អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបផ្សព្វផ្សាយច្បាប់មនុស្សធម៌ដល់តំបន់ប្រតិបត្តិការសឹងរងខេត្ត

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី​២៥​ខែមករា​ឆ្នាំ២០១៧ លោកស៊ុំ សំអន នាយក​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​ចូលរួម​ក្នុងពិធីផ្សព្វផ្សាយ​អំពីចលនាអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិជូនដល់នាយទាហាន ពលទាហាន​ចំណុះ​ឱ្យតំបន់ប្រតិបត្តិការ​សឹករង​សៀមរាបសរុបចំនួន​២៤១នាក់ ស្រី២៥នាក់ នៅតំបន់ប្រតិបត្តិការ​សឹករង​សៀមរាប។

មានប្រសាសន៍​នាឱកាសនោះ​លោកនាយក​បានឱ្យដឹងថា វគ្គផ្សព្វផ្សាយ​នេះអនុវត្តឡើងក្នុងគោលបំណង​ផ្ដល់នូវ​ការយល់ដឹង​អំពីចលនាអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ពិសេស​គឺច្បាប់មនុស្សធម៌អន្តរជាតិ​ឱ្យបានកាន់តែទូលំទូលាយ​ជូនដល់​នាយកទាហាន​ពលទាហានពេលចុះបំពេញភារកិច្ចជួយសម្រួលដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងត្រូវគោរព​ឱ្យបានខ្ជាប់ខ្ជួន​នូវច្បាប់មនុស្សធម៌អន្តរជាតិ​ដែលបានផ្សព្វផ្សាយ​ជូននាពេលនេះ៕

 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦និងផែនការឆ្នាំ២០១៧របស់កាកបាទក្រហមកម្ពុជា

កក្រក៖នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​មានបើក​កិច្ចប្រជុំ​បូកសរុប​វាយតម្លៃ​លទ្ធផល​ការងារ​ឆ្នាំ២០១៦​និងផែនការ​ការងារ​ឆ្នាំ២០១៧​កាលពីព្រឹក​ថ្ងៃទី២៥​ខែមករា​ឆ្នាំ២០១៧​ដោយមាន​ការចូលរួម​ពីសំណាក់​លោកជំទាវ​ពុំ ចន្ទីនី​អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា និងមន្ត្រី​កាកបាទក្រហមកម្ពុជា ទាំងអស់សរុបចំនួន ១២១នាក់។

 

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការបានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់មន្ត្រីទាំងអស់ និងបានកោតសរសើនូវស្នាដៃដែលសម្រេចបានក្នុងឆ្នាំ២០១៦កន្លងមកព្រមទាំងរៀបចំផែនការ រួមទាំងរកដំណោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងពេលបំពេញការងារ ព្រមទាំងកំណត់ទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្តឆ្នាំ២០១៧៕

 

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលទេយ្យទានពីព្រះចៅអធិការវត្តសិរីមង្គលគៀនឃ្លាំង

សាខាកក្រករាជធានីភ្នំពេញ៖ នៅវត្ត​សិរីមង្គលគៀនឃ្លាំង​ ក្នុងសង្កាត់ជ្រោយចង្វារ​នាថ្ងៃទី២៤​ ខែ​មករា​ ឆ្នាំ​២០១៧នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌជ្រោយចង្វារ​ដឹកនាំដោយលោកស្រីអ៊ួង សុផល្លា ឃ្លាំង ហួត ប្រធានក្រុមការងារអនុសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះចរណៈវិសុទ្ធិ​ វេង​ សេងពេជ​ ព្រះអនុគណខណ្ឌជ្រោយចង្វារ​ និងជាព្រះចៅអធិការវត្ត​សិរីមង្គលគៀនឃ្លាំង​ ព្រមទាំងព្រះមង្គលវិសុទ្ធិ សុខ​ សុភាព​ រាជាគណៈថ្នាក់កិត្តិយស​ ព្រះវិន័យធរ​អនុគណខណ្ឌ​ និងជាព្រះចៅអធិការវត្តវារិន្ទ​ព្រែកលៀប​ ។

