អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

ប្រជាជនងាយរងគ្រោះខណ្ឌទួលគោកទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ

សាខាកក្រករាជធានីភ្នំពេញ៖​ នាល្ងាចថ្ងៃទី​២៣ ខែ​មករា​ឆ្នាំ២០១៧​នេះ​ នៅសាលា​សង្កាត់​ផ្សារដេប៉ូទី២​ក្រុមការងារ​អនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌទួលគោក​ លោកស្រីញ៉ែម មុំប្រធាន​ក្រុមការងារអនុសាខា​បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយ​មនុស្សធម៌ជូនដល់ចាស់ជរា​ ជនពិការ​ ប្រជាពលរដ្ឋមាន​ជីវភាពខ្វះខាត និងអ្នករស់នៅជាមួយមេរោគអេដស៍​សរុបចំនួន១០០គ្រួសារ រស់នៅសង្កាត់​ផ្សារដេប៉ូទី២ ។

 

នាឱកាសនោះ លោកស្រីប្រធានក្រុមកាងារ​បានលើកឡើងពី​ការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ​ ជាពិសេសអ្នកដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​​ពោល​ (​ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា) ។

 

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ១០គីទ្បូក្រាម​ ឃីត២កញ្ចប់​ និងថវិកាចំនួន២ម៉ឺនរៀល ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦

សាខាកក្រក​ខេត្តរតនគិរី ៖​ នៅព្រឹកថ្ងៃទី២៣​ខែមករា​ឆ្នាំ២០១៧​ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាបានអញ្ជើញ​ចូលរួម​ក្នុងពិធីបិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍សំខាន់ចំនួនប្រាំដូចខាងក្រោម ៖


ទី១៖ សូមបន្តថែរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឱ្យបានជិតស្និទ្ធ និងមានភាពសុខដុមរមនារវាង គណៈកិត្តិយស គណៈកម្មាធិការសាខា គណៈកម្មាធិការអនសាខា និងក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់កិត្យានុភាពអង្គភាពរបស់ខ្លួន ក៏ដូចជាស្ថាប័នកាកបាទក្រហមទាំងមូល ហើយយើងទាំងអស់គ្នាត្រូវចាត់ទុកថា សាមគ្គីភាពផ្ទៃក្នុងគឺជាកត្តាជ័យជំនះគ្រប់ភារកិច្ច។

ទី២៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍធនធានទាំងថ្នាក់សាខា និងអនុសាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការបង្ខិតសេវាមនុស្សធម៌ឱ្យទៅកៀកជិតប្រជាពលរដ្ឋសំដៅបង្កើនជំនឿជឿជាក់ពីសំណាក់សហគមន៍ និងមជ្ឈដ្ឋានទូទៅ។

ទី៣៖ ខិតខំបន្តបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្មខ្លាំងក្លា និងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពសហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការគាំពារ ថែរក្សា និងកែលម្អសេវាសុខភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស ក្រុមជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍។

ទី៤៖ ត្រូវបន្តពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យទៅជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករដ៏សកម្មក្នុងការផ្តល់សេវាមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។ ជាមួយគ្នានេះ គួរបន្តជំរុញដល់យុវជន និងអ្នកស្ម័គ្រចិត្តឱ្យកាន់តែសកម្មថែមទៀតក្នុងចលនាមិត្តអប់រំមិត្តដើម្បីទប់ស្កាត់នូវការផលិតការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ការរំលោភបំពាន ការជួញដូរផ្លូវភេទលើស្ត្រី និងកុមារ និងការប្រព្រឹត្តអំពើហិង្សានានាដែលកើតមានក្នុងសង្គម ព្រមទាំងបញ្រ្ជៀបការងារមនុស្សធម៌ទៅដល់សិស្សនិស្សិត និងយុវជននៅតាមអនុវិទ្យាល័យ វិទ្យាល័យគ្រឹះស្ថានឧត្តមសិក្សា និងសហគមន៍ដើម្បីឱ្យពួកគេយល់ដឹង និងចូលរួមដោយស្ម័គ្រចិត្តក្នុងសកម្មភាពមនុស្សធម៌ លើកកម្ពស់គុណភាពជីវិត កិត្តិយសមនុស្សជាតិ និងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ និងជនងាយរងគ្រោះ។

