អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលស្ដីពីគោលការគ្រឹះរបស់ចលនាដល់យុវជនកាកបាទក្រហមកម្ពុជា

​ ខេត្តប៉ៃលិន៖ នៅទីស្នាក់ការសាខាខេត្តព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្ដីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម គោលការគ្រឹះរបស់ចលនា​ ច្បាប់មនុស្សធម៌អន្តរជាតិ តួនាទីកាកបាទក្រហមកម្ពុជា និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ ស្រី២៨នាក់ នៃវិទ្យាល័យសាលាក្រៅ ខេត្តប៉ៃលិន។

 

កម្មវិធីបើកវគ្គមានការចូលរួមពីសំណាក់​លោកជំទាវ ពៅ សុខ អនុប្រធានគណ:កម្មាធិការសាខា​ខេត្តប៉ៃលិន​ បានសង្កត់ធ្ងន់​ ការលើកកម្ពស់​ការចូលរួមរបស់យុវជនដោយស្មគ្រ័ចិត្តក្នុងការងារមនុស្សធម៌របស់​ ចលនា​កាកបាទក្រ​ហម​ អឌ្ឍចន្ទក្រហម គឺ:


-គុណតម្លៃការងារស្មគ្រ័ចិត្ត​ ដែលជាឆ្អឹងខ្នងរបស់ចលនា​ ជាកម្លាំងធ្វើឲ្យប្រតិបត្តិការមនុស្សធម៌​ មានប្រសិទ្ធភា​ព​ និងទាន់ពេលវេលា​ ។ 

 -យុវជនស្ម័គ្រចិត្ត​ ជាកម្លាំងមិនអាចខ្វះបាន​ ក្នុងការផ្តល់ក្តីសង្ឃឹម​ ផ្តល់ភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត​។

 

ក្នុងវគ្គនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយពីតួរនាទីការងារមនុស្សធម៌របស់យុវជនក្នុងការផ្តល់ព័ត៌មាន ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះគ្រោះមហន្តរាយនិងគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងជាយ:ថាហេតុ។

 

គ្រួសារសពទីទ័លក្រទទួលអំណោយមនុស្សធម៌ពី អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នេះលោកថោង ប៊ុនធាង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន បាននាំយកអំណោយមនុស្សធម៌ចំនួន១ គ្រួសារដើម្បីចូលរួមរំលែកយ៉ាងក្រៀមក្រំជូនគ្រួសារសព ទីទ័លក្រ ដែលស្លាប់ដោយសារជំងឺនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះលោកប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន បានសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់សាច់ញាតិ ជាទីស្រឡាញ់របស់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

ជាមួយគ្នានោះអនុសាខាបាននាំយកសម្ភារៈផ្តល់ជូនរួមមាន ៖ អង្ករ២០គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១ យួរ។

 

កិច្ចប្រជុំបូកសរុបការងារ យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំបូកសរុបការងារ យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០១៦ និងបន្តសម្រាប់អនុវត្តឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ឃួន ណាត អនុប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាស្រុក ក្រុងទាំង៨ និងលោកគ្រូ អ្នកគ្រូជានាយក នាយិកា មកពីអនុវិទ្យាល័យ វិទ្យាល័យទាំង២៦សរុបចំនួន ៤០នាក់។

 

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅក្នុងគោលបំណង ដើម្បីពិភាក្សា និងស្វែងរកចំនុចខ្លាំង ចំនុចខ្សោយលើសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មនៅតាមសាលារៀន ក៏ដូចជានៅតាមសហគមន៏ និងបញ្ហាប្រឈមដាក់បញ្ចូលក្នុងផែនការឆ្នាំ២០១៧៕

 

វគ្គបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម អប់រំសុខភាព និងយេនឌ័រពិពិធភាព ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាល វិជ្ជាសង្គ្រោះបឋម អប់រំសុខភាព និងយេនឌ័រពិពិធភាពជូនដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស ថាវី ប្រធានកិត្តិយសសាខាដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសរុបចំនួន៨០នាក់ (ស្រី ៣៤នាក់) មកពី៤ស្រុក ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

 

វគ្គនេះមានគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណេះដឹង សមត្ថភាពនូវវិជ្ជាសង្គ្រោះបឋមនេះដល់និស្សិត និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងបន្តការផ្សព្វផ្សាយនូវវិជ្ជានេះទៅដល់សហគមន៍រៀងៗខ្លួន។

 

សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមប្រធាន បានអញ្ជើញជាអធិបតីភាព ចែកលិខិតសរសើរដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបានឆ្លងកាត់នូវវគ្គបណ្ដុះបណ្ដាល វិជ្ជាសង្គ្រោះបឋមនេះផងដែរ៕

 

ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ

សាខាកក្រករាជធានីភ្នំពេញ៖​ នាល្ងាចថ្ងៃទី ១៥​ ខែ មករា​ ឆ្នាំ ២០១៧នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ​ដឹកនាំដោយលោក​ ឌី​ រត័្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋឈ្មោះ​សួន នាង​ មានសមាជិក៦នាក់​ ដែលបានរងគ្រោះដោយសារអគ្គីភ័យ​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី​កាលពីព្រឹកថ្ងៃទី​១៤ ខែ មករា ឆ្នាំ​ ២០១៧ កន្លងទៅ​ស្ថិតនៅក្រុម៤ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន ។

 

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានសម្តែងនូវការចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។ ជាមួយគ្នានោះ លោកក៏សូមអំពាវនាវក្រើន​រំលឹកដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។

 

អំណោយមនុស្សធម៌ដែលអនុសាខានាំយកមកប្រគល់ជូនរួមមាន៖​ អង្ករ៣បាវ ឃីត៣កញ្ចប់មាន(មុង ភួយ ក្រមា​ សារុង កន្ទេល) ទឹកសុទ្ធឱរ៉ាល់៣កេស ទឹកត្រី២យួរ​ ទឹកស៊ីអ៊ីវ២យួរ​ ចង្ក្រានហ្គាស១​ មី៥កេស​ ត្រីខ២យួរ តង់កៅស៊ូ១​ សម្ភារៈផ្ទះបាយ និងបន្ទប់ទឹកមួយចំនួន​ ព្រមទាំងថវិកាចំនួន១២ម៉ឺនរៀល​ ៕

 

គ្រួសាររសពក្រីក្រទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកែប

សាខាកក្រកខេត្តកែប ៖ នាព្រឹកថ្ងៃទី​ ១៤ ខែ មករា ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ដឹកនាំដោយ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិការគណៈកម្មាធិការសាខា និងអនុសាខា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសារសពលោកយាយ ងី យី អាយុ៨៣ឆ្នាំ បានទទួលមរណៈភាពដោយរោគគារពាធ និងជីវភាពក្រីក្រខ្វះខាតជួបការលំបាក ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

 

ជាមួយគ្នានោះដែរ ឯកឧត្តមបានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់នូវសាច់ញាតិជាទីស្រលាញ់ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

 

អំណោយដែលផ្ដល់ជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ ១០យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ មី ២កេស និងថវិកាចំនួន ៤០០,០០០ រៀល៕

 

គ្រួសាររងគ្រោះដោយផ្ទុះមីនទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សាខាកក្រក ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នេះ ក្រុមការងារកាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តនិងសហការីព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ បុគ្គលិកអង្គការ HALO Trust ដែលរងគ្រោះផ្ទុះមីន ចំនួន២នាក់កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៧: ៣០ព្រឹកស្ថិតនៅចំណុចអូរតាផៃ ស្ថិតនៅភូមិហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណៈកំពុងបំពេញបេសកម្មដោះមីន បណ្តាលឱ្យផ្ទុះ ស្លាប់ ១នាក់ និងរបួស ១នាក់ រួមមាន៖
១. ឈ្មោះ លឿង រស្មី ភេទប្រុស អាយុ៥៤ឆ្នាំ (ស្លាប់) 
២. លោកស្រី ងុន ថានី អាយុ២៨ឆ្នាំ របួសធ្ងន់

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ក្រុមគ្រួសារ និងសូមឲ្យវិញ្ញាណក្ខន្ធសព បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀងឃ្លាតឡើយ ។


មរណភាពរបស់ លឿង រស្មី និងជនរងគ្រោះ គឺជាការបាត់បង់ និងសោកស្តាយនៅបុគ្គលដែលមានភាពអង់អាចក្លាហានដ៏ឆ្នើមមួយរូប ពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាក្នុងពេលបំពេញបេសកកម្មពិសេសរក្សាសន្តិភាព
ជូនប្រទេសជាតិ ។

 

នៅរសៀលដដែលឯកឧត្តមបណ្ឌិត បានចាត់ឱ្យលោកជំទាវ ព្រំ វណ្ណា សមាជិកាគណៈកម្មាធិការសាខាបន្តសួរសុខទុក្ខ លោកស្រី ងុន ថានី អាយុ២៨ឆ្នាំ មានកូន២នាក់ ដែលរងគ្រោះដោយករណីខាងលើផងដែរ។

 

សម្ភារៈចូលបុណ្យ និងអំណោយផ្តល់ជួនរួម មានក្នុងមួយគ្រួសារ ៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ទឹកសុទ្ធ ៥កេស ត្រីខ៥ យួរ ទឹកក្រូច ៥ កេស និងថវិកា ២,០០០.០០០ រៀលផងដែរ៕

ប្រជាជនរងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី​១៣ ខែ​ មករាឆ្នាំ ២០១៧ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកកំរៀង ដឹកនាំដោយ លោកស្រី ម៉ី យ៉ុន ប្រធានក្រុមប្រតិបត្តិអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំរៀង រួមដំណើរដោយក្រុមប្រតិបត្តិឃុំអូរដា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួនដល់គ្រួសារលោកអ៊ំ សាត វ៉ាន់ថា អាយុ66ឆ្នាំដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលយប់ពីថ្ងៃទី០៩ ខែមករាឆ្នាំ២០១៧ ស្ថិត នៅភូមិតាំងយូឃុំអូរដា ស្រុកកំរៀង មូលហេតុដោយភ្លើងទៀន ។

