អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កក្រក ៖ ​នៅព្រឹក​ថ្ងៃទី​០៧​ ខែ​មេសា​ ឆ្នាំ​២០១៧​ នេះ​ ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ បានរៀបចំ​ពិធី​សូត្រមន្ត​ ចំរើន​ព្រះបរិត្ត​ និង​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​ ៧អង្គ​ ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំរកា នព្វស័ក ពុទ្ធ​សករាជ​ ២៥៦១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីលោកជំទាវ​ អ៊ុក ម៉ាលី អគ្គហេរញ្ញិក​ កាកបាទក្រហម​កម្ពុជា​រួមជាមួយ​ថ្នាក់ដឹកនាំ​-មន្ត្រីទី​ស្នាក់ការ​កណ្តាល​ ព្រមទាំង​សប្បុរស​ជនជា​ច្រើននាក់។

 

ស្ថិតក្នុង​ឱកាស​ឆ្នាំថ្មីនេះ​ សូមបួងសួង​ដល់​តេជបារមី​នៃវត្ថុស័ក្តិ​សិទ្ធិ​ទាំងអស់​ក្នុងលោក​ ទេវតា​រក្សា​ព្រះរាជាណាចក្រកម្ពុជា​ ជាពិសេស​ទេវតា​ឆ្នាំថ្មី ​ព្រះនាម កិមិរាទេវី ​សូមជួយ​អភិបាល​គ្រង​រក្សា​ ប្រោះព្រំ​ ប្រសិទ្ធពរ​ បវរ​មហាប្រសើរ​ជូន សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ សូមបាន​ប្រកបដោយ​ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕

កម្មវិធីពិនិត្យនិងផ្តល់ពិន្ទុគំនូរកុមារ

កក្រក៖ ​នៅថ្ងៃទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៧​ ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ បាន​ធ្វើការ​ផ្តល់​ពិន្ទុគំនូរ​កុមារថ្នាក់​ជាតិ ស្តីពី​សកម្មភាព​ចម្រុះ​វិស័យ​កាកបាទក្រហម​កម្ពុជា​ ដោយក្រុម​គណៈកម្មការ​គំនូរ​កុមារ ដែលដឹកនាំ​ដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី​១ និងមាន​ការសម្រប​សម្រួល​ដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការ​រងទី២​ ដែលមាន​ចំនួន គំនូរ​សរុប​ចំនួន ១១៤ផ្ទាំង ដែល​សាខា​កាកបាទក្រហម​កម្ពុជា រាជធានី-ខេត្ត បានជ្រើសរើ​សយក​ចំណាត់​ថ្នាក់ ពីលេខ១ដល់​លេខ៣ ផ្ញើមក​ទីស្នាក់ការ​កណ្តាល ដើម្បី​ជ្រើសរើស​បន្ត​សម្រាប់​ជ័យលាភី​ថ្នាក់ជាតិ។

 

ពិធីប្រឡង​គំនូរនេះ ធ្វើឡើង​ក្នុងគោលបំណង​អបអរ​ខួបទី ១៥៤ ទិវាពិភព​លោកកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ និងការយល់ដឹង​ដល់សិស្សានុសិស្ស​ឲ្យយល់​កាន់​តែច្បា​ស់អំពីការងារមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា និងបំផុសគំនិត​ដល់​សិស្សនុសិស្ស​ឲ្យ​ចេះស្រឡាញ់​ការងារ​មនុស្សធម៌ ​និងចូលរួម​ការងារ​មនុស្សធម៌​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​នាពេលអនាគត ​ហើយការ​ប្រឡងគំនូរ​កុមារនេះ មានការចូលរួម​គូរពី​សំណាក់​សិស្ស សរុបចំនួន ៣,៤៩៩នាក់ ក្នុង​សាលា​បឋមសិក្សា ចំនួន ១៣៩ ទូទាំង ២៥ ​រាជធានី-ខេត្ត។

 

យុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ គម្រាងបង្កើតនិរន្តរភាព ការប្រើប្រាស់ទឹកស្អាតនិងអនុវត្តអនាម័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានធ្វើយុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាបឋមសិក្សាចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្រ្ទា ក្នុងគោលបំណងដើម្បីជម្រុញឲ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងអំពីអនាម័យ រួមគ្នាធ្វើអនាម័យលំនៅដ្ឋាន និង បរិស្ថានសាធារណៈដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្តាលមកពីការកង្វះអនាម័យ

