អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទនៅខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ កាលពី​ព្រឹកថ្ងៃ​ទី១៨​ ខែកក្កដា​ ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពត​ បានរៀបចំ​ពិធី​វគ្គបណ្តុះបណ្តាល​មួយ ក្រោម​ប្រធានបទ «យុវជន​ជាភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបទ» ជូនដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ ចំនួន ៤០នាក់ (ស្រី២០នាក់) មកពី​វិទ្យាល័យ​គោលដៅ​ចំនួន​៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ជាគណៈអធិបតី​ពីសំណាក់​លោក តាក ហាប់ សមាជិក​គណៈកម្មាធិការសាខា​ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ។

 

វគ្គនេះមាន​គោលបំណង ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែមដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ ហើយយកចំណេះ​ដឹងទាំង​នេះជួយ​ផ្សព្វផ្សាយ​សាលារៀន​ និងសហគមន៍​រៀងៗខ្លួន​ឱ្យកាន់តែប្រសើរឡើង៕

 

គម្រោងអប់រំសុខភាពមនុស្សចាស់ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

សាខាកក្រក​ខេត្តស្វាយរៀង៖ ថ្ងៃទី ​១៩ ខែ កក្កដា ឆ្នាំ ២០១៧ ការិយាល័យ​ការពារ​ជម្ងឺឆ្លង​ និង​មិនឆ្លង​ នាយកដ្ឋាន​សុខភាព​ កាកបាទក្រហម​កម្ពុជា​ ដឹកនាំ​ដោយលោក​បណ្ឌិត វ៉ា សុភក្រ័​ សហការ​ជាមួយ គម្រោង​អប់រំ​សុខភាព​មនុស្សចាស់​ នៃសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង​ មណ្ឌល​សុខភាព​មេសរថ្ង​ក បានចាប់ផ្តើម​ដំណើរ​ការវគ្គ​ទី ១​ ចុះអប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុខភាព​មនុស្សចាស់ ​ដល់ប្រជាពលរដ្ឋ​ចំនួន ៤៣ នាក់ (ស្ត្រី ៣៥ នាក់) ដែលមាន​អាយុចាប់​ពី ៤៥-៦៥ ឆ្នាំ នៅភូមិបារាយណ៍ ​ឃុំមេស​រថ្ងក ស្រុកចន្ទ្រា ។

 

ក្រោមប្រធានបទ៖ ការប៉ាន់ប្រម៉ាណ​អំពីសុខភាព​ប្រជាជន ​ការពិនិត្យ​សម្ពាធឈាម​ ការវាស់(IBM) ការពិនិត្យទឹកនោម​មើលជាតិ​ស្ករ ការបង្ការជំងឺ​មិនឆ្លង ការហាត់​ប្រាណ ការសមាធិ​ និងការកំណត់​រកអ្នក​ត្រូវបញ្ជូនទៅ​ទទួលសេវ៉ា​នៅមណ្ឌល​សុខភាព ។ ក្នុងគោលបំណង​៖ ដើម្បីបង្ការ​ និងទប់ស្កាត់​ការរីករាល​ដាលនៃជម្ងឺមិន​ឆ្លងរួម​មាន៖ ជម្ងឺ​មហារីក ទឹកនោម​ផ្អែម ជំងឺសរសៃ​ឈាម​បេះដូង ឈឺ​សន្លាក់​ដៃជើង ​និង​ជំងឺផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ។

ខេត្ត ប៉ៃលិនបើកកិច្ចប្រជុំរៀបចំទិវា ៨ ឧសភាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

សាខាកក្រកខេត្តប៉ៃលិន​ ៖​ នៅរសៀល​ថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ២០១៧ ​នេះ​លោកជំទាវ ​បាន ស្រីមុំ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តប៉ៃលិន​ បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​វិសាមញ្ញរបស់​គណៈកម្មាធិការ​សាខាក្នុងគោលបំណង​ដើម្បីពិនិត្យ​និង​កែសម្រួល​បំពេញ​បន្ថែម​សមាសភាព​អនុសាខា​ក្រុង ​ដើម្បីរួមគ្នា​បំពេញ​ការងារមនុស្សធម៌​កាន់តែមាន​ប្រសិទ្ធភាព​ និងភាពជឿ​ទុកចិត្ត​ពីសំណាក់​ប្រជាពលរដ្ឋ។

