អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពីច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ

កក្រក៖ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ​ឆ្នាំ២០១៧ នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ​បានរៀបចំ​សិក្ខាសាលា​ស្តីពី​ច្បាប់ស្តីពី​ការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព​លោកជំទាវ ពុំ ចន្ទីនី ​អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា​និងមានការសម្របសម្រួល​ពីឯកឧត្តម ម៉ា នរិទ្ធ អគ្គលេខាធិការរង​នៃគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​ព្រមទាំងមាន​ការចូលរួមពីសហព័ន្ធអន្តរជាតិ អាយ.ស៊ី.អរ.ស៊ី និងសមាគមជាតិជាដៃគូ នាយក-នាយិកា​សាខាកាកបាទក្រហមកម្ពុជា​ ទាំង២៥រាជធានី-ខេត្ត សរុបចំនួន ៦៥នាក់។

 

ក្នុងឱកាសនោះ​ លោកជំទាវ​អគ្គលេខាធិការបានពាំនាំ​នូវសេចក្តីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះសិក្ខាកាម​ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះហើយសិក្ខាសាលានេះ​មានគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី​ ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចសហការល្អ ក្នុងការអនុវត្តច្បាប់​ និងសមាសធាតុសំខាន់ៗដែលមាននៅក្នុងច្បាប់រួមមាន៖ ការកាត់បន្ថយហានិភ័យ (ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ការងារកាត់បន្ថយហា​និភ័យ) ការត្រៀមឆ្លើយតប ការស្តារឡើងវិញ និងការយល់ដឹងពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ៕

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

សាខាកក្រកខេត្តកំពត៖ កាលពីរសៀលថ្ងៃទី ៣១ខែមករាឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតដឹកនាំដោយលោកជំទាវ អ៊ុន សុគន្ធា គណៈកិត្តិយសសាខាបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៧គ្រួសារកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង៧:៣០នាទីយប់ ស្ថិតនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

 

នាឱកាសនោះដែរលោកជំទាវបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋ ក្រីក្រលំបាក ជនងាយរងគ្រោះបំផុត ជាពិសេសជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើងធូប ជៀសវាងគ្រោះអគ្គីភ័យផ្សេងៗកើតឡើងជាយថាហេតុ។

 

អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ៣០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ២កេស មី១កេស ក្រមា១ សារុង១ មុង១ ភួយ១ កៅស៊ូតង់១ សម្ភារផ្ទះបាយ១កញ្ចប់ និងថវិកាចំនួន៣០,០០០រៀល។ ដោយឡែកសប្បុរសជនបានឧបត្ថម្ភជាទឹកបរិសុទ្ធ ១យួរ ខោអាវ ១កញ្ចប់ លោកមេឃុំព្រែកត្នោតឧបត្ថម្ភអង្ករ ១០០គីឡូក្រាម ថវិកាចំនួន ២៥០,០០០រៀល ឧកញ៉ាទ្រី ភាពឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិកផងដែរ៕

 

វគ្គផ្សព្វផ្សាយអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមនៅខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប លោកស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមក្នុងវគ្គផ្សព្វផ្សាយអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងផ្នែកខ្លះនៃច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់គរុសិស្ស ឆ្នាំទី២ ជំនាន់ទី៣៤ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាបសរុបចំនួន២១៤នាក់ ស្រី១៤៤នាក់ ។

 

មានប្រសាសន៍នាឱកាសនោះលោកនាយកបានឱ្យដឹងថា វគ្គផ្សព្វផ្សាយនេះអនុវត្តឡើងក្នុងគោលបំណងផ្ដល់នូវការយល់ដឹងបន្ថែមអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងផ្នែកខ្លះនៃច្បាប់មនុស្សធម៌អន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ជូនដល់គរុសិស្សឆ្នាំទី២ ដែលនឹងត្រូវក្លាយជាលោកគ្រូ អ្នកគ្រូ ហើយត្រូវចេញទៅបំពេញភារកិច្ចរបស់ខ្លួននៅក្នុងសហគមន៍វិញ។ ចំណេះដឹងដែលទទួលបានពីការផ្សព្វ ផ្សាយនេះ សូមប្អូនៗជាគរុសិស្សជួយផ្សព្វផ្សាយបន្តទៀតឱ្យបានកាន់តែទូលំទូលាយនៅក្នុងសហគមន៍របស់ខ្លួន។

 

គ្រួសារសពក្រឡាប់គោយន្តបានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្គមថ្មី

សាខាកក្រកខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី​៣០​ខែ​មករា ឆ្នាំ​២០១៧​ នេះ លោក រស់ ហេង ​ប្រធាន​កិត្តិយស ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុកសង្គមថ្មី​បាននាំយក​អំណោយ​មនុស្សធម៌​ចំនួន១គ្រួសារ ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមក្រំ​ជាមួយគ្រួសារសព​ដែលបណ្តាល​មកពីក្រឡាប់ គោយន្ត​សង្កត់ស្លាប់​នៅភូមិប្រធាតុ ឃុំចំរើន​ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

