អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

ខេត្តពោធិ៍សាត់ទទួលទេយ្យទានពីព្រះសង្ឃគង់នៅវត្តព្រែកស្តី

សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​២២​ ខែ​មេសា ​ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ពោធិ៍សាត់​ ដឹកនាំ​ដោយ​ ឯកឧត្តម​ ខូយ រីដា​ ប្រធាន​គណៈកម្មាធិការ​សាខា​ អម​ដំណើរ​ដោយ​ សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា​ ក្រុមប្រតិបត្តិ​សាខា ​បានអញ្ជើញ​ទៅ​ទទួល​ទេយ្យទានសប្បុរសធម៌​ជាគ្រឿង​ឧបភោគ​ បរិភោគ​ និង​សម្ភារៈ​ប្រើប្រាស់​ ពីព្រះតេជគុណ​នៅ ​សុគន្ធថៃ​ (លោក តាហួ) ស្ថិត​នៅវត្ត​ហង្សាបិតិ​ (ហៅវត្តព្រែកស្តី ) ខេត្តពោធិ៍សាត់។

 

នៅក្នុង​ឱកាសនោះ​ដែរ ឯកឧត្តម​ប្រធាន​ បានថ្លែង​អំណរ​ព្រះគុណ​យ៉ាងជ្រាលជ្រៅ​ដល់​ព្រះតេជគុណ​ នៅ សុគន្ធថៃ​ ដែលមាន​ទឹកព្រះទ័យ​ជ្រះថ្លា ​នាំយក​ទេយ្យទាន​សប្បុរសធម៌​ទាំងនេះ​មកសាខា​ ព្រមទាំង​បានសន្យា​នឹងចាត់ចែង​ប្រើប្រាស់​នូវទេយ្យទាន​សប្បុរសធម៌​ទាំងអស់​នេះជួយ​ឲ្យដល់ដៃ​ជន​រងគ្រោះ​ និងជនងាយ​រងគ្រោះ​គ្រប់ប្រភេទ​ឲ្យស្របតាម​គោលការណ៍គ្រឹះ​ទាំង៧​ប្រការ​របស់​ចលនា​កាកបាទក្រហម។

 

ទេយ្យទាន​ទាំងនោះ​រួមមាន ៖ អង្ករ ៣៦៥​គីឡូក្រាម មី ៤០កេស ស្កស ៥០​គីឡូក្រាម ត្រីខ ២កេស និងតែ ២០០​កញ្ចប់​ផងដែរ៕

 

ពិធីប្រគល់អណ្តូងទឹកស្អាតជូនដល់ប្រជាជននៅស្រុកអូរយ៉ាដាវ ខេត្តរតនគីរី

សាខាកក្រកខេត្តរតនគិរី ៖​នាព្រឹក​ថ្ងៃទី​២៤​ ខែ​មេសា ​ឆ្នាំ​ ២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវ​ការ​នូវ​អណ្តូង​ទឹកស្អាត​ ចំនួន​១៤​ (មាន​លេខ​រៀង​ពីទី ០២៨​ដល់​ទី ​០៤១) ដោយមាន​ការ​ចូលរួម​ពីសំណាក់ ​ឯកឧត្តម​វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ កាកបាទក្រហម​កម្ពុជា ​តំណាង​ដ៍ខ្ពង់ខ្ពស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន និងមានការ​អញ្ជើញ​ចូលរួម​ពី សមាជិក​ សមាជិកា​ គណៈកម្មាធិការ​សាខា​ ព្រមទាំង​នាយក​ សមាជិក សមាជិកា សាខា និងអនុសាខា ជូនប្រជាជន​នៅតំបន់ដាច់​ស្រយាល​និងផ្លូវពិបាក​ធ្វើដំណើរ ​ព្រមទាំង​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន ២៥០ គ្រួសារ​ស្មើនឹង​ ១,៦៦០ រស់​នៅឃុំ ​ប៉ក់ញ៉ៃ ឃុំ ប៉ាតេ ឃុំ យ៉ាទុង និង ឃុំ បរខាំ។

 

