Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

លោក​ជំទាវ​ ​អា​ន្នី​ សុខ​ ​អាន​ ​អនុ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​ពី​ ​ក្រុម​ហ៊ុន​ស្រា​បៀរ​ហ្គេ​ន​បឺត

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​១០ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​០៩:៣០ ព្រឹក​ ​លោក​ជំទាវ​ ​អា​ន្នី​ សុខ​ ​អាន​ ​ ​អនុ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​ពី​ក្រុម​ហ៊ុន​ ​ស្រា​បៀរ​ហ្គេ​ន​បឺត​ ​ដែល​ដឹកនាំ​ដោយ​ ​លោក​ ​Bernd​ ​Kirsch​ ​ប្រធាន​រោង​ចក្រ​ ​ផ​លិ​ត​ស្រា​បៀរ​ ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ ដំ​ណា​ង​ដ៏​ខ្ពង់ខ្ពស់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​រីករាយ​ ​និង​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ចំពោះ​ ​ក្រុម​ហ៊ុន​ហ្គេ​ន​បឺត​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​រាជ​រ​រដ្ឋាភិបាល​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​ ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ​ជា​ពិសេស​គ្រួសារ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ថ្មី​ៗនេះ​។​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​អំណោយ​ជា​ថវិកា​ ​ចំនួន​ ​៥០០០០ ដុល្លារ​ ​និង​អង្ករ​ចំនួន​ ​៥០ តោន​ ​នា​ពេល​នេះ​គឺ​ជា​ការ​ចូល​រួម​ចំណែក​ដ៏​មាន​តំ​លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ​ ​ហើយ​ចំ​ពេល​ ​ដែល​គ្រួសារ​រង​គ្រោះ​កំពុង​ដ​ង្ហើ​យ​រក​ការ​ជួយ​ពី​គ្រប់​ជ្រុង​នៃ​សប្បុរស​ជ​ន​។​ ​

លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​លើក​ឡើង​ថា​ ​បច្ចុប្បន្ន​នេះ​ ​មាន​ខេត្ត​ ​ចំនួន​ ​១៦ ដែល​បាន​ ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​និង​ការ​ធ្លាក់​ទឹក​ភ្លៀង​ច្រើន​លើស​ល​ប់​។​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ធ្វើ​ការ​ឆ្លើយ​តប​តាម​រ​យៈ​ពី​ស្នា​ក់​ការ​ក​ណ្តា​ល​ ​និង​សាខា​របស់​ ​ខ្លួន​ ​បាន​ទាន់​ពេល​វេលា​ ​គឺ​អាស្រ័យ​ដោយ​មាន​ការ​ជួយ​គាំ​ទ្រ​ពី​សំណាក់​សប្បុរស​ជន​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជាក់​ស្តែ​ង​ដូច​ជា​ការ​ចូល​រួម​ចំណែក​ពី​សំណាក់​ ​ក្រុម​ហ៊ុន​ ​ស្រា​បៀរ​ហ្គេ​ន​បឺត​ ​នា​ពេល​នេះ​ ​ដែល​បាន​បង្ក​លទ្ធ​ភាព​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ក្នុង​ការ​ជួយ​ជន​ដែល​ងាយ​ ​រង​គ្រោះ​ប្រកបដោយ​ប្រសិទ្ធ​ភា​ព​។​

លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ ក៏​បាន​គូស​បន្ថែម​ថា​ ​កាកបាទ​ក្រហម​នៅ​មាន​កិច្ច​ការ​មនុស្ស​ធម៌​ ​ជា​ច្រើន​ទៀត​ ​ដែល​តំ​រូ​វ​អោ​យ​កាកបាទ​ក្រហម​ក​ម្ពុ​ជា​បំពេញ​នូវ​ភារ​កិច្ច​របស់​ខ្លួន​អោ​យ​បាន​ ​ខ្ជាប់ខ្ជួន​ ​ដោយ​ឈរ​លើ​គោល​ការណ៍​គ្រឹះ​ទាំង​ ​៧ និង​ការងារ​គោល​ទាំង​បួន​របស់​ខ្លួន​ដោយ​ ​មិន​ប្រកាន់​ជាតិ​សាសន៍​ ​ឬ​គោល​ការណ៍​នយោបាយ​នោះ​ទេ​។​