ទី៥ ៖ ត្រូវបន្តពង្រឹង និងពង្រីកសមាជិកភាព លើកកម្ពស់និងកៀរគររកមូលនិធិ និងការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បីពង្រឹងភាពម្ចាស់ការនៃការអភិវឌ្ឍស្ថាប័ន និងត្រូវរក្សាឱ្យបាននូវគោលការណ៍តម្លាភាព និងគណនេយ្យភាព នៃការប្រើប្រាស់មូលនិធិ និងទ្រព្យសម្បត្តិរបស់សាខា៕

 

ស្រ្តីមេម៉ាយពិការភ្នែកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

សាខាកក្រកខេត្តបន្ទាយមានជ័យ​ ៖​ កាលពីរសៀលថ្ងៃទី២១​ខែមករា​ឆ្នាំ២០១៧ នេះ​ឯកឧត្តមលី សារីនិងសហការី​ព្រមទាំងសប្បុរសជន​បាន​ជួយ​​ជួសជុល​ផ្ទះអ្នកស្រី​ឡៅ សារុន ជា​ស្រី្តមេម៉ាយ​ហើយ​ពិការភ្នែក​ទាំងសងខាង​មានកូន៣នាក់រស់នៅ​ភូមិខ្លែងព័ណ៌ត្បូង​ឃុំស្លក្រាម​ស្រុកស្វាយចេក។​ ទន្ទឹមនឹងនោះ​ ក្រុមការងារ​បាននាំយកអំណោយជាស្បៀង​អាហារ​សម្ភារៈគ្រួសារ​កង់មួយគ្រឿង សម្ភារៈផ្ទះបាយ​ និងថវិកាមួយចំនួនជារបស់សាខា និងសប្បុរសជនជូនដល់គាត់ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

 

បន្ទាប់មក​ ក្រុមកាងារ​ បានបន្តទៅសាកសួរសុខទុក្ខលោកតា ផែង ផាក់ អាយុ៦៣ឆ្នាំ ចិញ្ចឹមចៅ៧នាក់ រស់នៅភូមិជាមួយគ្រួសារខាងលើ គាត់កំពុងមានជីវភាពលំបាកខ្លាំង ហើយថែមទាំងកំពុងមានជំងឺប្រចាំកាយ។​ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនគាត់ជារបស់សាខាផ្ទាល់ មានស្បៀងអាហារ សម្ភារៈគ្រួសារ និងថវិកាមួយចំនួន៕

គ្រួសាររងគ្រោះដោយអគ្គីភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ​ខែមករា ​ឆ្នាំ២០១៧ អនុសាខា​កាកបាទក្រហម​កម្ពុជា ​ស្រុកចុងកាល់ ​លោក រិទ្ធី ប៉ាក់ ​ប្រធាន​កិត្តិយស​អនុសាខា​ និងសហការី​បានចុះ​សួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធ បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ជាប្រធាន​ជូនដល់​លោកថៃ វិចិត្រ អាយុ៣២ឆ្នាំ មានសមាជិកចំនួន៥នាក់ រងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលារម៉ោង ៩:៣០ នាទី ស្ថិតនៅភូមិប៉ាក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

 

នាឱកាសនោះដែរ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ វណ្ណៈ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង មុង១ ភួយ១ ក្រមា១ សារុង១ កៅស៊ូតង់១ កន្ទេល១ អាវ៤ ទឹកស៊ីអ៊ីវ ៦ដប ធុងជ័រតូចៗ២ និងថវិកាចំនួន ១០០,០០០រៀល៕

បើកវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋមដល់និយោជិតក្រុមហ៊ុនលីឌើ អ៊ីដាស្ទ្រៀលខេត្តព្រះសីហនុ

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២០ និងទី២១ ខែ​មករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមខេត្តបានបើកវគ្គបង្រៀនវិជ្ជាសង្គ្រោះ  បឋមដល់និយោជិតក្រុមហ៊ុនលីឌើ អ៊ីដាស្ទ្រៀលខេត្តព្រះសីហនុចំនួន២៤ នាក់ បុរស៥នាក់ ស្ត្រី១៩នាក់។

 

វគ្គនេះដំណើរការរយះពេលពីរថ្ងៃ ដល់និយោជិតក្រុមហ៊ុនទទួលបានចំណេះដឹងអាចជួយការពារកុំឲ្យមានគ្រោះថ្នាក់លើកទីពីរ អាចដឹងពីស្ថានភាពរងគ្រោះរបស់ជនរងគ្រោះអាចផ្តល់ដំណឹងជូនក្រុមសង្គ្រោះមកដល់ និងអាចជួយសង្គ្រោះបឋមនៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង ទាំងក្នុងរោងចក្រ និងសហគមន៏ ។​

នៅក្នុងនោះដែរ សាខាបានផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះទាំងប្រាំពីរ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ផងដែរ ។

 

កាកបាទក្រហមកម្ពុជាជួយឧបត្ថម្ភតារាចម្រៀងលោក រិន សាវ៉េត ដែលភរិយាមានជំងឺមហារីកធ្ងន់ធ្ងរ

(ភ្នំពេញ) ៖ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនត្រូវបានកាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានប្រគល់ជូនលោករិន សាវ៉េត អាយុ៣៨ឆ្នាំ រស់នៅផ្ទះជួលក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកំពុងជួបទុក្ខលំបាក​ដោយ​ត្រូវភរិយាឈ្មោះគង់ សាវី អាយុ៣៦ឆ្នាំ មានជំងឺមហារីកសុដន់ធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

 

ការប្រគល់អំណោយនេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះតាមរយៈលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម​កម្ពុជា និងសហការី។

 

ជាកិច្ចឆ្លើយតបនឹងអំណោយដ៏ថ្លៃថ្លានេះលោករិន សាវ៉េត បានសម្តែងនូវការ​ដឹងគុណយ៉ាង​ជ្រាល​ជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជាមាតា​មនុស្សធម៌តែងតែយកចិត្តទុកដាក់ចំពោះសិល្បករ-សិល្បការីនីដែលជួបការលំបាក ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (អាយ. ស៊ី. អរ. ស៊ី)

នៅ​ទី​ស្នាក់​ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា​ នាព្រឹកថ្ងៃទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ បាន​អនុញ្ញាត​ទទួល​ជួប​សវនាការ​ និង​សម្តែង​ការ​គួរ​សម​ជា​មួយ​ប្រតិភូ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​ (អាយ​.​ ស៊ី​.​ អរ.​ ស៊ី)​ ដើម្បី​ជម្រាប​លា​ក្នុង​ពេល​បញ្ចប់​បេសកកម្មនៅ​កម្ពុជា​របស់​ លោក​ ​ Bart Vermeiren ប្រធាន​បេសកកម្ម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​នឹង​ត្រូវ​ចូល​កាន់តំណែង​បន្ត​ដោយ​ លោក​ Roman ParaMonov​ ។

 

នៅ​ក្នុង​ជំនួប​នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ដល់​គណៈប្រតិភូ​ អាយ​.​ ស៊ី​.​ អរ​. ស៊ី​ ព្រម​ទាំង​បាន​កោត​សរសើរ​ដល់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ​ ដែល​តែងតែ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​គ្នា​យ៉ាង​ទៀងទាត់​ប្រកប​ដោយ​ភាព​រលូន​ និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់​នា​ពេល​កន្លង​មក។

 

