អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលស្តីពី ការងារគ្រប់គ្រងទូទៅ និងផ្សព្វផ្សាយពីចលនាកាកបាទក្រហមនៅត្បូងឃ្មុំ

ដើម្បីរួម​ចំណែកក្នុង​ការធានា​និរន្តរភាព​ការងារ​នៅតាម​អនុសាខា និងមាន​ការគាំទ្រ​ថវិកា​គម្រោង​តាមរយៈកញ្ចប់អប្បបរមា​សាខា គម្រោងកសាង​ភាពធន់​ក្នុងសហគមន៍​ខេត្តត្បូងឃ្មុំ ​បានសហការ​ជាមួយ​សាខាកក្រក​ខេត្តត្បូងឃ្មុំ បានបើក​វគ្គបណ្តុះបណ្តាល​រយៈពេល ២ ថ្ងៃស្តីពី ការងារ​គ្រប់គ្រង​ទូទៅ និង​ផ្សព្វផ្សាយ​ពីចលនា​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម ដល់មន្ត្រី​អនុសាខាស្រុក និងក្រុម​កាកបាទក្រហម​ឃុំ ក្នុងស្រុកក្រូចឆ្មារ ​ចាប់ពីថ្ងទី ២៣-២៤ ខែសីហា ឆ្នាំ២០១៧ នៅអនុសាខា​ស្រុកក្រូចឆ្មារ។ វគ្គបណ្តុះបណ្តាល​នេះមាន​ការចូលរួមពី​សំណាក់​នាយក​សាខា​កក្រក​ខេត្តត្បូងឃ្មុំ និង​លោកស្រី​អភិបាលរង​ស្រុកក្រូចឆ្មារ និង អ្នកចូលរួម​សរុបចំនួន ៣៥នាក់ (ស្រី ១ នាក់) មកពីឃុំចំនួន ១២ និងអនុសាខា​ស្រុកក្រូចឆ្មារ៕

វគ្គផ្សព្វផ្សាយពីចលនាកក្រកដល់ អ្នកស្ម័គ្រចិត្តនៅឃុំឃុនរាម ស្រុកបន្ទាយស្រី

សាខាកក្រក​ខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ បានបើកវគ្គផ្សព្វផ្សាយ​ពីចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​ជូនដល់​ក្រុមកាកបាទក្រហម​ឃុំ និង អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ឃុំឃុនរាម​ ស្រុកបន្ទាយស្រី ​ចំនួន១៧នាក់ (មកពី៦ភូមិក្នុងឃុំឃុនរាម)។ វគ្គនេះរៀបចំ​ឡើងក្នុង​គោលបំណង​ ផ្ដល់ចំណេះដឹង​អំពីកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ​គោលការណ៍គ្រឹះ ​តួនាទី​ភារកិច្ច ​ក្រុមកាកបាទក្រហម​ឃុំ និងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ​ដែលទើប​ជ្រើសរើសថ្មី​ ដើម្បី​បំពេញភារកិច្ច​មនុស្សឱ្យ​បានទូលំទូលាយ ​និងមាន​ប្រសិទ្ធភាព​ជូនដល់ជន​រងគ្រោះ ​និងងាយ​រងគ្រោះ​នៅក្នុង​មូលដ្ឋាន៕

សាខាកក្រករាជធានីភ្នំពេញសួរសុខទុក្ខអតីតបុគ្គលិករបស់ខ្លួនដែលមានជម្ងឺ

សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃទី ២២ ខែ សីហា ឆ្នាំ​ ២០១៧នេះ ក្រុមកាងារ​សាខា​កាកបាទក្រហមកម្ពុជា ​រាជធានីភ្នំពេញ​ ដឹកនាំ​ដោយ លោក គ្រួច សាមឿន នាយក​ប្រតិបត្តិ​សាខា​ បានចុះ​សាកសួរ​សុខទុក្ខ​លោក រត្ន័ អូន ​អនុប្រធាន​ការិយាល័យ​សុខភាព​ រស់នៅសង្កាត់​គោកឃ្លៀង ខណ្ឌ​ពោធិ៍សែនជ័យ និងលោក ប៉ែន គា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយ រស់នៅ​ភូមិចុងខ្សាច់ សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលលោក​ទាំងពីរបាន​សុំឈប់បម្រើ​ពីការងារ​ដោយសារ​បញ្ហាសុខភាព ។

