Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ទទួល​ជួប​សវ​នា​ការ​ ​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ជំ​រាប​លា​គណ​ប្រតិភូ​ ​ICRC​

នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​២៥ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​០៩:០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ស​ម្តែ​ង​ការ​គួរ​សម​ពី​ ​លោក​ ​Francoise​ ​Bugnion​ ​សមាជិក​សភា​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​និង​ជំ​រាប​លា​ពី​ ​លោក​ ​Jacques​ ​Stroun​ ​ប្រធាន​ប្រតិភូ​ប្រចាំ​តំ​ប​ន់​។​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វា​គម​ន​ចំពោះ​គណ​ប្រតិភូ​ដែល​ ​បាន​មក​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ ​និង​បាន​ចូល​រួម​ចំណែក​ជួយ​ស្តា​រ​ ​និង​ក​សាង​ដល់​ ​ប្រទេស​កម្ពុ​ជា​ ​ជា​ពិសេស​ក្នុង​ដំណាក់​កាល​ដ៏​សែន​លំ​បាក់​ក្រោយ​ថ្ងៃ​រំដោះ​ ​៧ មក​រា​ ​ឆ្នាំ​ ​១៩៧៩។ ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​គូស​បញ្ជាក់​ថា​ ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ ​ទាំង​ផ្នែក​ស​ម្ភា​រៈ​ ​និង​បច្ចេកទេស​ពី​សំណាក់​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​និង​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​បង​ប្អូន​ប្រជា​ជន​ទូ​ទាំង​ប្រទេស​ ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកប​ ​ដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​លើក​ឡើង​ថា​ ​រហូត​ ​មក​ដល់​បច្ចុប្បន្ន​នេះ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក៏​នៅ​តែ​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត​ពី​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​របស់​ការងារ​មនុស្ស​ធម៌​របស់​ខ្លួន​ ​ហើយ​ក៏​នៅ​តែ​ត្រូវ​ការ​នូវ​ការ​ជួយ​ ​ឧបត្ថម្ភ​បន្ត​ទៀត​នា​ពេល​អនាគត​ផង​ដែ​រ​។​

ជា​កិច្ច​ឆ្លើយ​តប​ ​លោក​ ​Francoise​ ​Bugnion​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ចាប់​តាំង​ ​ពី​មាន​វត្តមាន​របស់​ខ្លួន​ ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​រៀង​ម​ក​។​ ​ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏​រលូន​ ​នេះ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​និង​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​នូវ​សមិទ្ធ​ផល​ប្រកបដោយ​ផ្លែ​រ​ផ្កា​រ​ ​ជា​ច្រើន​ ​ព្រម​ទាំង​បាន​ទទួល​ស្គាល់​ពី​សំណាក់​សហ​គម​អន្តរ​ជាតិ​ថា​ជា​អង្គ​ការ​មនុស្ស​ធម៌​ដែល​ ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រ​ទេ​ស​។​ ​លោក​ ​Francoise​ ​Bugnion​ ​បាន​សន្យា​ថា​នឹង​បន្ត​កិច្ច​សហ​ប្រ​តិ​ ​ប​ត្តិ​ការ​នេះ​បន្ថែម​ទៀត​នា​ពេល​អនាគត​ ​និង​ជូន​ពរ​អោ​យ​កាកបាទ​ក្រហម​កម្ពុ​ជា​ទទួល​នូវ​ ​សមិទ្ធ​ផល​ថ្មី​ៗបន្ថែម​ទៀ​ត​។​

ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ដល់​គ​ណៈ​ប្រតិភូ​ ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​នា​ពេល​អ​នាគ​ត​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ​ជូន​គ្រួសារ​ដែលងាយ​រង​គ្រោះ​​ ​ចំនួន​ ​១១៧៩ គ្រួសារ​ ​នៅ​ខេត្ត​ ​កំពង់ស្ពឺ​

នៅ​ព្រឹក​ថ្ងៃ​ទី​ ​២៤ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន ​​ប្រធាន កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ដែលងាយ​រង​គ្រោះ​ ​ចំនួន​ ​១១៧៩ គ្រួសារ​ ​មក​ពី​ ​៩ ឃុំ​ ​នៅ​ក្នុង​ ​ស្រុក​ ឧដុង្គ និងស្រុក សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​។​