ជាកិច្ចឆ្លើយតប​ លោក​ Bart Vermeiren បាន​សម្តែង​នូវ​ការ​អរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ដែល​បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​បាន​ចូល​សម្តែង​ការគួរ​សម​ និងបាន​ផ្តល់​ឱកាស​ជាពិសេស​ដល់​រូប​លោក​ផ្ទាល់​បាន​ជួប​សំណេះសំណាល​មុន​ពេល​បញ្ចប់​នូវ​បេសកកម្ម​ការ​ទូត​របស់​ខ្លួន។​ ជា​មួយ​គ្នា​នោះ ​លោក​ Bart Vermeiren ក៏​បាន​ឧទ្ទេស​នាម​នូវ​ លោក​ Roman ParaMonov ដែល​ជា​អ្នក​បន្ត​វេន​ពី​រូប​លោក​ ជូន​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ទៀត​ផង។

 

ជាទីបញ្ចប់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ បាន​ជូន​ពរ​ដល់​គណៈប្រតិភូ​ សូម​មាន​សុខភាព​ល្អ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ ព្រម​ទាំង​ជោគជ័យ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចូលរួមមរណៈទុក្ខគ្រួសារកុមារលង់ទឹកស្លាប់

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកស៊ុំ សំអន នាយកកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខាជីក្រែង នាំយកគ្រឿងឧបភោគបរិភោកចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារសពកុមាររងគ្រោះលង់ទឹកស្រះស្លាប់ ចំនួន២នាក់ កាលពីរសៀល ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១.៣០នាទី មានឈ្មោះដូចខាងក្រោម៖ 

១. កុមារា ហុក លីដា អាយុ ៦ឆ្នាំ 
 ២. កុមារា មី គឹមស្រេង អាយុ ៥ឆ្នាំ កុមារទាំ២នាក់ រស់នៅភូមិកំពង់ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

មានប្រសាសន៍ចូលរួមរំលែកទុក្ខនាឱកាសនោះ លោកនាយកបានពាំនាំការរំលែកនូវមរណទុក្ខ​ពីថ្នាក់ដឹកនាំមានឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមក្រហមកម្ពុជា ចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗទាំង២នាក់។ សូមឱ្យវិញ្ញាណក្ខន្ធចៅៗទាំង២បានទៅកាន់សុគតិភព។


គ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពមាន៖ អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ១០យួរ មុង២ ភួយ២ សារុង២ ក្រមា២ និងថវិកា ៤០ម៉ឺនរៀល ជាមួយគ្នានោះ អនុសាខាស្រុកជីក្រែងចូលរួមថវិកា២០ម៉ឺនរៀលផងដែរ។

ចាស់ជរាគ្មានទីពឹងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី

ខេត្តរតនគិរី ៖ នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងអនុសាខាកាកបាទក្រហមស្រុកលំផាត់ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោកយាយចាស់ជរាគ្មានទីពឹងម្នាក់ឈ្មោះស្រី ទូច អាយុ៨៧ ឆ្នាំ រស់នៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ហើយមានជីវភាពក្រលំបាករស់នៅម្នាក់ឯងគ្មានកូនចៅបានអ្នកជិតខាងមើលថែ។ 


ក្នុងឱកាសនោះលោកនាយសាខា ក៍បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដោយផ្តាំផ្ញើអ្នកជិតខាងបន្តជួយមើលថែ យកអាសារលោកយាយផង។


អំណោយរួមមានៈ អង្ករ ៥០ គីឡូក្រាម មី មួយកេសតូច ត្រីខ មួយ យួរ មុង ភួយ សារ៉ុង ក្រមារ មួយ ទឹកត្រី បីដប ទឹកស៊ីអីវមួយ យួរ ប្រេងឆា មួយដប និង ថវិកា ២០ម៉ឺនរៀល ថវិកាផ្ទាល់របស់សាលាស្រុកលំផាត់ ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ

