Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

លោកអ៊ុំ អ៊ែល ឡាំងមានជំងឺ និងពិការស្លាប់មួយចំហៀងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅរសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារអ៊ុំប្រុស អ៊ែល ឡាំង ភេទប្រុស អាយុ៥៦ឆ្នាំ មានជំងឺ និងពិការស្លាប់មួយចំហៀងខ្លួនខាងឆ្វេង ហើយជាបុរសពោះម៉ាយ រស់នៅជាមួយកូនស្រី៣នាក់ នៅភូមិគោកព្នៅ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប (បច្ចុប្បន្នដោយសារកូនសុទ្ធតែស្រី និងជាប់រៀនសូត្រផង លោកបានស្នាក់នៅជាមួយប្អូនស្រីបង្កីតរបស់លោក នៅជិតផ្ទះគាត់ដែរ)។

 

មានប្រសាសន៍ក្នុងឱកាសជួបសួរសុខទុក្ខនេះ លោក ស៊ុំ សំអន នាយកសាខា បានសំដែងនូវការអាណិតអាសូរ ហើយលោកក៏បានបន្តថាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

 

លោកបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់គ្រួសារអ៊ុំប្រុសនាពេលនេះ ទើបសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខនា និងនាំយកអំណោយមនុស្សធម៌ជូនពេលនេះ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

 

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ 
-អង្ករ៥០គីឡូក្រាម     -មុង២            -ភួយ២          -សារុង២        -ក្រមា២         -កន្ទេល២       -ត្រីខ២យួរ       -ទឹកត្រី១យួរ     -មី៣កេស       -ថវិកា១០ម៉ឺនរៀល

ស្ត្រីសម្រាលកូន រស់នៅភូមិ ជីក្លបទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃទី ០៦ កញ្ញា ២១០៦ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយករងសាខា​ បានចុះសួរសុខទុក្ខ និងផ្តល់កញ្ចប់អំណោយទារក ជូនដល់ស្ត្រីសម្រាលកូនឈ្មោះ យាប គន្ឋា អាយុ 32 ឆ្នាំ មានជីវភាពខ្វះខាត​ រស់នៅភូមិ ជីក្លប ឃុំ សុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

 

នាឱកាសនោះ​ លោកនាយករងសាខា​ បានមានប្រសាសន៍សួរសុខទុក្ខ​ និងផ្តាំផ្ញើដល់ប្អូនស្រី​ ត្រូវខំថែរក្សាសុខភាពឱ្យបានល្អ​ ពិសារអាហារ​ ឱ្យបានត្រឹមត្រូវ​ ពិសេស​ អាហារណាដែលសំបូរជីវជាតិបំប៉ន​ ដើម្បីសុខភាពម្តាយ​ និងទារក​ ព្រមទាំង​ បានផ្តាំផ្ញើដល់ស្រ្តីមានផ្ទៃពោះមកទទួលសេវា និងសម្រាលកូននៅមណ្ឌលសុខភាពផងដែរ។

 

សម្ភារៈរួមមាន៖ ពូក ១ មុងគ្រប១ ខ្នើយកើយ ១ ខ្នើយអោប ១ មួក ១ ស្រោមដៃ ជើង ១គូរ កន្សែងពោះគោ ១ ម្សៅ ១កំប៉ុង និង ឃីតអនាម័យ ១កញ្ចប់ ៕

 

ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរាទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នាថ្ងៃទី​ ០៣ ខែ​ កញ្ញា ឆ្នាំ​ ២០១៦ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី រួមជាមួយយុវជន និងអនុសាខាបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទៅចែកជូនដល់ប្រជាពលរដ្ឋ​ ក្រីក្រ ចាស់ជរាមានជីវភាពខ្វះខាតចំនួន៩គ្រួសារ។​

 

មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្តប្រមធានសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល (ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) និងបានអំពាវនាវអោយបងប្អូនប្រជាដែលមានអាយុបោះឆ្នោះ ទៅចុះឈ្មោះបោះឆ្នោះអោយបានគ្រប់ៗគ្នា។

 

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៥កំប៉ុង មុង១ ភួយ និងថវិកាចំនួន២០.០០០រៀល​ ដោយឡែងគ្រួសារលោក រួម រម្យ ឯកឧត្តមបានឧបត្ថម្ភ១០ម៉ឺនដើម្បីទិញឈើសម្រាប់ជួសជុលផ្ទះ និងបានឧតម្ភថថវិកាមួយចំនួ នជួនដល់ ចាស់ជរា និងកុមារមួយចំនួនផងដែរ ៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងចែកអំណោយដល់ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់

នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ នាង សេដ្ឋា ជៀង អំ ប្រធានគណៈកម្មាធិការសាខា រួមដំណើដោយលោកជំទាវ អនុប្រធានកិត្តិយសសាខា ព្រមទាំងសមាជិកសមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចំនួន ៩គ្រួសារ ដែលរងគ្រោះដោយសារកន្ត្រាក់ខ្លាំង កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦ មកពី៥ឃុំ ខេត្តស្វាយរៀង។

 

ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង កៅស៊ូតង់១ ធុងទឹកជ័រ១ កន្ទល១ មុង១ ភួយ១ ក្រមា១ សារុង១ ឆ្នាំងបាយ សម្លរ២ និងថវិកាចំនួន ២សែនរៀល៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទទួលទេយ្យទានពីវត្តពោធិព្រឹក្សសាខារាម

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយ លោកជំទាវយូ សុគន្ធ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីសាខា បានទៅទទួលទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីព្រះសង្ឃ គណៈកម្មការអាចារ្យវត្តពោធិព្រិក្សសាខារ៉ាម ហៅវត្តតូប ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។


នាឱកាសនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យគណៈកម្មការវត្តដោយក្តីនឹករលឹក និងបានកោតសរសើរ ព្រមទាំងថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទេយ្យសប្បុរសធ៌មរបស់ព្រះអង្គ និងបានវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏ថ្លៃថ្លារបស់ព្រះអង្គហើយចាត់ទុកជាគំរូដល់ព្រះសង្ឃ ដែលមិនអាចកាត់ថ្លៃបានឡើយ។


ទេយ្យទានដែលព្រសង្ឃប្រគេនជូនសាខារួមមាន៖ អង្ករ ១០០គីឡូក្រាម មី ២កេស ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ១យួរ ខ្លាំ២០ ចាន៨០ កំសៀវ២០ ផ្តិល២០ ឆ្នាំង៤០ វែក៤០ ចានស្រាក់២០ កន្ទេល១៧ មុង៣ ខ្ទះ២០ ស្លាបព្រា៤០៕

Fist Prev 68 69 70 71 72 Next Last