អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលនិងពិភាក្សាជាមួយ ប្រធានក្រុមកម្រងប្រទេសសហព័ន្ធអន្តរជាតិ

កក្រក ៖ នៅថ្ងៃ ពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធ ស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវពុំ ចន្ទីនី ​អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា បានជួបសំណេះ​សំណាលនិងពិភាក្សាជាមួយ លោក ម៉ានវ៉ាន ជីទ្បានី ប្រធាន​ក្រុមកម្រងប្រទេ​សសហព័ន្ធអន្តរជាតិ ​ក្នុងគោលបំណងចែករំលែក​ព័ត៌មានស្តីពី​លទ្ធផលនៃការអនុវត្ត​សកម្មភាពការងារ​មួយចំនួន​នៅកម្ពុជាមានដូចជាសកម្មភាព​លើកកម្ពស់អនាម័យ​ទឹកស្អាតតាម​សហគមន៍ក្នុង ខេត្តក្រចេះ បន្ទាយមានជ័យ និងស្វាយរៀង ព្រមទាំងពិភាក្សាលើ​សកម្មភាពកាត់បន្ថយហានិភ័យ​គ្រោះមហន្តរាយ​និងសុខភាព យេនឌ័រនិងពិពិធភាព និងទិសដៅ​ការងារសម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ ខាងមុខ។

លោកម៉ានវ៉ាន ជីទ្បានី បានសម្តែង​នូវការអបអរ​ចំពោះលទ្ធផលទិវា ៨ ឧសភា ឆ្នាំ២០១៨ និង កោតសរសើរស្នាដៃបំពេញការងារមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំប្រកបដោយ      គ​តិបណ្ឌិតរបស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ហើយ​សហព័ន្ធអន្តរជាតិ​ ប្តេជ្ញាចិត្តបន្តការគាំទ្រទាំង​ផ្នែកបច្ចេកទេស និង ថវិកាដល់​កាកបាទក្រហមកម្ពុជា៕

 

កាកបាទក្រហមកម្ពុជាប្រារព្ធ ខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨

កក្រក​ ៖​ នៅព្រឹកថ្ងៃ​អង្គារ ៩រោច ​ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា ដែលមានសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ជាព្រះប្រធាន​កិត្តិយស និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធ​មិទ្ទីងថ្នាក់ជាតិ​ ដើម្បី​អបអរសាទរខួបទី ១៥៥ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។

 

បន្ថែមពីការថ្លែង​អំពីវឌ្ឍនភាព​របស់កាកបាទក្រហម​កម្ពុជា ក្នុងឱកាសនោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានក្រាបបង្គំ​ទូលថ្វាយនូវព្រះមហា​ករុណាទិគុណដ៏ជ្រាលជ្រៅ​បំផុតថ្វាយ ព្រះករុណា​ព្រះមហាក្សត្រ និងសម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតាជាតិខ្មែរ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ដែលជា​និច្ចកាល ព្រះអង្គតែងប្រទាន​ព្រះរាជូបត្ថម្ភ​ដ៏ថ្លៃថ្លានូវព្រះរាជទ្រព្យគាំទ្រដល់​កាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណ​ចំពោះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសប្បុរស​ជនជាតិ អន្តរជាតិ ព្រមទាំងអង្គពិធីទាំងមូលផងដែរ។

 

ជាមួយគ្នានោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានសម្តែង​នូវក្តីរីករាយ និងអបអរសាទរ​ចំពោះការប្រារព្ធ​ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ព្រមទាំងបាន​វាយតម្លៃខ្ពស់​ចំពោះសកម្មភាព​របស់កាកបាទក្រហមកម្ពុជា ដែលបានធ្វើសកម្មភាពមនុស្សធម៌​កន្លងមកក្នុងការជួយ​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុតបានទាន់​ពេលវេលា ដែលធ្វើឱ្យ​ពួកគាត់ទទួល​បានភាពល្អប្រសើរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅដល់ សប្បុរសជន ជាតិ និងអន្តរជាតិ​ទាំងអស់ ដែលបាន​ចំណាយនូវថវិកា​ទ្រព្យធនផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយសកម្មភាព​មនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា​ដើម្បីបម្រើ​លើវិស័យមនុស្សធម៌ ហើយតាមរយៈប្រធានបទឆ្នាំនេះ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល” គឺពិតជាមានន័យគ្រប់គ្រាន់​សម្រាប់សកម្មភាពរួម​របស់កាកបាទក្រហមកម្ពុជាដែលបាននិងកំពុងធ្វើសកម្មភាពរៀងរាល់ថ្ងៃនេះ។