ជា​បឋម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ និងសុខទុក្ខ​ ​ចំពោះ​គ្រួសារដែលងាយរងគ្រោះ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក និងធ្វើការឆ្លើយតបក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ កំពង់ស្ពឺ ដែលបានអនុវត្តនូវការងារមនុស្សធម៌ជាស្នូល តាមគោលការណ៍ គ្រិះរបស់ខ្លួនការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បានផ្សព្វផ្សាយនូវអនុសាសន៍ រួមមាន​ ​៖

  1. លើកទឹកចិត្តដល់បងប្អូនប្រជាជន តាមរយៈការខិតខំ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក តម្កើ​នសេដ្ឋកិច្ច​ក្នុង​គ្រួសារ និងសូមអោយរកជំនួយបន្ថែមខាងបច្ចេកទេស និងពូជ នានានៅមន្ទីកសិកម្មខេត្តរបស់ខ្លន​។

  2. សូម ​ដាំទឹកអោយបាន​ឆ្អិន​​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ ​​​​ដែល​អាច​ប​ណ្តា​ល​អោ​យ​មានជំងឺនានា ដែលអាចបង្កអោយមាន​ការ​បាត់បង់​ជីវិត​ ​និងអាចចូលរួមការកាត់ បន្ថយអត្រាមរណមាតា និងទារកផងដែរ។

  3. អំពាវនាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាពមាតា និងទារក ​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​ ដោយមិនត្រូវមានការអៀនខ្មាស់ និងធ្វើការទទួលបាននូវ ថ្នាំពន្យាជីវិត ដែលអាចចូលរួមការកាត់បន្ថយ ពីការឆ្លងពីមាតាទៅទារក នៅពេល សម្រាលកូន។

  4. សូម ​មាន​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ដោយ ធ្វើការពាក់មួកសុវត្ថភាព និងដាក់ខ្សែក្រវាត់ការពារ នៅពេលធ្វើចរាចរណ៍​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍​។​

ជាទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​៦ ដប​ធំ​។​

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ស្រុក​ព្រះនេត្រព្រះ​ ​ភ្នំស្រុក​ ​និង​ ​ស្រុក​សេរី​សោភ័ណ​ ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ពី​កាកបាទ​ក្រហម​កម្ពុ​ជា​

ថ្ងៃ​ទី​ ​៧ ខែ​ ​វិ​ចិ្ឆ​កា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​ដឹកនាំ​ការ​ ​ចែក​អំណោយ​ ​ជូន​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​១,៨៣១គ្រួសារ​ ​មក​ពី​៩ឃុំ​ ​៦០ភូមិ​ ​នៃ​ស្រុក​ព្រះ​ ​នេត្រ​ព្រះ​ ​ស្រុក​ភ្នំស្រុក​ ​និង​ ​ស្រុក​សេរី​សោភ័ណ​ ​ខេត្ត​បន្ទាយ​មាន​ជ័​យ​។​ ​ទី​តាំង​ចែក​អំណោយ​ចំនួន​២កន្លែង​ ​គឺ​នៅ​សាលា​បឋម​សិក្សា​រហាស​ ​ស្រុក​ព្រះនេត្រព្រះ​ ​និង​ ​នៅ​អាហារ​ដ្ឋា​ន​ ​សន្តិ​ភាព​ ​តា​ដាវ​ ​ឃុំ​ក្បាល​ស្ពាន​ ​សង្កាត់​ព្រះ​ព​ន្លា​។ ចូល​រួម​ក្នុង​ឧិ​កាស​នេះ​ ​រួម​មាន​ ​ឯក​ឧត្ត​ម​ ​ទ្រី​ ណា​រិ​ន្ទ​ អភិបាល​នៃ​គ​ណៈ​ ​អភិបាល​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ឯក​ឧត្ត​ម​ ​អ៊ឺ​ម​ ​ភាន់​សុផល​ ​ប្រធាន​គ​ណៈ​ ​ក​ម្មា​ធិ​ការ​សាខា​ ​លោក​ ​លោក​ស្រី​ ​សមាជិក​ ​សមាជិកា​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​លោក​នាយក​ ​និង​មន្ត្រី​ ​បុគ្គលិក​ ​ក្រុម​ ​ប្រតិបត្តិ​សាខា​ ​ជា​ច្រើន​រូប​ទៀ​ត​។​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​ ​បាន​ពាំ​នាំ​នូវ​ការ​នឹក​រលឹក​ ​និង​ផ្តាំ​ផ្ញើ​ ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​ ​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ទោះបីជា​លោក​មិន​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់​ ​ក៏​ទឹក​ចិត្ត​ ​និង​ ​មនោ​ស​ញ្ចេ​ត​នា​ ​ ​នៅ​ផ្សា​ភ្ជាប់​ជាមួយ​នឹង​ការ​លំបាក​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជា​និច្ច​។