ជា​កិច្ច​ឆ្លើយ​តប​ ​ ​លោក​ ​Bernd​ ​Kirsch​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ចំពោះ​ ​លោក​ជំទាវ​ ​អនុ​ប្រធាន​ទី​ ​១ ដែល​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​សកម្មភាព​ ​និង​សមិទ្ធ​ផល​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ទទួល​ជោគជ័យ​ ​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​ ​លើក​ឡើង​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​គឺ​ជា​ស្ថា​ប័​ន​អង្គ​ការ​មនុស្ស​ធម៌​ដ៏​ធំ​ជាង​គេ​ ​នៅ​ក្នុង​ប្រទេស​ ​ដែល​មាន​សកម្មភាព​មនុស្ស​ធម៌​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ប្រកប​ ​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ហើយ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​អន្តរ​ជាតិ​ផង​ដែរ​ ​ក្រោម​ការ​ដឹកនាំ​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​លោក​ ​Bernd​ ​Kirsch​ ​បាន​សន្យា​ថា​ ​នឹង​នៅ​បន្ត​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ ​និង​ចូល​រួម​ចំណែក​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​អោ​យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ​នា​ពេល​អ​នាគ​ត​។​

ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​របស់​ ​ក្រុម​ហ៊ុន​ ​ស្រា​បៀរ​ហ្គេ​ន​បឺត​ ​ក្នុង​ការ​ជួយ​ចូល​រួម​ដល់​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ ​កម្ពុ​ជា​ជា​ពិសេស​តាម​រ​យៈ​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​លោក​ជំទាវ​អនុ​ប្រធាន​ទី​ ​១ក៏​បាន​ជូន​ពរ​ដល់​ ​លោក​ ​Bernd​ ​Kirsch​ ​និង​សហ​ការី​ ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥៦៤គ្រួសារ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅ​ព្រឹក​ថ្ងៃ​ទី​ ​១ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​អគ្គ​លេខាធិការ​ ​តំណាង​ឲ្យ​ កាកបាទ​ក្រហម​កម្ពុ​ជា​ ​ឯក​ឧត្ត​ម​ ​ស​ ​ថា​វី​ ​អភិបាល​ខេត្ត​ ​និង​ជា​ប្រធាន​គ​ណៈ​ក​ម្មា​ ធិ​ការ​សាខា​ខេត្ត​ឧត្ត​រ​មាន​ជ័យ​ ​ឯក​ឧត្ត​ម​ ​លោក​ជំទាវ​ ​លោក​ ​លោក​ស្រី​ ​សមាជិកសមាជិកា​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​យុ​វ​ជន​ ​ក​ក្រក​ ​ជា​ច្រើន​រូប​ទៀត​ ​បាន​នាំ​យក​អំណោយ​ ​ស​ម្តេ​ច​ម៉ែ​ ​តាម​រយះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចែក​ជូន​ប្រជា​ពល​ ​រដ្ឋ​ ​ដែល​រង​គ្រោះ​ ​ដោយ​ទឹក​ជំនន់​ចំនួន​៥៦៤គ្រួសារ​ ​មក​ពី​៥ឃុំ​ ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ ​ខេត្ត​ឧត្ត​រ​មាន​ជ័​យ​។​

