Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

សិក្ខាសាលា​ស្តីពី “ការពិនិត្យ​ឡើងវិញ​ពាក់កណ្តាល​ទី យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ២០១១ - ២០២០”

ឆ្នាំ ២០១៥ ជា​ឆ្នាំ​ដែល​កាកបាទក្រហមកម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ ២០១១ - ២០២០ បាន​ពាក់កណ្តាល​ទី និង​ជា​ឆ្នាំ​ដែល កាកបាទក្រហមកម្ពុជា សម្រេចបាន​ការងារសំខាន់ៗ នៃ​វិស័យ​ស្នូល​ទាំង ៤ ដោយ​ឈរលើ​មូល ដ្ឋា​ន​នៃ​ការអនុវត្ត​ច្បាប់​គតិយុត្តិ​យ៉ាង​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។

 

នៅ​ថ្ងៃទី ១៦-១៧ ខែ កក្កដា ឆ្នាំ ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា បានរៀបចំ​សិក្ខាសាលា​ស្តីពី “ការពិនិត្យ​ឡើងវិញ​ពាក់កណ្តាល​ទី​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ២០១១ - ២០២០”  ក្រោម​ការចង្អុលបង្ហាញ​ពី លោក Umesh DAKHAL អ្នកសម្របសម្រួល​តំណាង​សហព័ន្ធ​អន្តរជាតិ ប្រចាំ ភូមិភាគ និង​កញ្ញា ឡាក់ មុនី​រស្មី តំណាង​សហព័ន្ធ​អន្តរជាតិ​ប្រចាំ​កម្ពុជា ដោយមាន​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី​សហព័ន្ធ​អន្តរជាតិ។ កិច្ចប្រជុំ​នេះ បាន​ចូលរួម​ពី​សំណាក់ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី១ ឯកឧត្តម យូ ឡា​ណា អគ្គលេខាធិការរង​ទី២ ឯកឧត្តម លោកជំទាវ នាយក នាយិកា នាយកដ្ឋាន​ជំនាញ​ទាំង ៥ ប្រធានការិយាល័យ​នៅ​ថ្នាក់កណ្តាល ចំនួន ៣០នាក់ ព្រមទាំង​សមាជិក​គណៈកម្មាធិការ​សាខា នាយក​សាខា ទាំង៩ ចំនួន ១២នាក់ រួមមាន រាជធានី​ភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ ព្រៃវែង ស្វាយរៀង ព្រះវិហារ សៀមរាប និង​បន្ទាយមានជ័យ សារុប​ចំនួន ៤២នាក់។

 

សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណងសំខាន់ៗគឺ៖         

១/ ត្រួតពិនិត្យ​ឡើងវិញ​ពាក់កណ្តាល​ទី​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ២០១១ - ២០២០ ដែល​នឹង​ក្លាយជា​ផែនទី​ចង្អុល​ទិស​សម្រាប់​អនុវត្ត​នៅ​ថ្នាក់កណ្តាល និង​សាខា​នៅ​រយៈកាល ៥ឆ្នាំ​ទៅមុខទៀត។         

២/  ដើម្បី​អនុវត្ត​បរិមាណ​នៃ​ការវិភាគ និង​កំណត់​ភាពខ្លាំង ចំណុច​ខ្វះខាត ឱកាស ឧបសគ្គ និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​ការងារ​កន្លងមក ក៏ដូចជា​មេរៀន​ពិសោធន៍​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទៅ​ថ្ងៃមុខ។         

៣/  ដើម្បី​ផ្តល់​អនុសាសន៍ និង​សំណើ​ជា​មធ្យោបាយ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ         

៤/   ទាញ​ចេញ​នូវ​មេរៀន​ពិសោធន៍ យុ​ទុ្ធ​សាស្ត្រ និង​មធ្យោបាយ​ដែល​អាច​តម្រង់ទិស​ជាថ្មី និង​កិច្ច​អន្តរាគមន៍​ដែល​ជួយ​ដល់​ការលើកកម្ពស់​កម្រិត​នៃ​កម្មវិធី​សម្រាប់​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី ៣។

 

