Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ទៅចែកជូនកម្មករ កម្មការនី ដែលរងរបួសដោយ បាក់ប្លង់សេបាតអគាររោងចក្រកាត់ដេរ នៅស្រុកបាទី

រសៀល​ថ្ងៃ​ទី​ ​២១ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៤ ឯក​ឧត្ត​ម​ ​ឡាយ​ ​វ​ណ្ណៈ​ អភិបាល​ខេត្ត​ ​និង​លោក​ជំទាវ​ នូ​ ​សុវណ្ណ​នី​ ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​រួម​ដំណើរ​ដោយ​មន្ត្រី​ប្រតិបត្តិ​ ​សាខា​ ​និង​លោក​អភិបាល​ស្រុក​បាទី​ ​បាន​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​នាំ​យក​អំណោយ​មនុស្ស​ធម៌​ ​របស់​សាខា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​ទៅ​ចែក​ជូន​កម្ម​ករ​ ​កម្ម​ការ​នី​ ​ដែល​រង​របួស​ ​ហើយ​កំពង់​សម្រាក​ព្យាបាល​ ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បាទី​ ​ដោយសារ​ការ​បាក់​ប្ល​ង់​សេ​បាត​អគារ​ ​រោង​ចក្រ​កាត់​ដេរ​នៅ​ ​ស្រុក​បាទី​ ​ខេត្ត​តាកែ​វ​ ​ចំនួន​ ​០៨នា​ក់​។​ តាម​អាជ្ញា​ធ​រមូល​ដ្ឋា​ន​បាន​ឱ្យ​ដឹង​ថា​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ ​៩ និង​៣០នាទី​ព្រឹក​ ​ថ្ងៃ​ទី​ ​២១ ខែ​តុលា​ ​ឆ្នាំ​២០១៤ មាន​ករណី​បាក់​ប្ល​ង់​សេ​បាត​អគារ​រោង​ចក្រ​កាត់​ដេរ​ឈ្មោះ​ ​(នី​ស៊ី​គូ​ ​ស៊ី​ន​ធើ​ប្រាយ​ខូ​អិ​ល​ធី​ឌី​) ស្ថិត​នៅ​ក្នុង​ភូមិ​ឃ្លាំង​សម្បត្តិ​ ​ឃុំ​ពត់​ស​ ​ស្រុក​បាទី​ ​ខេត្ត​តាកែ​វ​ ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ប​ណ្តា​ល​ឲ្យ​កម្ម​ករ​ ​កម្ម​ការ​នី​ ​ចំនួន​ ​៨នាក់​ ​រង​របួស​ស្រា​ល​។​      ជា​បន្ត​ឯក​ឧត្ត​ម​ ​ឡាយ​ ​វ​ណ្ណៈ​ ក្នុង​នាម​អភិបាល​ខេត្ត​ ​និង​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​តាកែ​វ​ ​បាន​ពាំ​នាំ​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​ពី​ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជម្រាប​ជូន​ដល់​បង​ប្អូន​ដែល​រង​របួស​ដោយ​ក្តី​អាណិត​អាសូរ​ ​ដែល​បង​ប្អូន​បាន​ជួប​គ្រោះ​ថ្នាក់​នា​ពេល​នេះ​។​ ឯក​ឧត្ត​ម​បាន​បន្ត​ថា​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​ក្រោម​ការ​ណែនាំ​ផ្ទាល់​ ​ពី​ ស​ម្តេ​ច​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​និច្ច​កាល​ស​ម្តេ​ច​តែង​តែ​បាន​ ​ក្រើន​រំលឹក​ដល់​គ្រប់​សាខា​ ​ត្រូវ​យក​ចិត្ត​ទុកដាក់​ចុះ​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​ ​ដែល​ជួប​គ្រោះ​ ​មហន្ត​រាយ​ដោយ​ធម្ម​ជាតិ​នានា​ ​គ្រួសារ​ចាស់​គ្មាន​ទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ ​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ដោយ​មិន​ប្រកាន់​ ​និន្នាការ​អ្វី​ឡើ​យ​។​ ​ឯក​ឧត្ត​ម​ ​ក៏​បាន​លើក​ឡើង​ថា​ ​អំណោយ​ដែល​បាន​យក​មក​ចែក​ជូន​បង​ប្អូន​នា​ពេល​នេះ​ ​បាន​មក​ពី​សប្បុរស​ជន​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​តាម​រ​យៈ​ទិវា​ពិភព​លោក​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម ​៨ ឧស​ភា​ ​សមាជិក​ភាព​ ​និង​ហិប​វិភាគទាន​តាម​វ​ត្ត​។ អំណោយ​ដែល​ឯក​ឧត្ត​ម​បាន​យក​ទៅ​ជូន​បង​ប្អូន​ទាំង​ ​០៨ នាក់​ ​នា​ពេល​នេះ​ក្នុង​ម្នា​ក់ៗ​ ​ទទួល​បាន​៖  មុង​១ ភួយ​១ សារុង​១ ក្រមា​១ មី​មួយ​កេះ​ ​ទឹក​ដោះ​គោ​ឆៅ​មួយ​ឡូ​ ​និង​ថវិកា​ ​ដប់​ម៉ឺន​រៀ​ល​។​

