អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

បិទវគ្គយល់ដឹងមូលដ្ឋានជូនយុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖ ​នាល្ងាច​ថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​នៅ​វិទ្យាល័យ​អនុវត្ត​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​បិទ​វគ្គ​យល់ដឹង​មូលដ្ឋាន​ជូន​ដល់​ទីប្រឹក្សា​យុវជន​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​វិទ្យាល័យ​សរុប​ចំនួន​១១៨នាក់​ (ស្រី៥៨នាក់)​ ដោយមានការចូលរួមពីសំណាក់​លោកជំទាវ មុំ សណ្តាប់ ហេរញ្ញឹក​គណៈកម្មាធិការ​សាខា​ដែល​វគ្គយល់ដឹង​នេះបាន​ចាប់​ដំណើរ​ការអស់​រយៈពេល១​ថ្ងៃកន្លង​មក​ ។

 

នាឱកាសនោះ​ លោកជំទាវ​ហេរញ្ញឹក​គណៈកម្មាធិការ​សាខា​ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ប៊ុន រ៉ានី ហ៊ុន សែន​ ជូន​ដល់​ក្មួយៗ​យុវជ​នទាំង​អស់​ ព្រមទាំង​សូមកោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃការ​បញ្ចប់វគ្គ​នាថ្ងៃនេះ​ ។​

 

លោកជំទាវ​សង្ឃឹម​ និងជឿជាក់ថា​ បន្ទាប់ពី​ឆ្លងកាត់​វគ្គយល់ដឹងនេះ​ហើយ​ក្មួយៗពិត​ជាបាន​យល់ច្បាស់​ពីប្រវត្តិ​ចលនា​បដិរូប​ គោលការណ៍គ្រឹះ​ទាំង៧,​ តួនាទី​ភារកិច្ច​យុវជន​កាកបាទក្រហម,​ ការគ្រប់គ្រង​គ្រោះមហន្តរាយ,​ ច្បាប់ចរាចរណ៍​ និងវិជ្ជា​សង្គ្រោះ​បឋម​ ។ល។​ ដែលជាមុខ​វិជ្ជា​មូលដ្ឋាន​សម្រាប់​ជាគ្រឹះ​ឲ្យក្មួយៗ​យកទៅ​អនុវត្ត​សំដៅ​ជួយដល់​ជនរងគ្រោះ​ និងងាយរង​គ្រោះគ្រប់​ប្រភេទ​ ក៏ដូចជា​កម្មវិធី​មិត្ត​អប់រំ​មិត្ត​ ។

 

សូម​បញ្ជាក់ថា៖​ ក្នុងវគ្គ​យល់ដឹងនេះ​ជាលទ្ធផល​យុវជន​ទទួល​បាន​និទ្ទេស​ល្អចំនួន​៨០ភាគរយ និងមធ្យម​២០ភាគរយ​ ៕

 

ពិធីប្រលងគំនូរកុមារនៅខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ ​នៅថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅទី​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង​បានរៀបចំ​ពិធី​ប្រលង​គំនូរ​កុមារ​លើកកម្ពស់​ស្នាដៃ​អំពី​សកម្មភាព​របស់​កាកបាទក្រហម​កម្ពុជា​ ដើម្បី​ចូលរួម​អបអរសាទរ​ខួបលើក​ទី១៥៤​ ទិវា​ពិភព​លោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា ២០១៧ ក្រោម​ប្រធានបទ​សកម្មភាព​ចម្រុះវិស័យ​របស់​កាកបាទក្រហម​កម្ពុជា​សាខា​បានផ្សព្វផ្សាយ​នឹងណែនាំ​រូបភាព​ពីវិស័យ​ស្នួល​ទាំងបួន​ដើម្បី​ឲ្យសិស្សា​នុសិស្ស​ជ្រើសរើស​យកគំនូរ​ដែលខ្លួន​ពេញចិត្ត​សម្រាប់គូរ​រួចជ្រើសរើស​យក​អ្នកមាន​សា្នដៃ​ល្អពី​លេខ ១​ ដល់លេខ ​៣ ​យកទៅ​ប្រកូត​ប្រជែង​ទូទាំង​ប្រទេស​នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ ។

