Cambodian Red Cross
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

វគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជានៅរាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖​នាល្ងាច​ថ្ងៃទី​០៩​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​ នៅ​វិទ្យាល័យជា ស៊ីម​ សាមគ្គី​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ បានរៀបចំ​ពិធី​បិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូន​ដល់​ទីប្រឹក្សាយុវជន​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​វិទ្យាល័យ​សរុប​ចំនួន១៣០នាក់​ (ស្រី៨២នាក់)​ ដោយមានការ​ចូលរួម​ពីសំណាក់​លោកគ្រួច សាមឿន ​នាយក​ប្រតិបត្តិសាខា​ដែលវគ្គយល់ដឹងនេះ​បានចាប់ដំណើរ​ការអស់ រយៈពេល១ថ្ងៃ​កន្លងមក​ប្រកប​ដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាន​និទ្ទេស​ល្អចំនួន៧០ភាគរយ​ និងមធ្យម៣០ភាគរយ ។

 

ទន្ទឹមនឹង​ការពាំនាំ​នូវសេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនដល់​លោកគ្រូ​អ្នកគ្រូ​ជាទីប្រឹក្សា​យុវជន និងក្មួយៗ​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ លោក​នាយក​ប្រតិបត្តិសាខា​បានគូស​បញ្ជាក់ថា៖ ការបើកវគ្គ​យល់ដឹង​ជូននា​ពេលនេះគឺ​ ដើម្បីជួយ​ជាពន្លឺស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបានយល់ដឹង​ពីសារៈសំខាន់​ក្នុងការអនុវត្ត និង​បំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបាន​កាន់តែ​ល្អប្រសើរ ​និងទទួលបាន​នូវជោគជ័យ​ថែមទៀត ។

 

សូមបញ្ជាក់ថា៖​ ក្នុងវគ្គយល់ដឹង​មូលដ្ឋាន​នេះគ្រូឧទ្ទេសនាម​បានលើក​យកមេរៀន​ចំនួន៥មក​បង្ហាត់បង្ហាញរួមមាន៖


១/ ប្រវត្តិ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហមកម្ពុជា 
២/ តួនាទី និងភារកិច្ច​យុវជន​កាកបាទក្រហមកម្ពុជា 
៣/ គ្រោះមហន្តរាយ ​និងការគ្រប់គ្រង​គ្រោះមហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះសួរសុខទុក្ខប្រធានក្រុមអ្នកស្ម័គ្រចិត្តដែលមានជំងឺ

សាខាកក្រក​ខេត្តកំពង់ធំ​ ៖​កាលពីរសៀល​ថ្ងៃទី​០៨ ​ខែមិនា​ ឆ្នាំ២០១៧​ លោកជំទាវ​ ឃួន ឃុនឌី ប្រធាន​ស្តីទី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ធំ​ អមដំណើរ​ជាមួយ​នាយិកា​សាខា​ មន្រ្តី​ប្រតិបត្តិ​សាខា លោកស្រីអនុសាខា​ស្រុកសន្ទុក បានចុះសួរ​សុខទុក្ខ​និងនាំយក​អំណោយ​ទៅចែក​ជូនដល់​គ្រួសារ​ឈ្មោះគង់ ស៊ីនឿន ភេទស្រី អាយុ៥២ឆ្នាំ ជាប្រធាន​ក្រុមអ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ក្នុងឃុំកកោះ កំពុង​ជួបការលំបាក​និង មានជំងឺ​រស់នៅ ភូមិសន្ទុក​ក្រៅ និងបន្ត​ទៅចែក​ដល់​លោកយាយចាស់​ជរាក្រីក្រ​ចំនួន១គ្រួសារ និងកុមាររី​រងគ្រោះ​ដោយការ​ចាប់រំលោភ ​១នាក់ដែល ​រស់នៅភូមិ​៧មករា ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

 

ក្នុងឱកាសនោះ ​លោកជំទាវបានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​គិតគូរ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ច​កាល​សម្តេច​តែងយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជួបការ​លំបាក​ដោយមិន​ប្រកាន់វណ្ណៈ ​ពូជសាសន៍​ ព័ណ៌​សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

អំណោយ​ដែលចែក​ជូនក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ៣០គីឡូ មី១កេស ត្រីខ១យួ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិការមួយចំនួន។

 

