អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

ខេត្តព្រះសីហនុ ប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រក ខេត្តព្រះសីហនុ ៖ ​នៅព្រឹក​ថ្ងៃទី​ ០៣ ​ខែឧសភា​ ឆ្នាំ​ ២០១៧ ​សាខា​កាកបាទក្រហមខេត្ត​បានរៀបចំ​ទិវាពិភពលោក​កាកបាទក្រហម ​អឌ្ឍចន្ទ​ក្រហម​ ៨ឧសភា ​ក្រោម​ប្រធានបទ ​(កាកបាទក្រហមកម្ពុជា ​មានគ្រប់ទី​កន្លែង ​សម្រាប់គ្រប់ៗគ្នា) ក្រោមអធិបតី​ភាព​ឯកឧត្តម​ ​ប៉ុល សារឿន គណៈកិត្តិយស កាកបាទក្រហមកម្ពុជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួម​ឯកឧត្តម​ លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន មកពីគ្រប់ទិសទី រួមទាំង​មន្រ្តីសាខា អនុសាខា​ អ្នកស្ម័គ្រចិត្ត យុវជ​នកាកបាទក្រហម​ ប្រមាណ ២០០០ នាក់​ចូលរួម នៅវេទិកា ៧ មករា ខេត្តព្រះសីហនុ ។

 

ទិវានេះ​ប្រារព្វឡើងក្នុង​គោលបំណង៖១.ដើម្បីរំលឹកដល់ថ្ងៃ​ខួបកំណើត​លោក ហង់ រី ឌុយណង់ ដែលជាស្ថាបនិក​កាកបាទក្រហម​ និងថ្ងៃបង្កើត​កាកបាទក្រហម


២.ផ្សព្វផ្សាយឱ្យមាន​ការយល់ដឹង​ទូទៅអំពីសកម្មភាព​ដែលកំពុងធ្វើ និងបន្តធ្វើ​របស់សាខា​ជាពិសេសការឆ្លើយតប​ទៅនឹងគ្រោះ​មហន្តរាយផ្សេងៗ


៣.កៀរគរ​រកមូលនិធិ​សប្បុរសធម៌ ​ពីគ្រប់មជ្ឈដ្ឋាន​ដើម្បីបន្ត​និរន្តភាពសាខា៕

ក្រោយពីការអាន​នូវរបាយការណ៍​សង្ខេបរបស់​សាខា​ជូនអង្គពិធី​ដោយឯកឧត្តម​ប្រធានកិត្តិយស​ និងអានសេចក្តីថ្លែងការណ៌​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយឯកឧត្តមប៉ុល សារឿន​ រួចមក ក៍មានពិធី​ប្រគល់ ​និងទទួលនូវថវិកា​ឧបត្ថម្ភ​ពីឯកឧត្តម​ លោកជំទាវ ​លោកឧកញ៉ា ​លោក លោកស្រី អ្នកនាងកញ្ញា​និងសប្បុរសជនទាំងអស់​ ជាកិច្ចបញ្ចប់។

 

ខេត្តស្វាយរៀង ប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តស្វាយរៀង៖ ព្រឹក​ថ្ងៃទី​ ០៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៧​ នៅសណ្ឋាគារ​ទន្លេវ៉ែគោ​ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ បានរៀបចំ​អបអរសាទ​ខួបទី​ ១៥៤​ ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឈចន្ទក្រហម​ ៨ ឧសភា​ ក្រោមប្រធានបទ​(កាកបាទក្រហមកម្ពុជា​មានគ្រប់​ទីកន្លែង​ សម្រាប់​គ្រប់ៗ​គ្នា) ក្រោមអធិបតីភាព​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ សុខា​ អគ្គមេ​បញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ ​និងជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើផ្ទៃប្រទេស​ និងមាន​ការចូលរួម​ពី ឯកឧត្តម​ លោកជំទាវ​ លោកឧកញ៉ា​ លោក​លោកស្រី​ប្រធាន​មន្ទីរ​ អង្គភាព​នានាក្នុងខេត្ត ម្ចាស់​រោងចក្រ​ សហគ្រាស ក្រុមហ៊ុន​ មន្ត្រីសាខា ​អនុសាខា​ យុវជន​ ក្រុមកាយរិទ្ធ​ ប្រម៉ាណ ៣៥០ នាក់ ។ នៅក្នុងពិធីនោះ​សប្បុរសជន​បានថវិកា​បានចំនួន ៣២៤,០០០ ដុល្លារ ។