 

សូមបញ្ជាក់ថា តួលេខ​បឋមនៃមូលនិធិ​ដែលកាកបាទក្រហមកម្ពុជា​ទទួលបានពី សប្បុរស​ជនជាតិ និងអន្តរជាតិ ក្នុងពិធីប្រារព្ធខួបលើកទី ១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺមានចំនួនសរុប ១៨.០២៨.៦៦៨$ (ដប់ប្រាំបីលាន ពីរម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ ហុកសិបប្រាំបី ដុល្លារអាមេរិក)៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតប្រារព្វទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨

សាខាកក្រកខេត្តកំពត ៖ នៅព្រឹកថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានរៀបចំប្រារព្ធ​ទិវាអបអរខួបទី ១៥៥ នៃទិវាពិភព​លោកកាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ " កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណា​ម្នាក់ចោល" ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ស៊ីម៉ន គណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខា ដោយមានការ​អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក​ សមាជិកាគណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិសាខា អនុសាខា​កាកបាទក្រហមកម្ពុជាទាំង៨ មន្ទីរអង្គភាព​ជុំវិញខេត្ត សហភាព​សហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជន​ស្រលាញ់សន្តិភាព យុវជនកាយរឹទ្ធជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ព្រះសង្ឃ និងសប្បុរសជនទាំងអស់ សរុបចំនួន ៣,៥០០អង្គ/នាក់ ដែលធ្វើឡើង​នៅពហុកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត។

ទិវានេះប្រព្រឹត្តទៅនៅក្នុងគោលបំណង៖
១. រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម
២. យល់ដឹងអំពីប្រវត្តិចលនារបស់​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិ
៣. គៀរគររកមូលនិធិ​ពីសប្បុរសជន​ទាំងអស់ និងឆ្លើយតប​ឲ្យបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះ និងជនងាយរងគ្រោះផងដែរ៕

 

កាកបាទក្រហមកម្ពុជាចូលរួមប្រារព្វទិវាឆ្មបជាតិ អន្តរជាតិ

កក្រក ៖ ដើម្បីចូលរួម​អបអរទិវា​ឆ្មបជាតិ អន្តរជាតិ ៥ឧសភា ខាងមុខនេះ​នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការ​កណ្តាលកាកបាទក្រហម​កម្ពុជា រួមជាមួយ ឯកឧត្តម​ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និងជាប្រធាន​កិត្តិយសក្លឹបយុវជន កាកបាទក្រហម​កម្ពុជា នៃសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងគ្រូ​ទីប្រឹក្សាយុវជន អ្នកគ្រូ លោកគ្រូ​ជាវេជ្ជបណ្ឌិត ព្រមទាំង​សមាជិក​យុវជន កាកបាទក្រហម​កម្ពុជា ជានិសិ្សតពេទ្យ​ផ្នែកថែទាំ​វិជ្ជាសាស្រ្ត ពេទ្យឆ្មប អាជ្ញាធរ​មូលដ្ឋាន និងយុវជនសហភាព​សហព័ន្ធយុវជន​កម្ពុជា ឃុំពាមរាំង សរុបចំនួន ៣៥នាក់ បានចុះសួរ​សុខទុក្ខ ពិនិត្យផ្ទៃពោះ ព្រមទាំងផ្តល់​ប្រឹក្សាយោបល់ និងផ្ដល់ថ្នាំ​វីតាមីន ថ្នាំជាតិដែក​មួយចំនួន ដល់ស្ត្រី​មានផ្ទៃពោះ ចំនួន ៥៧នាក់ រស់នៅក្នុង​ភូមិចំនួន៣ ក្នុងឃុំពាមរាំង ស្រុក​លើកដែក។

