Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជា អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​ អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​កុមារ​កំព្រា​ ​ ​និង​គ្រួសារ​ជន​ពិការ​ នៅ​ស្រុក​ថ្ពង​ ​ខេត្ត​កំពង់​ស្ពឺ​

ព្រឹក​ថ្ងៃ​ទី​ ​២៤ ខែ​ ​មិ​ថុ​នា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សប្បុរស​ជន​ ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ ​ ​ ​ ​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​កុមារ​កំព្រា​ ​និង​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​៦០៣ គ្រួសារ​ ​នៅ​ស្រុក​ថ្ពង​ ​ខេត្ត​កំពង់​ស្ពឺ​ ​

 

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​បាន​ស​ម្តែ​ង​នូវ​ការ​នឹក​រលឹក​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ ​ស្រុក​ថ្ពង​ ​ហើយ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រ​មូលដ្ឋាន​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​ ​។   ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​កំពង់​ស្ពឺ​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ដោយ​គ្រោះ​មហន្ត​រាយ​ផ្សេ​ងៗ ​ ​ដូច​ជា​ខ្យល់​ក​ន្ត្រា​ក់​ ​នា​ពេល​កន្លង​មក​នេះ​។​

 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ ​សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​និង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ ​ ​ ​ ​ ​ ​ ​ ​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ព្យាបាល​ ​ហើយ​ក៏​អាច​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ផង​ដែ​រ​។​

 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំង​អស់​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​សូម​មេត្តា​កុំ​បន្ត​ចម្លង​មេ​រោគ​នេះ​ដល់​អ្នក​ដទៃ​ ​ហើយ​សំណូម​ពរ​ឱ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង ​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង​ ​ដោយ​ឡែក​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​សូម​មេត្តា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ ​ហើយ​ធ្វើ​ការ​ ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ​ដើម្បី​ជួយ​បង្ការ​ការ​ឆ្លង​ពី​មាតា​ទៅ​ទារ​ក​។​ ​ជា​ពិសេស​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​បាន ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ សូម​ជួយ​ចូល​រួម​អប់រំ​ដល់​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ឱ្យ​ស្គាល់​ពី​ទុក​លំ​បាក់​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ ដ​ស៍​។​

 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​អំពាវ​នាវ​ដល់​មាតា​បិតា​ទាំង​អស់​ ​សូម​ជួយ​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​ឱ្យ​ដើរ​ជៀស​ឆ្ងាយ​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ ​និង​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ព្រម​ទាំង​មិន​ត្រូវ​ប្រព្រឹត្ត​នូវ​រាល់​ល្បែង​ស៊ីសង​ ​គ្រប់​ប្រ​ភេ​ទ​។​ ​ជាង​នេះ​ទៅ​ទៀត​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ជន​ទាំង​អស់​គ្នា​មេត្តា​គោរព​នូវ​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ​។

 

ជា​ទី​បញ្ចប់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

 

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ទឹក​បរិសុទ្ធ​ឪ​រ៉ា​ល់​ ​១ ដប​ ​ប្រេង​ឆា​ ​១ដប​ ​ថវិកា​ ​២០០០០ រៀល​ ​។

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

 

 

កិច្ចពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលនយោបាយការការពារកុមារ

នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ ណា​ ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៣ មាន​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ស្តី​ពី​សេ​ច​ក្តី​ព្រាង​គោល​នយោបាយ​ការ​ ការពារ​កុមារ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ​លោក​ជំទាវ​ ​ម៉ែ​ន​ ​នារី​សោ​ភ័​គ​ ​អគ្គ​លេខាធិការ​រង​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ចំនួន​១០ ផង​ដែ​រ​។​

គោល​បំណង​របស់​កិច្ច​ពិគ្រោះ​យោបល់​នេះ​ គឺ​ផ្តោ​ត​ជា​សំខាន់​ទៅ​លើ​ពង្រាង​គោល​នយោបាយ​ការ​ការពារ​កុមារ​អាយុ​ក្រោម​ ​១៨ឆ្នាំ​ឱ្យ​រួច​ផុត​ពី​ការ​រំលោភ​ ​ការ​ប្រមាទ​ ​និង​ការ​ធ្វើ​អាជីវ​កម្ម​ក្នុង​ប​រិ​បទ​នៃ​កាកបាទ​ក្រហម​កម្ពុ​ជា​កំពុង​ ដំណើរ​ការ​ ​។

