Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

លោក ​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ជាមួយ​ ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ ​ប្រចាំ​នៅ​កម្ពុ​ជា​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៩ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​បាន​អនុញ្ញាត​ឱ្យ​ ឯក​ឧ​ត្តម​ ​William​ ​E​.Todd​ ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ ​ប្រចាំ​នៅ​កម្ពុ​ជា​ ​និង​សហ​ការី​ ​ចូល​ជួប​សវ​នា​ការ​ ​និង​ស​ម្តែ​ង​ការ​គួរ​សម​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​កាកបាទ​ក្រហម​ ​កម្ពុ​ជា​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ ចំពោះ ​វត្តមាន​លើក​ដំបូង​របស់​ ​ឯក​ឧ​ត្តម​អគ្គ​រដ្ឋ​ទូត​ ​ដែល​មក​ធ្វើ​ទស្សន​កិច្ច​ពិភាក្សា​ការងារ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​ កាកបាទ​ក្រហម​កម្ពុ​ជា​ ​នា​ពេល​នេះ​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ឯក​ឧ​ត្តម​ ​William​ ​E​.Todd​ ​ឯកអគ្គរដ្ឋទូត​ ​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ការ​ទទួល​មរណ​ភាព​នៃ​ព្រះ​បរម​រត​នៈ​កោដ្ឋ​ ​ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ ​ជូន​ដល់​ប្រជា​ជន​កម្ពុ​ជា​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ ​ដល់​ស​ម្ម​ភាព​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​ដ៏​ប្រពៃ​របស់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​ជា​ពិសេស​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្ត​រាយ​ ​និង​វិ​ស័​យ​សុខុមាល​ភាព​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​បង្ហាញ​ពី​គោល​បំណង​នៃ​ជំនួប​ពិភាក្សា​នេះ​ថា​ ​៖ រ​ដ្ឋា​ភិ​បា​ល​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ដែល​មាន​ភ្នាក់ងារ​ ​USAID​ ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ​នៅ​ក្នុង​ការ​សហ​ប្រតិបត្តិ​ការ​ ​ជាមួយ​នឹង​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​ស្នើ​សុំ​អោ​យ​មាន​ការ​ជួប​ពិភាក្សា​ការងារ​ ​រវាង​មន្ត្រី​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​មន្ត្រី​ភ្នាក់ងារ​ ​USAID​ ​ដើម្បី​ស្វែង​រក​នូវ​កម្ម​វិធី​ ​ឬ​គម្រោង​ ​ដែល​ភា​គី​ខាង​ ​USAID​ ​អាច​មាន​លទ្ធ​ភាព​ជួយ​គាំ​ទ្រ​ ​រួម​មាន​ផ្នែក​បច្ចេកទេស​ ​ថវិកា​ ​និង​ស​ម្ភា​រៈ​។​ ​

ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន ​មាន​ប្រសាសន៍​ថា​ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​មាន​ការ​ប្តេ​ជ្ញា​ចិត្ត​យ៉ាង​ម៉ុ​ត​មាំ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​ ​និង​ប្រជា​ជន​កម្ពុ​ជា​ ​ដើម្បី​ប្រែ​ក្លាយ​ប្រទេស​នេះ​អោ​យ​ទៅ​ជា​ប្រទេស​ ​ដែល​មាន​លទ្ធ​ភាព​ជួយ​ ​ខ្លួន​ឯង​បាន​ ​និង​បន្ត​អាច​ជួយ​ដល់​ប្រទេស​ផ្សេ​ងៗ​នា​ពេល​អ​នាគ​ត​។​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​លើក​ឡើង​ថា​ ​ភ្នាក់ងារ​ ​USAID​ ​បាន ​នឹង​មាន​គំ​រោង​ចំនួន​ជិត​ ​៣០គម្រោង​ ​កំពុង​អនុ​វត្ត​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​ហើយ​ក្នុង​ ​ជំនួប​ពិភាក្សា​នេះ​ ​គឺ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​ចង់​ក​សាង​នូវ​ទំនាក់​ទំនង​រវាង​គ្នា​នឹង​គ្នា​ ​ដើម្បី​ចង់​យល់​ច្បាស់​ពី​តំ​រូ​វ​ការ​ជា​អ​ទិ​ភាព​របស់​កាកបាទ​ក្រហម​ កម្ពុ​ជា​ ​ដែល​ស្រប​តាម​ទិស​ដៅ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ដោយ​ធ្វើ​ការ​ប្រជុំ​រួម​គ្នា​ក្នុង​ការ​ស្វែង​យល់​ ​អំពី​តំ​រូ​វ​ចាំបាច់​របស់​ប្រទេស​ ​និង​ជា​ពិសេស​ធ្វើ​ការ​ត្រៀម​នូវ​ដំណោះ​ស្រាយ​ ​ដើម្បី​ឆ្លើយ​តប​ពេល​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើ​ង​។​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន ​ស​ម្តែ​ង​នូវ​ការ​ស្វាគមន៍​ ​ចំពោះ​ការ​ស្នើ​សុំ​នេះ​ ​ហើយ​សង្ឃឹម​យ៉ាង​ខ្លាំង​ ​ថា​នឹង​ទទួល​បាន​នូវ​ជោគជ័យ​រួម​គ្នា​បន្ថែម​ទៀ​ត​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​រំលឹក​ឡើង​វិញ​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ធ្លាប់​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កាកបាទ​ក្រហម​អា​មេ​រិ​ក​ ​ក្រោម​ការ​គាំ​ទ្រ​ ​ដោយ​ ​USAID​ ​ចាប់ ​តាំង​ពី​ឆ្នាំ​ ​១៩៩៨ ដល់​ឆ្នាំ​ ​២០០៧ ក្នុង​ផ្នែក​ឆ្លើយ​តប​គ្រោះ​មហន្ត​រាយ​ ​និង​ឆ្នាំ​ ​២០០៤ ដល់​ ​២០០៩ ផ្នែក​សុខ​ភាព​ ​ដែល​កិច្ច​សហ​ប្រតិបត្តិ​ការ​នោះ​បាន​ទទួល​ជោគជ័យ​បាន​យ៉ាង​ល្អ​ប្រ​សើ​រ​។ ​ ​លោក​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​លើក​ឡើង​បន្ថែម​ទៀត​ថា​ ​កាកបាទ​ក្រហម​មាន​សាខា​របស់​ខ្លួន​នៅ​គ្រប់​ ​២៤ខេត្ត​ ​ក្រុង​ ​ហើយ​មាន​អនុ​សាខា​ ​និង​ប​ណ្តា​ញ​រហូត​ដល់​សហ​គម​ន៍​ ​ដែល ​រចនា​ស​ម្ព័​ន្ធ​នេះ​ ​បាន​ធ្វើ​អោ​យ​កាកបាទ​ក្រហម​ ​កម្ពុ​ជា​ ​មាន​លទ្ធ​ភាព​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​នានា​ ​បាន​ទាន់​ពេល​វេលា​ ​ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វផ្សាយ​ ​នូវ​បញ្ហា​សុខ​ភាព​ជូន​ដល់​ប្រជា​ជន​ ​នៅ​តាម​សហ​គម​ន៍​ប្រកបដោយ ​ប្រសិទ្ធិ​ភាព​ផង​ដែរ​ ​ជា​ពិសេស​ពេល​មាន​ ​គ្រោះ​មហន្ត​រាយ​ធំៗ​កើត​ឡើ​ង​។​ ​បច្ចុប្បន្ន​នេះ​ ​កាកបាទ​ក្រហម​មាន​ដៃ​គូរ​ចំនួន​ ​១២ ហើយ​ដែល​មាន​ដៃ​គូរ​ ​ចំនួន​ ​៤ បាន​ធ្វើ​ផ្ទាល់​ជាមួយ​សាខា​ ​តាម​របៀប​វិ​ម​ជ្ឈ​ការ​ ​ដែល​មាន​កម្ម​វិធី​ខ្លះ​មាន​ការ​ទាក់ទង​ទៅ​នឹង​ផ្នែក​ ​ទឹក​ស្អាត​ផង​ដែ​រ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​បន្ថែម​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​តែង​តែ​ចុះ​ចែក​ ​អំណោយ​ជូន​ដល់​ចាស់​ជរា​គ្នា​នទី​ពឹង​ ​កុមារ​កំព្រា​រង​គ្រោះ​ដោយ​មេ​រោគ​អេ​ដ​ស៍​ជ​ម្ងឺ​អេ​ដ​ស៍​ ​ជន​ពិការ​ ​និង​ជន​ ​រង​គ្រោះ​ដោយ​មេ​រោគ​អេ​ដ​ស៍​ជ​ម្ងឺ​អេ​ដ​ស៍​ ​ព្រម​ទាំង​ជន​រង​គ្រោះ​ដោយសារ​ភ្លើ​ង​ឆេះ​ផ្ទះ​ ​និង​គ្រោះ​ម​ហ​មន្ត​រាយ​ ​ផ្សេ​ងៗ​។​ ​

