អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

ប្រជាជនទីទ័លក្រពិការទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

សាខាកក្រកខេត្តព្រៃវែង៖ ​នៅព្រឹក​ថ្ងៃទី​០៦​ ខែមីនា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រៃវែង​ ដឹកនាំ​ដោយ​ លោកស្រី ​អ៊ុក មាសសូលីណា ​នាយិកា​ និង​សហការី​ បាន​ចុះសួរសុខទុក្ខ​ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ លោកយាយ​ ដោក ស៊ន់​ អាយុ៦២ឆ្នាំ ​ជាជន​ពិការ​ក្រីក្រ ​បច្ចុប្បន្ន​រស់នៅ ​ភូមិជ្រួល ឃុំ​កន្សោមអក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។

 

លោកស្រី​បាននាំ​យកនូវ​ប្រសាសន៍​ផ្តាំផ្ញើ ​សាកសួរ​សុខទុក្ខ​ពីសំណាក់​ ឯកឧត្តម ​ជា សុមេធី ​ប្រធាន​គណៈកម្មាធិការ​សាខា ​ដែលជានិច្ច​កាល ​ឯកឧត្តម​តែង​យកចិត្តទុក្ខដាក់​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ពិសេស​ជនចាស់​ជរា​គ្មាន​ទីពឹង។

 

អំណោយ​ដែលបាន​ផ្តល់ជូន​រួមមាន៖​ អង្ករ៣០គក មី១កេស ​ត្រីខ១យួរ​ ឃីត១កញ្ចប់​ និង​ថវិកា​១០០,០០០​រៀល ។

 

បន្ទាប់មក​លោកស្រី​បាន​ចុះពិនិត្យ ​មើល​សំណង់​អគារ​ទីស្នាក់ការ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា ​ស្រុក​កំពង់ត្របែក​ ដែលកំពុង​សាងសង់​សម្រេច​បាន​ប្រមាណ ​៩០%។

 

ប្រជាជនរងគ្រោះដោយអគ្គីភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ

សាខាកក្រករាជធានីភ្នំពេញ៖​ នាល្ងាច​ថ្ងៃទី​០៥​ ខែមីនា​ ឆ្នាំ២០១៧​ ក្រុម​ការងារ​ អនុ​សាខា​កាកបាទក្រហម​កម្ពុជា ​ខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំ​ដោយ​លោកហែម ដារិទ្ធិ ​ប្រធាន​កិត្តិយស​អនុសាខា​បានចុះសាកសួរ​សុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ទៅផ្តល់​ជូនប្រជាពលរដ្ឋ​ចំនួន៦គ្រួសារ​ ដែល​បានរងគ្រោះ​ដោយសារ​អគ្គីភ័យ​បណ្តាល​មកពី​ការឆ្លង​ចរន្ត​អគ្គិសនី កាលពីវេលា​ម៉ោង៧:០០​យប់​ថ្ងៃទី០៣​ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ​ ។

 

នាឱកាសនោះ លោកប្រធាន​កិត្តិយសអនុសាខា បានពាំនាំ​នូវការផ្តាំផ្ញើ​សាកសួរ​សុខទុក្ខពី​សំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ព្រមទាំង​បានសម្តែងនូវការចូលរួម​សោកស្តាយ​ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យ​មេត្តា​កាត់ចិត្តកុំអស់​សង្ឃឹម​ឲ្យតែនៅ​មានជីវិតរស់នៅ គឺបងប្អូន​អាចប្រកប​របររក​ទទួលទាន ដើម្បីស្តារ​ជីវភាព​គ្រួសារឡើងវិញ ។ ជាមួយគ្នានោះ លោកក៏​សូមអំពាវនាវ​ក្រើនរំលឹក​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​សូមប្រុងប្រយត័្ន​ឲ្យបាន​ខ្ពស់ក្នុងការបង្ការចំពោះ​គ្រោះអគ្គីភ័យនេះ ។

 

អំណោយ​មនុស្សធម៌​ដែលបាន​ចែកជូន​ក្នុង១គ្រួសារៗទទួលបាន៖ គ្រឿងបរិភោគឧបភោគសម្ភារៈផ្ទះបាយចំនួន១៩មុខ និងថវិកាចំនួន ១៣ម៉ឺនរៀល​ ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះពិនិត្យ អណ្តូងទឹកស្អាត