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​ ​ម៉ែ​ន​ ​នារី​សោ​ភ័​គ​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​កាកបាទ​ក្រហម​អូស្ត្រាលី​ ​ ​និង​អង្គ​ការ​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​ដែល​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​ មាន​កិច្ច​ពិភាក្សា​នេះ​ឡើង​ ​និង​សំណូម​ពរ​ដល់​កិច្ច​ប្រជុំ​ឱ្យ​មាន​ការ​ចូល​រួម​មតិ​យោបល់​ឱ្យ​បាន​ផុ​ ល​ផុស​ ​សំដៅ​ឱ្យ​គោល​នយោបាយ​ការ​ការពារ​កុមារ​នេះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ជា​ពិសេស​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជាតា​ម​ខេត្ត​ ​ដែល​ជា​ញឹ​ក​ញាប់​បាន​ចុះ​ជាប់​ជាមួយ​ប្រជា​ជន​នៅ​តាម​សហ​គម​ន៍​របស់​ខ្លួន ​ ​ហើយ​បាន​ដឹង​ច្រើន​ពី​ផល​លំបាក​របស់​កុ​មា​រ​។​ ​

ក្រោយ​ពី​បាន​ពិភាក្សា​ ​និង​បាន​ទទួល​ព័ត៌មាន​ពី​ការ​ប្រឈម​មុខ​នូវ​ការ​លំបាក​របស់​ដំ​ណា​ង​សាខា​ ខេត្ត​រួច​មក​ ​ ​កិច្ច​ប្រជុំ​ក៏​បាន​មូល​មតិ​គ្នា​បង្កើត​ជា​ក្រុម​ការងារ​មួយ​ក្នុង​គោល​ បំណង​បន្ត​ការ​បង្កើត​គោល​នយោបាយ​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ព​ស់​។

សម្តេច ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​ អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ចាស់​ជរា​គ្នា​នទី​ពឹង ​កុមារ​កំព្រា​ ​ ​និង​គ្រួសារ​ជន​ពិការ​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​ កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​សប្បុរស​ជន​ ​សមាជិក សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក ​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេរោគ​​អេ​ដ​ស៍​ ចាស់​ជរា​គ្មាន​ទី​ពឹង ​កុមារ​កំព្រា ​និង​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​657 គ្រួសារ​ ​មក​ពី​ស្រុក​ឈូក ស្រុកជុំគីរី ​និង​ស្រុកដងទង់ ក្នុង​ខេត្ត​កំពត​ នា​ព្រឹក​ថ្ងៃ​ទី​ ​១១ ខែ​ ​ មិ​ថុនា​ ​ឆ្នាំ​ ​២០១៣។​