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រ នៅស្រុកសំរោង

ព្រឹក​ថ្ងៃ​ទី​ ​២១ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៤ ឯក​ឧត្ត​ម​ ​ស្រី​ ​បេ​ន​ ​ប្រធាន​កិត្តិយស​សាខា​ ​លោក​ជំទាវ​ ​នូ​ ​សុវណ្ណ​នី​ ​ប្រធាន​ ​គ​ណៈ​ក​ម្មា​ធិ​កា​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​រួម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​ម​ន្ត្រី​ប្រតិបត្តិ​សាខា​ ​និង​ ​មន្ត្រី​អនុ​សាខា​កាកបាទ​ក្រហម​ស្រុក​សំរោង​ ​បាន​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​នាំ​យក​អំណោយ​ ​មនុស្ស​ធម៌​របស់​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ចាស់​ជរា​ ​និង​ទី​ទ័ល​ក្រ​ចំនួន​ ​១៤គ្រួសារ​ ​នៅ​ភូមិ​ត្រពាំង​ប្រី​យ៍​ ​ឃុំ​សឹ​ង្ហ​ ស្រុក​សំរោង​ ​ខេត្ត​តាកែ​វ​។​ ​

ឯក​ឧត្ត​ម​បាន​មាន​ប្រសា​សស្ត្រ​ថា​ ​ក្រោម​ការ​ណែនាំ​ផ្ទាល់​ ​ពី​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជា​និច្ច​កាល​តែង​តែ​បាន​បំពេញ​តួ​នាទី​ ​របស់​ខ្លួន​នាំ​យក​អំណោយ​មនុស្ស​ធម៌​ ​ចុះ​សួរ​សុខ​ទុក្ខ​គ្រួសារ​ប្រជា​ពលរដ្ឋ​ ​ដែល​ទទួល​រង​គ្រោះ​ដោយ​ធម្ម​ជាតិ​ផ្សេ​ងៗ​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ ​ ​ ​កុមារ​កំព្រា​ ​ ​ ​និង​ទុរគត​ជន​ ​ ​ ​នៅ​គ្រប់​ទី​កន្លែង​ដោយ​ ​ ​ ​ ​មិន​ប្រកាន់​និន្នាការ​ ​ ​ ​ឬ​បក្ស​ពួក​ ​អ្វី​ឡើ​យ​។​ ​អំណោយ​ដែល​ចែក​ជូន​បង​ប្អូន​នា​ពេល​នេះ​ ​បាន​មក​ពី​ការ​ចូល​រួម​របស់​សប្បុរស​ជន​ជិត​ឆ្ងាយ​ ​ម​ន្ត្រី​រាជ​ការ​ ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​និង​អាជីវក​រ​ក្នុង​ ​និង​ក្រៅ​ខេត្ត​ ​ជា​អំណោយ​ ​មនុស្ស​ធម៌​ ​គ្រាន់​តែ​បាន​ជួយ​ ​សម្រាល​ការ​លំបាក​មួយ​គ្រា​តែ​ប៉ុណ្ណោះ​ ​ការ​សំខាន់​បង​ប្អូន​ត្រូវ​ខិតខំ​ដោយ​ខ្លួន​ឯង​ ​ដើម្បី​ធ្វើ​អោ​យ​ជីវភាព​គ្រួសារ​មាន​ការ​ប្រ​សើ​ឡើ​ង​។​ ​