 

ពិធី​នេះបាន​ការអញ្ជើញ​ចូលរួម​ពីលោកជំទាវ ពៅ សុភាព ហេរ​ញ្ញិក​គណៈកម្មាធិការ​សាខា​ មន្ទីរអប់រំ​យុវជន​ និងកីឡាខេត្ត​ លោកនាយក​សាលា ​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​មកពី​សាលា​បឋម​សិក្សា​អនុវត្តន៍​១០នាក់ សាលា​បឋមសិក្សា​ស្វាយជ្រំ៤នាក់ និង​សាលា​បឋម​សិក្សា​ឬស្សីព្រៃ១០នាក់ សរុប ២៤នាក់ ស្រី្ត១២នាក់ ។ ដោយមុន​នឹងគូ​គំនូរ​ក្រុមប្រត្តិបត្តិ​សាខា ​បានធ្វើការ​ផ្សព្វផ្សាយ​ដល់សាលា​ទាំង ៣​ ដើម្បីទទួល​ការណែនាំ​អំពី​ការគូរ​គំនូរ​ទាក់ទង​ទៅនឹង​ប្រធានបទ​ខាងលើ​ដោយសំដៅ​ទៅលើ​អត្ថន័យ​ សោភ័ណភាព​ និងស្នាដៃ​តាមស្ថានភាព​ជាក់ស្តែង​ជាលក្ខណៈបុគ្គល​ ផ្តោត​ លើនិមិត្ត​សញ្ញា​កាកបាទក្រហម ។ ក្រោយពី​បានវាយ​តម្លៃ​រូបភាព​នីមួយៗ​ បានទទួល​ចំណាត់​ថ្នាក់លេខ​ ១ ទៅលើ​សិស្ស​ឈ្មោះ ហ៊ន ធាន សិស្សថ្នាក់ទី ៦ (ក)សាលាបឋមសិក្សាស្វាយជ្រំ លេខ ២ ឈ្មោះ សំ ឆដា សិស្សថ្នាក់ទី ៦ (ខ) សាលាបឋម​សិក្សាអនុវត្តន៍ និងលេខ ៣ ឈ្មោះ ពេជ្រ ម៉ូលី​ណា សិស្ស​ថ្នាក់ទី ៦ (ខ)សាលា​បឋមសិក្សា​អនុវត្តន៍ ។

 

ក្នុងពិធី​នោះដែរ​លោកជំទាវ ​ពៅ សុភាព បានផ្តល់​ប័ណ្ណ​សរសើរ ​និងរង្វាន់​សំភារៈសិក្សាជា​អនុស្សាវរីយ៍១កញ្ចប់ដល់សិស្ស​ដែលជាប់​ចំណាត់ថ្នាក់​លេខ១ និងថវិកា៥ ម៉ឺនរៀល លេខ២ ថវិកា៤ ម៉ឺនរៀល និងលេខ៣ ថវិកា៣ ម៉ឺនរៀល និងសិស្សានុសិស្ស​ដែលមិនបាន​ទទួល​ជ័យ​លាភីទទួល​បានសំភារៈ​សិក្សា​ និងថវិកា២ ម៉ឺនរៀលក្នុងម្នាក់ៗ ។

ប្រជាជនស្រុកកោះញែកទទួលអណ្តូងទឹកស្អាតពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តមណ្ឌលគិរី​ ៖​នៅថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជាដែល​មាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បាន​ប្រគល់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ​អណ្តូងទឹក​ស្អាត​ចំនួន១៦ (មានលេខរៀងពីទី៧៩ ដល់ទី៩៤) ក្រោម​អធិបតី​ភាព​ឯកឧត្តម​វេជ្ជ. អ៊ុយ សំអាត​ នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី ដែលជា​សមាជិក សមាជិកា សាខា​និង​អនុ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តមណ្ឌលគិរី​ជូន​ប្រជាជន​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន ៣៤៥គ្រួសារ​ ស្មើនឹង​មនុស្ស ១,៧៤៥នាក់​ ក្នុង​ឃុំទាំង៦ ​នៃ​ស្រុក​កោះញែក​ ខេត្តមណ្ឌលគិរី​ ដែល​មាន​ចម្ងាយ​៦១៣គីឡូម៉ែត្រ​ពីរាជធានី​ភ្នំពេញ។

