Webmail
E-Learning
សេវាយើង

សេវាយើង

កាកបាទក្រហមកម្ពុជាបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមដល់កម្មកររោងចក្រ

ថ្ងៃទី ០៨-០៩ ខែ មិថុនា ឆ្នាំ ២០១៦ កាកបាទក្រហមកម្ពុជា​ សហការ​ជាមួយ​ បេឡាជាតិ​របប​សន្តិសុខ​សង្គម​ បានរៀបចំ​វគ្គបណ្តុះបណ្តាល​វិជ្ជាស​ង្គ្រោះបឋម​ ដល់​បុគ្គលិក​រដ្ឋបាល​ បុគ្គលិក​សហជីព​មូលដ្ឋាន ​គិលានុដ្ឋាក​ នៃរោងចក្រនានា សរុបចំនួន ៣០នាក់ ក្នុងគោលបំណង​ដើម្បី​ឲ្យ អ្នកទាំងនោះក្លាយជា​ភ្នាក់ងារ​ជំនាញ​អាចជួយ​ធ្វើការ​សង្គ្រោះ​បឋម​ ដល់កម្មករ និយោជិត​ពេល​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍ និង​ដួលសន្លប់ក្នុងការបំពេញការងារ មុនពេល​រថយន្តសង្គ្រោះ​មកដល់៕

កម្មវិធីសុវត្ថិភាពសហគមន៌ផ្តល់ប្រាក់កម្ចីដល់ប្រជាជននៅស្រុកវាលវែង

នៅព្រឹក​ថ្ងៃទី១៩ ​ខែឧសភា​ ឆ្នាំ២០១៦ កម្មវិធី​សុវត្ថិភាព​សហគមន៌​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តពោធិ៍សាត់ ​បានចុះ​ធ្វើការ​ផ្សព្វផ្សាយ​ ពីមីន​និងផ្តល់​ប្រាក់កម្ចី​ នៅភូមិដី​ក្រហម ​ឃុំអន្លង់រាប ​ស្រុកវាលវែង​ ដល់គ្រួសារ​ចំនួន៥​។ ក្នុងគ្រួសារ​នីមួយៗ​ទទួល​បាន​ប្រាក់កម្ចី​ ចំនួន២០០ដុល្លារ។ ការផ្សព្វផ្សាយ​ពេលនោះ ​មានមនុស្ស​ចូលរួម​ស្តាប់ការ​ ផ្សព្វផ្សាយ ​អប់រំ ​ចំនួន ​១៥នាក់​ស្រី៨នាក់ និង​ជនពិការ ​៣នាក់។

កិច្ចប្រជុំថ្នាក់តំបន់ ស្តីពីគម្រោងស្តារទំនាក់ទំនងគ្រួសារ

កក្រក៖ ព្រឹក​ថ្ងៃទី ៤ ខែ​មេសា​ ឆ្នាំ ២០១៦​ គម្រោង​ស្តារ​ទំនាក់ទំនង​គ្រួសារ ​បាន​បើក​កិច្ច​ប្រជុំ​ថ្នាក់តំបន់​ដឹកនាំ​ដោយ​លោកស្រី​ Benjamas Chatiwas ​ជាជំនួយ​ការអ្នកសម្របសម្រួល​ផ្នែកការពារ​។ សមាសភាពចូលរួម​ ប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ និង ម៉ាឡេស៊ី ដែលធ្វើ​ឡើង​រយ:ពេល​២ថ្ងៃ នៅ សណ្ឋាគារ​អានីសវីឡា​ ក្នុងរាជធានីភ្នំពេញ​ប្រទេសកម្ពុជា។

 

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់តំបន់​ និងចែករំលែក​បទពិសោធន៍​ការងារ​ស្តារ​ទំនាក់ទំនង​គ្រួសារ។ បញ្ជាក់៖កិច្ចប្រជុំនេះ​ធ្វើឡើង​ក្រោមកិច្ចសហប្រតិបត្តិការ​រវាង​កាកបាទក្រហមកម្ពុជា​CRC និង​គណ:កម្មការ​អន្តរជាតិ​កាកបាទក្រហម​ ICRC។

វគ្គបំប៉នគ្រូបង្គោលស្តីពី ការប្រែប្រួលអាកាសធាតុ និងសុខភាព

កក្រក៖ ថ្ងៃទី ៥ ដល់ ៨ ខែ មេសា ឆ្នាំ ២០១៦ កាកបាទ​ក្រហម​កម្ពុជា​ សហការ​ជាមួយ ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​បាត់ដំបង ​បាន​បើកវគ្គ​បំប៉ន​គ្រូ​បង្គោល​ស្តីពី ​ការប្រែប្រួល​អាកាសធាតុ​ និងសុខភាព​ ដល់​មន្រ្តី​សាខា​ទាំង ២៥​រាជធានី/ខេត្ត ​សរុបចំនួន ៣៧​នាក់ ​ស្រ្តី ១០នាក់​ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​និង​មាន​ឧបត្ថម្ភ​ថវិកា និង​សម្រប​សម្រួល​របស់​ សហព័ន្ធ​កាកបាទ​ក្រហម​អន្តរជាតិ IFRC ។


ក្នុង​គោលបំណង​បង្កើនចំណេះ​ដឹងបន្ថែម​ទៀតដល់​គ្រូបង្គោល​ដើម្បី​ឲ្យ​ពួកគាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍​រៀងៗខ្លួន។

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបផ្សព្វផ្សាយស្ដីពី សុវត្ថិភាពចរាចរណ៍

ខេត្តសៀមរាប៖ នៅថ្ងៃទី ០៤ ខែ​មេសាឆ្នាំ២០១៦​ សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្តសៀមរាប ​បានធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​នៅសាលាគរុកោសល្យ​ និង​វិក្រឹតការ​ខេត្តសៀមរាប​ ដែលមាន​លោកស្រី ​សំ សាវ៉ាង​ មន្ត្រីគម្រោង​យុវជនកក្រក​ និងសុវត្ថិភាពចរាចរណ៍​ រួមបញ្ចូល​ពិការភាព ​និងលោស្រី​ ហ៊ុន មករា ​នាយិការង​សាលា​គរុកោសល្យ ​និងវិក្រឹតការ​ខេត្ត ​ជាអ្នកធ្វើ​បទបង្ហាញ​ ដល់គរុ​សិស្សឆ្នាំទី១ ​ជំនាន់ទី៣៤​ ដែលមាន​ចំនួន ១០៨នាក់​ ស្រី ៧៥នាក់​។

 

ក្នុង​គោលបំណង​ផ្ដល់​ការយល់ដឹងពី​ ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេសកម្ពុជា ​សារៈប្រយោជន៍​មួកសុវត្ថិភាព ​ផលប៉ះពាល់​នៃការ បើកបរ​ក្រោមឥទ្ធិពល​គ្រឿងស្រវឹង ​ការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក​ ទោសបញ្ញតិ​នៃច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ​និងអនុក្រឹត​ស្ដីពី ការផាកពិន័យ​អន្តរការណ៍​ដើម្បី​បានជាមូលដ្ឋាន​ក្នុងការអប់រំ​ផ្សព្វផ្សាយ​បន្តដល់​សិស្សានុសិស្ស​ នៅពេល​ដែល​ពួកគាត់​ប្រឡង​ជាប់ក្លាយ​ជាគ្រូ​បង្រៀន។

Fist Prev 7 8 9 10 11 Next Last