អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិត្រពាំងបី ឃុំតាកែន ទទួលអំណោយពីសាខាកក្រក ខេត្តកំពត

សាខាកក្រក​ខេត្តកំពត ៖ នៅរសៀល​ថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពត ដឹកនាំដោយ​ឯកឧត្តម ជាវ តាយ ប្រធាន​កិត្តិយសសាខា ​និងសហការី ​បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា​ ផ្តល់ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់​កន្ត្រាក់ចំនួន ៤គ្រួសារ រស់នៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

នាឱកាសនោះ​ដែរ ឯកឧត្តមប្រធាន ​បានពាំនាំមក​នូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែ​គិតគូរពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋ​ ដែលជួបការ​លំបាក ទីទ័លក្រ​ មានជំងឺ ជនងាយ​រងគ្រោះ ជនរងគ្រោះដោយគ្រោះ​មហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើស​អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ និងសូមឲ្យបងប្អូន​ប្រជាពលរដ្ឋទាំងអស់​ប្រកាន់យកនូវ​អនាម័យល្អ ហូបស្អាត ផឹកស្អាត​ និងរស់នៅស្អាត។

អំណោយផ្តល់​ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ កៅស៊ូតង់ ១ដុំ ក្រមា១ សារុង១ និងថវិកាមួយ​ចំនួនផងដែរ៕

 

ការទទួលអំណោយមនុស្សធម៌ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១​ ខែ មេសា ឆ្នាំ ២០១៩នេះ​ ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោក​ សោម ចន្ត្រា នាយកស្តីទីសាខា​ រួមនឹងក្រុមការងារ​អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ  ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះចំនួន៣ខ្នង ស្មេីចំនួន៣គ្រួសារ​ កាលពីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩​ ស្ថិតនៅសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

នាខណៈនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ លោក សុខ សម្បត្តិ បានពាំនាំនូវ ការចូលរួមសោកស្តាយ ជាមួយគ្រួសាររងគ្រោះពីសំណាក់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលសម្តេចតែងតែយកចិត្តទុក ដាក់គិតគូរខ្ពស់ចំពោះ សុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ ​នយោបាយណា មួយឡើយ ពោល “កាកបាទក្រហ មកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖​ គ្រឿងឧបភោគបរិភោគសម្ភារៈប្រេីប្រាស់ចំនួន២៦មុខ​ និងសម្រាប់ថវិកា​គ្រួសារខូចខាតធ្ងន់ធ្ងរ​១លានរៀល​ គ្រួសារខូចខាត​មធ្យម៥សែនរៀល​ គ្រួសារខូចខាតតិច​តួច២សែនរៀល​ 

 

សាខាកាកបាទក្រហម កម្ពុជា ខេត្តកែប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពលោក កុល សុខុម នៅភូមិដំណាក់ចង្អើរ

សាខាកក្រកខេត្តកែប ៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម ​កម្ពុជា ខេត្តកែប​ ដឹកនាំដោយ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការ សាខា និងសហការី  បានអញ្ជើញ​ ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព​លោក កុល សុខុម អាយុ ៥០ឆ្នាំ ជាមេប៉ុស្តិរដ្ឋបាល ​សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានទទួល​មរណភាព ​ដោយរោគាពាធ​ ហើយសពត្រូវ​បានតម្ដល់ទុក​និងធ្វើបុណ្យ​តាមប្រពៃណី ស្ថិតនៅភូមិដំណាក់ចង្អើរ​ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ឋិតក្នុងវេលាដ៏​សោកសង្រេងនេះ ឯកឧត្តម​ប្រធាន បានសម្ដែងការ​សោកស្ដាយ​ចំពោះការបាត់បង់​ស្វាមី ឪពុក​ជាទីស្រឡាញ់ ​និងសូមបួងសួង​ដល់វិញ្ញាណក្ខន្ធ​នៃសព បានទៅកាន់​សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារចូលបុណ្យ​សពរួមមាន ៖ អង្ករ ១០០គីឡូ មី ២កេស ទឹកត្រី ១យួរ ត្រីខ ២០កំប៉ុង ទឹកស៊ីអីវ ១យួរ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ១កេស និងថវិកាមួយចំនួន៕

 

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅយុទ្ធសាមគ្គី ស្រុកឧដុង្គ ទទួលអំណោយពីសាខាកក្រកខេត្តកំពង់ស្ពឺ