ដោយ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​អង្គ​ការ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ ​អាស្រ័យ​ហេតុ​នេះ​ ​គឺ​មាន​តំ​រូ​វ​ការ​ចាំបាច់​ដោយ​ពឹង​ ​ពាក់​លើ​ម្ចាស់​ជំនួយ​ ​និង​សប្បុរស​ជន​ជាតិ​ ​អន្តរ​ជាតិ​ ​ក្នុង​ការ​ជួយ​ផ្ត​ល់​នូវ​ជំនួយ​មនុស្ស​ធម៌​ ​ដើម្បី​គាំ​ទ្រ​ដល់​ ​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​លើក​ឡើង​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ ​ជិត​ ​២ ម៉ឺន ​ ​នាក់​ ​និង​យុ​វ​ជន​កាកបាទ​ក្រហម​ ​ជាង​២ម៉ឹ​ន​ ​នាក់​ ​ហើយ​ដែល​ពួក​គេ​ត្រូវ​ការ​ការ​ប​ណ្តុះ​ប​ណ្តា​ល​នូវ​ជំនាញ​បន្ថែម​ ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​ ​នៅ​ក្នុង​សហ​គម​ន៍​របស់​ខ្លួ​ន​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​បញ្ជាក់​ថា​នេះ​ ​ជា​បញ្ហា​ប្រឈម​មួយ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នៅ​ក្នុង​ការ​ស្វែង​រក​ថវិកា​ដើម្បី​គាំ​ទ្រ​ដល់​ការ​បង្កើត​វគ្គ​ប​ណ្តុះ​ ប​ណ្តា​ល​នេះ​។​ ​ទាក់ទង​នឹង​បញ្ហា​ ​ការ​កាត់​បន្ថយ​អា​ត្រា​មរ​ណៈ​មាតា​ ​និង​ទារក​ ​ព្រម​ទាំង​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ជ​ម្ងឺ​អេ​ដ​ស៍​ពី​មាតា​ទៅ​ទារក​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក្នុង​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​ ​ចំពោះ​ការ​ឆ្លើយ​តប​មេ​រោគ​អេ​ដ​ស៍​/ជ ​ម្ងឺ​អេ​ដ​ស៍​នៅ​កម្ពុ​ជា​ ​និង​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គ​លេខាធិការ​ អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ដើម្បី​សុខ​ភាព​ស្ត្រី​ និង​កុមារ​ ​បាន​ជម្រាប​ជូន​ ​ឯក​ឧ​ត្តម​ឯកអគ្គរដ្ឋទូត​ ​ថា​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ ​និង​ផ្សព្វផ្សាយ​ពី​ការ​ ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ ​ដោយ​លើក​ទឹក​ចិត្ត​ស្ត្រី​ ​និង​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​ទៅ​ធ្វើ​ការ​ពិ​និត្យ​សុខ​ភាព​ ​និង​ពិគ្រោះ​ ​ជាមួយ​គ្រូ​ពេទ្យ​ ​ដើម្បី​បង្ការ​ ​និង​កាត់​បន្ថយ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ ​ហើយ​ដែល​ប្រទេស​កម្ពុ​ជា​ ​បាន​ធ្វើ​ការ​កាត់​ ​បន្ថយ​រហូត​ ​ដល់​ក្រោម​ ​០.% ដែល​នេះ​ជា​ការ​ទទួល​បាន​មុន​នៅ​គោល​ដៅ​សហ​ស​វត្ស​របស់​អង្គ​ការ​សហ​ប្រជា​ជា​តិ​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​ដល់​រ​ដ្ឋា​ភិ​បា​ល​ ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​និង​ភ្នាក់ងារ​ ​USAID​ ​ដែល​បាន​ជួយ​គាំ​ទ្រ​ជំនួយ​នានា​ ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​និង​ប្រជា​ជន​ ​កម្ពុ​ជា​ ​នា​ពេល​កន្លង​មក​នេះ​។​