 លោក​ជំទាវ​ ​ ​បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ ​ផ្តាំ​ផ្ញើ​មួយ​ចំនួន​ ​ដែល​ពាក់​ព័ន្ធ​នឹង​សុវត្ថិ​ភាព​អាយុ​ជីវិត​ ​ ​ពី​ការ​រង​គ្រោះ​ដោយ​ ​ទឹក​ ​ជំ​ន​ន់​។​ ​សំខាន់​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្មួ​យៗ​តូ​ចៗ​ ​ស្រី្ត​មាន​ផ្ទៃ​ពោះ​ ​និង​ជៀស​វាង​កុំ​សេ​ប​គ្រឿង​ស្រ​វឹង​ ​ដែល​នាំ​បង្ក​ឲ្យ​មាន​ ​គ្រោះ​ថ្នាក់​ដល់​ជី​វិ​ត​។​ ​ចំពោះ​បញ្ហា​ដែល​កើត​មាន​រួច​មក​ហើយ​ ​ដោយសារ​សត្វ​ធាតុ​មាន​ពិស​ខាំ​និង​ចឹក​ ​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ ​ដាក់​ប្រុង​ប្រយ័ត្ន​ណាស់​ដែរ​ ​មិន​អាច​ឆ្វេ​ស​ប្រហែស​បាន​ឡើ​យ​។​ ​បញ្ហា​សុខ​ភាព​ជា​ចំ​បង​ ​គឺ​ការ​ហូប​ទឹក​ស្អាត​ ​ដាំ​ពុះ​ ​និង​ ​ ​ ​ ​ ​ ​ ​ ​អ​នា​ម័​យ​ ​ដើម្បី​ជៀ​ង​វាង​ជំងឺ​ភ្នែក​ក្រហម​ ​រាក​រូស​ ​និង​ជំងឺ​ដែល​អាច​កើត​ឡើង​ដោយ​ក​ង្វះ​អ​នា​ម័​យ​ ​និង​ទឹក​ស្អា​ត​។​ ​ក្រោយ​ទឹក​ ​ជំនន់​ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​គិត​មុន​គេ​ ​ការ​ស្តា​រ​អ​ណ្តូ​ង​ទឹក​ ​អ​នា​ម័​យ​ជុំ​វិញ​ផ្ទះ​ ​បើ​មិន​ដូច​នេះ​ទេ​ ​សមាជិក​នៃ​ក្រុម​ ​គ្រួសារ​នីមួយៗ​ ​ឬ​សហ​គម​ន៍​ទាំងមូល​ ​អាច​នឹង​ទទួល​ការ​លំបាក​មួយ​ជាន់​ទៀត​ ​លើស​ពី​ការ​ត្រូវ​ស្តា​រ​សេដ្ឋ​កិច្ច​គ្រួសារ​ឡើង​វិញ​ ​

មុន​នឹង​បញ្ចប់​ការ​សំណេះសំណាល​ ​លោក​ជំទាវ​ ​អគ្គ​លេខាធិការ​ ​សុំ​អំពាវ​នាវ​ ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ​យក​ចិត្ត​ទុក​ ​ដាក់​ដល់​សុវត្ថិ​ភាព​ចរាចរណ៍​ ​មិន​ថា​តាម​ផ្លូវ​គោក​ឬ​ទឹក​ ​ជា​ពិសេស​ពេល​មក​ទទួល​អំណោយ​ខ្លួន​ទទេ​ ​តែ​ត្រ​ឡប់​ទៅ​វិញ​មាន​ ​ស្បៀង​ស​ម្ភា​រៈ​ធ្ងន់​បន្ថែម​ទៀត​ ​ដែល​ត្រូវ​គិត​ដល់​សុវត្ថិ​ភាព​ពេល​ធ្វើ​ដំណើរ​ ​។

