អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជាចូលរួមសមយុទ្ធគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧

ភ្នំពេញ ៖​ថ្ងៃទី​២៧​​ខែកុម្ភៈ​​ឆ្នាំ២០១៧​​នេះ ​មន្ត្រី ​បុគ្គលិក​ អ្នកស្ម័គ្រចិត្ត ​នៃ​កាកបាទក្រហម​កម្ពុជា​ ទាំងថ្នាក់​កណ្ដាល​និងសាខា​កាកបាទក្រហម​កម្ពុជារាជធានីភ្នំពេញសរុបចំនួន១៥នាក់ ​ដែលមាន​ជំនាញ​សង្គ្រោះបឋម​បានចូលរួម​សមយុទ្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ២០១៧ ដែលរៀបចំ​ឡើងដោយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និងកងពល  ៩១១ ង៧០។

 

ក្នុងឱកាសនោះ​ សមត្ថកិច្ចមូលដ្ឋាន​បានអនុវត្ត​លំហាត់​សាកល្បង​ករណីឧបទ្ទវហេតុ​ធ្លាក់យន្តហោះនៅក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយក្នុងករណីលំហាត់សាកល្បងនេះមានជនរងគ្រោះធ្វើជារបួសធ្ងន់ ៧នាក់ស្រី១នាក់ ធ្វើជារបួសមធ្យម ០៦នាក់ និងស្រាល ៤៤នាក់ ព្រមទាំងអ្នកធ្វើជាស្លាប់១២នាក់ ដែលមានការបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់៕

ប្រជាជនរងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង ៖រសៀល​ថ្ងៃទី​២៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​ក្រុម​ការងារ​សាខា​កាកបាទ ក្រហម​ក​​ម្ពុជា​ខេត្ត​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​ ប៊ុត គឹមស៊ាន​ប្រធាន​គណៈកម្មាធិការ​សាខា​និង​សហការី​ រួមដំណើរ​ដោយ​លោក​ប្រធាន​អនុសាខា​ស្រុកឯកភ្នំ ​និង​សប្បុរសជន​បានចុះសួរ​សុខទុក្ខ​ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជាខេត្ត​ ផ្តល់ជួន​ លោកតា​ មូន វឿន អាយុ ៨១ឆ្នាំ មាន​ក្នុង​បន្ទុក ៥នាក់ រងគ្រោះ​ដោយ​ភ្លើងឆេះ​ផ្ទះ កាលពី​វេលា​ម៉ោង ១១:៣០នាទី​ព្រឹក​ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិចុងឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ ​ឯកឧត្តមបណ្ឌិត​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ​និងក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ​ដែលជានិច្ចកាល ​សម្ដេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ និងជនងាយរងគ្រោះជាពិសេសជនរងគ្រោះ ដោយសារ ភ្លើងឆេះផ្ទះនិងចូលរួមសោកស្តាយដោយយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលទទួលបានពីសាខា អនុសាខាមានដូចជា ៖ អង្ករ២២៥គីឡូក្រាម ត្រីខ ,មុង, ភួយ, ក្រមា, សារុង, សំពត់តង់,និងគ្រឿង ឩបភោគបរិភោគនិងសំភារៈប្រើប្រាស់ព្រមទាំងថវិកាសាខាចំនួន២០ម៉ឺនរៀល និងក្រុមការងារព្រមទាំងសប្បុរសជនសរុប២,២២០.០០០​រៀលផងដែរ ។

 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

សាខាកក្រកខេត្តព្រះសីហនុ ៖​នៅព្រឹក​ថ្ងៃទី​២៧ ​ខែកុម្ភៈ​ ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​​ ខេត្តព្រះសីហនុ​បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​​ការងារ​ឆ្នាំ២០១៦​ និង​លើកទិសដៅ​ផែនការ​អភិវឌ្ឍន៍​ឆ្នាំ២០១៧ ​ក្រោមអធិបតីភាព​ឯកឧត្តម​លូ គីមឈន់​ ប្រធាន​គណៈកម្មាធិការ​សាខា​និងមាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្តម​ លោកជំទាវ​ លោក ​លោកស្រី ​សមាជិក​ សមាជិកា​គណៈកម្មាធិការ​សាខា ​អនុសាខា​ មន្រ្តីក្រុម​ប្រតិបិត្ត​សាខា ​ប្រធាន​ អនុប្រធាន​ អនុសាខា ​ទីប្រឹក្សា​យុវជន​ យុវជន​កាកបាទក្រហម ​អ្នកស្ម័គ្រចិត្ត​សរុប​ចំនួន ៦៣រូប ។