ខេត្តកំពត ប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តកំពត ៖ ​កាល​ពីព្រឹក​ថ្ងៃទី​២ ​ខែឧសភា​ ឆ្នាំ​២០១៧​ សាខា​កាបាទក្រហម​កម្ពុជា​ ខេត្តកំពត​ បានរៀប​ចំប្រារព្ធ​ខួបទី​១៥៤​ ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ឆ្នាំ២០១៧​ ក្រោម​ប្រធាន​បទ «កាកបាទក្រហម​កម្ពុជា​មានគ្រប់​ទីកន្លែង​ សម្រាប់​គ្រប់ៗគ្នា»​ ក្រោម​អធិបតីភាព​ ឯកឧត្តម​បណ្ឌិត​ ប៉ែន ស៊ីម៉ន​ ទេសរដ្ឋមន្ត្រី ​ និងជាសមាជិក​កិត្តិយស​កាកបាទក្រហម​កម្ពុជា​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីសំណាក់ ​ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន យុវជន​កាយរិទ្ធ អ្នកស្ម័គ្រចិត្ត​កាបាទក្រហម យុវជន​កាកបាទក្រហម​កម្ពុជា មន្រ្តីរាជការ​ អង្គភាព​ជុំវិញខេត្ត​ អាជីវករ កងកម្លាំង​ប្រដាប់​អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្ស​ យ៉ាង​ច្រើនកុះករ។

 

ទិវានេះប្រារព្ធ​ឡើង​ក្នុងគោល​បំណង៖១.ដើម្បីរំលឹក​ដល់ថ្ងៃ​ខួបកំណើត​លោក ហង់ រី ឌុយណង់ ដែលជាស្ថាបនិក​កាកបាទក្រហម និងថ្ងៃបង្កើត​កាកបាទក្រហម


២.ផ្សព្វផ្សាយ​ឱ្យមានការយល់ដឹង​ទូទៅ​អំពីសកម្មភាព​ដែលកំពុង​ធ្វើ និងបន្ត​ធ្វើរបស់​សាខាជា​ពិសេសការឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយផ្សេងៗ


៣.កៀរគររក​មូលនិធិ​សប្បុរសធម៌ ពីគ្រប់មជ្ឈដ្ឋាន​ដើម្បីបន្ត​និរន្តភាពសាខា៕

 

គ្រូបង្រៀនចាប៊ីដងវែងមានជំងឺធ្ងន់ធ្ងរទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖​ នៅ​រសៀល​ថ្ងៃទី​ ២​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជួយឧបត្ថម្ភ​អំណោយ​មនុស្សធម៌​ជាលើកទី​ ៣​ ជូន​ លោកតា​ សួន​ ម៉ាប់​ (ហៅ​ សួន​ សាន)​ អាយុ​ ៦៩ឆ្នាំ​ ជាគ្រូបង្រៀន​ចាប៊ី​ដងវែង​ និងជាម្ចាស់​ពានរង្វាន់​ចាប៉ីដង​វែងជ័យលាភី​លេខ២ ប្រចាំ​ប្រទេស​កម្ពុជា នាឆ្នាំ២០០២​ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

 

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំនូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើ​នូវការ​គិតគូរពី​សុខភាព​របស់លោកតា ដែល​ជាសិល្បករ​ជើងចាស់​ បានបន្សល់​ទុកស្នាដៃ​សិល្បៈជាច្រើន​សម្រាប់អ្នក​ជំនាន់ក្រោយ​ និងសូមជូនពរ​លោកតា ឆាប់​បានជា​សះស្បើយពីជំងឺ។