 

ពិធីនេះបានការអញ្ចើញចូលរួមពីលោក ពៅ សារ៉េន នាយរងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង មន្រ្តីអនុសាខាកាកបាទក្រហម​កម្ពុជាស្រុកចន្រ្ទា អាជ្ញាធរមូលដ្ឋាន អ្នកស័្មគ្រចិត្តកាកបាទក្រហម ប្រជាពលរដ្ឋនៅក្នុង សហគមន៍ និងសិស្សានុសិស្ស សរុបចំនួន ២២៩ នាក់ ស្ត្រី ១២៨ នាក់ ។ បន្ទាប់ពីពិធីសំណេះសំណាល សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានដង្ហែ​ក្បួននិង ស្រែកជ័យឃោសស្តីពីបញ្ហាសុខភាពអនាម័យ នឹងបានរួមគ្នាសម្អាតបរិស្ថាននៅតាមដងផ្លូវភូមិចន្ទ្រា ៕

កាកបាទក្រហមកម្ពុជាប្រគល់អង្ករជូនអនុសាខាសម្រាប់ចែកជូនប្រជាជនងាយរងគ្រោះ

កក្រក៖ ក្រោយពីកាកបាទក្រហមកម្ពុជា បានធ្វើពិធីប្រគល់អង្ករលើកទី សរុបចំនួន ១៨០ តោន ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទាំង១២ នៅទីស្នាក់ការកណ្តាលរួចមក នៅថ្ងៃទី ៣ ដល់ ៥ ខែមេសា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកអង្ករទាំង ១៨០តោននោះ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទាំង១២ ដោយក្នុងមួយអនុសាខាៗ ទទួលបានអង្ករចំនួន ១៥តោន ស្មើនឹង ៥០០បាវ សម្រាប់អនុសាខាយកទៅផ្តល់ជូនអ្នកងាយរងគ្រោះបំផុតចំនួន ៥០០គ្រួសារ នៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួនឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដោយគ្មានការរើសអើងការប្រកាន់វណ្ណៈពូជសាសន៍ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ស្ត្រីទីទ័លក្របំផុតនៅស្រុកជីក្រែងទទួលអំណោយមនុស្សធម៌ពីសាខាកក្រកខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ ​នៅ​ព្រឹក​ថ្ងៃទី​០៥​ ខែ​មេសា ​ឆ្នាំ​២០១៧ ​ផ្ទះ​មនុស្សធម៌​ទី១១​ របស់​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​សៀមរាប ​ត្រូវ​បាន​លោកជំទាវ​ គួយ ណាលីន​ អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​សហការី​ ប្រគល់​ជូនប្អូន​ស្រី ​យី វត្ត ​អាយុ​២៨​ឆ្នាំ ​ជាស្ត្រី​មេម៉ាយ​ទីទ័ល​ក្រខ្លាំង​ មានកូន​តូច​ត្រូវថែទាំ ​រស់នៅ​ភូមិស្ពាន​ត្នោត​២ ឃុំ​ស្ពាន​ត្នោត​ ស្រុក​ជីក្រែង​។ ផ្ទះមនុស្សធម៌​នេះមាន​ទំហំ​ ៤ម៉ែត្រ​x​៥​ម៉ែត្រ​ សង់​ពីឈើ ​តម្កល់​លើជើង​តាង កម្ពស់​ពីដី១,៤ម៉ែត្រ​ ប្រក់​ស័ង្កសី ​ក្រាល​ក្តារ​ ជញ្ជាំង​ក្ដារ​ ក្រោមការ​ជួយឧបត្ថម្ភពី៖ ឯកឧត្តម​បណ្ឌិត ឃឹម​ប៊ុនសុង និងលោកជំទាវ ។

 

មានប្រសាសន៍​ក្នុងឱកាស​នោះលោក​ជំទាវ ​គួយ ណាលីន ក្នុងនាម​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការ​សាខា ​ពិសេស​បានពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខ​ទុក្ខ​ពី​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលតែង​តែព្រួយ​បារម្ភ និងយក​ចិត្តទុក​ដាក់គិត​គូចំពោះ​សុខភាពប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយ​ណាមួយ​ឡើយ។ លោកជំទាវ ក៏បានបន្តថា ប្អូនត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ត្រូវបន្តមើល​ថែកូនៗ ឱ្យគាត់បាន​រៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង។