 

នៅក្នុង​ពិធីប្រគល់​អណ្តូ​ងទឹកទាំងនោះ​ ឯកឧត្តមវេជ្ជ.បាននាំនូវ​ប្រសាសន៍​ផ្តាំផ្ញេី​សួរសុខទុក្ខ​ពីសំណាក់ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​ជូនដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​និងបានផ្ដាំផ្ញើរ​ សូម​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ដោយត្រូវ​បរិភោគ​ទឹក​ដាំពុះ​ និងរាល់ពេល​ធ្វើទៅទីជិត​ឬឆ្ងាយ​ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ និងគោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ការពារ​គ្រោះថ្នាក់ដែលកើតមានឡើង​ដោយយ​ថាហេតុ។ បន្ថែមពី​លើនេះ​ទៅទៀត​ សូមបង​ប្អូនជៀស​ឲ្យឆ្ងាយ​ពីគ្រឿង​ញៀន និងគ្រឿង​​ស្រវឹងផ្សេងៗព្រមទាំង​ការពារខ្លួន​កុំឲ្យ​ឆ្លងមេរោគ​អេដស៍ ​និងកុំរើស​អើង​អ្នករស់​នៅជា​មួយមេរោគ​អេដស៍ ​ហើយត្រូវ​ចូលរួម​ថែរក្សា​នូវសមិទ្ធផល​ទាំងនេះឱ្យ​បានគង់វង្ស​យូរអង្វែង។

 

ប្រជាពលរដ្ឋ​ ដែលមកចូលរួម​ក្នុងពិធី​ប្រគល់​សមិទ្ធផល​អណ្ដូង​ទឹកនេះ​ស្ត្រីម្នាក់ៗ​ទទួល​បានសារុង ១ រីឯបុរស​ម្នាក់ៗ​ទទួលបាន​ ក្រមា១ ដោយឡែក​ចាស់ៗ​ទទួល​បានថវិកា​មួយចំនួន​បន្ថែមទៀត។​ សូមបញ្ជាក់​ផងដែរថា​ គិតចាប់​តាំងពី​ឆ្នាំ ២០១០​ រៀងរហូត​មក កាកបាទក្រហម​កម្ពុជា​ បានដោះស្រាយ​បញ្ហាទឹកស្អាត​ជូនប្រជាពលរដ្ឋ​បានរាប់ម៉ឺន​គ្រួសារ​នៅទូទាំង​ប្រទេស​ ក្នុងនោះ ​បានផ្តល់​អណ្តូងទឹក​ស្អាត (អណ្តូង​ស្នប់-លូចំរុះ)ស្រះទឹក​សហគមន៍​ និងស៊ីទែន​ទឹកបាន​សរុបចំនួន​រាប់ពាន់​អណ្ដូង​ ហើយបាន​និងកំពុងផ្តល់​ជូនប្រជាពលរដ្ឋ​ជាបន្ត​បន្ទាប់ទៀត​។​ ដោយឡែក​ សម្រាប់​ខេត្តមណ្ឌល​គិរី មកដល់​ពេលនេះ ​ទទួលបាន​ចំនួន ៩៤អណ្តូង ​ពីកាកបាទក្រហម​កម្ពុជា៕

 