ជា​ទី​បញ្ចប់​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ ​បាន ​ស​ម្តែ​ង​នូវ​ការ​សង្ឃឹម​ថា​ ​ចំណង​សហ​ប្រតិបត្តិ​ការ​រវាង​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​រ​ដ្ឋា​ភិ​បា​ល​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ដែល​មាន​ភ្នាក់ងារ​ ​USAID​ ​នឹង​មាន​ការ​ពង្រឹង​ ​និង​ ​ពង្រីក​ប្រសើរ​ឡើង​ជា​លំដាប់​ ​ហើយ​ក៏​សូម​ជូន​ពរ​ដល់​ ​ឯក​ឧ​ត្តម​អគ្គ​រដ្ឋ​ទូត​ ​និង​សហ​ការី​ ​សូម​មាន​សុខ​ភាព​ល្អ​ ​និង​ជោគជ័យ​ក្នុង​ការ​ងា​រ​។

លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងជូនដល់អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងជនពិការ

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​១៧ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​តំណាង​សហ​ព័ន្ធ​ ​គណ​:ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណ​:ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្មាន​ទី ​ពឹង​ ​និង​ជន​ពិការ​ ​ចំនួន​ ​៥៧០ គ្រួសារ​ ​មក​ពី​ស្រុក​រលាប្អៀរ​ ​ក្រុង​កំពង់​ឆ្នាំង​ ​ស្រុក​កំពង់​ត្រឡាច​ ​និង​ស្រុក​សាមគ្គី​មាន​ជ័យ​ ​ដែល​មាន​ទី​តាំង​នៅ​ ​ភូមិ​ ​ត្បែង​ ​ឃុំ​ ​អ​ណ្តូ​ង​ស្នាយ​ ​ស្រុក​ ​រលាប្អៀរ​ ​ខេត្ត​កំពង់​ឆ្នាំ​ង​។​

            ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ​ដោយ​បាន​ស​ម្តែ​ង​នូវ​ ​ទឹក​ចិត្ត​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​

ជា ​ថ្មី​ម្តង​ទៀត​ ​ក្នុង​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ទទួល​បន្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ដ​ស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ​និង​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា ​ជាតិ​ទទួល​បន្ទុក​សុខ​ភាព​មាតា​ ​និង​ទារក​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​អោ​យ​ទៅ​ពិ​និត្យ​ ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​លោក​គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ក៏​សូម​អោ​យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​អោ​យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ទន្លេ​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

លោក​ជំទាវ​ប្រធាន​ ​ក៏​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំង​អស់​ ​មេត្តា​សូម​កុំ​បន្ត​ចម្លង​មេ ​រោគ​នេះ​ដល់​អ្នក​ដ៏​ទៃ​ ​ហើយ​សំណូម​ពរ​អោ​យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​អោ​យ​បាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​លោក​ជំទាវ​ ​បាន ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​អប់រំ​ដល់​ ​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ន៍​អោ​យ​ស្គាល់​ពី​ទុក្ខ​លំបាក​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​។

លោក​ជំទាវ​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សហ​ព័ន្ធ​អន្តរ​ជាតិ​ ​កាកបាទ​ក្រហម​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ប្រជា​ជន​ ​នា​ពេល​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

​              អំណោយ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

អង្គ​ការ​គ្រួសារ​ថ្មី​ ​បាន​ទទួល​ថវិកា ពី​កាកបាទ​ក្រហម​កម្ពុ​ជា

អង្គ ​ការ​គ្រួសារ​ថ្មី​ ​បាន​ទទួល​ថវិកា​ចំនួន​ ​២០លាន​រៀល​ពី​កាកបាទ​ក្រហម​កម្ពុ​ជា​នា​ព្រឹក​ថ្ងៃ​ទី​១៦ខែ​មក​រា​ ​ឆ្នាំ​២០១៣គឺ​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​អង្គ​ការ​គ្រួសារ​ថ្មី​ដែល ​បាន​មើល​ថែ​រក្សា​កុមារ​គ​ថ្លង់​នៅ​ប្រទេស​កម្ពុ​ជា​។​