 

នាឱកាសនោះ​ លោក​នាយកប្រតិបត្តិ​សាខា បានពាំនាំ​នូវការផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីឯកឧត្តម ប៉ា សុជាតិវង្ស ប្រធាន​គណៈកម្មាធិការសាខា ជាពិសេស​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូនដល់​លោកទាំងពីរ​ ដែលកន្លង​មកបាន​ខិតខំបំពេញ​ការងារ​បានយ៉ាងល្អដោយបន្សល់​ទុកនូវ​ស្នាដៃ​ជាច្រើន​ក្នុងសាខា​រាជធានីភ្នំពេញ ។

 

ជាមួយគ្នា​នោះ សាខាបាន​នាំយក​ថវិកា​មកជួយ​ឧបត្ថម្ភ​ក្នុងម្នាក់ៗចំនួន២លានរៀលផងដែរ ៕

ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ជនពិការ និងចាស់ជរានៅខេត្តព្រះវិហារទទួលអំណោយពីកក្រក

កក្រក ៖ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ជាប្រធាន​ បានផ្ដល់​អំណោយ​មនុស្សធម៌ ​ដល់ប្រជាជ​នពលរដ្ឋ​ចំនួន ៥២០ គ្រួសារ​ ដែលបាន​រងផល​ប៉ះពាល់​ដោយសារ​ជំនន់ទឹកភ្លៀង​កាលពីគ្រា​កន្លងមក ព្រមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ កុមារកំព្រា ជនពិការ និងចាស់ជរា​រស់នៅក្នុងស្រុក-ក្រុងទាំង៧ នៃខេត្តព្រះវិហារ រួមមាន ស្រុកត្បែង​មានជ័យ ស្រុកឆែប ស្រុកគូនលែន ស្រុកជាំក្សាន្ដ ស្រុករវៀង ស្រុកជ័យសែន និងក្រុងព្រះវិហារ ។

 

នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧ នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការ​រងទី ២ កាកបាទក្រហមកម្ពុជា និងមានការ​អញ្ជើញ​ចូលរួមពី​ លោកជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិការសាខា និងលោក លោកស្រី ដែលជាសមាជិក សមាជិកា សាខានិង​អនុសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ សំណេះ​សំណាល និងចែកអំណោយ​មនុស្សធម៌ ដល់​ប្រជាពលរដ្ឋ​ចំនួន ២៥២​គ្រួសារ នៅ ៤ទីតាំង ដូចខាងក្រោម៖


១/ស្នាក់ការសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ចំនួន ១២០គ្រួសារ
២/ បរិវេណអនុវិទ្យាល័យឆែប សម្រាប់ប្រជាពលរដ្ឋ​រស់នៅក្នុងស្រុកឆែប ចំនួន ៦០គ្រួសារ
៣/ បរិវេណវត្តឧត្តរគិរី ទួលអណ្ដែត ស្ថិតនៅក្នុងឃុំថ្មី ស្រុកគូលែន សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុងឃុំថ្មី ចំនួន ៣៨គ្រួសារ
៤/ បរិវេណ​វត្តអនោមាគិរី ស្ថិតនៅក្នុង​ឃុំភ្នំពេញ ស្រុកគូលែន សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុងឃុំភ្នំពេញ ចំនួន ៣៤គ្រួសារ។

 

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម អគ្គលេខាធិការរងទី ២ បានពាំនាំសេចក្ដី​ផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្ដីនឹករលឹក របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនចំពោះ​ប្រជាពលរដ្ឋ​ដែលមកទទួលអំណោយថ្ងៃនេះ ព្រមទាំងបានផ្ដល់នូវសារមួយចំនួនរួមមាន៖
១- សូមយកចិត្តទុកដាក់ត្រៀម​បង្ការជានិច្ចនូវគ្រោះធម្មជាតិផ្សេងៗដែលអាចកើត​ឡើងក្នុងសហគមន៍។ 
២- សូមស្រ្តីដែលមានផ្ទៃពោះ ទៅពិនិត្យសុខភាព​ឱ្យបានទៀងទាត់​តាមការណែនាំរបស់គ្រូពេទ្យ។
៣- សូម​យកចិត្តទុកដាក់​ថែរក្សាសុខភាពឱ្យ​បានល្អប្រសើរ ដោយសម្អាត​បរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេង​ក្នុងមុង​ជានិច្ចបង្កា​មូសខ្លាខាំ។
៤- ត្រូវប្រុងប្រយ័ត្នកុំឱ្យចាញ់បោក​មេខ្យល់ដែល​នាំពលករទៅ​ធ្វើការនៅ​ប្រទេសក្រៅ​ដោយខុសច្បាប់។
៥- ត្រូវពាក់មួកសុវត្ថិភាព​រាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃ​គ្រឿងស្រវឹង និងត្រូវ​គោរពច្បាប់ចរាចរណ៍​ឱ្យបានជាប់លាប់។