នៅ​ថ្ងៃទី១នៃ​អង្គសិក្ខាសាលា លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី១ កាកបាទក្រហមកម្ពុជា បាន​ជម្រាប​អង្គសិក្ខាសាលា​អំពី​សារៈសំខាន់​នៃ​ការពិនិត្យ​ពាក់កណ្តាល​ទី  នៃ​យុទ្ធសាស្ត្រ ២០១១-២០២០ បន្ទាប់មក លោក Umesh DAKHAL បាន​ជម្រាប និង​បង្ហាញ​ដល់​អង្គសិក្ខាសាលា​អំពី ទស្សនវិស័យ បេសកកម្ម ទិសដៅ​យុទ្ធសាស្ត្រ និង​វិស័យ​ចំនួន ៤ ចែង​ក្នុង​យុទ្ធសាស្ត្រ២០១១-២០២០។

 

អង្គសិក្ខាសាលា​បាន​ត្រងត្រាប់​នូវ​ការវិភាគ​លើ​ស្ថានភាព​បច្ចុប្បន្ន​លើ​សាកលលោក បញ្ហា​ប្រឈម​ជាស​កល និង​តម្រូវការ​នៃ​ការជួយ​ផ្នែក​មនុស្សធម៌ ដែលមាន​វិសាលភាព​កាន់តែ​ធំ​ជាង​មុន ហើយ​ទាមទារ​ឱ្យ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ត្រូវ​យកចិត្តទុកដាក់​រួមចំណែក​ក្នុងការ​ដោះស្រាយ។ អង្គសិក្ខាសាលា បាន​បែង​ចែកជា​ក្រុម​ពិភាក្សា ទៅតាម​វិស័យ​ស្នូល​ទាំង៤ ដែលមាន​ចំណុច​គន្លឹះ​ត្រូវ​ពិភាក្សា​រួមមាន៖

- ពិនិត្យឡើងវិញ​នូវ​សកម្មភាពចម្បងៗដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ ២០១១-២០២០ របស់​យើង

- ក្នុង​បរិបថ​បច្ចុប្បន្ន តើ​តម្រូវការ​បច្ចុប្បន្ននេះ​មាន​អ្វីខ្លះ? អ្វីដែល​បានធ្វើ​សម្រេច? អ្វីដែល​នៅ​ខ្វះចន្លោះ? អ្វីដែល​យើង​ត្រូវ​ស្វែងយល់ និង​អ្វីដែល​ត្រូវធ្វើ​បន្តទៀត?

 

នៅ​ថ្ងៃទី២នៃ​ពិធី​បិទ​អង្គសិក្ខាសាលា លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន លោកជំទាវ​អគ្គលេខាធិការរង​ទី១ ឯកឧត្តម​អគ្គលេខាធិការរង​ទី២ លោក Umesh DAKHAL និង​កញ្ញា ឡាក់ មុនី​រស្មី ដែល​បាន​ជួយ​សម្របសម្រួល​ក្នុង​អង្គសិក្ខាសាលា និង​ការចូលរួម​យ៉ាងសកម្ម​របស់​សិក្ខាកាម​ទាំងអស់ ព្រមទាំង​បាន​គូសបញ្ជាក់ថា៖ “យុទ្ធសាស្ត្រ ២០១១-២០២០ នេះ​គឺជា​មាគ៌ា​នៃ​បេសកកម្ម​របស់​កាកបាទ​ក្រហម​កម្ពុជា ព្រោះ​យើង​បានដឹង​ច្បាស់​ថា អ្វីដែល​យើង​បានធ្វើ​រយៈពេល៥ឆ្នាំនេះ គឺ​ដើរ​តាម​គន្លង​នៃ​យុទ្ធសាស្ត្រ ២០១១-២០២០ ក្នុងនោះ សន្និបាត​សាខា អាណត្តិ​ទី៤ មហាសន្និបាត​អាណត្តិ​ទី ៦ សន្និបាត​យុវជន​លើក​ទី៣ វិសោធនកម្ម​កម្រង​ច្បា​ប់កាកបាទក្រហមកម្ពុជា សេចក្តីសម្រេច​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​កាកបាទក្រហមកម្ពុជា​អា​ណ្ត​តិ​ទី៦ បានធ្វើ​រួចជាស្រេច ដែល​បង្ហាញថាកាកបាទក្រហមកម្ពុជា បាន ធ្វើ​ផែនការ​នៃ​ការពិនិត្យ​វាយតម្លៃ​គ្រប់​កាលៈទេសៈ” ។

 