 

ក្នុងកិច្ច​ប្រជុំនេះ​គណ:កម្មាធិការ​សាខា​បានពិភាក្សា​និងបាន​អនុម័ត​រៀបចំ​ប្រារព្ធ​មីទ្ទិញ​អបអរ​សាទរ​ខួបអនុស្សាវរីយ៍​លើកទី១៥៤ទិវា​ពិភពលោក​ ​​​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨ ឧសភា ដែល​ធ្វើនៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៧ ខាងមុខ៕

ប្រជាពលរដ្ឋ ចាស់ជរានិងពិការនៅ ក្រុងស្ទឹងត្រែងទទួលអំណោយពីសាខាកក្រកខេត្ត

សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នារសៀល​ថ្ងៃទី​ ១៧ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ​លោក លី មីណា ប្រធាន​គណ:កម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុងស្ទឹងត្រែង​ និងសហការី ​បានចុះសាក​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ទៅផ្តល់ជូន​ប្រជាពលរដ្ឋ​ ចាស់ជរា​ពិការជើង​ទាំងពីរ​ចំនួន០១​គ្រួសារ​ និង​ចំនួន០៣គ្រួសារ​ទៀត មានជីវភាព​ទីទ័លក្រ​ខ្វះខាត ជួបការ​លំបាក រស់នៅ ​ភូមិ ហាងខូសួន សង្កាត់​សាមគ្គី​ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង ។


នាឱកាសនោះ​ ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​ បានលើក​ឡើងពី​ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ដល់សុខទុក្ខ​ប្រជាពលរដ្ឋ​យើងនៅ​តាមមូលដ្ឋាន​ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដោយមិន​ប្រកាន់ពី​និន្នាការ​នយោបាយ​ ជាតិសាសន៍​ សាសនា វណ្ណៈ ​ពណ៌​សម្បុរអ្វីទាំងអស់ ពោល (ទីណាមាន​ការលំបាក​ ទីនោះមាន​កាកបាទក្រហម​កម្ពុជា) ។


អំណោយ​រួមមានៈ អង្ករ៣០គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី០១កេស កន្ទេល០១ ឃីត០១កញ្ចប់ ថវិកា​មួយ​ចំនួនផងដែរ។

ក្រុមហ៊ុន សុខគង់ផ្តល់អំណោយមួកសុវត្ថិភាពដល់កាកបាទក្រហមកម្ពុជា

កក្រក ៖​ ថ្ងៃទី​១៧ ​ខែកក្កដា​ ឆ្នាំ២០១៧​ ឯកឧត្តម​យូ ឡាណា​ អគ្គលេខាធិការ​រងទី២​ បានអញ្ជើញ​ទទួលសំណេះសំណាល​ និងទទួល​អំណោយ​មួកសុវត្ថិភាព​ចំនួន ២០០មួក ពីលោក កាង មេងហ៊ាង ​អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​និតិកម្ម​ ក្រុមហ៊ុន​ សុខគង់ ​អាហរ័ណ ​នីហរ័ណ នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាស​នោះដែរ ឯកឧត្តម​អគ្គលេខាធិការ​រងទី២​ បានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និងថ្លែងអំណរ​គុណដល់ ​ក្រុមហ៊ុន សុខគង់ ​អាហរ័ណ នីហរ័ណ​ តែងតែ​បានចូលរួម​ការងារ​មនុស្សធម៌​ជាមួយ​កាកបាទក្រហម​កម្ពុជា ដោយប្រគល់​មួកសុវត្ថិភាព​ជារៀងរាល់​ឆ្នាំ​ ចំនួន ១០០មួក​ ដោយឡែក​ឆ្នាំនេះ​ជាលើកទី៣ ​ក្រុមហ៊ុន​បាន​ប្រគល់មួក​ចំនួន ២០០មួក៕

