ្ញៀវ​កិត្តិយស​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ព្រម​ទាំង​សប្បុរស​ជន​នៅ​គ្រប់​វិ​ស័​យ​សូម​ឲ្យបានប្រកប​នូវ​ពរ​​ទាំង​​បួន​​ប្រការ​ ​អាយុ​ ​ ​វ​ណ្ណៈ​  សុ​ខៈ​ ​ ​ព​លៈ​ ​ ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ​។

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន

 

...

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​២៦ ខែ​ ​មិ​នា​ ​ឆ្នាំ​ ​២០១៤ វេលា​ម៉ោង​ ​០៩:០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ពី​គ​ណៈ​ប្រតិភូ​រួម​មាន​ ​៖

1.     ក្រុម​ហ៊ុន​ ​អេ​ង​ ​ឌី​ប៉ូ​ ​អភិវឌ្ឍ​ន៍​ ​អង្ករ​ ​ចំនួន​ ​២០០ តោន​ ​ដឹកនាំ​ដោយ​ ​ឧកញ៉ា​ ​ឌី​ ​ប៉ូ​

2.     ស​ណ្ធា​គារ​ ​ហ៊ី​ម៉ា​វ៉ា​រី​ ​ថវិកា​ ​ចំនួន​ ​១០០០០ ដុល្លារ​ ​អា​មេ​រិ​ក​ ​ដឹកនាំ​ដោយ​ ​លោក​ ​Andrew​ ​Tay​ ​Teng​ ​Yew​

3.     ក្រុម​ហ៊ុន​ ​ផ្សារ​ ​ហេង​ ​លី​ ​ថវិកា​ ​ចំនួន​ ​២០០០០ ដុល្លា​ ​អា​មេ​រិ​ក​ ​ដឹកនាំ​ដោយ​ ​លោក​ ​ហេង​ ​លី​

4.     ឯក​ឧ​ត្តម​ ​ឧកញ៉ា​បណ្ឌិត​ ​ជា​ ​រតនា​ ​ប្រគល់​ជូន​នូវ​ ​រថ​យន្ត​សង្គ្រោះ​បន្ទាន់​ ​១ គ្រឿង​ ​និង​ប្រគល់​បន្ត​ជូន​ ​បញ្ជា​ការដ្ឋាន​កង​ពល​តូច​ការពារ​កោះ​ឆ្នេរ​ ​លេខ​ ​៣១

 

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន ​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​អំណរ​គុណ​ ​និង​ ​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ក៏​ដូច​ជាមួយ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រ​ទ​ស​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្ត​ល់​នូវ​អំណោយ​មនុស្ស​ ​នា​ពេល​នេះ​ ​ជា​កាយ​វិការ​សប្បុរស​ធម៌​ ​ដែល​បាន​នឹង​កំពុង​បង្ក​លក្ខ​ណៈ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ព​ស់​។​

ស ​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​គូស​បញ្ជាក់​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​សាខា​ ​និង​អនុ​សាខា​រហូត​ដល់​ ​សហ​គម​ ​និង​ជា​អង្ក​ការ​មនុស្ស​ធម៌​នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស​ ​ហើយ​ជា​អង្ក​ការ​ដែល​ទទួល​បាន​នូវ​ការ​គាំ​ទ្រ​យ៉ាង​ ​សកម្ម​ពី​សំណាក់​ ​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជា​តិ​។​ ​ដោយ​ឡែក​ជា​រៀង​រាល់​ឆ្នាំ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​យក​ឪ​កាស​ទី​វា​អប​អរ​ពិភព​ ​លោក​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​ជា​ពិធី​ស្វែង​រក​មូ​លិ​ធិ​មនុស្ស​ធម៌​ ​ដោយ​ការ​ចូល​ ​រួម​ពី​សំណាក់​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដើម្បី​ជួយ​ទ្រ​ទ្រុង​ដល់​សកម្មភាព​កាកបាទ​ក្រហម​ ​ប្រកប​ ​ដោយ​ប្រសិទ្ធ​ភាព​ ​និង​ទាន់​ពេល​វេ​លា​។​

 

ជា​កិច្ច​ឆ្លើយ​តប​ ​គ​ណៈ​ប្រតិភូ​ទាំង​អស់​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល ​បាន​អនុញ្ញាត​ឱ្យ​គ​ណៈ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​ ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ ​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​នា​ពេល​កន្លង​មក​នេះ​ ​ព្រម​ទាំង​មាន​ឪ​កាស​ចូល​រួម​ចំណែក​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​នៅ​ទូ​ទាំង​ ប្រ​ទេ​ស​។​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ធ្វើ​ការ​សន្យា​ជា​រួម​ទាំង ​អស់​គ្នា​ ​ថា​នឹង​នៅ​បន្ត​ជួយ​ដល់​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នា​ពេល​អនាគត​ឆា​ប់ៗ​នេះ​។​