 

ក្នុងឱកាសនោះ​លោកប្រធាន​កិត្តិយស​អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី បានសំដែងនូវការសោកស្តាយចំពោះការ បាត់បង់សាច់ញាតិជាទីស្រឡាញ់ របស់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ។

 

ជាមួយគ្នានោះអនុសាខាបាននាំយកសម្ភារៈផ្តល់ជូនរួមមាន ៖ អង្ករ ២០ គីឡូ មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ១ យួរ និងថវិកាមួយចំនួន និងថវិកាលោក សៀង សារិត ២០០,០០០រៀល ផងដែរ។

 

កាកបាទក្រហមកម្ពុជាប្រគល់អណ្តូងទឹកស្អាតជូនស្រុកសៀមបូកស្រុកថាឡាបរិវ៉ាត់និងក្រុងស្ទឹងត្រែង

កក្រក ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា​ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន​បាន​ប្រគល់អណ្តូង​ទឹកស្អាត​ចំនួន២០​( មានលេខរៀងពីទី៥១ ដល់ ទី៧០ )​ ជូនប្រជាជន​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន៣៧៧គ្រួសារ​ស្មើនឹង​មនុស្ស ២,១៨២នាក់​រស់នៅ​ឃុំចំនួន៧​នៃស្រុកសៀមបូក​ស្រុកថាឡាបរិវ៉ាត់​និងក្រុងស្ទឹងត្រែង​ខេត្តស្ទឹងត្រែង។

 

ក្នុងឱកាស​ប្រគល់អណ្តូងទឹក​ទាំងនោះ​ឯកឧត្តម ពិត ចំណាន​សមាជិក​គណៈកម្មាធិការកណ្តាល​កាកបាទក្រហមកម្ពុជា​បានពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហមកម្ពុជា​និងផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋទាំងអស់​សូមបញ្ជូនកូនៗ​ទៅ​សាលារៀន​ឱ្យបានគ្រប់ៗគ្នា​ធ្វើជាកូនល្អ​សិស្សល្អ​ពលរដ្ឋល្អ​ក្នុងសង្គមជាតិ​និងចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មានសុវត្ថិភាព ដោយជៀសវាង ឱ្យបានដាច់ខាតនូវការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម និងអសន្តិសុខ។ ទន្ទឹមនឹងនេះ សូមថែរក្សាសុខភាពឱ្យបានល្អដោយត្រូវបរិភោគទឹកដាំពុះហើយចូលរួមដាំដំណាំ ឬបន្លែផ្សេងៗជុំវិញអណ្តូងដើម្បីជាប្រយោជន៍ដល់សហគមន៍និងថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង។

 

ជាកិច្ចឆ្លើយតបប្រជាជន អាណាព្យាបាល និងសិស្សានុសិស្ស បានសំដែងនូវការដឹងគុណដោយក្តីរំភើប និងថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងនេះ និងសូមប្តេជ្ញាខិតខំថែរក្សារាល់សមិទ្ធផលទាំងនេះឲ្យបានជាប្រយោជន៍ដ៏យូរអង្វែងទៅថ្ងៃអនាគត។

 

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ ២០១៦ កាកបាទក្រហមកម្ពុជាបានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹកបានចំនួនរាប់ពាន់ហើយបាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕

កាកបាទក្រហមកម្ពុជាសួរសុខទុក្ខលោកយាយ យិន ហេនអតីតជំនួយការរដ្ឋបាលរបស់កាកបាទក្រហមកម្ពុជា

កក្រក ៖​រសៀលថ្ងៃទី​៣១​ខែមករា​ឆ្នាំ២០១៧​នេះ លោកជំទាវ ​ពុំ ចន្ទីនី ​អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា​និងសហការី​បានអញ្ជើញ​ចុះសួរសុខទុក្ខ​លោកយាយ ​យិន ហេន ​អាយុ​៨៧ឆ្នាំ​អតីត​ជំនួយការ​រដ្ឋបាល​និងជានិវត្តន៍ជន​កាកបាទក្រហមកម្ពុជា​ដែលមាន​ជំងឺរលាក​ប្រព័ន្ធប្រសាទទី៧​មានអាការៈទាញមាត់​និងពិបាក​ក្នុងការទំពា​អាហារ​ដែលកំពុងសម្រាក​នៅគេហដ្ឋាន​ស្ថិតនៅផ្លូវ២១០​សង្កាត់ទឹកល្អក់៣​ខណ្ឌទួលគោក​រាជធានីភ្នំពេញ។

 

