អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

លោក តាហ្វុយហ្សូទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ ​នៅព្រឹក​ថ្ងៃទី ​២៨​ ខែ​មេសា​ ឆ្នាំ២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ​បានជួយ​ឧបត្ថម្ភ​ដល់ការ​វះកាត់​ព្យាបាល​ជំងឺ​របស់​ លោកតា​ ស៊ូ​ សាវ៉ាង​ (ហៅ​ តា ហ្វុយ ហ្សូ)​ តារា​កំប្លែង​ជើងចាស់​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាងកក​ប្រទេសថៃ។

 

ក្នុងឱកាសនោះ ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែល​ផ្តាំផ្ញើ​នូវ​ការគិតគូរពី​សុខភាព​របស់​លោកតា និងសូម​ជូនពរ​លោកតា ឆាប់បាន​ជាសះស្បើយ​ពីជំងឺ។

លោកយាយ​ ប៉េង​ ផាន​ អាយុ​ ៦៤ឆ្នាំ​ ត្រូវជាភរិយា​លោកតា​ ស៊ូ​ សាវ៉ាង​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែល​តែងតែ​គិតគូរ ​និងយកចិត្ត​ទុកដាក់​ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក៕

លោក រិន សាវ៉េតទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅ​ព្រឹក​ថ្ងៃទី​ ២៨​ ខែ​មេសា​ ឆ្នាំ២០១៧​ នេះ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន ​បានឧបត្ថម្ភ​គ្រឿង​ឧបភោគ​-បរិភោគ​ និងថវិកា​មួយចំនួន​ដល់​លោក​ រិន​ សាវ៉េត​ សម្រាប់​ធ្វើបុណ្យ​ ៧ថ្ងៃ​ ភរិយា​របស់​លោក​ ដែលបាន​ទទួល​មរណភាព​ ដោយសារ​ជំងឺមហារីក​ កាលពីថ្ងៃទី​ ២៣​ ខែមេសា​ ឆ្នាំ២០១៧​ កន្លងទៅ។​

 

ក្នុងឱកាសនោះ​ លោកជំទាវ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការរង​ទី ១ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើ​នូវការ​រំលែកទុក្ខ​ជាមួយ​ក្រុមគ្រួសារលោក​ រិន​ សាវ៉េត​ និងសូមបួងសួង​ដល់វិញ្ញាណក្ខន្ធ​សព​ បានទៅកាន់​សុគតិភព​កុំបីឃ្លៀងឃ្លាត​ឡើយ។​

 

លោក រិន សាវ៉េត មានក្តីរំភើប​ និងសម្តែង​នូវការ​ដឹងគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា មាតាមនុស្សធម៌ តែងគិតគូរ​ និងយកចិត្តទុកដាក់​ចំពោះទុក្ខ​លំបាក​ក្រុមគ្រួសារ​លោក​ ដោយបាន​ជួយឧបត្ថម្ភ​ជាបន្ត​បន្ទាប់​ តាំងពីពេល​ភរិយាលោក​ កំពុងព្យាបាល​នៅក្នុងមន្ទីរពេទ្យ​រហូតដល់បច្ចុប្បន្ននេះទៀត។

 

សូមបញ្ជាក់ថា​ កាកបាទក្រហម​កម្ពុជា​ នៅបាន​ឧបត្ថម្ភ​ថវិកាមួយចំនួន​ ជូនលោក​ រិន​ សាវី​ អាយុ​ ៥៦ឆ្នាំ​ ត្រូវជា​ឪពុក​បង្កើត​របស់លោក​ រិន​ សាវ៉េត​ ដែលអញ្ជើញ​មកជាមួយ​គ្នានោះដែរ៕

