អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅ ឃុំជ្រៃធំ ស្រុករមាសហែក

សាខាកក្រក​ខេត្តស្វាយរៀង៖នៅថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា អនុប្រធាន​កិត្តិយសសាខា និងមានការ​ចូលរួមពី ឯកឧត្តម សៅ សុខា ព្រមទាំងសមាជិក​សមាជិកា​នៃគណៈកម្មាធិការ​សាខា និងក្រុមការងារ​បាននាំយកអំណោយ​មនុស្សធម៌ របស់សាខាចុះ​សួរសុខទុក្ខ និងចែកអំណោយ​ដល់គ្រួសាររង​គ្រោះដោយសារ​ខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ បណ្តាលឲ្យប៉ះពាល់​ផ្ទះប្រជាពលរដ្ឋ​ចំនួន ៥៣ ខ្នង ក្នុងនោះខូចខាត​ទាំងស្រុងចំនួន ៧ ខ្នង ខូចខាត​មួយផ្នែក ៤៦ ខ្នង មកពី ៤ ភូមិក្នុង ឃុំជ្រៃធំ​ ស្រុករមាសហែក និងលង់ទឹកស្លាប់កុមារអាយុ ៣ ឆ្នាំម្នាក់ នៅភូមិម្រាម​ខាងត្បូង ឃុំម្រាម ស្រុករមាសហែក ។


ឆ្លើយតបទៅនឹង​ស្ថានភាពនេះ ឯកឧត្តម សៅ សុខា បានសំដែងនូវការអាណិត​អាសូរដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះ ដោយបានខិតខំ​ប្រកបរបររកស៊ី​ចិញ្ចឹមជីវិតមាន​ជីវភាព នឹងផ្ទះសំបែង​រស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ​បណ្តាលឲ្យខ្យល់កន្ត្រាក់​បំផ្លាញខូចខាត​ បែកបាត់ផ្ទះសម្បែង​គួរឲ្យសោកស្តាយ ដែលនេះ​ជាបាតុភូតធម្មជាតិ​ដែលយើងនឹកស្មាន​មិនដល់ ។

ឯកឧត្តម ក៏បានផ្តាំផ្ញើ​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ត្រូវថែរក្សា​សុខភាព មានអនាម័យ​ល្អក្នុងការរស់នៅ ​ដាំដើមឈើជុំវិញផ្ទះដើម្បីការពារនៅពេលមាន​ខ្យល់បក់បោកខ្លាំង បិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែល​មានសុវត្ថិភាព​ពេលមានភ្លៀងផ្គរ មើលថែទាំ​កូនចៅកុំឱ្យលេងទឹក ​ប្រុងប្រយ័ត្នអគ្គីភ័យ​ ហើយប្រឹងប្រែង​ប្រកបរបរ​បន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតអំណោយដែលបានផ្តល់ជូននាពេលនេះ គឺបានជួយសម្រាលការលំបាកមួយគ្រា​តែប៉ុណ្ណោះ ។ អំណោយដែលបានចែក​ជូនដល់គ្រួសារ​រងគ្រោះទាំង ៥៣ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃីត ១ កញ្ចប់ (មុង ភួយ ក្រម៉ា សារុង ) ថវិកា ៥០,០០០ រៀល ។ ដោយឡែក​គ្រួសាររងគ្រោះ​ទាំងស្រុង ៧ គ្រួសារក្នុង ១ គ្រួសារទទួល​បានបន្ថែម ក្រណាត់​កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ ថវិកា ២០០,០០០ រៀល ។

ចូល​បុណ្យគ្រួសារក្មេង​លង់ទឹកស្លាប់ម្នាក់ អង្ករ ៥០ គ.ក្រ ទឹកសុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទាន ១ កញ្ចប់ ថវិកា មួយចំនួន ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសាររងគ្រោះទាំង ៥៣ គ្រួសារក្នុង ១ គ្រួសារ ថវិកា ២០០,០០០ រៀល ឧបត្ថម្ភដល់កងកម្លាំង និងប្រជាការពារ​ដែលបានជួយរុះរើ​និងសាងសង់ផ្ទះឡើងវិញ​ ថវិកា ៧,០០០,០០០ រៀល និងថវិកាចូលបុណ្យ​ក្មេងលង់ទឹក​តាមរយៈសាខាកាកបាទក្រហម​កម្ពុជាខេត្ត ថវិកា ១,០០០,០០០ រៀល ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំពួកស្រុកពួក

