អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

ផ្តល់វគ្គយល់ដឹងមូលដ្ឋានជូនដល់ប្រឹក្សានិងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យព្រះយុគន្ធរ

សាខាកក្រករាជធានីភ្នំពេញ៖​​នាព្រឹកថ្ងៃ​ទី០២​ ខែ​មីនា ឆ្នាំ ២០១៧​នេះ​​ សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ បានបើក​វគ្គយល់ដឹង​មូល ដ្ឋាន​រយៈពេល១ថ្ងៃ​ជូនដល់​ប្រឹក្សាយុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​វិទ្យាល័យ​ព្រះយុគន្ធ​រសរុប​ចំនួន​១២៣នាក់ (ស្រី៥០នាក់) ​ ។

 

ក្នុងវគ្គ​យល់ដឹង​មូលដ្ឋាន​នេះគ្រូ​ឧទ្ទេសនាម​បានលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់​បង្ហាញ​រួមមាន៖


១/ ប្រវត្តិ​ចលនា​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី និង​ភារកិច្ច​យុវជន​កាកបាទក្រហមកម្ពុជា 
៣/ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ 
៤/ សុវត្ថិភាពចរាចរណ៍ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ។

 

បន្ទាប់ពីដំណើរការវគ្គអស់រយៈពេលពេញ១ថ្ងៃប្រកបដោយជោគជ័យរួចមកជាលទ្ធផលយុវជនទទួលបាននិទ្ទេស​ល្អចំនួន៧០ភាគរយ និងមធ្យម៣០ភាគរយ​ ព្រមទាំងត្រូវបានរៀបចំពិធីបិទដោយមានការចូលរួមពីលោក គ្រួច សាមឿន នាយកប្រតិបត្តិសាខា​ ។

 

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ជូន ដល់លោកគ្រូអ្នកគ្រូជាទីប្រឹក្សាយុវជននិងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា  ទាំងអស់ លោកនាយកប្រតិបត្តិសាខាបានគូសបញ្ជាក់ថា៖ការ បើកវគ្គយល់ដឹងជូននាពេលនេះគឺ​ដើម្បីជួយ ជាពន្លឺស្មារតីជូនក្មួយៗទាំងអស់ឲ្យបានយល់ដឹងពីសារៈសំខាន់ក្នុងការអនុវត្ត និងបំពេញភារកិច្ច បេសកម្មមនុស្សធម៏របស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ និងទទួលបាននូវជោគជ័យ​ថែមទៀត ៕

 

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​នៅព្រឹកថ្ងៃទី​២​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​គ្រឿង​ឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយចំនួន​ជូនប្រជាជន​ចំនួន​៤៨គ្រួសារ​ដែលបានទទួលរងគ្រោះដោយភ្លើង ឆេះផ្ទះ​ស្មើនឹង​៣៩ខ្នង​ កាលពីល្ងាច​ថ្ងៃម្សិលម៉ិញ​នេះ​ នៅខាងជើង​ស្ពាន​ជ្រោយចង្វារ​ ស្ថិតក្នុងភូមិ​១៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១​ កាកបាទក្រហម​កម្ពុជា បានពាំនាំ​ប្រសាសន៍ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលផ្តាំផ្ញើ​សួរសុខទុក្ខ​ ក្តីអាណិត​អាសូរ​ និងការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ដែលបាន​កើតឡើង​ចំពោះ​ប្រជាជនទាំងអស់។​ លោកជំទាវ​ក៏បានអំពាវនាវ​ដល់ប្រជាជន​ សូមមាន​ការប្រុងប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ភ្លើង​ និងចរន្ត​អគ្គិសនី​ ដែលជា​ប្រភព​នៃគ្រោះថ្នាក់​ និងបានលើកទឹកចិត្ត​សូមកុំអស់សង្ឃឹម​ ហើយប្រឹងប្រែងប្រកប​របរចិញ្ចឹ​មជីវិត​ ស្តារសេដ្ឋកិច្ចគ្រួសារ ឡើងវិញ។

 

គ្រួសាររងគ្រោះ​ទាំងអស់​បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានគិតគូរ​ ជួយដោះស្រាយ​ទុក្ខលំបាក​ដល់ប្រជាជន​រងគ្រោះជួបការលំបាក​បានទាន់​ពេលវេលា៕

