អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

វគ្គសាកល្បង និងតម្រង់ទិសបន្ថែមលើកទី២ ស្តីពី "យុវជនកម្ពុជារួមចំណែកឈានឆ្ពោះទៅបញ្ចប់អេដស៍

កក្រក ៖ នៅរសៀល​ថ្ងៃទី ​១០ ខែវិច្ចិកា​ ឆ្នាំ២០១៧ នេះ ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា កាកបាទក្រហម​កម្ពុជា ​បានរៀបចំ​វគ្គសាកល្បង និងតម្រង់​ទិសបន្ថែម​លើកទី២ ​ស្តីពី ​"យុវជនកម្ពុជារួមចំណែក​ឈានឆ្ពោះទៅ​បញ្ចប់អេដស៍" ដល់និស្សិត​ នៃសាកលវិទ្យាល័យ​វេស្ទឺន និងសាកលវិទ្យាល័យ​ន័រតុន ក្រោមអធិបតីភាព ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​ស្តីទី កាកបាទក្រហម​កម្ពុជា និង​ឯកឧត្តមវេជ្ជ. តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងចូលរួម​ពីមន្ត្រី​ពាក់ព័ន្ធ គ្រូទី​ប្រឹក្សា និស្សិត​ សរុបចំនួន ៥០នាក់ ។

 

វគ្គសាកល្បង​ និងតម្រង់ទិសនេះ​ធ្វើឡើង ដើម្បីឈានឆ្ពោះ​ចូលរួមអបអរ​ទិវាពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ក្រោមទិសស្លោក “ឆាប់ធ្វើ​តេស្តឈាម ឆាប់ព្យាបាល​ ឆ្ពោះទៅបញ្ចប់អេដស៍” និងជាផ្នែក​មួយនៃការរៀបចំកិច្ចពិភាក្សា​បញ្ចេញ​ទស្សនៈយុវជន ស្តីពី "យុវជនកម្ពុជា​រួមចំណែកឈានឆ្ពោះ​ទៅបញ្ចប់អេដស៍" ដែលនឹងប្រព្រឹត្ត​ទៅនៅស្ថានីយ៍​ទូរទស្សន៍ជាតិ​កម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

 

កាកបាទក្រហមកម្ពុជាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំគ្រួសារសព លោក ចាប សុភួននៅកំពង់ឆ្នាំង

កក្រក ៖ នៅព្រឹកថ្ងៃទី​ ១០​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានចាត់ឱ្យមន្ត្រី​ ចូលរួមរំលែក​ទុក្ខដ៏ក្រៀមក្រំ​ និងនាំយកថវិកា គ្រឿងឧបភោគ-បរិភោគ​មួយចំនួន​ជូនគ្រួសារសព​ លោក ចាប សុភួន (ហៅ​ ជា​ ពៅ)​ អាយុ​ ៣១ឆ្នាំ​ ជាកីឡាករចំណុះទូកង ឈ្មោះក្តាមប្រៃ​ ដែលបានទទួលមរណភាព​ដោយសារ​ខ្យល់គក្នុងពេល​ហ្វឹកហាត់មុនពេល​ចេញទៅ​ប្រកួតនៅ​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧​ កន្លងទៅ ស្ថិតក្នុងភូមិ​កំពង់ក្តារ ​ឃុំកំពង់ត្រឡាច​ ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

 

ក្នុងឱកាសនោះ​ ឯកឧត្តម​វេជ្ជ.​ អ៊ុយ​ សំអាត​ នាយកនាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​ រួមជាមួយ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំ​ង​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើ​ការចូលរួម​រំលែកទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយក្រុម​គ្រួសារសព​ដែលបានបាត់បង់​សាច់ញាតិ​ជាទីស្រឡាញ់​ និងសូម​ឧទ្ទិសបួងសួង​ដល់វិញ្ញាណក្ខន្ធ លោក​ ចាប​ សុភួន​ បានទៅកាន់​សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

 

