អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

ប្រជាជនរងគ្រោះដោយអគ្គីភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម លូ គីមឈន់ ប្រធានគណះកម្មាធិការសាខា រួមដំណើរជាមួយក្រុមប្រតិបត្តសាខា អនុសាខា បានចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ជូនប្រជាជានរងគ្រោះដោយអគ្គីភ័យ ចំនួន ៥គ្រួសារ នៅអូរត្រេះថ្មី ភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។

 

នាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់ក្តីអាណិត ស្រឡាញ់ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា ទីកន្លែង គ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

 

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសាររួមមាន : អង្ករ ៥០ គីឡូក្រាម ឃីត ១ ( មុង ១ សារ៉ុង ១ ក្រមា ១ សារ៉ុង ១ សាប៊ូ ១កីឡូ ) តង់ ១ កន្ទេល ១ មី ១កេះ ទឹកស៊ីអ៊ីវ ៦ដប និងថវិកា ១០០.០០០ រៀល ។ SBR

 

ប្រជាជនមានជម្ងឺរំារ៉ៃ នៅភូមិត្របែក ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៧ លោកហ៊ី សុវណ្ណ នាយក សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងក្រុមការងារ សាខា អនុសាខាស្រុកមេមត់ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនជនរងគ្រោះ ២ គ្រួសារ ស្លាប់ដោយបំផ្ទុះគ្រាប់បែក និង ១ គ្រួសារក្រីក្រនិងមានជម្ងឺរំារ៉ៃ នៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់។

 

ក្នុងឱកាសនោះ លោកនាយកសាខា បានមានមតិសំណេះសំណាលទៅកាន់បងប្អូនដោយបានពាំនាំនូវការនឹករលឹកនិងការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានគណ:កម្មាធិការសាខានិងសំដែងនូវការសោកស្តាយចំពោះការគ្រោះថ្នាក់ដែលបានបណ្តាលឲ្យបាត់បង់ជីវិត ។

 

អំណោយដែលបានចែកជូនក្នុង១គ្រួសារៗរួមមាន : អង្ករ ២៥ គីឡូក្រាម ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ ត្រីខ ១០. កំប៉ុង មី ០១ កេះ ទឹកសុទ្ធ ០១ កេះ និងថវិកាមួយចំនួន។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចែកអំណោយជនងាយរងគ្រោះនៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ២០១៧ លោកជំទាវ កែវ ច័ន្ទមុនី អនុប្រធាន​កិត្តិយស​សាខាខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ុន សំអុល ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិការគណៈកម្មាធិការសាខា ប្រធានអនុសាខា ក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះ​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិតជាប្រធាន ជូនដល់ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េមាយកូនច្រើនក្នុងបន្ទុក ជនពិការ អ្នកផ្ទុក​មេរោគអេដស៏ និងជំងឺអេដស៏សរុបចំនួន ១០៧គ្រួសារ ស្ថិតនៅ៩ឃុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹក​ពីសំណាក់​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េមាយ ជនពិការ អ្នកផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏ ជនរងគ្រោះ និងជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដូចទិសស្លោកមួយពោលថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

អំណោយដែលផ្ដល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ ក្រមារ១ សារុង១ និងថវិកាចំនួន ២០,០០០រៀល៕

 

ប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នារសៀលថ្ងៃ ០៣ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានធ្វើពិធីសំណេះសំណាល និងចែកអំណោយដល់ ប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍មកពីភូមិចំនួន ១៤ ក្នុងឃុំ ៧ ទូទាំងស្រុកលើកដែក សរុបចំនួន ១១៩ នាក់ ស្រី ៧០ នាក់ កុមារ ១៣ នាក់ នៅបរិវេណសាលាស្រុកលើកដែក ខេត្តកណ្តាល ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ក៍បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់ក្តីអាណិត ស្រឡាញ់ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា ទីកន្លែង គ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបានចែក ជូនក្នុងម្នាក់ៗទទួលបានមាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកសុទ្ធអង្គរពូរ៉ូ ១ កេស និងថវិកា ចំនួន ៦ ម៉ឺនរៀល ។

 

ចាស់ជរាពិការនិងប្រជាពលរដ្ឋក្រីក្រទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី​៤ខែ​ មករាឆ្នាំ ២០១៧ នេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានចុះ​សំណេះ​សំណាល​សាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ ជនចាស់ជរា ជនពិការ និងប្រជា​ពលរដ្ឋក្រីក្រចំនួន២២គ្រួសាររស់នៅភូមិនិគមក្នុងឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋ យើងជាទូទៅ​ ជាពិសេសអ្នកដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការ នយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​ ។ 


