អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel
ព័ត៌មានថ្មីៗ

វគ្គផ្សព្វផ្សាយស្តីពីស្ថានភាពទូទៅសុវត្ថិភាពចរាចរណ៍ និងការប្រើប្រាស់មួកសុវត្ថិភាពនៅខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានរៀបចំ​បើកវគ្គ​ផ្សព្វផ្សាយ​ស្តីពី​ស្ថានភាព​ទូទៅ​សុវត្ថិភាព​ចរាចរណ៍ និងការ​ប្រើប្រាស់​មួកសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ​បានចំនួន​៣វគ្គ ក្រោមការដឹកនាំ​ដោយលោក មុំ ក្រឹង មន្ត្រី​ទទួលបន្ទុក​សុវត្ថិភាព​ចរាចរណ៍ ដែលមាន​ការអញ្ជើញ​ចូលរួមពី អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា និងសិក្ខាកាម​ទាំងអស់មានចំនួន ១០៣នាក់ (ស្រី ៧៤នាក់) មកពីភូមិចំនួន៣ សង្កាត់ចំនួន៣ ក្នុងក្រុង​កំពត ខេត្តកំពត។

 

វគ្គផ្សព្វផ្សាយ​នេះក្នុង​គោលបំណង ដើម្បី​ពង្រឹង​សមត្ថភាព​យល់ដឹងស្តីពី​សុវត្ថិភាព​ចរាចរណ៍ កាត់បន្ថយ​អត្រាស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍ និងធ្វើការ​ផ្សពផ្សាយ​បន្តដល់សហគមន៍​រៀងៗខ្លួនផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ផ្ទះទី៣៣ជូនប្រជាជនទីទ័លក្របំផុត

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកជំទាវ គួយ ណាលីន អនុប្រធាន​គណៈកម្មាធិការ សាខាកាកបាទក្រហម​កម្ពុជា ខេត្ត​សៀមរាប និង​សហការី បាន​អញ្ជើញ​ចុះជួបសំណេះសំណាល​ និងប្រគល់​ផ្ទះមនុស្សធម៌​ទី៣៣ ដែល​ផ្ដួចផ្ដើម​ដោយឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ​សាខា ផ្ទះនេះមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារអ្នកមីង ភួន រឿន អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ​ទីទ័លក្រ បច្ចុប្បន្ន​ដើរស៊ីឈ្នួលគេ​ដើម្បីទ្រទ្រង់​ជីវគ្រួសារ ​រស់​នៅភូមិ​ត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

 

មានប្រសាសន៍ក្នុង​ឱកាសនោះ លោកជំទាវ​អនុប្រធានគណៈកម្មាធិការ​សាខា បានពាំនាំ​នូវការផ្ដាំផ្ញើ​សួរសុខទុក្ខពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់គិតគូរ​ចំពោះ​សុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយណាមួយឡើយ។ លោកជំទាវ ​ក៏បានផ្តាំផ្ញើ​ដល់ សមាជិក​គ្រួសារ ត្រូវចេះសម្អាត ​ថែរក្សា ផ្ទះថ្មីនេះ​ដើម្បីបានជាជម្រកដ៏កក់ក្តៅ​តរៀងទៅ។

 

អំណោយមនុស្សធម៌​បន្ថែមរួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយ​ចំនួន និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកាមួយចំនួផងដែរ។

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខបុគ្គលិកកំពុងសម្រាកមន្ទីរពេទ្យព្រះកុសុមៈ

កក្រក៖ នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញសួរសុខទុក្ខ លោក កែវ ម៉ុន ប្រធានការិយាល័យបុគ្គលិកនៃនាយកដ្ឋានធនធានមនុស្ស បានដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានផ្តាំផ្ញើសូមឱ្យលោក កែវ ម៉ុន ថែរក្សាសុខភាព តាមវេជ្ជបញ្ជា និងសូមជូនពរឆាប់ជាសះស្បើយពីជំងឺ។