កាកបាទក្រហមកម្ពុជាចែកអំណោយដល់ជនងាយរងគ្រោះនៅខេត្តកំពង់ឆ្នាំង

សាខាកក្រកខេត្តកំពង់ឆ្នាំង​ ៖​នៅថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ​២០១៧​ នេះ​ សម្ដេចចៅហ្វាវាំង​ គង់ សំអុល​ អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហម​កម្ពុជា​ អមដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​ និង​សហការី​នៃសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​ បាន​អញ្ជើញចុះ​សួរសុខទុក្ខ​ និង​នាំយក​អំណោយ​មនុស្សធម៌​ ជូនដល់​ចាស់​ជរា​គ្មាន​ទីពឹង​ ស្ត្រី​មេម៉ាយ​ កុមារកំព្រា​ ជនពិការ​ និងអ្នក​រស់​នៅជាមួយ​មេរោគ​អេដស៍​ចំនួន១៥៥គ្រួសារ ដែលមក​ពីឃុំ​ពាមឆ្កោក និងឃុំកំពង់អុស​ក្នុងស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង។​

 

អំណោយ​ផ្តល់ជូន​ក្នុងមួយ​គ្រួសារៗទទួលបាន៖​ អង្ករ ៣០គ.ក មី​ ១កេស​ ត្រីខ ១០ កំប៉ុង ទឹកសុទ្ធ​ ១ដប​ នំប៉័ង​ ១ដើម​ ភួយ ១ សារុង ១ ក្រមា ១ មុង ១ និងថវិកា ចំនួន ២០.០០០រៀល៕

កាកបាទក្រហមកម្ពុជាផ្សព្វផ្សាយពីសកម្មភាពកាកបាទក្រហមដល់កងវិស្វកម្មនៅព្រំដែន

កក្រក៖ ​នៅថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា​ទីស្នាក់ការ​កណ្តាល​ដឹកនាំ​ដោយ​លោកជំទាវ​ ហួន ​ច័ន្ទបូរ៉ា​ នាយិកា​នាយកដ្ឋាន​ទំនាក់​ទំនង​ និង​មន្ត្រី​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ស្ទឹងត្រែង​មាន​ប្រតិភូ​អម​ដំណើរ​ដោយ​លោក​ រ៉ូមែន​ ប៉ារ៉ាម៉ូណុហ្វ​ ប្រធាន​បេសកកម្ម​ប្រចាំ​កម្ពុជា ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ ព្រមទាំង​មាន​ការសម្រប​សម្រួល​ពីលោក​ឧត្តម​សេនីយ៍​ត្រី ​ឯក ស៊ីដន​ ស្នងការ​រង​នគរបាល​ខេត្តស្ទឹងត្រែង​ទទួល​បន្ទុក​ការងារ​ព្រំដែន​បានចុះ​ធ្វើការ​ផ្សព្វផ្សាយ​ពីសកម្មភាព​របស់​ចលនា​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហមដល់ការ​ដ្ឋាន​កងវិស្វកម្ម​លេខ៧១៧ ​និង​វរៈសេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៧០១​ ប៉ុស្តិ​កោះឬស្សី ​ដែលមាន​អ្នកចូលរួ​មសរុប​ចំនួន​៣៧​នាក់។

 

ការផ្សព្វផ្សាយ​ពីសកម្មភាព​របស់​ចលនា​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ក្នុងគោលបំណង​បញ្ជ្រៀប​ការយល់ដឹង​កាន់តែច្បាស់​អំពី​សកម្មភាព​មនុស្សធម៌​ និង​ការប្រើប្រាស់​បដិរូប​កាកបាទ​ក្រហម​កម្ពុជា ​ឲ្យកាន់​តែទូលំ​ទូលាយ។

 

កិច្ចប្រជុំត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៧​ នៅ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​សៀមរាប​ បានបើក​កិច្ច​ប្រជុំ​វិសាមញ្ញ ​គណៈកម្មាធិការ​សាខា​ ក្រោមការ​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត​ សៀង ណាំ ​ប្រធាន​កិត្តិយស​សាខា​ និងឯកឧត្តម​បណ្ឌិត​ ឃឹម ប៊ុនសុង​ ប្រធាន​គណៈកម្មាធិការ​សាខា​ព្រមទាំងមាន​ការចូលរួម​ពីសំណាក់​ឯកឧត្ត​ម លោកជំទាវ​ អនុប្រធាន​កិត្តិយស​ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ​សាខា រួមទាំង​ក្រុមប្រតិបត្តិ​សាខា សរុប១៩រូប។