 

នេះជាការបង្ហាញ​នូវការយក​ចិត្តទុក​ដាក់ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូបពី​សំណាក់​ថ្នាក់ដឹកនាំ​ ពិសេស​គឺ​កាកបាទក្រហម​កម្ពុជា ដូច​ដែល​បាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមាន​ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

សមាគមរស្មីកុមារកម្ពុជាទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖​នៅព្រឹក​ថ្ងៃទី​៣ ​ខែមេសា​ ឆ្នាំ​២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគ-បរិភោគ​និង​ថវិកា​មួយចំនួន​ ជូនដល់​សមាគម​រស្មី​កុមារ​កម្ពុជា​ ដែលមាន​ទីតាំង​ស្ថិតនៅ ​សង្កាត់​បឹងទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​ កុមារ​កំព្រា​ កុមារ-សិស្ស-និស្សិត​ក្រីក្រ ​គ្រូ-បុគ្គលិក​នៃសមាគម​សរុបប្រមាណ​១៤០​នាក់ ​បានធ្វើ​បុណ្យធ្វើ​ទាន ឧទ្ទិស​កុសល​ជូនអ្នក​មានគុណ និងបុព្វការី​ជនដែល​បានចែក​ឋានទៅ​ហើយក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ​ដែលនឹងឈាន​ចូលមកដល់​ក្នុងពេលខាង​មុខនេះ ។

 

ក្នុងឱកាស​ប្រគល់​អំណោយ​មនុស្សធម៌​នោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​របស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើ​ការសួរសុខ​ទុក្ខ ក្តីអាណិត ​ស្រឡាញ់​ ប្រកបដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្មួយៗ​ ចៅៗកុមារ និងសិស្ស-​និស្សិតទាំងអស់​ដែលកំពុង​ស្នាក់នៅ​ និងទទួល​ការអប់រំ រៀនសូត្រ ​នៅក្នុង​សមាគម​រស្មី​កុមារ​កម្ពុជា​។ ទន្ទឹមនឹងនេះ​ លោកជំទាវ ​ក៏បានផ្តាំ​ផ្ញើពី​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ នូវការ​កោតសរសើរ​ចំពោះ លោក​ប្រធាន​សមាគម លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ទាំងអស់​ដែលបាន​ខិតខំ​លះបង់​កម្លាំងកាយ​-ចិត្ត ក្នុងការ​គាំទ្រ និងគាំពារ​ដល់សុខុមាលភាព​របស់​កុមារកំព្រា​ កុមារ-សិស្ស-និស្សិត​ក្រីក្រ ឲ្យមាន​ជម្រក​រស់នៅ​សមរម្យ​ ទទួល​បានការអប់រំ​ រៀនសូត្រ ​ដូចកុមារ​ សិស្ស-និស្សិត​ឯទៀត​ដែរ​ និងបានចូលរួម​ទប់ស្កាត់​នូវការ​ប្រើប្រាស់​គ្រឿងញៀន​ ការប្រព្រឹត្ត​នូវអំពើ​អបាយមុខ​ផ្សេងៗទៀត។

 

ជាកិច្ចឆ្លើយតប លោក ប៉ាត ណូន ប្រធាន​សមាគម​ បានសម្តែង​នូវការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ​គិតគូរ​ពីសុខទុក្ខ ​និងបានឧបត្ថម្ភ​ជាច្រើន​លើកច្រើន​សារ​ដល់សមាគម ​ជាមួយគ្នា​នោះក៏សូម​ជូនពរដល់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត សូមជួប​ប្រទះ​តែនឹង​ពុទ្ធពរ​ទាំងបួន​ប្រការ​កុំបីអាក់​ខានឡើយ៕⁠⁠⁠⁠

 