សាខាកក្រក ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៦ ទិសដៅអភិវឌ្ឍន៍ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឃួន ឃុនឌី ប្រធានស្តីទីគណៈកម្មាធិការសាខា ពិធីនេះមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត ក្រុង ស្រុក និងក្រុមប្រតិបត្តិផងដែរ ។

 

លោកស្រីឌុក ស៊ីដា នាយិកាប្រតិបត្តិសាខា បានធ្វើរបាយការណ៍សង្ខេបទាក់ទង​ការអនុវត្តន៍​ការងារ​ក្នុងឆ្នាំ២០១៦ ។ កិច្ចប្រជុំនេះមានគោលដៅឆ្លុះបញ្ចាំងចំណុចវិជ្ជមាន ចំណុចអវិជ្ជមានក្នុង​សកម្មភាពការងារលើវិស័យស្នូលទាំងបួន។  អាស្រ័យដោយកត្តាបម្រែបម្រួលអាកាសធាតុជាសកល និងឥទ្ធិពលនៃរដូវវស្សាឆ្នាំ២០១៥ ទឹកជំនន់មានសភាពតូចជាងបណ្តាឆ្នាំមុនគួបផ្សំ និង​ភ្លៀងបង្អុរ​តិចផងនោះឈានចូលមកដល់រដូវប្រាំង២០១៦ធ្វើឲ្យតំបន់ជាច្រើនជួបនិងភាពរាំងស្ងួតខ្វះខាតទឹកស្រោចស្រពដំណាំដាំដុះនិងធ្វើឲ្យសាខាជួបបញ្ហាប្រឈមជាច្រើនដែលត្រូវរិះរកដំណោះស្រាយដូចជាប្រជាពលរដ្ឋច្រើនគ្រួសារខ្វះស្បៀងអាហារ និងខ្វះទឹកប្រើប្រាស់ក្នុងដំណាក់កាលរដូវវស្សា​ភ្លៀងបាន​អំណោយផលល្អធ្វើឲ្យការងារបង្ករបង្កើនផលមានការប្រសើរឡើង។

 

លោក ជំទាវ ឃួន ឃុន ឌី មានប្រសាសន៍ថាការឆ្លុះបញ្ចាំងលើសកម្មភាពអនុវត្តក្នុងមួយឆ្នាំកន្លងមក ដោយមានទិសដៅយុទ្ធសាស្រ្តរបស់ថ្នាក់ជាតិជាត្រីវិស័យ និងស្ថិតក្រោមការដឹកនាំរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងការគាំទ្រររបស់គណៈកិត្តិយស និងករគ្រប់គ្រងផ្ទាល់​របស់​គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិ អ្នកអនុវត្ត មានមន្ទីរអង្គភាពនឹងកិច្ចសហការល្អជាមួយដៃគូរ អភិវឌ្ឍន៍នានាវិស័យ ឯកជន សប្បុរសជន។ លើសពីនេះទៅទៀតបន្តលើកកម្ពស់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ការត្រៀមបំរុង ការឆ្លើយតប​ជា​ប្រចាំ និងមានបញ្ជ្រាបបញ្ចូលនៅពិពិធភាពក្នុងសកម្មភាពនានាតាមវិស័យស្នូល បន្តពង្រឹងប្រព័ន្ធ​គ្រប់គ្រង​និងចែករំលែករបាយការណ៍ និងខិតខំប្រឹងប្រែងរកសមាជិកជួយ​ទ្រទ្រង់ដល់​កាកបាទក្រហម​កម្ពុជាខេត្ត ។

 

ចុងបញ្ចប់លោកជំទាវស្នើឲ្យអនុសាខាកាកបាទក្រហមទាំងអស់ត្រូវយកចិត្តទុកដាក់ទៅ លើយុវជនស្ម័គ្រចិត្តនៅតាមភូមិនិងបង្ក់នការរកមូលនិធិ ធនធានតាមរូបភាព​ ផ្សេងៗដែលសមស្រប ។

 

First Prev 47 48 49 50 51