 

គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ ​នាព្រឹក​ថ្ងៃទី​១ ​ខែមីនា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តឧត្តរមានជ័យ​ ដឹកនាំដោយ ​ឯកឧត្តម ស ថាវី​ ប្រធាន​កិត្តិយស​សាខា​ រួមជាមួយ​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា បានចុះ​សួរសុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ ជូនដល់​គ្រួសារ​រងគ្រោះដោយសារ​ខ្យល់កន្ទ្រាក់​ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៧ សរុប​ចំនួន ៧៤គ្រួសារ​ ស្ថិតនៅ​២សង្កាត់​ ខេត្ត​ឧត្តរមានជ័យ​។

 

មានមតិ​សំណេះសំណាល​ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ច​កាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក​ ជនរងគ្រោះ ​ជនងាយរងគ្រោះ ​គ្រប់ប្រភេទ​ ជាពិសេស ជនរងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់​ជាដើម​ ដោយមិន​ប្រកាន់រើស​អើង ​វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលទទួលបានក្នុង ១គ្រួសារៗមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ ក្រមា១ សារុង១ ទឹកស៊ីអ៊ីវ ៦ដប៕

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រៃវែង

សាខាកក្រកខេត្តព្រៃវែង៖ ​នៅរសៀល​ថ្ងៃទី​០១​ ខែមីនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ឧកញ៉ា ​សុខ ផេង ​អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា ​បានអញ្ជើញ​ជាអធិបតី​ក្នុងពិ​ធីប្រកាស​ទទួលស្គាល់​សមាសភាព​គណៈកិត្តិយស​ គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុងព្រៃវែង​ និងមន្រ្តី​ប្រចាំការ។ 


ក្នុងពិធីនេះ​មានការ​អញ្ជើញចូល​ពី ឯកឧត្តម ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខាក្រុង មន្រ្តីរាជការ​សាលាក្រុង កងកម្លាំង​ទាំងបី ក្រុមកាកបាទក្រហម​សង្កាត់ យុវជន​កាកបាទក្រហម​កម្ពុជា សិស្សានុសិស្ស សរុប ចំនួន​ប្រមាណ ១៥០នាក់។

 

ក្នុងឱកាស​នោះ ឯកឧត្តម បាននាំយក​នូវប្រសាសន៍​ផ្តាំផ្ញើ ​សាកសួរ​សុខទុក្ខ​ និងក្តីនឹករលឹក​ពីសំណាក់​ ឯកឧត្តម​ នេត សាវឿន ប្រធាន​កិត្តិយស​សាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ារី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ជូនចំពោះ សមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូល។

 

ឯកឧត្តម បានធ្វើការ​ផ្តាំផ្ញើ​ដល់ ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការ​អនុសាខា ដែលទើប​ទទួលស្គាល់​នាពេលនេះ ត្រូវខិតខំ យកចិត្តទុកដាក់ បំពេញ​ភារកិច្ច​អោយបាន​ល្អ គោរព​តាមគោលការណ៍ គ្រឹះទាំង៧ របស់ចលនា នឹងត្រូវខិត​ខំកៀរគរ​រកថវិកា​ពី​សប្បុរសជន ដើម្បីជួយ​គាំទ្រដល់សកម្មភាព​មនុស្សធម៌​របស់អនុសាខា។

 

ស្រ្តីម៉េម៉ាយ មានជីវភាពខ្វះខាតទទួលអំណោយពីសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖​​នៅព្រឹកថ្ងៃ​ទី១ ខែមីនា ឆ្នាំ២០១៧​ នេះ​ឯកឧត្តម​ យុង គឹមហ៊ាន​ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ​ និងអនុសាខា​ក្រុងព្រះវិហារ​បាននាំ​យកអំណោយមនុស្សធម៌​ចំនួន១ គ្រួសារ​ផ្តល់ជូន​ស្រ្តី​ម៉េម៉ាយ ​មានជីវភាព​ខ្វះខាត​នៅភូមិ​ដំណាក់​ សង្កាត់​កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

 