អំណោយ​ដែល​ឯក​ឧត្ត​ម​ ​បាន​យក​ទៅ​ចែក​ជូន​បង​ប្អូន​នា​ពេល​នោះ​រួម​មាន​៖ អង្ករ​ ​២៥គ​.ក្រ​ ​ ​ ​ ​ ​ ​ ​កន្ទេល​១  មុង​១  ភួយ​១  សារុង​១  ក្រមា​១  ត​ង់​ធំ​ ​១ ក្នុង​មួយ​គ្រួ​សា​រៗ​។​

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រ នៅស្រុកព្រៃកប្បាស

កាល​ថ្ងៃ​ទី​ ​២០ ខែ​ ​តុលា​ ​ឆ្នាំ​ ​២០១៤ ត្រូវ​បាន​លោក​ជំទាវ​ ​នូ​ ​សុវណ្ណ​នី​ ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​កា​សាខា​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​តាកែ​វ​ ​រួម​ដំណើរ​ដោយ​លោក​នាយក​សាខា​ ​ម​ន្ត្រី​ប្រតិបត្តិ​សាខា​ ​និង​ម​ន្ត្រី​ អនុ​សាខា​កាកបាទ​ក្រហម​ស្រុក​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ ​និង​សួរ​សុខ​ទុក្ខ​ ​ប្រជា​ពលរដ្ឋ​ចាស់​ជរា​ ​និង​ទី​ទ័ល​ក្រ​ចំនួន​ ​០៤គ្រួសារ​ ​ដល់​លំនៅ​ដ្ឋា​ន​ ​នៅ​ស្រុក​ព្រៃកប្បាស​ ​ខេត្ត​តាកែ​វ​។​ ​អំណោយ​ ​រួម​មាន​៖ អង្ករ​ ​២៥គ​.ក្រ​ ​ ​ ​ ​ ​ ​ ​ត​ង់​ធំ​ ​១ កន្ទេល​១  មុង​១  ភួយ​១  សារុង​១  ក្រមា​១  និង​ថវិកា​បី​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួ​សា​រៗ​

ក្នុង​ឱ​កាស​ជួប​សួរ​សុខ​ទុក្ខ​តាម​ខ្នង​ផ្ទះ​នីមួយៗ​នោះ​ ​លោក​ជំទាវ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​ជួស​មុខ​ ​អោ​យ​ឯក​ឧត្ត​ម​អភិបាល​ខេត្ត​តាកែ​វ​ ​និង​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​ ​កម្ពុ​ជា​បាន​ស​ម្តែ​ង​នូវ​ក្តី​នឹក​រលឹក​ ​និង​អាណិត​អាសូរ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ចាស់​ជរា​ ​គ្មាន​ទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ ​កុមារ​កំព្រា​ ​និង​ទុរគត​ជន​ ​ហើយ​បាន​ផ្តាំ​ផ្ញើ​ការ​សួរ​សុខ​ទុក្ខ​ពី​ថ្នាក់​ដឹកនាំ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​រាជ​រ​ដ្ឋា​ភិ​បា​ល​ជូន​ដល់​បង​ប្អូន​ដែល​ជួប​ការ​លំបាក​ទូ​ទាំង​ប្រ​ទេ​ស​។​