លោក​ជំទាវ​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ពាំ​នាំ​នូវ​ការ​ ​ផ្តាំ​ផ្ញើ​ ​សាកសួរ​ ​សុខ​ទុក្ខ​ពី​សំណាក់​ ​ស​ម្តេ​ច​ម៉ែ​ ​ព្រះប្រធាន​កិ​តិ្ត​យស​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ជា​និច្ច​កាល​ ​ស​ម្តេ​ច​ ​តែង​តែ​គិត​គូរ​ពី​ទុក្ខ​លំបាក​របស់​បង​ប្អូន​ ​ទោះបី​លោក​ទាំង​ពីរ​ ​មិន​បាន​ ​មក​ដោយ​ផ្ទាល់​ ​តែ​ទឹក​ព្រះ​ទ័​យ​ ​និង​មនោ​ស​ញ្ចេ​ត​នា​ ​ផ្សា​ភ្ជាប់​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ ​នៅ​គ្រប់​ទី​កន្លែង​ ​ក្នុង​ប្រទេស​កម្ពុ​ជា​ទាំង​អស់​ ​។

 លោក​ជំទាវ​ ​ក៏​បាន​សំណូម​ពរ​ ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ធ្វេស​ប្រហែស​កូន​ចៅ​របស់​ខ្លួន​ ​ក្រែង​ ​លង់​ទឹក​ ​ហើយ​ទ​ទ្ទឹ​ម​នឹង​នេះ​សូម​ឲ្យ​បង​ប្អូន​ ​ថែទាំ​សុខ​ភាព​ ​ត្រូវ​មាន​អ​នា​ម័​យ​ ​និង​ពិសា​រ​ទឹក​ឆ្អិន​ជា​និច្ច​ ​(ទឹក​មាន​ ​សុវត្ថិ​ភាព​) ជា​ពិសេស​អ៊ំចា​ស់ៗ​ ​និង​ ​កុមារ​ ​កុំ​ឲ្យ​មាន​ជំងឺ​រាក​រូស​ ​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ត្រូវ​ឆាប់​រក​ទី​ទួល​សុវត្ថិ​ភាព​ ​ហើយ​ ​សូម​កំ​ភ្លេច​ទៅ​ពិ​និត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​៤ដង​មុន​ពេល​សម្រាល​ ​។

ចំពោះ​បុរស​ដែល​ហូប​គ្រឿង​ស្រ​វឹង​ ​សូម​កាត់​បន្ថយ​ ​ព្រោះ​គ្រឿង​ស្រ​វឹង​ជាមួយ​ទឹក​ជំនន់​ ​មិន​អាច​រួច​ខ្លួន​ទេ​ហើយ​ ​គឺ​ ​ដើម្បី​សុខ​ភាព​ ​និង​ជៀស​វាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​កើត​ ​មាន​ដល់​អាយុ​ជីវិត​ ​។

អំណោយ​បាន​នាំ​មក​ចែក​ជូន​ពេល​នេះ​រួម​មាន​៖ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​១០​ ​កំប៉ុង​ ​មុង​១ ភួយ​១ សារុង​១ និង​ ​ក្រមា​រ​១​ ​ក្នុង​នោះ​ក៏​មាន​បន្ថែម​ជូន​ថវិកា​ដល់​គ្រួសារ​ជន​ពិ​កា​ដៃ​ជើង​ ​ងងឹត​ភ្នែក​ទាំង​ ​សងខាង​ ​និង​ ​គ្រួសារ​ដែល​មាន​កូន​តូ​ចៗ​ ​ចំនួន​ ​៨នាក់​ ​ក្នុង​១នាក់​ ​១០,០០០រៀល​ផង​ដែរ​។

កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​បើក​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​ស្តី​ពី​ ​វិជ្ជា​ស​ង្គ្រោះ​បឋម​ ​និង​សុវត្ថិ​ភាព​ចរាចរណ៍