ក្នុងឱកាស​នោះ​ឯកឧត្តម បានពាំនាំ​នូវប្រសាសន៍​សាកសួរ​សុខទុក្ខ​របស់​ ឯកឧត្តម​ អ៊ុន ចាន់ដា ​ប្រធានកិត្តិយស​សាខា និង ជំទាវ​ចឹក ហេង ប្រធាន​គណៈកម្មាធិការ​សាខា ​ខេត្ត ដែលតែងតែ​គិតគូ​ពីសុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេល ​ជាក់ស្តែង​ការនាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ដល់បងស្រី​ នាពេលនេះ។

 

ជាមួយគ្នានោះសាខាបានផ្តល់ជូនសម្ភាររួម មាន ៖ អង្ករ ២០ គីឡូ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអីុវ ១ យួរ និង ថវិកាចំនួន ២០,០០០ រៀលគត់ ។

 

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

កក្រក ៖​នៅព្រឹក​ថ្ងៃទី​១​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​កាកបាទក្រហម​កម្ពុជា​ ដែល មាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​អំណោយ​មនុស្សធម៌​ជូនសមាគម​ស្នាមញញឹមថ្មី​នៃក្តីសង្ឃឹម​របស់កុមារ​ ដែលមាន​បុគ្គលិក​៤នាក់ និងកុមារ​កំព្រា២២នាក់​ស្ថិតនៅភូមិក្រសាំង​ ឃុំជើងកើប​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

 

ក្នុងឱកាស​សំណេះសំណាល​ និងប្រគល់​អំណោយ​នោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំ​ប្រសាសន៍ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំ​ផ្ញើ​គិតគូរ​ សួរសុខទុក្ខ​ ការអាណិត​អាសូរ​ក្តីស្រឡាញ់​ចំពោះ ក្មួយៗ​កុមារទាំងអស់ ដែលរស់នៅ​ក្នុងសមាគម​ស្នាមញញឹមថ្មី​នៃក្តី​សង្ឃឹម​របស់កុមារ។ ទន្ទឹមនឹង​នោះ លោកជំទាវ បានផ្តាំផ្ញើ​ដល់ក្មួយៗ​កុមារ​ទាំងអស់​ ត្រូវចេះថែទាំ​សុខភាព​ឱ្យបានល្អ​ ទម្លាប់ហូបស្អាត​ និងផឹកទឹកដាំឆ្អិន​ ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញ-ទៅមកប្រៀប​ដូចបងប្អូន​បង្កើត​ ពិសេស​ ត្រូវជៀសឱ្យឆ្ងាយពីការ​សេពគប់​មិត្តមិនល្អ​ ឬការប្រើប្រាស់គ្រឿងញៀន​ ដោយខិតខំ​សិក្សា​រៀនសូត្រ​ដើម្បីអនាគត​ល្អរបស់ខ្លួន។

 

ឆ្លើយតបទៅ​នឹងអំណោយដ៏​ថ្លៃថ្លា​ទាំងនេះ បុគ្គលិក​ និងកុមារទាំងអស់​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ដែលជាមាតា​មនុស្សធម៌​ តែងមាន​ចិត្តសប្បុរស​ និងក្តីអាណិត​អាសូរ​ចំពោះជន​ទាំងឡាយ​ដែលជួបការ​លំបាក ដោយមិនមាន​ការរើសអើង​ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ។ ពួកគាត់សូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ សូមមានសុខភាពល្អ អាយុ​យ៉ឺនយូរដើម្បី​ធ្វើជាម្លប់ដ៏​កក់ក្តៅរបស់ក្មួយៗកុមារ​ និងជនងាយ​រងគ្រោះឲ្យបាន​យូរអង្វែងតទៅ។

 

អំណោយដែល​បានផ្តល់​ជូនសមាគម រួមមាន ៖ អង្ករ ២តោន​ និង១០០គីឡូក្រាម មី ២០កេស ត្រីខ ២០០កំប៉ុង ទឹកបរិសុទ្ធ ៥កេសធំ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ អាហារវីតាមីន ៥កេស ស្មើនឹង ១៨០កញ្ចប់ បង្គន់ផ្លាស្ទីក​ ១០​ ម៉ូតូកង់បីសម្រាប់ដឹកសិស្ស​ ១គ្រឿង​ និងថវិកា ៥លានរៀល។ ដោយឡែក កុមារទាំង ២២នាក់ ម្នាក់ៗទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២ម៉ឺនរៀល។​ រីឯ​ បុគ្គលិក​ ៤នាក់​ ម្នាក់​ ៖​ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល៕