 

នាឱកាសនោះ ព្រះចៅអធិការវត្តទាំងពីរ បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាការឆ្លើយតប លោកស្រីប្រធានក្រុមការងារអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណ​ អំណរគុណចំពោះព្រះចៅអធិការ​ ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យវត្តទាំងពីរ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

 

ទេយ្យទានដែលអនុសាខាបានទទួលរួមមាន៖
-១/​ វត្តសិរីមង្គលគៀនឃ្លាំង៖​ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់​ចំនួន១២មុខ និងថវិកាចំនួន២លានរៀល​ ដែលសរុបគិតជាទឹកប្រាក់ទាំងអស់ស្មើ​នឹង២២.៦៦១.០០០រៀល​ ។


-២/​ រវត្តវារិន្ទ​ព្រែកលៀប​៖​ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់​ចំនួន៥មុខ និងថវិកាចំនួន១លានរៀល​ ដែលសរុបគិតជាទឹកប្រាក់ទាំងអស់ស្មើ​នឹង៤.១០០.០០០រៀល ៕

 

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅស្រុកគីរីវង្សទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

ខេត្តតាកែវ​ ៖ក្រោយទទួលព័ត៏មាន​ថានៅ​ស្រុកគិរីវង់​មានករណី​អគ្គីភ័យ​បណ្តាល​ឱ្យឆេះផ្ទះ​ប្រជាពលរដ្ឋ​ចំនួនប្រាំខ្នង​រួចមក នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧នេះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តតាកែវ​ ដឹកនាំដោយ​ឯកឧត្តម ហ៊ុន សារឿន អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកនាយកសាខា មន្ត្រីសាខា អនុសាខាបានចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៍​ ទៅចែកជូន​ប្រជាពលរដ្ឋ​ដែលបាន​ជួបអគ្គីភ័យ​ទាំងនោះ។ 


នាឱកាសនោះឯកឧត្តម បានពាំនាំការផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​យកចិត្តទុកដាក់​ចំពោះបងប្អូន​ប្រជាពលរដ្ឋ​ដែលបានជួបការលំបាក​ដោយមិនរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយ​ដែលចែកជូន​នាពេលនោះរួមមាន ៖ អង្ករ២៥គីឡូក្រាម មុង១ សារុង១ ក្រមា១ ភួយ១ កន្ទេល១ តង់ធំ១ ដោយឡែក៣ផ្ទះដែលឆេះអស់ទាំងស្រុង បានផ្តល់សង្ក័សី២៥ សន្លឹកក្នុងមួយផ្ទះៗ និងថវិកាមួយចំនួន។


សូមបញ្ជាក់ថាគ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុង៣ខ្នង និងឆេះមួយចំហៀង២ខ្នង។

 

កម្មករកាត់ដេរដែលរងគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ​លោកស៊ុម អ៊ុយហាវ​នាយករងសាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី​បានចុះសួរសុខទុក្ខ​និងនាំយកថវិកា​មួយចំនួន​របស់កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន​ជូនដល់​កម្មកររោងចក្រកាត់ដេរ​ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ របួសស្រាល ធ្ងន់ ចំនួន ២៩នាក់ ស្ថិតនៅ២ភូមិ ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 

នាឱកាសនោះដែរ លោកនាយករង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាពិសេសជនរងគ្រោះដោយសារគ្រោះថា្នក់ចរាចរណ៍ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរមិនថាទីជិត ឆ្ងាយក្ដី បើកបរត្រូវពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវ៉ាត់ កុំពិសាគ្រឿងស្រវឹងពេលកំពុងបើកបរ។

 

ថវិកាក្នុងម្នាក់ៗទទួលបាន៖ របួសធ្ងន់ ១៥០,០០០រៀល មធ្យម ១០០,០០០រៀល និងស្រាលចំនួន ៥០,០០០រៀលផងដែរ៕

 