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩ សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង ប្រធាន គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហម កម្ពុជា ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ចំនួន ៨គ្រួសារ ក្នុងនោះរលំ ទាំងស្រុង ២គ្រួសារ និងចាស់ ជរាគ្មានទីពឹង ២គ្រួសារ ស្ថិតនៅភូមិរាំងទេ  ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធាន បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែគិតគូរពី សុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សម្ភារៈដែលបានផ្តល់ ជូនគ្រួសារដែល រងគ្រោះធ្ងន់ធ្ងរ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង តង់១ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកា ១៥០,០០០រៀល។
សម្រាប់ គ្រួសារដែល រងគ្រោះស្រាល និងចាស់ជរា គ្មានទីពឹងទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកាចំនួន ៥០,០០០រៀលផងដែរ៕

 

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំតាកែនទទួលអំណោយពីសាខាកក្រកខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ កាលពីរសៀល​ថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហម​កម្ពុជា ស្រុកឈូក ដឹកនាំដោយលោក ខៀវ រិទ្ធិភ័ណ្ឌ ​ប្រធានកិត្តយស​សាខា និងសហការី បាននាំយក​អំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ផ្តល់​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយ​ខ្យល់កន្ត្រាក់ ចំនួន ១៣គ្រួសារ ស្ថិតនៅក្នុង ឃុំតាកែន ស្រុក​ឈូក ខេត្តកំពត។

នាឱកាសនោះ លោកប្រធាន បានពាំនាំ​មកនូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែ​គិតគូរពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋជួប​ការលំបាក ទីទ័លក្រ មានជំងឺ ជន​ងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ប្រកាន់យកនូវ អនាម័យល្អ ​ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

អំណោយផ្តល់ជូន​ក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ក្រមា១ សារុង១ និងថវិកាមួយចំនួនផងដែរ៕

 

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកពួកទទួលអំណោយពីសាខាកក្រកខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀល ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ ​ទាង អេង ទៀសីហា អនុប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ​សាខា និងសហការី ​បានអញ្ជើញជួប​សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្ត្រាក់​នៅស្រុកពួក ​កាលពីល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩នេះ ចំនួនចំនួន ១៨ គ្រួសារ ក្នុងនោះ៖ 
- ឃុំដូនកែវ៖ រលំ៣ខ្នង របើក​ដំបូលធ្ងន់ធ្ងរ ៦ខ្នង សរុប ៩ខ្នង។
- ឃុំរើល៖ រលំ ២ខ្នង របើកដំបូល​ធ្ងន់ធ្ងរ ៧ខ្នង សរុប ៩ខ្នង ។

មានប្រសាសន៍នាឱកាសនោះ​ លោកជំទាវអនុប្រធាន បានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខ​ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ​សាខា ដែលតែងតែ​យកចិត្តទុកដាក់គិតគូរចំពោះ​សុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោកជំទាវបានសំដែងនូវការ​សោកស្ដាយ​ចំពោះការខូចខាតផ្ទះសំបែង​ ទ្រព្យសម្បត្តិដែលនេះ​ជាគ្រោះមហន្តរាយគ្មាននរណាម្នាក់​ចង់ជួប​ប្រទះឡើយ ហើយលោកជំទា​វក៏បានបន្តថា​ ថ្វីត្បិតតែអំណោយ​មនុស្សធម៌ដែលបាននាំយកមក​ចែកជូនបងប្អូននា​ពេលនេះ មានចំនួនតិចតួចក្ដី​ មិនសមល្មមនឹងការខាតបង់​របស់បងប្អូន តែក៏អាចជួយ​សម្រាលទុក្ខលំបាក​របស់បងប្អូនបាន​មួយកម្រិត ហើយក៏ជា​ការបង្ហាញនូវ​ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់​ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបាន​លើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា​ម្នាក់ចោល” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា។

អំណោយមនុស្សធម៌​ដែលបានផ្ដល់ជូន៖
- គ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
- គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀល។

បន្ទាប់ពីជួបសំណេះសំណាលជាមួយបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់រួច លោកជំទាវ និងសហការី បានអញ្ជើញជួបសួរសុខទុក្ខកុមារា រឿន ផាន់ណា អាយុ៨ឆ្នាំ រងគ្រោះដោយរលាកភ្លើងពេលចាក់សាំងម៉ូតូ ប្អូនប្រុសរស់នៅភូមិ​ ទឹកជប់ ឃុំប្រិយ៍ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន​កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធ​បុប្ផាខេត្តសៀមរាប។

លោកជំទាវក៏​បានជូននូវអំណោយ​មនុស្សធម៌មាន៖ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស និងថវិការមួយចំនួនផងដែរ។