 

កូនប្រុសទី​ ៥​ របស់លោកតា​ សួន​ សាន​ ដែលមកទទួលអំណោយនាពេលនោះ​ បានសំដែងក្តីរំភើប​ និងដឹងគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ដែលតែង​គិតគូរ​ចំពោះទុក្ខ​លំបាកគ្រួសារលោកតា និងបានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា​បានចំនួន​ ៣លើករួចមកហើយ។

 

សូមបញ្ជាក់ថា​ លោកតា​ សួន សាន ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ជ័យលាភីលេខ២ ផ្នែកចាប៉ីដងវែង​ ប្រចាំប្រទេស​កម្ពុជា នាឆ្នាំ២០០២​ ដែលលោកតា​អាចច្រៀង​បញ្ចេញ​សំនៀង​វោហារ លាយឡំនឹង​ការដេញ​ចាប៉ីដងវែង​របស់ខ្លួនបាន​យ៉ាងពិរោះ​រណ្តំបំផុត។ លោកតា​ បានធ្លាក់ខ្លួន​ឈឺដើរពុំរួចអំឡុងឆ្នាំ២០១៤ បន្ទាប់​ពីមកច្រៀង​ចាប៉ីនៅ​ប្រទេសចិន បានជាង​មួយខែ ដែលបាន​ធ្វើឱ្យជីវភាព​របស់គ្រួសារ​លោកតា ចុះដុនដាប​ជាបន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន៕

 

ខេត្តបាត់ដំបងប្រារព្ធខួបទី១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តបាត់ដំបង៖ ​នាព្រឹក​ថ្ងៃ​ទី​០២​ខែឧសភា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តបាត់ដំបង​ បានរៀបចំ​ប្រារព្ធ​ខួបទី​១៥៤​ ទិវា​ពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា​ ឆ្នាំ២០១៧​ ក្រោម​ប្រធានបទ​ «កាកបាទក្រហម​កម្ពុជា​មាន​គ្រប់ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា»​ ក្រោមអធិបតីភាព​ឯកឧត្តម​ ចន្ទ័ សុផល​ ប្រធាន​កិត្តិយស​សាខា ​ឯកឧត្តម​ អ៊ុយ រី​ អនុប្រធាន​កិត្តិយស​សាខា ​និង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​ លោកជំទាវ​ លោក​ឧកញ៉ា លោក​ លោកស្រី សប្បុរសជន​ អាជីវករ​ កងកម្លាំង​ប្រដាប់អាវុធ​ មន្រ្តីរាជការ​ អង្គភាព​ជុំវិញខេត្ត​ យុវជនកាកបាទក្រហម​កម្ពុជា​ យុវជន​កាយរិទ្ធិ​ សិស្សនិស្សិត​ និងប្រជាពលរដ្ឋ​ជាច្រើន​រូបទៀត​ ។ក្នុង​កម្មវិធី​នេះសាខាខេត្ត​បានទទួល​ចំណូល​ពីសប្បុរសជន​ជាបឋម​បានថវិកា​ចំនួន ៨២ ,៣៩៩$ ផងដែរ ។


ទិវានេះ​ប្រព្រឹត្ត​ទៅនៅ​ក្នុងគោល​បំណង៖


១.ដើម្បី​រំលឹក​ដល់ថ្ងៃកំណើត​លោក ហង់ រី ឌុយណង់ ជាស្ថាបនិក​កាកាបាទក្រហម​ និងថ្ងៃបង្កើត​កាកបាទក្រហម
២.ផ្សព្វផ្សាយ​អោយមាន​ការយល់ដឹង​អំពីទូទៅ​អំពីសកម្មភាព​ដែលកំពុងធ្វើ​​និងបន្តធ្វើ​របស់សាខា​ពិសេសការឆ្លើយ​ទៅនឹងគ្រោះមហន្តរាយ​ផ្សេងៗ
៣.កៀរគររក​មូលនិធិ​សប្បុសធម៌​ ពីគ្រប់មជ្ឈដ្ឋាន​ដើម្បី​បន្តនិរន្តរភាព​សាខា៕​និងបាន​បំពាក់កន្សែង​ទទួលស្គាល់​យុវជនកក្រកថ្មី​ចំនួន100នាក់​ផងដែរ។