ឯកឧត្តមក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ​ និងការហូបចុក​ដើម្បី ចៀសវាង ពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន​ ព្រមទាំងសូម ឲ្យបងប្អូន ដែលរស់នៅមូលដ្ឋានជាមួយគ្នា​ ត្រូវមានការសាមគ្គីគ្នា​ ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាង ឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម​ ដើម្បីឲ្យភូមិ-សង្កាត់យើងមានសុវត្ថិភាព​ និង រស់នៅ ប្រកបដោយភាពសុខដុមរមនា​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖​ អង្ករ ២៥គីឡូក្រាម មុង១ ក្រមា១ មី ១០ កញ្ចប់ ត្រីខ ១០កំប៉ុង និងថវិកាចំនួន ១០,០០០រៀល ផងដែរ៕

វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

 កាលពីថ្ងៃទី ២៦ ដល់២៨ ខែធ្នូ ឆ្នាំ២០១៦ នេះ កម្មវិធីកសាងភាពធន់ក្នុងសហគមន៍ នៃកាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ដែលជ្រើសរើសថ្មីចំនួន ២៥នាក់ ប្រចាំក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យព្រែកអាជី ស្ថិតនៅភូមិ២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

វគ្គនេះមានគោលបំណង ប្រមូលកម្លាំងយុវជនពីគ្រប់មជ្ឈដ្ឋាន និងកៀរគរធនធាន សំដៅអភិវឌ្ឍយុវជនអោយក្លាយទៅជាអ្នកស្ម័គ្រចិត្តវ័យក្មេង មានទាំងកាយសម្បទា មានទឹកចិត្តមនុស្សធម៍ មានចំណេះដឹង ចំណេះធ្វើ យុវជនចូលរួមបំពេញបេសកកម្ម ប្រកបដោយប្រសិទ្ធភាពក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ជួយជនរងគ្រោះនិងងាយរងគ្រោះនៅតាមមូលដ្ឋាន។

ក្រោយបញ្ចប់វគ្គនេះ យុវជនទាំង ២៥នាក់ ប្រចាំក្លឹបយុវជនវិទ្យាល័យព្រែកអាជី បានទទួលវគ្គបណ្តុះបណ្តាលមូលដ្ឋានរួមមានចំណេះដឹង ៖
១/ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម 
២/ខ្លឹមសារគោលនយោបាយ និងសេចក្តីណែនាំនីតិវិធីរៀបចំចងក្រងក្លឹបយុវជនកាកបាទក្រហមកម្ពុជា 
៣/យល់ដឹងពីការអប់រំសុខភាព ថែទាំសុខភាព ការកសាងភាពធន់នៅក្នុងសហគមន៍ និង
៤/វិជ្ជាសង្រ្គោះបឋម ៕

វគ្គរំលឹកស្ដីពីពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ដល់អ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបើកវគ្គរំលឹក​ ស្ដីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៩នាក់ ស្រី១១នាក់ (ជនពិការ៣នាក់) ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការ​ LIGHT FOR THE WORLD។

វគ្គនេះមានដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៨-២៩ ខែធ្នូ ឆ្នាំ២០១៦ មានការអញ្ជើញសម្របសម្រួលពីមន្ត្រីនៃនាយកដ្ឋានធនធានមនុស្ស និងគម្រោងសុវត្ថិភាពចរាចរណ៍ កាកបាទក្រហមកម្ពុជា និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។

វគ្គនេះបានរៀបចំឡើងក្នុងគោលបំណង៖ ផ្ដល់ចំណេះដឹងដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា អំពីពិការភាព ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោក។ លើកកម្ពស់សិទ្ធិជនពិការ និងលប់បំបាត់ការរើសអើងគ្រប់រូបភាពមកលើជនពិការ។ កាត់បន្ថយអត្រាស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបង្កាមិនឱ្យជនពិការក្លាយជាជនរងគ្រោះជាលើទីពីរដោយសារគ្រោះថ្នាក់ចរាចរណ៍។