 

សាខាបានរៀបចំ​បង្ហាញ​នូវរបាយការណ៍​សកម្មភាព​របាយការណ៍​ហិរញ្ញវត្ថុ​ ឆ្នាំ២០១៦​ និងបង្ហាញ​ទិសដៅផែនការ​អភិវឌ្ឍន៍​ឆ្នាំ២០១៧ ជូនដល់​សមាជិកអង្គប្រជុំ​ដើម្បី​ពិនិត្យ សុំយោបល់​និងសុំការ​អនុម័ត​។សមាជិក​អង្គប្រជុំ​បានចូលរួម​ជាមតិកែ​លំអរ ជួយផ្តល់​នូវមតិយោលបល់​បន្ថែម​ពាក់ព័ន្ធ​ទៅនិងសកម្មភាព​ការងារ ជាពិសេស​ឯកឧត្តម​ប្រធាន​បានជាយោបល់​ដល់ក្រុមប្រតិបត្ត ​យកចិត្តទុកដាក់​ខ្ពស់ការតម្លាភាព​ទាំងការងារ ទាំងហិរញ្ញវត្ថុ​ដើម្បីឲ្យ​សាខាមាន​និរន្តរភាព ក្នុងការងារ​មនុស្សធម៌ ។

ក្រោយពីបញ្ចប់កិច្ចពិភាក្សា សមាជិកអង្គប្រជុំ បានឯកភាព​ទទួលស្គាល់​នូវ​របាយការណ៍សកម្មភាព របាយការណ៍​ហិរញ្ញវត្ថុ​និងបាន​អនុម័ត​លើទិសដៅ​ផែនការ​អភិវឌ្ឍន៍ឆ្នាំ២០១៧ ឯកឧត្តប្រធានគណៈកម្មាធិការ ក្នុងនាម​ឯកឧត្តមប្រធាន​កិត្តិយសសាខា បាន​កោតសរសើរ​ដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត មន្រ្តីសាខា អនុសាខា ដែលបាន​យកចិត្តទុកដាក់​ខ្ពស់ ខិតខំ ជំរុញឲ្យសាខាមាន​សកម្មភាពកាន់តែល្អប្រសើរ ។

 

ពិធីសម្ពោធអគារទីសា្នក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង

សាខាកក្រក​ខេត្តសៀមរាប៖​នៅព្រឹក​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ២០១៧​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប​បានប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា ស្រុក​ជីក្រែង​ដែលស្ថិតនៅ​ភូមិកំពង់ក្ដី២​ឃុំកំពង់ក្ដី​ស្រុកជីក្រែង​(ជាប់ផ្លូវជាតិលេខ៦) ដោយមានការអញ្ជើញ​ចូលរួម​ជាគណៈអធិបតីពី​សំណាក់​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបានឱ្យដឹងថា អគារទីសា្នក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុកជីក្រែង​ដ៏ថ្មី​សន្លាងនេះ ​គឺជា​សមិទ្ធិផល​ទី៤ ​របស់សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តសៀមរាប​ហើយ​អគារ​នេះគឺ​បានការ​ឧត្តម​គាំទ្រ​ថវិកា​ដោយ​ ឯកឧត្តម​ និង​លោកជំទាវ​ផ្ទាល់ ដែលត្រូវ​បានដំណើរ​ការសាងសង់​តាំងពី​ខែមេសា និង​រួចរាល់​ជាស្ថាពរ​នៅខែសីហា ឆ្នាំ២០១៦។

 

ក្នុងនោះផងដែរ សប្បុរសជន​ដែល​អញ្ញើញ​ចូលរួម​ក្នុងពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវអនុសាខា​កាកបាទក្រហម​កម្ពុជា ស្រុកជីក្រែងនេះ បានចូលរួម​ថវិកាសរុបប្រមាណ៤.៨៩០ ដុល្លាអាមេរិក និង២លានរៀល​ប្រគល់​ជូន​អនុសាខា​ស្រុកជីក្រែង ដើម្បី​ចាត់ចែង​និងទ្រទ្រង់​សកម្មភាព​មនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។