 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​សន្យា​ថា​នឹង​ចាត់ចែង​ថវិកា​ទាំង​អស់​នេះ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​ ងាយ​រង​គ្រោះ​និង​ប្រើ​ប្រាស់​ធ្វើ​ការ​ទិញ​ជាស​ម្ភា​រៈ​ចែក​ជូន​គ្រប់​ ខេត្ត​ទាំង​អស់​ដែល​បាន​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​នា​នា​។​ ​ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​កោត​សរសើរ​ដល់​ទឹក​ចិត្ត​សកម្មភាព​មនុស្ស​ធម៌​របស់​គ​ណៈ​ប្រតិភូ​ ​និង​បាន​ជូន​ពរ​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​ ​សុភ​មង្គល​និង​ ​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​.​ ​តាំង​ ​សា​មឿ​ន

...

កាកបាទក្រហមកម្ពុជា ចុះ​ចែក​អំណោយ​មនុស្សធម៌​ជូន​អ្នក​ផ្ទុក​មេរោគអេដស៍​ ចាស់​ជរាគ្មាន​ទីពឹង ស្ត្រីមេម៉ាយ គ្រួសារទីទាល់ក្រ កុមារកំព្រា គ្រួសារជនពិការ ចំនួន ៣០៨៨ គ្រួសារ នៅខេត្តកំពង់ចាម

នៅ​ព្រឹក​ថ្ងៃ​ទី​ ​០៥ ខែ​មីនា ​ឆ្នាំ​២០១៤ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធានកាកបាទ ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ចិន​ ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ ​ជូន​អ្នក​ផ្ទុក​មេ​រោគ​ ​អេ​ដ​ស៍​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ ​គ្រួសារ​ទី​ទាល់​ក្រ​ ​កុមារ​កំព្រា​ ​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​៣០៨៨ គ្រួសារ​ ​មក​ពី​ ​៨៨ ភូមិ​ ស្រុកតំបែរ ​ខេត្តកំពង់ចាម។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្តង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​ គុណ​ដល់​រ​ ​ដ្ឋា​ភិ​បា​ល​ចិន​ ​ដែល​បាន​ចូល​រួម​អំណោយ​មនុស្ស​ធម៌​ជា​អង្ករ​ ​តាម​រ​យៈ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​ដែល​បាន​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ខ្ព​ស់​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្រុង​កែប​ ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​និង​មិន​មាន​ការ​រើសអើង​ជាតិ​ ​សាសន៍​ឬ​គោល​ន​យោ​បា​យ​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

 ១. អំពាវ ​ ​នាវ​ ​ដល់​ក្រុម​គ្រួសារ​សូម​ជួយ​អប់រំ​ដល់​កូន​ក្មួយ​ ​និង​មនុស្ស​ចា​ស់ៗ​ឱ្យ​ជៀស​វាង​ពិការ​ជាតិ​សុរា​ ​ដែល​បាន​បង្ក​រ​អោ​យ​មាន​អ​ត្រា​ស្លាប់​ក្នុង​ពេល​ទឹក​ជំនន់​នេះ​ ​និង​សូម​កុំ​ ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ក​រ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​ ​គ្រួសារ​ ​និង​អ​ត្រា​ស្លា​ប់​។​

២. ខិតខំ ​ ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​ត​ម្កើ​ន​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ក្រោយ​ ​ពេល​ ​ទឹក​ស្រក​ ​ហើយ​បើ​មាន​តម្រូវ​ការ​ ​ជួយ​ក្នុង​ការ​រក​គ្រាប់​ពូជ​ ​ក៏​សូម​ស្វែង​រក​ការ​ជួយ​ពី​សំណាក់​មន្ទីរ​កសិកម្ម​ខេ​ត្ត​។​

៣. អំពាវ ​ ​នាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​និង​ស្ត្រី​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​មាន​ផ្ទៃ​ពោះ​ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​មាតា​ ​និង​ទារក​ ​ដើម្បី​ការពារ​ ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ពី​មាតា​ទៅ​ទារក​ផង​ដែ​រ​។​

៤. អំពាវ ​ ​ ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​បាន​ត្រឹម​ត្រូវ​ ​និង​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រួ​ពេ​ទ្យ​។​