លោក​ជំទាវ​បាន​បន្ត​ថា​ ​សាខា​កាកបាទ​ក្រហម​ខេត្ត​តាកែ​វ​ ​ជា​និច្ច​កាល​តែង​តែ​បាន​បំពេញ​តួ​នាទី​របស់​ខ្លួន​នាំ​យក​អំណោយ​មនុស្ស​ធម៌​ ​ចុះ​សួរ​សុខ​ទុក្ខ​គ្រួសារ​ ​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយ​ធម្ម​ជាតិ​ផ្សេ​ងៗ​ ​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ ​ ​ ​កុមារ​កំព្រា​ ​ ​ ​និង​ទុរគត​ជន​ ​ ​ ​នៅ​គ្រប់​ទី​កន្លែង​ដោយ​មិន​ប្រកាន់​និន្នាការ​ ​ ​ ​ឬ​បក្ស​ពួក​អ្វី​ឡើ​យ​។​ ​អំណោយ​ដែល​ចែក​ជូន​ ​បង​ប្អូន​នា​ពេល​នេះ​ ​បាន​មក​ពី​ការ​ចូល​រួម​របស់​សប្បុរស​ជន​ជិត​ឆ្ងាយ​ ​ម​ន្ត្រី​រាជ​ការ​ ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​និង​អាជីវក​រ​ក្នុង​ ​និង​ក្រៅ​ខេត្ត​ ​ជា​អំណោយ​មនុស្ស​ធម៌​គ្រាន់​តែ​បាន​ជួយ​សម្រាល​ការ​លំបាក​ ​មួយ​គ្រា​តែ​ប៉ុណ្ណោះ​ ​ការ​សំខាន់​បង​ប្អូន​ត្រូវ​ខិតខំ​ដោយ​ខ្លួន​ឯង​ ​ដើម្បី​ធ្វើ​ឱ្យ​ ជីវភាព​គ្រួសារ​មាន​ការ​ប្រ​សើ​ឡើ​ង​។​

ពិធី​បំ​ពាក់​កន្សែង​ជូន​ដល់​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​

យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​សៀមរាប​ ​ដែល​ទើប​នឹង​ជ្រើស​រើស​ថ្មី​ ​ចំនួន​២៣៣រូប​ ​មក​ពី​ប​ណ្តា​វិទ្យា​ល័​យ​អនុ​វិទ្យា​ល័​យ​ ​ចំនួន​៥ ក្នុង​ខេត្ត​សៀមរាប​ ​ ​ត្រូវ​បាន​ទទួល​ការ​បំ​ពាក់​ឯក​សណ្ឋាន​ ​ជា​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ​លោក​ជំទាវ​គួ​យ​ ​ណា​លី​ន​ ​ឃឹម​ប៊ុ​ន​សុង​ ​អនុ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ ​សៀមរាប​ ​រួម​ទាំង​ ​លោក​ជំទាវ​ ​អស់លោក​ ​លោក​ស្រី​ ​ជា​សមាជិក​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ ​លោក​គ្រូ​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ផង​ដែរ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ។ បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់​លោក​ស្រី​ ​ជុំ​ ​រ័​ត្ន​នារី​ ​នា​យិ​កា​អនុ​វិទ្យា​ល័​យ​មិត្តភាព​ខ្មែរ​ជ​ប៉ុន​ព្រះ​ឥន្ទ​កោ​សា​ ​និង​តាម​របាយ​ការណ៍​របស់​លោក​ ​ស៊ុំ​ ​សំ​អន​ ​នាយក​ប្រតិបត្តិ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​បាន​ធ្វើ​ការ​បញ្ជាក់​ឱ្យ​ដឹង​ ​ពី​ការ​រៀបចំ​បំ​ពាក់​ឯក​សណ្ឋាន​ជូន​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​នៅ​ពេល​នេះ​គឺ​ ​មាន​ចំនួន​ ​១៥លើក​ ​មក​ហើយ​សរុប​ ​មាន​ចំនួន​២៣៧៦នាក់​ ​ក្នុង​នោះ​ ​ស្រី​ ​១៣៣០នាក់​ ​ ​ហើយ​លើក​ទី​១៦នេះ​ ​ត្រូវ​បំ​ពាក់​កន្សែង​ដល់​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​បន្ថែម​ ​មាន​ចំនួន​ ​២៣៣រូប​ ​ដែល​មក​ពី​វិទ្យា​ល័​យ​ហ៊ុន​ ​សែន​ ​ប្រាសាទ​បាគង​ ​ចំនួន​៦៨រូប​, វិទ្យា​ល័​យ​បន្ទាយស្រី​ ​២០រូប​, វិទ្យា​ល័​យ​ ​ហ៊ុន​ ​សែន​ ​ស្វាយ​ធំ​ ​ចំនួន​ ​៧០រូប​, អនុ​វិទ្យា​ល័​យ​អង្គរ​ធំ​ ​៣១រូប​ ​និង​ ​អនុ​វិទ្យា​ល័​យ​មិត្តភាព​ខ្មែរ​-ជប៉ុន​ ​ព្រះ​ឥន្ទ​កោ​សា​ ​ចំនួន​ ​៤០រូ​ប​។​ ​ ហើយ​នេះ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​និង​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​ន៍​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ក្រោម​ការ​ដឹកនាំ​របស់​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ទ្រទ្រង់​សកម្មភាព​យុ​វ​ជន​ ​។ ការ​បំ​ពាក់​ឯក​សណ្ឋាន​ក្នុង​ការ​ក​សាង​យុ​វ​ជន​ស្ម័​ត្រ​ចិត្ត​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដើ​ម្បី​បំពេញ​បន្ថែម​នៅ​តាម​វិទ្យា​ល័​យ​ ​អនុ​វិទ្យា​ល័​យ​ ​នៅ​ពេល​នេះ​គឺ​ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​ការងារ​មនុស្ស​ធម៌​ ​នៅ​ខេត្ត​ ​ក៏​ដូច​នៅ​ទូ​ទាំង​ប្រទេស​ដែរ​ ​ដោយ​ហេតុ​ថា​យុ​វ​ជន​ ​ក​ក្រក​ ​មួយ​ចំនួន​ ​បាន​បញ្ចប់​កម្រិត​សិក្សា​វិទ្យា​ល័​យ​ ​ហើយ​បន្ត​ទៅ​រៀន​ថ្នាក់​ឧត្ត​ម​សិក្សា​ ​។ បន្ទាប់​មក​គ​ណៈ​អធិបតី​ ​និង​ ​ភ្ញៀវ​កិត្តិយស​ ​ក៏​អញ្ជើញ​ធ្វើ​ការ​បំ​ពាក់​កន្សែង​ ​ជូន​ដល់​ក្មួ​យៗ​ក្រុម​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ទាំង​ ​២៣៣រូប​ ​ហើយ​តំណាង​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​បាន​ឡើង​ប្តេ​ជ្ញា​ចិត្ត​និង​ថ្លែង​អំណរ​គុណ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​។ បន្ទាប់​មក​លោក​ជំទាវ​ ​គួ​យ​ ​ណា​លី​ន​ ​ឃឹម​ប៊ុ​ន​សុង​ ​ក៏​បាន​បញ្ជាក់​អំពី​លទ្ធ​ផល​ ​និង​សកម្មភាព​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ក្នុង​ការ​ចុះ​សួរ​សុខ​ទុក្ខ​ ​និង​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ​ក្នុង​ឆ្នាំ​២០១៣ព្រម​ទាំង​លើក​ឡើង​ពី​ប្រវត្តិ​នៃ​ការ​បង្កើត​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នា​ថ្ងៃ​ ​ទី​១៨ កុ​ម្ភះ​ ឆ្នាំ​១៩៥៥ ដោយ​ឈរ​លើ​គោល​ការណ៍​ ​គ្រឹះ​នៃ​ចលនា​ ​កាកបាទ​ក្រហម​ ​អឌ្ឍចន្ទ​ក្រហម​ ​ដែល​ផ្តោ​ត​ជា​សំខាន់​លើ​មនុស្ស​ធម៌​ ​និង​សកល​ភាព​ផង​ដែ​រ​។​ ​ក្នុង​នោះ​ដែរ​លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ ​នូវ​ប​រិ​បទ​ថ្មី​នៃ​មហា​ស​ន្និ​បាត​លើក​ទី​ ​៥ នៃ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ដាក់​ចេញ​នូវ​យុទ្ធ​សា​ស្ត្រ​ ២០១១-២០២០ ក្នុង​ទស្សន​វិ​ស័​យ​រួម​ចំណែក​ព​ន្លឿ​ន​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​ការពារ​សេ​ច​ក្តី​ថ្លៃថ្នូរ​ ​របស់​មនុស្ស​ជាតិ​ ​និង​ ​ការពារ​ ​តម្លៃ​មនុស្ស​ធម៌​របស់​ជន​រង​គ្រោះ​ ​និង​ដោយ​ផ្តោ​ត​ការ​យក​ចិត្ត​ទុ​ក្ច​ដាក់​លើ​វិ​ស័​យ​ស្នូល​ទាំង​៤ជា​សំខាន់​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ ​សុខ​ភាព​ ​និង​ថែទាំ​សុខ​ភាព​ក្នុង​សហ​គម​ន៍​ ​ព្រម​ទាំង​លើក​កម្ពស់​គោល​ការណ៍​គ្រឹះ​ ​និង​ ​តម្លៃ​មនុស្ស​ធម៌​របស់​ ​ចលនា​ ​និង​អភិវឌ្ឍ​ន៍​ស្ថា​ប័​ន​ ​អភិវឌ្ឍ​ន៍​ធន​ធា​ន​។​ ​លោក​ជំទាវ​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួ​យៗ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​ទាំង​អស់​ ​ត្រូវ​គោរព​ប្រតិបត្តិ​ពី​តួ​នាទី​ ​ភារ​កិច្ច​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ​និង​ធ្វើ​ជា​គំរូ​ឈាន​មុខ​នៅ​ក្នុង​សាលា​រៀន​ ​ឧស្សា​ហ៍​ ​ព្យាយាម​រៀន​សូត្រ​ជា​គំរូ​ដល់​មិត្ត​យុ​វ​វ័​យ​ត្រូវ​ធើ្វ​ការ​អប់រំ​ ​អ​នា​ម័​យ​សុខ​ភាព​ ​ព្រម​ទាំង​ចូល​រួម​ក្នុង​ការងារ​សង្គម​ ​ពិសេស​លើ​សុវត្ថិ​ភាព​ចរាចរ​នៅ​ក្នុង​ក្រុ​ង​។​ ​លោក​ជំទាវ​ក៏​បាន​ធ្វើ​ការ​កោត​សរសើរ​ផង​ដែរ​ដល់​ក្មួ​យៗ​យុ​វ​ជន​កាកបាទ​ក្រហម​កម្ពុ​ជា​យើង​ ​ដែល​មាន​ស្មារតី​ឆ​ន្ទៈ​ ចូល​រួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ ​។ ក្នុង​នោះ​លោក​ជំទាវ​ ​គួ​យ​ ​ណា​លី​ន​ ​ឃឹម​ប៊ុ​ន​សុង​ ​ក៏​បាន​នាំ​យក​នូវ​ថវិកា​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ចែក​ជូន​ដល់​ក្មួ​យៗ​ទាំង​២៣៣រូប​ម្នា​ក់ៗ​ថវិកា​ ​១ម៉ឺន​រៀល​ផង​ដែរ​ ​៕