សាខាកក្រកខេត្តព្រះវិហារ៖​ កាលពី​ថ្ងៃទី​៥ ​ខែមីនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ យុង គឹមហ៊ាន​ នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ និង​អនុសាខា​កាកបាទក្រហម​កម្ពុជា​ ស្រុកជាំក្សាន្ត​ ចុះពិនិត្យ​ការសាងសង់​អណ្តូង​ទឹកស្អាត​ចំនួន១៩​ អណ្តូង ផ្តល់ដោយ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។


សូម​បញ្ជាក់​ថា ​អណ្តូង​ទាំងនេះ​ត្រូវបាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ សម្រេច​ផ្តល់កាល​ពីថ្ងៃទី​២១ ​ខែកុម្ភៈ​ ឆ្នាំ២០១៧ ​សម្រាប់ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន​៣២០ គ្រួសារ ស្មើ​មនុស្ស១,១៤៣ នាក់ នៅឃុំកន្ទួត និងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

 

ក្រុមហ៊ុន​បានធ្វើការ​សាងសង់​ចាប់ពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០១៧ នេះខួងបាន​ចំនួន៩ អណ្តូង (ខួង និងចាក់សាបបាន១០០៖ចំនួន ៦ អណ្តូង)

 

កាកបាទក្រហមកម្ពុជាចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ អណ្តូងទឹកស្អាតនៅកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖​ព្រឹកថ្ងៃ​ទី៦​ ខែមីនា​ ឆ្នាំ២០១៧ ​នេះ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានចាត់តាំង​ឯកឧត្តម​ ពិត ចំណាន ​សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ​ដឹកនាំ​មន្ត្រី​-បុគ្គលិក​ សាខា ​អនុសាខា​ អ្នកស្ម័គ្រចិត្ត​ និង​សមាជិក​យុវជន​កាកបាទក្រហម​កម្ពុជា ​ចូលរួម​ពិធី​សម្ភោធ​ដាក់​ឱ្យប្រើប្រាស់​ អណ្តូង​ទឹកស្អាត​១​អណ្តូង​ និង​ស៊ីទែនទឹក​ ចំណុះ៥០០០​លីត្រ ចំនួន២ ជូនលោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្ស​សាលាបឋម​សិក្សា​ព្រៃធំ ​និងប្រជាពលរដ្ឋ​រស់នៅ​ភូមិព្រៃធំ​ ឃុំរស្មី​សាមគ្គី​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាស​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់​ដែលបាន​ចូលរួម​នាឱកាសនោះ ​ឯកឧត្តម ពិត ចំណាន បានពាំនាំ​ប្រសាសន៍ផ្តាំ​ផ្ញើសួរសុខ​ទុក្ខពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម​កម្ពុជា​ សូមឲ្យ​បងប្អូន​មានសុខភាព​ល្អ នឹងសូមយកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​សុខភាព​ ជាពិសេស​បញ្ហា​អនាម័យ​ទឹកស្អាត​ សម្តេច​ប្រធាន​ ក៏សូមផ្តាំផ្ញើរ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពាក់ព័ន្ធទៅនឹង៖ ១-ការថែទាំ​សុខភាព មាតា កុមារ និងស្ត្រី​មាន​ផ្ទៃពោះ ត្រូវទៅ​ពិនិត្យ​ផ្ទៃពោះឱ្យបាន​ទៀងទាត់ និងទៅ​សម្រាល​បុត្រ​នៅមណ្ឌល​សុខភាព​ដែលមានពេទ្យ​ជំនាញ ២- បង្ការ និងទប់ស្កាត់​ការរីករាលដាល​នៃមេរោគអេដស៍​ ៣- បញ្ហា​គ្រឿងញៀន​ អំពើហិង្សា​ក្នុងគ្រួសារ​ និងល្បែង​ស៊ីសង​ និង ៤- ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបានខ្ជាប់​ខ្ជួន​ ដើម្បីជៀសវាង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ ស្លាប់ និងពិការភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។ ដោយឡែក​អណ្តូងទឹក ស៊ីទែនទឹក​ផ្តល់ជូន​នេះ សូមលោក​គ្រូ អ្នកគ្រូ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវធ្វើជា​ម្ចាស់លើ​សមិទ្ធិផល​ទាំងនេះ ជាប្រយោជន៍​ក្នុងជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឲ្យបាន​ប្រសើរ​ឡើង ចូលរួម​សហការ​មើលថែ​ទាំអំណោយ​ដ៏ថ្លៃថ្លា​នេះជាទ្រព្យ​សម្បត្តិរួម និងប្រើប្រាស់​បានយូរ​អង្វែង​តទៅអនាគត។