កាល​ពី​ព្រឹ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ​ឆ្នាំ​២០១៣ កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​បើក​វគ្គ​ប​ណ្តុះ​ប​ណ្តា​ល​ស្តី​ពី​ ​វិជ្ជា​ស​ង្គ្រោះ​បឋម​ ​និង​សុវត្ថិ​ភាព​ចរាចរណ៍​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ​លោក​ជំទាវ​ ​ម៉ែ​ន​ ​នារី​សោ​ភ័​គ​ ​អគ្គ​លេខាធិការ​ស្តី​ទី​ ​ដែល​មាន​អ្នក​ចូល​រួម​ចំនួន​ ​៥០នាក់​ ​មក​ពី​ ​ប៉ូ​លី​ស​ចរាចរណ៍​ផ្លូវ​គោក​ចំនួន​១៥នាក់​ ​អ្នក​ស្ម័គ្រ​ចិត្តកាកបាទក្រហមកម្ពុជា​ចំនួន​ ​២០នាក់​ ​និង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចំនួន​ ​១៥នា​ក់​៕

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ជាមួយ​លោក​ជំទាវ​​ ​Bu​ ​Jianguo​ ​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​០៤ ខែ​ ​កញ្ញា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​០៩:០០ ព្រឹក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ​ជាមួយ​ ​លោក​ជំទាវ​ ​Bu​ ​Jianguo​ ​ឯកអគ្គរដ្ឋទូត​សា​ធារ​ណៈ​រដ្ឋ​ប្រជា​មា​និ​ត​ចិន​ ​ប្រចាំ​នៅ​ព្រះ​ ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​រីករាយ​ ​និង​មាន​មោ​ទ​នភា​ព​ ​យ៉ាង​ខ្លាំង​ ​ដែល​កន្លង​មក​សមាគម​ជាតិ​កាកបាទ​ក្រហម​ចិន​ ​ក៏​ដូច​ជា​រ​ជ្ឋា​ភិ​បា​ល​ចិន​ ​បាន​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​រាជ​រ​ជ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​ ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ព​ស់​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ចំណង​មិត្តភាព​រវាង​ប្រជា​ជន​ ​និង​ប្រទេស​ទាំង​ពីរ​ ​គឺ​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ ​ដែល​ប្រៀប​បាន​ដូច​ជា​បង​ប្អូន​ប​ង្កើ​ត​។​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​លោក​ជំទាវ​ ​ Bu​ ​Jianguo​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​សកម្មភាព​ ​និង​សមិទ្ធ​ផល​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ទទួល​ជោគជ័យ​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​ ​ ​ ​Bu​ ​Jianguo​ ​បាន​លើក​ឡើង​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​គឺ​ជា​ស្ថា​ប័​ន​អង្គ​ការ​មនុស្ស​ធម៌​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​ ​ហើយ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ​ផង​ដែរ​ ​ក្រោម​ការ​ដឹកនាំ​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​លោក​ជំទាវ​ ​Bu​ ​Jianguo​ ​បាន​សន្យា​ថា​ ​នឹង​នៅ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​អោ​យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀ​ត​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​របស់​សមាគម​ជាតិ​កាកបាទ​ក្រហម​ចិន​ ​ក៏​ដូច​ជា​រ​ជ្ឋា​ភិ​បា​ល​ចិន​ ​ក្នុង​ការ​ជួយ​ចូល​រួម​ដល់​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​កម្ពុ​ជា​ជា​ពិសេស​តាម​រ​យៈ​សកម្មភាព​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ជូន​ពរ​ដល់​ ​លោក​ជំទាវ​ ​ ​Bu​ ​Jianguo​ ​និង​សហ​ការី​ ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​បំពេញ​បេស​កម្ម​ការ​ទូត​របស់​ខ្លួ​ន​។

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​ពី​សប្បុរស​ជន​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​22 ខែ​ ​សីហា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​០៩:០០ ព្រឹក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​ ​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​ពី​ក្រុម​ហ៊ុន​ ​Khmer​ ​First​ ​Investment​ ​Holding​ ​Group​ ​(Khmer​ ​Holding) នៅ​ទី​ស្នា​ក់​ការ​ ​ ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​។