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកអូរជ្រៅ

កក្រក ៖​នៅព្រឹក​ថ្ងៃទី​៩ ​ខែមីនា​ ឆ្នាំ២០១៧​ នេះ ​ឯកឧត្តម​វេជ្ជ​. អ៊ុយ សំអាត​ នាយក​ នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ កាកបាទក្រហម​កម្ពុជា​ និងមាន​ការអញ្ជើញ​ចូលរួម​ពី​ លោកជំទាវ​ ឆាន់ ច័ន្ទសោភា​ អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​លោកជំទាវ​ លោក លោកស្រី ​ដែលជា​សមាជិក​ សមាជិកា​ សាខានិងអនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ចុះ​សួរ​សុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ របស់​កាកបាទក្រហមកម្ពុជា​ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ចែកជូន​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ចំនួន ៣៣៦​គ្រួសារ​ មកពី​ឃុំ​ចំនួន​បីរួមមានឃុំចង្ហា ឃុំសិង្ហ និងឃុំសូភី នៃស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែលពិធី​នេះប្រព្រឹត្ត​ទៅក្នុង​បរិវេណ​វត្តពោធិ៍សម្ភារ​ជ្រៃឈូក។

 

នៅក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​គ្រួសារ​ទទួលផលឯកឧត្តម​វេជ្ជ.​បានមាន​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខ​ទុក្ខពី​សំណាក់ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ដល់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ទាំងអស់​ និងបាន​ណែនាំ​ដល់​បងប្អូន​សូមថែ​រក្សា​អនាម័យ​ ពិសារទឹកឆ្អិន​ និងគេងក្នុង​មុងជានិច្ច។ ជាងនេះទៅទៀត សូមបងប្អូន​ទាំងអស់​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នៅពេល​ធ្វើដំណើរ​ទៅទីជិត​ឬឆ្ងាយ។ បន្ថែមពី​លើនេះ​ទៀត សូមជៀស​ឲ្យឆ្ងាយ​ពីគ្រឿង​ញៀន​ និង​កុំពិសារ​គ្រឿងស្រវឹង។ រឹតតែ​ពិសេស​ជាងនេះ​ទៀត​ សូមការពារ​ខ្លួន​កុំឲ្យឆ្លង​មេរោគ​អេដស៍ និង​កុំរើស​អើង​អ្នករស់​នៅជាមួយ​មេរោគអេដស៍ ព្រមទាំងត្រូវ​មានស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​នូវគ្រាប់មីន​មិនទាន់ផ្ទុះ។

 

ប្រជាពលរដ្ឋ​ងាយរង​គ្រោះទាំងអស់​ រំភើប​រីករាយ​ក្រៃលែង​ និងបាន​ថ្លែងអំណរ​គុណ​ដល់​កាកបាទក្រហម​កម្ពុជា​ដែលមាន​ សម្ដេច​ព្រះមហាក្សត្រី ​នរោត្តម ​មុនីនាថ សីហនុ ព្រះវរ​រាជមាតា​ជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ជាប្រធាន​ ជានិច្ចកាលតែង​តែយក​ព្រះទ័យ​ និង​ចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​ដែលងាយ​រងគ្រោះ ​គ្រប់ទិសទី​ដោយមិន​ប្រកាន់វណ្ណៈ ​ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

អំណោយ​ដែលចែក​ជូនគ្រួសារ​នីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។ ដោយឡែកអ្នកពិការ និងចាស់ជរាមួយចំនួន ទទួលបានថវិកាមួយចំនួនបន្ថែមទៀត។

កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះជូនស្រ្តីទីទ័លក្រនិងមានជំងឺនៅខេត្តកំពង់ស្ពឺ

កក្រក​ ៖​នៅព្រឹក​ថ្ងៃទី​៩ ​ខែមីនា​ ឆ្នាំ២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់​ផ្ទះថ្មី​១ខ្នង​ ធ្វើពីថ្ម​ប្រក់ស័ង្កសី​ មានទំហំ​៤ម៉ែត្រ​ x ៦ម៉ែត្រ​ និងត​សំយ៉ាប​មុខផ្ទះ​ប្រវែង២.៥ម៉ែត្រ​ រួមជាមួយ​បន្ទប់ទឹក​មួយទំហំ​១.៨ម៉ែត្រ​ x ២.៣ម៉ែត្រ​ជូនស្ត្រី​មេម៉ាយ​ឈ្មោះ ម៉ី សារិន អាយុ៥៣ឆ្នាំ​ ដែលមាន​ទុក្ខផ្ទួនៗ​គ្នាដោយប្តី​ឈឺស្លាប់​ កូនប្រុស​ម្នាក់​ស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍​ស្របពេល​កំពុង​ជំពាក់​បំណុល​គេ ហើយ​ត្រូវទទួល​រងគ្រោះ​ដោយសារ​ដើមអំពិល​ដួលរលំ​សង្កត់ផ្ទះ​ខូចខាត​ទាំងស្រុង​ទៀត ​កាលពី​អំឡុង​ខែតុលា ​ឆ្នាំ២០១៦​ កន្លង​ទៅ រស់​នៅភូមិ​សោកម៉ោក ឃុំអង្គ​ពពេល​ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