ខេត្តកំពង់ឆ្នាំងប្រារព្ធខួបទី១៥៤ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖​កាលពី​ព្រឹក​ថ្ងៃ​ទី២៩​ ខែ​មេសា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ឆ្នាំង​ បានប្រារព្ធ​ខួប​ទី១៥៤​ ទិវា​ពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ឆ្នាំ២០១៧ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេច​ចៅហ្វាវាំង​ គង់ សំអុល​ អនុប្រធាន​អចិន្ត្រៃយ៍ ​កាកបាទក្រហមកម្ពុជា​ ក្រោម​ប្រធានបទ​ «កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង​ សម្រាប់​គ្រប់ៗគ្នា​ » ដែលមាន​ការអញ្ជើញ​ចូលរួមពី​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការ​សាខា ថ្នាក់ដឹកនាំ​ អភិបាលនៃ​គណៈអភិបាលខេត្ត​ មន្ត្រីរាជការ​មន្ទីរ​ជុំវិញ​ខេត្ត និងប្រជាពលរដ្ឋ​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងខេត្តខេត្តកំពង់ឆ្នាំង​ផងដែរ។

 

ទិវានេះប្រព្រឹត្ត​ទៅនៅ​ក្នុងគោលបំណង ​ស្វែងរកមូលនិធិ​សប្បុរសធម៌​ សម្រាប់​ជួយដល់ជន​ងាយរងគ្រោះបំផុត​ និង​អបអរសាទរ​ទិវាពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម ​៨ ឧសភា៕

 

វគ្គផ្សព្វផ្សាយស្តីពីគោលការណ៍គ្រឹះទាំង៧របស់ចលនាច្បាប់មនុស្សធម៌អន្តរជាតិដល់កងពលធំលេខ៣

កក្រក៖ ​នាព្រឹក​ថ្ងៃទី​ ២៧​ ខែ​មេសា​ ឆ្នាំ​២០១៧​ លោកជំទាវ​ ហួន​ ច័ន្ទ​បូរ៉ា​ នាយិកា ​នាយក​ដ្ឋាន​ទំនាក់ទំនង​ បាន​សហការ​ជាមួយ​ គណៈកម្មាធិការ​អន្តរជាតិ​ ដឹកនាំ​ដោយលោក​ Roman Paramonov​ ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​អន្តរជាតិ​ (អាយ.ស៊ី.អរ.ស៊ី) ប្រចាំ​ប្រទេស​កម្ពុជា​ ដែលមាន​ការសម្រប​សម្រួល​ពីឯកឧត្តម​ សេង សារី សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ​ បានបើក​វគ្គផ្សព្វផ្សាយ​ស្តីពី​គោលការណ៍​គ្រឹះទាំង៧​របស់​ចលនា​ ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ ដល់​កងពលធំ​លេខ៣​ ដែលមាន​អ្នកចូលរួម​សរុប​ចំនួន​ ១០៥ នាក់​។


វគ្គផ្សព្វផ្សាយ​នេះ​ ធ្វើឡើង​ក្នុងគោលបំណង​ដើម្បី​លើកម្ពស់​គោលការណ៍​គ្រឹះ ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និងយល់​កាន់តែច្បាស់​នូវសកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា។


ក្នុងឱកាស​បើកវគ្គ​ផ្សព្វផ្សាយ​នោះដែរ​ ក្រុមការងារ​បាន​ផ្តល់​អំណោយ​ជាស្បៀង​អាហារ​ជូន​ដល់​កងពលធំ​លេខ៣​ រួមមាន៖ អង្ករ ២០០គីឡូក្រាម មី៣០កេស ត្រីខ ១០០កំប៉ុង អង្ករវីតាមីន ៣០កេស និងទឹកក្រូច ១០កេស។