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ​តំណាងឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខា ​និងសហការី ​បានអញ្ជើញ​ជួបសំណេះសំណាល​ និងនាំយកអំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្ត្រាក់​នៅឃុំពួក(រលំ២ខ្នង-របើក១២ខ្នង)ឃុំសំរោង (របើក៦ខ្នង)​និងឃុំខ្នាត(រលំ២ខ្នង-របើក៧ខ្នង)ស្រុកពួក​ ខេត្តសៀមរាប​ សរុបចំនួន២៩គ្រួសារ ដែលរងគ្រោះ​ក្នុងអំឡុងដើម ​ខែឧសភា ឆ្នាំ២០១៩នេះ (ក្នុងនោះ រលំ៤ខ្នង-របើកដំបូល​ធ្ងន់ធ្ងរ២៥ខ្នង)។

មានប្រសាសន៍​នាឱកាសនោះ លោកជំទាវ​អនុប្រធាន បានពាំនាំ​នូវការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ​សាខា ដែលតែងតែ​យកចិត្តទុកដាក់​គិតគូរចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ​ជំនឿសាសនា ឬនិន្នាការ​នយោបាយណា​មួយឡើយ។ លោកជំទាវបានសំដែងនូវ​ការសោកស្ដាយ​ចំពោះការខូចខាត​ផ្ទះសំបែង ទ្រព្យសម្បត្តិ​ដែលនេះជា​គ្រោះមហន្តរាយ​គ្មាននរណាម្នាក់ចង់​ជួបប្រទះឡើយ ហើយ​លោកជំទាវក៏​បានបន្តថា ថ្វីត្បិតតែ​អំណោយមនុស្សធម៌​ដែលបាននាំយកមកចែក​ជូនបងប្អូន​នាពេលនេះ មានចំនួន​តិចតួចក្ដី មិនសមល្មម​នឹងការខាតបង់​របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខ​លំបាករបស់បងប្អូន​បានមួយកម្រិត ​ហើយក៏ជាការបង្ហាញ​នូវការយកចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋគ្រប់រូបពី​សំណាក់ថ្នាក់ដឹកនាំ​ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដែលមានសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ដូចដែលបាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា​ម្នាក់ចោល” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា។

អំណោយមនុស្សធម៌​ដែលបានផ្ដល់ជូន៖
- គ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
- គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និង​ថវិកា ១សែនរៀល។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ក្នុងស្រុកសង្កែ

សាខាកក្រកខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទ​ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសា ឆ្នាំ២០១៩ សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ​ លោក សូស សុភក្ភ្រ័ ហេរញ្ញឹក​គណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​ និងសហការី ដោយមានការចូលរួមពី អាជ្ញាធរ ដែនដី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់កាកបាទក្រហម​កម្ពុជា ជូនដល់ប្រជាពលរដ្ឋ​រងគ្រោះដោយសារ​ខ្យល់កន្រ្តាក់ សរុបចំនួន ២០៣ គ្រួសារ រលំទាំងទាំងស្រុង​៤២គ្រួសារ ក្នុងប៉ះពាល់ លើ ឃុំចំនួន ២ ក្នុងស្រុកសង្កែ​ រួមមាន ៖ឃុំតាប៉ុនចំនួន ១៦៦គ្រួសារ រលំ​ទាំងស្រុង៤១គ្រួសារ និងភ្លើងឆេះផ្ទះ ១គ្រួសារ និងឃុំរកា ចំនួន ៣៧គ្រួសារ រលំទាំងស្រុង ១គ្រួសារ ស្រុកសង្កែ ខេត្តបាត់ដំបង​ ដែលរងគ្រោះ​កាល ពីថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ។