នាឱកាស​នោះផងដែរ ​ឯកឧត្តម​វេជ្ជ. បានពាំនាំ​បណ្តាំ​ផ្ញើ​របស់​សម្តេចកិត្តិបណ្ឌិត សូមជួយ​ថែរក្សា​អណ្តូងអោយ​យូរអង្វែង ​និងមាន​អនាម័យ​ជុំវិញ​អណ្តូង។ ស្ត្រីចាប់ពី​វ័យ​បន្តពូជ​ត្រូវទៅ​ទទួល​សេវាពី​មណ្ឌល​សុខភាព​ដើម្បី​កាត់បន្ថយ​អត្រាឈឺ​ស្លាប់​របស់កុមារ​អាយុក្រោម​ប្រាំឆ្នាំ​។ គោរព​ច្បាប់​ចរាចរ​ និង​ បើកបរ​ប្រកប​ដោយ​សុវត្ថិភាព។ ជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន និងគ្រឿងស្រវឹង។

 

ប្រជា​ពលរដ្ឋ​ចំនួន ២០០នាក់ ដែលចូលរួម​ក្នុងពិធី​នោះ មានក្តី​រីករាយ​ឥតឧបមា​ក្រោយទទួល​បាន​សមិទ្ធផល​ថ្មីនេះ​ ហើយស្ត្រី​ម្នាក់ៗ​ទទួល​បាន សារុង ១ រីឯបុរស​ម្នាក់ៗ​ទទួល​បាន ក្រមា១ ដោយឡែក​ចាស់ៗទួលបានថវិកាមួយចំនួនបន្ថែមទៀត។

 

សូមបញ្ជាក់​ថា អណ្តូង​ទាំងនេះ ត្រូវបាន ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​សម្រេច​ផ្តល់​កាលពី​ថ្ងៃទី​ ១៥ ​ខែ កុម្ភៈ​ ឆ្នាំ ២០១៧ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកប្រើប្រាស់​ចំនួន ៣៥០ គ្រួសារ ស្មើមនុស្ស ១,៦៦០ នាក់ នៅឃុំ ប៉ក់ញ៉ៃ ឃុំ ប៉ាតេ ឃុំ យ៉ាទុង និងឃុំ បរខាំ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។


មកទល់​បច្ចុប្បន្ននេះ​កាកបាទក្រហម​កម្ពុជា​ បានផ្តល់​អណ្តូងទឹក​ស្អាត​ចំនួន​ ៤១ អណ្តូង ​តាំងពី​ឆ្នាំ ២០១០មក ។ដោយឡែក​នេះជាជំហាន​ទី២ ចំនួន ១៤ ចំណាយទឹកប្រាក់អស់ ៣៩.០៥២,២២ ដុល្លាអាមេរិក។

 

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង

សាខាកក្រក​ខេត្តបាត់ដំបង៖ នៅឃុំ​ព្រៃខ្ពស់​ស្រុក​បវេល​នាព្រឹក​ថ្ងៃទី​ ២៣ ខែ មេសា ឆ្នាំ ២០១៧​ ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ដឹកនាំ​ដោយ ​ឯកឧត្តម​បណ្ឌិត ​ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​និងសហការី​សហការ​ជាមួយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បានចុះ ​សាកសួរសុខទុក្ខ និងចែកអំណោយ​មនុស្សធម៌ ​ជូនដល់​ប្រជាពលរដ្ឋ​ ក្រីក្រ ចាស់ជរា​ ដែលមាន​ជីវភាព​ខ្វះខាត​ខ្លាំង សរុប​ចំនួន៤៥គ្រួសារ ដែលបាន​ជ្រើសរើស​មកពី​តាមភូមិ​ទាំង១០ ក្នុងឃុំ​ព្រៃខ្ពស់ ស្រុក​បវេល ខេត្តបាត់ដំបង។​ 


នាឱកាសនោះ ​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​បានលើកឡើង​ពីការយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហម​កម្ពុជា ដោយមិន​ប្រកាន់​ពីនិន្នាការ​នយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ពោលគឺ​ ឲ្យតែ​ប្រជាពលរដ្ឋ​រស់នៅ​លើទឹកដីខ្មែរ​ហើយ​ទទួលរងគ្រោះ​ សុទ្ធតែទទួលបានការជួយឧបត្ថម្ភ​គាំទ្រ​ពីកាកបាទក្រហម​កម្ពុជា​គ្រប់ៗគ្នា និងបាន​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំង ណែនាំ​កូនចៅ​អោយ​ជៀសឆ្ងាញពី​គ្រឿងញៀន និង​ចូលរួម​គោរព​ច្បាប់ចរាចរណ៍​ អោយបានគ្រប់គ្នា ។