ស្រ្តីទីទ័លក្រមានជំងឺមហារីកសុដន់ទទួលការជ្រោមជ្រែងពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ ដោយមាន​ការជួយ​ជ្រោមជ្រែង​ពី​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ស្ត្រី​ទីទ័លក្រ​ រី សេង​ រស់នៅ​ភូមិ​ឈើទាល​ភ្លោះ​ ឃុំព្រៃអំពក​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ដែលមាន​ជំងឺ​មហារីក​សុដន់​ និងមាន​ផ្ទៃពោះ​ ៨​ខែផងនោះ​ បានមក​ធ្វើការ​ព្យាបាល​នៅមន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត​ (មន្ទីរពេទ្យរុស្ស៊ី)​ កាលពីថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ២០១៧​ កន្លងទៅនេះ​។

ក្រោយ​ពីបាន​ពិនិត្យ​ និងធ្វើរោគ​វិនិច្ឆ័យ​រួចមក​ ក្រុម​គ្រូពេទ្យ​ជំនាញ​ បានសម្រេច​ធ្វើការវះកាត់​យក​ទារកចេញ​ពីផ្ទៃម្តាយ​ បានប្រកប​ដោយ​សុខភាពល្អ​ នៅថ្ងៃទី​ ២៨​ ខែមេសា​ នេះ​ មុននឹង​បន្តទៅ​ធ្វើការ​ព្យាបាល​រោគ​មហារីក​ពីម្តាយ​។ ពេលនេះ​ សុខភាពទាំងម្តាយ​ និងកូនមាន​លក្ខណៈល្អ​ប្រសើរ​ និងកំពុង​បន្តការ​ព្យាបាល​ជាបន្តទៀត​ ហើយ​សង្ឃឹមថា​ស្រ្តី​ រី​ សេង​ នឹងជា​សះស្បើយ​ពីរោគ​មហារីក​នេះមិនខាន​ឡើយ​៕

 

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅសង្កាត់ជើងឯកទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅ​រសៀល​ថ្ងៃទី​២៦ ​ខែមេសា​ ឆ្នាំ​២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយរង​គ្រោះបំផុត​ចំនួន ២៧​គ្រួសារ​ ដែលរស់​នៅក្នុង​សហគមន៍​ក្រីក្រ​ ក្នុង​ភូមិរលួស ​សង្កាត់​ជើងឯក​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ។

ក្នុងឱកាសនោះ ​លោកជំទាវ​ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការ​រងទី ១​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​គិតគូរ​ សួរសុខទុក្ខ​ និង​ផ្តាំផ្ញើ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ខ្យល់កន្ត្រាក់​ ខ្យល់ព្យុះ ​និង​ភ្លើងឆេះផ្ទះ​ ជាពិសេស ​សូមគិតគូរ​ពីបញ្ហា​សុខភាព​ អនាម័យ​ ដោយ​ត្រូវហូបស្អាត​ ផឹកស្អាត​ និងរស់នៅ​ស្អាត។

ឆ្លើយតបនឹង គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកាមួយ​ចំនួន ប្រជាពលរដ្ឋ​ទាំងអស់ មានក្តីរំភើប សប្បាយរីករាយ​ឥតឧបមា​ និង​ថ្លែងអំណរគុណ​ ព្រោះបាន​កាកបាទក្រហម​កម្ពុជា​ ក្រោមការ​ដឹកនាំរបស់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​ចុះជួយ​សម្រាល​ការលំបាក​ដល់ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ពួក​គាត់​ ដោយមិន​ប្រកាន់​វណ្ណៈ ពូជសាសន៍ ​ព័ណ៌​សម្បុរ ​ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

ក្នុងដំណើរ​សួរសុខ​ទុក្ខនោះ​ ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ ក៏បាននាំ​យកគ្រឿង​ឧបភោគ-បរិភោគ និងថវិកា​មួយ​ចំនួន ជូនដល់​គ្រួសារ​កុមារី​កំព្រា​ឪពុកម្តាយ​ឈ្មោះ រ៉េត ស្រីមួយ អាយុ ១១ឆ្នាំ រស់នៅ​ភូមិខាង​លើ ដែលទទួល​រង​គ្រោះថ្នាក់​ ធ្លាក់ពី​លើដើម​អំពិល​ ខណៈពេល​ឡើង​បេះត្រួយ​អំពិល​យកទៅ​លក់​ជាមួយ​ជីតា៕

