អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel
ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ប្រារព្ធទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត

កក្រក៖ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន​ កំពុងចូលរួមជាមួយ​ចលនាកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម​ ប្រារព្ធ​ទិវាអន្ដរជាតិនៃ​អ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “ អ្នកស្ម័គ្រចិត្ត​ដើម្បីសហគមន៍​យើង” នៅតាមបណ្ដា​សាខារាជធានី ខេត្តទូទាំង​ប្រទេស ដែលនេះជាសក្ខីកម្មនៃ​ការទទួលស្គាល់ ការចូលរួម​យ៉ាងសកម្មរបស់​អ្នកស្ម័គ្រចិត្ត​បម្រើ​បុព្វហេតុមនុស្សធម៌។ ដោយឡែក​នៅ ព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០១៨ នេះ​ ឯកឧត្តម យូ ឡាណា​ អគ្គលេខាធិការ​រងទី២ កាកបាទក្រហម​កម្ពុជា អញ្ជើញ​ជាអធិបតីនៃការប្រារព្ធ​ទិវាអន្ដរជាតិ​នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៨ ដោយមានការចូលរួមពី ឯកឧត្តម ប៉ុង យ៉េន ប្រធាន​គណៈកម្មាធិការ​សាខា កក្រក ខេត្តកំពង់ចាម លោក ប៉ែន ម៉ារឌី អនុប្រធាន​គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ-មន្ត្រីសាខា អនុសាខា កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ចាម មន្ត្រីទីស្នាក់ការកណ្ដាល អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា មកពីក្រុង-ស្រុកទាំង ១០​ នៃខេត្ត​កំពង់ចាម សរុបប្រមាណ ២១០នាក់ ដែល​បានរៀបចំ​ឡើងនៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ចាម។

ឯកឧត្តមអគ្គលេខាធិការ​រងទី២ បានពាំនាំ​ប្រសាសន៍របស់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរ​យ៉ាងជ្រាលជ្រៅ​ចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគ​ធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចូលរួមចំណែក​ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ ​។ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើ​កកម្ពស់នៃការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារ​មនុស្សធម៌​របស់ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ ដែលមានអាយុកាល ១៥៥ឆ្នាំមកហើយ។

ជាក់ស្តែង កាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជិត ៤ម៉ឺននាក់នៅទូទាំងប្រទេស សុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅប្រកបដោយស្នាមញញឹមដល់អ្នកងាយរងគ្រោះបំផុត​បានទាន់ពេលវេលា​ និងគ្រប់ទីកន្លែង។

ដើម្បីរួមចំណែកលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត ដែល បាន ចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌កន្លងមក កាកបាទក្រហមកម្ពុជា បានផ្ដល់ជូននូវប័ណ្ណសរសើរដល់តំណាងមកពី១០ស្រុក ក្រុង ដោយឡែក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រម៉ា ១ សារុង១ ខោអាវ )និងថវិកា៥០.០០០រៀលផងដែរ៕

 

កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំទីក្រុងបាងកក។

កក្រក ៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៨ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម​កម្ពុជា បានទទួលស្វាគមន៍ និងជួប​សំណេះសំណាល​ជាមួយលោក Bruno Pommier អនុប្រធានគណៈកម្មាធិការ​អន្តរជាតិកាកបាទ​ក្រហម ប្រចាំ​ទីក្រុងបាងកក។

ជំនួបពិភាក្សានេះ​ បានប្រព្រឹត្តទៅ​នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ ដើម្បីពិភាក្សា​ និងពិនិត្យមើលការ​រីកចម្រើន​ក្នុងកិច្ច​សហប្រតិបត្តិការ​នៃការអនុវត្ត​ការងារឆ្នាំ២០១៨​ និងទិសដៅ​អនុវត្តបន្តឆ្នាំ២០១៩​៕

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការវិភាគបរិបទនិងហានិភ័យនៅកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅព្រឹកថ្ងៃអង្គារ ទី ៤ ខែធ្នូ ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា​ បានរៀបចំ​បើកសិក្ខាសាលាពិគ្រោះ​យោបល់ស្តីពី ​“ការវិភាគបរិបទ​និង​ហានិភ័យ​” ក្រោមអធិបតីភាព ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា និងលោក Roman paramonov ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំ​នៅកម្ពុជា។