យុវជនកក្រក ខេត្តស្ទឹងត្រែងចូលរួមស្ទូងស្រូវប្រជាជន

សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នាព្រឹក​ថ្ងៃទី​ ១៥ ​ខែកក្កដា​ ឆ្នាំ២០១៧ ​នេះ​ យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង​ សហការ​ជាមួយ​អនុសាខា​កក្រក​ស្រុក​ មន្រ្តី​សាលាស្រុក​ កងកម្លាំង​នគរបាល​ស្រុក/ប៉ុស្តិ៍ ​លោកគ្រូ​ អ្នកគ្រូ ​មេឃុំ ​មេភូមិ​និងប្រជាពលរដ្ឋ ​សរុប​ចំនួន ៨២នាក់​ បានចុះ​ជួយស្ទូង​ស្រូវ​ជូន​ប្រជាពលរដ្ឋ​លើ​ផ្ទៃដី​ជិត២ហិកតា​ ដើម្បី​សម្រាលការ​លំបាក​ដល់ប្រជាពលរដ្ឋ​ទីទ័លក្រ​ ដែល​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុងការធ្វើស្រែ​នារដូវវស្សា​នេះនៅ​សហគមន៏​ស្រែខ្លី ភូមិកំភុន ឃុំកំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

 

ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ស្រែ​បានសម្តែង​នូវទឹកចិត្ត​ត្រេកអរ​យ៉ាងខ្លាំង​ ចំពោះស្មារតី​យកចិត្តទុកដាក់​ និង ចេះជួយគ្នា​ក្នុងគ្រា​ជួបការ​លំបាក លើសពីនេះគឺចេះចែក​រំលែក​នូវអ្វីដែល​ខ្លួនមាន​ដល់អ្នក​ក្រខ្សត់។

 

ការចុះជួយ​ស្ទូងស្រូវ​ជូនពលរដ្ឋ​នៅថ្ងៃនេះ ​គឺជាសារ​មួយជួយ​ដាស់តឿន​ដល់ប្រជា​កសិករ​គ្រប់រូប ​ថា ដល់រដូវ​ដាំដុះ រដូវ​បង្កបង្កើន​ផលហើយ សូមឲ្យ​កសិករ​នាំគ្នាធ្វើការ​សាបព្រោះ​ ឲ្យបានទាន់​ពេលវេលា ។

 

យុវជនកក្រកវិទ្យាល័យជាំក្សាន្ត ខេត្តព្រះវិហារចូលរួមដាំដើមឈើ

សាខាកក្រកខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧ នេះ លោក វ៉ា ម៉ៅ ប្រធានកិត្តិយសក្លឹប និង​ទីប្រឹក្សា​យុវជន ​បានដឹកនាំ​យុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​វិទ្យាល័យ ​ជាំក្សាន្ត ​ដាំកូនឈឺ​ជុំវិញ ក្នុង​និង​ក្រៅបរិវេណ​ សាលា​វិទ្យាល័យ​ជាំក្សាន្តថ្មី ​ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​ អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ស្ថិត​នៅឃុំជាំក្សាន្ត​ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។

 

គោលបំណង​នៃការដាំកូន​ឈើនេះ​គឺសំដៅ​ជួយការពារ​បរិស្ថាន  លម្អ​បរិវេណ​វិទ្យាល័យ និង​ធ្វើឲ្យ​សិស្សានុសិស្ស​ស្វែងយល់​ពីប្រភេទ​ដើមឈើ​។ល។

ពិធីប្រកាសទទួលស្គាល់ គណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាងខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល ៖ ​នៅរសៀល​ថ្ងៃទី​១៤ ខែ កក្កដា​ ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកណ្តាល​ បានរៀបចំ​ពិធីប្រកាស​ទទួលស្គាល់​សមាសភាព​កែសម្រួល​គណ:កម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុកស្អាង​ នៅសាលប្រជុំ​សាលា​ស្រុកស្អាង ។

 

 ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព ឯកឧត្តម ជាវ តាយ ​ប្រធានគណ:កម្មាធិការសាខា ​និងមានការអញ្ជើញ​ចូលរួម​ជាកិត្តិយស​មាន សមាជិកគណៈកិត្តិយសសាខា គណ:កម្មាធិការ​សាខា គណៈកម្មាធិការ​អនុសាខា​ស្រុក គណៈអភិបាល​ស្រុក ការិយាល័យ​ជុំវិញស្រុក​ ក្រុម​កាកបាទក្រហម​ទាំង ​១៦ឃុំ​ទូទាំង​ស្រុក យុវជន​កាកបាទក្រហម​ អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម មានចំនួន​សរុប ១៨០ នាក់។ 


ជាមួយគ្នានេះ​ដែរ ឯកឧត្តម​គណៈអធិបតី ​បានមាន​ប្រសាសន៍​សំណេះ សំណាល​ដោយនាំ​មកនូវ​ការផ្តាំ​ផ្ញើសួរ​សុខទុក្ខពី​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា ជូនចំពោះឯកឧត្តម លោកជំទាវ​ លោក លោកស្រី ក្មួយៗយុវជន​កាកបាទក្រហម​ទាំងអស់​ដែលមាន​វត្តមាន​ក្នុងឱកាស ​នេះ ដោយក្តី​នឹករលឹក ។

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីអំពីការគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តពោធិ៍សាត់

នៅព្រឹក​ថ្ងៃទី​ ១២ ខែ កក្កដា ឆ្នាំ ២០១៧ លោកជំទាវ ​ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា បានចូលរួម​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ​ស្តីអំពី​ការគ្រប់គ្រង​ គ្រោះមហន្តរាយ​នៅខេត្តពោធិ៍សាត់ ​និងមាន​ការចូលរួម​ពី មន្រ្តីសាខា អនុសាខា ទាំង​៨​ខេត្ត​ សរុបចំនួន៤៥នាក់ ។

 

សិក្ខាសាលា​នេះមាន​គោលបំណង​លើកកំពស់​ការយល់ដឹង​ជាសាធារណៈ​ស្តីពី​ច្បាប់គ្រប់គ្រង ​គ្រោះមហន្តរាយ​ លើកកំពស់​កិច្ចសហការល្អ ក្នុង​ការអនុវត្ត​ច្បាប់។​

ចាស់ជរាគ្មានទីពឹងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះ​សំណេះ​សំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៥ម ធ្វើអំពីឈើ ជញ្ជាំងនិងដំបូលប្រក់សង្កសី និងបង្គន់អនាម័យ ចំនួន ១បង្គន់ ជាអំណោយ​របស់​សាខាខេត្ត ជូនដល់​គ្រួសារក្រីក្រគ្មាន​ទីពឹងចំនួន២គ្រួសារ៖


១- ឈ្មោះ សំ គា ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅ​ភូមិជើងទឹក(ក) សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ទទួលបានផ្ទះ១ខ្នងមានលេខកូដ៣៧។
២- ឈ្មោះ អុន ឡាត់ ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅ​ភូមិជើងទឹក(ខ) សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មាន​លេខកូដ ៣៨ និងបង្គន់ មានលេខកូដ ១២។

 

ក្រៅពីការផ្តល់ផ្ទះ និង​បង្គន់អនាម័យ សាខា​បានផ្តល់ជូន​នូវអំណោយ​បន្ថែមទៀត​ដោយក្នុង ១គ្រួសារទទួលបាន​​ អង្ករ ២៥គក កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ០១យួរ អាហារបំប៉ន ០២កញ្ចប់ និងថវិកា ចំនួន ១០០,០០០រៀល។

ឯកឧត្តម បានជួយ​ឧបត្ថម្ភ​ថវិកា​មួយចំនួន ​ជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ចូលរួម ​និងបាន​ដាំដើម ឈើហូបផ្លែ​សម្រាប់ទុក​ជាអនុស្សាវរីយ៍ផងដែរ។

First Prev 61 62 63 64 65 Next Last