 

ពិធីប្រគល់អណ្ដូងទឹកបំពាក់ស្នប់រវៃជូនដល់ប្រជាពលរដ្ឋនៅសហគមន៍ ភូមិយាងទេស ខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃទី ២២ ខែសីហា​ ឆ្នាំ២០១៧ ​លោកជំទាវ​ គួយ ណាលីន​ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ និងសហការី​ បានអញ្ជើញ​ចុះជួបសំណេះសំណាល​សួរសុខទុក្ខ​ និងប្រគល់​អណ្ដូង​ទឹកបំពាក់​ស្នប់រវៃ​ចំនួន២ ជូនដល់​ប្រជាពលរដ្ឋ​នៅសហគមន៍ ​ភូមិយាងទេស ​ឃុំខ្ចាស់ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប ។

 

មានប្រសាសន៍​នាឱកាសនោះ លោកជំទាវ គួយ ណាលីន ​បានពាំនាំ​នូវការផ្ដាំ​ផ្ញើសួរសុខ​ទុក្ខពី​សំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែលតែង​តែយកចិត្ត​ទុកដាក់គិត​គូចំ​ពោះប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ​ឬនិន្នាការ​នយោបាយណា​មួយឡើយ ពិសេស​គឺបញ្ហា​សុខភាព​សហគមន៍ ក៏ដូចជា​សុខភាព​បងប្អូន​ប្រជាពលរដ្ឋជា​ស្ត្រីមានកូនតូច ទីទ័លក្រ ។ លោកជំទាវ​បាន​បញ្ជាក់ថា ការប្រគល់​នាពេលនេះ ជាអណ្ដូង​ទឹកបំពាក់​ស្នប់រវៃទី២២ និងទី២៣​ហើយ ក្នុងអណត្តិទី៤ នៃគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ​ខេត្តសៀមរាប​ ហេតុនេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​ជួយថែរក្សា​ឱ្យបានល្អ ដើម្បីបាន​ទឹកស្អាតប្រើប្រាស់​តរៀងទៅ។

 

ចំពោះប្រជាពលរដ្ឋ​ដែលចូលរួម​ម្នាក់ៗទទួលបាន សារុង១ និងថវិកាមួយ​ចំនួនផងដែរ៕

 

មន្រ្តីកាកបាទក្រហមកម្ពុជាពិនិត្យពីផលប៉ះពាល់ ភ្លៀងធ្លាក់ខ្លាំងនៅខណ្ឌព្រៃនប់

សាខាកក្រក​ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ១៧ ខែសីហា ​ឆ្នាំ ២០១៧ មន្រ្តីសាខា​ និងមន្រ្តី​អនុសាខា​ស្រុកព្រៃនប់​ បានចុះពិនិត្យ​ពីផល​ប៉ះពាល់​ ភ្លៀងធ្លាក់​ខ្លាំងចាប់​ពីព្រឹក​រហូតមួយ​យប់ទល់់​ភ្លឺ ថ្ងៃទី ១៦ ខែសីហា ​ដល់ព្រឹក​ថ្ងៃទី ១៧ មិ​នទាន់រាំង​នៅឡើយ ​ដែលធ្វើ​ឲ្យជន់លិច​ភូមិសាស្រ្ត​មួយចំនួន នៅក្នុង​ស្រុកព្រៃនប់ ប៉ុន្តែមិន​បង្កជា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ដល់ប្រជាពលរដ្ឋ​នៅឡើយ​នោះទេ ។ ដោយសារ​ភ្លៀងធ្លាក់​យ៉ាងខ្លាំង​រយះពេល​ពីរបីថ្ងៃ​មកនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ជាអ្នក​ប្រកបរប នេសាទ អ្នកឡើង​ភ្នំរុករកអនុផលព្រៃឈើ​អាក់ខាន​មិនបាន​ប្រកបរបរ​ទទួលទាន ធ្វើឲ្យ​ពួកគាត់ខ្វះខាតជីវភាព​មួយចំនួនផងដែរ ។