 

ក្នុងឱកាសសម្ភោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាត ស៊ីទែនទឹក ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នាថ្ងៃនេះ ឯកឧត្តម បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមាន៖ លោកគ្រូ អ្នកគ្រូ ចំនួន ១០នាក់ និងប្រជាពលរដ្ឋ ៥២ ម្នាក់ៗ (តំណាងឱ្យ៥២គ្រួសារ) ទទួលបានកញ្ចប់ឃីត ១កញ្ចប់ រួមមាន៖ មុង១ ភួយ១ សារុង១ និងក្រមា១ ព្រមទាំងថវិកាមួយចំនួន សិស្សានុសិស្ស ចំនួន ៣០០នាក់ ម្នាក់ៗទទួលបានថវិកា ៥០០០ រៀល ផងដែរ៕

 

កាកបាទក្រហមកម្ពុជាចូលរួមប្រគល់ជ័យលាភីការប្រកួតបាល់ទាត់យុវជនពិការ ខ្សោយសតិ

កក្រក ៖នៅព្រឹក​ថ្ងៃទី​៦ ខែមីនា​ ឆ្នាំ២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​បានចូលរួម​អបអរ​សាទរ​ការប្រកួត​បាល់ទាត់​ និង​ប្រគល់ពាន​រង្វាន់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​ក្រោមប្រធានបទ​៖ “ស្ត្រី​ កុមារពិការ​ និង​ការចូលរួម​ក្នុងវិស័យ​អប់រំ​ សង្គមកិច្ច​ សុខាភិបាល ​កីឡា ​និងសមភាព​យេនឌ័រ​ (Gender)”​ ជូនជ័យលាភី​ដែលបាន​ប្រកួត​ជម្រុះ​ផ្តាច់ព្រ័ត្ត​ ក្នុងចំណោម​កុមារ​ យុវជនពិការ​ ខ្សោយសតិ​បញ្ញា ​ចំនួន១២​អង្គការ​ ដែលពិធី​នេះប្រព្រឹត្ត​ទៅនៅ​តារាង​បាល់ទាត់​ហ្គោលស្ប៉ត​ រាជធានីភ្នំពេញ។ 

 

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ​១ កាកបាទក្រហម​កម្ពុជា ​បានពាំនាំ​ប្រសាសន៍ផ្តាំ​ផ្ញើគិត​គូរ សួរសុខ​ទុក្ខ ការអាណិត​អាសូរ​ និងក្តីស្រឡាញ់​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្តេច​តែងតែ​ជួយ​ឧបត្ថម្ភ ​និងលើកទឹកចិត្ត​ ចំពោះ​កុមារ​ទាំងអស់ ​ត្បិតមិនមាន​កាយសម្បទា​គ្រប់គ្រាន់ ​តែមានប្រាជ្ញា​អាច​ធ្វើអ្វីផ្សេង​ដូចគេឯង​ដែរ ហើយដែល​នេះ ជាការរួមចំណែក​មួយយ៉ាងធំ​ធេង​ក្នុងសង្គមជាតិ​ ឱ្យស្ថិត​ក្នុងការអភិវឌ្ឍ និង​ការកសាង​សុខសន្តិភាព​ ស្ថិរភាព ជូនបងប្អូន​ប្រជាពលរដ្ឋ។

 