ប្រជាជនងាយរងគ្រោះនៅស្រុកឱរ៉ាល់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖​ព្រឹក​ថ្ងៃទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៧​ នេះ​ ឯកឧត្តម​ យូ ឡាណា ​អគ្គលេខាធិការ​រងទី​២ ​កាកបាទក្រហម​កម្ពុជា​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីលោក​ អោ វណ្ណថេត ​អនុ​ប្រធាន​គណៈកម្មាធិការ​សាខា​ នាយិកា និងសមាជិក សាខា-អនុសាខា បាន​ចុះសួរសុខ​ទុក្ខ​ និង​ចែកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ជូនគ្រួសារ​ចាស់ជរា​គ្មានទីពឹង​ ស្ត្រីមេម៉ាយ​កូនច្រើន​ កុមារ​កំព្រា ​ជនពិការ​ និង​ អ្នកផ្ទុក​និងរស់នៅជា​មួយ​មេរោគអេដស៍​ ចំនួន​ ៣៣៥គ្រួសារ មក​ពីភូមិ​ទាំង១៩​ នៃឃុំតាសាល​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ដែលពិធី​នេះប្រព្រឹត្ត​ទៅនៅក្នុង​បរិវេណវត្ត​តាលូត​មាន​ជ័យ។

 

នៅក្នុង​ឱកាសសំណេះ​សំណាល​ជាមួយ​គ្រួសារ​ទទួលផល​ឯកឧត្តម​ អគ្គលេខាធិការ​រងទី២​ បានពាំនាំ​ ប្រសាសន៍​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ដែលបាន​ផ្ដាំផ្ញើសួរ​សុខទុក្ខ​ ដល់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ទាំងអស់ ​និងបានណែនាំ​ដល់បង​ប្អូន សូម ៖


១/ ថែរក្សា​សុខភាព​ និងអនាម័យ ​ដោយត្រូវ​ពិសារ​ទឹកឆ្អិន​ និងគេង​ក្នុងមុង​ជានិច្ច​ ព្រោះរដូវ​នេះចាប់ផ្ដើម​មានមូសច្រើន​ដែលបង្ក​ឲ្យមានជំងឺ​គ្រុនឈាម​ និងគ្រុនចាញ់
២/ ស្ត្រីមាន​ផ្ទៃពោះ ត្រូវ​ទៅពិនិត្យ​សុខភាព​ឲ្យបានទៀង​ទាត់ ព្រមទាំង​ត្រូវទៅ​សម្រាលកូន​នៅមណ្ឌល​សុខភាព​
៣/ សូមការពារ​ខ្លួនកុំឲ្យ​ឆ្លងមេរោគ​អេដស៍ និងកុំរើស​អើងអ្នករស់​នៅជាមួយ​មេរោគអេដស៍
៤/ សូមមាន​ស្មារតី​ប្រុងប្រយ័ត្នជានិច្ចនៅ​ពេលធ្វើដំណើរ​ទៅទីជិតឬឆ្ងាយ ​ដើម្បី​ការពារ​ពីគ្រោះថ្នាក់ចរាចរណ៍​ដែលកើត​មានឡើង​ជាយថាហេតុ
៥/ សូមចូលរួម​ថែរក្សា​សន្តិភាព​ ព្រមទាំងជៀស​ឲ្យឆ្ងាយពី​គ្រឿងញៀន និងកុំពិសារ​គ្រឿងស្រវឹង ដែល​ជាកត្តា​បង្កឲ្យមាន​អំពើហិង្សា ​ចោរកម្ម និង​អសន្តិសុខ​ក្នុងសង្គម។

 

ប្រជាពលរដ្ឋ​ងាយរង​គ្រោះ​ទាំងអស់​ រំភើបរីករាយ​ក្រៃលែង​ព្រោះកាកបាទក្រហម​កម្ពុជា​ ក្រោមការ​ដឹកនាំរបស់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត បានជួយពួក​គាត់ដោយមិន​ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។

អំណោយ​ដែលចែក​ជូនគ្រួសារ​នីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕

 

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោក ពៅ សារ៉េន នាយករងសាខារួមដំណើរដោយលោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករំដួល ព្រមទាំងក្រុមកាកបាទក្រហមឃុំធ្មា បាននាំយកជំនួយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កន្លងទៅបណ្តាលឲ្យផ្ទះ១ ខ្នង ខូចខាតទាំងស្រុង និង៧ ខ្នងទៀតខូចខាតបន្តិចបន្តូច (របើកដំបូល) នៅភូមិធ្នា ឃុំធ្នា ស្រុករំដួល ។

 