ស្រ្តីមានជំងឺមហារីកបំពង់ក ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖ នៅរសៀលថ្ងៃទី​២៤​ខែមករា​ឆ្នាំ២០១៧ នេះ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​ជាប្រធាន​បានឧបត្ថម្ភ​គ្រឿងឧបភោគ-បរិភោគ​និងថវិកា​មួយចំនួន ជូនស្ត្រីគ្មានទីពឹង​ឈ្មោះ ច័ន្ទ ហេង (ហៅប៉ោង) អាយុ ៥៨ឆ្នាំ រស់នៅភូមិ ៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា​ខេត្តត្បូងឃ្មុំ​ដែលត្រូវការ​ព្យាបាលជំងឺ​មហារីកបំពង់ក​ឡើងវិញ​បន្ទាប់ពី​បានវះកាត់​រួចអស់រយៈពេល ៤ឆ្នាំ។

 

ក្នុងឱកាសប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើដល់អ្នកជំងឺ ដោយមិនត្រូវអស់សង្ឃឹម ឬធ្លាក់ទឹកចិត្ត ហើយត្រូវយកចិត្តទុកដាក់ទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយឡើងវិញ។

 

ជាកិច្ចឆ្លើយតប អ្នកស្រី ច័ន្ទ ហេង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលមានទឹកចិត្តសណ្តោសប្រណីដល់អ្នករងគ្រោះទាំងឡាយ ជាពិសេស អ្នកជំងឺគ្មានទីពឹងជួបការលំបាកដូចរូបអ្នកស្រី៕

 

ប្រជាជនងាយរងគ្រោះស្រុកសណ្តាន់ និងប្រាសាទបាល្ល័ង្គទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧ ឯកឧត្តមវេជ្ជ.​អ៊ុយ​សំអាត​នាយក នាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា​រួមជាមួយ​ថ្នាក់ដឹកនាំ​និងសហការី ​នៃសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​បានអញ្ជើញ​ចុះសួរសុខទុក្ខ​និងនាំយក​ស្បៀងអាហារ ​គ្រឿងឧបភោគ បរិភោគ​ជាអំណោយរបស់កាកបាទក្រហមកម្ពុជា​ដែលមានសម្ដេចកិត្តិព្រឹទ្ធ ​​​ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ជូនដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត​ចំនួន៨៧៥គ្រួសារ ដែលអញ្ជីញ​មកពី២៩ភូមិ ៧ឃុំ នៃស្រុកសណ្ដាន់ និងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្រីក្រជួបទុក្ខលំបាក ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង ជាតិសាសន៍ វណ្ណៈ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តមវេជ្ជ. បានផ្ដាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់គិតគូពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ ទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន-គ្រឿងស្រវឹង ដែលជាហេតុនាំឲ្យមានអំពើហិង្សា ចោរកម្ម ឬសម្លាប់មនុស្សជាដើម។ ជាពិសេស ត្រូវប្រុងប្រយ័ត្នជានិច្ច និងគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរតាមដងផ្លូវ ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមរបស់យើងម្នាក់ៗក៏ដូចជាសង្គមជាតិទាំងមូល។

 

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីរំភើប ត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន និងថ្លែងអំណរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់សហការីនាំយកស្បៀងអាហារ សម្រាប់ជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ។

ប្រជាជនងាយរងគ្រោះស្រុកចន្រ្ទាទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក៖ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧​លោកជំទាវ​ពុំ ចន្ទីនី​អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា​ឯកឧត្តម គឹម ធា អនុប្រធានកិត្តិយស​សាខាកាកបាទក្រហម​ខេត្តស្វាយរៀង​និងសមាជិក សមាជិកា គណៈកម្មាធិការសាខា​ព្រមទាំង​ក្រុមប្រតិបត្តិសាខា ​អនុសាខា​បានចុះ​សួរសុខទុក្ខ ​និងនាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ជាប្រធាន​ជូនចាស់​​ជរាគ្មានទីពឹង​ស្ត្រីមេម៉ាយ​ក្រីក្រ កុមារកំព្រា​ជនពិការ និងអ្នករស់នៅ​ជាមួយ​មេរោគអេដស៍​សរុបចំនួន ១៧៥៥គ្រួសារ មកពី ២៩ភូមិ ៦ឃុំ ស្រុកចន្ទ្រា ក្នុងខេត្តស្វាយរៀង ហើយកម្មវិធីនេះប្រារព្ធ​ធ្វើឡើងនៅក្នុង​បរិវេណ អនុវិទ្យាល័យ​ផនសែនទេពធីតា។