ក្នុង​ពិធី​ប្រគល់​ថវិកា​នេះ ​លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​កាកបាទ​ក្រហម​កម្ពុ​ជា​បាន​មាន​ប្រសាសន៍​ថា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​បាន​ប្រគល់​ថវិកា​ជូន​ដល់​អង្គ​ការ​គ្រួសារ​ថ្មី​ ចំនួន​៣ឆ្នាំ​មក​ហើ​យៗ​ក្នុង​មួយ​ឆ្នាំ​ៗ កាកបាទ​ក្រហម​កម្ពុ​ជា​តែង​តែ​ធ្វើ​ម្ហូប​អាហារ​ជូន​ដល់​កុមារ​កំព្រា​ ​និង​កុមារ​គ​ថ្លង់​ ​នៅ​អង្គ​ការ​គ្រួសារ​ថ្មី​ ​១ ឬ​ ​២ដ​ង​។​ ​លោក​ជំទាវ​អគ្គ​លេខាធិការ​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​អគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អង្គ​ការ​គ្រួសារ​ថ្មី​ ​ដែល ​បាន​ខិតខំ​ប្រឹង​ប្រែង​ថែ​រក្សា​ ​យក​ចិត្ត​ទុកដាក់​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ ​ដល់​កុមារ​កំព្រា​ ​និង​គ​ថ្លង់​ ​ឱ្យ​កុមារ​ទាំង​នោះ​មាន​ក្តី​សង្ឃឹម​ទៅ​អ​នាគ​ត​។​

នា​ឱ​កាស​នោះ​លោក​ ​ហែ​វ៉េ​ ​រ៉ូ​កឺ​ប្ល​ង់​ ​អគ្គ​នាយក​ ​អង្គ​ការ​គ្រួសារ​ថ្មី​ ​និង​ស​ការី​បាន​ថ្លែង​អំណរ​អគុណ​ ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​ពិសេស​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​តែង​តែ​គិត​គូ​ ​និង​គាំ​ទ្រ​ដល់​អង្គ​ការ​គ្រួសារ​ថ្មី​ជា​ដរាប​ម​ក​។

លោក​ជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​ជន​ពិការ​

កាល ​ពី​ព្រឹក​ថ្ងៃ​ទី​ ​១០ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​គណ​:ប្រតិភូ​ ​សប្បុរស​ជន​ ​សមាជិក​គណ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក ​អំណោយ​ជា​ស្បៀង​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​កុមារ​កំព្រា​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​និង​ជន​ពិការ​ ​ចំនួន​ ​៥៩៤ គ្រួសារ​ ​មក​ពី​ស្រុក​បរ​សេដ្ឋ​ ​និង​ស្រុក​គងពិសី​ ​ដែល​មាន​ទី​តាំង​នៅ​ ​សាលា​ឃុំ​ភា​រី​មាន​ជ័យ​ ​ភូមិ​ពិ​រី​ ​ឃុំ​ភា​រី​មាន​ជ័យ​ ​ស្រុក​បរ​សេដ្ឋ​ ​ខេត្ត​កំពង់​ស្ពឺ​។

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន ​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​សោមនស្ស​រីករាយ​ ​ដែល​បាន​អញ្ជើញ​មក​ ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​ជូន​នូវ​អំណោយ​ជា​ស្បៀង​ជូន​ដល់​ជន​ ​ដែល​ងាយ​រង​គ្រោះ​នា​ពេល​នេះ​ ​ហើយ​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ក្នុង​រ​យៈ​កាល​ ​៣៤ឆ្នាំ​កន្លង​មក​នេះ​។​