អំណោយ​ចែក​ជូន​នា​ឧិ​កាស​នេះ​រួម​មាន​៖ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​១០កំប៉ុង​ ​ ​និង​ទឹក​ប​រិ​ ​សុទ្ធ​ ​៥ដប​ ​(ចំណុះ​១,)។  រទេះ​ពិការ​៨គ្រឿង​ ​សម្រាប់​ជន​ពិការ​ ​៨នាក់​ ​។ ដោយ ស្បៀង​ និង​ស​ម្ភា​រៈ ​អំណោយ​របស់​សប្បុរស​ជន​នានា​ ​តាម​រយះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​។

អត្ថ​បទ​ ​និង​ ​រូប​ភាព​ ​ព្រូ​ ​លាប

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧១០ គ្រួសារ​ ​នៅ​ខេត្ត​ ​ពោធិ​សាត់​

នៅ​ព្រឹក​ថ្ងៃ​ទី​ ​០២ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​    ​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧១០ គ្រួសារ​ ​មក​ពី​ ​៣០ ភូមិ​ ​នៅ​ក្នុង​ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ​សា​ត់​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ពោធិ​សាត់​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ ​កោត​សរសើរ​ ​ដល់​អង្គ​ការ​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជា​ពិសេស​សប្បុរស​ជន​គ្រប់​វិ​ស័​យ​ដែល​បាន​ ​ចូល​រួម​ចំណែក​នៅ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​ក្នុង​រ​យៈ​ពេល​នៃ​គ្រោះ​ទឹក​ជំនន់​ថ្មី​ៗនេះ​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

            . ខិតខំ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​ត​ម្កើ​ន​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ក្រោយ​ពេល​ទឹក​ស្រ​ក​។​

            . អំ​ពានា​វ​ ​ដល់​ក្រុម​គ្រួសារ​សូម​ជួយ​អប់រំ​ដល់​កូន​ក្មួយ​ ​និង​មនុស្ស​ចា​ស់ៗ​ឱ្យ​ជៀស​វាង​ពិការ​ជាតិ​សុរា​ ​ដែល​បាន​បង្ក​រ​អោ​យ​មាន​អ​ត្រា​ស្លាប់​ក្នុង​ពេល​ទឹក​ជំនន់​នេះ​ ​និង​សូម​កុំ​ ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ក​រ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​អ​ត្រា​ស្លាប់​

            . អំពាវ​នាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​

            . អំពាវ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​បាន​ត្រឹម​ត្រូវ​ ​និង​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​

            . សូម​ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​កុមារ​ ​ដោយ​មិន​ត្រូវ​អោ​យ​លេង​ជាមួយ​ទឹក​ជំនន់​ ​ដើម្បី​ ​ជៀស​ការ​លង់​ទឹក​ដោយ​ប្រការ​ណា​មួ​យ​។​ ​

            . សូម​ ​មាន​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជីវិត​ ​ក្នុង​ពេល​គ្រោះ​ម​ហ​ន្ថ​រាយ​ទឹក​ជំនន់​នេះ​។​ ​

            . សូម​ ​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ ​ដើម្បី​ជៀស​វាង​ការ​ ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​ ​

            ៨ ត្រូវ​ ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ ​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​ ​

            . អំពាវ​ ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ ​ពិ​និត្យ​សភាព​ក្នុង​ ​ផ្ទះ​អោ​យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ ​ពស់​ជា​ដើ​ម​។​ ​

មុន​ហ្នឹង​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​៦ ដប​ធំ​។​

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​

នៅ​រសៀល​ ​ថ្ងៃ​ទី​ ​០១ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​១៦:០០ ដល់​ ​១៥:០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ ​និង​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ពី​គណ​ ​ប្រតិភូ​រួម​មាន​ ​៖

  1. ឯក​ឧត្ត​ម​ ​បណ្ឌិត​ ​Haruhisa​ ​Handa​ ​ប្រធាន​និង​ស្ថាបនិក​មូល​និ​ធិ​អន្តរ​ជាតិ​ដើម្បី​ ​សិល្បៈ​ និង​វប្ប​ធម៌​ ​នៃ​ប្រទេស​ជប៉ុន​ ​និង​ជា​អធិការ​ប​តី​ ​នៃ​សាកល​វិទ្យា​ល័​យ​កម្ពុ​ជា​