ជា​កិច្ចចាប់ផ្តើម ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​​បាន​ស​ម្តែ​ង​នូវ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​       ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ហើយ​ ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល ជាពិសេស​អាជ្ញាធរមូលដ្ឋាន​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ​ក៏ ​បាន​ថ្លែង​អំណរ​​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ជន​ដែល​​ងាយ​រង​គ្រោះ​ ​ដោយ​គ្រោះ​មហន្ត​រាយ​ផ្សេងៗ ដូច​ជា​ខ្យល់​កន្រ្តាក់ ​នា​ពេល​កន្លង​មក​នេះ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ថែម​ទាំង​បាន​អំពាវ​នាវ​ដល់​បងប្អូន​មេត្តា​កុំ​ប្រើប្រាស់​ប្រព័ន្ធ​វិទ្យុ​ទាក់ទង​ក្នុង​ពេល​មាន​ភ្លៀង ឬ​មាន​ផ្លេកបន្ទោល ដែល​អាច​ស្រូប​អោយ​មាន​រន្ទះបាញ់​គ្រោះ​ថ្នាក់​ដល់​ជីវិត។ បន្ថែម​ពី​នោះ​ទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​បាន ​​ធ្វើ​ការ​អំពាវ​នាវ​ដល់​គ្រួសារ​ទាំង​អស់​ ​សូម​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​ត្រឹម​ត្រូវ​ ​និង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ ព្យាបាល ​ហើយ​ក៏​អាច​ឈាន​ដល់​ការ​បាត់បង់​ជីវិត​ផង​ដែ​រ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​​ទាំង​អស់​ ​សូមមេត្តា​​កុំ​បន្ត​ចម្លង   ​មេ​​រោគ​នេះ​ដល់​អ្នក​ដទៃ​ ​ហើយ​សំណូម​ពរ​ឱ្យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា       ​សុខ​ភាព​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​បាន ​​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក   ​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​ចូលរួម​អប់រំ​ដល់​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ឱ្យ​ស្គាល់​ពី​ទុក​លំ​បាក់​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ ដ​ស៍​។​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​​បាន​អំពាវ​នាវ​ដល់​មាតា​បិតា​ទាំង​អស់​ ​សូម​ជួយ​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​ឱ្យ​ដើរ​ជៀស​ឆ្ងាយពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​ការ​ប្រើប្រាស់​គ្រឿង​ស្រ​វឹង​ ​និង​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួ​សា​រ ព្រម​ទាំង​មិន​ត្រូវ​ប្រព្រឹត្តនូវរាល់​ល្បែង​ស៊ីសង គ្រប់​ប្រភេទ​។ ជាពិសេស​ជាង​នេះទៅទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្តអោយប្រជាជន   ទាំងអស់​គ្នា​មេត្តា​គោរព​នូវ​ច្បាប់​ចរាចរណ៍​អោយ​បាន​ខ្ជាប់ខ្ជួន ពេល​ធ្វើ​ដំណើរ​តាមផ្លូវ។

ជា​ទី​បញ្ចប់​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

អំណោយ ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​។

អត្ថបទដោយ៖ លោក តាំង សាមឿន

ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​​ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​

សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុនសែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​        អម​ដំណើរ​ដោយ​​សប្បុរស​ជន​ ​សមាជិក​ សមាជិកា គណៈកម្មាធិការ​ ​ក​ណ្តា​ល​ ​និង   ​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេរោគ​​អេ​ដ​ស៍​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​និង​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​៥៩៥ គ្រួសារ​ ​រស់​នៅក្នុង​ស្រុក​កោះធំ​ ​ខេត្ត​កណ្តាល ​នា​ព្រឹក​ថ្ងៃ​ទី​ ​០៥ ខែ​ ​មិ​ថុនា​ ​ឆ្នាំ​ ​២០១៣។​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​មាន​ប្រសាសន៍​សំណេះសំណាល​ ​   ដោយ​បាន​ស​ម្តែ​ង​នូវ​​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​    រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​           ប្រជា​ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ ឆ្នាំ​កន្លង​មក​នេះ​។​

 

សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​ខេត្ត​កណ្ដាល​ ​ដែល​បាន​ចូល​រួម​យក​ចិត្ត​ទុកដាក់​ជួយ​ដល់​ជន​ដែល​ងាយ​    រង​គ្រោះ​ ​ជា​ពិសេស​ពេល​មាន​គ្រោះ​មហន្ត​រាយ​ ​នា​ពេល​កន្លង​មក​នេះ​ ប្រកប       ដោយ​ស្មារតី​មនុស្សធម៌។​ ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​​ធ្វើ​ការ​អំពាវ​នាវ​ដល់​អ្នក     ផ្ទុក​មេរោគ​អេដស៍​ទាំងអស់ មេត្តា​សូម​កុំ​បន្ត​ចម្លង​ទៅ​អ្នកដទៃ​ទៀត ហើយ​ត្រូវ​ធ្វើ​ជា​គំរូ​ដោយ​ជួយ​អប់រំ​ទៅ​អ្នក​ផ្សេង អោយ​បាន​យល់​ពី​ផលវិបាក នៃ​ការ​ឆ្លង​មេរោគ​អេដស៍ ហើយ​ត្រូវ​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ និង             ទទួល​យក​ថ្នាំ​បន្តជីវិត។ ជាង​នេះទៅទៀត សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បាន​អំពាវនាវ​ដល់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ផ្ទុក​មេរោគ​អេដស៍ សូម​កុំ​ខ្មាស​អៀន ដោយ​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ក្នុង​ការ​ទទួល​បាន​នូវ​សេវាកម្ម សំដៅ​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តាយ​ទៅ​កូន។