 

ក្នុងមតិសំណេះសំណាល​របស់ឯកឧត្តម បានពាំនាំ​នូវប្រសាសន៍​ផ្តាំផ្ញើសាកសួរ​សុខទុក្ខរបស់​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រ​ហមកម្ពុជា ក៏ដូចជម្រាប​ជូនសារលិខិតសេចក្តីអំពាវនាវរបស់​សម្តេចប្រធាន ក្នុងឱកាសទិវា ឆ្មបជាតិ អន្តរជាតិ ៥ ឧសភា សម្តេច​បានសំណូមពរគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ បន្ដជួយវិនិយោគ​ផ្នែកការងារឆ្មប ដើម្បី​សង្រ្គោះជីវិតស្រ្តីជាមាតា ទារក និងកុមារនៅកម្ពុជា។ តាមរយៈសារលិខិត​ចូលរួមអបអរសាទរ​ទិវាឆ្មបជាតិ និងអន្ដរជាតិ ក្រោមប្រធានបទ«ឆ្មបនាំមកនូវការ​ថែទាំប្រកបដោយ​គុណភាព» សម្តេចបាន​អំពាវនាវដល់​បងប្អូនក្មួយៗជាស្រ្តីគ្រប់រូប​សូមមក​ទទួលការពិនិត្យ ថែទាំឱ្យបាន​ទៀងទាត់ ពីឆ្មបជំនាញ​ដែលបានទទួល​ការបណ្តុះបណ្តាល ត្រឹមត្រូវ ទាំងក្នុង​ពេលពរពោះ ពេល​សម្រាលកូន និងក្រោយពេល​សម្រាល​តាមការកំណត់ណាត់ជួប​របស់គ្រូទេព្យ ដើម្បីទទួល​បានសុខភាព​ល្អប្រសើរទាំងមាតា និងទារក។

សូមបញ្ជាក់​ផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ ​នៃផែនការ​សកម្មភាពរួម​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ ​ដើម្បីសុខភាពស្ដ្រី និងកុមារ។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តខេត្តឧត្តរមានជ័យ ប្រារព្ធ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨

សាខាកក្រកខេត្តឧត្តរមានជ័យ ៖ នៅរសៀល​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានប្រារព្ធ​ខួបអបអរទី ១៥៥ នៃទិវាពិភព​លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហម​កម្ពុជា មានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុក​នរណាម្នាក់ចោល» ក្រោម​អធិបតីភាព ឯកឧត្តម គន់ គីម គណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិការ​សាខា អនុសាខា ក្រុមប្រតិបត្តិ​សាខា អនុសាខា​ អាជ្ញាធរ​ដែនដី អង្គភាពមន្ទីរជុំវិញខេត្ត ​យុវជន​កាយរឹទ្ធជាតិកម្ពុជា និងយុវជន​កាកបាទក្រហម​កម្ពុជា សរុបចំនួន ៧៧៦នាក់ ដែលធ្វើឡើង​នៅសាល​ប្រជុំមន្ទីរ​ទំនាក់ទំនងសភា​ខេត្តឧត្តរមានជ័យ។

ទិវានេះប្រព្រឹត្តទៅ​នៅក្នុងគោលបំណង​ដូចតទៅ៖
_ រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជា​ស្ថាបនិករបស់កាកបាទក្រហម
_ យល់ដឹងអំពីប្រវត្តិ​ចលនារបស់​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ
_ គៀរគររកមូលនិធិ​ពីសប្បុរសជនទាំងអស់​ និងឆ្លើយតប​ឲ្យបានទាន់ពេលវេលា​ក្នុងការជួយសង្រ្គោះ និងជនងាយរងគ្រោះផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលអំណោយជាអង្ករពីក្រុមហ៊ុន Cambodia Airports