កាកបាទក្រហមកម្ពុជាផ្តល់អាហារសាមគ្គីជូនជនពិការមកពីសមាគម/អង្គការចំនួន ៧

កក្រក​ ៖​ កាលពីល្ងាចថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងសហការី បានចូលរួមកម្មវិធីផ្តល់អាហារសាមគ្គី ជូនជនពិការមកពីសមាគម/អង្គការចំនួន ៧​ នៅបរិវេណសាលសន្និសីទចតុម្មុខ និងបានឧបត្ថម្ភថវិកាកាកបាទក្រហមកម្ពុជា ជូនជនពិការទាំងអស់​ ក្នុងម្នាក់ៗ ២ម៉ឺនរៀល ក្នុងឱកាស អបអរសាទរបុណ្យចូលឆ្នាំសាកល ២០១៧។

ពិធីនេះ រៀបចំឡើងដោយ ក្រុមការងារពិការភាពក្រសួងកិច្ចការនារី មជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មវត្តភ្នំ សហការជាមួយ សមាគមតន្ត្រីសំនៀងជនពិការ ក្រុមតារាបង្ហាញម៉ូតកម្ពុជា និងសប្បុរសជន ក្នុងគោលបំណង បង្ហាញពីកម្លាំងសាមគ្គីភាព ដែលបានផ្តល់ឱកាសដល់ជនគ្រប់រូប រួមគ្នាបរិច្ចាគធនធានជួយដល់ជនពិការ ដែលនេះជាសកម្មភាពវប្បធម៌នៃការចែករំលែកមិនចេះសាបសូន្យ​ និងបង្ហាញពីការមិនរើសអើងជនពិការ​ និងលើកកម្ពស់សិទ្ធិជនពិការតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

         

 

ប្រជាពលរដ្ឋខ្វះខាតស្បៀងទទួលអំណោយពីសាខា កាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាបានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋខ្វះស្បៀង មានស្ត្រីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ចំនួន ២៧គ្រួសារ  (នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ចំនួន៨គ្រួសារ និងភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ចំនួន១៩ គ្រួសារ) ។

 

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវ បានអំពាវនាវឲ្យបងប្អូនយកចិត្តទុកដាក់ថែទាំកូនៗ និងខិតខំបង្កបង្កើនផល ព្រោះអំណោយមនុស្សធម៌​ដែលបានផ្ដល់ជូននាពេលនេះមានចំនួនតិចតួចគ្រាន់តែជួយសម្រាលទុក្ខលំបាកមួយរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែក៏បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។​

 

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ២យួរ និងថវិកា៣ម៉ឺនរៀល (ក្នុងនោះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ឧបត្ថម្ភ ១ម៉ឺនរៀល ក្នុង១គ្រួសារ)។

 

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខា កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម លី ឡេង ប្រធានគណៈកម្នាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជាចំពោះប្រជាពលរដ្ឋ ២៩ គ្រួសារ នៅឃុំជាំក្រវៀនស្រុកមេមត់ ដែលក្នុងនោះក៍មានបងប្អូន ៣ គ្រួសារមកពីឃុំ ជាំ ផងដែរ
ដែលបានទទួលរងប៉ះពាល់ដោយគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ បក់បោកបណ្តាលឲ្យរលំ និងរបើកប៉ើងដំបូលផ្ទះបងប្អូនអស់ ចំនួន ២៨ ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី ២៦ និង ២៧ ខែ តុលា ឆ្នាំ ២០១៦ កន្លងទៅ ។

 

នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម លី ឡេង បានមានប្រសាសន៍សំដែងនូវការសោកស្តាយ ចំពោះបងប្អូនទាំងអស់ដែលបានទទួលរងគ្រោះដោយសារមហន្តរាយធម្មជាតិនេះ ទោះបីថាមកយឺតបន្តិច សូមបងប្អូនអធ្យាស្រយ័ ។
ឯកឧត្តមក៍បានមានប្រសាសន៍ផងដែរថា : កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ ប្រជាពលរដ្ឋទាំងអស់ ដែលជួបគ្រោះមហន្តរាយនានា ជនក្រីក្រ និងចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬជាតិសាសន៍អ្វីឡើយ ។ 


១គ្រួសារផងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានសង់ផ្ទះឲ្យ១ខ្នង កាលពីក្នុងអំឡុងឆ្នាំ ២០០៧ កន្លងទៅ ។
អំណោយដែលចែកជូនក្នុង១គ្រួសារៗ ទទួលបាន : អង្ករ ២៥ គក្រ ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ១ យួរ មី Good ១ កេះ ទឹកសុទ្ធអង្គរ ១ កេះ កៅស៊ូតង់ ១ និងថវិកាមួយចំនួន។

 

First Prev 46 47 48 49 50 Next Last