៥. សូម ​ ​ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជី​វិ​ត​។​

៦. អំពាវ ​ ​នាវ​ដល់​អាណា​ព្យាបាល​សូម​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​អោ​យ​ដើរ​ចេញ​ពី​គ្រឿង​ញៀន​ ​និង​សូម​កុំ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួ​សា​រ​។​

៧. អំពាវ ​ ​នាវ​ដល់​ការ​ពង្រឹង​គុណ​ភាព​ចំពោះ​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​អោ​យ​ ​បាន​ច្បាស់លាស់​ ​និង​គូស​បញ្ជាក់​ពី​តួ​នាទី​របស់​ពួក​គេ​ ​ដោយ​ត្រូវ​ធ្វើ​ការ​អូស​ទាញ​មិត្ត​របស់​ខ្លួន​ ​អោ​យ​ដើរ​ផ្លូវ​ល្អ​ ​និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ ​ព្រម​ទាំង​ចេះ​ជួយ​ដល់​អ្នក​ដែល​ជួប​នូវ​ការ​លំ​បា​ក់​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​២ ដប​ធំ​ ​។

 

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​ ​តាំង​ ​សា​មឿ​ន

...

កាកបាទក្រហមកម្ពុជា ចុះចែកអំណោយ​មនុស្សធម៌​ជូន​អ្នកផ្ទុក​មេរោគអេដស៍ ចាស់​ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ គ្រួសារទីទាល់ក្រ កុមារកំព្រា គ្រួសារជនពិការ ចំនួន ១៥៥៥ គ្រួសារ នៅខេត្តតាកែវ

នៅ​ព្រឹក​ថ្ងៃ​ទី​ ​២២ ខែ​កុម្ភៈ ​ឆ្នាំ​២០១៤ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធានកាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ចិន​ ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ ​ជូន​អ្នក​ផ្ទុក​មេ​រោគ​ ​អេ​ដ​ស៍​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ ​គ្រួសារ​ទី​ទាល់​ក្រ​ ​កុមារ​កំព្រា​ ​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​១៥៥៥ គ្រួសារ​ ​មក​ពី​ ​១៥៤ ភូមិ​ ស្រុកទ្រាំ ​ខេត្តតាកែវ​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្តង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រ​ ​ដ្ឋា​ភិ​បា​ល​ចិន​ ​ដែល​បាន​ចូល​រួម​អំណោយ​មនុស្ស​ធម៌​ជា​អង្ករ​ ​តាម​រ​យៈ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​ដែល​បាន​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ខ្ព​ស់​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្រុង​កែប​ ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​និង​មិន​មាន​ការ​រើសអើង​ជាតិ​ ​សាសន៍​ឬ​គោល​ន​យោ​បា​យ​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

 ១. អំពាវ ​ ​នាវ​ ​ដល់​ក្រុម​គ្រួសារ​សូម​ជួយ​អប់រំ​ដល់​កូន​ក្មួយ​ ​និង​មនុស្ស​ចា​ស់ៗ​ឱ្យ​ជៀស​វាង​ពិការ​ជាតិ​សុរា​ ​ដែល​បាន​បង្ក​រ​អោ​យ​មាន​អ​ត្រា​ស្លាប់​ក្នុង​ពេល​ទឹក​ជំនន់​នេះ​ ​និង​សូម​កុំ​ ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ក​រ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​ ​គ្រួសារ​ ​និង​អ​ត្រា​ស្លា​ប់​។​

២. ខិតខំ ​ ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​ត​ម្កើ​ន​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ក្រោយ​ ​ពេល​ ​ទឹក​ស្រក​ ​ហើយ​បើ​មាន​តម្រូវ​ការ​ ​ជួយ​ក្នុង​ការ​រក​គ្រាប់​ពូជ​ ​ក៏​សូម​ស្វែង​រក​ការ​ជួយ​ពី​សំណាក់​មន្ទីរ​កសិកម្ម​ខេ​ត្ត​។​

៣. អំពាវ ​ ​នាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​និង​ស្ត្រី​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​មាន​ផ្ទៃ​ពោះ​ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​មាតា​ ​និង​ទារក​ ​ដើម្បី​ការពារ​ ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ពី​មាតា​ទៅ​ទារក​ផង​ដែ​រ​។​

៤. អំពាវ ​ ​ ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​បាន​ត្រឹម​ត្រូវ​ ​និង​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រួ​ពេ​ទ្យ​។​

៥. សូម ​ ​ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជី​វិ​ត​។​

៦. អំពាវ ​ ​នាវ​ដល់​អាណា​ព្យាបាល​សូម​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​អោ​យ​ដើរ​ចេញ​ពី​គ្រឿង​ញៀន​ ​និង​សូម​កុំ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួ​សា​រ​។​