ក្នុង​ឱកាសនោះ​ លោកជំទាវ​ ម៉ែន នារី​សោភ័គ​ អគ្គលេខាធិការ​រងទី១​ កាកបាទក្រហម​កម្ពុជា ​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​គិតគូរ​ សួរសុខទុក្ខ​ ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ​មកម្ពុជា ដែលជា​និច្ចកាល សម្តេច តែង​ យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ជួបការលំបាក​ដោយមិន​ប្រកាន់វណ្ណៈ ​ពូជសាសន៍ ​ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយ​អ្វីឡើយ​។ លោកជំទាវ បានផ្តាំផ្ញើ​ដល់អ្នកស្រី​ ម៉ី សារិន ត្រូវថែទាំ​សុខភាព​ឱ្យបាន​ល្អ ប្រឹងប្រែង​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ និងអប់រំ​កូនឱ្យខិតខំ​សិក្សា​រៀនសូត្រ​ដើម្បីអនាគត​ភ្លឺស្វាង​របស់ខ្លួន។

 

ទន្ទឹមនឹង​នោះ អំណោយ​សម្រាប់​សង្កត់ផ្ទះ​រួមមាន ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មុង ភួយ សារុង ក្រមា កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារៈផ្ទះបាយ និងថវិកា​មួយចំនួន៕

 

ពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា

សាខាកក្រករាជធានីភ្នំពេញ៖ ​នាល្ងាច​ថ្ងៃទី​០៧​ ខែមីនា ​ឆ្នាំ២០១៧​ នៅវិទ្យាល័យ ​ហ៊ុន សែន​ បូរី១០០ខ្នង​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ​បានរៀបចំ​ពិធីបិទ​វគ្គ​យល់ដឹង​មូលដ្ឋាន​ជូន​ដល់​ទីប្រឹក្សា​យុវជន​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​វិទ្យាល័យ​សរុប​ចំនួន១៣៥នាក់ ​(ស្រី៩២នាក់) ក្រោមអធិបតីភាព​ លោកជំទាវ​ មុំ សណ្តាប់ ហេរញ្ញិក​គណៈកម្មាធិការ​សាខា ​ដែល​វគ្គយល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល១ថ្ងៃ​កន្លងមក​ប្រកបដោយ​ជោគជ័យ​ជាលទ្ធផល​យុវជន​ទទួល​បាននិទ្ទេស​ល្អចំនួន៨០ភាគរយ និងមធ្យម២០ភាគរយ ។

 

នាឱកាសនោះ​ លោកជំទាវ​ហេរញ្ញិក​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវការផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់ក្មួយៗយុវជន​ទាំងអស់ ព្រមទាំងសូមកោត​សរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃការ​បញ្ចប់វគ្គ​នាថ្ងៃនេះ ។ លោកជំទាវ​សង្ឃឹម ​និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹង​នេះហើយក្មួយៗពិត​ជាបានយល់​ច្បាស់ពី​ប្រវត្តិ​ចលនា បដិរូប គោលការណ៍​គ្រឹះទាំង៧, តួនាទីភារកិច្ច​យុវជន​កាកបាទក្រហម, ការគ្រប់គ្រង​គ្រោះមហន្តរាយ, ច្បាប់ចរាចរណ៍ និងវិជ្ជា​សង្គ្រោះបឋម ។ល។ ដែលជា​មុខវិជ្ជា​មូលដ្ឋាន​សម្រាប់ជា​គ្រឹះឲ្យក្មួយៗយក​ទៅអនុវត្តសំដៅជួយ​ដល់ជន​រងគ្រោះ និងងាយរង​គ្រោះគ្រប់​ប្រភេទ ក៏ដូចជា​កម្មវិធី​មិត្តអប់រំមិត្ត ៕

