Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

ការប្រឡងគំនូរកុមារនៅខេត្តតាកែវ

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦ នៅទីស្នាក់ការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តតាកែវ​ បាន​រៀបចំ​កិច្ច​ប្រជុំ​ពិនិត្យ និង វាយតម្លៃ ផ្តល់​ជ័យ​លាភី សម្រាប់​គំនូរ​កុមារ ​ដើម្បី​អបអរ​សាទរ ខួប​ទី ១៥៣ ទិវា​ពិភព​លោក​កាកបាទ​ក្រហម ​អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ២០១៦ ដោយមាន​ការ​ចូលរួម​ពីសំណាក់​ឯកឧត្តម ហ៊ុន សារឿន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត និង​ជា​ប្រធាន​គណៈ កម្មការ​ប្រឡង​គំនូរ​កុមារ ។

លទ្ធផលបានទទួលដូចខាងក្រោម៖
-លេខ ១ បាន​ទៅលើ​កុមារី ជួប ស្រីនាថ មកពី​សាលា​បឋម​សិក្សា​លាយបូរ ស្រុក​ត្រាំកក់។
-លេខ ២ បានទៅ​លើ​កុមារា យឹម សុផៃ មកពីសាលា​បឋមសិក្សា​លាយបូរ ស្រុកត្រាំកក់។
-លេខ ៣ បានទៅលើ​កុមារី ង៉ែត រចនា មក​ពីសាលា​បឋម​សិក្សា​បារាយណ៍ ក្រុងដូនកែវ។

ការប្រឡងគំនូរកុមារនៅខេត្តស្ទឹងត្រែង

សាខាកក្រកខេត្តស្ទឹងត្រែង៖ ​នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង​ បានធ្វើការ​ប្រឡង​គំនូរកុមារ​ ស្តីពី​សកម្មភាព​ចម្រុះ​វិស័យ ​កាកបាទ​ក្រហម​កម្ពុជា​ដើម្បី​អបអរ​សាទរ ខួបទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦។

កុមារ៉ា កុមារី ដែល​ចូលរួម​ប្រឡងគំនូរ មានចំនួន ២៩នាក់ ដែលបាន​ជ្រើសរើស​ពីសាលា​បឋម​សិក្សាចំនួន​៤រួមមាន៖សាលា​បឋម​សិក្សា​ស្ទឹងត្រែងក្រុង ៩នាក់ សាលា​បឋម​សិក្សាអនុវត្ត ៨នាក់ សាលាបឋម​សិក្សា សម្តេចក្រុមព្រះ ៦នាក់ សាលាបឋមសិក្សា​ស្រះឫស្សី៦នាក់ បន្ទាប់ពីធ្វើការវាយតម្លៃពីគណៈកម្មការ​ប្រឡង​គំនូសយើង​ជ្រើសរើសបាន​គំនូរដែល​ទទួលបាន​ជ័យលាភីលេខ១ ដល់លេខ៣ រួមមាន៖ ជ័យ លាភី ​លេខ១ កុមារី ឡេងស៊ីវ​ហ្គេច ថ្នាក់ទី៥​ក​នៅសាលាបឋម​សិក្សាអនុវត្ត ជ័យលាភី​លេខ២ កុមារា រស្មី សានឡាក់ ថ្នាក់ទី៦ ក នៅសាលា​បឋម​សិក្សា សម្តេច​ក្រុមព្រះ និង ជ័យ​លាភី​លេខ៣ កុមាររី ភួង ចាន់សុដាលីស ថ្នាក់ទី៦ក នៅ​សាលា​បឋម​សិក្សា​ស្ទឹងត្រែង​ក្រុង។

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចូលរួម កម្មវិធី “ភ្នែកភ្លឺល្អ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍”

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ដឹកនាំ​ដោយ​លោកជំទាវ ​ឡោក ខេង អនុប្រធាន គណៈកម្មាធិការសាខា សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្លឹប​យុវជន​កក្រក​ប្រចាំ​សាកល​វិទ្យាល័យ បានរៀបចំ​អបអរ​សាទរ កម្មវិធី “ភ្នែកភ្លឺល្អ កាត់​បន្ថយគ្រោះថ្នាក់​ចរាចរណ៍” ស្ថិតនៅក្នុង​សាល​ប្រជុំនៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ដោយមាន​ការឧបត្ថម្ភពី ហាង វែនតាអាយឃែរ ក្រុមហ៊ុនកញ្ចក់វែនតាEssilor ប្រទេសបារាំង និងកម្មវិធី 2.5NVG ប្រទេសបារាំង ដែល​បាន​ជួយ​ដល់​និស្សិត​ចំនួន៤០៥នាក់ ទទួលបាន​វែនតា ទាំងដង និងកញ្ចក់​តំរូវតាម​ភ្នែក ក្នុងតម្លៃតែ២០០០០៛។

នៅក្នុង​ឱកាស​នោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា បាន​លើកឡើងពី​គោលបំណងសំខាន់​នៃ​កម្មវិធី គឺដើម្បី​ចូលរួម​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ភ្នែកភ្លឺ​ល្អក្នុង​ពេល​បើកបរ និងបង្ហាញ​នូវទឹកចិត្ត​មនុស្សធម៌​ដើម្បីជួយ​ដល់​និសិ្សត ដែលពុំ មាន​លទ្ធភាព​ទិញវែន​តានៅតាម​ហាងដែល​មានតម្លៃខ្ពស់។

លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់​ឯកឧត្តម សកល​វិទ្យាធិការ ដែល​បាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់ទី​តាំង សកល វិទ្យាល័យ និងក្លឹបយុវជន​កាកបាទ​ក្រហម​កម្ពុជា ប្រចាំ​សកល​វិទ្យាល័យ ​ព្រមទាំង​ក្រុមការងារ​សាខាកាកបាទ​ក្រហម​កម្ពុជា រាជធានី​ភ្នំពេញ ដែល​បាន ខិតខំ​រៀបចំ​កម្មវិធី​នេះឡើងក្នុង​គោលបំណង​លើកកម្ពស់​សុខភាពភ្នែក​របស់​ប្រជាជន និងចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍​នៅកម្ពុជា។

 

 

សិស្សានុសិស្សក្រុងព្រះវិហារចូលរួមប្រឡងគំនូរកុមារ

នាព្រឹកថ្ងៃសៅរ៍ ទី ០៥ ខែ មីនា ឆ្នាំ ២០១៦នេះ ក្រុម​ប្រតិបត្តិ​សាខាកាកបាទ​ក្រហមកម្ពុជា​សាខាខេត្តព្រះវិហារ ដឹកនាំដោយ ឯកឧត្តម យ៉ុង គឹមហ៊ាន នាយកសាខា បានចុះផ្សព្វផ្សាយ ស្តីពីសកម្មភាព​ចម្រុះ​វិស័យ​របស់កាកបាទ​ក្រហមកម្ពុជា ​ជូនដល់ប្អូនៗ​សិស្សានុ​សិស្ស​ពីការប្រឡង​គំនូរ​កុមារ ​ចំនួន​សរុបចំនួន ៦២១នាក់ (ស្រី២៧៤នាក់) ក្នុង​នោះ​កុមារ​មកពី​សាលា​បឋមសិក្សា​ត្បែង​មានជ័យ ១៥៩នាក់ សាលា​បឋមសិក្សា​អនុវត្ត ៨០នាក់ សាលា​បឋម​សិក្សា​ហ៊ុនសែន ១៩៥នាក់ និង​សាលា​បឋម​សិក្សា​ស្ថាពរ ១៨៩នាក់ ដែល​ស្ថិតនៅ​ក្នុងក្រុង​ព្រះវិហារ​ ខេត្ត​ព្រះ​វិហារ។

 

គោលបំណងនៃ​ការផ្សព្វផ្សាយនេះ ​គឺដើម្បីឱ្យ​សិស្សានុសិស្ស​ចូលរួមក្នុង​ការប្រឡង​គំនូរកុមារ និងអបអរសាទរ​ទិវាពិភព​លោកកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៦ ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃខាង​មុខ។

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំចែកអំណោយមនុស្សធម៍ដល់ ជនរងគ្រោះដោយអគ្គីភ័យ

នៅរសៀល ថ្ងៃសៅរ៏ទី០៥ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម លី ឡេង ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តត្បូងឃ្មុំ និង សហការី បានចុះសួរ​សុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៍ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះដោយ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះអស់​ទាំងស្រុងចំនួន​២ខ្នងស្មើ​នឹង ២គ្រួសារ: ១ខ្នងមានទំហំ ៥មx៦ម ធ្វើអំពី​ឈើប្រក់​ស័ង្កសី​របស់ឈ្មោះ ទិត្យ ភ័ស ភេទប្រុសអាយុ ២៨ឆ្នាំ នៅភូមិទួលភ្នៅ ឃុំប្រធាតុ ស្រុកអូរាំងឪ និង១ខ្នងទៀតមានទំហំ ៦មx៧ម ធ្វើពីឈើប្រក់​ក្បឿង​របស់ឈ្មោះ ណយ ណេត ភេទប្រុសអាយុ ៤៣ឆ្នាំ នៅភូមិចំបក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ។

នាឱកាសនោះ ឯកឧត្តម​បាន​សម្តែងនូវ​ការអាណិត​អាសូរ​និង​ចូលរួម​សោកស្តាយ​ដែលអគ្គីភ័យ​បាន​បំផ្លាញផ្ទះ​ និងទ្រព្យ សម្បត្តិ​របស់បងប្អូន​ជាច្រើន​ដែលនេះ​ហាក់ដូចជា​ការចាប់ផ្តើម​កសាងជីវភាព​សារជាថ្មី​​​ ឯកឧត្តមបានសំណូមពរ​ធ្វើយ៉ាងណា​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ភ្លើងផ្សែង​ដោយមុន​នឹង​ធ្វើដំណើរ​ទៅណា​មកណា ​ត្រូវពិនិត្យ​ភ្លើង​ផ្សែង​ឱ្យបានល្អ​ ចៀសវាង​កុំ​អោយមាន​មហន្តរាយ​នេះកើត​ឡើងជាថ្មី

Fist Prev 84 85 86 87 88 Next Last