    • ថវិកា​មូល​និ​ធិ​ ​ចំនួន​ ​៤០០០០០ ដុល្លារ​អា​មេ​រិ​ក​ ​សម្រាប់​ជួយ​ក​សាង​ផ្ទះ​ប្រជា​ជន​ដែល​បាន​បំផ្លាញ​ដោយសារ​ទឺ​ក​ជំនន់​ ​នៅ​ក្នុង​ ​ខេត្ត​ប៉ៃលិន​ ​ ​

  2. លោក​ ​អ៊ុ​ល​ ​ចំណាន​ ​ប្រធាន​ក្រុម​ហ៊ុន​ ​ចំណាន​ ​អលង្ការ​ ​ផ្សារ​អូ​ឡាំ​ពិ​ក​ ​

    • ថវិកា​ ​ចំនួន​ ​១០០០០ ដុល្លារ​អា​មេ​រិ​ក​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​ ​ស​ម្តែ​ង​នូវ​សេ​ច​ក្តី​អំណរ​គុណ​ ​និង​ ​មាន​មោ​ទ​នភា​ព​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ចូល​រួម​សកម្មភាព​មនុស្ស​ធម៌​ ​ជាមួយ​កាកបាទ​ក្រហម​កម្ពុ​ជា​ក៏​ដូច​ជាមួយ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ផង​ដែរ​ ​ក្នុង​ការ​ជួយ​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​ដោយ​ ​សារ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នា​ពេល​ថ្មី​ៗនេះ​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​រ​នេះ​ ​ហើយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ផ្ត​ល់​នូវ​អំណោយ​មនុស្ស​ ​នា​ពេល​នេះ​ ​គឺ​ចំ​ពេល​ដែល​បង​ប្អូន​ប្រជា​ជន​រង​គ្រោះ​បាន​ ​នឹង​កំពុង​ស្រែក​រក​ការ​ជួយ​ពី​ ​សំណាក់​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ​ហើយ​កាយ​វិការ​សប្បុរស​ធម៌​នេះ​ ​បាន​នឹង​កំពុង​បង្ក​ ​លក្ខ​ណៈ​ដល់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​គ្រួសារ​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ព​ស់​។​ ​

ជា​កិច្ច​ឆ្លើយ​តប​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ស​ម្តែ​ង​នូវ​អំណរ​គុណ​ ​ចំពោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ដែល​ ​ ​បាន​អនុញ្ញាត​អោ​យ​គណ​ប្រតិភូ​បាន​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ ​ស្តា​ប់​នូវ​មតិ​ដ៏​ប្រសើរ​ទាក់ទង​ទៅ​នឹង​ ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ដែល​បាន​ ​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់​នេះ​ ​ព្រម​ទាំង​មាន​ឪ​កាស​ចូល​រួម​ចំណែក​ ​ជួយ​ដល់​ប្រជា​ជន​កម្ពុ​ជា​។​ ​គណ​ប្រតិភូ​ទាំង​អស់​ ​បាន​ធ្វើ​ការ​សន្យា​ជា​រួម​ទាំង​អស់​គ្នា​ ​ថា​នឹង​នៅ​បន្ត​ជួយ​ដល់​ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ ​តាម​រ​យៈ​កាកបាទ​ក្រហម​កម្ពុ​ជា​។

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ ​សន្យា​ថា​នឹង​ចាត់ចែង​ថវិកា​ទាំង​អស់​នេះ​ ​ ​ក្នុង​ការ​ជួយ​ក​សាង​នូវ​ ​លំនៅ​ដ្ឋា​ន​ដល់​ប្រជា​ជន​ដែល​បាន​បំផ្លាញ​ដោយសារ​ទឹក​ជំនន់​ ​និង​ ​ប្រើ​ប្រាស់​ធ្វើ​ការ​ទិញ​ជា​ ​ស​ម្ភា​រៈ​នានា​ជូន​ដល់​ប្រជា​ជន​ដែល​រង​គ្រោះ​គ្រប់​ខេត្ត​ទាំង​ ​២០ ដែល​បាន​រង​គ្រោះ​ ​ដោយសារ​ទឹក​ជំ​ន​ន់​។​ ​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​សកម្មភាព​មនុស្ស​ធម៌​របស់​គ​ណៈ​ប្រតិភូ​ ​និង​បាន​ជូន​ពរ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ខ្លួ​ន​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន​

 

Fist Prev 71 72 73 74 75 Next Last