លោក ឆន ថាណន់រងគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ ​នៅទីស្នាក់ការ​កណ្តាល ​នារសៀល​ថ្ងៃទី​ ៣ ​ខែឧសភា​ ឆ្នាំ​២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ ដែល​មាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានជួយ​ឧបត្ថម្ភ​គ្រឿងឧបភោគ​-បរិ​ភោគ សម្ភារៈប្រើប្រាស់​ និង​ថវិកា​មួយចំនួន​ ជូន លោក​ ឆន ថាណន់ ជា​តន្ត្រីករ​ និង​ជាម្ចាស់បទ​ “ជីវិតក្មេងកំព្រា” ដែលមាន​ទុក្ខផ្ទួនគ្នា​ ដោយទទួល​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​ ២៨ ​ខែមេសា ​ឆ្នាំ២០១៧ បន្ទាប់​ពីប្រពន្ធ​ទើបស្លាប់​បាន ២ខែ ​ដោយសារ​ជំងឺមហារីក​ បច្ចុប្បន្ន​កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​កាល់ម៉ែត។

ក្នុងឱកាសនោះ​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​នូវការ​សួរសុខទុក្ខ ​ក្តីអាណិត​អាសូរ ចំពោះ​លោក ឆន ថាណន់ ដែលបាន​ជួបឧបទ្ទវហេតុ​នេះ និងជូនពរ​ ឆាប់បាន​ជាសះស្បើយ ឆាប់វិល​ត្រឡប់បំពេញ​ការងារដូច​ដើមវិញ។

បងស្រីបង្កើត លោក ឆន ថាណន់ ដែលមក​ទទួលអំណោយ​នាឱកាសនោះ បានសំដែង​ក្តីរំភើបមិននឹកស្មានដល់ ​ដោយបាន​កាកបាទក្រហមកម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរ​ជួយ​សម្រាល​ទុក្ខលំបាកដល់​ក្រុមគ្រួសារ​ និង​សូមជូនពរ​ដល់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត មានសុខភាពល្អ កម្លាំ​ងមាំមួន អាយុ​យ៉ឺនយូរ ដើម្បីនៅ​ជាម្លប់ និងផ្តល់ភាព​កក់ក្តៅ ដល់ប្រជាជន​រងគ្រោះគ្រប់ៗគ្នា៕

 

ស្រ្តីដែលមានជំងឺមហារីកសុដន់ និងមានផ្ទៃពោះទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ ​នៅព្រឹក​ថ្ងៃទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៧ ​នេះ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានផ្ដល់​អំណោយ​មនុស្សធម៌​ ជូនគ្រួសារ​ស្ត្រីទី​ទ័លក្រ​ រី សេង​ រស់នៅ​ភូមិឈើទាលភ្លោះ​ ឃុំព្រៃអំពក​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ដែលមានជំងឺមហារីកសុដន់​ និងមានផ្ទៃពោះ​ ៨​ខែផង​នោះ​ បានមក​ធ្វើការ​ព្យាបាល​ធ្វើការ​វះកាត់​យកទារក​ចេញពី​ផ្ទៃម្តាយ​ បានប្រកប​ដោយ​សុខភាពល្អ​ កាលពីថ្ងៃទី​ ២៨​ ខែមេសា​ ឆ្នាំ២០១៧ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ (មន្ទីរពេទ្យរុស្ស៊ី)​។

 