អំណោយ​ផ្តល់​ជូនរួមមាន​ ៖​ អង្ករ ១២០គ.ក មី ៥ កេស ត្រីខ​ ៥០កំប៉ុង ទឹកក្រូច ៥កេស​ និងថវិកាមួយចំនួន៕

សាខាកាបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរសុខទុក្ខដល់ស្ត្រីកំពុងសម្រាកសម្រាលកូននៅស្រុកគៀនស្វាយ

សាខា កក្រក ខេត្តកណ្តាល ៖ ​ដោយការ​យកចិត្តទុកដាក់​ពីឯកឧត្តម​ ជាវ តាយ ប្រធាន​គណៈកម្មាធិការសាខា ​នៅព្រឹកថ្ងៃទី ​១០ ខែ វិចិ្ឆកា ឆ្នាំ ២០១៧ ក្រុមការ ងារ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកណ្តាល ដឹកនាំដោយ​លោកជំទាវ ខ្លូត ស៊ីដ្ឋា ម៉ៅ ភិរុណ​ សមាជិកទ្រទ្រង់​សាខា​កាកបាទក្រហម​កម្ពុជាខេត្ត ​ព្រមទាំង​មានការអញ្ជើញ​រួមដំណើរពី​សំណាក់​លោកជំទាវ លោកស្រី​ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត-ស្រុក សមាជិក​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមស្រុក​ជាច្រើនរូបទៀត​ បានអញ្ជើញ​ចុះសួរសុខទុក្ខ​ដល់ស្ត្រីកំពុង​សម្រាកសម្រាល​កូន ចំនួន ៥០ នាក់ នៅមណ្ឌល​សុខភាពចំនួន ៤ ក្នុងស្រុកកៀនស្វាយ​ ក្នុងនោះមាន ៖ មណ្ឌលសុខភាពឃុំដីឥដ្ឋ ១២ នាក់ ,ឃំុបន្ទាយដែក ៥ នាក់ ,ឃំុសំរោងធំ ៨ នាក់ និងមណ្ឌល​សុខ ភាពឃុំគគីរធំ ២៥ នាក់។

 

កញ្ចប់ជំនួយ​មនុស្សធម៌​ដែលប្រតិភូ​សាខាបានឧបត្ថម្ភ​ជូនក្នុងម្នាក់ៗទទួល​បានមាន៖ សារុង ១ , ខោអាវ ស្រោមជើង ស្រោមដៃ មួកកូនង៉ែត ១ ឈុត , មុងកូនង៉ែត ១ ,ខ្នើយកូនង៉ែត ១ និងថវិកាចំនួន ១០ មឺុនរៀល ។ ក្នុងឱកាសនោះដែរ​ គណៈអធិបតីក៏បានពាំ​នាំមកនូវ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខ ទុក្ខ និងក្តីនឹករលឹកពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែលជានិច្ចកាលសម្តេច​តែងតែគិតគូពី​សុខទុក្ខប្រជាពលរដ្ឋ​ក្រីក្រមានទក្ខលំបាក​ ជនរងគ្រោះ និងជនងាយ​រងគ្រោះដោយមិន​ប្រកាន់វណ្ណៈ សាសនា​ ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការ​នយោបាយឡើយ ៕

 

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខអតីតតារាសម្តែងជើងចាស់មានជំងឺធ្ងន់ធ្ងរ