 

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីជាសម្តេច​មិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព។

 

បន្ទាប់ពីបញ្ចប់​ពិធីចែក​អំណោយរួចមក លោកជំទាវ អគ្គលេខាធិការ និងប្រធានកិត្តិយស​គណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង​ដោយមិនអាច​មកទទួលអំណោយ ដល់ខ្នងផ្ទះ ចំនួន ៧គ្រួសារ ភូមិចេក ឃុំសំរោង ខេត្តស្វាយរៀង។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ និងក្រមា១ និងថវិកា ១ម៉ឺនរៀល។

 

កាកបាទក្រហមកម្ពុជាចូលរួមបុណ្យព្រះសពព្រះចៅអធិការវត្តក្រពើហារ

កក្រក​ ៖ នៅព្រឹកថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០១៧​​នេះ​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​បានចាត់ឱ្យ​ លោកជំទាវឃួន សុដារី​អនុប្រធានកាកបាទក្រហមកម្ពុជា និងសហការី​ចូលថ្វាយបង្គំ​និងចូលបច្ច័យបុណ្យ​ព្រះសព​ព្រះឃោសធម្ម​ ញ៉ែម​ សុភ័ក្ដ្រ​ ព្រះចៅអធិការ​វត្តក្រពើហារ​ក្រុងតាខ្មៅ​ និង​ជា​ប្រធាន​ផ្នែក​ពុទិ្ធកបឋមសិក្សាទូទាំងប្រទេស​ដែលបានទទួលអនិច្ចធម្ម​ កាលពីវេលាម៉ោង​ ១៩:០០នាទី​ ថ្ងៃទី​២២​ ខែមករា​ ឆ្នាំ២០១៧ ​ក្នុងព្រះជន្មាយុ​៤៨​ព្រះវស្សា​ដោយព្រះរោគាពាធ។

ក្នុងមរណទុក្ខ​ដ៏សែនក្តុកក្តួល​នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមឧទ្ទិសបួងសួង​ដល់ដួង​ព្រះវិញ្ញាណក្ខន្ធ ព្រះឃោសធម្ម​ ញ៉ែម​ សុភ័ក្ដ្រ​ បានចាប់បដិសន្ធិ​ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

 

ប្រជាជនងាយរងគ្រោះខណ្ឌទួលគោកទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ

សាខាកក្រករាជធានីភ្នំពេញ៖​ នាល្ងាចថ្ងៃទី​២៣ ខែ​មករា​ឆ្នាំ២០១៧​នេះ​ នៅសាលា​សង្កាត់​ផ្សារដេប៉ូទី២​ក្រុមការងារ​អនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌទួលគោក​ លោកស្រីញ៉ែម មុំប្រធាន​ក្រុមការងារអនុសាខា​បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយ​មនុស្សធម៌ជូនដល់ចាស់ជរា​ ជនពិការ​ ប្រជាពលរដ្ឋមាន​ជីវភាពខ្វះខាត និងអ្នករស់នៅជាមួយមេរោគអេដស៍​សរុបចំនួន១០០គ្រួសារ រស់នៅសង្កាត់​ផ្សារដេប៉ូទី២ ។

 

នាឱកាសនោះ លោកស្រីប្រធានក្រុមកាងារ​បានលើកឡើងពី​ការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ​ ជាពិសេសអ្នកដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​​ពោល​ (​ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា) ។

 

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ១០គីទ្បូក្រាម​ ឃីត២កញ្ចប់​ និងថវិកាចំនួន២ម៉ឺនរៀល ៕

 

First Prev 44 45 46 47 48 Next Last