ក្នុង ​នាម​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​ទទួល​បន្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ជំងឺ​អេ​ដ​ស៍​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ​និង​ជា​ ​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​របស់​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សុខ​ភាព​មាតា​ ​និង​ទារក​ ​លោក​ជំទាវ​ ​បាន ​ធ្វើ​ការ​អំពាវ​នាវ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ ​សូម​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់​របស់​លោក​ គ្រូ​ពេទ្យ​ ​ហើយ​ជា​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ដែល​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ក៏​សូម​អោ​យ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​អោ​យ​បាន​ទៀង​ទាត់​ ​រហូត​ដល់​ពេល​ត្រូវ​ឆ្លង​ទន្លេ​ ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ពី​ម្តា​យ​ទៅ​ទារ​ក​។​

ទោះបីជា​អ​ត្រា​នៃ​ការ​ឆ្លង​មេ​រោគ​បាន​ធ្លាក់​ចុះ​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ក្តី​ លោក​ជំទាវ​ ​ក៏​នៅ​តែ​សំណូម​ពរ​ដល់​អ្នក​ផ្ទុក​ក​មេ​រោគ​អេ​ដ​ស៍​ទាំង​អស់​ ​មេត្តា​សូម​កុំ​បន្ត​ចម្លង​មេ ​រោគ​ ​នេះ​ដល់​អ្នក​ដ៏​ទៃ​ ​ហើយ​សំណូម​ពរ​អោ​យ​អ្នក​ទាំង​អស់​នោះ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​ និង​ខិតខំ​ថែ​រក្សា​សុខ​ភាព​ខ្លួន​អោ​យ​បាន​ប្រសើរ​ឡើ​ង​។​ ​ជា​ពិសេស​ ​លោក​ជំទាវ​ ​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ទាំងឡាយ​ ​សូម​ជួយ​ចូល​រួម​អប់រំ​ដល់​ក្រុម​គ្រួសារ​ ​និង​ប្រជា​ជន​ ​ដែល​រស់​នៅ​ក្នុង​សហ​គម​ន៍​អោ​យ​ស្គាល់​ពី​ទុក្ខ​លំបាក​នៃ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​។​

 

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក៏ ​បាន​ថ្លែង​អំណរ​គុណ​ដល់​អង្គ​ការ​អន្តរ​ជាតិ​នានា​ ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នេះ​ ​ដែល​បាន​ចូល​រួម​ជួយ​ដល់​ប្រជា​ជន​ ​នា​ពេល​កន្លង​មក​នេះ​។​ ​លោក​ជំទាវ​ប្រធាន​ ​ក៏ ​បាន​អំពាវ​នាវ​ដល់​ប្រជា​ជន​នៅ​ក្នុង​សហ​គម​ ​សូម​ជួយ​ថែ​រក្សា​សុវត្ថិ​ភាព​ជាមួយ​នឹង​អាជ្ញា​ធ​រដែ​ន​ដី​ ​និង​អំពាវ​ ​នាវ​សូមកុំ​អោ​យ​ធ្វើ​ចំណាក់​ស្រុក​ខុស​ច្បាប់​ ​ព្រម​ទាំង​លើក​ទឹក​ចិត្ត​អោ​យ​បង​ប្អូន​ធ្វើ​ការ​ស្វែង​រក​ការងារ​នៅ​ក្នុង ​ ​ស្រុក​ ​ដែល​អាច​ជៀស​ផុត​ពី​ការ​ធ្វើ​ទារុណកម្ម​លើ​ខ្លួន​ប្រាណ​ ​និង​ប្រការ​ផ្សេ​ងៗ​ទៀ​ត​។​

 

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​ទី​បញ្ចប់​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​

 

អំណោយ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​៣០គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​ ​១០កំប៉ុង​ ​សារុង​១ ក្រមា​ ​១ មុង​ ​១ ភួយ​ ​១ ក្រ​ណាត់​ស​ ​១ ថវិកា​ ​២០០០០ រៀល​ ​