អ្នកជំងឺមហារីកខួរឆ្អឹងធ្ងន់ធ្ងរទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅរសៀលថ្ងៃទី ៤​ ខែកញ្ញា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ-បរិភោគ ​សម្ភារៈ​ប្រើប្រាស់​ និងថវិកាមួយចំនួន ជូន លោក​ស្រី​ យិន​ ស៊ីថា​ អាយុ​ ៥៣ឆ្នាំ​ អនុប្រធាន​នាយកដ្ឋាន​សោត​ទស្សន៍នៃ​ក្រសួង​ព័ត៌មាន​ ដែលមាន​ជំងឺ​មហារីក​ខួរឆ្អឹងធ្ងន់ធ្ងរ​ កំពុងសម្រាក​ព្យាបាល​នៅគេហដ្ឋាន​ស្ថិតនៅ​ភូមិតាសេក​ សង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំ​ផ្ញើនូវ​ការ​សួរសុខទុក្ខ​ និងក្តីអាណិត​អាសូរ​ ចំពោះលោកស្រី​ យិន​ ស៊ីថា និងសូមឱ្យ​លោកស្រី​ បន្តប្រើថ្នាំ​តាមវេជ្ជបញ្ជា ក្នុងក្តីសង្ឃឹមថានឹងជាសះស្បើយពីជំងឺ​ ខណៈដែលគ្រូពេទ្យ​ពុំអាច​វះកាត់បាន​នេះ។

 

លោកស្រី​ យិន​ ស៊ីថា និងក្រុមគ្រួសារ​ បានសំដែង​ក្តីរំភើប​ និងដឹងគុណ​យ៉ាងជ្រាលជ្រៅ​ ចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលបាន​គិតគូរជួយ​សម្រាល​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​ជួបការលំបាក​ ដោយគ្មាន​ការរើសអើង​ ប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយអ្វីឡើយ​៕

 

ប្រជាជនងាយរងគ្រោះនៅក្រុងសិរីសោភ័ណទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅព្រឹកថ្ងៃទី ៤ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ ចាស់ជរា​គ្មានទីពឹង គ្រួសារ​ទីទ័លក្រ ជនពិការ អ្នករស់នៅ​ជាមួយ​មេរោគអេដស៍​ ចំនួន ២៧៣ គ្រួសារ​ ដែលរស់​នៅក្នុងសង្កាត់​ទាំង៧ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ក្រោមអធិបតី​ភាព ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហម​កម្ពុជា ។ ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ​មនុស្សធម៌នេះប្រព្រឹត្តិទៅ ក្នុងបរិវេណ​សាលាបឋមសិក្សា ហ៊ុន សែន សូភី ដោយមាន​ការអញ្ជើញ​ចូលរួមពី ឯកឧត្តម សួន បវរ ប្រធាន​កិត្តិយស សាខា លោក លី សារី ប្រធានគណៈកម្មាធិការ សាខា និង លោក លោកស្រី ជាគណៈកម្មាធិការ និងមន្ត្រី​សាខា-អនុសាខា កាកបាទក្រហម​កម្ពុជា ខេត្តបន្ទាយ​មានជ័យ ។

 

ក្នុងឱកាស​សំណេះសំណាល​នោះ ឯកឧត្តមវេជ្ជ. បានពាំនាំ​សេចក្ដីផ្តាំផ្ញើ​ការសួរសុខទុក្ខ និងសេចក្ដី​នឹករលឹក របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនចំពោះប្រជាពលរដ្ឋ​ដែលមកទទួល​អំណោយ​ថ្ងៃនេះ ព្រមទាំង​បានផ្ដល់នូវសារ​មួយចំនួន​រួមមាន៖


១- សូមយកចិត្ត​ទុកដាក់ថែ​រក្សា​សុខភាព​ឱ្យបានល្អប្រសើរ ​ដោយសម្អាត​បរិស្ថាន​ជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេងក្នុងមុងជានិច្ចបង្កាមូសខ្លាខាំ។
២- ត្រូវពាក់មួកសុវត្ថិភាព​រាល់ពេល​បើកបរ កុំបើកបរក្រោម​ឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរព​ច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់។
៣- សូមជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន និងចូលរួមទប់ស្កាត់​ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន ។
៤- ត្រូវចេះស្រឡាញ់រាប់អានគ្នា ចេះជួយទុក្ខធុរៈគ្នា និងជៀសវាង​ការប្រើប្រាស់​អំពើហិង្សាក្នុងគ្រួសារ និងសហគមន៍។

 

ប្រជាពលរដ្ឋ​ទាំងអស់ ដែលទទួ​លផលពីកាកបាទក្រហម​កម្ពុជា បានសម្តែង​នូវក្តីរំភើប​ឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែង​តែគិតគូរ យកចិត្តទុកដាក់​ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋជួប​ការលំបាក​ដោយមិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕

 