ជាមួយគ្នានេះដែរលោកជំទាវ​ក៏បានឧបត្ថម្ភ​ថវិកាមួយចំនួន ជូនដល់គ្រួសារ​ទារកអាយុ៥​ខែមានជំងឺរលាកស្រោមខួ កំពុងសម្រាក​ព្យាបាលនេះមន្ទីរពេទ្យនេះដែរ៕

 

 

លោកជំទាវ ពុំ ចន្ទីនី ជួប ពិភាក្សាការងារជាមួយ លោកស្រី Ellina Tran Nguyen ប្រធានក្រុមវាយតម្លៃរបស់កាកបាទក្រហមហ្វាំងឡង់

កក្រក ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្ដាល​កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសំណេះ​សំណាល និងពិភាក្សា​ការងារជាមួយ​ លោកស្រី Ellina Tran Nguyen ប្រធានក្រុមវាយតម្លៃ​របស់កាកបាទក្រហម​ហ្វាំងឡង់ ក្នុងគោលបំណង​សិក្សាស្វែងយល់​ និងវាយតម្លៃបញ្ចប់កម្មវិធី​កសាងភាពធន់ និង​បញ្ចប់ប្រតិបត្តិការ​គោលដៅ​ចំនួន ៣ខេត្ត រួមមានខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ​ ដែលទទួលបាន​ការឧបត្ថម្ភគាំទ្រ​ពីកាកបាទក្រហម​ហ្វាំងឡង់។

ក្នុងឱកាសនោះ លោកជំទាវ​អគ្គលេខាធិការ បានជម្រាបជូន​ដល់លោកស្រី Ellina Tran Nguyen អំពីការរីកចម្រើននិងភាពជាម្ចាស់ការ​របស់កាកបាទក្រហម​កម្ពុជា ក្នុងបេសកកម្ម​មនុស្សធម៌​នាពេលកន្លងមករួមមានដូចជា ​ការអប់រំផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ​អំពីការប្រើប្រាស់​ទឹកស្អាត វិធីសាស្ត្រថែទាំសុខភាព អនាម័យ និងបង្ហាត់​បង្រៀនគ្រូបង្គោល ព្រមទាំងអ្នកស្ម័គ្រចិត្ត​នៅតាមសហគមន៍​ជាដើម។ ទាំងនេះគឺដោយសារ​ការយកចិត្តទុកដាក់ ​និងការគាំទ្រយ៉ាងពេញ​ទំហឹងពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែសម្រាល​រាល់ទុក្ខលំបាក និងឆ្លើយតបឲ្យបានទាន់ពេលវេលា​ទៅកាន់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះទាំងអស់។

ក្នុងឱកាសនោះដែរ ​លោកស្រី Ellina Tran Nguyen បានថ្លែងអំណរគុណ​ចំពោះថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​យ៉ាងជ្រាលជ្រៅ ដែលបានអនុញ្ញាត​ឱ្យលោកស្រីចូលជួបស​ម្ដែងការគួរសម និងពិភាក្សាលើការវាយតម្លៃ​បញ្ជប់កម្មវិធី​កសាងភាពធន់នេះ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ លោកយាយ ប៉ែន ផាន ហៅ យាយពុយ នៅភូមិតាភ ឃុំចន្ត្រី ស្រុករមាសហែក

សាខាកក្រកខេត្តស្វាយរៀង៖ ​ នៅ ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ ក្រុមការងារ ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំ​ដោយលោកជំទាវ ដួង វណ្ណា​ អនុប្រធានកិត្តិយស​សាខា បាន នាំយកអំណោយ​មនុស្សធម៌របស់​សាខា ទៅសួរសុខទុក្ខ ​និងផ្តល់ជូនដល់ លោកយាយ ប៉ែន ផាន ហៅ យាយ​ពុយ អាយុ ៨១ ឆ្នាំ នៅភូមិតាភ ឃុំចន្ត្រី ស្រុករមាសហែក ​ស្ថានភាពគ្រួសារ រស់នៅម្នាក់ឯង​មិនដែលមានបី្ត គ្មានបងប្អូនទេ​មានតែព្រះគ្រូចៅអធិការ​វត្តចន្ត្រី ញាតិជិតខាង​ និងអាជ្ញាធរ​ ជួយថែរក្សា​ និងទំនុកបំរុង ពីមុនមានជីវភាព​រស់នៅសមរម្យតែមកដល់​បច្ចុប្បន្នវ័យកាន់តែចាស់​ពេលខ្លះវង្វេងដើរចោលផ្ទះ​បានព្រះសង្ឃ និងអ្នកជិតខាងជួយយកមកផ្ទះវិញ តែនៅពេលនេះ​មានជីវភាពលំបាក ។


ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទូក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចជាកាល​សម្តេចតែងតែគិតគូពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ពិសេសចាស់ជរា​គ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ​មេរោគអេដស៍ជាដើម ។ លោកជំទាវ​ក៍បានផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព​ មានអនាម័យល្អ​ក្នុងការរស់នៅ បិទទូរទស្សន៍ ទូរស័ព្ទ ពេលមាន​ភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យ​លេងទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ និងជាពិសេស​ត្រូវណែនាំកូនចៅឲ្យគោរព​ច្បាប់ចរាចរណ៍ និងជៀសឱ្យឆ្ងាយ​ពីគ្រឿងញៀន ។ ព្រមទាំងបានសំណូមពរ​ដល់ព្រះសង្ឃ អាជ្ញាធរ​ និងអ្នកជិតខាងបន្តជួយទំនុកបម្រុងដល់លោក​យាយបន្តទៀត ។ អំណោយបានផ្តល់​ជូន មាន អង្ករ ៥០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០០,០០០ រៀល ។ ឧបត្ថម្ភដល់អ្នកជួយថែរក្សា ២ នាក់ថវិកា ១០០,០០០ រៀល ហើយអំណោយ​ទាំងនេះលោកជំទាវ​បានឯកភាព​ឲ្យផ្ញើទុកនៅ​វត្តចន្ត្រី ដើម្បីងាយស្រួល​ដល់យាយជីចំអិនយក​ទៅឲ្យគាត់ ។

ក្នុងឱកាសនោះដែរ​លោកជំទាវ និងសហការី​បានឧបត្ថម្ភថវិកា ៣២០,០០០ រៀល ដល់សមាគម​យាយជីប្រចាំ​វត្តចន្ត្រីសម្រាប់​ជួយជនក្រីក្រ​ពេលមានជម្ងឺ និងបានប្រគេន បច្ច័យ ទេយ្យទាន​ដល់ព្រសង្ឃនៅ​វត្តចន្ត្រីក្នុងថ្ងៃឆ្លង​បុណ្យចូលឆ្នាំថ្មីនេះដែរ ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវ

សាខាកក្រកខេត្តព្រះសីហនុ ៖ កាលពីថ្ងៃអាទិត្យ ​១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០១៩ ក្រុមការងារសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តព្រះសីហនុ សហការជាមួយកំលាំង​នគរបាលចរាចរណ៍​ខេត្ត បានដឹកនាំកម្លាំង​យុវជនកាកបាទក្រហម​កម្ពុជា មកពីវិទ្យាល័យ សរុប​ចំនួន ២៨នាក់ (ស្រី ២០នាក់) រយៈពេល ៣ថ្ងៃ ដោយគិត​ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ ក្នុងការចុះផ្សព្វផ្សាយ​អំពីសុវត្ថិភាពចរាចរណ៍​ផ្លូវគោក នៅចំណុច​ផ្លូវកែងស្តុប​ចំនួន ១កន្លែង ផ្លូវកែងស្តុបបត់​ផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការផ្សព្វផ្សាយនេះ ​មានគោលបំណង​ជួយផ្សព្វផ្សាយដល់​សាធារណជនទូទៅ ដើម្បីយល់ដឹង​ជាមូលដ្ឋានអំពីច្បាប់ចរាចរណ៍​ផ្លូវគោកនៃព្រះរាជាណាចក្រ​កម្ពុជា និងចូលរួមកាត់បន្ថយ​នូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាល​មកពីការបើកបរ​ខ្វះការប្រុងប្រយ័ត្ន និងការមិន​គោរពច្បាប់ចរាចរណ៍​ជាដើម៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃច័ន្ទ ១១កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង ប្រធាន​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត ចំនួន ៣១គ្រួសារ និងប្រគល់ផ្ទះចំនួន ២ខ្នង ធ្វើអំពីដែក​ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិត​នៅភូមិកណ្តោល​កោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ប្រធាន បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​និងក្តីនឹករលឹក​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល សម្តេច​តែងតែគិតគូរ​ពីសុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋ​ក្រីក្រ ដែលមានទុក្ខ​លំបាកជនរងគ្រោះ ជនងាយរងគ្រោះ​គ្រប់ប្រភេទ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៍សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែល​បានផ្តល់ជូនប្រជាពល​រដ្ឋដែលទទួល​បានផ្ទះរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង និងថវិកាចំនួន ៥០,០០០រៀល។
សម្រាប់​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​រួមមាន ៖ អង្ករ ២៥គីឡូ
ក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ នំធុង១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកា ​២០,០០០រៀលផងដែរ៕

 

1 2 3 4 5 Next Last