ទន្ទឹមនឹង​គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់​និងថវិកាមួយចំនួន​ជាអំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា​លោកជំទាវអគ្គលេខាធិការ​បានផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ យិន ហេន​ត្រូវខិតខំថែរក្សា​សុខភាព និងទៅតាមដានជំងឺនេះជាមួយលោកគ្រូពេទ្យឲ្យបានទៀងទាត់ កុំឲ្យជំងឺនេះឈានទៅរកសភាពធ្ងន់ធ្ងរជាងនេះ និងជូនពរលោកយាយឆាប់ជាសះស្បើយ។

 

ស្រ្តីឆ្លងទន្លេស្លាប់កូននិងមានជីវភាពខ្វះខាតទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

សាខាកក្រក ខេត្តព្រះវិហារ ៖នៅរសៀលថ្ងៃទី​​​​៣០ ខែមករា ឆ្នាំ២០១៧ លោកស្រីហែម សុភ័ក្រមុនី មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារលោកស្រី ស៊ុន សុឃា អាយុ៣៣ឆ្នាំ​ទើបឆ្លងទន្លេរួចស្លាប់កូនហើយមានជីវភាពខ្វះខាតនៅភូមិថ្មី​ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

 

នាឱកាសនោះលោកស្រីបានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់ក្តីអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទគ្រប់ពេលវេលា ទីកន្លែង គ្រប់ស្រទាប់វណ្ណៈដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយចែកជូនរួមមាន : អង្ករ២០ គីឡូ​ មី១ កេស ត្រីខ ១ យួ​​ ទឹកស៊ីអីវ យួរ មុង១ ភួយ១​ សារុង១ ក្រមា១​​ និងថវិកាមួយចំនួន។

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

សាខាកក្រក ខេត្តកំពត ៖ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមចាន់ ចេស្តា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមដំណើរដោយប្រធានគណៈកម្មាធិការសាខា និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅផ្តល់គ្រួសារប្រជាពលរដ្ឋ រងគ្រោះដោយភ្លើងឆេះផ្ទះកាលពីវេលាម៉ោង១២ និង២៥នាទីរំលងអាធ្រាតថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

 

នាឱកាសនោះឯកឧត្តមប្រធានកិត្តិយសសាខាបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយក្តីសោកស្តាយបំផុត ឯកឧត្តមបានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះភ្លើងធូប ភ្លើងទៀន ភ្លើងចង្ក្រាន ពីព្រោះពេលនេះជារដូវក្តៅ ។

 

អំណោយដែលផ្តល់ជូនរួមមាន : សាខាឧបត្ថម្ភអង្ករ ៦០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ទឹកសុទ្ធ២ធុង ក្រមា២ សារុង២ មុង២ ភួយ២ កៅស៊ូតង់២ សម្ភារផ្ទះបាយ ២កញ្ចប់ និងថវិកា មួយចំនួន។

 

ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នេះសាខាកាកបាទក្រហម​កម្ពុជាខេត្តបាត់ដំបងបានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ (ស្រី៣៥នាក់) នៅវិទ្យាល័យសង្កែ ស្រុកសង្កែ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញពីលោក លោកស្រី មន្រ្តីសាខា ប្រធានគណៈកម្មាធិការអនុសាខាស្រុក លោកគ្រូ អ្នកគ្រូ ជាច្រើនរូប ។


ឯកឧត្តមថ្លែងថា៖ យុវជនគឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាលគ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាងមានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេស យុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

 

ជាមួយគ្នានេះកាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថាយុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេងដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុតក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេស្របតាមប្រធាន បទ "សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត" នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា៕

 

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ លោក​​ គាំ សុខុម នាយករងសាខាកាកបាទក្រហមខេត្តបាននាំអំណោយមនុស្សធម៌ទៅជូនលោក តើ បូរូ អាយុ៣៦ឆ្នាំ រស់នៅភូមិគរគី ឃុំបិតត្រាំង ស្រុកព្រៃនប់ដែលរងគ្រោះដោយអគ្គីភ័យ ។

 

នៅក្នុងពេលនោះដែរ លោក គាំ សុខុម បានពាំនាំនូវក្តីអាណិតអាសូរ សាកសួរសុក្ខទុកនិងក្តីនិករលឹកពីសំណាក់ឯកឧត្តមប្រធានគណះកម្មាធិការសាខា ឯកឧត្តមប្រធានកិត្តិយស ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលផ្តល់ក្តីអាណិតអាសូរ​ចំពោះប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទ ដោយមិនគិតពីស្រទាប់វណ្ណៈ ពូជសាសន៏​ ឫនិន្នាការនយោបាយអ្វីឡើយ ។

 

អំណោយដែលបានផ្តល់ជូនមានៈ អង្ករ ៥០គីឡូក្រាម ឃីត១ ( សារ៉ុង ១ ក្រមា ១ ភួយ ១ មុង ១និងសាប៊ូ ១គីឡូក្រាម ) តង់ ១ កន្ទេល ១ មី ១កេះ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ១០០.០០០ រៀល ។

First Prev 51 52 53 54 55 Next Last