កក្រក​ ៖​ នៅព្រឹកថ្ងៃទី ១០​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន ​បានចាត់មន្ត្រី​ និងនាំ​យកថវិកា​ ភេសជ្ជៈ​មួយចំនួន​ជូន​ លោកយាយ​ ចាន់​ ស៊ីផាន់ មានជន្មាយុ​ ៩៣ឆ្នាំ​ ជាអតីតតារា​សម្តែង​ជើងចាស់​ និងជាគ្រូបង្ហាត់​សិល្បៈនៃសាកល​វិទ្យាល័យភូមិន្ទ​វិចិត្រសិល្បៈ​ ដែលមាន​ជំងឺធ្ងន់ធ្ងរ​​ កំពុងសម្រាក​ព្យាបាលនៅ​គេហដ្ឋានស្ថិតនៅ​ភូមិ​ ៣​ សង្កាត់ទួលទំពូង២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ​ លោកជំទាវ ​ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី​ បានពាំនាំនូវ​ប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើ​នូវការ​សួរសុខទុក្ខ​ គិតគូរពី​សុខភាពចំពោះ​លោកយាយ ចាន់​ ស៊ីផាន់ ​ដែលជាសិល្បៈករ​ជើងចាស់​ បានបន្សល់​ទុកស្នាដៃ​-ចំណេះដឹង​សិល្បៈជាច្រើន​សម្រាប់អ្នក​ជំនាន់ក្រោយ​ និងសូមជូនពរ​លោកយាយ​ មានអាយុយ៉ឺនយូរ។

 

ក្រុមគ្រួសារ​លោកយាយ​ បានសំដែងនូវក្តីរំភើប​ និងដឹងគុណចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំ​កាកបាទក្រហមកម្ពុជា​ ដោយយក​ចិត្តទុកដាក់​ តែងគិតគូរជួយ​សម្រាលទុក្ខ​លំបាកដល់ប្រជាពលរដ្ឋជួប​ការលំបាក​ ដោយមិនមាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយ​អ្វីឡើយ​៕

 

អគ្គលេខាធិការស្តីទី កក្រកចុះសួរសុខទុក្ខលោកជំទាវ ផ្លេក ភិរុណ

កក្រក​ ៖​ ដោយការ​យកចិត្តទុកដាក់​ និងមិនភ្លេច​ពីគុណបំណាច់​របស់បុព្វការីជន​មនុស្សធម៌​នោះ ជារៀងរាល់ខែ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ តែងតែ​ចាត់ឱ្យមន្ត្រី​ ចុះសួរសុខទុក្ខ លោកជំទាវ ផ្លេក ភិរុណ មានជន្មាយុ ៩៧ឆ្នាំ អតីតប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ១៩៧៤-១៩៧៥ និងពីឆ្នាំ១៩៧៩-១៩៩២​ ដែលកំពុងរស់​នៅភូមិគ្រឹះលេខ ២៤ វិថីព្រះមុនិវង្ស​ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

 

សម្រាប់ព្រឹកថ្ងៃទី​ ១០​ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ​ លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការស្តីទី ​កាកបាទក្រហម​កម្ពុជា និងសហការី​ បានអញ្ជើញ​ចុះសួរសុខទុក្ខ​ នាំយកភេសជ្ជៈ ​និងថវិកាមួយ​ចំនួន ជូនលោកជំទាវ ផ្លេក ភិរុណ ព្រមទាំងបួងសួង​ជូនពរដល់​លោកជំទាវ ​មានសុខភាពល្អ និងមានជន្មាយុ​យ៉ឺនយូរតរៀងទៅ៕

 

គណៈប្រតិភូកាកបាទក្រហមកម្ពុជាចូលរួម គោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ

កក្រក​ ៖​ ក្នុងឱកាសរំលឹកខួបលេីកទី​ ៦៤ឆ្នាំ​ នៃទិវាបុណ្យឯករាជ្យជាតិ (៩​ វិច្ឆិកា ១៩៥៣​ -​ ៩ វិច្ឆិកា​ ២០១៧)​ នៅរសៀលថ្ងៃទី​ ៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នេះ​ គណៈប្រតិភូកាកបាទក្រហមកម្ពុជា​ ដឹកនាំដោយ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការស្តីទី​​ បានអញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កា​ គោរពវិញ្ញាណក្ខន្ធ​ នៅវិមានឯករាជ្យ​ និងថ្វាយកម្រងផ្កា​ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច​ នរោត្តម​ សីហនុ​ ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតាជាតិខ្មែរ​ ព្រះបរមរតនកោដ្ឋ​ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

 