អំណោយ​មនុស្សធម៌​ដែលគ្រួសារ​នីមួយៗទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធវិឃែរ១កេស មី១ កេសន ក្រមា១ សារ៉ុង១ និងថវិកាចំនួន៣មុឺនរៀល​ ៕បញ្ជាក់៖អង្ករ និងមី ជាអំណោយរបស់គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ថវិកា​ជាអំណោយ​ក្រុមការងារ​ចុះជួយឃុំ ដោយឡែក​គ្រួសាររងគ្រោះដោយ​រន្ទះបាញ់​មួយគ្រួសារ​បន្ថែម​ថវិកា៥ម៉ឺនរៀលផងដែរ ។

សាខាកក្រកខេត្តព្រះវិហារជួយលើកផ្ទះជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

សាខាកក្រកខេត្តព្រះវិហារ៖ នៅព្រឹក​ថ្ងៃទី​ ២២ ខែ មេសា ឆ្នាំ ២០១៧ នេះ​ឯកឧត្តម​ យុង គឹមហ៊ាន​ នាយក​ប្រតិបត្តិ​សាខា​កាក បាទក្រហម​កម្ពុជា ខេត្តព្រះវិហារ មន្រ្តី​ប្រតិបត្តិ ​អនុសាខា និង​អ្នកស្ម័គ្រចិត្ត​ បានចុះ​ជួយលើក​ផ្ទះជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅភូមិ​បុស្សធំ ឃុំប្រមេរ ស្រុក​ត្បែងមាន​ជ័យ ដែលផ្ទះ​របស់គាត់​ត្រូវភ្លើងឆេះ​កាលពី ២ ឆ្នាំមុន​តែគ្មាន​លទ្ធភាព​សាងសង់​ឡើងវិញ​ ស្របទៅតាម​គោល ការណ៍គ្រឹះ​របស់ចលនា​ ក្នុងចូលរួម​លើកតម្លៃ​មនុស្ស សាខា​កាកបាទ ក្រហមកម្ពុជា​ រួមជាមួយ​សប្បុរសជន​ជួយសង់ផ្ទះ​ជូន ដែល​ធ្វើអំពី​ឈើ ប្រក់សង្ក័សី ​ទំហំ ៨ម×៩ម ។


សូមបញ្ជាក់នេះជាផ្ទះទី ១៣ ហើយ​ដែល​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានសាងសង់​ជូនបងប្អូន​ប្រជាពលរដ្ឋ​ទីទល់ក្រ។

ខេត្តស្វាយរៀងប្រជុំស្តីពីការត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា

សាខាកក្រក​ខេត្តស្វាយរៀង៖ ព្រឹក​ថ្ងៃទី​ ២១ ខែ មេសា ឆ្នាំ ២០១៧ នៅទី​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង បានបើក​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​រៀបចំ​ប្រារព្វ​មិទ្ទិញ​អបអរសាទរ​ខួបទី​ ១៥៤ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ក្រោមប្រធាន​បទ កាកបាទក្រហម​កម្ពុជា​មានគ្រប់ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា ។ កិច្ចប្រជុំ​នេះប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា លោកជំទាវ ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា ព្រមទាំង​ក្រុមប្រតិបត្តិ​សាខា សរុបចំនួន ១៣ នាក់ ។

ប្រជាជនខ្វះខាតស្បៀងនៅសង្កាត់ជ្រោយចង្វាទទួលអំណោយមនុស្សធម៌

សាខាកក្រក​រាជធានី​ភ្នំពេញ៖ នា​ថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ២០១៧​ ក្រុម​កាកបាទក្រហម​កម្ពុជា​ សង្កាត់​ជ្រោយចង្វារ​ ដឹកនាំ​ដោយ​ លោកស្រី ​សុខ​ ណារី ​សមាជិកា​ក្រុមកាកបាទក្រហម​សង្កាត់​ បានចុះ​សាកសួរសុខ​ទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ទៅផ្តល់​ជូនចាស់​ជរា​ ប្រជាពលរដ្ឋ​មានជីវភាព​ខ្វះខាត​ចំនួន១០គ្រួសារ ​រស់នៅក្នុងភូមិ៣ ។