ជាមួយនឹងប្រសាសន៍​ផ្ដាំផ្ញើសួរ​សុខទុក្ខ​របស់ ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ​លោកជំទាវ ​ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា​ បានផ្ដាំ​ផ្ញើ លោក ឯម ម៉ែងហ៊ាន ​ដែលត្រូវ​ជាប្ដី របស់​ស្រ្តី រី សេង សូមមើល​ថែរក្សា​សុខភាព​ប្រពន្ធ កូន និងតាមដាន​នូវស្ថានភាព​សុខភាព​ប្រពន្ធ កូន​ជានិច្ច។​

 

លោក ឯម ម៉េងហ៊ាន ​មានក្តីរំភើប​ និងសម្តែង​នូវការដឹងគុណ​យ៉ាងជ្រាល​ជ្រៅបំផុត​ចំពោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជា​ មាតា​មនុស្សធម៌ តែង​គិតគូរ​ និងយកចិត្តទុកដាក់​ចំពោះ​ទុក្ខលំបាក​ក្រុមគ្រួសារ​លោក​ ដោយបាន​ជួយឧបត្ថម្ភ​ជាបន្តបន្ទាប់​។

 

អំណោយ​ដែល​ផ្ដល់ជូន​នាឱកាស​នោះរួមមាន៖ សម្ភារៈសម្រាប់​ទារក ម្សៅទឹក​ដោះគោ អាហារបំប៉ន និងថវិកាមួយចំនួន៕

 

ក្លឹបយុវជនកក្រកខេត្តព្រះវិហារ សួរសុខទុក្ខសិស្សក្រីក្រ

សាខាកក្រកខេត្តព្រះវិហារ៖ ​ព្រឹក​ថ្ងៃ​ទី​ ៣០ ខែ មេសា ​ឆ្នាំ​២០១៧ ​នេះ​ លោក​ ពៅ លីហៀង​ ប្រធាន​កិត្តិយស​ក្លឹប​យុវជន​កាកបាទក្រហម​ប្រចាំ ​វិទ្យាល័យ​ ជា ស៊ឹម​ ត្បែងមានជ័យ​ បានដឹកនាំ​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​ ជា ស៊ីម​ ត្បែងមានជ័យ​ចំនួន១០នាក់​ ចុះសាក​សួរសុខទុក្ខ​ និង​នាំយក​សម្ភារផ្តល់​ជូន ​ដល់សិស្ស​ដែលមាន​ជីវភាព​ខ្វះ ខាត​ និងឪពុក​ឈ្មោះ ប៉ាង កា អាយុ ៥៨ ឆ្នាំ មានសមាជិក​គ្រួសារ​ចំនួន ៥ នាក់ រស់នៅ​ភូមិ​គោកបេង សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះ​ដែរ​លោកប្រធាន​កិត្តិយស​ក្លឹប​ បានពាំនាំ​នូវប្រសាសន៍​សាកសួរសុខទុក្ខ​របស់​សម្តេច​កិត្តិព្រិទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​សម្តេច​តែងតែ​គិតគូរ​ពីបងប្អូន​ប្រជាពលរដ្ឋ ​ពិសេស​ប្អូនៗ យុវជន។

សម្ភារទាំងនេះ​គឺបាន​មកពី​ការចូលរួម​របស់ប្អូន​ៗយុវជន​តាមរយៈ​ក្លឹបយុវជន​កាកបាទ ក្រហម​កម្ពុជា​ប្រចាំវិទ្យាល័យ​ ក្នុងនោះ​រួមមាន : អង្ករ ៥០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអីវ០១យួរ ទឹកត្រី ១ យួរ ប៊ិចេង០១គីឡូក្រាម ស្កសរ០១គីឡូក្រាម អំបិល០១គីឡូក្រាម ខ្ទឹមស ១គីឡូក្រាម ប្រេងកូឡា ថ្នាំលេប ១ឈុត ទឹកក្រូច ១ដបធំ ប្រេងឆា១លីត្រ សៀវភៅសិក្សាចំនួន២០ក្បាល ប៊ិច១០ដើម និងថវិកាចំនួន៦០,០០០ រៀល ។