លោក ចាន់ សារិន នាយកអង្គការ​ជំនួយ​នៃក្តីសង្ឃឹម​សម្រាប់​សហគមន៍ ​និងជាតំណាង​កុមារទាំងអស់​ បានថ្លែង​នូវក្តីសោមនស្ស​រីករាយ​ជាទីបំផុត​ ដែលមាន​ភ័ពវាសនា​បាន សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ និងសូមជូន​ពរបវរ​មហាប្រសើរ​ជូន សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ សូមប្រកបដោយ​សុខភាព​ល្អបរិបូណ៌ ​កម្លាំងមាំមួន​ អាយុ​យ៉ឺនយូរ ដើម្បីធ្វើ​ជាម្លប់ដល់ កុមារពិការ​ខ្សោយសតិបញ្ញា ​និងជនពិការ​ទូទៅដែរ។

 

សូមបញ្ជាក់ថា ៖ ជ័យលាភីលេខ១ ទទួលបាន ពានរង្វាន់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១ និងថវិកា១លានរៀល។ ជ័យលាភីលេខ២ ទទួលបាន ​មេដាយពាន​រង្វាន់សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ចំនួន១ និងថវិកា ៨០ម៉ឺនរៀល។ ជ័យលាភី​លេខ ៣ ទទួលបាន ​មេដាយពាន​រង្វាន់សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ចំនួន១ និងថវិកា៦០ម៉ឺនរៀល។ ដោយ​ឡែក កុមារពិការ​ទាំងអស់​បុគ្គលិក​ គ្រូបង្វឹក ដែលចូលរួម​ក៏ទទួលបាន​ថវិកាមួយ​ចំនួនដែរ៕

 

ពិធីប្រកាសទទួលស្គាល់សមាសភាព គណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសុីធរកណ្តាល

សាខាកក្រកខេត្តព្រៃវែង៖​នៅព្រឹកថ្ងៃ​ទី០២ ​ខែមីនា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ឧកញ៉ា ​សុខ ផេង​ អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា ​បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​ គណៈ​កិត្តិយស​ និងគណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុកសុីធរកណ្តាល។


ក្នុងពិធីនេះ​មានការ​និមន្ត​ អញ្ជើញចូល​ពីសំណាក់​ ព្រះសង្ឃ ​ឯកឧត្តម ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មា​ធិការ​សាខា ក្រុមប្រតិបត្តិ​សាខា មន្រ្តី​អនុសាខា​ស្រុក មន្រ្តី​ការិយាល័យ​ជំនាញ​ជុំវិញស្រុក​ កងកម្លាំង​ទាំងបី ក្រុមកាកបាទក្រហម​ឃុំ អ្នកស្ម័គ្រចិត្ត​ ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយរិទ្ធ​ និងយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សរុប ចំនួនប្រមាណ​ ៩០នាក់។

ក្នុងឱកាសនោះ​ ឯកឧត្តម​ បាននាំយក​នូវប្រសាសន៍ផ្តាំ​ផ្ញើ សាកសួរ​សុខ​ទុក្ខ និងក្តីនឹក​រលឹក​ពីសំណាក់​ ឯកឧត្តម​នាយឧត្តមសេនីយ៍​ នេត សាវឿន ប្រធាន​កិត្តិយស​សាខា និងឯកឧត្តម​ ជា សុមេធី​ ប្រធាន​គណៈ​កម្មាធិ​ការ​សាខា ពិសេស​ពី​សំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាក បាទក្រហមកម្ពុជា​ ជូនចំពោះ សមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូល។

 

ឯកឧត្តម​ បានធ្វើការ​ផ្តាំផ្ញើដល់ ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការអនុសាខា ដែលទើប​ទទួលស្គាល់​នាពេលនេះ ត្រូវមាន​ទំនាក់ទំនង​ល្អ សាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំយកចិត្តទុកដាក់ បំពេញ​ភារកិច្ច​ដែលថ្នាក់ដឹកនាំ​ប្រគល់ជូន​អោយបានល្អ​ គោរព​តាមគោលការ​ណ៍ គ្រឹះ​ទាំង៧ របស់​ចលនា ខិតខំ​កៀរគរ​រកថវិកា​ពីសប្បុរសជន និង​ដៃគូពាក់ព័ន្ធ។ 