 

ថ្លែងក្នុងឱកាសនោះ លោកស្រី បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ​ជាពិសេសអ្នកដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ដោយមិនប្រកាន់ ពីនិន្នាការនយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​ ។ 


លោកស្រីក៏សូមចូលរួមសោកស្តាយចំពោះករណីដែលមិននឹកស្មានដល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ​ និងការហូបចុក ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន​ ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា​ ត្រូវមានការសាមគ្គីគ្នា​ ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម​ ដើម្បីឲ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព​ និងរស់នៅប្រកបដោយភាពសុខដុមរមនា​ ប្រកបមុខរបទទួលទាន ដើម្បីស្តាសេដ្ឋកិច្ចគ្រួសាររីកចម្រើន ។

 

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងទទួលបាន៖​ អង្ករ25គ.ក្រ មី1កេស ត្រីខ1យួរ ទឹកត្រី1យួរ ទឹកស៊ីអ៊ីវ1យួរ មុង1 ភួយ1 សារុង1 ក្រម៉ា1 និងថវិកា 50,000៛ រួមជាមួយគ្រឿងឧបភោគបរិភោគជាច្រើនទៀតដែលជាអំណោយពីព្រះគ្រូចៅអធិការវត្តអូរដាងដែរ ។

 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសម្រេចផ្តល់គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅខេត្តចំនួន៣

កក្រក​ ៖​ នៅដើមឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤,៤៣៣គ្រួសារ រស់នៅក្នុងខេត្តចំនួនបីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះខេត្តស្វាយរៀងចំនួន ១,៧៥៥គ្រួសារ ខេត្តកំពង់ធំចំនួន ៨៧៥គ្រួសារ និងខេត្តព្រៃវែងចំនួន ១,៨០៣គ្រួសារ។

 

ក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌ទាំងនេះ ទៅចែកជូនដល់ដៃប្រជាពលរដ្ឋងាយរងគ្រោះទាំងនោះ ក្នុងពេលឆាប់ៗនេះ ទៅតាមកាលបរិច្ឆេទសមស្របរបស់មូលដ្ឋាន។

 

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាល យកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ជូនលោកតា សួន សាន

កក្រក ៖​ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧​ នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ និងសហការី ​បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូន​លោកតា​ សួន សាន​ ម្ចាស់ពានរង្វាន់ចាប៉ីដងវែងជ័យលាភីលេខ២ ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ បច្ចុប្បន្នកំពុងធ្លាក់ខ្លួនក្រខ្សត់​ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងផ្លូវបេតុង ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។​ នេះជាលើកទី​ ២​ ដែលកាកបាទក្រហមកម្ពុជា​ បាននាំយកអំណោយជូនគ្រួសារលោកតា។

 

លោកតា​ សួន សាន អាយុ​ ៦៨ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ២ ផ្នែកចាប៉ីដងវែង ប្រចាំប្រទេសកម្ពុជា នាឆ្នាំ២០០២ ដែលលោកតាអាចច្រៀងបញ្ចេញសំនៀងវោហារ លាយឡំនឹងការដេញចាប៉ីដងវែងរបស់ខ្លួនបានយ៉ាងពិរោះរណ្តំបំផុត។ លោកតា​ បានធ្លាក់ខ្លួនឈឺដើរពុំរួចអំឡុងឆ្នាំ២០១៤ បន្ទាប់ពីមកច្រៀងចាប៉ីនៅប្រទេសចិនបានជាងមួយខែដែលបានធ្វើឱ្យជីវភាពរបស់គ្រួសារលោកតា ចុះដុនដាបជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។​

 

ត្បិតយ៉ាងនេះក្តី​ លោកតាទទួលបានការជួយឧបត្ថម្ភប្រចាំខែ​ ១០០ដុល្លារអាមេរិក​ ពីសមាគមខ្មែរអមតៈ​ និងថវិកា​ចំនួន ១,០០០ដុល្លារ​ សម្រាប់ព្យាបាលជំងឺ​ ប៉ុន្តែបានចំណាយអស់ហើយ។

 

ទន្ទឹមនឹងនេះ​ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា​ សម្រាប់ជួយសម្រាលការលំបាកជូនគ្រួសារលោកតា​ រួមមាន​ ៖​ អង្ករ​ ១០០គីឡូក្រាម​ មី​ ៥កេស​ ត្រីខ​ ៥០កំប៉ុង​ អាហារវីតាមីន​ ២កេសធំ​ មុង២​ ភួយ២​ សារុង២​ ក្រមា២​ និងថវិកាចំនួន​ ១០លានរៀល៕

 

First Prev 45 46 47 48 49