នៅក្នុងពិធីនេះដែរ ឯកឧត្តម​និង​លោកជំទាវ បានប្រគល់ផ្ទះ​មនុស្សធម៌ជានិមិត្តរូប ចំនួន៤ខ្នង ជូនដល់ទុរគត៌ជន៤គ្រួសារ។

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតមកពីស្រុកសៀមប៉ាងទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តស្ទឹងត្រែង ៖​នៅព្រឹក​ថ្ងៃទី​២៧ ​ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ ​ឯកឧត្តមវេជ្ជ.​អ៊ុយ សំអាត​ នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហម​កម្ពុជា ​និង​មាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្តម ឈាង ឡាក់ ប្រធាន​គណៈកម្មាធិការ​សាខា និង​លោក លោកស្រី ដែលជា​សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា និង​អនុសាខា បានអញ្ជើញ​ចុះសួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌ ​របស់កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូន​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុតចំនួន​១៩១គ្រួសារ​ មកពី​៥ឃុំ ស្រុកសៀមប៉ាង ខេត្ត​ស្ទឹងត្រែង​ ដែលពិធីនេះ​ប្រព្រឹត្ត​ទៅក្នុង​បរិវេណ​សាលាស្រុក​សៀមប៉ាង។

 

នៅក្នុងឱកាស​សំណេះសំណាល​ជាមួយ​គ្រួសារ​ទទួលផល​ ឯកឧត្តមវេជ្ជ. បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ សម្ដេចកិត្តិ​ព្រឹទ្ធ បណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា ដល់បងប្អូន​ប្រជាពលរដ្ឋងាយ​រងគ្រោះបំផុត​ទាំងអស់ និងបានណែនាំ​ដល់​បងប្អូន សូមថែរក្សា​អនាម័យ និងពិសារ​ទឹកឆ្អិន។ ជាងនេះទៅទៀត សូមបងប្អូនទាំងអស់ សូមកុំពិសារគ្រឿងស្រវឹង និងត្រូវមានស្មារតីប្រុងប្រយ័ត្ន ជានិច្ចនៅពេលធ្វើ ដំណើរ ទៅទីជិតឬឆ្ងាយ ព្រមទាំងកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍។

 

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលមានសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន ជានិច្ចកាលតែងតែយកព្រះទ័យ និងចិត្តទុក ដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ គ្រប់ទិសទីដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតមកពីឃុំទាំង៦នៃស្រុកបរកែវទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តរតនគិរី ៖កាលពីព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ២០១៧ នេះ​កាកបាទ​ក្រហមកម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​  ប៊ុន  រ៉ានី ហ៊ុនសែន​ជាប្រធាន​បានផ្ដល់​អំណោយ​មនុស្សធម៌​ជូនដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ចំនួន​៤២០គ្រួសារ​មកពី​ឃុំទាំង៦​រួមមាន​ឃុំឡាមិញ ឃុំស៉ើង ឃុំកក់ ឃុំទីងចាក់ ឃុំកិៈចុង និងឃុំលុងឃុង នៃស្រុកបរកែវ​ខេត្តរតនគិរី​ដែលពិធី​នេះប្រព្រឹត្ត​ទៅក្នុង​បរិវេណ​សាលា​ឃុំ​ឡាមិញ។

 

នៅក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​គ្រួសារ​ទទួលផលឯកឧត្តម​វេជ្ជ. អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ត រាយកាកបាទក្រហមកម្ពុជ​ បានមាន​ប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ ​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​កាកបាទក្រហម​កម្ពុជា ដល់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ទាំងអស់ និងបានណៃនាំ​ដល់បងប្អូន សូមថែរក្សា​អនាម័យ និងពិសារ​ទឹកឆ្អិន។ ជាង នេះ​ទៅទៀត សូមបងប្អូន​ទាំងអស់ សូមកុំពិសារ​គ្រឿងស្រវឹង និងត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ធ្វើដំណើរ​ទៅទីជិត​ ឬឆ្ងាយ ព្រមទាំង​កុំរើសអើង​អ្នករស់​នៅជាមួយ​មេរោគអេដស៍។