លោក​ ​ឌួ​ង​ ​ប៊ុ​ន​ធី​ ​មន្ត្រី​ទំនាក់​ទំនង​

សាខា​ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កាកបាទក្រហមកម្ពុជា សាខាខេត្តកណ្តាល ប្រគល់​ផ្ទះ​ ​១ ខ្នង​   ជូន​លោក​យាយ​ ​អោ​ ​ឡៃ​ ​ចាស់​ជរា​ក្រី​ក្រ​ ​នៅ​ភូមិ​បឹង​ក្អែក​ ​ឃុំ​ព្រែក​រកា​ ​ នៅ​ស្រុក​ក​ណ្តា​ល​សឹ្ទ​ង​

នៅ​ថ្ងៃ​ទី​ ​២៦ ខែ​ ​កញ្ញា​ ​ឆ្នាំ​២០១៣ ប្រតិភូ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ក​ណ្តា​ល​ ​ដឹកនាំ​ដោយ​ឯក​ឧ​ត្តម​ ​ហេ​ ​កាន់​ ​ប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​បាន​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ប្រគល់​ផ្ទះ​ ​១ ខ្នង​ ​ជា​អំណោយ​របស់​លោក​ឧកញ៉ា​ ​ថៃ​ ​សេង​ឡុ​ង​ ​ជូន​លោក​យាយ​ ​អោ​ ​ឡៃ​ ​អាយុ​ ​៩៤ ឆ្នាំ​ ​រស់​នៅ​ភូមិ​បឹង​ក្អែក​ ​ឃុំ​ព្រែក​រកា​ ​ស្រុក​ក​ណ្តា​ល​ស្ទឹង​ ​។ អញ្ជើញ​រួម​ដំណើរ​ឯក​ឧ​ត្តម​ ​ជាវ​ ​តា​យ​ ​អភិបាល​រង​ខេត្ត​ ​លោក​ឧកញ៉ា​ ​ថៃ​ ​សេង​ឡុ​ង​ ​ឯក​ឧ​ត្តម​ ​មាស​ ​សឿ​ន​ ​លោក​ស្រី​ ​សុក​ ​ថុ​ល​ ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​ ​លោក​ស្រី​ ​គង់​ ​សារី​យ៉ា​ ​នា​យិ​កា​សាខា​ ​ម​ន្ត្រី​ក្រុម​ប្រ​តិ​ប​តិ្ត​សាខា​ ​លោក​ ​លោក​ស្រី​ជាម​ន្ត្រី​អនុ​សាខា​កាកបាទ​ក្រហម​ស្រុក​ ​ក្រុម​កាកបាទ​ក្រហម​ឃុំ​ ​ក្រុម​ប្រឹក្សា​ឃុំ​ ​លោក​មេ​ភូមិ​ ​និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ ​។

ឯក​ឧត្ត​ម​ ​ហេ​ ​កាន់​ ​ក្នុង​នាម​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​មាន​មតិ​សំណេះសំណាល​ដោយ​នាំ​មក​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​ស​ម្តេ​ច​កិ​តិ្ត​ព្រឹទ្ធ​ប​ណិ្ឌ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ជូន​ចំពោះ​លោក​យាយ​ព្រម​ទាំង​ក្រុម​គ្រួសារ​ ​ពិសេស​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​ដោយ​កី្ត​នឹក​រឭក​ ​។

ឯក​ឧត្ត​ម​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ឧកញ៉ា​ ​ថៃ​ ​សេង​ឡុ​ង​ ​ដែល​មាន​ស​ន្តា​ន​ចិត្ត​ដ៏​សប្បុរស​ថ្លៃ​ថ្លា​ ​បាន​សាង​សង់ផ្ទះ​១ខ្នង​ ​និង​បង្គន់​អ​នា​ម័​យ​ ​១ ជូន​ចំពោះ​លោក​យាយ​ព្រម​ទាំង​ក្រុម​គ្រួសារ​ ​ដែល​មាន​ជីវភាព​ទី​ទ័ល​ក្រ​បាន​រស់​នៅ​យ៉ាង​សម​រម្យ​ ​។ ជាមួយ​គ្នា​នេះ​ដែរ​ ​ឯក​ឧត្ត​ម​បាន​សំណូម​ពរ​ដល់​អាជ្ញា​ធ​រ​ភូមិ​-ឃុំ​ ​និង​ក្រុម​កាកបាទ​ក្រហម​ឃុំ​ ​សូម​មេត្តា​ជួយ​មើល​ការ​ខុស​ត្រូវ​អំពី​សុខ​ទុក្ខ​របស់​លោក​យាយ​ ​និង​ក្រុម​គ្រួសារ​ជា​បន្ត​ទៀត​ ​។

សូម​បញ្ជាក់​ថា​ ​តាម​ការ​អំពាវ​នាវ​របស់​សាខា​ ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​លោក​ឧកញ៉ា​ ​ថៃ​ ​សេង​ ​ឡុ​ង​ ​បាន​ជួយ​សាង​សង់ផ្ទះ​១ខ្នង​នេះ​ ​ដែល​សង់​ពី​ដែក​ប្រក់​ស័​ង្គ​សីមា​ន​ទំហំ​ ​( 5m x​ ​6.5m ) និង​បង្គន់​អ​នា​ម័​យ​ ​១ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ស្មើ​នឹង​ ​៣០០០ ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ ​។