នៅក្នុងឱកាសនោះលោក ពៅសារ៉េន នាយករងសាខា ក្នុងនាមឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងសូមឲ្យមានការប្រុងប្រយ័ត្ននៅពេលភ្លៀងមានខ្យល់បក់បោកខ្លាំងត្រូវរកកន្លែងដែលមានសុវត្ថិភាព ជាពិសេសត្រូវដាំដើមឈើជុំវិញផ្ទះដើម្បីការពារខ្យល់បក់​បោកខ្លាំង

 

អំណោយដែលបានចែកជូនគ្រួសាររងគ្រោះខូចខាតផ្ទះទាំងស្រុង១ គ្រួសារទទួលបាន អង្ករ៣០ គ.ក្រ កៅស៊ូតង់ ១ កន្ទេលបត់ ១ ឆ្នាំងបាយ សម្ល ២ មី១ កេស ទឹកស៊ីអ៊ីវ១ យួរ ត្រីខ១០ កំប៉ុង ធុងទឹក១ មុង១ ភួយ១ ក្រមា១ សារុង ១ ថវិកា២០០.០០០ រៀល ដោយឡែកគ្រួសារ​រងគ្រោះខូចខាតតិចតួច៧ គ្រួសារ ក្នុង១ គ្រួសារទទួលបានថវិកា៥០.០០០ រៀល ។

ប្រជាជនឃុំប្រម៉ោយខេត្តពោធិ៍សាត់ទទួលស្រះទឹកពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តពោធិ៍សាត់ ៖នៅថ្ងៃ​ទី៣១​ ខែ​មីនា​ ឆ្នាំ​២០១៧​ ក្រុម​ការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ បាន​ចុះពិនិត្យ​ដំណើរ​ការកំពុង​ជីកស្រះ​មួយ​កន្លែង​ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ បានផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​រប្រមាណ​ជាង៥០​គ្រួសារ​ រស់នៅ​ភូមិប្រម៉ោយ​(នៅចំណុចដូននាគ)​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

 

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ​៥០គ្រួសារ​ដែលរស់​នៅទីនោះ​ មានសេចក្តី​រីករាយ​យ៉ាងខ្លាំង​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្តេច ​និងសូមជូនពរ​សម្តេច​ឲ្យជួប​តែសេចក្ដី​សុខ ទទួល​បាននូវ​ពុទ្ធពរ​ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕

 

ពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​៣០ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅអនុវិទ្យាល័យ​ព្រែកប្រា​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំ​ពិធី​បិទវគ្គ​យល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុបចំនួន​៤៨នាក់​ (ស្រី៣៩នាក់)​ ដោយបាន​ការចូលរួម​ ពីសំណាក់​លោក ស៊ីម ផល្លី ​នាយក​អនុវិទ្យាល័យ​ព្រែកប្រា​ ដែលវគ្គ​យល់ដឹង​នេះបាន​ចាប់ដំណើរ​ការអស់​រយៈពេល​១ថ្ងៃកន្លង​មក​ប្រកប​ដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាននិទ្ទេស​​ល្អចំនួន​៧៥ភាគរយ ​និងមធ្យម​២៥ភាគរយ ។

 

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ​ បានថ្លែង​អំណរគុណ​យ៉ាងជ្រាល​ជ្រៅចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបានមក​ធ្វើការ​បើកវគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំអនុវិទ្យាល័យ​របស់លោក​ ។​ លោកនាយក​សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹង​នេះហើយ​ក្មួយៗ​ពិតជា​បានយល់ច្បាស់​ពីប្រវត្តិចលនា​ បដិរូប​ គោលការណ៍គ្រឹះ​ទាំង៧,​ តួនាទីភារកិច្ចយុវជន​កាកបាទក្រហម,​ ការគ្រប់គ្រង​គ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជាសង្គ្រោះបឋម​ ។ល។​ ដែលជាមុខវិជ្ជា​មូលដ្ឋានសម្រាប់​ជាគ្រឹះឲ្យក្មួយៗយក​ទៅអនុវត្ត​សំដៅជួយ​ដល់ជន​រងគ្រោះ​ និងងាយរង​គ្រោះគ្រប់ប្រភេទ​ ក៏ដូចជា​កម្មវិធី​មិត្តអប់រំ​មិត្ត​ ៕

 

First Prev 53 54 55 56 57 Next Last