ក្នុងឱកាសនោះដែរ លោក សួស សុភក្ភ្រ័ បានពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែ​គិតគូរពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក​ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្តល់​ជូនគ្រួសារដែល​រងគ្រោះធ្ងន់ធ្ងរ​រួមមាន ៖ អង្ករ ២៥គីឡូក្រាម​ទឹកបរិសុទ្ធ​ចំណុះ២០លីត្រ ១ធុង ទឹកត្រី១ យួរ ភួយ១ មុង១ និងថវិកាមួយចំនួន។


សម្រាប់គ្រួសារ​ ភ្លើងឆេះផ្ទះបន្ថែម ​រួមមានសំពត់តង់១ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកា៥ម៉ឺនរៀល មួយ ដោយឡែកគ្រួសារ ​មានកូនភ្លោះ២ បានទទួលថវិកា​បន្ថែមពីក្រុមការងារ​ចំនួន ១០០ដុល្លារផងដែរ ។

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ មានប្រារព្ ខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៩

សាខាកក្រកខេត្តព្រះវិហារ ​៖នៅព្រឹកថ្ងៃចន្ទ ៣ កើត ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០១៩ សាខាកាក បាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​ បានរៀបចំប្រារព្ធ​មិទ្ទីងអបអរខួបទី ១៥៦ នៃទិវាពិភព​លោកកាកបាទ ក្រហម ​អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំ ❤កាកបាទក្រហមកម្ពុជា» ក្រោមអធិប តីភាព​ឯកឧត្តម មាស សុភា គណៈកិត្តិយសសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ ​និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​ ដោយមានការ​និមន្ត អញ្ជើញចូល​ពី សំណាក់ ឯកឧត្តម លោកជំទាវ ​សមាជិក សមា ជិកាក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម លោកជំទាវ អភិបាលរង ​នៃគណៈអភិ បាលខេត្ត ​លោក លោកស្រី មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ ​សប្បុរសជន ប្រជាពលរដ្ឋ សិស្ស អ្នកស្ម័គចិត្ត​កាកបាទក្រហម យុវ ជនកាយរិទ្ធិជាតិកម្ពុជា និងយុវជនកាកបាទក្រហម​កម្ពុជា និងសហ ភាពសហព័ន្ធ​យុវជនកម្ពុជា សរុបចំនួន ១,២៦០ អង្គ/នាក់។

ការប្រារព្ធទិវានេះដែរ ​បានរៀបចំ ឡើងនៅសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ។
ក្នុងគោលបំណង៖
-រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់​ ដែលជាស្ថាបនិក​របស់កាកបាទក្រហម
-យល់ដឹងអំពីប្រវត្តិចលនា​របស់កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ និងច្បាប់មនុស្សធម៌​អន្តរជាតិ
-កៀរគររកមូលនិធិ​ពីសប្បុរសជនទាំងអស់ និងឆ្លើយតប​ឲ្យបានទាន់ ពេលវេលាក្នុង​ការជួយសង្រ្គោះ និងជនងាយរងគ្រោះ​ផងដែរ។

សូមបញ្ជាក់ជូនថា៖ សាខាកាកបាទ ក្រហម​កម្ពុជា ខេត្តព្រះវិហារ បានទទួលបាន​ថវិកាបណ្ដោះអាសន្នពីសប្បុរសជន​ទាំងអស់មាន​ចំនួន ដុល្លារ (១៥៧,៩៨៣ ដុល្លា ) ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង មានប្រារព្ ខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៩