គ្រួសារជនពិការចំនួន ២៧០គ្រួសារនៅខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖​ នៅព្រឹក​ថ្ងៃទី ១៧​ ខែសីហា​ ឆ្នាំ២០១៧ នេះ កាកបាទ​ក្រហម​កម្ពុជា ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់​អំណោយ​មនុស្សធម៌​ជាលើកទី២​ រួមមាន​គ្រឿង​ឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា​​ ជូនដល់គ្រួសារ​ជនពិការចំនួន​ ២៧០គ្រួសារ​ នៃសមាគម​ជនពិការអង្គរ​ ដែល​មានទីតាំង​ស្ថិតនៅ ភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលពិធីនេះ​ប្រព្រឹត្តទៅនៅទីស្នាក់ការ​សាខា​កាកបាទក្រហ​មកម្ពុជា​ ខេត្តសៀមរាប។

 

ក្នុងឱកាស​សំណេះសំណាល​នោះ លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​ការសួរសុខ​ទុក្ខ ក្តីអាណិត ស្រឡាញ់​ និងកោតសរសើរ​ចំពោះទឹកចិត្តដ៏ថ្លៃថ្លា​របស់ជន​ពិការទាំងអស់​ នៃសមាគមជន​ពិការអង្គរ​ ដែល​ "ពិការតែកាយ​ តែមិនពិការចិត្ត"​ បានខិតខំអភិវឌ្ឍសមត្ថភាព​ ជំនាញ​ វិជ្ជាជីវៈ​ កសាងមុខរបរដោយសុច្ចរិត​ ដើម្បីរកប្រាក់​ចំណូល​ផ្គត់ផ្គង់ជីវភាព​រស់នៅ​ ឱ្យបានស្មើមុខ​ស្មើមាត់ដូច​មនុស្ស​ឯទៀតដែរ។​

 

ក្នុងន័យនេះ​ កាកបាទក្រហមកម្ពុជា​ ដែលជា​ជំនួយការ​ឱ្យអាជ្ញាធរ​សាធារណៈលើវិស័យ​មនុស្សធម៌​ ជាពិសេស​ រាជរដ្ឋាភិបាលកម្ពុជា​ ជានិច្ចកាលតែង​គិតគូរយក​ចិត្តទុកដាក់​អនុវត្តគោល​នយោបាយ​លើកកម្ពស់ជនពិការ​ ធ្វើយ៉ាងណា​ផ្តល់ភាពកក់ក្តៅ​ និងផ្តល់ឱកាស​ដល់ជនពិការមាន​លទ្ធភាព​ចូលរួម​ក្នុងកិច្ចការ​សង្គម​ ដើម្បីអភិវឌ្ឍប្រទេសជាតិ​ដែលមាន​សុខសន្តិភាព​ ស្ថិរភាពមួយនេះ​ ឱ្យបានកាន់​តែរីកចម្រើន​ឥតឈប់ឈរ។

ជាមួយគ្នានោះ​ លោក​ សេម​ សុវន្ថា​ ប្រធានសមាគមជនពិការអង្គរ​ បានសម្តែង​នូវការដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ​គិតគូរ​យកចិត្តទុកដាក់​ជួយដល់ជនពិការទាំងអស់​ ដែលជាជនងាយ​រងគ្រោះបំផុត​ ត្រូវការអំណោយមនុស្សធម៌ទាំងនេះជាចាំបាច់ក្នុងការជួយសម្រាលការ​លំបាកបានមួយរយៈពេលដែរ។

 

សូមបញ្ជាក់ថា​​ អំណោយផ្តល់ជូនសមាគម​ រួមមាន​ ៖​ អង្ករ​ ៥០០គីឡូក្រាម​ មីយើង​ ១០កេស​ ត្រីខ​ ១កេស​ ទឹកក្រូច​ ១០កេស​ ទឹកសុទ្ធ​ ១០កេស​ ទឹកត្រី​ ៣៦ដប​ ទឹកស៊ីអ៊ីវ​ ៣៦ដប​ ប្រេងឆា​ ១២ដប​ រទេះជនពិការ​ ១០គ្រឿង​ និងថវិកា​ ៤លានរៀល​។ ដោយឡែក​ សម្រាប់ ជនពិការទាំង​ ២៧០នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​១​ ក្រមា​១​ និងថវិកា​ ៥ម៉ឺនរៀល៕