៧. អំពាវ ​ ​នាវ​ដល់​ការ​ពង្រឹង​គុណ​ភាព​ចំពោះ​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​អោ​យ​ ​បាន​ច្បាស់លាស់​ ​និង​គូស​បញ្ជាក់​ពី​តួ​នាទី​របស់​ពួក​គេ​ ​ដោយ​ត្រូវ​ធ្វើ​ការ​អូស​ទាញ​មិត្ត​របស់​ខ្លួន​ ​អោ​យ​ដើរ​ផ្លូវ​ល្អ​ ​និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ ​ព្រម​ទាំង​ចេះ​ជួយ​ដល់​អ្នក​ដែល​ជួប​នូវ​ការ​លំ​បា​ក់​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​២ ដប​ធំ​ ​។

 

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​ ​តាំង​ ​សា​មឿ​ន

Fist Prev 63 64 65 66 67 Next Last
ព័ត៌មានផ្សេងៗ
សេវាយើង

សាខាកក្រកខេត្តព្រះវិហារ៖​នៅថ្ងៃ​២១​ខែ មិថុនា​ ឆ្នាំ២០១៧​ នេះ​នៅ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ លោក ជំទាវ ចឹក ហេង ប្រធាន​គណៈកម្មាធិការ​សាខា ​ខេត្ត​ព្រះវិហារ​ បានជួប​សម្តែង​ការសម ជាមួយ​ លោក អាយ ក្រាត ប្រធានផ្នែក​សហប្រតិបត្តិការ​កាកបាទ ក្រហម​អន្តរជាតិ​ប្រចាំបាងកក​ និងក្រុមការងារ​កម្មវិធី​សុវត្ថិភាព​សហគមន៍​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ។ បន្ទាប់ពី​បានសម្តែង​ការគួរសមរួចក្រុម​ការងារបាន​បន្តដំណើរ​ចុះពិនិត្យ​ការផ្សព្វ ផ្សាយ​ពីគ្រាប់មីន ​ប្រាក់កម្ចី​ និងស្រាវជ្រាវ​រកគ្រួសារ នៅ​ភូមិ​ឈើទាលគង ​និងភូមិ​អានសេះ ​ឃុំជាំក្សាន្ត​ ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ។

អានបន្ថែម...

សាខាកក្រក​រាជធានី​ភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ២០ ខែ​ មិថុនា ឆ្នាំ​ ២០១៧នេះ​ នៅវិទ្យាល័យ​ទួលទំពូង​ សាខាកាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំ​ពិធីបិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំវិទ្យាល័យ​សរុបចំនួន​៩៩នាក់(ស្រី៥៣នាក់)​ ដោយបាន​ការចូលរួម​ជាអធិបតីពី​ លោក នាង សុខលី ​នាយករង​វិទ្យាល័យ​ ដែល​វគ្គយល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល​១ថ្ងៃ​កន្លងមក​ប្រកបដោយ​ជោគជ័យ​ ជាលទ្ធផល​យុវជនទទួល​បាននិទ្ទេស​ល្អចំនួន​៧០ភាគរយ​ និងល្អបង្គួរ​៣០ភាគរយ ។

 

នាឱកាសនោះ​ លោកនាយករង​វិទ្យាល័យ​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបាន​មកធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំវិទ្យាល័យ​របស់លោក​​ ដើម្បីជួយ​ជាពន្លឺ​ស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបានយល់​ដឹងពីសារៈសំខាន់​ ក្នុងការ​អនុវត្ត និងបំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបានកាន់តែ​ល្អប្រសើរ​ និងទទួលបាន​នូវជោគជ័យ​ថែមទៀត ។

 

សូមបញ្ជាក់ថា៖​ ក្នុងវគ្គយល់ដឹង​មូលដ្ឋាននេះ​គ្រូឧទ្ទេសនាម​បានលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់បង្ហាញរួមមាន៖


១/ ប្រវត្តិចលនា​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី ​និង​ភារកិច្ច​យុវជន​កាកបាទក្រហម​កម្ពុជា 
៣/ គ្រោះ​មហន្តរាយ និងការ​គ្រប់គ្រង​គ្រោះមហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ៕

 

អានបន្ថែម...