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​រីករាយ​ជា​ថ្មី​ម្ត​ង​ទៀត​ ​ ​ចំពោះ​ ​ក្រុម​ហ៊ុន​ ​Khmer​ ​Holding​ ​ដែល​ដឹកនាំ​ដោយ​ ​ឧកញ៉ា​ ​ឆាវ​ ​អ៊ិ​ន​ទ័​រ​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​ ​មនុស្ស​ធម៌​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជាក់​ស្តែ​ង​ការ​ពាំ​នាំ​នូវ​អំណោយ​មនុស្ស​ធម៌​ចំនួន​ ​២០០០០ ដុល្លារ​ ​និង​អង្ករ​ចំនួន​ ​៦០ តោន​ ​នា​ពេល​នេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ ​ចំពោះ​ទឹក​ចិត្ត​ ​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​អំណោយ​សប្បុរស​ធម៌​នេះ​ ​គឺ​ពិត​ជា​បាន​ជួយ​ដល់​ប្រជា​ជន​ ​ដែល​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្ត​រាយ​ ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ​ជា​ពិសេស​គ្រូ​សារ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ ​ព្រះ​វិហារ​ ​និង​ខេត្ត​មួយ​ចំនួន​ទៀត​ផង​ដែ​រ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ ​ចំពោះ​ការ​ផ្តួ​ច​ផ្តើ​ម​ពី​សំណាក់​ ​ក្រុម​ហ៊ុន​ក្នុង​ការ​រៀបចំ​អោ​យ​មាន​ការ​ផ្លាស់​ប្តូ​រ​ទស្សន​កិច្ច​ ​នៃ​យុ​វ​ជន​កាកបាទ​ក្រហម​ទៅ​ប្រទេស​ចិន​ ​ដែល​នេះ​ជា​ការ​មួយ​ដ៏​ប្រសើរ​ក្នុង​ការ​ក​សាង​ធនធាន​មនុស្ស​សម្រាប់​ពេល​អ​នាគ​ត​។​

ជា​កិច្ច​ឆ្លើយ​តប​ ​ឧកញ៉ា​ ​ឆាវ​ ​អ៊ិ​ន​ទ័​រ​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​បាន​ចូល​រួម​សកម្មភាព​ ​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​ឧកញ៉ា​ ​ឆាវ​ ​អ៊ិ​ន​ទ័​រ​ ​បាន​លើក​ឡើង​ថា​ ​ក្រុម​ហ៊ុន​របស់​ ​លោក​បាន​នឹង​កំពុង​ធ្វើ​កា​រវិ​និ​យោគ​នៅ​ប្រទេស​កម្ពុ​ជា​ ​អស់​រ​យៈ​ពេល​ ​៦ ឆ្នាំ​មក​ហើយ​ ​ហើយ​ក្រុម​ហ៊ុន​ក៏​បាន​ជួយ​ទាក់​ទាញ​អ្នក​វិ​និ​យោគ​មក​ធ្វើ​កា​រវិ​និ​យោគ​នៅ​ក្នុង​ប្រទេស​ផង​ដែរ​ ​ទាំង​នេះ​គឺ​ជា​ការ​ជួយ​ដល់​បន្ទុក​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ជន​កម្ពុ​ជា​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​របស់​ក្រុម​ហ៊ុន​ ​ក្នុង​ការ​ជួយ​ ​អភិវឌ្ឍ​ប្រទេស​កម្ពុ​ជា​ ​ដើម្បី​អោ​យ​ជី​វរ​ភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ជន​ ​អោ​យ​កាន់តែ​ប្រសើរ​ ​ឡើង​ថែម​ទៀ​ត​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ជូន​ពរ​ដល់​ ​ឧកញ៉ា​ ​និង​សហ​ការី​របស់​ក្រុម​ហ៊ុន​ ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​ប្រកប​របរ​របស់​ខ្លួ​ន​។

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

Fist Prev 92 93 94 95 96 Next Last