 

ពិធីប្រគល់អណ្តូងទឹកស្អាតរបស់កាកបាទក្រហមកម្ពុជានីស្រុកកែវសីមា

សាខាកក្រកខេត្តមណ្ឌលគិរី ៖​នាព្រឹកថ្ងៃ​ទី១ ​ខែមីនា​ ឆ្នាំ២០១៧​ នេះកាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន ​បានប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវការ​អណ្តូងទឹក​ស្អាត​ ចំនួន១៣ (មានលេខរៀង​ពីទី ០៦៦ ដល់ទី ០៧៨) ដោយមាន​ការចូលរួម​ពីសំណាក់ ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហម​កម្ពុជា ​និងឯកឧត្តម​ ស្វាយ សំអ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា ​និងមានការ​អញ្ជើញ​ចូលរួម​ពី សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ព្រមទាំង​នាយក សមាជិក សមាជិកា សាខា និង​អនុសាខា ​ជូនប្រជាជន​នៅតំបន់ដាច់ស្រយាល​និងផ្លូវ​ពិបាក​ធ្វើដំណើរ​ ព្រមទាំង​ខ្វះខាតទឹក​ប្រើប្រាស់​ចំនួន ២៤២គ្រួសារ ​ស្មើនឹង ១,២០៣នាក់ រស់នៅឃុំស្រែខ្ទុម និងឃុំស្រែឈូក នៃស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

 

ទន្ទឹមនឹង​ប្រសាសន៍ផ្តាំ​ផ្ញើសួរ​សុខទុក្ខ​ពីសំណាក់ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ​នៅក្នុង​ពិធីប្រគល់​អណ្តូងទឹក​ទាំងនោះ ឯកឧត្តមវេជ្ជ. បានផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ​សូមថែរក្សា​សុខភាព​ឱ្យបានល្អ ដោយ​ត្រូវបរិភោគ​ទឹកដាំពុះ និងរាល់ពេល​ធ្វើទៅ​ទីជិត​ឬឆ្ងាយ សូមកុំទៅ​តែម្នាក់ឯង ជាពិសេស​បងប្អូនជាស្ត្រី ព្រោះស្ថានភាព​ភូមិសាស្ត្រ​នៅទីមាន​សភាពស្ងាត់ និងព្រៃ​ច្រើន ព្រមទាំងផ្លូវ​ពិបាក​ធ្វើដំណើរ​ ដើម្បី​ការពារ​គ្រោះថ្នាក់​ដែលកើតមាន​ឡើងដោយយថាហេតុ​។ បន្ថែមពី​លើនេះទៅទៀត​ សូមបងប្អូន ជៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន ​និងគ្រឿងស្រវឹង​ផ្សេងៗ ព្រមទាំង​កុំរើសអើង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និងត្រូវចូលរួម​ថែរក្សា​នូវសមិទ្ធផល​ទាំងនេះ​ឱ្យបានគង់វង្ស​យូរអង្វែង។

 

ប្រជាពលរដ្ឋចំនួន ២១៥នាក់ ដែលចូលរួមក្នុងពិធីនោះ មានក្តីរីករាយឥត​ឧបមា​ក្រោយ​ទទួលបាន​សមិទ្ធផល​ថ្មីនេះ ហើយស្ត្រី​ម្នាក់ៗ​ទទួល​បាន សារុង ១ រីឯបុរសម្នាក់ៗទទួលបាន ក្រមា១ ដោយឡែកចាស់ៗទួលបានថវិកាមួយចំនួនបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦ កន្លងទៅនេះកាកបាទក្រហមកម្ពុជា បាន​ដោះស្រាយបញ្ហា​ទឹកស្អាត​ជូនប្រជាពលរដ្ឋ​បានរាប់ម៉ឺន​គ្រួសារ​នៅទូទាំង​ប្រទេស ក្នុងនោះ ​បានផ្តល់អណ្តូង​ទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹក​សហគមន៍ និងស៊ីទែន​ទឹកបាន​សរុបចំនួន​រាប់ពាន់អណ្ដូង ហើយបាន និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕

 

កាកបាទក្រហមកម្ពុជាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារីលង់ទឹកនៅខេត្តព្រះសីហនុ