លោកជំទាវ​អគ្គលេខាធិការ ក៏បាន​បញ្ជាក់បន្ថែម​ពី ការងារ​យុវជន កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​ក្រុមការងារ​ទ្រទ្រង់​សកម្មភាព​យុវជន និង​អ្នកស្ម័គ្រចិត្ត ក្នុងនោះ​មាន​សន្និបាត​យុវជន​កាកបាទក្រហមកម្ពុជា​លើក​ទី ៣ បានសម្រេច​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ទៅក្នុង​វិស័យ​ស្នូល​ទាំង៤ រួចជាស្រេច សម្រាប់​អភិវឌ្ឍ​យុវជន​ទាំង​នៅ​ថ្នាក់កណ្តាល និង​ថ្នាក់​សាខា​ទាំង ២៥រាជធានី-ខេត្ត។ ចំពោះ​សាខា ទិសដៅ​របស់​កាកបាទក្រហមកម្ពុជា គឺ​បន្ត​ពង្រឹង និង​ពង្រីក​រចនាសម្ព័ន្ធ​ឱ្យ​អនុសាខានីមួយៗមាន​អាគារ​ដាច់ដោយឡែក ឬ​អាគារ​ជា​កម្មសិទ្ធិ​របស់​កាកបាទ​ក្រហម​កម្ពុជា ហើយ​មានដំណើរ​ការឱ្យ​បានល្អ  ក្នុងនោះ​អនុសាខានីមួយៗនឹង​ត្រូវធ្វើ​សន្និបាត​ទៅតាម​អាណត្តិ​ដូច​សាខា​ដែរ ដូចនេះ សន្និបាត​សាខា​គួរតែ​ធ្វើ​ក្រោយ​ពេលដែល​អនុសាខា​ទាំងអស់​បានរៀបចំ​សន្និបាត​រួច។

 

ជា​ចុងក្រោយ លោកជំទាវ​អគ្គលេខាធិការ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ថាៈ “ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​សាខានីមួយៗ ធ្វើ​ការងារ​ស៊ីសង្វាក់​គ្នា បំពេញ​បង្គ្រប់​ឱ្យ​គ្នា​ទៅវិញទៅមក រវាង​គណៈ​អភិបាល និង​ក្រុម​ប្រតិបត្តិ  ហើយ​ឆ្នាំ ២០១៥នេះ តារាង​ប្រៀបធៀប​លទ្ធផល ៨ ឧសភា គឺមាន​ការកើនឡើង​ជា​ង​ទ្វេរ​ដង​បើ​ធៀប​នឹង​ឆ្នាំ ២០១៤ ដែលជា​មោទនភាព​ថ្មី​មួយទៀត​របស់​កាកបាទក្រហមកម្ពុជា។ ខ្ញុំ​ជឿជាក់ថា គណៈ​អភិបាល និង​ក្រុម​ប្រតិបត្តិ​នៃ​សាខានីមួយៗ នឹង​បន្ត​បំពេញ​ដើម្បី​បុ​ព្វ្ហ​ហេតុ​នៃ សកម្មភាព​មនុស្សធម៌ ដើម្បី​មុខមាត់ និង​កិត្តិនាម​របស់​កាកបាទ​ក្រហម​កម្ពុជា និង​សូម​ប្រើ​ឱ្យអស់​សមត្ថភាព​សមាជិក-សមាជិកា​គណៈកម្មាធិកា​រ​សាខា ព្រោះ​ពួកគាត់​ជា​កម្លាំង​ដ៏​មាន​ឋា​ម​ពល​សម្រាប់​ជួយ​យើង។

 

អត្ថបទ​ដោយៈ ស៊ន សុទ្ធា​បញ្ញា

កាកបាទ​ក្រហម​កម្ពុជា ទទួល​អំណោយ​ពី​អង្គភាព​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម

ព្រឹក​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បានទទួល​ស្វាគមន៍ ជួប​សំណេះសំណាល និង​ទទួល​អំណោយ​ជា​មី ចំនួន ២០០កេស ពី​ប្រតិភូ​ក្រុមការងារ​អង្គភាព​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម  ចំនួន ២០នាក់ ដឹកនាំ​ដោយ ឯកឧត្តម ចាន់ រដ្ឋា។