 

សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ក៏​បាន​ជំរុញ​អោយ​អាណាព្យាបាល​ទាំង​អស់​ ​សូម​​មេត្តា     ជួយ​ណែនាំ​ដល់​កូន​របស់​ខ្លួន​កុំ​អោយ​ដើរ​ផ្លូវខុស នៅ​ក្នុង​សង្គម​ដូចជា ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង អំពើ​ហិង្សា​ក្នុង​គ្រួសារ។ នៅ​ក្នុង​នោះ​ផងដែរ សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត បាន​គូស​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​បង្កើត​ក្រុម​យុវជន      កាកបាទក្រហម ដោយ​លើក​ឡើង​ថា យុវជន​កាកបាទ​ក្រហម ដើរ​តួ​ជា​មិត្ត​គំរូ       ទាំង​នៅ​ក្នុង​សាលា និង​ក្រៅ​សាលារៀន ដោយ​ធ្វើការ​ជួយ​ណែនាំ​ដល់​មិត្ត​ដទៃ​ទៀត​អោយ​ដើរ​ក្នុង​ផ្លូវ​ល្អ និង​ធ្វើ​ខ្លួន​ជា​ប្រយោជន៍​ដល់​សង្គមជាតិ។

 

ជា​ទី​បញ្ចប់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

 

អំណោយ ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ទឹកសុទ្ធ ១ដប ថវិកា​ ​២០០០០ រៀល​ ​។

 

អត្ថបទដោយ៖ លោក តាំង សាមឿន

ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អញ្ជើញ​សំណេះសំណាល​ ​និង​ចុះ​សួរ​សុខ​ទុក្ខ​ កុមារ​កំព្រា​ ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​បុគ្គលិក​មជ្ឈមណ្ឌល​សង្គ្រោះ​ជន​អស់​សង្ឃឹម​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​សប្បុរស​ជន​ ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​សំណេះសំណាល​ ​និង​ចុះ​សួរ​សុខ​ទុក្ខ​កុមារ​កំព្រា​ ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​និង​បុគ្គលិក​ ​ចំនួន​ ​៤០៧ នាក់​ ​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​ជន​អស់​សង្ឃឹម​ ​នៅ​ភូមិ​លិច​វត្ត​ ​សង្កាត់​កំ​បូល​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃ​ទី​ ​៣១ ខែ​ ​ឧស​ភា​ ​ឆ្នាំ​ ​២០១៣។

នៅ​ក្នុង​ពិធី​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​មាន​ប្រសាសន៍​កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​ឧបត្ថម្ភ​ ​និង​ថ្លែង​នូវ​អំណរ​គុណ​ដល់​ ​លោក​ស្រី​ ​មា​រី​ ​អេ​ន​ ​ក្នុង ​ការ​បង្កើត​នូវ​មជ្ឈមណ្ឌល​ជួយ​ដល់​ជន​អស់​សង្ឃឹម​ ​ជា​ពិសេស​ ​កុមារ​ ​និង​ស្ត្រី​ ​ដែល​បាន​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ផ្សេ​ងៗ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​អរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​ ​និង​អាជ្ញា​ធ​រ​គ្រប់​លំដាប់​ថ្នាក់​ ​ដែល​បាន​យក​ទុកដាក់​ ​និង​ជួយ​សម្រប​សម្រួល​ដល់​មជ្ឈមណ្ឌល​ឱ្យបាន​ដំ​ណើ​ការ​យ៉ាង​ជោគ​ជ័​យ​។​