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ គួយ ណាលីន​ ឃឹមប៊ុនសុង អនុប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល ​និងទទួលអំណោយជាអង្ករពីក្រុមហ៊ុន Cambodia Airports ចំនួន១២តោន ៥០០គីឡូក្រាម ។ មានប្រសានស៍នាឱកាសនោះ ​លោកជំទាវ គួយ ណាលីន ក្នុងនាមសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ក៏ដូចជា​ឯកឧត្តម​បណ្ឌិតប្រធានគណៈកម្មាធិការសាខា បានធ្វើការថ្លែងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Cambodia Airports ដែលបាន​ឧបត្ថម្ភជាអង្ករ ពេលនេះ ដើម្បីអបអរ​ខួបលើកទី ១៥៥ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ នៅខេត្តសៀមរាប ។ លោកជំទាវបន្តថា ដើម្បីលើក​កម្ពស់កម្លាំង​មនុស្សធម៌ នៅលើ​ពិភពលោក និងការអនុវត្តន៍ផែនការយុទ្ធសាស្រ្តកាកបាទ​ក្រហមកម្ពុជា ២០១១-២០២០នោះ សាខាននឹង​យកចិត្តទុកដាក់​ប្រើប្រាស់អំណោយដែលទទួលបានទទួលនេះ ក្នុងបុព្វហេតុមនុស្សធម៌ ​ស្របតាមគោលការណ៍​គ្រឹះទាំង៧ របស់ចលនាកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ឱ្យមានប្រសិទ្ធភាព​ខ្ពស់ ពិសេសស្របតាម​ប្រធានបទដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។

 

វេទិកាយុវជន ស្តីពី "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល" នៅ ទទក

ដើម្បីចូលរួមអបអរខួបទី​ ១៥៥​ ទិវាពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០១៨​ ខាងមុខនេះ​ នៅព្រឹកថ្ងៃសៅរ៍​ ១៤កើត​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី ២៨​ ខែមេសា​ ឆ្នាំ២០១៨​ នេះ​ កាកបាទក្រហមកម្ពុជា​ (កក្រក)​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានរៀបចំឱ្យមាន​វេទិកាយុវជន​ ស្តីពី​ "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង​ សម្រាប់គ្រប់ៗគ្នា​ -​ មិនទុកនរណាម្នាក់ចោល"​ ក្រោមការ​បកស្រាយពីយុវជនជាវាគ្មិន​ មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ និងសាកលវិទ្យាល័យបៀលប្រាយ។

 

វេទិកានេះ​ ប្រព្រឹត្តទៅនៅស្ទូឌីយ៉ូទូរទស្សន៍ជាតិកម្ពុជា​ ក្រោមអធិបតីភាព​ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន​ និងអ្នកស្ម័គ្រចិត្តកក្រក​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការកក្រក​ និងអញ្ជើញចូលរួមពីលោក​ រ៉ូម៉ាន់​ ផារ៉ាម៉ូនូវ​ (Roman Paramonov) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី​ ប្រចាំនៅកម្ពុជា​ ថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាលកក្រក ទីប្រឹក្សាយុវជន​មកពី​ ២១គ្រឹះស្ថានឧត្តមសិក្សា យុវជន អ្នកស្ម័គ្រចិត្តកក្រក និងនិស្សិតសាកលវិទ្យាល័យ​ សរុបប្រមាណ​ ១៤០នាក់៕

 

វគ្គបំប៉ន និងតម្រង់ទិសលើខ្លឹមសារសម្រាប់ពិភាក្សាក្នុងវេទិកាយុវជន ស្តីពី "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល"

កក្រក​ ៖​ ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២១​ ខែមេសា ឆ្នាំ២០១៨ នេះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា និងក្រុមការងារវេទិកាយុវជន បានបើកវគ្គបំប៉ន និងតម្រង់​ទិសលើខ្លឹមសារ​សម្រាប់ពិភាក្សា​ក្នុងវេទិកា​យុវជន ស្តីពី "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង​ សម្រាប់គ្រប់ៗគ្នា​ -​ មិនទុកនរណា​ម្នាក់ចោល" ដល់វាគ្មិនទាំង​ ១០នាក់​ និងអ្នកគាំទ្រ​ ២០នាក់​ មកពីសាកល​វិទ្យាល័យបៀលប្រាយ​ និងសាកល​វិទ្យាល័យអាស៊ីអឺរ៉ុប។

 