ឯកឧត្តម ក៍បានអំពាវនាវ​ដោយស្មារតី​គាំទ្រនិង​ទឹកចិត្ត​មនុស្សធម៌​ពីសំណាក់​ព្រះសង្ឃ ​ព្រមទាំងសប្បុរសជនទាំងឡាយ​មេត្តាបន្ត​ជួយគាំទ្រ​ទាំងថវិកា ស្មារតី និង​សម្ភារៈដើម្បី​អោយ​អនុសាខាមានលទ្ធភាព​ជួយសង្រ្គោះ​ដល់ប្រជាពលរដ្ឋ​ដែលងាយរង​គ្រោះ និងរងគ្រោះព្រមទាំងគ្រួសារ​ក្រីក្រជួបការលំបាកដែលត្រូវការ ការជួយសង្រ្គោះពី កាកបាទក្រហមកម្ពុជា។

 

ផ្តល់វគ្គយល់ដឹងមូលដ្ឋានជូនដល់ប្រឹក្សានិងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យព្រះយុគន្ធរ

សាខាកក្រករាជធានីភ្នំពេញ៖​​នាព្រឹកថ្ងៃ​ទី០២​ ខែ​មីនា ឆ្នាំ ២០១៧​នេះ​​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ បានបើក​វគ្គយល់ដឹង​មូល ដ្ឋាន​រយៈពេល១ថ្ងៃ​ជូនដល់​ប្រឹក្សាយុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​វិទ្យាល័យ​ព្រះយុគន្ធ​រសរុប​ចំនួន​១២៣នាក់ (ស្រី៥០នាក់) ​ ។

 

ក្នុងវគ្គ​យល់ដឹង​មូលដ្ឋាន​នេះគ្រូ​ឧទ្ទេសនាម​បានលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់​បង្ហាញ​រួមមាន៖


១/ ប្រវត្តិ​ចលនា​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី និង​ភារកិច្ច​យុវជន​កាកបាទក្រហមកម្ពុជា 
៣/ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ 
៤/ សុវត្ថិភាពចរាចរណ៍ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ។

 

បន្ទាប់ពីដំណើរការវគ្គអស់រយៈពេលពេញ១ថ្ងៃប្រកបដោយជោគជ័យរួចមកជាលទ្ធផលយុវជនទទួលបាននិទ្ទេស​ល្អចំនួន៧០ភាគរយ និងមធ្យម៣០ភាគរយ​ ព្រមទាំងត្រូវបានរៀបចំពិធីបិទដោយមានការចូលរួមពីលោក គ្រួច សាមឿន នាយកប្រតិបត្តិសាខា​ ។

 

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ជូន ដល់លោកគ្រូអ្នកគ្រូជាទីប្រឹក្សាយុវជននិងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា  ទាំងអស់ លោកនាយកប្រតិបត្តិសាខាបានគូសបញ្ជាក់ថា៖ការ បើកវគ្គយល់ដឹងជូននាពេលនេះគឺ​ដើម្បីជួយ ជាពន្លឺស្មារតីជូនក្មួយៗទាំងអស់ឲ្យបានយល់ដឹងពីសារៈសំខាន់ក្នុងការអនុវត្ត និងបំពេញភារកិច្ច បេសកម្មមនុស្សធម៏របស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ និងទទួលបាននូវជោគជ័យ​ថែមទៀត ៕

 

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​នៅព្រឹកថ្ងៃទី​២​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​គ្រឿង​ឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយចំនួន​ជូនប្រជាជន​ចំនួន​៤៨គ្រួសារ​ដែលបានទទួលរងគ្រោះដោយភ្លើង ឆេះផ្ទះ​ស្មើនឹង​៣៩ខ្នង​ កាលពីល្ងាច​ថ្ងៃម្សិលម៉ិញ​នេះ​ នៅខាងជើង​ស្ពាន​ជ្រោយចង្វារ​ ស្ថិតក្នុងភូមិ​១៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១​ កាកបាទក្រហម​កម្ពុជា បានពាំនាំ​ប្រសាសន៍ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលផ្តាំផ្ញើ​សួរសុខទុក្ខ​ ក្តីអាណិត​អាសូរ​ និងការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ដែលបាន​កើតឡើង​ចំពោះ​ប្រជាជនទាំងអស់។​ លោកជំទាវ​ក៏បានអំពាវនាវ​ដល់ប្រជាជន​ សូមមាន​ការប្រុងប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ភ្លើង​ និងចរន្ត​អគ្គិសនី​ ដែលជា​ប្រភព​នៃគ្រោះថ្នាក់​ និងបានលើកទឹកចិត្ត​សូមកុំអស់សង្ឃឹម​ ហើយប្រឹងប្រែងប្រកប​របរចិញ្ចឹ​មជីវិត​ ស្តារសេដ្ឋកិច្ចគ្រួសារ ឡើងវិញ។