៩ វិច្ឆិកា គឺជាថ្ងៃ​ប្រវត្តិសាស្ត្រ​ដែលប្រជាពលរដ្ឋ​ខ្មែរចងចាំមិនអាច​បំភ្លេចបាន​នូវស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចរបស់​ ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះបរមរតនកោដ្ឋ​ ដែលព្រះអង្គបាន​បូជាព្រះកាយពល​និងព្រះបញ្ញាញាណដ៏មានសក្តានុពល​របស់ព្រះអង្គ​ ធ្វើការតស៊ូដេីម្បីទាមទារ​ឯករាជ្យពី​អាណានិគម​និយមបារាំង​ ធ្វេីឲ្យ​ព្រះរាជាណាចក្រ​កម្ពុជារួចចាក​ផុតពីនឹម​ត្រួតត្រារបស់​បរទេស និងមាន​ឱកាសកសាង-អភិវឌ្ឍ​ប្រទេសក្លាយទៅជាកោះសន្តិភាព​នៅតំបន់អាស៊ី-អាគ្នេយ៍​ដ៏ល្បីខ្ទរខ្ទារ​ពេញពិភពលោក។

 

កូន ចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាច​បំភ្លេចបាននូវ​ ព្រះរាជសកម្មភាព​ជាប្រវត្តិសាស្ត្រ​ដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លាបំផុតរបស់​ ព្រះមហាវីរក្សត្រខ្មែរ​ ព្រះបរមរតនកោដ្ឋ ​និងសូមប្តេជ្ញា​រៀនសូត្រតាម​គំរូវីរភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា​របស់ព្រះអង្គ​ ដាច់ខាត​ការពារឯករាជ្យជាតិ ការពាររបបរាជា​និយមអាស្រ័យ​រដ្ឋធម្មនុញ្ញ និងការពារ​សន្តិភាព សេចក្តីសុខសាន្ត​ត្រាណរបស់​ប្រជាជនកម្ពុជា​ជាអង្វែងតទៅ៕

 

គ្រួសារឥស្សរជនពលីទទួលអំណោយមនុស្សធម៌ពីសាខាកក្រកខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ​ ៖​ ក្នុងឱកាស​រំលឹកខួបទី ៦៤ នៃទិវាបុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៧ ) នៅព្រឹកថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ ដា ប្រធាន​កិត្តិយសសាខា​ បានអញ្ជើញចុះ​សួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ជូនគ្រួសារ​ឥស្សរជន​ពលី ចំនួន ៤៦ គ្រួសារ ដែលពិធីនេះ​ប្រព្រឹត្តទៅ​នៅវិមានឯករាជ្យ​ខេត្តព្រះវិហារ ឋិតនៅ​ភូមិសំរោង សង្កាត់កំពង់ ប្រណាក ក្រុងព្រះវិហារ។

 

ក្នុងឱកាសនេះដែរ ឯកឧត្តម​ប្រធានកិត្តិយស​សាខា​ បានពាំនាំនូវ​ប្រសាសន៍​សាកសួរសុខទុក្ខ​ពី​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊នសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលសម្តេច​តែងតែ​គិតគូរ​ពីការលំបាករបស់បងប្អូន​ជានិច្ច ដោយមិន​ប្រកាន់ពណ៌​សប្បុរ វណ្ណៈ សាសនា និន្នាការ​នយោបាយអ្វីឡើយ។

គ្រួសារនីមួយៗ​ទទួលបាន​ ៖អង្ករ ២០ គីឡូ មី ១ កេស ត្រីខ ១ យួរ សារុង ១ ក្រមា១ ភួយ១ មុង១ និងថវិការដ្ឋបាល​ខេត្តម្នាក់ៗចំនួន ៥០,០០០ រៀលគត់។

 

គ្រួសារងាយរងគ្រោះបំផុតនៅខេត្តកំពង់ឆ្នាំងទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ៨ ខែ​ វិច្ឆិកា ឆ្នាំ ២០១៧  សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ឆ្នាំង ​ដឹកនាំដោយ​ លោកជំទាវ កែ​ ច័ន្ទមុនី អនុប្រធាន​កិត្តិយសសាខា ​រួមដំណេីរដោយ​ លោក លោកស្រី ជាសមាជិក​ សមាជិកា​គណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិ​សាខា បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ជូនដល់​គ្រួសារងាយ​រងគ្រោះបំផុត​ចំនួន ២គ្រួសារ ស្ថិតនៅ២ភូមិ ២ឃុំ ស្រុករលាប្អៀរ ​ខេត្តកំពង់ឆ្នាំង។