សាខាកក្រកខេត្តស្វាយរៀង៖ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅសាលប្រជុំ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ មានប្រារព្ ខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា ​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម សៅ សុខា គណៈកិត្តិយសសាខា​ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ​បុគ្គលិកក្រុមហ៊ុន​ឯកជននានា សប្បុរសជន ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ​អ្នកស្មគ្រ័ចិត្ត ក្រុមកាយរិទ្ធិ ​សហភាពយុវជន​ សរុបចំនួន ៥៧០ នាក់ ។ លោក សរ វណ្ណា នាយកសាខា បានធ្វើរបាយការណ៍​សង្ខេបស្តីពីសកម្មភាពរួម​របស់សាខាតាមវិស័យស្នូល​ទាំង ៤ របស់កាកបាទក្រហមកម្ពុជា​ ដោយបញ្ជាក់នូវ​សមិទ្ធិផលដែលសម្រេច​បានក្នុងឆ្នាំ ២០១៨ និង ត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ ។ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ​សាខា បានអានសេចក្តីថ្លែងការណ៍​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៥៦ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ដែលយកប្រធានបទ ខ្ញុំស្រលាញ់កាកបាទក្រហម​កម្ពុជា ដែលបានឆ្ពោះទៅមុខ រួចជាស្រេច​ ដោយឆ្លុះបញ្ចាំង​អំពីការបំពេញតួនាទី​យ៉ាងសំខាន់ទៅតាមបរិបទជាតិ​ ដើម្បីទទួលបាន​ជោគជ័យ ថ្មីៗ បន្ថែមទៀតក្នុងការ​បម្រើឲ្យវិស័យមនុស្សធម៌ ។


ក្នុងឱកាសនោះដែរ​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការ​កោតសរសើរ​ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ​នៃថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុន​វិស័យឯកជន ​អាជីវករ ដែលបានចូលរួម​ចំណែកឧបត្ថម្ភ គាំទ្រក្នុងសកម្មភាព​កាកបាទក្រហមកម្ពុជា កាន់តែផុសផុល និងមានការកើនឡើង​ជាលំដាប់ ការកើនឡើងនេះដោយសារមានជំនឿទុកចិត្តចំពោះកាកបាទក្រហមកម្ពុជា​ ក្នុងការប្រើប្រាស់ថវិកា មានតម្លាភាព ប្រសិទ្ធភាព និង ចំគោលដៅនៃជនរងគ្រោះ​ និងងាយរងគ្រោះមហន្តរាយ ។
ទន្ទឹមនឹងលទ្ធផលដែល​សម្រេចបានទាំងនេះលោកជំទាវ សូមផ្តាំផ្ញើ​ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំសាខា អនុសាខា ត្រូវយកចិត្តទុកដាក់​តាមដានព័ត៌មាន​គ្រប់ជ្រុងជ្រោយ និងក្តាប់ឲ្យបានស្ថានភាព​ងាយរងគ្រោះនៅ​តាមសហគមន៍ និងត្រូវមានមុខ​ភ្លាមៗនៅពេលមាន​គ្រោះមហន្តរាយកើតឡើង និងដោះស្រាយ​ឲ្យអស់លទ្ធភាព ក្នុងការជួយ​សម្រាលការលំបាករបស់​មនុស្សចាស់ឥតទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយមានកូនច្រើន អ្នកមានជម្ងឺរ៉ាំរ៉ៃនៅក្នុងសហគមន៍ ។ ក្នុងអង្គពិធីនេះសាខាបានទទួលថវិកាមុន និងក្រោយសរុបចំនួន ៥៧០,០០០ ដុល្លារ ។

លោកជំទាវ ពុំ ចន្ទីនី ទទួលអំណោយ ពីក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត

កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល ​នាព្រឹកថ្ងៃចន្ទ​ ៣កេីត​ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៦​ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា​ បានទទួលស្វាគមន៍ និងទទួល​អំណោយជាថវិកាចំនួន​ ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន​ ឌី​ អេហ្វ​ អាយ​ ឡាក់គី​ ប្រាយវេត​ លីមីធីត​ (D F I LUCKY PRIVATE LIMITED) ក្នុងឱកាសអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា​ ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ។

សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា​នឹងប្រារឰមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបទី ១៥៦​ ទិវាពិភពលោកកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម​ ៨ ឧសភា ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​» និងអបអរខួប​ ១០០ឆ្នាំ​ នៃការបង្កេីតសហព័ន្ធអន្តរជាតិ​នៃសមាគមកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ (១៩១៩-២០១៩)​ នៅទីស្នាក់ការកណ្ដាល​ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កេីត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែឧសភា​ ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ​នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន​វត្តមានឥស្សរជន​ ថ្នាក់ដឹកនាំជាតិ​ អន្តរជាតិ​ និងសប្បុរសជនចូលរួមប្រមាណ​ ៤ពាន់នាក់៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ប្រារព្ធខួបទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩

សាខាកក្រកខេត្តកែប ៖ កាលពីព្រឹកថ្ងៃអាទិត្យ​ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា​ ឆ្នាំ២០១៩ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកែប បានរៀបចំ​ប្រារព្ធ​ខួបទី១៥៦ នៃទិវា​ពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ខ្ញុំ❤️កាកបាទក្រហម​កម្ពុជា» ដែលមានការអញ្ជើញ​ចូលរួមជាអធិបតីភាព ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និងឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកែប និងមានការចូលរួម​ពីឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជាសមាជិក សមាជិកាគណៈកម្មាធិការ​សាខា អនុសាខា ក្រុមប្រតិបត្តិសាខា កងកម្លាំងប្រដាប់​អាវុធ សប្បុរសជន អាជីវករ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម​កម្ពុជា សរុបចំនួន ៥១៤នាក់ ដែលធ្វើឡើង​នៅទីលានសាលប្រជុំ​សាខាខេត្តកែប។

ការប្រារព្ធទិវា​នេះដែរ ប្រព្រឹត្តទៅ​នៅក្នុងគោលបំណង៖
-រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិក​របស់កាកបាទក្រហម
-យល់ដឹងអំពីប្រវត្តិ​ចលនារបស់​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិ
-កៀគររកមូលនិធិ​សប្បុរសជន​ទាំងអស់ និងឆ្លើយតប​ឲ្យបានទាន់​ពេលវេលាក្នុង​ការជួយសង្រ្គោះ និងជនងាយរងគ្រោះ​ផងដែរ។

សូមបញ្ជាក់ជូនថា៖ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកែប បានទទួលថវិកា​ពីសប្បុរសជន​ទាំងអស់សរុបចំនួន ៧២,៦៥៥ដុល្លារអាមេរិក (ចិតសិបពីពាន់ប្រាំមួយរយ​ហាសិបប្រាំដុល្លារអាមេរិក)៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រារព្ធខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩

សាខាកក្រកខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ទី ៥ ខែឧសភា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធ​ខួបលើកទី១៥៦ ទិវាពិភពលោក​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោម​ប្រធានបទ “ខ្ញុំ ♥️កាកបាទក្រហម​កម្ពុជា” ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងការពារជាតិ ​និងលោកជំទាវ សម្តេច​ព្រះអគ្គមហាសង្ឃរាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា​សង្ឃរាជ នៃព្រះរាជាណា​ចក្រកម្ពុជា និងអញ្ជើញចូលរួមពីគណៈកិត្តិយស គណៈកម្មាធិការសាខាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត យុវជនកាកបាទក្រហម​កម្ពុជា ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្ត យុវជនកាយរឹទ្ធិជាតិ​កម្ពុជា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ម្ចាស់ ឬតំណាងម្ចាស់​ក្រុមហ៊ុន សណ្ឋាគារ អាជីវករ សប្បុរសជនជាតិ អន្តរជាតិ សរុប​ប្រមាណ ១៤០០នាក់។ ទិវានេះប្រារព្ធ​នៅសាលមហោស្រព​ រ៉ូសាណា ប្រូតវ៉េ ក្រុងសៀមរាប ក្នុងគោលបំណង ៖

-រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់​កាកបាទក្រហម -យល់ដឹងអំពីប្រវត្តិ​ចលនារបស់កាកបាទ​ក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិ និង​ដើម្បីកៀរគរកមូលនិធិ​ពីសប្បុរសជន​ និងឆ្លើយតប​ឲ្យបានទាន់​ពេលវេលាក្នុងការជួយសង្រ្គោះ​ ជនរងគ្រោះ និងងាយរង​គ្រោះផងដែរ ។ ក្នុងឱកាស​នេះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទទួលបានថវិកា​ពីសប្បុរសជន សរុបចំនួន ៧៩៧,៩៥៥ ដុល្លារ​។

ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា អញ្ជេីញចុះសួរសុខទុក្ខ លោកជំទាវ ផ្លេក ភិរុណ

កក្រក​ ៖​ នៅរសៀលថ្ងៃអាទិត្យ ២កេីត​ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥​ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​ បានអញ្ជេីញចុះសួរសុខទុក្ខ​ លោកជំទាវ ផ្លេក ភិរុណ ដែល​មានជន្មាយុ​ ៩៩ឆ្នាំ​ (អតីតប្រធានកាក​បាទក្រហមកម្ពុជា​ពីឆ្នាំ​ ១៩៧៤-១៩៧៥ និងពីឆ្នាំ ១៩៧៩-១៩៩២​)​ កំពុងសម្រាកថែទាំសុខភាពនៅ​មន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ បានពាំនាំមកជា​មួយនូវ​ព្រះរាជទាន​​សេចក្ដី​នឹក​រលឹក និងព្រះរាជឱង្កា​ផ្ញើសួរសុខទុក្ខ​អំពី ព្រះករុណា ​ព្រះបាទសម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​​កម្ពុជា និង សម្ដេច​ព្រះមហាក្សត្រី​ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ព្រះប្រធានកិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលមានព្រះរាជហឫទ័យ​ និងទឹកចិត្ត​​ស្រឡាញ់​ដ៏ជ្រាលជ្រៅបំផុតចំពោះ​លោកជំទាវ ផ្លេក​ ភិរុណ​ ដែលជាបុព្វការីជន​ ធ្លាប់បានលះបង់កម្លាំងកាយ-ចិត្ត​បម្រើការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា​ ចាប់តាំងពីថ្ងៃដែល​កាកបាទក្រហម​កម្ពុជា​ ចាប់បដិសន្ធិក្នុងឆ្នាំ​ ១៩៥៥​ និងសូមបួងសួងជូន​លោកជំទាវ​ មានជន្មាយុយឺនយូរ​ជាងរយឆ្នាំដេីម្បីជាម្លប់ដ៏ត្រជាក់​ដល់កូន​ ចៅ​ជំនាន់ក្រោយ៕

 

កាកបាទក្រហមកម្ពុជាទទួលអំណោយពីសប្បុរសជន

កក្រក​ ៖​ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃអាទិត្យ ២កេីត​ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥​ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសវនាការជាមួយ​គណៈប្រតិភូក្រុមហ៊ុន​ ម៉ូឌែនវិសិនគ្រុប​ Co.,LTD​ ដែលដឹកនាំដោយ​ លោក​ យ៉ង់​ ប៊ុននី​ អគ្គនាយកក្រុមហ៊ុន ​និងទទួលអំណោយ​ជាថវិកាចំនួន​ ២០០,០០០ដុល្លារ (ម្ភៃម៉ឺនដុល្លារអាមេរិក) ក្នុងឱកាសអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ។

សូមបញ្ជាក់ជូនថា ​កាកបាទក្រហមកម្ពុជា​នឹងប្រារឰមិទ្ទីង​ថ្នាក់ជាតិ ដើម្បីអបអរ​ខួបទី ១៥៦​ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩​ ក្រោមប្រធានបទ​ «ខ្ញុំ​ ❤️️ កាកបាទក្រហមកម្ពុជា​» និងអបអរខួប​ ១០០ឆ្នាំ​ នៃការបង្កេីតសហព័ន្ធអន្តរជាតិ​នៃសមាគមកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ (១៩១៩-២០១៩)​ នៅទីស្នាក់ការកណ្ដាល​ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កេីត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា​ ដោយមានវត្តមាន​ឥស្សរជន​ ថ្នាក់ដឹកនាំជាតិ​ អន្តរជាតិ​ និងសប្បុរសជនចូលរួមប្រមាណ​ ៤ពាន់នាក់៕

 

1 2 3 4 5 Next Last