• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង

កក្រក​​ ៖​ នៅថ្ងៃពុធ ទី​ ២៦​ ខែកុម្ភៈ​​ ឆ្នាំ២០២០​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​​ បានចាត់ឱ្យសហការីចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងផ្តល់អំណោយជាលើកទី​ ៤​ ចាប់តាំងពីឆ្នាំ២០១៧ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ​ ដែលមានកុមារ​កំព្រា ៤០នាក់​ និងបុគ្គលិក​ ៧នាក់ មានទីតាំង​ស្ថិតនៅភូមិក្រសាំង​ ឃុំជើងកើប​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។  ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១​ កាកបាទក្រហមកម្ពុជា​បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ផ្តល់ប្រាក់កម្ចី ឥតការប្រាក់វើលម៉េតដល់ប្រជាជនមានជីវភាពខ្វះខាត នៅភូមិព្រែកតូច ភូមិព្រែកដាច់ ស្រុកលើកដែក

កក្រក៖ នៅរសៀលថ្ងៃពុធ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកលើកដែក បានផ្តល់ប្រាក់កម្ចី ឥតការប្រាក់វើលម៉េតដល់ប្រជាជនមានជីវភាពខ្វះខាត សរុបចំនួន ១៣គ្រួសារ មកពីភូមិព្រែកតូច ៨គ្រួសារ និងភូមិព្រែកដាច់ ៥គ្រួសារ ស្ថិតក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។   គោលបំណងនៃកម្មវិធីប្រាក់កម្ចីឥតការប្រាក់វើលម៉េតនេះ ធ្វើឡើងដើម្បីជួយកាត់បន្ថយភាពក្រីក្រនិងលើក (ច្រើន​ទៀត…)

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០ នៅស្រុកលើកដែក

កក្រក ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០​ នៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល  កាកបាទក្រហមកម្ពុជា បានរៀបចំទិវាជាតិសុខភាពមាតា​ ទារក និងកុមារ​ ២១​ កុម្ភៈ​ ក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពរលអនាគត” ក្រោមវត្តមាន ឯកឧត្ដម អ៊ុក​ ដាមរី​ សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក លោកស្រីមន្ត្រីទីស្នាក់ការកណ្ដាល អជ្ញាធរមូលដ្ឋាន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជានិស្សិត (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន អ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកកោះធំ ខេត្តកណ្តាល

កក្រក​ ៖​ ដើម្បីអបអរទិវាជាតិសុខភាព​មាតា​ ទារក​ និងកុមារ​ ២១​ កុម្ភៈ​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ «សុខភាពកុមារកម្ពុជានាពេលអនាគត»​ នៅថ្ងៃចន្ទ​ ទី​ ២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រីនិងកុមារ​ បានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយជូនស្ត្រីមានផ្ទៃពោះ​ស្ត្រីទើបសម្រាលកូន​ អ្នកជំងឺ​ និងបុគ្គលិកពេទ្ (ច្រើន​ទៀត…)

គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី ២២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​ គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបទួលទំពូង ស្តុបចេនឡា ស្តុបណានជីង ស្តុបដេអិន​ និងស្តុបទេពផន ។ (ច្រើន​ទៀត…)

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ១១៨ ដល់ ខេត្តចំនួន៦ ដែលប្រឈមនឹងខ្វះទឹកប្រើប្រាស់

នៅដើមឆ្នាំ២០២០​ គិតត្រឹមថ្ងៃទី​ ២២​ ខែកុម្ភៈ​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ១១៨អណ្តូង គិតជាទឹកប្រាក់ចំនួន ២៥២.៩៦២ដុល្លារអាមេរិក (ពីរសែនប្រាំម៉ឺនពីរពាន់ប្រាំបួនរយហុកសិបពីរដុល្លារអាមេរិក) សម្រាប់ប្រជាពលរដ្ឋ ២.៦៣៤គ្រួសារ (ស្មេីនឹងមនុស្ស​ ១០.៥៩៩នាក់)​ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្តចំនួន៦​ ដែល​ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។    ក្នុងចំណោមអណ្តូងទាំង​ ១១៨អណ្តូងខាងលើនេះ​ មានអណ្តូងចំនួន​ ១៣អណ្តូងសម្រាប់ខេត្តមណ្ឌលគិរី, (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ជួបសវនាការជាមួយគណៈប្រតិភូ (ARCH)

កក្រក ៖ នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និង សំណេះសំណាលការងារជាមួយគណៈប្រតិភូ គម្រោងពង្រឹងសម្ថភាពក្នុងតំបន់អាស៊ានស្តីពីការគ្រប់គ្រងសុខភាពនៅពេលមានគ្រោះមហន្តរាយ (ARCH) ដឹកនាំដោយ Mr. SHUICHI IKEDA ទីប្រឹក្សា JICA និង ARCH សរុបចំនួន ៩នាក់ នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ (ច្រើន​ទៀត…)

សិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា

កក្រក ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក គ្រីស្តូហ្វឺ រ៉ាស៊ី ប្រធានក្រុមគាំទ្រកម្រងប្រទេសនៃសហព័ន្ធអន្តរជាតិ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មាធិការសាខាទាំង ២៥ រាជធានីខេត្តក្រុមការងារកសាងយុទ្ធសាស្ត្រ (ច្រើន​ទៀត…)

កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារនៃស្ថានីយ៍ទូរទស្សន៍ CNC ស្តីពី «ការងារសុខភាពមាតា ទារក និងកុមារ»

​ កក្រក​ ៖​ ដើម្បីអបអរទិវាជាតិសុខភាព​មាតា​ ទារក​ និងកុមារ​ ២១​ កុម្ភៈ​ ឆ្នាំ២០២០​ ខាងមុខនេះ​ នៅរសៀលថ្ងៃអង្គារ ទី ១៨​ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារនៃស្ថានីយ៍ទូរទស្សន៍ CNC ស្តីពី «ការងារសុខភាព​មាតា​ ទារក​ និងកុមារ»​ ដែលកិច្ចសម្ភាសន៍នេះបាន​ប្រព្រឹត្តទៅ​ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​។

យុវជនកក្រកប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចូលរួមបរិច្ចាគឈាម

នាថ្ងៃ​អង្គារ៍​ ១០រោច​ ខែ​មាឃ​ ឆ្នាំកុរ​ ឯក​ស័ក​ ព.ស.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ គណៈគ្រប់គ្រងទីប្រឹក្សា​យុវជន​ និងយុវជន​ កក្រក​ ប្រចាំវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​រាជធានី​ភ្នំពេញ​ និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ក្ដី​ស្រឡាញ់​​ក្រោម​ប្រធាន​បទ​ “យេីង​រួម​គ្នា​សង្រ្គោះ​ជីវិត​“ ដែល​មាន​ការ​ចូលរួម​មហាជន​ទូទៅ​ និង​និស្សិត​ក្នុង​វិទ្យាស្ថាន​ផ្ទាល់​ ដោយមានសប្បុរសជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តសរុប​ចំនួន​ ២២៩​ ប្លោក៕