សិក្ខាសាលា​រយៈពេល ២ថ្ងៃ ​ចាប់ពី​ថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០១៨ នេះ ប្រព្រឹត្ត​ទៅទីស្នាក់ការ​កណ្តាលកាកបាទក្រហម​កម្ពុជា ដោយមាន​ការចូលរួម​សម្រប​សម្រួលបច្ចេកទេស​ពី លោកស្រី Catherine Marie Martin ទីប្រឹក្សាផ្នែកបំពេញ​ការងារប្រកប​ដោយសុវត្ថិភាព​និងកិច្ច​សហប្រតិបត្តិការ​ចលនានៃ អាយ.ស៊ី.អរ.ស៊ី. និងមានអ្នក​ចូលរួមចំនួន ២៥នាក់ ជាមន្ត្រី​ទីស្នាក់ការ​កណ្តាល និងជាមន្ត្រីសាខាកាកបាទក្រហម​កម្ពុជាចំនួន ៥ រាជធានី ខេត្ត។

 គោលបំណង​សិក្ខាសាលានេះ គឺបំពាក់បំប៉ន និងបំពេញការយល់ដឹង​បន្ថែមលើការវិភាគ​ពីសេចក្តីត្រូវការដើម្បី​ប្រសិទ្ធភាព​ការងារ​របស់កាកបាទក្រហម​កម្ពុជា និងការបំពេញ​ការងារប្រកបដោយសុវត្ថិភាពដល់ប្រតិបត្តិករ​កាកបាទក្រហម​កម្ពុជា​គ្រប់លំដាប់ថ្នាក់៕

 

កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល អ្នកគ្រប់គ្រងសុវត្ថិភាពនិងភាពធន់ក្នុងសហគមន៍ នៃក្រុមគាំទ្រកម្រងប្រទេសរបស់សហព័ន្ធអន្តរជាតិ

កក្រក​ ៖​ នៅរសៀលថ្ងៃចន្ទ ១១រោច​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី ៣ ខែធ្នូ​ ឆ្នាំ២០១៨ នេះ លោកជំទាវ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការរងទី ១ កាកបាទក្រហម​កម្ពុជា​ បានទទួលស្វាគមន៍ និងជួប​សំណេះសំណាល​ជាមួយលោក​ Hung Ha Nguyen​ អ្នកគ្រប់គ្រងសុវត្ថិភាពនិងភាពធន់ក្នុងសហគមន៍​ នៃក្រុមគាំទ្រ​កម្រងប្រទេស​របស់សហព័ន្ធ​អន្តរជាតិ​នៃសមាគម​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម។

ជំនួបពិភាក្សានេះ​ បានប្រព្រឹត្តទៅនៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ ដើម្បីពិភាក្សា​ និងពិនិត្យមើល​លើការរីក​ចម្រើនក្នុងកិច្ច​សហប្រតិបត្តិការ​នៃការអនុវត្ត​ការងារឆ្នាំ២០១៨​ និងទិសដៅ​អនុវត្តបន្តឆ្នាំ២០១៩​ ៕

សាខាកក្រកខេត្តស្វាយរៀងចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១៨

សាខាកក្រក​ខេត្តស្វាយរៀង៖ដើម្បីចូលរួម​អបអរសាទរ​ទិវាពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទ​ និងតាមទិស​ស្លោក យើងប្តេជ្ញា​រួមគ្នា បញ្ចប់​បញ្ហាអេដស៍ នៅឆ្នាំ ២០២៥ និងលើកកម្ពស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃវេទិកាភាព​ជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ឆ្លើយតប និងជំងឺអេដស៍​នៅកម្ពុជា នៅថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​ប្រារព្ធធ្វើពិធី​ សំណេះសំណាល ​និងចែកអំណោយ មនុស្សធម៌​ដល់អ្នករងគ្រោះ​កំពុងរស់នៅ​ជាមួយ​មេរោគអេដស៍​ និងកុមារ​កំព្រាដោយសារ​អេដស៍សរុបចំនួន ២៧៥ នាក់​ មកពី ស្រុកចន្ទ្រា ៨ នាក់​ ស្រុកស្វាយទាប ​២៥ នាក់ ក្រុងស្វាយរៀង ៥០ នាក់ ស្រុកស្វាយជ្រំ ១០០ នាក់ ស្រុកកំពង់រោទិ៍ ៣០ នាក់ ស្រុករមាសហែក ១២ នាក់ ស្រុករំដួល ៤៤ និងអង្គការសីភីអិនផ្លាស់ ៦ នាក់ ពិធីនេះប្រារព្វធ្វើនៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជាខេត្ត​ ដែលពិធីនេះ បានការ​អញ្ជើញចូលរួម​ពី ឯកឧត្តម ម៉ែន វិបុល​ ប្រធាន​គណៈកម្មាធិការសាខា ​ព្រមទាំងឯកឧត្តម លោកជំទាវ​ លោក លោកស្រី ​ជាសមាជិក សមាជិកា​នៃគណៈកម្មាធិការ​សាខា លោក លោកស្រីតាមមន្ទីរ អង្គភាព​នានាជុំវិញខេត្ត ។


ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការសាខា បានអាន​សារលិខិត​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ព្រមទាំងធ្វើ​របាយការណ៍​សង្ខេបស្តីពី​ការងារអេដស៍របស់សាខា​ដែលបាន​អនុវត្តកន្លងមក និងបច្ចុប្បន្ន​នូវសកម្មភាព​ពហុវិស័យ​បើគិតពីការអនុវត្ត​សកម្មភាព ការជួយទៅដល់​អ្នកផ្ទុកមេរោគអេដស៍​ដែលកន្លងមកមាន​ការរើសអើង​ខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នា​ក៏មានការភ័យខ្លាច​ឆ្លងដែរ តែពេលនេះ​មានការគាំទ្រ​ពីថ្នាក់ដឹកនាំ ​រាជរដ្ឋាភិបាល​មានច្បាប់​អេដស៍ធ្វើឲ្យ​សាធារណជនមាន​ការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភ​គាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវ ភាពរបស់ពួកគេមានភាពប្រសើរឡើង ។


សម្ភារដែលសាខាបានឧបត្ថម្ភ​ដល់អ្នករស់នៅ​ជាមួយ​មេរោគអេដស៍ និងកុមារ​កំព្រាដោយសារ​អេដស៍ចំនួន ២៧៥ នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១ អាវយឺត ១ ថវិកា ៤០,០០០ រៀល លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ឧបត្ថម្ភ​ថវិការបន្ថែម ក្នុងម្នាក់ៗ ១០,០០០ រៀល ។

កិច្ចពិភាក្សាទស្សន:យុវជនស្តីពី "យុវជនវៃឆ្លាតត្រូវសង្វាតបង្កាអេដស៍

កក្រក ៖ ដើម្បីចូលរួម​ប្រារព្ធទិវា​ពិភពលោកប្រយុទ្ធ​នឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៨ ក្រោម​ប្រធានបទ " យើងប្តេជ្ញា​រួមគ្នាបព្ចាប់​បញ្ហាអេដស៍ នៅឆ្នាំ ២០២៥ " ខាងមុខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ​នៃវេទិកាភាព​ជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគអេដស៍ និងជំងឺអេដស៍​នៅកម្ពុជា បានរៀបចំ​ឱ្យមាន កិច្ចពិភាក្សាទស្សន:យុវជន​ស្តីពី "យុវជនវៃឆ្លាតត្រូវ​សង្វាតបង្កាអេដស៍" ដោយមាន​ការបកស្រាយ​ពីនិស្សិតជា​វាគ្មិនចំនួន ៥នាក់ មកពី​វិទ្យាស្ថានជាតិ​ពាណិជ្ជសាស្ត្រ និង ៥នាក់ទៀត មកពី វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា។

កម្មវិធីនេះប្រព្រឹត្តទៅ​នៅស្ថានីយ៍​ទូរទស្សន៍ជាតិ​កម្ពុជា នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាព លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងអញ្ជើញ​ចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រី​កាកបាទក្រហម​កម្ពុជា អ្នកស្ម័គ្រចិត្ត យុវជន លោកគ្រូ អ្នកគ្រូ និងនិស្សិត សរុបប្រមាណ ២០០នាក់។

សូមបញ្ជាក់ថា ស្ថានីយ៍​ទូរទស្សន៍ជាតិ​កម្ពុជា និងបណ្តា​ស្ថានីយ៍ទូរទស្សន៍​មួយចំនួន​ផ្សេងទៀត នឹងធ្វើការចាក់ផ្សាយ​កម្មវិធីនេះ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយ​ព័ត៌មានជាតិ ​និងអន្តរជាតិ​ ដើម្បី​ចូលរួមទិវាពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៨ ក្រោម​ប្រធានបទ " យើង​ប្តេជ្ញារួមគ្នា​បព្ចាប់បញ្ហាអេដស៍ នៅឆ្នាំ ២០២៥ " ៕

 

ពិធីសំណេះសំណាលជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា

កក្រក ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ លោកជំទាវ ​ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា បានអញ្ជើញ​ជួបសំណេះសំណាល​ជាមួយនិវត្តន៍ជន​កាកបាទក្រហម​កម្ពុជា សរុបចំនួន ៧១នាក់ ​ដែលប្រព្រឹត្ត​ទៅនៅទីស្នាក់ការ​កណ្ដាលកាកបាទក្រហម​កម្ពុជា។

កិច្ចប្រជុំនេះ​ ធ្វើឡើង​ក្នុងគោលបំណង​ដើម្បីផ្លាស់ប្ដូរ​បទពិសោធ​ន៍គ្នាទៅវិញទៅមក ​និងរៀបរាប់​អំពីសកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជាបាន​ធ្វើកន្លងមក។ លើសពីនេះទៀត​ កាកបាទក្រហមកម្ពុជា ក៏បានជួប​នឹងឧបសគ្គ​ជាច្រើនក្នុងការ​ចុះបេសកកម្ម​មនុស្សធម៌ ជាពិសេស​នៅតំបន់ដាច់ស្រយ៉ាល ក៏ប៉ុន្តែ​កាកបាទក្រហម​កម្ពុជា ពុះពារ​គ្រប់ឧបសគ្គ​ដើម្បីឆ្លើយតប​ទៅកាន់​ជនរងគ្រោះឲ្យបានទាន់ពេលវេលា ដូចទិសស្លោក “កាកបាទក្រហម​កម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ”៕

 

យុវជនកាកបាទក្រហមកម្ពុជា មកពីសាកលវិទ្យាល័យ ចំនួន៣ ចូលរួមផ្សព្វផ្សាយសារអប់រំ ស្តីពីការថែរក្សាអនាម័យបរិស្ថានស្អាត ពិធីបុណ្យអុំទូក

កាកបាទក្រហម​កម្ពុជា ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះ យុវជន​កាកបាទក្រហម​កម្ពុជា មកពីសាកល​វិទ្យាល័យ ចំនួន៣ រួមមាន៖ សាកល​វិទ្យាល័យជាតិ​គ្រប់គ្រង សាកលវិទ្យាលភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យកម្ពុជា សារុបចំនួន ៥១នាក់ បានចូលរួម​សហការជាមួយ​មន្រ្តីបុគ្គលិកនៃ​មន្ទីរបរិស្ថាន​រាជធានីភ្នំពេញ ចុះចែកថង់វិច​ខ្ចប់សំរាម ជូនដល់​អាជីវករលក់ដូរ និង​បានផ្សព្វផ្សាយ​សារអប់រំ ស្តីពីការថែរក្សា​អនាម័យបរិស្ថានស្អាត ទុកដាក់​សំរាមសំណល់​រឹងឱ្យបានត្រឹមត្រូវ សម្រាប់អាជីវករ​អ្នកលក់ដូរ អ្នកធ្វើ​ដំណើរកំសាន្ត កីឡាករ និងប្រជាពលរដ្ឋ​ទូទៅ ដែលអញ្ជើញ​មកកម្សាន្តកន្លែង​ប្រារព្ធរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ក្រោមទិសស្លោក​ "រួមគ្នាដើម្បីបរិស្ថានស្អាត សុខភាពល្អ ទីក្រុងស្អាតគ្មាន​សំរាម ការរស់នៅស្អាត សុខភាពល្អ"។

សូមបញ្ជាក់ផងដែរថា​ ក្នុងកំឡុងពេល​ ៣ថ្ងៃនៃព្រះរាជពិធី​បុណ្យអុំទូកនេះ​ មានយុវជន​កាកបាទក្រហមកម្ពុជា​ ចំនួន២០០នាក់​ មកពីគ្រឹះស្ថានឧត្តមសិក្សា​ ចំនួន២១​ ក្នុងរាជធានីភ្នំពេញ​ នឹងចូលរួមចែកថង់ទុកដាក់សំរាម​ដល់អាជីវករ​ ផ្សព្វផ្សាយសារបរិស្ថានស្អាត​ និងសម្អាតបរិស្ថាន​ ដោយកិច្ច​សហការជាមួយមន្រ្តី​មន្ទីរបរិស្ថាន​រាជធានីភ្នំពេញ​៕

 

យុទ្ធនាការចែកខិតបណ្ណផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងលុបបំបាត់ការរើសអើងជនពិការនៅខេត្តពោធិ៍សាត់