 

គ្រួសាររងគ្រោះ​ទាំងអស់​បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានគិតគូរ​ ជួយដោះស្រាយ​ទុក្ខលំបាក​ដល់ប្រជាជន​រងគ្រោះជួបការលំបាក​បានទាន់​ពេលវេលា៕

 

គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ ​នាព្រឹក​ថ្ងៃទី​១ ​ខែមីនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ ដឹកនាំដោយ ​ឯកឧត្តម ស ថាវី​ ប្រធាន​កិត្តិយស​សាខា​ រួមជាមួយ​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា បានចុះ​សួរសុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ ជូនដល់​គ្រួសារ​រងគ្រោះដោយសារ​ខ្យល់កន្ទ្រាក់​ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៧ សរុប​ចំនួន ៧៤គ្រួសារ​ ស្ថិតនៅ​២សង្កាត់​ ខេត្ត​ឧត្តរមានជ័យ​។

 

មានមតិ​សំណេះសំណាល​ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ច​កាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក​ ជនរងគ្រោះ ​ជនងាយរងគ្រោះ ​គ្រប់ប្រភេទ​ ជាពិសេស ជនរងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់​ជាដើម​ ដោយមិន​ប្រកាន់រើស​អើង ​វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលទទួលបានក្នុង ១គ្រួសារៗមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ ក្រមា១ សារុង១ ទឹកស៊ីអ៊ីវ ៦ដប៕

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង

សាខាកក្រកខេត្តព្រៃវែង៖ ​នៅរសៀល​ថ្ងៃទី​០១​ ខែមីនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ឧកញ៉ា ​សុខ ផេង ​អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា ​បានអញ្ជើញ​ជាអធិបតី​ក្នុងពិ​ធីប្រកាស​ទទួលស្គាល់​សមាសភាព​គណៈកិត្តិយស​ គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុងព្រៃវែង​ និងមន្រ្តី​ប្រចាំការ។ 


ក្នុងពិធីនេះ​មានការ​អញ្ជើញចូល​ពី ឯកឧត្តម ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខាក្រុង មន្រ្តីរាជការ​សាលាក្រុង កងកម្លាំង​ទាំងបី ក្រុមកាកបាទក្រហម​សង្កាត់ យុវជន​កាកបាទក្រហម​កម្ពុជា សិស្សានុសិស្ស សរុប ចំនួន​ប្រមាណ ១៥០នាក់។

 

ក្នុងឱកាស​នោះ ឯកឧត្តម បាននាំយក​នូវប្រសាសន៍​ផ្តាំផ្ញើ ​សាកសួរ​សុខទុក្ខ​ និងក្តីនឹករលឹក​ពីសំណាក់​ ឯកឧត្តម​ នេត សាវឿន ប្រធាន​កិត្តិយស​សាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ារី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ជូនចំពោះ សមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូល។

 

ឯកឧត្តម បានធ្វើការ​ផ្តាំផ្ញើ​ដល់ ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការ​អនុសាខា ដែលទើប​ទទួលស្គាល់​នាពេលនេះ ត្រូវខិតខំ យកចិត្តទុកដាក់ បំពេញ​ភារកិច្ច​អោយបាន​ល្អ គោរព​តាមគោលការណ៍ គ្រឹះទាំង៧ របស់ចលនា នឹងត្រូវខិត​ខំកៀរគរ​រកថវិកា​ពី​សប្បុរសជន ដើម្បីជួយ​គាំទ្រដល់សកម្មភាព​មនុស្សធម៌​របស់អនុសាខា។

 

First Prev 60 61 62 63 64 Next Last