 

ពិធីបិទ វគ្គបណ្តុះបណ្តាល ស្តីពី “គន្លឹះដើម្បីភាពជោគជ័យ និងភាពជាអ្នកដឹកនាំ

កក្រក៖ នាព្រឹក​ថ្ងៃទី ​២៨ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ ​ពុំ ចន្ទីនី​ អគ្គលេខាធិការ​បានអញ្ជើញ​ជាអធិបតីភាព​ក្នុង​ពិធីបិទ ​វគ្គបណ្តុះបណ្តាល​ ស្តីពី “គន្លឹះ​ដើម្បីភាព​ជោគជ័យ ​និងភាពជា​អ្នកដឹកនាំ”​ ដែលមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមជាមន្ត្រីទីស្នាក់ការកណ្តាល​ និងមន្ត្រី អ្នកស្ម័គ្រចិត្ត សាខា​រាជធានី​ភ្នំពេញ សរុបចំនួន ៧២នាក់។

ក្នុងឱកាស​នោះដែរ លោកជំទាវ​អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា សូមថ្លែង​អំណរគុណ ​លោកគ្រូ Cristopher Lee និងក្រុមការងារ​ដែលបាន​យកចិត្តទុក​ដាក់បង្រៀន ​ដល់មន្ត្រី​ អ្នក​ស្ម័គ្រចិត្ត​ ហើយ​វគ្គនេះ “គន្លឹះដើម្បី​ភាពជោគជ័យ​ និងភាពជា​អ្នកដឹកនាំ” (Operacy) ផ្តល់នៅ​គោលគំនិត​ឲ្យយើង​គ្រប់គ្នា ៖
- មនុស្សយើងកើតមកដើម្បីជោគជ័យ មិនបរាជ័យទេ
- បណ្តុះ​គំនិត​វិជ្ជមាន ដើម្បី​ទទួលជោគជ័យ
- គ្មាននរណាម្នាក់​កើតមក​គ្មានកំហុស​ទេ តែយើង​មិនត្រូវ​ធ្វើនូវកំហុស​ដដែលៗ ហើយ​កំហុស គឺជាបទពិសោធន៍
- សត្រូវរបស់​ភាពជោគជ័យ​នោះ គឺភាពភ័យ​ខ្លាចហើយ​ វគ្គ​បណ្តុះបណ្តាល​នេះ “គន្លឹះ​ដើម្បីភាព​ជោគជ័យ និង​ភាពជា​អ្នកដឹកនាំ” (Operacy) និយាយថា បើចង់​ជោគជ័យ​ត្រូវប្រកាន់​គោលការណ៍ ៥ នោះគឺ៖ ការផ្លាស់ប្តូរ, គោរពនូវភាព​ផ្សេងៗគ្នា, ការរួម​បញ្ចូលគ្នា, ការត្រួត​បញ្ជា​ខ្លួនឯង និងភាព​រីករាលដាល។

អតីតសិស្សពូកែនិទ្ទេស A ឆ្នាំ២០១៦ ដែលមានជំងឺរលាកទងសួតធ្ងន់ធ្ងរទទួលអំណោយពីកក្រក

កក្រក​ ៖​ នៅទីស្នាក់ការ​កណ្តាល​ នារសៀលថ្ងៃទី ២៦​ ខែកក្កដា​ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានចាត់ឱ្យ​ លោកជំទាវ ​ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១​ កាកបាទក្រហម​កម្ពុជា​ យកសម្ភារៈ​ និងថវិកា​មួយចំនួន​ជូនដល់​ យុវជន​ ហេង​ ដូរ៉ង្គ​ អាយុ​ ១៩ឆ្នាំ​ អតីតសិស្ស​ពូកែនិទ្ទេស​ A ឆ្នាំ២០១៦​ ដែលមាន​ជំងឺរលាក​ទងសួត​ធ្ងន់ធ្ងរ​ កំពុង​សម្រាកព្យាបាល​នៅបន្ទប់​សង្គ្រោះបន្ទាន់​នៃមន្ទីរពេទ្យ​កាល់ម៉ែត។

 