 

នាឱកាសនោះ​ លោកស្រី​សមាជិកា ​បានគូស​បញ្ជាក់ថា​៖ កាកបាទ​ក្រហម​កម្ពុជា​មានគ្រប់ទី​កន្លែង​ សម្រាប់​គ្រប់ៗគ្នា​ ជាក់ស្តែង​ដូចជាពេលនេះ ​ពោលការ​ជួយរបស់​កាកបាទក្រហម​កម្ពុជា​ ដោយប្រកាន់​ភ្ជាប់នូវ​គោលការណ៍គ្រឹះ​ទាំង៧​ប្រការ​របស់ចលនា​គឺ​ ភាពមនុស្សធម៌​ ភាពមិនលំអៀង​ អព្យាក្រឹតភាព​ ឯករាជ្យភាព​ សេវាកម្មស្មគ្រ័ចិត្ត​ ឯកភាព​ សកលភាព​ ។

 

អំណោយ​មនុស្សធម៌​ដែលបាន​ប្រគល់ជូន​ក្នុង១គ្រួសារ​ៗទទួលបាន៖​ អង្ករ៣០​គីឡូក្រាម ​ទឹកដោះ​គោឆៅ​៦កំប៉ុង​ និងថវិកា​ចំនួន២០.០០០រៀល​ ៕

 

វេទិកាយុវជន ស្តីពី "យុវជន និងបេសកកម្មកាកបាទក្រហម" ឆ្នាំ២០១៧

កក្រក ៖ ដើម្បីចូលរួមអបអរខួបទី​ ១៥៤​ ទិវាពិភព​លោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨​ ឧសភា​ ២០១៧​ ក្រោម​ប្រធានបទ​ "កាកបាទ​ក្រហម​កម្ពុជា​មានគ្រប់​ទីកន្លែង​ សម្រាប់គ្រប់ៗគ្នា"​ ដែលនឹង​មកដល់ក្នុងពេល​ខាងមុខ​នេះ​ នៅព្រឹកថ្ងៃទី​ ២១​ ខែមេសា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតាជាតិខ្មែរ​ គង់ប្រថាប់​ជាព្រះប្រធាន​កិត្តិយស​ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានរៀបចំ​ឱ្យមាន​ វេទិកាយុវជន​ ស្តីពី​ "យុវជន​ និង​បេសកកម្ម​កាកបាទក្រហម"​ ក្រោមការបកស្រាយ​ពីយុវជន​ជាវាគ្មិន​ មកពី​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ​ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និងសាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ។

 

 

វេទិកានេះ​ ប្រព្រឹត្តទៅ​នៅស្ទូឌីយ៉ូ​ទូរទស្សន៍ជាតិ​កម្ពុជា​ ក្រោមអធិបតីភាព​ លោកជំទាវ​ ឃួន​ សុដារី​ អនុប្រធាន​កាកបាទក្រហមកម្ពុជា​ និងអញ្ជើញ​ចូលរួម​ពីលោក​ រ៉ូមេន​ ប៉ារ៉ាម៉ូនូវ​ (Roman Paramonov) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី​ ប្រចាំនៅកម្ពុជា​ ថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​ ទីប្រឹក្សាយុវជន​ យុវជន អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ និងនិស្សិត​សាកលវិទ្យាល័យ​ សរុប​ប្រមាណ​ ១៣៥នាក់៕

កាកបាទក្រហមកម្ពុជាប្រជុំរៀបចំពិធីខួបទី ១៥៤ ទិវាពិភពលោក ៨ ឧសភា២០១៧

កក្រក ៖ នៅរសៀលថ្ងៃទី​ ២០​ ខែមេសា​ ឆ្នាំ២០១៧​ នេះ​ គណៈកម្មការ​ អនុ​គណៈកម្មការ​ រៀបចំពិធីខួបទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៧ បានរៀបចំកិច្ចប្រជុំលើកទីបី​ ក្រោម​អធិបតីភាព សម្តេច​ចៅហ្វាវាំង ​គង់ សំអុល អនុ​ប្រធាន​អចិន្ត្រៃយ៍ ​កាកបាទក្រហម​កម្ពុជា​ និងជាប្រធាន​គណៈកម្មការ​ ព្រមទាំងអញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ សមាជិក​ សមាជិកា​ សរុបចំនួន​ ៤១នាក់។