ប្រជាពលរដ្ឋ​ងាយរងគ្រោះ​ទាំងអស់រំភើប ត្រេកអរ​រហូតស្រក់​ទឹកភ្នែក និងបានថ្លែង​អំណរ​គុណដល់កាកបាទក្រហម​កម្ពុជា ដែល មានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគង់ប្រថាប់ ជាព្រះប្រធានកិត្តិយស និងសម្ដេច​កិត្តិព្រឹទ្ធ បណ្ឌិត ជាប្រធាន ជានិច្ចកាល​តែងតែយកព្រះទ័យ និងចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែលងាយរងគ្រោះ​ គ្រប់ទិសទីដោយមិន ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែល​ចែកជូនគ្រួសារ​នីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕

 

ពិធីប្រគល់ប្រាក់កម្ចីខ្នាតតូចឥតការប្រាក់ របស់កាកបាទក្រហមកម្ពុជា មូលនិធិវើលម៉េត

កាលពីថ្ងៃទី​២៦​កុម្ភៈ​២០១៧​វេលាម៉ោង​១៣ម៉៣០នាទី នៅ​អនុសាខា​កក្រក​ស្រុកលើកដែក​ខេត្តកណ្តាលក្រុមការងារ​ប្រាក់កម្ចី“វើលម៉េត” មានឯកឧត្តម កៀង វឌ្ឍនៈ រួម​ជាមួយអាជ្ញាធរ​មូលដ្ឋាន​លោក​មេឃុំ មេភូមិ និង​អ្នកស្ម័គ្រចិត្ត​កក្រក​បានប្រគល់​ប្រាក់កម្ចី ខ្នាតតូចជូន​ប្រជាជន​នៅភូមិព្រែកតូច និងភូមិ ព្រែកដាច់ស្រុកលើកដែកខេត្តកណ្តាលចំនួន១៤គ្រួសារដើម្បី​យកទៅ​ប្រកបរបរ​អាជីវកម្មបង្កើនជីវភាព​រស់នៅ​ឱ្យ មាន ភាពប្រសើរ ។

ក្នុងឱកាសនេះ ជាតំណាង​ក្រុមការងារ​ទាំងអស់​ឯកឧត្តម​បានមាន​ប្រសាសន៍ថ្លែង អំណរគុណ​ដល់ក្រុម​ការងារ​ប្រាក់កម្ចី​នៅមូលដ្ឋាន ​ដែលខិតខំ​អនុវត្តការងារ​បានល្អប្រសើរ​កន្លងមក និងជាពិសេសកោត​សរសើរដល់​ប្រជាពលរដ្ឋ ដែលបានរកប្រាក់នេះ ទៅរកទទួល​ទាន ដើម្បីបង្កើនជីវភាព រស់នៅចៀសឆ្ងាយពី​ភាពងាយរងគ្រោះនានា ហើយដែលបានបង្វិល​ប្រាក់​សងវិញគ្រប់ចំនួននិងទាន់ពេលវេលា​ជានិច្ច។

ប្រជាពលរដ្ឋទាំងអស់ ប្តេជ្ញាបន្តខិតខំរកទទួលទានដោយសុចរិត និងថ្លែងអំណរគុណ​ដល់ កក្រក ដែលមានសម្តេចកិត្តិព្រឺទ្ធ​បណ្ឌិតជាប្រធាន  ដែលបានផ្តល់ប្រាក់កម្ចីគ្មានការប្រាក់​នេះ ជូយប្រជាពលរដ្ឋដែលក្រីក្រ ខ្វះខាត ដើម្បីបង្កើនជីវភាពគ្រួសារ ដោយមិនប្រកាន់បក្សពួក ឬ គណបក្សនយោបាយណា​មួយឡើយ។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំប្រារព្ធទិវា៨ ឧសភា

សាខាកក្រកខេត្តកំពង់ស្ពឺ៖ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការ​សាខា​កាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ​បានបើកកិច្ច​ប្រជុំដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ទិវាពិភពលោក​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៧ នាពេលខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តម តុង សេង ប្រធានគណៈកម្មាធិការ​សាខាដែលមាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ​គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងប្រធាន​គណៈកម្មាធិការ​សាខា អនុសាខាស្រុក ក្រុងទាំង៨ សុបចំនួន ៣២នាក់។

កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅ​នៅក្នុង​របៀបវារៈសំខាន់ៗចំនួន៣ គឺ៖


១. កម្មវិធី​ប្រារព្វ​កំណត់​ថ្ងៃទី ២៤ ខែ មេសា ២០១៧


២.ត្រូវបន្ត​ផ្សព្វផ្សាយ​ស្វែងរកមូលនិធិពី​សប្បុរសជន​នានាអោយបានទូលំទូលាយ

 