 

ខេត្តកែបប្រារព្ធខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តកែប៖ នា​រសៀល​ថ្ងៃទី​២៩​ ខែមេសា ​ឆ្នាំ២០១៧ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកែប ​បានរៀបចំ​ប្រារព្ធខួប​ទី១៥៤​ ទិវា​ពិភពលោក​
កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨ ឧសភា ឆ្នាំ២០១៧ ក្រោម​ប្រធានបទ​ «កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា» ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្រ្តីរាជការ អង្គភាពជុំវិញខេត្ត យុវជនកាយរិទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា និងសប្បុរសជន​ជាច្រើន​រូបទៀត ។

 

ទិវានេះ​ប្រព្រឹត្ត​ទៅនៅ​ក្នុងគោល​បំណង៖


១.ដើម្បីរំលឹក​ដល់​ថ្ងៃកំណើត​លោក ហង់ រី ឌុយណង់ ជាស្ថាបនិក​កាកាបាទក្រហម​ និងថ្ងៃបង្កើត​កាកបាទក្រហម
២.ផ្សព្វផ្សាយ​អោយមាន​ការយល់ដឹង​អំពីទូទៅ​អំពី​សកម្មភាព​សាខាដែល​កំពុងធ្វើ​និងបន្តធ្វើ​
៣.កៀរគរ​រកមូលនិធិ​សប្បុសធម៌​ ពីគ្រប់​មជ្ឈដ្ឋានដើម្បី​បន្ត​និរន្តរភាព​សាខា៕

 

ខេត្តកំពង់ចាមប្រគល់ផ្ទះជូនប្រជាជនងាយរងគ្រោះបំផុតនៅស្រុកកោះសូទិន

សាខាកក្រក ខេត្តកំពង់ចាម ៖ ​នៅ​រសៀល​ថ្ងៃទី​ ២៩​ ខែ​មេសា ​ឆ្នាំ​២០១៧​ ឯកឧត្តម​ ជឹម លាវ​ អនុប្រធាន​គណៈកម្មាធិការ​សាខា ​និង​ក្រុម​ការងារ​សាខា​ អនុសាខា​ស្រុកកោះសូទិន​ បានចុះ​ជួប​សំណេះ ​សំណាល​ និង​ប្រគល់​ផ្ទះកាកបាទក្រហម​ជូនប្រជាពលរដ្ឋ​ ៦ខ្នង ដល់​ប្រជាពលរដ្ឋ​ ៦គ្រួសារ​ក្នុងនោះ​ នៅឃុំ​ពាម​ប្រធ្នោះ​ចំនួន ៣គ្រួសារនិង​ឃុំមហាខ្ញូង​ចំនួន២គ្រួសារ​ក្នុងស្រុក​កោះសូទិន ​និងមាន​ប្រជាជន​ចូលរួម ចំនួន១៧នាក់។

នាឱកាសនោះ ​ឯកឧត្តម ​បានមាន​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ​ និងចូលរួម​ត្រេកអរ​ ដែលបងប្អូន​ទទួលបាន​ផ្ទះនេះ ​ពីសំណាក់ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជានិច្ចកាល​យកចិត្តទុកដាក់​ និងផ្តល់​ក្តីអាណិត​ ស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ និងងាយរងគ្រោះ​គ្រប់​ប្រភេទ គ្រប់ពេល​វេលា ទីកន្លែង គ្រប់ស្រទាប់​វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្រៅពីផ្តល់ផ្ទះ ក៍មាន​សំភារ:ផ្សេង​ទៀតរួមមាន អង្ករក្នុង១គ្រួសារ ២៥ គីឡូ មី ១កេះ ត្រីខកំប៉ុង១យួ ភួយ១ មុង១ សារ៉ុង១ ក្រម៉ា១និង ថវិកាមួយចំនួន ។

 

First Prev 43 44 45 46 47 Next Last