កក្រក ៖ កាលពីថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ គម្រោង​សុវត្ថិភាពចរាចរណ៍ និងពិការភាព​របស់កាកបាទក្រហម​កម្ពុជា បានធ្វើយុទ្ធនាការ​ចែកខិតបណ្ណផ្សព្វផ្សាយ​អំពីច្បាប់ចរាចរណ៍​ផ្លូវគោក និងលុបបំបាត់​ការរើសអើងជនពិការ​គ្រប់រូបភាព ជូនដល់ប្រជា​ពលរដ្ឋចំនួន ២៥០០នាក់ ដែលមាន​រយៈពេល ២ថ្ងៃ ដោយគិត​ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ អញ្ជើញ​មកទស្សនា និងដើរ​កំសាន្តក្នុងពិធីអុំ​បុណ្យអុំទូក ស្ថិត​ក្នុងទីរួមខេត្តពោធិ៍សាត់។

កម្មវិធីនេះប្រព្រឹត្តទៅដោយមាន​ការអញ្ជើញចូលរួមពី លោក វ៉ាន់ ហ៊ាង​ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ រួមជាមួយ​មន្ត្រីសម្រប​សម្រួលគម្រោង មន្ត្រីគម្រោង​ លោកនាយករងវិទ្យាល័យពោធិ៍សាត់ គ្រូទី​ប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហម​កម្ពុជា សរុបចំនួន ៤៥នាក់ ក្នុងគោលបំណង ​ដើម្បីបង្កើន​ការយល់ដឹង​អំពីច្បាប់ចរាចរណ៍​ផ្លូវគោក និងការពារ​កុំឲ្យក្លាយ​ជាជនពិការដោយគ្រោះថ្នាក់​ចរាចរណ៍​ ពិសេស​ចូលរួម​គោរពសិទ្ធិជន​ពិការ ផ្តល់ឱកាស​ឲ្យជនពិការ​បានប្រើប្រាស់សិទ្ធិក្នុងការចូលរួម​ការងារអភិវឌ្ឍន៍សង្គម៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ផ្តល់អំណោយមនុស្សធម៌ដល់ចាស់ជរា រស់នៅភូមិ ហើយមានជីវភាពខ្វះខាត ។

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះឯកឧត្តម​ យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ ​បានផ្តល់អំណោយ​មនុស្សធម៌​ចំនួន២ គ្រួសារ៖
១-លោកយាយ គុយ សួរ អាយុ ៧៥ ឆ្នាំ ចាស់ជរា ​រស់នៅភូមិ​ ហើយមាន​ជីវភាពខ្វះខាត ។
២-ឈ្មោះ ថាត វែត ភេទស្រី អាយុ ២២ ឆ្នាំ ជាស្រ្តីម៉េម៉ាយ​ កូនពិការ ហើយមាន​ជីវភាពខ្វះខាត ។
គ្រួសារទាំងពីរមាន​ទីលំនៅ នៅភូមិក្រឡាពាស​ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរឯកឧត្តម​នាយកប្រតិ បត្តិសាខាបានពាំនាំ​នូវប្រសាសន៍​សាកសួរសុខទុក្ខ​របស់ឯកឧត្តម អ៊ុន ចាន់ដា ​ប្រធានកិត្តិ យស​សាខាកាកបាទក្រហម​កម្ពុជា ​ខេត្តព្រះវិហារ ដែលឯកឧត្តម តែង តែគិតគូរពីសុខទុក្ខបងប្អូន​ជានិច្ច ពោលគឺ​ទីណាមាន​ការលំបាក ទី នោះ មានកាកបាទក្រហម​កម្ពុជា ពិសេស​ចាស់ជរា ស្រ្តីម៉េម៉ាយ​មានជីវភាពខ្វះខាត​ និងបានផ្តាំផ្ញើ​អោយមាន​អានាម័យក្នុង​ការហូបស្អាតជាប្រចាំ ទឹកត្រូវដាំអោយពុះមុនហូប ។

សម្ភារផ្តល់ជូន​ក្នុងមួយគ្រួសារៗ​រួមមាន៖អង្ករ២៥ គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១ មុងសុវត្តិភាព១ ភួយ១ អាវយឺត ១ និងថវិកាមួយ​ចំនួន ដោយឡែក​គ្រួសារ ស្រ្តីម៉េម៉ាយ​មានកូនពិការ ផ្តល់​ជូនរទេះរុញ​ពិការមួយ​ ថែមទៀត ។

1 2 3 4 5 Next Last