 

នាឱកាសនោះ លោកជំទាវ ​បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើ​សាកសួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​ សម្ដេចតែងតែ​គិតគូរសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ជនងាយ​រងគ្រោះគ្រប់​ប្រភេទ ដោយ​មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ​ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

អំណោយដែល​ទទួលបានរួមមាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ​១យួរ មី ១កេស ឃីត១ និងថវិកាចំនួន​ ៥០,០០០រៀលផងដែរ៕

 

បើកវគ្គបណ្ដុះបណ្ដាលអំពីវិជ្ជាសង្គ្រោះបឋមនៅខេត្តឧត្តរមានជ័យ

សាខាកក្រ​កខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុម​ការងារ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តឧត្តរមានជ័យ ​បានបើក​វគ្គបណ្ដុះបណ្ដាល​អំពីវិជ្ជា​សង្គ្រោះបឋម​ ហើយឆ្លៀត​ឱកាស​ក្នុងវគ្គបណ្ដុះបណ្ដាលនោះ​ សាខាបាន​បញ្ជ្រៀបការយល់ដឹង​អំពីផលប៉ះពាល់​គ្រោះថ្នាក់​ដោយសារ​មីន ច្បាប់​ចរាចរណ៍ និងផ្សព្វផ្សាយ​ពី​ការស្រាវជ្រាវរុ​ករក​គ្រួសារ ជូនដល់​មន្ត្រីរាជការ​ ក្រោមការឧបត្ថម្ភរបស់អង្គការ GIZ ប្រចាំខេត្តឧត្តរមានជ័យ ​ដែលមានការចូលរួម​ពី លោក លោកស្រី ​ជាសមាជិក សមាជិការ​គណៈកម្មាធិការ​សាខា និងសិក្ខាកាម​ចូលរួមសរុបចំនួន ៤២នាក់ (ស្រី ១៦នាក់) ស្ថិតនៅ​សង្កាត់អូរស្មាច់​ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

 

វគ្គនេះមានគោលបំណង​ ដើម្បីបញ្ជ្រាបការ​យល់ដឹងដល់​បុគ្គលិកមន្ត្រីរាជការ​នូវវិជ្ជាសង្គ្រោះបឋម​ ការគ្រោះថ្នាក់ដោយ​សារមីន សុវត្ថិភាព​និងការគោរព​ច្បាប់ចរាចរណ៍ និងបន្តការ​ផ្សព្វផ្សាយ​នេះទៅដល់​សហគមន៍ផងដែរ៕

 

កាកបាទក្រហមកម្ពុជាចូលរួមកិច្ចប្រជុំតាមលក្ខន្តិកៈ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅទីក្រុង អាន់តាលីយ៉ា ប្រទេសតួកគី

កក្រក ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែល​មានសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន បានចាត់តាំង​ ឯកឧត្តម យូ ឡាណា​ អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងតំណាង​យុវជន កក្រក ១នាក់ (សរុប ២នាក់) ចូលរួមកិច្ចប្រជុំ​តាមលក្ខន្តិកៈ របស់ចល​នាអន្តរជាតិ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម ​(ដែលក្នុងនោះមាន មហា​សន្និបាត​លើកទី ២១ នៃសហព័ន្ធ​អន្តរជាតិនៃសមាគម​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម និងកិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិភូនៃ ចលនា​អន្ដរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម)​ ដែលប្រព្រឹត្ត​ទៅនៅថ្ងៃទី ៥-១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីក្រុងអា​ន់តាលីយ៉ា ប្រទេស​តួកគី។ 