នៅ​ថ្ងៃ​២៦​​ ឧសភា ​​២០១៧ ​​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ស្រុក​លើកដែក ​​បាន​ប្រគល់​ប្រាក់​កម្ចី​ខ្នាត​តូច​ឥត​ការប្រាក់​របស់​មូល​និធិ​វើល​ម៉េត​​តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ​​ជូន​ប្រជាជន​ភូមិ​ព្រែកតូច​​និង​ភូមិ​ព្រែកដាច់​​ក្នុង​ឃុំ​ព្រែកដាច់​ចំនួន​១៤​គ្រួសារ​​ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​​និង​បង្កើន​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ ​​សូម​ជម្រាប​ជូន​ផង​ដែរ​ថា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​មូល​និធិ​វើល​ម៉េត​ បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ឃុំ​ព្រែកដាច់ចាប់​តាំង​ពី​ឆ្នាំ​២០១២​​មក​ម្លេះ​​ ដោយ​អនុវត្ត​ចំនួន​២​ឃុំ ​គឺ​ឃុំ​ព្រែកដាច់ ​​និង​ឃុំ​កំពង់ភ្នំ ​ក្នុង​ស្រុក​លើក​ដែក ​​ក្នុង​គោលបំណង​ជួយ​ស្តារជីវភាព​ប្រជាជន​ងាយ​រងគ្រោះ​ឲ្យ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ ក្នុងនោះដែរ ​មួយ​គ្រួសារៗ​​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន១​លាន​រៀល​និងបង្វិល​សងវិញ​ជារៀង​រាល់ខែ​ដោយ​គ្មាន​ការ​ប្រាក់។



អានបន្ថែម...

សាខាកក្រកខេត្តព្រះវិហារ៖​កាលពី​ល្ងា​ចថ្ងៃទី​១២​ ខែ ឧសភា​ ឆ្នាំ​ ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បាន​បើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ និងបំពាក់​កន្សែង​ដល់​យុវជន​កាកបាទ ក្រហម​កម្ពុជា​ វិទ្យាល័យ​គូលែន​ចំនួន ​នាក់ ៤២ ស្រី ៣០ នាក់ នៅវិទ្យាល័យ​គូលែន​ ឋិតក្នុង​ឃុំគូលែន​ត្បូង ស្រុកគូលែន​ ខេត្តព្រះវិហារ។

 

ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​វត្តមាន ឯកឧត្តម យុង គឹមហ៊ាន នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មន្រ្តី​អភិវឌ្ឍន៍​សាខា ​និងមានការ​ចូលរួម​ពីគណៈកម្មាធិការ​អនុសាខា​ស្រុកគូលែន​ លោក​នាយក​វិទ្យាល័យ​គូលែន ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ សរុបចំនួន ៥០ នាក់ ។

 

នៅក្នុង​ឱកាសនោះ​ផងដែរ​ឯកឧត្តម​ នាយក​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មានប្រសាសន៍​ថាកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​សម្តេច​តែងតែ​គិតគូរ​ពីយុវជន​ ធ្វើយ៉ាងណា​អោយយុវជន​ក្លាយជា​ធន ធាន​ដ៏មាន​សមត្ថភាព ​ចូលរួម​ក្នុងសម្មភាព​មនុស្សធម៌​ និងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ប្រទេស ជាតិ​។ ឯកឧត្តម​ក៏បានផ្តាំ​ផ្ញើប្អូនៗ​យុវជន នូវចំនុចមួយ​ចំនួនដូចខាងក្រោម៖

 

-ត្រូវខិតខំរៀន​សូត្រដើម្បី​ក្លាយខ្លួន​ជាសិស្ស​គំរូ មិត្តល្អ កូនល្អ ។
-ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន 
-ត្រូវគោរព​ច្បាប់ក្នុង​ពេលបើកបរ
-កុំប្រើ​គ្រឿង​ស្រវឹង​ក្នុងវ័យសិក្សា
-ត្រូវចេះ​សាមគ្គីគ្នា ​ចេះជួយ​យកអសារគ្នា 
-ត្រូវរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត និងមានរបាយការណ៍​ជូនទៅ​អនុសាខា​អំពី​សកម្មភាព​របស់ខ្លួន ។
-ចូលរួម​ធ្វើអនាម័យ​បរិស្ថាន​ក្នុងសាលា​ជាប្រចាំ។

 

ក្នុងនោះ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានផ្តល់​ថវិកា​មូលនិធិ​ជូនក្លឹប​យុវជន​កាកបាទក្រហមកម្ពុជា វិទ្យាល័យ​គូលែន ចំនួន ២០០,០០០ រៀលគត់​ និងសម្ភារ​សង្គ្រោះបឋម​មួយកញ្ចប់។


 

អានបន្ថែម...

ព័ត៌មានផ្សេងៗ