 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

សាខាកក្រកខេត្តត្បូងឃ្មុំ ៖​កាលពី​រសៀល​ថ្ងៃទី៧​ ខែមីនា​ ឆ្នាំ២០១៧ ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តត្បូងឃ្មុំ ​បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៦​ និង​លើកទិសដៅ​ការងារ​ឆ្នាំ២០១៧​ ក្រោមអធិបតីភាព​ឯកឧត្តម​ លី ឡេង​ ប្រធាន​គណ:កម្មាធិការ​សាខា ​និងមានវត្តមាន​ចូលរួម​ពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ អស់លោក ​សមាជិក​គណ:កម្មាធិការ​សាខា ​លោក លោកស្រី ប្រធាន និង​អនុប្រធាន​គណ:កម្មាធិការ​អនុសាខាក្រុង ស្រុក និងមន្ត្រី​ប្រតិបត្តិ​សាខា​ទាំងអស់​ចំនួន​៣៥ រូប ។

 

អង្គប្រជុំ​បានស្តាប់​ប្រសាសន៍​បើកទស្សន:​នៃកិច្ចប្រជុំ​របស់​ឯកឧត្តម​ប្រធាន​គណ:កម្មាធិការ​សាខា​ស្តាប់របាយការណ៍​លទ្ធផល​ការងារ​រយ:ពេល១ឆ្នាំ​របស់​សាខា ,របាយការណ៍​គម្រោង​កសាង​ភាពធន់​ក្នុងសហគមន៍, ការអនុមត័​ផែនការ​សកម្មភាព ​និងថវិកា​ឆ្នាំ២០១៧ និងការ​ពិភាក្សា​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួបលើកទី១៥៤ និង​នៅទីបញ្ចប់ ឯកឧត្តម​ប្រធាន​គណ:កម្មាធិការ​សាខា បានមាន​ប្រសាសន៍​បូកសរុប​លទ្ធផល​នៃកិច្ចប្រជុំ​និងថ្លែង​នូវការកោត​សរសើរ​ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​គណ:កម្មាធិការ មន្ត្រីប្រតិបត្តិ​សាខា និងបណ្តា​អនុសាខា​ក្រុងស្រុក​ទាំងអស់​ដែលបាន​ខិតខំបំពេញការងារក្នុងនាមជាមន្ត្រី​មនុស្សធម៍​ដោះស្រាយ​រាល់គ្រប់ករណីនៃគ្រោះមហន្តរាយ​របស់​ប្រជាពលរដ្ឋ ទទួលបាន​លទ្ធផល​ល្អប្រសើរ ។

 

ប្រជាជនងាយរងគ្រោះបំផុតទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

សាខាកក្រកខេត្តព្រះសីហនុ ៖​នៅព្រឹក​ថ្ងៃទី៧​ ខែមិនា​ ឆ្នាំ២០១៧​ នេះ​ឯកឧត្តម​ ចេវ គឹមហេង​ អនុប្រធាន​កិត្តិយស​សាខា ​រួមដំណើរ​ជាមួយ​មន្រ្តីសាខា​ អនុសាខា​ អ្នកស្ម័គ្រចិត្ត​ បានចុះ​សួរសុខទុក្ខ​ និងនាំអំណោយ​មនុស្សធម៌​ ជូនដល់​ចាស់ជរា​ក្រីក្រ​ អ្នកជំងឺ​រាំរ៉ៃ​ និង​ស្រ្តីមេម៉ាយ​ចំនួន ៥ គ្រួសារ​ រស់នៅ​ភូមិ​សំរ៉ុង​កណ្តាល​ ឃុំសំរ៉ុង ស្រុកព្រៃនប់ ។

 

ក្នុង​ឱកាសនេះ​ ឯកឧត្តម​ បានពាំនាំ​នូវក្តីនឹក​រលឹក​សាកសួរ​សុខទុក្ខ​ ពីសំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ដែលលោក​តែងតែ​គិតគូរ​ជួយដល់​ប្រជាជន​ទីទ័ល​ជាបន្ទាន់​ ដោយពុំប្រកាន់​នូវនិន្នាកា​ ពូជសាសន៍​អ្វីឡើយ ​និងសូមឲ្យ​ប្រជាពលរដ្ឋ​ក្នុងគ្រួសារ​នីមួយៗ​ត្រូវយកចិត្ត​ទុកដាក់ ​គិតគូរ​ពីសុខភាព​រស់នៅ​ប្រចាំថ្ងៃ ​អញ្ជើញទៅ​មណ្ឌល​សុខភាព​ ឬ មន្ទីរពេទ្យ​ឱ្យបានទៀងទាត់​ ទៅតាម​ការកំណត់​របស់គ្រូពេទ្យ ។