ក្នុងពេលប្រគល់​អំណោយនោះ លោកជំទាវ អគ្គលេខាធិការ​រងទី ១ បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើនូវការ​សួរសុខទុក្ខ ក្តីអាណិតអាសូរ​ ចំពោះ​យុវជន​ ហេង​ ដូរ៉ង្គ​ ដែល​ធនធាន​មនុស្សវ័យ​ក្មេងរបស់​សង្គមជាតិ​ និងជូនពរ ឆាប់​បានជា​សះស្បើយពីជំងឺ​ត្រឡប់ទៅសិក្សារៀនសូត្រ​បន្តទៀត។

ឪពុកម្តាយ​បង្កើតរបស់​ យុវជន​ ហេង​ ដូរ៉ង្គ​ ដែលមក​ទទួលអំណោយ​នាឱកាសនោះ បានសំដែង​ក្តីរំភើប​ឥតឧបមា​ ដោយទទួលបាន​ការគិតគូរ​ និងយកចិត្ត​ទុកដាក់​ ពីកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូច​ជារាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោមការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន​ សែន​ និងការចូលរួម​ពីសាកលវិទ្យាល័យ​ ព្រមទាំងក្រុម​យុវជន​កាកបាទក្រហម​កម្ពុជា​ ដែលបាន​ជួយដល់ថ្លៃ​ព្យាបាល​ ពិសេសគឺ​ ផ្តល់កម្លាំងចិត្ត​ និងលើក​ទឹកចិត្ត​ ដែលជា​គុណបំណាច់​មិនអាច​កាត់ថ្លៃបាន។​

 

សូមបញ្ជាក់ថា​ យុវជន​ ហេង​ ដូរ៉ង្គ​ មានទីលំនៅ​នៅភូមិ​ស្រែព្រីង​ សង្កាត់​កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ជាអតីតសិស្សពូកែនិទ្ទេស​ A ឆ្នាំ២០១៦​ បច្ចុប្បន្ន​កំពុងមានជំងឺ​ស្របពេល​កំពុង​សិក្សាថ្នាក់ឆ្នាំសិក្សា​មូលដ្ឋាន​ផ្នែក​វេជ្ជសាស្ត្រ​នៃសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល៕

 

វគ្គផ្សព្វផ្សាយស្តីពី ច្បាប់មនុស្សធម៌អន្តរជាតិនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ

កក្រក៖ ​នៅព្រឹក​ថ្ងៃទី​ ២៥ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា ​នាយកដ្ឋាន​ទំនាក់ទំនង​ និងលោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ​ ប្រធាន​បេសកកម្ម​ អាយ.ស៊ី.អរ.ស៊ី ប្រចាំ​ប្រទេស​កម្ពុជា​ នៃ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ (អាយ.ស៊ី.អរ.ស៊ី) ដែលមាន​ការសម្រប​សម្រួល ​ពីសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ស្ពឺ បានបើកវគ្គ​ផ្សព្វផ្សាយ​ស្តីពី ច្បាប់មនុស្សធម៌​អន្តរជាតិ និងការប៉ះទង្គិច​ប្រដាប់​អាវុធ ក្នុងពេលបំពេញ​បេសកកម្ម នៅប្រទេស​អាហ្វ្រិក​កណ្តាល ជូននាយ​ទាហាន​សិក្ខាកាម នៃសាលា​ហ្វឹកហ្វឺន​កងកម្លាំងរក្សា​សន្តិភាព​ពហុជាតិ សរុបចំនួន ១៧៦ នាក់ (ស្រី ១៦ នាក់)។

 

វគ្គបណ្តុះបណ្តាល​នេះគឺ បញ្ជ្រាប​ការយល់ដឹង​អំពី តួនាទី និងភារកិច្ច​របស់​កាកបាទក្រហម​កម្ពុជា 
និង​ការបំពេញ​បេសកកម្ម​របស់ អាយ.ស៊ី.អរ.ស៊ី នៅប្រទេស​អាហ្វ្រិក​កណ្តាល​ ជូនដល់​នាយទាហាន​ដែលត្រូវទៅ​បំពេញបេសកកម្ម​នៅទីនោះ សម្រាប់​ធ្វើការ​ទំនាក់ទំនង​ក្នុងគ្រាអាសន្ន​ចាំបាច់​ណាមួយ។

 

First Prev 52 53 54 55 56 Next Last