 

កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំ​ឡើងក្នុង​គោលបំណង​ ពិគ្រោះយោបល់​ត្រៀម​រៀបចំ​ប្រារព្ធ​ខួបលើកទី​១៥៤ ទិវាពិភព​លោកកាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម៨ឧសភា​២០១៧ ​ក្រោមប្រធាន​បទ​ “កាកបាទក្រហម​កម្ពុជា​មានគ្រប់ទី​កន្លែង​ សម្រាប់​គ្រប់ៗគ្នា”​ ។ ជាលទ្ធផល​នៃកិច្ច​ប្រជុំនេះ​ ការប្រារព្ធ​ខួបលើកទី​១៥៤ ​នៅខេត្តសៀមរាប​ នឹងប្រារព្ធ​ធ្វើនៅ​ព្រឹកថ្ងៃ​សៅរ៍ទី០៦ ខែឧសភា ​ឆ្នាំ២០១៧ នៅសាលមហោ​ស្រព រ៉ូសាណា ប្រូតវ៉េ ។​

 

ខេត្តស្វាយរៀងអបអរសាទរទិវាពិភពលោកទឹក និងឧតុនិយម២០១៧

សាខាកក្រកខេត្តស្វាយរៀង៖​ នៅថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧ ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង​ បាន​សហការ​ជាមួយ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុកចន្ទ្រា ​និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​បាន​រៀបចំ​អបអរ​សាទរ​ទិវា​ពិភពលោក​ទឹក​ និង​ឧតុនិយម​២០១៧​ នៅទី​តាំង​សាលា​បឋម​សិក្សាកោះ​ឬស្សី ​ដែលស្ថិត​នៅភូមិ​កោះឬស្សី ​ឃុំទួលស្តី​ ស្រុកចន្ទ្រា ​ក្រោមប្រធាន​បទ​ការផ្គត់ផ្គង់​ទឹក​សុវត្ថភាព​ និង​ការការពារ​ប្រភព​ទឹកចម្រុះ​ ក្រោម ​ការឧបត្ថម្ភ​ថវិកា​ដោយ​សហពន្ធ័​អន្តរជាតិ​កាកបាទក្រហម​ និង​អឌ្ឈចន្ទ​ក្រហម​ គម្រោង​បង្កើន​និរន្តរភាព​ការប្រើ​ ប្រាស់ទឹក​ស្អាត​ និ​ងអនុវត្ត​អនាម័យ​ ឆ្នាំ ២០១៧ ។

 