ជា​ការ​ផ្តាំ​ផ្ញើ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​លើក​ទឹក​ចិត្ត​ដល់​កុមារ​ ​និង​ប្អូ​នៗ​ដែល​ជា​យុ​វ​ជន​ទាំង​អស់​សូម​បន្ត​ខិតខំ​រៀន​សូត្រ​ដើម្បី​ ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​ន​ប្រទេស​ជា​តិ​។​ ​ជា​ពិសេស​ត្រូវ​ជួយ​អូស​ទាញ​មិត្ត​របស់​ខ្ឡួ​ន​ឱ្យ​បាន​ដើរ​ផ្លូវ​ត្រឹម​ ត្រូវ​នៅ​ក្នុង​សង្គម​ ​និង​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ដ៏​ទែ​ទៀត​ ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ​ក្មួយ​ៗ​ត្រូវ​គោរព​ដល់​ជន​ចា​ស់ៗ​នៅ​ក្នុង​មណ្ឌល​ដោយ​ចាត់​ទុក​ ​ដូច​ជា​ម្តា​យ​ប​ង្កើ​ត​។​

ដោយ​ឡែក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​អំពាវ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំង​អស់​សូម​មេត្តា​កុំ​ បន្ត​ចម្លង​ទៅ​អ្នក​ដ​ទៃ​ទៀត​ ​ដោយ​ត្រូវ​ជួយ​អប់រំ​ដល់​អ្នក​ផ្សេង​អំពី​ផល​វិបាក​នៃ​ការ​ផ្ទុក​មេ​រោគ​អេ ​ដ​ស៍​ ​ជំងឺ​អេ​ស​ដ៍​ ​ជា​ពិសេស​ត្រូវ​ទៅ​មណ្ឌល​សុខ​ភាព​ដើម្បី​ទទួល​ថ្នាំ​បន្ត​ជីវិត​ ​ខិតខំ​ថែ​រក្សា​សុខ​ភ​ភាព​ ​និង​គោរព​តាម​ការ​កំណត់​របស់​គ្រូ​ពេទ្យ​ក្នុង​ការ​អញ្ជើញ​ទៅ​ពិ​និត្យ​សុខ ​ភា​ព​។​ ​ជា​ពិសេស​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ត្រូវ​ឧស្សា ​ហ៍​ពិ​និត្យ​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រូ​ពេទ្យ​ ​និង​ធ្វើ​ការ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​ ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

នៅ ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ម្តា​យ​ទាំង​អស់​សូម​កុំ​អស់​សង្ឃឹម​ក្នុង​ ជីវិត​ហើយ​សូម​ចាត់​ទុក​ ​ក្មេងៗ​នៅ​ក្នុង​មណ្ឌល​ជា​កូន​បង្កើត​ ​ដោយ​ផ្ត​ល់​នូវ​សេ​ច​ក្តី​ស្រលាញ់​ដូច​កូន​ខ្លួន​ប​ង្កើ​ត​។​

ជា​ទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ ​ព្រម​ទាំង​សុភ​មង្គល​គ្រ​ប់ៗ​គ្នា​។

អំណោយ​ ​ ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២ តោន​ ​មី​ ​៥០កេស​ ​ត្រី​ខ​ ​២០កេស​ ​សៀង​ ​១០០គីឡូក្រាម​ ​ឆៃប៉ូវ​ ​១០០គីឡូក្រាម​ ​ទឹក​ក្រូច​ ​១០០កេស​ ​ទឹក​បរិសុទ្ធ​ ​១០០កេស​ ​ផ្លែ​ប៉ោម​ ​១០កេស​ ​ផ្លែ​ទំពាំង​បាយ​ជូរ​ ​២០កេស​ ​ផ្លែ​ក្រូច​ឃ្វិច​ ​២០កេស​ ​ផ្លែ​គូលែន​ ​២៦០គីឡូក្រាម​ ​និង​ថវិកា​ ​៥ លាន​រៀ​ន​។​ ​ដោយ​ឡែក​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ បណ្ឌិត​ ​បាន​សម្រេច​ជួយ​ឧបត្ថម្ភ​ ​អង្ករ​២តោន​ ​និង​ថវិកា​ ​២លាន​រៀន​ ​ជា​រៀង​រាល់​ខែ​ ​ចាប់​ពី​ ​ខែ​ ​មិ​ថុ​នា​នេះ​ត​ទៅ​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

Fist Prev 84 85 86 87 88 Next Last