ជំនួសមុខ​ឱ្យ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា លោកជំទាវ​អគ្គលេខាធិការ បាន​ថ្លែងអំណរគុណ សួរសុខទុក្ខ និង​កោតសរសើរ​ចំពោះ​សកម្មភាព​របស់​បងប្អូន​ក្នុង​ក្រុមការងារ​ទាំងអស់ និង​បាន​ជម្រាបជូន​ពី​សកម្មភាព​របស់​កាក​បាទ​ក្រហម​កម្ពុជា ដែល​បាននិងកំពុង​អប់រំ​ពី​មីន ការរង​គ្រោះថ្នាក់​ដោយសា​រ​គ្រាប់មីន ក្នុង​ខេត្ត​គោលដៅ​ចំនួន ៤ ស្ថិតនៅតាម​បណ្តោយ​ព្រំដែន កម្ពុជា-ថៃ (ខេត្តព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ ឧ​ត្ត​រ​មានជ័យ) ។

លោកជំទាវ​អគ្គលេខាធិការ បាន​រៀបរាប់​អំពី​សមត្ថភាព​ក្នុង​ការងារ​អភិវឌ្ឍ​ស្ថាប័ន​របស់​កាកបាទក្រហម​កម្ពុជា ជាពិសេស​គឺ​ការអភិវឌ្ឍ​សមត្ថភាព​នៅ​ថ្នាក់​សាខា និង​ការ​គៀរគរ​រក​មូលនិធិរ​បស់​កាកបាទក្រហមកម្ពុជា​នៅ​ថ្នាក់​សាខា ដើម្បី​ត្រៀមលក្ខណៈ​នៅក្នុង​ការឆ្លើយតប​ចំពោះ​ជនរងគ្រោះ​ទាំងអស់​នៅតាម​សហគមន៍​របស់​សាខានីមួយ។

លោកជំទាវ​អគ្គលេខាធិការ បានបញ្ជាក់​បន្ថែមទៀត​ថា ការអភិវឌ្ឍ​នៃ​សកម្មភាព​របស់​គម្រោង​យុវជន​កាកបាទក្រហម និង​សុវត្ថិភាព​ចរាចរណ៍ ដែល​បាននិងកំពុង​រួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​យើង​កំពុង​ប្រឈមមុខ​ទាំងអស់គ្នា។ លោកជំទាវ​អគ្គលេខាធិការ បានបញ្ជាក់​សមិទ្ធផល​ថ្មី​នៃ​ការរីកចម្រើន​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ដោយ​ធ្វើការ​កែសម្រួល​ទៅតាម​មហាសន្និបាត​កាកបាទក្រហមកម្ពុជា​អាណត្តិ​ទី ៦ ដោយ​ជានិច្ចកាល​តែងតែ​ធ្វើ​សវនកម្ម​ផ្ទៃក្នុង និង​សវនកម្ម​ពី​ខាងក្រៅ ដើម្បី​បង្ហាញ​ពី​តម្លាភាព គណនេយ្យភាព​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ក្នុង​គោលបំណង​ទាញយក​នូវ​ការជឿទុកចិត្ត​របស់​ស​ប្បុរ​សជន​ទាំង​ក្នុង-ក្រៅប្រទេស។

លោកជំទាវ​អគ្គលេខាធិការ បាន​បន្តថា សមត្ថភាព​របស់​កាក​បាទ​ក្រហម​កម្ពុជា ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​សាខា​បានមក ពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អាជ្ញាធរ​សាធារណៈ​គ្រប់លំដាប់​ថ្នាក់​ក្នុង​គ្រប់​សកម្មភាព​របស់​កា​ក​បាទ​ក្រហម​កម្ពុជា។

តំណាង​ប្រតិភូ​នៃ​អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការងារ​ចែករំលែក​ព័ត៌មាន​ដោយសារ​គ្រាប់មីន ការផ្តល់​ជំនួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន​នៅតាម​សហគមន៍ ដោយ​ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​ដោយសារ​មីន នឹង​ចុះទៅ​ធ្វើការ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​សាខា អនុសាខា ដែលជា​បណ្តាញ​ការងារ​របស់​កាកបាទ​ក្រហម​កម្ពុជា។

អត្ថ​ប​ទៈ ស៊ន សុទ្ធា​បញ្ញា

កាកបាទក្រហមកម្ពុជា ចែក​អំណោយ​មនុស្សធម៌ ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​មីន​នៅ​ភូមិ ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ   ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ

នៅ​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៥ សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​បញ្ជូន ឯកឧត្តម អ៊ុយ សំអាត នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា បាន​នាំយក​ជំនួយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​សព​លោក កែវ យេន អាយុ៤៤ឆ្នាំ​ជាម​ន្ត្រី​យោធា​រស់នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ស្លាប់​ដោយសារ​ផ្ទុះ​មីនតោន​ក្នុងពេល​ភ្ជួរស្រែ​កាលពី​ថ្ងៃទី២៩ខែមិថុនា​ឆ្នាំ២០១៥វេលា​ម៉ោង១២ថ្ងៃត្រង់​នៅក្នុង​ភូមិ ឃុំ​ខាងលើ ។  

ឯកឧត្តម អ៊ុយ សំអាត  ក្នុងនាម សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្តែង​នូវ​ទឹកចិត្ត​ក្រៀមក្រំ​ក្នុងការ​ចូលរួម​មរណៈទុក្ខ​ដល់​ក្រុមគ្រួសារ​សព។ ឯកឧត្តម​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​សួរសុខទុក្ខ ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​ពី​សំណាក់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា។ 

ឆ្លើយតប​ជាមួយ​ទឹកចិត្ត​មនុស្សធម៌​នេះ​ប្រពន្ធ​គ្រួសារ​សព​បាន​សម្តែង​នូវ​អំណរគុណ​ដល់​សណ្តាន​ចិត្ត​របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ដោយ​មិន​ប្រកាន់វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ​ឬ និន្នាការ​នយោបាយ​អ្វី​ឡើយ។

អំណោយ​មនុស្សធម៌​ប្រគល់ជូន​រួមមាន៖ អង្ករ ១០០គ.ក, មី    ៥កេស, ត្រីខ   ៥០កំប៉ុង, ក្រមា៣, មុង៣, ភួយ៣, សារុង៣, ទឹកក្រូច     ៥កេស, ទឹក​សុទ្ធ​អូ​រ៉ា​ល់ ៥កេស, ថវិកា  ៥លាន​រៀល។                                        

ដោយឡែក ឯកឧត្តម អ៊ុយ សំអាត ក៏បាន​ចុះសួរសុខទុក្ខ និង​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​គ្រួសារ​កងទ័ព​ដែលមាន​ជីវភាព​លំបាក​ជាងគេ​ដល់​គេហដ្ឋាន ក្នុងភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

កាកបាទក្រហមកម្ពុជា ផ្តល់ប្រាក់​កម្ចី​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកណ្តាល

ការផ្តល់​ប្រាក់កម្ចី ពី​គម្រោង​ប្រាក់កម្ចី​ខ្នាតតូច របស់​កាកបាទក្រហម​កម្ពុជា​ត្រូវបាន លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ប្រជាជន​ខ្វះខាត សម្រាប់​ប្រកបមុខរបរ​ទទួលទាន​ចំនួន១៤ គ្រួសារ មកពី​ភូមិ​ព្រែក​តូច និង​ភូមិ​ព្រែក​ដាច់ ស្រុក​លើកដែក កាលពី​រសៀល​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៥ នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​លើកដែក ខេត្តកណ្តាល។   
 
គោលបំណង​នៃ​ការផ្តល់ប្រាក់​កម្ចី​នេះ​ជួយ​គាំទ្រ​ជន​ងាយ​រងគ្រោះ​នានា​នៅក្នុង​សហគមន៍ ធ្វើ​អាជីវកម្ម​រកប្រាក់​ចំណូល​កែលម្អ​ជីវភាព​រស់នៅ និង​បង្កើន​ភាព​ធន់​មាំ ការពារ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នានា។ ប្រជាជន​ដែល​ទទួលបាន​ប្រាក់កម្ចី ពី​កាកបាទក្រហមកម្ពុជា មិន​ត្រូវបាន​យកការប្រាក់ វិភាគទាន ឬ ប្រាក់កំរៃ​នានា​ដោយសារ​មូលហេតុ​ទាក់ទង​ទៅ​និង​ប្រាក់កម្ចី​នេះឡើយ។ សូម​ជម្រាបជូន​ថា ក្នុង​មួយគ្រួសារៗ កាកបាទក្រហមកម្ពុជា ផ្តល់ប្រាក់​កម្ចី ចំនួន២៥០ ដុល្លា​អាមេរិក នេះ​យោងតាម ប្រសាសន៍​របស់លោក​ស្រី ឈឹម អ៊ិត ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​លើកដែក ។  ក្នុងឱកាស​ផ្តល់ប្រាក់​កម្ចី​នេះ លោកជំទាវ អគ្គលេខាធិការ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់  សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ដល់​ប្រជាជន​យើង ជាពិសេស​ប្រជាជន​ងាយ​រងគ្រោះ ដូច​ពេលនេះ ដែលមាន​គ្រួសារ​ចំនួន ១៤ មក​ទទួល​ប្រាក់កម្ចី ដើម្បី​ប្រកប​របរ​ទទួលទាន ក្នុងទិសដៅ​កាត់បន្ថយ​ភាពក្រីក្រ។