ពិធីប្រគល់រង្វាន់ថ្នាក់ជាតិស្តីពីសកម្មភាពចម្រុះវិស័យរបស់កាកបាទក្រហមកម្ពុជា

កក្រក​ ៖​នៅព្រឹក​ថ្ងៃទី​២៦ ​ខែ​មេសា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​កុមារ​ថ្នាក់ជាតិ ​ស្តីពី​សកម្មភាព​ចម្រុះ​វិស័យ​កាកបាទក្រហម​កម្ពុជា​ ដើម្បីចូលរួម​អបអរ​ខួបទី​១៥៤ ​ទិវា​ពិភពលោក​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ឆ្នាំ ២០១៧​ ក្រោមប្រធាន​បទ​ “កាកបាទក្រហម​កម្ពុជា​មានគ្រប់ទី​កន្លែង​ សម្រាប់​គ្រប់ៗ​គ្នា” ដែលនឹង​ឈានមក​ដល់នាពេល​ខាងមុខ។

ពិធីនេះ​ ប្រព្រឹត្ត​ទៅនៅទី​ស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ ក្រោមវត្តមាន​លោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា​ តំណាង អាយ.ស៊ី.អរ.ស៊ី និង​សហព័ន្ធ​អន្តរជាតិ​ប្រចាំ​នៅកម្ពុជា​ ថ្នាក់ដឹកនាំ​-មន្ត្រី កាកបាទក្រហម​កម្ពុជា​ លោកគ្រូ អ្នកគ្រូ និងកុមារា-កុមារី​ ជ័យលាភី​ថ្នាក់ខេត្ត​ និងខណ្ឌទាំង​ ១២​ ក្នុងរាជធានី​ភ្នំពេញ សរុប​ប្រមាណ​១២០នាក់។

កម្មវិធី​ប្រឡង​គំនូរកុមារ​ បានផ្តល់​ឱកាស​ដល់កុមារ​ចំនួន​ ៣.៤៩៩​នាក់​ រៀន​នៅសាលា​បឋម​សិក្សា​ចំនួន​ ១២៧​ នៅទូទាំង​ប្រទេស​ ដែល​សុទ្ធតែ​ជាទំពាំងស្នង​ឬស្សី​ បានបញ្ចេញ​ស្នាដៃ​ក្នុងការ​គូរគំនូរ ​ដែលបណ្តុះ​នូវថ្នាល​គំនិត​ ឧត្តមគតិ​មនុស្សធម៌ ​និងការយល់ដឹង​ពីកាកបាទក្រហម​កម្ពុជា ​ដែលបាន​និងកំពុង​ធ្វើ។

ជាមួយ​គ្នានេះ រូបគំនូរ​ជ័យលាភី​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ ២០១៧ បានទៅលើ ៖


-​ ជ័យលាភីលេខ​ ១​ ៖​ កុមារី​ អ៊ង​ ចន្ទ្រា​ សិស្សថ្នាក់ទី​ ៥​ នៃសាលាបឋម​សិក្សា​ដីក្រហម​ ខេត្តកំពត
-​ ជ័យលាភីលេខ​ ២​ ៖​ កុមារា​ ឌឿន​ ចន្ទពិសិដ្ឋ​ សិស្សថ្នាក់ទី​ ៦​ នៃ​សាលាបឋម​សិក្សាគិរី​សុវណ្ណវង្ស​ ខេត្តកំពង់ឆ្នាំង
-​ ជ័យលាភីលេខ​ ៣​ ៖​ កុមារា​ ស​ វិរៈបុត្រ​ សិស្សថ្នាក់ទី​ ៦​ នៃសាលាបឋមសិក្សាបាក់ទូក​ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនោះ​ កុមារចំនួន​ ៨នាក់​ ដែលបាន​ជាប់​ចំណាត់ថ្នាក់​ ក៏ទទួល​បានរង្វាន់​លួងចិត្ត​ រួមមានសម្ភារៈសិក្សា​ និងថវិកា​មួយចំនួនដែរ៕