 

អំណោយ​ដែលបាន​ផ្តល់ជូន​មានៈ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ មី១កេះ ឃីត១ ( ក្រម៉ា១ សារ៉ុង១ ភួយ១ មុង១ ) និងថវិកាមួយចំនួន។

 

កាកបាទក្រហមកម្ពុជាប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា

កក្រក៖ ​នារសៀល​ថ្ងៃទី​៧ ​ខែមីនា ​ឆ្នាំ២០១៧ ​នៅទី​ស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ បានប្រារព្ធ​ខួបលើក​ទី១០៦​ ទិវា​អន្តរជាតិ​នារី​ ៨ មីនា ​២០១៧​ ក្រោមប្រធាន​បទ "ស្ត្រី​ដើម្បី​សុខ​សន្តិភាព​ និង​វឌ្ឍនភាព​" ក្រោម​អធិបតីភាព​ លោកជំទាវ​ ពុំ ចន្ទីនី ​អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ ព្រមទាំងមាន​ការចូលរួម​ពី លោកជំទាវ​អគ្គលេខាធិការរងទី១​ ឯកឧត្តម​អគ្គលេខាធិការរង​ទី២ ​នាយក ​នាយិកា​ នាយករង​ នាយិការង​ និងមន្ត្រី​កាកបាទក្រហម​កម្ពុជា​ថ្នាក់កណ្តាល​ទាំងអស់ ​សរុបចំនួន ១២០នាក់។

កាកបាទក្រហមកម្ពុជាផ្សព្វផ្សាយពីចលនាកាកបាទក្រហមដល់និស្សិតសាកលវិទ្យាល័យបែលធី និងនិតិសាស្រ្ត

កក្រក ៖នៅព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម សម កុសល នាយកនាយកដ្ឋានធនធានមនុស្ស និងក្រុមការងារ កាកបាទក្រហមកម្ពុជា បានធ្វើការផ្សព្វផ្សាយ ពីចលនាកាកបាទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មកាកបាទក្រហមដើម្បីអបអរខួបទី ១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ខាងមុខនេះក្រោមប្រធានបទ “ យុវជន និងបេសកកម្មកាកបាទក្រហម ” ដល់និស្សិតនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យបែលធី ដែលមាននិស្សិតចូលរួមចំនួន ២៥០នាក់ដើម្បីត្រៀមប្រកួតប្រជែងសំណួរចម្លើយនៅក្នុងស្ទូឌីយោទូរទស្សន៍ជាតិកម្ពុជា។

អតីតមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទទួលអំណោយមនុស្សធម៌

សាខា​កក្រក​ខេត្តព្រះវិហារ​៖កាលពី​រសៀល​ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០១៧​ លោកជំទាវ​ចឹក ហេង​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ បាននាំ​អំណោយ​មនុស្សធម៌​ចុះសាក​សួរសុខ​ទុក្ខ​លោកយាយឈៀក លាងគ្រី​ អតីត​មន្រ្តី​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ដែល​មាន​ជំងឺ ​ឋិតនៅ​ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

 

នៅក្នុង​ឱកាសនោះ​ដែរ​លោកជំទាវ​ ចឹក ហេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ បានពាំនាំ​នូវប្រសាសន៍​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​សម្តេច​តែងតែង​គិតគូរ​ពីសុខទុក្ខ​ពីចាស់ជរា​ពិសេស​អតីត​មន្រ្តី​កាកបាទក្រហម​កម្ពុជា​ ជាក់ស្តែង​ការនាំ​សម្ភារ​មកជូន​លោកយាយ​នាពេលនេះ។

 

ជាមួយគ្នានោះ​ដែរលោកយាយ​បានថ្លែង​អំណរគុណ​ដល់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តព្រះវិហារ​ ពិសេស​  សម្តេច​កិត្តិព្រឹទ្ធប៊ុន រ៉ានី ហ៊ុនសែន សូមបាន​ជួបប្រទះ​តែសេចក្តីសុខ។

 

ជាមួយគ្នា​នោះសាខា​បាននាំ​សម្ភារផ្តល់ជូនរួមមានៈ មី ២ កេះ ត្រីខ ២ យួរ ទឹកស៊ីអីវ ១ យួរ សារុង ១ មុង ១ ភួយ ១ ក្រមា ១ ទឹកបរិសុទ្ធ ៣ កេះ រទះរុញជនពិការ ១ ។

First Prev 51 52 53 54 55 Next Last