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសវនាការ និងទទួលអំណោយពី អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ​២៧ ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១២ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន ​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​ពី​ ​អគ្គ​បញ្ជា​ការដ្ឋាន​នៃ​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​ដែល​ដឹកនាំ​ដោយ​ ​ឯក​ឧ​ត្តម​ ​នាយ​ឧ​ត្តម​សេនីយ៍​ ​ប៉ុ​ល​ ​សា​រឿ​ន​ ​អគ្គ​បញ្ជាការ​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​នៅ​ទី​ស្នា​ក់​ការ​ក​ណ្តា​ល​ ​កាកបាទ​ក្រហម​កម្ពុ​ជា​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ឯ​.ឧ​ ​ប៉ុ​ល​ ​សា​រឿ​ន​ ​បាន​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​រីករាយ​ ​និង​ថ្លែង​អំណរ​គុណ​ដល់​ ​លោក​ជំទាវ​ប្រធាន​ ​ដែល​បាន​អនុញ្ញាត​ដល់​គណ​ប្រតិភូ​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​ស​ម​។​ ​ឯក​ឧ​ត្តម​ ​បាន​ថ្លែង​ថា​ថវិកា​ ​ចំនួន​ ​១៥៥,៤៨៣,០០០ រៀល​ ​នេះ​គឺ​ ​បាន​មក​ពី​សមាជិក​ភាព​ប្រចាំ​ឆ្នាំ​ ​២០១១ នៃ​ការ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​ពី​ ​ប​ណ្តា​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​នៅ​ក្នុង​ការ​គាំ​ទ្រ​ដល់​សកម្មភាព​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​ពិសេស​ការងារ​ ​មនុស្ស​ធ​ម៍​។​ ​ក្រៅ​ពី​នោះ​ ​ឯ​.ឧ​ ​ប៉ុ​ល​ ​សា​រឿ​ន​ ​ក៏ ​បាន​លើក​ផង​ដែរ​ថា​ ​កង​ទ័ព​ក៏​បាន​ចូល​រួម​ជួយ​ដល់​ ​ប្រជា​ជន​ជា​ច្រើន​ ​ដូច​ជា​ការ​ជួយ​ដក​ស្ទូង​ច្រូត​ ​កាត់​ដល់​ប្រជា​ជន​ដែល​ខ្វះ​កម្លាំង​ពល​ក​ម្ម​។​ ​

លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​ដល់​ ​ស​ណ្តា​ន​ចិត្ត​ប្រកបដោយ​មនុស្ស​ធ​ម៍​ពី​សំណាក់​ កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​ដែល​បាន​ប​រិ​ច្ចា​ក​នូវ​ធនធាន​ផ្ទាល់​ខ្លួន​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើម្បី​ជួយ​ដល់​ប្រជា​ជន​ដែល​ខ្វះ​ខាត​ ​និង​ងាយ​រង​គ្រោះ​នៅ​គ្រប់​ទី​កន្លែង​ ​ទូ​ទាំង​ប្រ​ទេ​ស​។​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក៏ ​បាន​ថ្លែង​ថា​ ​តាំង​ពី​កាកបាទ​ ​ក្រហម​កម្ពុ​ជា​បាន​បង្កើត​សមាជិក​ភាព​នៅ​តាម​ស្ថា​ប័​ន​ ​និង​អង្គ​ភាព​មក​ឃើញ​ថា​អគ្គ​បញ្ជា​ការដ្ឋាន​នៃ​កង​ ​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​តែង​តែ​ឧបត្ថម្ភ​គាំ​ទ្រ​រហូត​មក​ ​ចាប់​តាំង​ពី​ឆ្នាំ​ ​២០០១ រហូត​ដល់​បច្ចុប្បន្ន​នេះ​ ​ព្រម​ទាំង​បាន​ ​ជួយ​ដល់​សកម្មភាព​មនុស្ស​ធ​ម៍​មួយ​ចំនួន​ជាមួយ​នឹង​កាកបាទ​ក្រហម​កម្ពុ​ជា​ ផង​ដែ​រ​។​

តាង​នាម​អោ​យ​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ទូ​ទាំង​ប្រទេស​ ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ ​ក្រហម​កម្ពុ​ជា​ ​សូម ​ថ្លែង​អំណរ​គុណ​ដល់​គណ​ប្រតិភូ​ដែល​បាន​ដឹកនាំ​មក​នូវ​ថវិកា​មនុស្ស​ធ​ម៍​ មក​ជូន​ដល់​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​សូម​ជូន​ពរ​ដល់​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ទាំង​អស់​ ​សូម​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​គ្រ​ប់ៗ​គ្នា​។

Fist Prev 79 80 81 82 83 Next Last