៣.រៀបចំ​សមាសភាព​គណៈកម្មការរៀបចំមីទ្ទីង៕

 

បិទវគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្រ្គោះបឋម

សាខាកក្រកខេត្តកំពត ៖កាលពីរសៀលថ្ងៃទី២៣​ខែកុម្ភៈ​ឆ្នាំ២០១៧ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត​ដឹកនាំ​ដោយលោកវេជ្ជ.កែវ សុផាន់ នាយក​សាខា​បានអញ្ជើញ​ចូលរួម​បិទ​វគ្គបណ្តុះបណ្តាល​យល់ដឹង​ជាមូលដ្ឋាន​ស្តីពី​ប្រវត្តិ​ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និង កម្មវិធីវិជ្ជាសង្រ្គោះបឋម ដល់យុវជន​កាកបាទក្រហម​កម្ពុជាសរុបចំនួន ៨៧នាក់ នៅវិទ្យាល័យហ៊ុនសែន ត្រសេកកោង។

 

វគ្គនេះមាន​គោលបំណងដើម្បីឲ្យនិស្សិត​យុវជន​កាកបាទក្រហមកម្ពុជា យល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម របៀបសង្រ្គោះ បឋម និងបន្ត​ផ្សព្វផ្សាយ​នូវវិជ្ជានេះ​ទៅតាម​សាលារៀនក៏ដូចជា​នៅតាម​សហគមន៍ផងដែរ៕

 

កាកបាទក្រហមកម្ពុជាខេត្តកោះកុងប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ

សាខាកក្រកខេត្តកោះកុង​ ៖​ នាព្រឹកថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៧ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ខេត្ត និង​មណ្ឌល​សុខភាព​ឃុំប៉ាក់ខ្លង​ បានរៀបចំ​ពិធីអបអរសាទរ ទិវាជាតិ​សុខភាព​មាតា ទារក និងកុមារ​២១​កុម្ភៈ​ នៅមណ្ឌល​សុខភាព​ឃុំប៉ាក់ ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាព​លោកជំទាវ ឈួង ឆាលិក ប៊ុនលើត អនុប្រធានកិត្តិយសសាខា និងមាន​ការរួម​ពីគណៈកម្មាធិការសាខា​អនុសាខាស្រុក ក្រុមស្រ្តី​មេផ្ទះ​ជាច្រើនអ្នក។

ក្នុងឱកាសនោះ​ លោកជំទាវ​មិថុនា ភូថង សមាជិកគណៈកម្មាធិការសាខា បានឡើងអាន​នូវសារលិខិតរបស់​សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃ​ផែនការ​សកម្មភាព​រួមអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដើម្បីសុខភាពស្ត្រី​ និងកុមារ​ ជូនអ្នកចូលរួមទាំងអស់។

 

ទន្ទឹមនឹងនោះ​ លោកជំទាវអនុប្រធានកិត្តិយស​សាខា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​ ពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែល​តែងតែ​គិតគូរ​ជានិច្ច​ជាមួយ​ប្រជាពលរដ្ធ គ្រប់លំដាប់ថ្នាក់ជាពិសេសដូចជាថ្ងៃនេះស្រាប់​ ទោះលោក​មិន​បានមកដល់ផ្ទាល់​លោកតែងតែ​ឱ្យសាខា​រៀបចំកម្មវិធីនេះឡើងដើម្បី​ផ្សព្វផ្សាយ​នូវសារដ៏មានសារៈសំខាន់នេះ។

 

នាឱកាសនោះផងដែរ​ សាខាបានចែកអំណោយ​មនុស្សធម៌ជូនស្រ្តីដែលទើបសម្រាល ស្រ្តីដែលមានផ្ទៃពោះ និងកុមារក្រោមអាយុ ០៥ ឆ្នាំ សរុប ២៧ នាក់​ ក្នុងម្នាក់ៗ ទទួលបាន​ ៖​ អង្ករ២២ គក្រ​ មី០១ កេស​ ទឹកដោះគោឆៅ ០១ ឡូ​ ទឹកផ្លែឈើ១២ កប៉ុង ទឹកសុទ្ធមួយ០១ យួរ​ និងថវិកា ៥០,០០០រៀល៕

 

First Prev 57 58 59 60 61 Next Last