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ប្រារព្ធ​ពិធី​បុណ្យ​ ​ចម្រើន​ព្រះ​ជន្មវស្សា​ ស​ម្តេ​ច​ព្រះ​មហា​ក្ស​ត្រី​ ​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​ ​ព្រះប្រធាន​កិត្តិយស

នា​​ព្រឹកថ្ងៃទី​ ​១៨ ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២០១ នៅទីស្នាក់ការណ្តាកាកបាទក្រហមកម្ពុជា​ ​មានប្រារព្ធពិធីបុណ្យចម្រើន​ ​ព្រះជន្មវស្សា​ ​ម្តេព្រះមហាក្សត្រី​ ​ព្រះវររាជមាតាជាតិខ្មែរ​ ​ព្រះប្រធានកិត្តិយស​ ​កាកបាទក្រហមកម្ពុជា​ ​ ​ក្រោមការដឹកនាំពី​ ​លោកជំទាវ អាន្នី សុខអាន អនុ​ប្រធានកាកបាទក្រហមកម្ពុជា

នៅក្នុងកិច្ចប្រារព្ធពិធីបុណ្យចម្រើន​ ​ព្រះជន្មវស្សានោះដែរ​ ​គឺមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ព្រះសង្ឃ​ ​ចំនួន​ ​៨០ អង្គ​ ​សមាជិកណៈម្មាធិការណ្តា​ ​មន្ត្រី​ ​បុគ្គលិក​ ​និងយុជនកាកបាទក្រហមកម្ពុជាផងដែ​ ​គោលបំណងនៃពិធីនេះគឺ​ ​ដើម្បីជាកិច្ចសងគុណ​ ​ចំពោះការចូលរួមក្នុងសកម្មភាពមនុស្សធម៌ដែលជាព្រះរាជវិគំរូពីសំណាក់​ ​ព្រះប្រធានកិត្តិយស​ ​កាកបាទក្រហមកម្ពុជា​ ​និងជាពិសេស​ ​ដើម្បីធ្វើការបួង​​សួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក​ ​មានទេវតាឆ្នាំថ្មី​ ​ទេវតាថែរក្សាព្រះមហាស្វេត្រឆ័ត្រ​ ​ព្រះបារមីនៃ​ ​អតីតព្រះមហាក្សត្រ​ ​ព្រះមហាក្សត្រីយានីខ្មែរ​ ​គ្រប់ព្រះអង្គ​ ​សូមប្រោសព្រះរាជប្រទាន​ ​ប្រោះព្រំនូវទឹកអម្រឹត​ ​ប្រសិទ្ធពរជ័យ​ ​សិរីសួស្តីថ្វាយ​ ​ម្តេព្រះមហាក្សត្រី​ ​ព្រះវររាជមាតាជាតិខ្មែរ​ ​ជាទីគោរពក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ​សូមព្រះអង្គមានព្រះរាជសុខភាពល្អ​ ​រិបូណ៍​ ​ព្រះជន្មាយុជាងរយព្រះវស្សា​ ​ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់​ ​ប្រជារាស្ត្រគ្រប់ៗរូប​ ​ដែលជាកូនចៅ​ ​ចៅទូត​ ​របស់ព្រះអង្គអោបានរស់នៅក្នុងសុខសន្តិភាព​ ​និងភាពសម្បូណ៌សប្បាយ​ ​ជារៀងហូ

ពិធីត្រូវបានបញ្ចប់ដោយមានការរាប់បាតជូនព្រះសង្ឃចំនួន​ ​៨០ អង្គ​ ​និងសាមគ្គីភាពគ្នាយ៉ាងជិតស្និ

Fist Prev 81 82 83 84 85 Next Last