មហាសន្និបាត​លើកទី២១ នេះ មានរយៈពេល ៣ថ្ងៃ (៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧)។ ដោយឡែក​កិច្ចប្រជុំក្រុម ប្រឹក្សាប្រតិភូ​នៃចលនា​អន្ដរជាតិ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម មានរយៈពេល ២ថ្ងៃ (១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៧)។


ចំពោះមហាសន្និបាត​លើកទី២១ បាន ដំណើរការ ​បើកជាផ្លូវការ​ ក្រោមអធិបតីភាព​ បណ្ឌិត តាដេរុ កូណូអេ (Dr. Tadateru Konoe) ប្រធានសហព័ន្ធ​អន្តរជាតិ និង លោក ភីធ័រ ម៉ូរេ (Mr. Peter Maurer) ប្រធានគណៈកម្មាធិការ​អន្ដរជាតិ​កាកបាទក្រហម និង មានការចូលរួមពី​សំណាក់ សមាជិក​ក្រុម ប្រឹក្សាភិបាល​សហព័ន្ធអន្ដរជាតិ,​ មន្ត្រីគណៈកម្មាធិការ​អន្ដរជាតិ​កាកបាទក្រហម ហើយនិង​តំណាងមកពី​សមាគមជាតិ​ចំនួន ១៨៨ មានអ្នកចូលរួមទាំងអស់ ៩២៣នាក់។


មហាសន្និបាត ផ្ដោតសំខាន់លើ ៖
១. ការអនុម័ត​របៀបវារៈ​មហាសន្និបាត
២. ការអនុម័តនូវ​របាយការណ៍​មហាសន្និបាត​សហព័ន្ធអន្តរជាតិ ២០១៥
៣. សេចក្ដីថ្លែងការណ៍​អំពី​សហព័ន្ធអន្តរជាតិ ដោយ​បណ្ឌិត តាដេរុ កូណូអេ ប្រធាន​សហព័ន្ធអន្តរជាតិ 
៤. ការបោះឆ្នោត​ជ្រើសរើស ប្រធាន, អនុប្រធាន​និងសមាគមជាតិ​តំណាងទ្វីប/តំបន់ នៃ​ក្រុមប្រឹក្សា ភិបាលសហព័ន្ធអន្តរជាតិ
៥. របាយការណ៍របស់​អគ្គលេខាធិការ​នៃសហព័ន្ធអន្តរជាតិ
៦. របាយការណ៍ហិរញ្ញវត្ថុ ដោយ​គណៈកម្មការហិរញ្ញវត្ថុ

 

បន្ទាប់ពី បណ្ឌិត តាដេរុ កូណូអេ ធ្វើសេចក្ដីថ្លែងការណ៍រួចមក ដំណើរការបោះឆ្នោត​ជ្រើសរើស ប្រធាន ១រូប, អនុប្រធានសហព័ន្ធអន្ដរជាតិ កាកបាទ ក្រហម​ អឌ្ឍចន្ទក្រហម ៤រូប និងសមាជិក ២០រូប មក ពីសមាគមជាតិផ្សេងៗគ្នា។ លទ្ធផលនៃការបោះឆ្នោត​ មានដូចខាងក្រោម ៖ 
១- កាកបាទក្រហម​អ៊ីតាលី ប្រធាន (១រូប)
២- អនុប្រធាន ៤ រូប ៖
-កាកបាទក្រហមចិន​ អនុប្រធាន (អាស៊ីប៉ាស៊ីហ្វិក)
- កាកបាទក្រហម​នីហ្សេរីយ៉ា អនុប្រធាន (ទ្វីបអាហ្វ្រិក)
- អឌ្ឍចន្ទក្រហម តួកគី អនុប្រធាន (ទ្វីបអឺរ៉ុប)
- កាកបាទក្រហម​វេណេហ្ស៊ូអេឡា (ទ្វីបអាមេរិក)


៣- សមាជិកមកពី​សមាគមជាតិ ចំនួន ២០ មកពីទ្វីប/តំបន់ ទាំង ៤៕

 

First Prev 60 61 62 63 64 Next Last