កិច្ចប្រជុំនេះ​ បានពិភាក្សា​ និងត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំទិវា​ ៨​ ឧសភា​ របស់អនុគណៈកម្មការនីមួយៗ​ដែល​បានអនុវត្ត​ក្នុងពេលកន្លងមក​ បន្ទាប់ពី​កិច្ចប្រជុំ​លើកទីពីរ​ កាលពីថ្ងៃទី​ ២២​ ខែមីនា​ ឆ្នាំ​ ២០១៧ និង​លើកទិសដៅ​បន្តនៃ​គណៈកម្មការ​ និងអនុគណៈកម្មការ​នីមួយៗ​ ដើម្បីអនុវត្ត​ការងារ​ឱ្យមានប្រសិទ្ធភាព៕

កាកបាទក្រហមកម្ពុជាទទួលអំណោយពីសប្បុរសជន

កក្រក ៖​នៅព្រឹក​ថ្ងៃទី​ ១៩​ ខែ​មេសា​ ឆ្នាំ​២០១៧​ នេះ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ទទួល​ជួប​សវនការ​ និង​ទទួល​អំណោយ​ជាថវិកា​ចំនួន​ ៣៥.០០០ដុល្លារ (បីម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ពី ឧកញ៉ាបណ្ឌិត ជា រតនា និងលោកជំទាវ លី ហៀក រតនា ព្រមទាំង​ក្រុម​គ្រួសារ​ សម្រាប់​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៧។

 

បញ្ជាក់ ៖ ​ថវិកា ​ឧកញ៉ាបណ្ឌិត ​ជា រតនា និង​លោកជំទាវ​ ២០.០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក)
- ថវិកា ​ឧកញ៉ា​ អ៊ុង អេង ​និងលោកជំទាវ ​៥.០០០ដុល្លារ​ (ប្រាំពាន់ដុល្លារអាមេរិក)
- ថវិកា ​ឧកញ៉ា ស៊ុយ ហេង​ និង​លោកជំទាវ ​៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក)
- លោក រ៉ាត់ ដារ៉ារ័ត្ន ​និងលោកស្រី​ ៥.០០០ដុល្លារ​ (ប្រាំពាន់ដុល្លារអាមេរិក)៕

 

ប្រជាជនរងគ្រោះថ្នាក់ចរាចរទទួលអំណោយពីសាខាកក្រកខេត្តព្រៃវែង

សាខាកក្រកខេត្តព្រៃវែងៈ ​នៅព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រៃវែង​ ដឹកនាំ​ដោយ​ លោកស្រី ​អ៊ុក មាសសូលីណា ​នាយិកា​សាខា​ និងសហការី​ បានអញ្ជើញចុះ​សួរសុខ​ទុក្ខ និង នាំយក​អំណោយ​មនុស្សធម៌​របស់សាខា​ចែកជូន​ដល់ បងប្រុស ​ឡឹក សារ៉ាវន្ត៍ អាយុ៣៧ឆ្នាំ ធ្លាក់ខ្លួន ពិការ​ដើរពុំរួច​ដោយគ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេលកន្លង​ទៅ បច្ចុប្បន្ន​រស់នៅភូមិ​ស្វាយសាមសិ​ប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ 


សូមបញ្ជាក់​ថាកន្លងមក​ អនុ​សាខាកាបាទក្រហម​កម្ពុជា ​ស្រុកបាភ្នំ​ បានធ្វើការ​ផ្តល់អំណោយ​ជូនបង​ប្រុសបានចំនួន​ ២លើក​ រួចមកហើយ​ ហើយនេះ​គឺជាការ​ផ្តល់ជូន​លើកទី ៣​ គិតមកទល់ពេលនេះ​បញ្ហា​សុខភាពរបស់គាត់​មានសភាព​ ប្រសើរឡើង​ជាងមុន និងជិតដើរ​រួចវិញ​បាន ហើយ។

 

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ២៥គក អាហារបំប៉ន២កញ្ចប់ ត្រីខ១យួរ មី១កេស និងថវិកា១០០,០០០៛។

First Prev 41 42 43 44 45 Next Last