កក្រក៖ នាព្រឹកថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា ​ដែលមាន​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សពកុមារី​ ទាំង៧នាក់​ ដែលបាន​លង់ទឹក​ស្លាប់​ស្ថិតនៅ​ក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

 

នៅក្នុង​ឱកាសនោះ ​លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា ​បានពាំនាំ​ការរំលែក​ទុក្ខ សោកស្តាយ​ពីសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ សូមសម្ដែង​នូវទុក្ខ​យ៉ាងក្រៀមក្រំ ​និងសូម​បួងសួង​ដល់គុណ​បុណ្យ​ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ​ក្នុងលោក​ទាំងអស់ ​សូមឲ្យវិញ្ញាណក្ខន្ធ​របស់ កុមារីទាំង៧ រួមាន៖ កុមារីទី១៖ ឈ្មោះ សិត ស្រម៉ៅ ភេទស្រី អាយុ៦ឆ្នាំ, កុមារីទី២៖ ឈ្មោះ ពោល គា ភេទស្រី អាយុ១០ឆ្នាំ, កុមារីទី៣៖ ឈ្មោះ ហួរ ស្រីគឹម ភេទស្រី អាយុ៧ឆ្នាំ, កុមារីទី៤៖ ឈ្មោះ ច្រាំង ស៊ីអ៊ី ភេទស្រី អាយុ១៣ឆ្នាំ, កុមារីទី៥៖ ឈ្មោះ ជា សុខនឿន ភេទស្រី អាយុ៧ឆ្នាំ, កុមារីទី៦-ឈ្មោះ ម៉េង ស្រីនុច ភេទស្រី អាយុ៦ឆ្នាំ និងកុមារីទី៧៖ ឈ្មោះ ហ៊ឹម ស្រីម៉ឺប ភេទស្រី អាយុ៧ឆ្នាំ
បានទៅកាន់​ក្នុង​​សុគតិភព​ជានិច្ចនិរន្តរ​ កុំបីឃ្លៀងឃ្លាត​ឡើយ។ លោកជំទាវ​អគ្គលេខាធិការ​ បានប្រគល់​គ្រឿងឧបភោគ-បរិភោគ​មួយចំនួន​ជូនគ្រួសារ​សពកុមារី​ទាំង៧ និងកុមារា និងកុមារី​ចំនួន៣នាក់ ដែលរួចពី​ស្លាប់ក្នុង​គ្រោះថ្នាក់​នៃការលង់ទឹក​នោះដែរ។

 

ជាកិច្ចឆ្លើយ​តបឪពុក-ម្តាយ​ក្រុមគ្រួសារ​សពកុមារី​ទាំង៧ បានលើកដៃ​ប្រណម្យ​សម្ដែងនូវ​ការ ដឹងគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមាន​ទឹកចិត្ត​ជ្រះថ្លា សណ្តោស​ប្រណី បានចាត់​ឲ្យសហការី នាំយក​បច្ច័យ និងគ្រឿង​ឧបភោគ-បរិភោគ មក​ចូលបុណ្យ និងសូម​ជូនពរដល់ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ សូមជួបប្រទះ​តែសេចក្តីសុខ និងពុទ្ធពរ​ទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

 

កម្មវិធីពិនិត្យផ្ទៃពោះនិងអប់រំសុខភាពនៅឃុំពាមរាំងខេត្តកណ្តាល

កក្រក ៖នៅព្រឹកថ្ងៃទី​​២៨​ ​​ខែកុម្ភៈ​​ ឆ្នាំ២០១៧នេះ​​ កាកបាទក្រហមកម្ពុជា​​ដែលមាន​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននិងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី​ និងកុមារបានចាត់តាំងឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជាដឹកនាំមន្ត្រី-បុគ្គលិកសាខា​អនុសាខ​ អ្នកស្ម័គ្រចិត្ត និងសមាជិកយុវជនកាកបាទក្រហមកម្ពុជា​ដែលមានជំនាញពេទ្យឆ្មប មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកម្មវិធីពិនិត្យផ្ទៃពោះ​អប់រំសុខភាពនិងផ្តល់ថ្នាំបង្ការមួយចំនួនជូនស្ត្រីមានផ្ទៃពោះ សរុបប្រមាណ ៤៦នាក់អញ្ជើញមកពីភូមិចំនួន៤ស្ថិតក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល នាទីស្នាក់ការប៉ុស្តិ៍សុខភាពបណ្តោះអាសន្នស្ថិតក្នុងភូមិពាមរាំងលើ។


ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីទាំងអស់ដែលបានចូលរួមនាឱកាសនោះ ឯកឧត្តម ពិត ចំណាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាដោយគូសបញ្ជាក់ពីអនុសាសន៍សំខាន់បីរបស់សម្តេច គឺ៖


១/ សូមឱ្យស្ត្រីមានគភ៌ទាំងអស់​អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះបងប្អូនតាមកាលកំណត់ និងត្រូវទទួលយកសេវាបង្ការព្យាបាលថែទាំទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព មន្ទីរពេទ្យ ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។


២/ សូមឱ្យថ្នាក់ដឹកនាំ​​មន្ត្រីរាជការ​​បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាពដើម្បីកាត់បន្ថយការស្លាប់របស់មាតា ការស្លាប់របស់ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារក្រោមអាយុ៥ឆ្នាំ ឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ទុក។


៣/ សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។


ក្នុងឱកាសកម្មវិធីពិនិត្យផ្ទៃពោះ និងអប់រំសុខភាពនេះ ស្ត្រីមានផ្ទៃពោះ ចំនួន៤៦នាក់ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាបន្ថែមទៀត ម្នាក់ៗមួយកញ្ចប់ឃីត ដែលរួមមានមុង ​១ ភួយ១ សារុង១

ក្រុមគ្រួសារសពដែលមានកូនលង់ទឹកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

សាខាកក្រក ខេត្តព្រះសីហនុ ៖​នៅព្រឹក​ថ្ងៃទី​២៨​ ខែកុម្ភៈ​ ឆ្នាំ២០១៧ ​ឯកឧត្តម​ យន្ត មីន​ ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​ រួមជា មួយ​ឯកឧត្តម​ លោកជំទាវ​ សមាជិក​គណៈកម្មាធិការ​សាខា​និង​មន្រ្តីប្រតិបិត្ត​សាខា​ចុះសួរសុទុក្ខ​ចួលរួម​សោកស្តាយ​និងក្តី​អាណិតអាសូរ​យ៉ាងខ្លាំង​ដល់​ក្រុមគ្រួសារ​សព​កូនក្មេងស្រី​ប្រាំពីរនាក់​អាយុក្រោម​១០ ឆ្នាំ​ដែលបាន​ស្លាប់​ដោយសារ​លង់ទឹក​។ មូលហេតុ​បណ្តាល​ឲ្យក្មេងស្លាប់​គឺដោយសារ​ឪពុក ម្តាយ​និងយាយ​ជាប់រវល់​ធ្វើការងារ​នៅក្រៅ​ផ្ទះ បណ្តាល​ឲ្យក្មេង​ទាំងអស់​ប្រាំបីនាក់រស់​នៅម្តុំ​ព្រែកទប់ ភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ​បានជិះកូន​ទូកត្នោត​ទៅបេះផ្កាឈូក​នៅក្នុង​បឹងព្រែកទប់ ហើយបាន​លិច​តែម្តង​ក្នុងនោះ​ដែរ​បានក្មេង​ប្រុសម្នាក់​ឃើញហេតុការ​ជួយបានតែ​ក្មេងស្រី​ម្នាក់ ហើយក្មេង​ទាំងប្រាំពីរ​បាក់ទៀត​បានស្លាប់​នៅពេលនោះ​តែម្តង ។

 

ឯកឧត្តម​ប្រធាន​កិត្តិយស​សាខា​បានពាំនាំនូវ​ក្តីអាណិតអាសូរ​ជាពន់ពេក​និងចូលរួម​សោកស្តាយ​យ៉ាងខ្លាំង​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរចូលរួម​រំលែកទុក្ខ​ផងដែល ។

អំណោយ​ដែលបាន​ចូលរួមរំលែក​ទុក្ខមានៈ អង្ករ ៥០គីឡូក្រាម ថវិកា ១០០.០០០ ក្នុងមួយគ្រួសារ ។

First Prev 49 50 51 52 53 Next Last