ពិធីនេះបានការអញ្ជើញ​ចូលរួមពី​លោក សរ វណ្ណា នាយក​សាខារួមដំណើរ​ដោយលោកស្រីប្រធានគណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុកចន្ទ្រា ​និងមន្ត្រីការិយាល័យ​ផ្គត់ផ្គង់​ទឹក ​មន្ទីរ​អភិវឌ្ឈន៍​ជនបទ​។ ក្នុងគោលបំណង​ផ្សព្វផ្សាយ​សាធារណៈ​ដល់ក្រុម​យុវជន​ស្តីពីការផ្គត់ផ្គង់​ទឹក​សុវត្ថភាពចូលរួមបទអន្តរាគមន៍ក្នុងចំណោមក្រុមយុវជន និងអ្នកធ្វើការសម្រេចចិត្តជាន់ខ្ពស់ដែលពាក់ពន្ធ័បង្កើតគំនិត​ផ្តួច​ផ្តើមថ្មីៗ និងចូលរួម​ជាមួយ​ក្រុមយុវជន​ និងអ្នកតាក់​តែងគោល​នយោបាយក្នុ​ងការ​អភិវឌ្ឈន៍ទឹកសុវត្ថិភាព​និងទឹកសំណល់​ប្រកបដោយ​ចេរភាព​ផ្តល់ឱកាសដល់​​ក្រុមយុវជនក្នុងការសិក្សាស្រាវជ្រាវ និងធ្វើការសន្និដ្ឋានការអភិវឌ្ឈន៍ផ្នែក​អនាម័យទឹកស្អាត​ដោយការចូលរួមធ្វើ​បទអន្តរាគមន៍​ជាមួយអ្នកឯកទេស និងអង្គការឈាន​មុខដើម្បីដាក់​បញ្ចូល​ផ្នែកអនាម័យ​ទឹកស្អាតទៅក្នុងការអភិវឌ្ឈន៍នាពេលអនាគតបង្កើន​ការយល់ដឹងដល់​ប្រជាពលរដ្ឋក្នុងសហគមន៍​យកចិត្តទុកដាក់ និងចេះការពារប្រភពទឹកកាត់បន្ថយ​ការប្រើប្រាស់​ទឹកខ្ជះខ្ជាយនិងបំពុលប្រភពទឹកជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងសហគមន៍មានអនាម័យល្អក្នុង​ការរស់នៅកាត់បន្ថយ​បាននូវការចម្លង​រោគផ្សេងៗដែលបណ្តាល​មកពីការកង្វះអនាម័យ ​និងការ​ប្រើប្រាស់​ទឹកគ្មាន​​​​​​​​​​​​​សុវត្ថិភាព​លើកកម្ពស់សុ​ខភាពប្រជា​ពលរដ្ឋ​ក្នុងសហគមន៍​ឲ្យមានភាពប្រសើរឡើង ។ ទិវានេះក៍មានការ​ចូលរួម​ពីអ្នកស្មគ្រ័ចិត្ត​កាកបាទក្រហម​អាជ្ញាធរ​មូលដ្ឋាន​ លោកគ្រូ សិស្សានុ​សិស្ស និងប្រជាពលរដ្ឋ​ក្នុងសហគមន៍​សរុបចំនួន ១៩១ នាក់ ។

ពិធីបញ្ចុះបឋមសីលា សាងសង់អគារស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

សាខាកក្រកខេត្តត្បូងឃ្មុំ ៖ ​នារសៀល​ថ្ងៃទី​២២​ ខែមីនា ​ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តត្បូងឃ្មុំ​ បានរៀបចំ​ពិធី​ក្រុងពាលី​ និងបញ្ចុះ​បឋម​សីលា ​សាងសង់​អគារ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ នៅលើ​ផ្ទៃដី​ទំហំ​៨,០០០ ម៉ែត្រ​ក្រឡា ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ប្រាជ្ញ ចន្ទ​ ប្រធាន​កិត្តិយស​គណ:កម្មាធិការ​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ​និងលោក​ជំទាវ ​ពិធី​នេះមាន​ការចូលរួម​ពីសំណាក់​ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិក​ គណ:កម្មាធិការ​សាខា​ ព្រមទាំង​មន្ត្រីរាជការ​តាមមន្ទីរ​នានា​ជំវិញ​ខេត្ត ក្រុង ស្រុក ព្រមទាំង ​បងប្អូន​ប្រជាជន​ យាយជី តាជីចូលរួមជាច្រើននាក់ ។

 

ឯកឧត្តម​គណៈអធិបតី ​និងលោកជំទាវ​ ក៍បានចែក​ជូននូវ​អំណោយ​មនុស្សធម៍ដល់យាយជី តាជី ចំនួន២៣នាក់ដោយក្នុង​ម្នាក់ៗទទួល​បាន ក្រណាត់សរ ១ដុំ និងថវិកា​មួយចំនួន ។

វគ្គបណ្ដុះបណ្ដាល ជា មូលដ្ឋាន ដល់ យុវជន កាកបាទក្រហមកម្ពុជា នៃវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង

សាខាកក្រកខេត្តស្ទឹងត្រែង ៖ កាលពី ថ្ងៃទី ២០ -២១  ខែមីនា  ឆ្នាំ២០១៧  សាខាកាកបាទ ក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំ វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានដល់យុវជនកាកបាទ​ក្រហម​កម្ពុជា​ចំនួន៨០​ នាក់​ នៃវិទ្យាល័យ​ ហ៊ុន សែន​ ស្ទឹងត្រែង​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីលោក​ សាយ ព្រលឹង នាយក​សាខា​កក្រក​ខេត្តស្ទឹងត្រែង​ តំណាង​មន្រ្តី​ការិយាល័យ​អភិវឌ្ឍន៍​ទីស្នាក់ការ​កណ្ដាល​ នាយករង​សាខា​ និងនាយករង​វិទ្យាល័យ ​ហ៊ុន សែន​ ស្ទឹងត្រែង ​ជាគណៈអធិបតី​ក្នុង​ពិធី​បើក-បិទវគ្គបណ្ដុះ​បណ្ដាល​ជាមូលដ្ឋាន​ និង​បំពាក់​ឯកសណ្ឋាន​ជូន​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ថ្មីចំនួន​៨០ នាក់ ផងដែរ។

 

វគ្គ​បណ្ដុះបណ្ដាល​នេះរៀបចំ​ឡើង​ក្នុងគោល​បំណង​បញ្ជ្រាប​ចំណេះដឹង​ពាក់ព័ន្ធ ​ពង្រឹង​សមត្ថភាព ​និងតួនាទី​របស់​យុវជន កក្រក ក្នុង​ការចូលរួម​សកម្មភាព​មនុស្សធម៌ ​ប្រកប​ដោយប្រសិទ្ធភាព​និរន្តរន៍ភាព ​តាមរយៈកាកបាទក្រហម​កម្ពុជា។ វគ្គបណ្ដុះបណ្ដាល​នេះផ្ដោត​សំខាន់​លើប្រធាន​បទរួមមាន៖
-ប្រវត្តិចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​និងច្បាប់មនុស្សធម៌អន្ដរជាតិ
-មូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម
-ការងារគ្រប់គ្រងក្លឹបយុវជន និងគោលនយោបាយ យុវជន កក្រក និង
-ស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក

បន្ទាប់ពី​ទទួលបាន​វគ្គបណ្ដុះបណ្ដាល​ជាមូលដ្ឋាន​នេះ យុវជនកក្រកថ្មីទាំងអស់នឹងត្រូវ​ចូលរួម​បំពេញសកម្មភាព​មនុស្សធម៌ ការងារ​សង្គម ​ការងារ​បរិស្ថាន​ អនាម័យ​ នៅក្នុងពិធី​បុណ្យ​ទន្លេ ​ដែលប្រព្រឹត្ត​នៅក្រុង​ស្ទឹងត្រែង នាពេល​ខាងមុខនេះ៕

 

កាកបាទក្រហមកម្ពុជាបើកកិច្ចប្រជុំរៀបចំទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា

កក្រក​ ៖​ នៅរសៀលថ្ងៃទី​២២​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​គណៈកម្មការ​ អនុគណៈកម្មការ​ រៀបចំពិធីខួបទី១៥៤ទិវា​ពិភពលោក​កាកបាទ​ក្រហម​ អឌ្ឍចន្ទ​ក្រហម​៨ ឧសភា ​ឆ្នាំ២០១៧ ​បានរៀបចំ​កិច្ចប្រជុំ​លើកទីពីរ​ ក្រោម​អធិបតី​ភាពសម្តេច​ចៅហ្វាវាំង​ គង់ សំអុល​ អនុប្រធាន​អចិន្ត្រៃយ៍កាកបាទក្រហម​កម្ពុជា​ និងជា​ប្រធាន​គណៈកម្មការ ​ព្រមទាំង​អញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ សមាជិក​ សមាជិកា​ សរុបចំនួន​ ៤១នាក់។

 

កិច្ចប្រជុំនេះ​ បានពិភាក្សា​ ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ទិវា​ ៨​ ឧសភា​ របស់​អនុ​គណៈកម្មការនីមួយៗ​ដែលបាន​អនុវត្ត​ក្នុងពេល​កន្លងមក​ និងលើកទិសដៅ​បន្ត​នៃគណៈកម្មការ​ និង​អនុ​គណៈកម្មការ​នីមួយៗ​ ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព៕

 

First Prev 45 46 47 48 49 Next Last