វគ្គបំប៉ន​ និងតម្រង់ទិស​នេះធ្វើឡើងក្នុង​គោលបំណងពង្រឹង​សមត្ថភាពបន្ថែម និង​បញ្ជ្រាបការយល់ដឹងស្តីពីប្រធានបទ​នៃវេទិកា​យុវជន ដែលវាគ្មិនទាំង​ ១០នាក់​ នឹងត្រូវចូលរួម​ពិភាក្សា​ និងបកស្រាយនៅស្ថានីយ៍ទូរទស្សន៍​ជាតិកម្ពុជា​ ដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី ២៨​ ខែមេសា ឆ្នាំ២០១៨​ ខាងមុខនេះ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ស្រុកស្វាយលើ

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​២៥៦១​ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុំ សំអន នាយក​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​ជួបសំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្ត្រាក់​កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៨ ចំនួន១៤គ្រួសារ (រលំ២ គ្រួសារ និងប៉ះពាល់ធ្ងន់ ១២គ្រួសារ) ក្នុងភូមិតាពឿ ឃុំតាសៀម ស្រុកស្វាយលើ ដែលមាន​ចម្ងាយប្រមាណជា១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។


មានប្រសាសន៍​នាឱកាសនោះ លោក ស៊ុំ សំអន នាយក​សាខាបានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការសាខា ដែល​តែងតែយកចិត្តទុក​ដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោក ក៏បាន​បន្តថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌ដែល​បាននាំយកមក​ចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសម​ល្មមនឹងការខាតបង់​របស់បងប្អូន តែក៏អាច​ជួយសម្រាល​ទុក្ខបាករបស់បងប្អូនបាន​មួយកម្រិត ហើយក៏​ជាការបង្ហាញ​នូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដូចដែលបាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។

 

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប ធុងទឹក១គូរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា សម្រាប់គ្រួសាររលំ ១សែនរៀល និងស័ង្កសី១០សន្លឹក ឯគ្រួសារប៉ះពាល់ធ្ងន់ថវិកា ៥ម៉ឺនរៀល និងកៅស៊ូតង់១ ។

 

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនលោក ចៅ ច័ន្ទណារី

កក្រក​ ៖​ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៨ នេះ កាកបាទក្រហ​មកម្ពុជា (កក្រក) ដែលមានសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ​ថវិកា គ្រឿងបរិភោគ និង​សម្ភារៈប្រើប្រាស់​មួយចំនួនជូន​លោក ចៅ ច័ន្ទណារី អាយុ ៦៤ឆ្នាំ ជាតារាសម្តែង​ជើងចាស់ធ្លាប់​ទទួលបាន​ពានរង្វាន់លេខ ១ ទូទាំងប្រទេស ក្នុងការប្រកួត​ខ្សែភាពយន្ត​ខ្មែរ ក្នុងឆ្នាំ១៩៩១​ ក្នុងការសម្តែង​ជាតួឯកក្នុងរឿង​ "ស្មានមិនដល់"​ និងមានស្នាដៃ​សម្តែងជាច្រើនទៀត។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំ​ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពរស់នៅរបស់​លោក ចៅ ច័ន្ទណារី ដែលជាសិល្បៈករ​ជើងចាស់ បានបន្សល់ទុក​ស្នាដៃសម្តែង​ជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ​។​ ជាមួយគ្នានេះ​ លោកជំទាវ​ បានផ្តាំផ្ញើឱ្យ​ខិតខំថែរក្សាសុខភាព​ឱ្យបានល្អ និងបន្តប្រឹងប្រែង​ប្រកបរបរចិញ្ចឹម​ជីវិតដើម្បី​អនាគតប្រពន្ធ-កូនតទៅមុខទៀត។

 

លោក ចៅ ច័ន្ទណារី និងភរិយា ដែលមកពីភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន ដែលតែងតែមាន​មេត្តាធម៌ មានក្តីករុណា ចំពោះសុខទុក្ខ​របស់សិល្បករ​ជើងចាស់ និងប្រជាជនទូទៅជួបការ​លំបាកដោយគ្មាន​ការរើសអើងអ្វីឡើយ៕

 

1 2 3 4 5 Next Last