ក្នុង​ពិធី​ប្រគល់​ផ្ទះ​១ខ្នង​នេះ​ ​សាខា​ក៏​បាន​នាំ​យក​អំណោយ​សប្បុរស​ធម៌​មួយ​ចំនួន​ ​ក្នុង​នោះ​មា​នៈ​ ​អង្ករ​ ​១០០ គីឡូក្រាម​ ​មី​ ​៦ កេស​ ​ទឹក​ក្រូច​ ​១ កេស​ ​សារុង​ ​២ ស​ម្ភា​រៈ​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​មុខ​ទៀត​ ​ ​និង​ថវិកា​សរុប​ចំនួន​ ​៨០ ម៉ឺន​រៀល​ ​ជូន​ដល់​លោក​យាយ​ផង​ដែរ​ ​។

នាម​សប្បុរស​ជន​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ជូន​លោក​យាយ​ក្នុង​ពិធី​ប្រគល់​ផ្ទះ​រួម​មា​នៈ​ ​លោក​ឧ​ញ៉ា​ ​ថៃ​ ​សេង​ឡុ​ង​ ​ថវិកា​ ​១០ ម៉ឺន​រៀល​ ​ទឹក​សុទ្ធ​ ​១ កេស​ ​មី​ ​១ កេស​ ​ទឹក​ក្រូច​ ​១ កេស​ ​នំ​ប៉័​ង​ ​១០០ នំ​ ​៣ ប្រអប់​ ​ស្ករ​គ្រាប់​ ​២ កំប៉ុង​ ​និង​ ​ទឹក​ដោះ​គោ​ ​១០ កំប៉ុង​ ​ព្រះ​ឃោស​ធម្ម​ ​ញ៉ែ​ម​ ​សុ​ភ័​ក្ត្រ​ ថវិកា​ ​១០ ម៉ឺន​រៀល​ ​អង្ករ​ ​៥០ គីឡូក្រាម​ ​មី​ ​៥ កេស​ ​ស​ម្ភា​រៈ​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ ​លោក​ស្រី​ ​ហូ​ ​សុ​វ​ណ្ណិ​កា​ ​និង​គ្រួសារ​ ​សមាជិកា​ក្រុម​លេខា​ស​ម្តេ​ច​ ​តេ​ជោ​ ​ថវិកា​ ​២០ ម៉ឺន​រៀល​ ​អ្នក​ម្តា​យ​ ​កូវ​ ​យាវ​ ​១០ ដុល្លារ​ ​លោក​ជំទាវ​ ​ឃុន​ ​ណា​ង៉ា​ម​ ​អៀ​ត​ ​សុខ​ ​១៥ ដុល្លារ​ ​លោក​ជំទាវ​ ​ម៉ី​ ​កល្យាណ​ ​ស៊ុ​យ​ ​ច័ន្ទ​ណា​រិ​ទ្ធ​ ថវិកា​ ​៥ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​មល្លិកា​ ​ហូ​ ​វិចិត្រ​ ​១៥ ដុល្លារ​ ​ឯក​ឧត្ត​ម​ ​ជាវ​ ​តា​យ​ ​ថវិកា​ ​៩ ម៉ឺន​រៀល​ ​លោក​ជំទាវ​ ​ស៊ុន​ ​ម៉ា​លី​ ​ហេ​ ​កាន់​ ​ថវិកា​ ​១០ ម៉ឺន​រៀល​ ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ ​អង្ករ​ ​៥០ គីឡូក្រាម​ ​។

អត្ថ​បទ​ ​,រូប​ភា​ពៈ​ ​ ​ ​ហុ​ក​ ​យ៉ុ​ន​

                                                                                      ​ សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ក​ណ្តា​ល

 

Fist Prev 74 75 76 77 78 Next Last