 

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកគាស់ក្រឡទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹក​ថ្ងៃទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៧​ ក្រុមការងារ​ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បាន​សហការ​ជាមួយ​គណៈកម្មាធិកា​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ ដឹកនាំ​ដោយ​ ឯកឧត្តមបណ្ឌិត​ ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​ និង​សហការី​បាន​ចុះសួរសុខ​ ទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជូនគ្រួសារ​រងគ្រោះ​ដោយ​ខ្យល់កន្រ្តាក់​ ចំនួន៦១​គ្រួសារ​ ក្នុងស្រុក​ចំនួន​២ក្នុង ខេត្តបាត់ដំបង​ រួមមាន​ ស្រុក​មោងឬស្សី​ចំនួន ២៦​គ្រួសារ​ក្នុង​ ឃុំកកោះ និង​ឃុំតាលាស់ ​ប៉ះពាល់​ធ្ញន់ធ្ញរចំនួន៥គ្រួសារ​ ស្រុក​គាស់ក្រឡ​ចំនួន ៣៥ គ្រួសារ ​ប៉ះពាល់​ធ្ញន់ធ្ញរ​ចំនួន ៤គ្រួសារ​ ក្នុងឃុំដួន​បា ដែល​រងគ្រោះ​កាលពី​ថ្ងៃទី​២៤​ខែមេសា ឆ្នាំ២០១៧ ។

 

ថ្លែងក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខាខេត្ត​ បានពាំនាំ​មកនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជូនចំពោះ​គ្រួសារ​រងគ្រោះ​ដោយ​អគ្គី ភ័យ ​និងបាន​សម្តែង​នូវការសោកស្តាយ​ដល់គ្រួសារ​រងគ្រោះ ​ដែលមិននឹក​ស្មានដល់ធ្វើ ​អោយបាត់បង់​និងខូចខាត​ទ្រព្យសម្បត្តិ​ និងសម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន​ ហើយលោក​ក៏បាន​ផ្តាំផ្ញើដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវប្រុង​ប្រយ័ត្នគ្រោះថ្នាក់​ផ្សេងៗ​ដែលកើត​ឡើងជាយថាហេតុ​ ។

 

អំណោយ​ផ្តល់ជូន​ក្នុងមួយ​គ្រួសារ​រួមមាន​ ៖ អង្ករ​២៥​គីឡូក្រាម​ មី ១កេស​ ទឹកបរិសុទ្ធ​វិឃែរ១កេស​ ក្រមា១ សារ៉ុង ១ ផងដែរ៕​បញ្ជាក់​៖អង្ករ និង មី ​ជាអំណោយ​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ តាមរយៈ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបាត់ដំបង ។

 

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកពួកទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តសៀមរាប៖ នា​រសៀល​ថ្ងៃ​ទី​ ២៥​ ខែ​មេសា ​ឆ្នាំ​២០១៧ ​នៅវត្ត​ធិបតី​ ឃុំ​ត្រីញ័រ​ ស្រុកពួក​ ឯកឧត្តម សៀង ណាំ ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ និង​សហការី​ បានអញ្ជើញ​ជួបសំណេះសំណាល​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ កាលពី​ល្ងាចថ្ងៃ​ទី​ ២៤ ខែ​មេសា ​ឆ្នាំ២០១៧​ ចំនួន​ ៣៨​គ្រួសារ​ (​រលំ​៩ខ្នង​ របើក​ដំបូល​២៦ខ្នង​ និង​របួស៣នាក់​) មកពី​ឃុំ ត្រីញ័រ ឃុំ​សសរស្ដម្ភ​ និង ឃុំល្វា ​ស្រុកពួក។