កាកបាទក្រហមកម្ពុជាចុះពិនិត្យទីតាំង ខួងអណ្តូងទឹកសហគមន៍នៅខេត្តស្ទឹងត្រែង និងរតនគីរី

កក្រក ៖ កាលពី​ថ្ងៃទី៣០ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ​ឆ្នាំ២០១៧ នេះ ដោយយោង​តាមអនុសាសន៍​ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក្រុមការងារ​កាកបាទក្រហម​កម្ពុជា ដែលដឹកនាំ​ដោយ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ បានប្រជុំ​ជាមួយ មន្ត្រីសាខា និងអនុសាខា កាកបាទក្រហម​កម្ពុជា អជ្ញាធរ​មូលដ្ឋាន និងប្រជា​ពលរដ្ឋ ព្រមទាំង​ចុះពិនិត្យ​ទីតាំង ខួង​អណ្តូងទឹក​សហគមន៍ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់រស់នៅ ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និង ស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី ដែល​ក្នុងនោះ​រួមមាន៖ 


 ១/ អណ្ដូង​ចំនួន១៥ អណ្ដូង សម្រាប់​ប្រជាពលរដ្ឋ ចំនួន ២៧៤ គ្រួសារ ស្មើនឹង​មនុស្ស ១,៥៦១នាក់ ដែលរស់នៅក្នុង​ឃុំអន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹង​ត្រែង ។
២/ អណ្តូងទឹកស្អាត ចំនួន ១១ អណ្តូង សម្រាប់​ប្រជាពលរដ្ឋ ចំនួន ២៧៩ នាក់ ដែលរស់​នៅក្នុង​ស្រុកលំផាត់ (១៥៤ នាក់) និងស្រុកកូនមុំ (១២៥ នាក់) ខេត្តរតនគិរី។

សូមបញ្ជាក់ថា ៖ ក្នុងឆ្នាំ ២០១៧ នេះ កាកបាទក្រហម​កម្ពុជា បានផ្ដល់​អណ្តូង​ទឹកស្អាត​ជូនប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តស្ទឹងត្រែង​បានចំនួន ៣៥ អណ្ដូង និងខេត្ត​មណ្ឌលគិរី​ចំនួន២៩ រួចមកហើយ៕

 

ឱវាទដើម្បីសុវត្ថិភាពពីខ្យល់ព្យុះសង្ឃរា

ឱវាទដើម្បីសុវត្ថិភាពពីរន្ទះ

វគ្គផ្សព្វផ្សាយស្តីពីចលនាកាកបាទក្រហម និងច្បាប់មនុស្សធម៍អន្តរជាតិនៅខេត្តកំពង់ស្ពឺ

វគ្គផ្សព្វផ្សាយ​ស្តីពី​គោលកាណ៍គ្រឹះ​របស់​ចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម-មូលដ្ឋាន​ច្បាប់មនុស្សធម៍អន្តរជាតិនិង​កាកបាទក្រហម​កម្ពុជានៅវិទ្យាស្ថាន​ទ័ពជើងគោក​ស្ថិតនៅ​ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ប្រព្រឹត្តទៅ​នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ​ដោយមានការ​ចូលរួមពី​សំណាក់​លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋាន​ទំនាក់ទំនង កាកបាទក្រហម​កម្ពុជា និងឯកឧត្តម អ៊ុក រតនៈ នាយករងទទួល​បន្ទុកផ្នែក​ហ្វឹកហ្វឺន និងមានវត្តមាន​យោធិន​ចំនួន២០០នាក់ដែល​មានឋាន:​ចាប់ពី​វរ:សេនីយ៍ឡើងទៅ​ ។

វគ្គនេះបង្កើតឡើង​ក្នុងគោលបំណង​បង្កើន​ការយល់ដឹង​ដល់យោធិន​ស្តីអំពី​ច្បាប់មនុស្សធម៍​អន្តរជាតិ ​និងសកម្មភាព​មនុស្សធម៍​របស់កាកបាទក្រហម​កម្ពជា​ គួររំលឹកផង​ដែរថា​វគ្គនេះក៏មាន​កិច្ចសហការ និងឧបត្ថម្ភពី គណ:កម្មាធិការ​អន្តរជាតិ នៃកាកបាទក្រហម​ប្រចាំកម្ពុជា

របាយការណ៍ប្រចាំឆ្នាំ ២០១៦ និងផែនការសកម្មភាពឆ្នាំ ២០១៧

First Prev 1 2 3 4 5 Next Last