 

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្តម​ សៀង ណាំ​ បាន​ពាំនាំ​នូវ​ការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ចកាល​សម្តេច​តែងតែ​ព្រួយបារម្ភ​ និង យកចិត្ត​ទុកដាក់​ចំពោះ ​ប្រជាពលរដ្ឋ​គ្រប់រូប​ មិន​ប្រកាន់​វណ្ណៈ ​ពណ៌សម្បុរ​ ជំនឿ​សាសនា​ ឬនិន្នាការ​នយោបាយ​ណាមួយ​ឡើយ។ ឯកឧត្តម​ ក៏បាន​បន្តថា​ រដូវភ្លៀង​ធ្លាក់ជិត​ចូលមក​ដល់ហើយ​ បងប្អូន​ទាំងអស់​ត្រូវចេះ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​ ពិសេស​សុខភាព​កូនៗ​ បើឃើញ​ថាមិន​ស្រួល​ត្រូវប្រញាប់​បញ្ជូន​ទៅមណ្ឌលសុខភាព​ដែលនៅជិត​បំផុត។

 

អំណោយ​មនុស្សធម៌​ដែលបាន​ផ្ដល់ជូន​មាន


- គ្រូសាររលំ ក្នុង១គ្រួសារទទួលបាន៖ ស័ង្កសី១០សន្លឹក អង្ករ២៥គីឡូក្រាម និងថវិកា១០ម៉ឺនរៀល
- គ្រួសាររបើកដំបូលក្នុង១គ្រួសារទទួលបាន៖ តង់១ អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល
- អ្នករបួសម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកក្រកខេត្តតាកែវ

សាខាកក្រក ​ខេត្ត​តាកែវ ៖ ​នាព្រឹក​ថ្ងៃទី​ ២៤ ​ខែ​មេសា ​ឆ្នាំ ​២០១៧​ លោកជំទាវ​ នូ សុវណ្ណនី​ ប្រធាន​គណៈកម្មាធិការ​សាខា ​និង​សហការី​ បានអញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ទៅចែក​ជូនបង​ប្អូន​ ប្រជាពលរដ្ឋ​ចំនួន​ ៧៣ គ្រួសារ ៦ឃុំ ១៤ភូមិ នៅ ស្រុកទ្រាំង ខេត្តតាកែវ ដែលបាន​រងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ កាលពី​យប់ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ២០១៧​ ( រលំ​ទាំងស្រុង​ ៨ ខ្នង​ របើក​ដំបូល​ ឬជញ្ជាំង​ ៦៣ ខ្នង )។

នាឱកាសនោះ​លោកជំទាវ​ប្រធាន​ បានមាន​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ និងក្តីនឹក​រលឹក​ពីសំណាក់​ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជានិច្ចកាល​សម្តេច​តែងតែ​ យកចិត្តទុកដាក់​ និងផ្តល់​ក្តីអាណិត​ ស្រឡាញ់ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ ​និងងាយរងគ្រោះ​គ្រប់​ប្រភេទ​ គ្រប់ពេល​វេលា​ ទីកន្លែង គ្រប់​ស្រទាប់​វណ្ណៈ ដោយពុំមាន​ប្រកាន់​ពូជសាសន៍ ​ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

អំណោយ​ដែលផ្តល់​ជូនក្នុង​មួយគ្រួសារ​ៗរួមមាន : 


អង្ករ ២៥ គីឡូក្រាម មុង១ភួយ១ សារុង១ ក្រម៉ា១ កន្ទេល១ និង តង់ធំ១ និងបន្ថែមថវិកា ១០ម៉ឺនរៀល សម្រាប់​៨គ្រួសារ​ដែលរលំ​ផ្ទះ​ទាំងស្រុង។

 

First Prev 40 41 42 43 44 Next Last